រដ្ឋបាលខេត្តកំពង់ចាម កំពង់ស្ពឺ និងមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនិងកំណើតកងយោធពលខេមរភូមិន្ទ
(រាជធានី-ខេត្ត)៖ កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ យ៉ាងមហោឡារិកនៅតាមបរិវេណវិមានឯករាជ្យនៃខេត្តនីមួយៗ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងបរិយាកាសស្និទ្ធស្នាល និងមោទនភាពជាតិខ្ពស់។
សូមទស្សនាព័ត៌មានពិស្ដារ៖



