កម្ពុជា-អូស្ត្រាលី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយគម្រោងបោសសម្អាតមីនដំណាក់កាលទី៤
យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានអាស័យដ្ឋាន ផ្លូវ២៧៣ កែង៥១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានទី១ អាជ្ញាធរមីន នឹងអញ្ជើញជាអធិបតី សាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថវិកា ជំនួយរបស់ប្រទេសអូស្ត្រាលី សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ រវាង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/04m2HEhG6eU