ឯកឧត្តម គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពង្រឹងការងាររដ្ឋបាលក្រៅប្រទេសរបស់យុវជនគណបក្សថ្នាក់កណ្តាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2025 ក+ ក-

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងាររដ្ឋបាលក្រៅប្រទេស និងការត្រៀមអនុវត្តទិសដៅការងារចំពោះមុខរបស់យុវជនគណបក្សថ្នាក់កណ្តាល។

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស និងទ្វីប ដើម្បីពង្រឹងការងារររដ្ឋបាលក្រៅប្រទេស និងការត្រៀមលក្ខណៈចូលរួមអនុវត្តការងារចំពោះមុខរបស់យុវជនគណបក្សថ្នាក់កណ្តាល ដែលរួមមានពិធីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/R5NVynSaryg