All posts by មេគង្គ ប៉ុស្តិ៍

ឃាត់ខ្លួន​អ្នកលក់​ទឹកឃ្មុំ​ក្លែងក្លាយ​បីនាក់​នៅ​ស្រុក​កោះ​ញែក​

​មណ្ឌល់គិរី​៖បុរស៣​នាក់​ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កោះ​ញែក​ឃាត់​ខ្ឡួ​ន​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ដោយ​ចោទប្រកាន់​ពីបទ​លក់​ទឹកឃ្មុំ​ក្លែងក្លាយ​តាម​ទី​សា​ធារ​ណះ រួច​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​ការ​ស៊ើបសួរ​។​

​នៅ​រសៀល​ថ្ងៃទី​២៤ ខែ ធ្នូ ឆ្នាំ ២០១៥ កម្លាំង​អធិការដ្ឋាន​ស្រុក​កោះ​ញែក ក្រោម​ការចង្អុលបង្ហាញ​ពី​លោកស្នងការ នឹង​ស្នងការ​ង​ខេត្ត​ទទួលបន្ទុក​ព្រ​ហ្ន​ទណ្ឌ និង​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក កាន់ ពេញ អធិការ​ស្រុក​កោះ​ញែក និង​កងកំលាំង​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​បីនាក​ពីបទ​លក់​ទឹកឃ្មុំ​ក្លែងក្លាយ​។​

​តាម​របាយការណ៍​បាន​បញ្ជាក់ថា ជន​ទាំង​៣​នាក់​ត្រូវ​ឃាត់ខ្លួន​មាន​ទី​១ ឈ្មោះ ជិន គង់ ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ទី​២ ឈ្មោះ​វ៉ាត ដា​នី ភេទ​ប្រុស អាយុ ២៦ ឆ្នាំ និង​ទី​៣​ឈ្មោះ ឆាត វី​ឆ័យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នក​ទាំង​៣ រស់នៅ​ភូមិ​វាល ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ វត្ថុតាង​មួយចំនួន​មាន ម៉ូតូ​២​គ្រឿង ខ្សែក មួយ​ខ្សែ លុយ​៥០០០០​រៀល និង​ទឹកឃ្មុំ​ក្លែងក្លាយ​ប្រហែល​២៥​លីត្រ​។​

​វត្ថុតាង និង​មនុ​ស្សទាំង​៣​នាក់ ត្រូវ​កំលាំង​អធិការ​ស្រុក​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​ដោ​យ៖​ហូ សុខ​ណាត​cgdcxddd
bgvfcbb​gvtfaa

រថយន្តដឹកដីបុកកិនអ្នកជិះម៉ូតូ​របួស​ធ្ងន់ម្នាក់ ស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ និង​ពីរនាក់ទៀត​​រ​ង​របួស​​ស្រាល ក្នុងហេតុការណ៍​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​​រវាង​រថយន្តប្រភេទ​យីឌុប មួយគ្រឿង​បុក​​ម៉ូតូ​ដែល​​ជិះ​ដែល​គ្នា​បីនាក់​ពីមុខ​ស្រប់​ទិសគ្នា ត្រង់​ចំណុច​ផ្លូ​វ​​បេតុងផ្លូវ​កោង​ ជិត​​វត្ត​​ឬស្សីសាញ់ ក្នុង​ភូមិ​​​ប្រការ​ សង្កាត់​ព្រៃស ខណ្ឌដង្កោ កាលវេលា​​ម៉ោង៣ៈ១០រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។

