ទូតអ៊ីរ៉ង់បញ្ជាក់ពីការត្រៀមខ្លួនគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2025 ក+ ក-

ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ehtE–LTI8E