ព្រឹទ្ធសភាកម្ពុជា គាំទ្រសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2026 ក+ ក-

ព្រឹទ្ធសភាកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ថៃ ចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។