តាមព័ត៍​មាននៅកន្លែងកើតហេតុបាន​អោយ​ដឹងថា ជន​រង​គ្រោះ​ដែល​​រងរបួសធ្ងន់ ឈ្មោះ លីម លឿន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករសំណង់ ។ រួមដំណើរជាមួយមិត្ត​ភក្តិ​ពីរទៀត​ដែល​រ​បួសស្រាល់ ឈ្មោះ សុក គោ ភេទប្រុស អាយុ១៩ឆ្នាំ និងម្នាក់​ទៀតឈ្មោះ ចក់ ទន់ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុង​បុរីពិភព​ថ្មី​ចំការដូង​ជាមួយ​គ្នា។ ក្រោយពេលកើត​ហេតុ​អ្នក​បើកបរ​រថយន្ត​​បាន​រត់​គេច​ខ្លួន​បាត់​ដោយ​បន្សល់ទុ​ករថយន្ត​។

ប្រភពព័ត៍មានបន្ថែមទៀតថា រថយន្តបង្កហេតុនោះជាប្រភេទ យីឌុប ដឹកថ្ម ចង្កូតស្តាំ ក្បាល​ពណ៍​លឿង ពាក់ស្លាកលេខ ភ្នំពេញ 3B1888 បើកបរដោយបុរសម្នាក់ដែលសង្ស័យថាស្រវឹងផង បើកបរពីទិសខាងជើងបត់ទៅទិសខាងកើត (ផ្លូវកោង) ស្រាប់តែបុកម៉ូតូដែលជិះស្របផ្លូវគ្នាតែម្តង ចំណែកម៉ូតូម៉ាក C125 ពណ៍ខ្មៅ ស៊េរី២០០៨ ផ្លាកលេខ ភ្នំពេញ 1Y9961។

ក្រោយពេលកើតហេតុ អ្នករងគ្រោះ​ត្រូវ​រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹកយកទៅ​ព្យា​បាល​នៅមន្ទីរ​ពេទ្យរុស្សី រីឯម៉ូតូ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ធ្វើការហើយ​យក​ទៅរក្សា​ទុកនៅ​ន​គរបាល​ក្រុងភ្នំពេញ​​ដើម្បីដោះ​ស្រាយ​តាមនីតិវិធី៕ដោយ៖គ បញ្ញា

20151226_152434 20151226_152526 20151226_152551 20151226_152848 20151226_152909_5585 20151226_161500 11111111111111

 

បិទ​ក្លិប​ដឺ​ហាប់​ខារ៉ាអូខេ​គ្រួសារ​ នៅ​ជ្រោយចង្វា​ ព្រោះ​ផ្ទុក​សិស្ស​មិន​គ្រប់​អាយុ​ចូល​ច្រៀង​រាំ​

​ភ្នំពេញ​៖​ម្ចាស់​ក្លឹប ដឺ​ហាប់ ខារ៉ាអូខេ​គ្រួសារ បាន​ព្រមាន​ធ្ងន់ៗ​ទៅ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ថា ប្រយ័ត្ន​ជ្រុះ​ស័ក្តិ ខ​ណៈកម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ខាងលើ​ដោយសារ​ក្លឹប​មួយ​នេះ​សម្បូរ​ទៅដោយ​ក្មេងៗ​សិស្សសាលា​មិន​គ្រប់​អាយុ​បោះបង់​ការសិក្សា​ចូលមក​សំងំ​ច្រៀង​រាំ​ពពាក់ពពូន​រៀងរាល់ថ្ងៃ​។​

​ក្លិប ដឺ​ហាប់ ខារ៉ាអូខេ​គ្រួសារ (THE HUB FAMILY KTV) ដែលមាន​ក្មេង​សិស្ស សាលា អាយុ​ក្រោម​១៨​ឆ្នាំ មក​ប្រមូល​ផ្តុំគ្នា​ច្រៀង​រាំ​យ៉ាង​ពពាក់ពពូន​នេះ មាន​ទីតាំង​ស្ថិតនៅ​តាមផ្លូវ​ម៉ាស៊ីនទឹក ភូមិ​៣ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា ខាងកើត​រាជធានី​ភ្នំពេញ ។​

​លោក ហ៊ុយ សារុន អភិបាលរងខណ្ឌ​ជ្រោយចង្វា តាម​បញ្ជា​របស់លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា កាលពី​វេលា​ម៉ោង ៤ រសៀល ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​របស់​សាលាខណ្ឌ​បញ្ជា​ឲ្យ​ចុះ​បិទ​ក្លិប ដឺ​ហាប់ ខារ៉ាអូខេ​គ្រួសារ (THE HUB FAMILY KTV) ជា​បណ្តោះអាសន្ន ក្រោយពី​បានដឹងថា​មាន​ក្មេង​សិស្សសាលា​អាយុ​ក្រោម​១៨​ឆ្នាំ មក​ប្រមូលផ្តុំ​គ្នា​ពពាក់ពពូន​បោះបង់ចោល​ការសិក្សា ប៉ុន្តែ​ត្រូវ​ម្ចាស់​ក្លឹប​ដឺ ហាប់ ខារ៉ាអូខេ​គ្រួសារ ព្រមាន​ដល់​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា ប្រយ័ត្ន​ជ្រុះ​ស័ក្តិ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា នៅក្នុង​ការបង្ក្រាប និង​បិទ​ខារ៉ាអូខេ​នេះ កម្លាំង​បាន​ឃាត់ខ្លួន សិស្សសាលា​ប្រុស​ស្រី ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ បាន​ចំនួន​២៧​នាក់ ខណៈ​កំពុង​ពពាក់ពពូន​គ្នា​ច្រៀង​រាំ​ក្នុង​បន្ទប់​ខារ៉ាអូខេ​។​

​ក្រោយពេល​មាន​ប្រទូស្ត​រាយ​ន៍​ពេល​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទី​តាំ​ខាងលើនេះ​រួចមក លោក​អភិបាលខណ្ឌ​ជ្រោយចង្វា បានសម្រេច​បញ្ជា​ឲ្យ​មាន​សមត្ថកិច្ច ប៉េអឹម និង​សណ្តាប់ធ្នាប់ ដាក់​កំលាំង​ឃ្លាំមើល​ទីតាំង​នេះ ជា​បណ្តោះអាសន្ន រង់ចាំ​ចេញ​លិខិត​បិទ​ចោល ។​

​តាម​មន្ត្រី​សាលាខណ្ឌ​ជ្រោយចង្វា​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​ខាងលើ ឈ្មោះ លឹម ទី​លីវ​ណ្ណ មាន​តួនាទី ជា​ជំនួយការ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៕ដោយ៖គ.បញ្ញា  (រូបថត៖CEN)rfdewaavgcfdeecfdexbb

​

ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ធុន​ធំ​កិន​ដាច់​ជា​កង់ៗ​ពេល​ទៀបភ្លឺ​នៅ​ស្រុក​ត្បូងឃ្មុំ​

​ខេត្ត​ត្បូងឃ្មុំ​៖ ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​ដាច់​ជើង ធ្លាយ​ពោះវៀន ខ្ទេច​ក្បាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត និង​ម៉ូតូ​ខណ​:​ដែល​ជនរងគ្រោះ​ជិះ​មូ​តូ​តាម​ដងផ្លូវ ហើយ​ជែង​រថយន្ត​បណ្តាលអោយ​ដួល ហើយត្រូវ​រថយន្តធុនធំមួយគ្រឿងបើកមក ពីមុខច្រាសទិសគ្នាបុកកិន​អូស​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​តែម្តង​។
​
ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ថ្ងៃទី​២៥​ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ម្តុំ វត្ដ​ស្រែ​សៀម ឃុំ​ជី​រោ​២ ស្រុក​ត្បូងឃ្មុំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ឃ្បូ​ង​ឃ្មុំ ។​

