អាជ្ញាធរជាតិអប្សរា បើកឱ្យភ្ញៀវទេសចរចូលថតរូបនិងទស្សនាស្រះទឹកខាងជើងប្រាសាទអង្គរវត្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2026 ក+ ក-

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានប្រកាសពីការបញ្ចប់ការងារជួសជុល «ស្រះទឹកខាងជើងប្រាសាទអង្គរវត្ត» ទាំងស្រុងហើយ កាលពីចុងខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ដោយបច្ចុប្បន្នក្រុមការងារកំពុងរៀបចំសោភ័ណភាពបន្ថែម ដើម្បីត្រៀមបើកឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ និងគណៈប្រតិភូជាន់ខ្ពស់នៃ កិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20ᵉ Sommet de la Francophonie) អាចចូលទស្សនា និងថតរូបអនុស្សាវរីយ៍ចាំងឆ្លុះស្រមោលប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត។

សូមទស្សនាព័ត៌មានពិស្ដារ៖