អាជ្ញាធរជាតិអប្សរាមានរៀបចំ «កម្មវិធីទស្សនកិច្ចសិក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ODA ឆ្នាំ២០២៦»
(សៀមរាប)៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា មានរៀបចំ «កម្មវិធីទស្សនកិច្ចសិក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ODA ឆ្នាំ២០២៦» ក្រោមរូបភាពកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌជាតិកូរ៉េ ដោយមានការចូលរួមពី ឯកឧត្តម Kim Sung Tae អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប, លោកស្រី អ៊ុំ ម៉ារ៉ាឌី អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ, លោក Kim Dongmin តំណាងទីភ្នាក់ងារបេតិកភណ្ឌជាតិកូរ៉េ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីអនុវិទ្យាល័យក្របីរៀល និងអនុវិទ្យាល័យហ៊ុនសែនប្រាសាទបាគង សរុបចំនួន ៥០នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖