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​ម៉ុ​ន គ​ន្ធី ភេទ​ស្រី អាយុ​៤៧ ឆ្នាំ ភូមិ​លេខ​៥ ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា មុន​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រៀ​ង​ម៉ាក Smash Revo ស្លាក​លេខ​1X-2048 តាម​បណ្តោយ​ផ្លូវ​ខាងលើ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​កន្លែងកើតហេតុ ម៉ូតូ​បាន​បើក​ជែង​រថយន្ត ហើយ​ដួល ស្រាប់តែ​ភ្លាមនោះ រថយន្ត​ធំ​មួយគ្រឿង​ម៉ាក​HYANDAI ពណ៌​ក្រហម មាន​ស្លាក​លេខ​3C-0777 បើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា កិន​ហើយ​អូស​ជនរងគ្រោះ​ជាប់​កង់​ឡាន ធ្លាយ​ពោះវៀន ដាច់​ជើង​ម្ខាង បែកក្បាល​ធ្លាយ​ខួរ ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​តែម​ង្ត​។​ដោយ​ឃើញ​សភាព​ដូចនេះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​ចេញពី​កន្លែងកើតហេតុ ហើយ​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​តែ​រថយន្ត​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង​ធ្វើ ព្រមទាំង​បាន​នាំយក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ចំណែក​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​ដោ​យ៖សុផល​gvfcdxx

gtfvgfeee gvfcdbbnjhbgvvvv​

​ផ្សារ​ចំនួន​៣​ក្នុង​សង្កាត់​ចោមចៅ​បើក​ល្បែង​កន្ទុយលេខ​យ៉ាង​រំភើយ​

​ភ្នំពេញ​៖​ល្បែង​កន្ទុយលេខ​ជាច្រើនកន្លែងបានកើតឡើងយ៉ាងអនាធិប តេយ្យ​នៅក្នុង​ផ្សារ​ចំនួន​៣​ តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង គឺ​ផ្សា​រកា​ណា​ស៊ី​ធី​ ផ្សារ​ត្រពាំង​ថ្លឹង និង​ផ្សារ​ទួល​ពង្រ ក្នុង​សង្កាត់ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ករណីនេះ​ទាល់តែ​ប្រធាន​ផ្សារ និង​សមត្ថកិច្ច​បាន​បើកដៃ​ឲ្យ​ធ្វើ ទើប​គេ​អាចធ្វើទៅបាន​។​

​ក្នុងចំណោម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​សម្បូរ​អ្នក​កត់​កន្ទុយលេខ គេ​ឃើញ​ផ្សារ​ចំនួន​៣ ដូចខាងលើ ក៏មាន​អ្នក​កត់​ឆ្នោត​កន្ទុយលេខ​ជាច្រើន កន្លែង​ក្នុង​ផ្សារ​នីមួយៗ​ដែរ។​ករណី​កើតឡើង​នូវ​ល្បែងស៊ីសង​កណ្តាល​ផ្សារ​បែបនេះ ត្រូវបាន​គេ​ដាក់ការចោទប្រកាន់​ទៅលើ​លោក​ប្រធាន​ផ្សា​រថា ជា​អ្នក​បើកដៃ​ឲ្យ​គេ​លេង​ជា​ថ្នូរ​នឹង​លាភសក្ការៈ​ទើប​គេ​ហ៊ាន​លេង​។​

​អ្នកស្រី ចន្ថា​វី ជា​អាជីវករ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា អ្នក​កត់​លេខឆ្នោត​តាម​ផ្សារ​សុទ្ធ​អះអាងថា មេ​កញ្ច្រែង​របស់​ពួកគេ​ជា​មនុស្ស​មាន​ឥទ្ធិពល​និង​ប្រើ​លុយ​ដើម្បី​គ្របដណ្តប់​លើ​អំណាច​ប្រធាន​ផ្សារ និង​សមត្ថកិច្ច​ដទៃទៀត​។​ប្រភព​បន្តថា បើ​អ្នកគ្រប់គ្រង​ផ្សារ ឬ​សមត្ថកិច្ច​មិន​យកលុយ​ដាក់​ខែ​ទេ ក៏​មេ​កន្ទុយលេខ​មិនអាច​ដាក់ពង្រាយ​កូនកញ្ច្រែង​កត់​លេខឆ្នោត​តាម​ផ្សារ​បាន​ស្រួល​បែបនេះ​ដែរ​។​
​
អ្នកស្រី ចន្ថា​វី បន្តថា រៀងរាល់ថ្ងៃ​ឲ្យ​តែ​ជិត​ដល់ ម៉ោង ៤ រសៀល ចាំមើល​អ្នកញៀន​កន្ទុយ​លេខ​ដើរ​ឈូរ​ឆ​រក​កន្លែង​ចាក់​ឆ្នោត​អត់ខ្មាស់អៀន ឬ​ខ្លាចរអារ​ពីច្បាប់ទម្លាប់​អ្វី​នោះទេ​។​

