យោងតាមការស្រាវជ្រាវមួយ នាពេលថ្មីៗនេះ ពួកអ្នកវិទ្យាសាស្ត្រអាមេរិក បានបញ្ជាក់ថា ផ្លែម្រះ ជួយទប់ស្កាត់ និងកំទេច កោសិកាមហារីកក្រពេញលំពែង។
ពួកអ្នកវិទ្យាសាស្ត្រ នៅមជ្ឈមណ្ឌលមហារីក CU និងសាលាវេជ្ជសាស្ត្រ និងឱសថសាស្ត្រ Skaggs នៅ Colorado (អាមេរិក) បានរកឃើញថា ទឹកកៀបពីផ្លែម្រះ ជួយដំណើរការបំប្លែងគ្លុយកូស , កំហិតថាមពល ផ្គត់ផ្គង់ឲ្យកោសិកា មហារីកក្រពេញលំពែង និងកំទេចវា តែមិនធ្វើឲ្យមាន ផលប៉ះពាល់ដល់ ឥទ្ធិពលនៃកោសិកាធម្មតា នោះទេ។
មហារីកក្រពេញលំពែង ជាប្រភេទមហារីកគ្រោះថ្នាក់បំផុតមួយ ,មានអត្រាបាត់បង់ជីវិតខ្ពស់ ដោយសារមិនងាយរកឃើញ ។ ដោយឡែក តែនៅអាមេរិក រាល់ឆ្នាំ មានប្រមាណ ៥៤.២២០ ករណីកើតជំងឺ ត្រូវបានរកឃើញ និង ៣៨.៤៦០ ករណីបាត់បង់ជីវិត។
ក្រុមអ្នកស្រាវជ្រាវ បានសង្កេតឃើញថា ក្រោយពេលឲ្យកណ្តុរ ប្រើទឹកម្រះ លទ្ធភាពរីកចម្រើន របស់កោសិកាមហារីក ក្រពេញលំពែង ថយចុះបាន ៦០ ភាគរយ។ អត្រាក៏ប្រហាក់ប្រហែល ចំពោះកោសិកាមហារីក ក្រពេញលំពែង ត្រូវបានចិញ្ចឹមផ្សាំ ក្នុងចាន Petri (ចានចិញ្ចឹមផ្សាំបាក់តេរី) ក្នុងបន្ទប់ពិសោធន៍។
សាស្ត្រាចារ្យ Rajesh Agarwal ,បាននិយាយថា ពួកអ្នកស្រាវជ្រាវជាច្រើន កំពុងអភិវឌ្ឍន៍ប្រភេទថ្នាំថ្មីៗ ដើម្បីរារាំងលទ្ធភាព ផ្គត់ផ្គង់ថាមពល ឲ្យកោសិកាមហារីក ។ តែឥឡូវ យើងបានមានស្រាប់ សារជាតិចម្រុះធម្មជាតិមួយ អាចធ្វើបានរឿងនោះ។
តាមការស្រាវជ្រាវផ្សេងៗ មួយចំនួន បានបង្ហាញឲ្យដឹងថា ម្រះជាប្រភេទផ្លែសម្បូរវីតាមីន និងសារជាតិរ៉ែ ដូចជា ០,៩ ភាគរយ ប្រូតេអ៊ីន ០,១ ភាគរយលីពីត , ០,២ ភាគរយ កាបូអ៊ីដ្រាត និងវីតាមីនផ្សេងៗ ជាច្រើនទៀត ដូចជា កាល់ស្យូម , ប៉ូតាស្បូម , ម៉ាញ៉េស្យូម , ដែក។
ម្រះមានប្រសិទ្ធភាព ធ្វើឲ្យថយចំនួនបរិមាណស្ករ ក្នុងសរីរាង្គ , អាស្រ័យហេតុនោះ ត្រូវបានប្រើ ក្នុងការព្យាបាល ជំងឺទឹកនោមផ្អែម ។ ម្រះនៅមានប្រសិទ្ធភាព រំញោចការទទួលទាន , ជំនួយមុខងាររំលាយអាហារ , ជួយថ្លើម , ជួយឲ្យបត់ជើងតូចស្រួល ។ ពុំត្រឹមតែប៉ុណ្ណឹងទេ ម្រះនៅអាចប្រើជាម៉ាសបិទមុខ ព្យាបាលមុនយ៉ាងល្អ , ជួយបន្ថយបរិមាណ កូឡេស្តេរ៉ូល ក្នុងសរីរាង្គ ហេតុនេះ វាជាអាហារដ៏ មានប្រសិទ្ធភាព ដើម្បីស្ត្រីបញ្ចុះទម្ងន់ ៕