៤៦ឆ្នាំមកនេះ ស.ស.យ.ក មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ
ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ឆ្លងកាត់រយៈពេល ៤៦ឆ្នាំមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. បានបង្ហាញពីភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ ជាពិសេសការរួមចំណែកពង្រឹង គុណភាព និងពង្រីកសក្ដានុពលយុវជនកម្ពុជា។ ឯកឧត្តម ស សុខា បានរម្លឹកថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកបង្កើត និងចូលរួមធ្វើសកម្មភាពវិជ្ជមានក្នុងព្រឹត្តិការណ៍ជាច្រើន ដើម្បីលើកតម្កើងកិត្តិយសជាតិ និងនាំមកនូវផលប្រយោជន៍ជូនប្រជាជន ពិសេសយុវជន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4xyIyO6lpeY