​សន្តិសុខ​ផ្សារ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា ផ្សារ​ទាំងអស់​នៅ​តំបន់​នេះ គឺ​ផ្សា​រកា​ណា​ស៊ី​ធី ​ផ្សារ​ត្រពាំង​ថ្លឹង និង​ផ្សារ​ទួល​ពង្រ ក្នុង​សង្កាត់ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ សុទ្ធតែ​មានកូន​កញ្ច្រែង​កត់​ឆ្នោត​របស់​មេ​ឆ្នោត​ម្នាក់​ឈ្មោះ តា​ម៉ាប់ ។​ប្រភព​បន្តថា តា​ម៉ាប់ ដែលជា​មេ​កន្ទុយលេខ​នៅតាម​ផ្សារ​ក្នុង​តំបន់​ចោមចៅ​នេះ គ្មាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​របស់គាត់​ទេ គឺ​មានតែ​អ្នកគ្រប់គ្រង​ផ្សារ និង​សមត្ថកិច្ច​ខ្លះ​ដែល​ដាក់​ខែ​ប៉ុណ្ណោះ​ទើប​ស្គាល់​គាត់​ច្បាស់​។​

​សន្តិសុខ​ដដែល​នេះ​បាន​បន្តទៀតថា តា​ម៉ាប់ តែងតែ​បោះពាក្យបោះសំដី​អួត​ក្អេងក្អាង​មើលងាយ​ទាំង​សមត្ថកិច្ច ទាំង​ប្រធាន​ផ្សា​រថា កុំថាឡើយ​រូប​ខ្លួន​ជា​មេ សូម្បីតែ​កូនកញ្ច្រែង​របស់ខ្លួន​ក៏​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ដែរ ព្រោះ​ពួកគេ​យកលុយ​រៀងរាល់ខែ រឿង​អី​ត្រូវ​ចាប់ ។​

​ប្រភព​បន្តថា តា​ម៉ាប់ នូវបាន​និយាយ​បំផ្លើស​ទៀតថា ល្បែង​កន្ទុយលេខ​របស់​គាត់​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ថែមទៀត​ផង​។​

​អាជីវករ​ជាច្រើន​នាក់​បាន​ចោទប្រកាន់​ប្រធាន​ផ្សារ និង​សមត្ថកិច្ច​ថា បានទទួល​សំណូក ​ហើយបើកដៃ​ឲ្យ​គេ​បង្កើត​ល្បែងស៊ីសង​នៅ​កណ្តាល​ផ្សារ​យ៉ាង​គគ្រឹកគគ្រេង​។​ប្រភព​បន្តថា អ្នកលក់ដូរ មួយចំនួន​បាន​លុងខ្លួន​នឹង​ល្បែង​កន្ទុយលេខ​នេះ ហើយ​បាន​រត់ចោល​តូប​ដោយសារ​បំណុល​។​

​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ បាន​អំពាវនាវ​ដល់​លោក​អភិបាលខណ្ឌ និង​លោក​អធិការនគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ គួរ​ចាត់វិធានការ​បង្ក្រាប​​បន​ល្បែង​កន្ទុយលេខ​តាម​ផ្សារ​ដូច​បានលើកឡើង​នេះ​ជាបន្ទាន់​ផង​។​

