កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយជាលើកទី៦ ជូនដល់អង្គការផ្ទះបាយកុមារ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៦ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់អង្គការផ្ទះបាយកុមារ សម្រាប់ជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សារៀនសូត្ររបស់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមាររើសអេតចាយ កុមារ សុំទាន កុមារខាត់ស្បែកជើងប្រមាណ ២០០នាក់ បុគ្គលិក៦ និងយុវជនស្ម័គ្រចិត្ត ១០នាក់នៃអង្គការផ្ទះបាយកុមារ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ស្ថិតនៅបរិវេណសាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សូមទស្សនាព័ត៌មានពិស្ដារ៖


