រដ្ឋមន្ត្រីរៀបចំដែនដី ចុះទស្សនកិច្ចដីសម្បទាននិងពិនិត្យជីវភាពគ្រួសារយោធិននៅស្រុកជាំក្សាន្ត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានអញ្ជើញចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងស្តាប់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលការប្រើប្រាស់ដីសម្បទានជាក់ស្ដែង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZuITMTp21UE