​លោក​ប្រធាន​ផ្សា​រកា​ណា​ស៊ី​ធី និង​លោក​អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ មិនអាច​ទាក់ទង​សុំការឆ្លើយតប​ចំពោះ​ការរិះគន់​ដូចខាងលើ​នេះ​បានទេ​កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៥ កន្ល​ង​មកនេះ​។​
​
គួរ​ជម្រាប​ថា ល្បែងស៊ីសង​គ្រប់​ប្រភេទ​បានផ្តល់​នូវ​បច្ច័យ​អាក្រក់​យ៉ាង ធ្ងន់ធ្ងរ​ដល់​អ្នកប្រព្រឹត្ត និង​ជីវិត​ក្រុមគ្រួសារ​ទាំងមូល​។​ក្នុងសង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន មាន​បទល្មើសជាទ​ល្ហី​ករ​ណ៍​ច្រើនណាស់​ដែល សបញ្ជាក់​ថា បណ្តាលមកពី​ល្បែងស៊ីសង​។​ចំពោះ​ល្បែង​កន្ទុយលេខ ក៏​ជា​បុព្វបទ​ញ៉ាំង​ឲ្យ​អ្នកញៀន​​ល្បែង​នេះ ​ហ៊ាន​ប្រព្រឹត្តិ​នូវ​អ្វីដែល​សង្គម​ថ្កោលទោស​ដោយ​មិន​ញញើតដៃ​ដែរ មាន​ជាអាទិ៍ ហិង្សា​ក្នុង​គ្រួសារ លួច ឆក់ ប្លន់ ឬ​ធ្វើអត្តឃាត ជាដើម​៕ដោយ៖គឹម ពិសិដ្ឋfrdeaabhgvfcctgfrtuhbb

​

សមត្ថកិច្ច​កម្ពុជា​វៀតណាម​ជួបប្រជុំ​ពង្រឹង​សន្តិសុខ​ពេល​សម្ពោធ​បង្គោល​ព្រំដែន​ខេត្តតាកែវ​

​ខេត្តតាកែវ​៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ទូច ណារ៉ុថ អគ្គ​ស្នងការរង​នគរបាលជាតិ​ជួបប្រជុំ​ជាមួយ​យោធា​-​នគរបាល​ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុង​ឱ​កាស​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពី​រអញ្ជើញ​ជា​អធិបតីភាពសម្ពោធ​បង្គោល​ព្រំដែន​នៅ​ខេត្តតាកែវ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ រួម​ដំណើរ ដោយ​លោក អ៊ុន វណ្ណា អភិបាលរង​ខេត្ត​,​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត​,​លោកស្នងការ​រង​ទទួល​ការងារ​ព្រំដែន​,​លោក​មេបញ្ជាការ​វរ​សេនា​តូច​លេខ​៦០៣,​លោក​អធិការនគរបាល​ស្រុក​គិរីវង់​បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​យោធា​នគរបាល​ខេត្ត​អាន​យ៉ាង​ប្រទេស​វៀតណាម​ដើម្បី​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​កាត់​ខ្សែបូ​រណ៍​សម្ពោធ​បង្គោល​ព្រំដែន​លេខ​២៧៥(​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​) ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ នា​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥​។​

​បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស បាន​បន្ត​មក​ចូលរួម​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ជាមួយ​លោក ឡាយ វណ្ណៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តតាកែវ​។​

​ក្នុង​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីៈ​លោក​អភិបាលរង​ខេត្ត​,​លោកស្នងការ​ខេត្ត ,​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​,​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​,​លោក​ស្នងការរង​ព្រំដែន​,​លោក​អធិការ​ស្រុក​,​អភិបាលស្រុក និង​សមាសភាព​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ត្រួតពិនិត្យ​ផែនការ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​លេខ​២៧៥ នា​ថ្ងៃទី​២៦ ខែ ធ្នូ​ឆ្នាំ​២០១៥៕​ដោយ៖​អ.វឹង​fcdxbb
​IMG-20151225-WA0002IMG-20151225-WA0003IMG-20151225-WA0005fvgcdaa

