ឃាត់ខ្លួនបុគ្គលិកអគ្គិសនីទូកមាសចំនួន3នាក់បន្ទាប់ពីអារដើមត្នោតរបស់វត្តមានអាយុកាល170ឆ្នាំ
(កំពត)៖ កម្លាំងនគរបាលស្រុកកំពង់ត្រាច បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនទូកមាសចំនួន ៣នាក់ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រោមអន្តរាគមន៍ពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពាក់ព័ន្ធករណីអារផ្តួលរំលំដើមត្នោតបុរាណអមផ្លូវចូលវត្តអង្គជុំព្រៃទប់ចំនួន ៧ដើម មានអាយុកាលប្រមាណ ១៧០ឆ្នាំ ក្នុងឃុំបឹងសាលាខាងជើង ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងគណៈកម្មការវត្តឡើយ។
សូមទស្សនាព័ត៌មានពិស្ដារ៖



