រដ្ឋបាលខេត្តកំពង់ចាមមិនអនុញ្ញាតឲ្យល្បែងស៊ីសងកើតមាននៅក្បែរសាលារៀននិងវត្តអារាមឡើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2025 ក+ ក-

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមមានប្រសាសន៍ដោយលើកឡើងថា ការបើកល្បែងស៊ីសងគឺមិនអនុញ្ញាតឲ្យមាននៅក្បែរទីតាំងសាលារៀននិងទីវត្តអារាមនោះទេ សំដៅធានាដល់សុវត្ថិភាពដល់សិស្សរួមទាំងព្រះសង្ឃ។ ដោយឡែកសម្រាប់ទីតាំងដែលបិទទាំងអស់កន្លងមកមានចំនួន៤៩៤ ទីតាំង ក្នុងនោះមានចំនួន៣ ទីតាំងក្នុងក្រុងកំពង់ចាម ដែលគ.ល.ក បានបញ្ជាក់ថាជាទីតាំងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ហេតុនេះក្រុមការងារមិនបានធ្វើកិច្ចសន្យាបញ្ឈប់ទេ តែបានធ្វើកិច្ចសន្យាផ្អាកជាបណ្ដោះអាសន្ន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/s6ou_TfwBUs