ប្រមុខ​ដឹកនាំ​កំពូល​កម្ពុជា និង​វៀតណា ម សម្ពោធ​បង្គោល​ព្រំដែន​នៅ​ខេត្តរតន គិរី និងខេត្តតាកែវ​

​ភ្នំពេញ​៖មេដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម គ្រោង​នឹងចូលរួម​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​នៅ​ខេត្តរតនគិរី និង​ខេត្តតាកែវ នា​ចុង​សប្តាហ៍​នេះ​។​

​តាម​ការគ្រោងទុក នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន និង​លោក ង្វៀន តឹង​យ៉ុង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​អញ្ជើញ​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ នៅ​ចន្លោះ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ជាប់​ច្រកទ្វារព្រំដែន​ប្រទេស​វៀតណាម​ក្នុងស្រុក​ដាក់​កឺ ។​បន្ទាប់ពី​អញ្ជើញ​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ នៅ​ខេត្តរតនគិរី រួចហើយ ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​នឹង​បន្តដំណើរ​ទៅ​ចូលរួម​សម្ពោធ​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​តំបន់ភ្នំ​ដិ​ន ខេត្តតាកែវ ​។​

​យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា ការបោះបង្គោល​ព្រំដែន​កំណត់​ខណ្ឌសីមា​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម បោះ​បាន​ចំនួន ៣១០​បង្គោល លើ ៣៧៥ បង្គោល នៅ​លើដី​ជាក់ស្តែង​។ ចំណែក​បង្គោល​ព្រំដែន​លេខ​៣០ ស្ថិតក្នុង​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី និង​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​តំបន់ភ្នំ​ដិ​ន ខេត្តតាកែវ បាន​បើកសម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្របពេល​គ្នា កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ៕​ដោ​យ៖​ខេមរា​fvgcdaa

​

 

 

 

 

 

មន្ត្រីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជួបប្រជុំពិភាក្សាជាមួយភាគីវៀតណាមខេត្ត

អាងយ៉ាង ដើម្បីពង្រឹងសន្តិសុខក្នុងពេលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ

សម្ពោធបង្គោលព្រំដែននៅខេត្តតាកែវ ។

 

 

 

បុរស​ម្នាក់​សម្រេចចិត្ត​ចងក ​សម្លាប់ខ្លួន​ក្នុង​រោង​ធ្វើ​នំ​បញ្ចុក​ក្បែរ​ផ្ទះ​

​បាត់ដំបង៖ បុរស​ម្នាក់​បាន​ចង ក សម្លាប់​ប់​ខ្លួន​មិនដឹង​មូលហេតុ​ច្បាស់លាស់ នៅវេលា​ម៉ោង​៤:២០​នាទី ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៥ កន្លងមកនេះ ប៉ុន្តែ​សាច់ញាតិ​បាន​ប្រាប់ថា គាត់​ជា​មនុ​ស្សមាន​ជំងឺសរសៃប្រសាទ​រុាំ​រ៉ៃ​។​

