លោកត្រាំបានចាត់ទុកសមយុទ្ធប្រចាំឆ្នាំ Ulchi Freedom Shield នៅកូរ៉េខាងត្បូងថាជាការផ្ញើសារមិនសមរម្យនិងបង្កភាពជាសត្រូវទៅកាន់ប្រទេសមួយ
ប៉ុន្មានម៉ោងមុនពេលសមយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom Shield រវាង និងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្ដើម លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា ជាសមយុទ្ធយោធា “មិនសមរម្យ និងការបង្កហេតុ” ដែលធ្វើឡើងរវាងកូរ៉េខាងត្បូង និងអាមេរិក ហើយលោកត្រាំបញ្ជាឲ្យកាត់បន្ថយ នៅពេលខាងមុខ ។ នេះជាការលើកឡើងប៉ុន្មានម៉ោងមុនពេលសមយុទ្ធនេះ ធ្វើឡើងនៅថ្ងៃចន្ទ ទី១៧ សីហា។ ពោលគឺជាសមយុទ្ធ ដែលរៀបចំឡើង ដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយប្រហារណាមួយ ដែលអាចកើតមានពីភាគីកូរ៉េខាងជើង ។



