ស្លឹក​ត្របែក​កំចាត់​មុន​ខ្មៅ និង ស្នាម​ជាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2015 ក+ ក-

តាម​ការស្រាវជ្រាវ​មួយ​បានអោយដឹងថា ក្នុង​ស្លឹក​ត្របែក​មាន​សារធាតុ polyphenol- carotenoid-Flavonoid និង tannin ដែលមាន​សារៈសំខាន់​បំផុត​ចំពោះ​សុខភាព ជាពិសេស​ចំពោះ​ប្រសិទ្ធភាព​ថែរក្សា​ស្បែក និង​ស​ម្ជ​ស្ស​។ ខាងក្រោម​គឺជា​សារៈប្រយោជន៍​របស់​ស្លឹក​ត្របែក​៖
​ការថែទាំ​ស្បែក​៖ យក​ស្លឹក​ត្របែក​លាង​អោយ​ស្អាត កិន​អោយ​ម៉ដ្ឋ រួច​ដាក់​ស្អំ​ពីលើ​ផ្ទៃមុខ ។ ស្អំ​ប្រហែល​១០​នាទី បន្ទាប់មក​ត្រូវ​លុបមុខ​ដោយ​ទឹក​ត្រជាក់ ។ គប្បី​អនុវត្ត​ន៏​រៀងរាល់ថ្ងៃ ។​
​ចំពោះ​មុន​ខ្មៅ និង​ស្នាម​ជាំ ៖ យក​ស្លឹក​ត្របែក​លាង​អោយ​ស្អាត កិន​អោយ​ម៉ដ្ឋ​រួច​លាយ​ថែម​ទឹក​ក្តៅ​ឱ​ណ្ហៗ​បន្តិច ។ បន្ទាប់មក​យក​ទឹក​ដែល​បាន​លាយ​ចូលគ្នា​រួចរាល់​ហើយ​នោះ​យកទៅ​លុបមុខ​រាល់ថ្ងៃ​។ ក្រៅពីនោះ​អ្នក​ក៏​អាច​យក​កាក​ស្លឹក​ត្របែក​ដែលមាន​ខាត់​ថ្នមៗ​លើ​ស្នាម​ជាំ​ឬ​កន្លែង​ដែល​កើតមុន​នោះ ។​
​បន្តឹង​ស្បែ​កមុខ ថែទាំ​ស្បែក​កុំអោយ​កើតមុន កាត់បន្ថយ​ការ​រមាស់​ដោយសារ​ប្រតិកម្ម​ផ្សេងៗ ៖​យក​ស្លឹក​ត្របែក​លាង​អោយ​ស្អាត ហាន់​ល្អិតៗ ត្រាំ​ទឹក ធ្វើជា​ទឹក​សំរាប់​លុបមុខ ។ ក្រៅពីនោះ យក​ត្រួយ​ត្របែក​លាង​អោយ​ស្អាត កិន​អោយ​ម៉ដ្ឋ​ថែម​ពងមាន់ (​យកតែ​ចំណែក​ពណ៌​ស​) លាយ​ចូលគ្នា​រួច យកទៅ​ធ្វើជា​ម៉ា​ស្សបិត​លើ​ផ្ទែ​មុខ ទុកចោល​ប្រហែល ៥​នាទី ។ បន្ទាប់មក​លុបមុខ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ​។ គួរ​ធ្វើអោយបាន​បី​ដង​ក្នុង​មួយ​សប្តាហ៍​រយៈពេល​មួយខែ​នឹង​ឃើញ​លទ្ធផល​ល្អ​ជាមិនខាន​។​
​ទប់ស្កាត់​ការ​ជ្រុះ​សក់៖យក​ស្លឹក​ត្របែក​លាង​អោយ​ស្អាតដាំ​លាយ​ជាមួយ​ទឹក​ប្រមាណ​២០​នាទី។ បន្ទាប់មក​យកទៅ​លាយ​ជាមួយ​ទឹក​ត្រជាក់ អោយនៅ​ក្តៅ​ឱ​ណ្ហៗ​ល្មម ទុក​សំរាប់​កក់សក់​ជាប្រចាំ​។ ចុងក្រោយ​ត្រូវ​ជម្រះ​សក់​ដោយ​ទឹក​ត្រជាក់​៕

Nzk0ZTAwN2