កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីល មុនពេលអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធទ្រង់ទ្រាយធំ
អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុនបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលបាលីស្ទិកមួយគ្រាប់ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា តម្រង់ទៅកាន់សមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ។ ការបាញ់នេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលមានសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរវាងកូរ៉េខាងត្បូង និងអាមេរិក ហើយដែលតាមទម្លាប់កូរ៉េខាងជើងតែងថ្កោលទោសលើសកម្មភាពសមយុទ្ធនេះ ។


