គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមធ្វើម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយអាស៊ាន
ឯកឧត្តមកិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំរៀបចំធ្វើម្ចាស់ផ្ទះ សម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន ឆ្នាំ២០២៥ ដើម្បីពិភាក្សាពង្រៀងកម្មវិធី ក្នុងការរៀបចំពិធីធ្វើលំហាត់សមយុទ្ធគ្រោះ មហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ ២០២៥ (ARDEX-២៥) ក្នុងខែកក្កដា ខាងមុខនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងដោយសហការជាមួយមជ្ឈ មណ្ឌលសម្របសម្រួល អាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ មជ្ឈមណ្ឌល អាហា (AHA Centre)។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gjXKhT3gJ-A