អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលវឌ្ឍនះភាពការងារជួសជុល ថែទាំ និងតុបតែងភ្លើងបំភ្លឺនៅផ្លូវ៦០ម៉ែត្រនិងផ្លូវនានា
(រាជធានីភ្នំពេញ)៖ ក្នុងឱកាសចុះពិនិត្យការងារត្រៀមលក្ខណៈកន្លងទៅថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីជំនាញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿនការជួសជុល និងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលនៅសេសសល់ ជាពិសេសនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយរួមបញ្ចូលទាំងការតបណ្តាញលូ អ៊ុតកៅស៊ូខ្នងផ្លូវ ការតុបតែងភ្លើងបំភ្លឺសាធារណៈ គំនូសចរាចរណ៍ និងការរៀបចំចិញ្ចើមផ្លូវឱ្យបានស្អាតបាត ដើម្បីត្រៀមទទួលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។
សូមទស្សនាព័ត៌មានពិស្ដារ៖



