មូលដ្ឋានយោធាអាមេរិកនៅប៉ាស៊ីហ្វិក«ងាយរងគ្រោះខ្លាំង»ពីការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់កូរ៉េខាងជើង និងចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2026 ក+ ក-

មូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក«ងាយរងគ្រោះខ្លាំង»ពីការវាយប្រហារដោយមីស៊ីល និងដ្រូន របស់កូរ៉េខាងជើង និងចិន  ។លោកSeth Jonesប្រធាននាយកដ្ឋានការពារជាតិ និងសន្តិសុខនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានកត់សម្គាល់បែបនេះនៅក្នុងអត្ថបទវិភាគ (op-ed) មួយ ដែលចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal កាលពីថ្ងៃអាទិត្យ។ ការចេញផ្សាយនេះ គឺបន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិកកំពុងខ្វះខាតប្រព័ន្ធស្ទាក់ចាប់មីស៊ីលសំខាន់ៗ ចំពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា  ។