រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញសកម្មជនអ្នកស្រឡាញ់បរិស្ថានចូលរួមផ្សព្វផ្សាយយុទ្ធនាការរបស់ក្រសួង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2025 ក+ ក-

ក្នុងឱកាសទទួលជួប ក្រុមយុវជននៃអង្គការខ្មែរថាវរៈ នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីតួនាទីរបស់សកម្មជនអ្នកស្រឡាញ់បរិស្ថាន ចូលរួមផ្សព្វផ្សាយការងារវិស័យបរិស្ថាន ជាពិសេសការរួមចំណែកនៅក្នុងភាពស្អាត ភាពបៃតង និងចីរភាពរបស់កម្ពុជា។ ការបង្ហាញនូវតម្លាភាពការងារបរិស្ថាន របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺជាដើមចមជំរុញឱ្យសកម្មជន អ្នកស្រឡាញ់បរិស្ថាន បានស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាត បៃតង សំដៅដល់ការរួមគ្នាសំអាតសំរាម សំណល់ប្លាស្ទិកនៅក្នុងទឹក លើគោក ក្នុងខ្យល់អាកាស និងការការពារគម្របព្រៃឈើ ដែលមានក្រមបរិស្ថាននិងធនធានធម្មជាតិ ជាគោលក្នុងការអនុវត្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UKqdQCvXeD8