ការបាក់ផ្ទាំងទឹកកកអាចជាដើមហេតុបង្កឱ្យមានគ្រោះទឹកជំនន់ដ៏កាចសាហាវនៅនេប៉ាល់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2026 ក+ ក-

គ្រោះទឹកជំនន់ដ៏កាចសាហាវមួយ នៅជិតព្រំដែនប្រទេសនេប៉ាល់ជាមួយតំបន់
ទីបេនៃប្រទេសចិនកាលពីថ្ងៃពុធ អាចបង្កឡើងនៅពេលដែលផ្នែកខាងក្រោមនៃផ្ទាំងទឹកកកបានបាក់ ហើយធ្លាក់លើផ្ទៃទំនាបស្ថិតនៅរាប់រយម៉ែត្រខាងក្រោម  ។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញដោយផ្អែកលើរូបភាពផ្កាយរណប Planet Labs  ។គេនៅមិនទាន់ដឹងច្បាស់ថាអ្វីជាមូលហេតុ ដែលបណ្តាលឱ្យផ្ទាំងទឹកកកនោះបាក់នៅឡើយទេ ប៉ុន្តែមន្ត្រីនេប៉ាល់បានចង្អុលបង្ហាញថា ការរញ្ជួយដីនៅក្នុងតំបន់នោះ នៅប៉ុន្មាននាទីមុនហេតុការណ៍ អាចជាមូលហេតុ
មួយ  ។ អាជ្ញាធរនេប៉ាល់ និងទីបេបារម្ភថា ចំនួនជនរងគ្រោះសរុបអាចនឹងកើនឡើងខ្ពស់ជាងចំនួនសព១៦០នាក់ ដែលត្រូវបានរកឃើញរហូតមកដល់ពេលនេះ  ។ រដ្ឋាភិបាលនេប៉ាល់បានឱ្យដឹងថា អ្នកទេសចរណ៍ជាង៣រយនាក់ក៏កំពុងបាត់ខ្លួនដែរ  ។