ការស្រាវជ្រាវថ្ម មួយបានបង្ហាញថា ការញ៉ាំផ្លែប៉េងប៉ោះ និងអាហារផ្សេងៗដែលមានប៉េងប៉ោះត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ផ្លែប៉េងប៉ោះគឺសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម lycopene។
អ្នកស្រាវជ្រាវបានពិនិត្យលើកម្រិតនៃ lycopene នៅក្នុងឈាមលើបុរសជនជាតិហ្វាំងឡង់ជាង១.០០០នាក់ ដែលមានអាយុពី៤៦ឆ្នាំ ទៅ៦៥ឆ្នាំអំឡុងពេលនៃការចាប់ផ្តើមនៃការស្រាវជ្រាវ ហើយបន្ទាប់មកបានតាមដានពួកគេអស់រយៈពេលជា១២ឆ្នាំ។ អំឡុងពេលនៃការតាមដាន, បុរស៦៧នាក់ទទួលរងជំងឺដាច់សរសៃឈាមខួរក្បាល។
ជាសរុប, បុរសដែលមានកម្រិត lycopene ខ្ពស់បំផុតគឺមាន៥៥%ដែលហាក់ដូចជាមិនមានជំងឺដាច់សរសៃឈាមខួរក្បាលជាង អ្នកដែលមានកម្រិតប្រឆាំងអុកស៊ីតកម្មនេះតិចបំផុត។ នៅពេលដែលអ្នកស្រាវជ្រាវសំដៅលើតែជំងឺដាច់សរសៃឈាមខួរក្បាលតែមួយដែល ត្រូវបានបង្កឡើងដោយកំណកឈាម, ពួកគេបានរកឃើញថា បុរសដែលមានកម្រិត lycopene ខ្ពស់បំផុតគឺមាន៥៩%ដែលហាក់ដូចជាមិនមានជំងឺដាច់សរសៃឈាមខួរក្បាលជាង អ្នកដែលមានកម្រិតនេះទាបបំផុត។
អ្នកស្រាវជ្រាវបានរក មិនឃើញពីការផ្សារភ្ជាប់គ្នារវាងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងកម្រិតអ្នកប្រឆាំងអុកស៊ីតកម្ម alpha-carotene, beta-carotene, alpha-tocopherol និងretinol នៅក្នុងឈាមនោះទេ, នេះដោយយោងតាមការចេញផ្សាយនៅក្នុង Neurology។
ជូនី កាពី ដែលមកពីសាកលវិទ្យាល័យ Eastern Finland បាននិយាយថា ការស្រាវជ្រាវនេះបន្ថែមទៅលើការបង្ហាញថា អាហារដែលជាផ្លែឈើ និងបន្លែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺដាច់ សរសៃឈាមខួរក្បាល។ លទ្ធផលបានគាំទ្រដល់ការណែនាំដែលមនុស្សគួរតែញ៉ាំបន្លែ និងផ្លែឈើអោយបានច្រើនក្នុងមួយថ្ងៃៗ ដែលនាំអោយមានការថយចុះខ្លាំងចំពោះចំនួននៃជំងឺដាច់សរសៃឈាមខួរក្បាល ។
វេជ្ជបណ្ឌិត រ៉ាហ្វាអែល អរធីស ប្រធានផ្នែកមជ្ឈមណ្ឌលនៃជំងឺដាច់សរសៃឈាមខួរក្បាល និងខាងផ្នែកវះកាត់ប្រព័ន្ធប្រសាទ-សរសៃឈាមខាងក្នុងនៅមន្ទីរពេទ្យ Lenox Hill ក្នុងទីក្រុងញូវយ៉កបាននិយាយថា ការស្រាវជ្រាវនេះបានបង្ហាញពីទំនាក់ទំនងផ្ទាល់ពីកំហាប់ខ្ពស់នៃ lycopene នៅក្នុងឈាម និងការថយចុះអត្រានៃជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកជក់បារីបានបន្ថយកម្រិតនៃ lycopene។ Lycopene គឺជាអ្នកប្រឆាំងអុកស៊ីតកម្មមួយ, បន្ថយការរលាក, ផ្តល់ភាពប្រសើរឡើងដល់មុខងារនៃប្រព័ន្ធភាពស៊ាំ និងការពារការកកើតជាកំណកឈាម។
អរធីសបានបន្ថែមថា ការស្រាវជ្រាវបានបង្ហាញថា មនុស្សគួរតែញ៉ាំអាហារដែលជាបន្លែ និងផ្លែឈើអោយបានច្រើនជាពិសេសផ្លែប៉េងប៉ោះ ហើយជៀសវាងការជក់បារីដើម្បីបន្ថយហានិភ័យនៃការមានជំងឺដាច់សរសៃឈាម ខួរក្បាល៕