សម្តេចធិបតីនិងលោកជំទាវបណ្ឌិត រៀបចំអាហារសាមគ្គីនិងចែកអំណោយជូនកុមារពិការ និងកុមារកំព្រាក្នុងថ្ងៃខួបកំណើត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2026 ក+ ក-

(ភ្នំពេញ)៖ ក្នុងឱកាសអភិមង្គលដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីជូនដល់កុមារមានពិការភាពភ្នែក គថ្លង់ និងកុមារកំព្រា ប្រមាណជាង ៥០០នាក់ មកពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យអប់រំពិសេសច្បារអំពៅ វិទ្យាស្ថានជាតិអប់រំពិសេស និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។

សូមទស្សនាព័ត៌មានពិស្ដារ៖