អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសម្រាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2024 ក+ ក-

អភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមិនា បានមានប្រសាសន៍ថា ក្នុងក្រុងកំពង់ឆ្នាំងមានប្រជាពលរដ្ឋរស់នៅប្រមាណជាង១ម៉ឺនខ្នងផ្ទះ។ប៉ុន្តែអ្នកទទួលភ្ជាប់សេវាបង់សំរាម មានតែជាង ២ពាន់ខ្នងផ្ទះប៉ុណ្ណោះ ។ ដោយហេតុនេះហើយសំរាមដែលនៅសេសសល់ ត្រូវបានយកទៅបោះចោលនៅក្នុងសួនសាធារណៈ តាមមាត់ទន្លេ តាមក្រោមផ្ទះ ក្រោយផ្ទះ ឬដុតចោល ដែលតាមការប្រមាណក្នុង១ថ្ងៃមានសំរាមប្រមាណ ៤០តោន ត្រូវបានបោះចោលជាសាធារណៈ ។ ដើម្បីគ្រប់គ្រងសំណល់រឹង តាមបែបថ្មី សូមបងប្អូនចូលរួមទទួលសេវាប្រមូលសំរាមឱ្យបានគ្រប់ៗគ្នា ព្រោះថាតម្លៃប្រមូលសំរាមមិនថ្លៃដូចការលើកឡើងនោះទេ។ អភិបាលក្រុងកំពង់ឆ្នាំងមាន ប្រសាសន៍បែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅសាលាក្រុងកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៤ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-UTr1XDhr7g