អត្ថប្រយោជន៍​ផ្លែ​ខ្នុរ​ចំពោះ​សុខភាព​ដែល​នឹកស្មាន​មិន​ដល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2015 ក+ ក-

​ផ្លែ​ខ្នុរ​សំបូរ​ដោយ​វីតាមីន​ជាច្រើន​យ៉ាង​ដូចជា វីតាមីន A, វីតាមីន C, ជាតិ​ដែក​, ប៉ូ​តា​ស្យូ​ម​, កាល់ស្យូម​, niacin, Thiamine, និង Riboflavin​។ ខាងក្រោម​គឺ​ផលប្រយោជន៍​មួយចំនួន​របស់​ផ្លែ​ខ្នុរ​ដែល​៖
​បង្កើន​ប្រព​ន្ធ័​ភាពស៊ាំ​៖ ផ្លែ​ខ្នុរ​មាន​ផ្ទុក​ទៅដោយ​វីតាមីន C ដែល​ជួយ​ការពារ​បាក់តេរី និង​ការពារ​ការឆ្លង​មេរោគ​ព្រោះ​វា​ជួយ​បង្កើន​ដល់​មុខងារ​នៃ​កោសិកា​ឈាមស​។​
​ការពារ​ជំងឺមហារីក​៖ ផ្លែ​ខ្នុរ​សំបូរ​ទៅដោយ​សារធាតុចិញ្ចឹម ដូចជា lignant, saponins និង​សារជាតិ Isoflavones​។ សារធាតុចិញ្ចឹម​ទាំងអស់នេះ​មានគុណ​សម្បត្តិ​ក្នុង​ការជួយ​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺមហារីក និង​ប្រឆាំងនឹង​ភាព​ចាស់​របស់​យើង​។​
​ជួយ​សំរួល​ក្នុងការ​រំលាយ​អាហារ​៖ ផ្លែ​ខ្នុរ​មាន​សារៈប្រយោជន៍​ក្នុងការ​រំលាយ​អាហារ និង​ជួយ​ប្រឆាំងនឹង​ការ​ទល់លាមក​។​
​ជួយ​បង្កើន​ថាមពល ៖ ជាតិ​ផ្អែម​នៅក្នុង​ផ្លែ​ខ្នុរ​បានផ្តល់​ថាមពល​ជាច្រើន​លើសលុប​ទៅ​ឲ្យ​រាងកាយ​យើង ហើយ​មិន​ធ្វើ​កម្រិត​ជាតិ​ស្ករ​កើនឡើង​។​
​កាត់បន្ថយ​ជំងឺ​គាំងបេះដូង​៖ សារធាតុ​ប៉ូ​តា​ស្យូ​ម​ដ៍​ច្រើន​នៅក្នុង​ផ្លែ​ខ្នុរ បាន​ជួយ​សំរួល​ចរន្តឈាម ដែល​អាចជួយ​កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​ស្វ័យប្រវត្តិ​។​
​ព្យាបាល​ជំងឺហឺត​៖ តាម​ការសិក្សា​មួយចំនួន​ក៏បាន​បង្ហាញ​ដែរ​ថា ប្រសិនបើ​អ្នកយក​ឬ​ស​ខ្នុរ​មក​ដាំ​ឲ្យ​ពុះ ហើយ​ទទួលទាន​វា​នឹង​ជួយ​កាត់បន្ថយ​ការកើត​ជំងឺហឺត​របស់​អ្នក​។​
​បង្ការ​ជំងឺ​ខ្វះ​ឈាម​៖ ផ្លែ​ខ្នុរ​អាចជួយ​ទប់ស្កាត់​បញ្ហា​ខ្វះ​ឈាម​បាន​យ៉ាង​ល្អ ។ ផ្លែរ​ខ្នុរ​បាន​បង្កើន​ចលនា​ឈាម​រត់ និង​ព្យាបាល​ភាពស្លេកស្លាំង​។​
​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​៖ ឆ្អឹង​របស់​អ្នកត្រូវការ​ជាតិ​កាល់ស្យូម​ដើម្បី​ឲ្យ​វា​កាន់តែ​រឹងមាំ​។ ផ្លែ​ខ្នុរ​ជា​ប្រភព​នៃ​ម៉ាញេស្យូម ដែលមាន​ប្រយោជន៍​យ៉ាងខ្លាំង​ក្នុងការ​ស្រូប​យកជាតិ​កាល់ស្យូម​។ ឆ្អឹង​របស់​អ្នកនឹង​កាន់តែ​រឹងមាំ កាត់បន្ថយ​ជំងឺ​ពុក​ឆ្អឹង​និង​ជំងឺ​រលាក​សន្លាក់ឆ្អឹង ប្រសិនបើ​អ្នកទទួល​ទាន​ផ្លែ​ខ្នុរ ។​
​ការបង្ការ​ភាព​ចាស់​និង​ជួយ​ស្បែក​របស់​អ្នក​៖ ផ្លែ​ខ្នុរ គឺ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ។ ដូ​ច្នះ​វា​មាន​សារប្រយោជន៍​ក្នុងការ​ប្រឆាំង​ភាព​ចាស់ ចំណែកឯ​ជាតិ​ទឹក​នៅក្នុង​ផ្លែ​ខ្នុរ​នឹងធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​សំណើម ។​
​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​ល្អ​៖ ផ្លែ​ខ្នុរ គឺ​សម្បូរ​ទៅដោយ​វីតាមីន A ដែលជា​ជំនួយ​ក្នុងការ​រក្សា​ភ្នែក​របស់​អ្នកមើល​ឃើញច្បាស់ ។ វា​អាច​ការពារ​ពី​កាំរស្មី UV ហើយ​មិន​ធ្វើ​ឲ្យ​យើង​កើត​ជំងឺភ្នែកឡើងបាយ ។​
​ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ​៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅក្នុង​ផ្លែ​នេះ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ ។ ជាតិ​សរសៃ នៅក្នុង​ផ្លែ​ខ្នុរ បានការ​ពារ​ការ​ទល់​លាមក​ផងដែរ ។​
​មាន​ប្រយោជន៍​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​៖ វីតាមីន B នៅក្នុង​ផ្លែ​ខ្នុរ គឺមាន​ប្រយោជន៍​យ៉ាងខ្លាំង សម្រាប់​ស្ត្រី​ដែលមាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅ​ដោះ​កូន ហើយ​វា​ជួយ​ត្រួតពិនិត្យ​អ័រម៉ូន និង​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​៕

ODk1ZWE1Nj