ស្ថានភាពខ្យល់ខេត្តមណ្ឌលគិរីមានគុណភាពល្អអំណោយផលដល់វិស័យទេសចរណ៍
ស្ថានភាពខ្យល់របស់ខេត្តមណ្ឌលគិរី មានគុណភាពល្អខ្លាំងណាស់ ដែលអំណោយផលបំផុតសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនាអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ។ ខេត្តមណ្ឌលគិរី មិនត្រឹមតែគ្មានខ្យល់ពុលប៉ុណ្ណោះទេ បែរជាមានតែខ្យល់ត្រជាក់ ធ្វើឲ្យស្រស់ស្រាយអារម្មណ៍ ខណៈកម្រិតសីតុណ្ហភាពស្ថិតនៅទាប ដែលកត្តាទាំងនេះ ជាអ្វីដែលភ្ញៀវទេសចរចង់បាន និងត្រូវការខ្លាំងណាស់ ក្នុងដំណើរកម្សាន្តនៅទីនេះ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PPw8kIE9sy4