គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ នៅខេត្តកំពង់ស្ពឺ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានដឹកនាំសមាជិក សមាជិកា ចុះបេសកកម្មឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្តកំពង់ស្ពឺ និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ztpsN55AlUY