ជាការកត់សំគាល់នារយៈពេលជិត១ឆ្នាំ ក្នុងឆ្នាំ២០២៤នេះផលត្រីបានកើនឡើងជាបន្តបន្ទាប់ បើធៀបទៅហ្នឹងឆ្នាំកន្លងកន្លងមក។ ចំណែកឯបទល្មើសមានការថមថយច្រើនផងដែរ ទាំងនេះបានបង្ហាញពីលទ្ធផលនៃការការពារធនធានធម្មជាតិបានយ៉ាងល្អប្រសើរពីសំណាក់មន្ត្រីអង្គភាពស្ថាប័នពាក់ព័ន្ធនានាខិតខំប្រឹងប្រែងល្បាតការពារទាំងថ្ងៃទាំងយប់ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្ដីពីជលផលទៅដល់ប្រជាពលរដ្ឋជាហូរហែមកទល់បច្ចុប្បន្ន
នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ស្រី សំវិចិត្រ បានលើកឡើងថា៖ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្នាក់ដឹកនាំរដ្ឋបាលជលផល ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តព្រមទាំងមានសហការពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ទីរបរិស្ថាន ឆ្មាំទន្លេ និងសហគមន៍នេសាទ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ប្រកបដោយប្រសិទ្ធភាពនិងទទួលលទ្ធផលល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
បើគិតត្រឹមខែមករា ដល់ដើមខែធ្នូ ២០២៤នេះ ទិន្នផលត្រី ឬផលចាប់ពីដែននេ
សាទក្នុងធម្មជាតិ មានចំនួន៤ពាន់៤១៥តោន កើនឡើងជាងឆ្នាំ២០២៣ចំនួន ២០៩តោន ស្មើនឹង៤,៩៧% លទ្ធផលនេះគឺបានមកពី ការចូលរួមទប់ស្កាត់ និង
បង្ក្រាបបទល្មើសជលផលយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ឧទ្យានុរក្ស ឆ្មាំទន្លេ អភិរក្សសត្វផ្សោត សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
ក្រៅពីលទ្ធផលដ៏ល្អប្រសើរនេះ កម្លាំងសហការ ក៏បានដកហូតសម្ភារៈល្មើស
ច្បាប់ដូចជា មងដែលនេសាទក្នុងតំបន់ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ៥ម៉ឺន៧ពាន់ម៉ែត្រ។ ដកហូតសន្ទូច រនងនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ៥ម៉ឺន៥ពាន់៤៣៣ផ្លែ.ទូក៨គ្រឿង ម៉ាស៊ីន៩គ្រឿង.ដកហូតក្បាលឆក់(អាំងវែទ័រ) ចំនួន៤គ្រឿង.ដងឆក់២គ្រឿង.អាវុធកែច្នៃ ១គ្រឿង.ថ្នងដងត្រី៩គ្រឿង.បំផ្លាញរបាំងបិទអូរ ២កន្លែង មានបង្គោល ២២៥ដើម និងរបាំងព្រួល ៧៥ម៉ែត្រ.បំផ្លាញដាយកាត់ទន្លេ៥កន្លែង មានសាច់អួនប្រវែង ៨០ម៉ែត្រ.បំផ្លាញស្បៃមុង ប្រវែង ២ពាន់៨៤៥ម៉ែត្រ និងលូស្បៃមុង ៣៧មាត់.ព្រមទាំងបំផ្លាញរបាំងសាច់អួន ប្រវែង ២ម៉ឺន២ពាន់២៥០ម៉ែត្រផងដែរ។
ទន្ទឹមនេះជំនាញនៃរដ្ឋបាលជលផលក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូង ចំនួន៥នាក់ ពាក់ព័ន្ធនឹងបទល្មើសនេសាទដោយឧបករណ៍ឆក់។
លោកនាយខណ្ឌជលផលបញ្ជាក់ថា៖ក្នុងប្រតិបត្តិការចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទក្នុងដែនអភិរក្ស ប្រទះឃើញប្រភេទត្រីដែលកំពុងរងគ្រោះមួយចំនួនមន្ត្រីជំនាញនិងកម្លាំងសហការក៏បានលែងត្រីដែលកំពុងរងគ្រោះ និងត្រីមេពូជចូលក្នុងទន្លេវិញ ប្រមាណ ៥០គីឡូក្រាមផងដែរ។
ក្នុងសកម្មភាពចុះផ្សព្វផ្សាយអប់រំច្បាប់កន្លងមកប្រជានេសាទនិងសហគមន៍មូលដ្ឋានមានការយល់ដឹងកាន់តែល្អប្រសើរ ជាមួយការការពារទីជម្រករបស់ត្រីមេពូជ និងតំបន់កន្លែងអភិរក្ស។
ក្នុងឆ្នាំ២០២៤នេះបើនិយយាអំពីកត្តាធម្មជាតិគឺទឹកឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ដែលជាអំណោយផលដល់មច្ឆជាតិ ក្នុងការបន្តពូជ និងស្វែងរកចំណីផងដែរ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Fr2lEMXzY3U