​ក្រុម​គ្រូ​សារ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​មិនបាន​ដឹងពី​ករណី​ចងក​នេះ​កើតឡើងតាំ​ងពី​ពេលណា​នោះទេ លុះដល់​ម៉ោងត្រូវ​ក្រោក​ឡើង​ធ្វើ​នំ​បញ្ចុក​ដូច​សព្វដង
​ស្រាប់តែ​ឃើញ ជ​នន​រងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ដោយ​ចងក​នឹងខ្សែ​អង្រឹងជាប់ ទៅនៅ​នឹង​ធ្នឹម​រោងធ្វើ​នំ​បញ្ចុក​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​មានឈ្មោះ លី ហា ភេទ​ប្រុស​ ​អាយុ​២៧​ឆ្នាំ  ជា​មនុស្សស​សរសៃប្រសាទ​រុាំរៃ រស់នៅ​ផ្ទះ​កន្លែងកើតហេតុ ក្នុងភូមិ​អូ​ស្រឡៅ ឃុំ​អូ​ដំ​មួយ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​ក្រោយពី​បាន​ភ្ញាក់ផ្អើល​សម​ត្ត​កិច្ច​មូលដ្ឋាន ពិនិត្យ​សាក​សព្វ​បញ្ជក់​ថា​ ​ជនរងគ្រោះ  ពិតជា​បាន​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន មិនមែនជា​ករណី​ឃាតកម្ម​នោះទេ ហើយក៏​ប្រគល់​សាក​សព្វ​ទៅអោយ​ក្រុម​គ្រូ​សារ​​ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​៕​ដោ​យ៖សុផល​
​tvyfrbbgtfrd

អាជ្ញាធរ​ខណ្ឌទួលគោក​កម្ទេចទូ​ហ្គេម​ស៊ីសងក្នុងមូលដ្ឋានចំនួន​១៣០ទូ

ភ្នំពេញ​៖ ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលាខណ្ឌ​ទួលគោក ដែល​ដឹកនាំ ដោយ​លោក ឯក ឃុន​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ បានធ្វើ​ពិធី​វាយកំទ្ទេច​ទូ​ហ្គេម ចំនួន​១៣០​ទូ ប្រភេទ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៥​ទូ ប្រភេទ​ហ្គេម​បៀរ​និង​សេះ​ចំនួន​១២៥​ទូ ដែល​គណៈបញ្ជាការ ចុះ​ប្រតិបត្តិការ កន្លងមកនេះ​។​

លោក​អភិបាលខណ្ឌ បាន​មានប្រសាសន៍ថា ដេើម្បី​លុបបំបាត់​ល្បែង​ស៊ីសង​ក្នុង​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព និង​ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អ​ផងដែរ​នោះ សាលាខណ្ឌ​ទួលគោក​បាន​វាយកម្ទេច​ទូ​ហ្គេម​ប្រភេទ​ល្បែង​សី​ុ​សង​ចំនួន​១៣០​ទូ ក្នុងនោះ​មាន​ហ្គេម​ប្រភេទ​បាញ់​ត្រី​ចំនួន​៥​ទូ ទូ​ហ្គេម​បៀ​និង​ប្រភេទ​ហ្គេម​សេះ​ចំនួន​១២៥​ទូ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​វាយកម្ទេច ។​

លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក បាន​មានប្រសាសន៍​បន្តថា ទូ​ហេ្គ​ម​ទាំង​៣៤​ទូ​នេះ ត្រូវបាន​រឹបអូស​ពី​កន្លែង​ធើ្វ​អាជីវកម្ម​ខុសច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​ខណ្ឌទួលគោក​ខណៈ​ដែល​ពួកគេ​លួច​បើក​លេង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ពុំមាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​នោះឡើយ ។​

គួរ​រំលឹក​ផងដែរ​ទូ​ហេ្គ​ម​ទាំងនេះ​គឺជា​ប្រភេទ​ហេ្គ​ម​ល្បែង​សី​ុ​សង​ដែល​ធើ្វ​ប​ង្វ​ក់​សិស្សានុសិស្ស នឹង​យុវវ័យ​មួយចំនួន​លះបង់​ការសិក្សា​ចូលទៅ​លេង​ហេ្គ​ម ទាំង​នោះដែរ​បំផ្លាញ​លុយ ឬ​ទ្រព្យសម្បត្ដិ​របស់​អាណាព្យាបាល ។​

លើសពីនេះ​ទៀត​វា​បាន​ធើ្វ​ឱ្យមាន​ផលប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សន្ដិសុខ​សង្គម​តាមរយៈ​លេង​ហេ្គ​ម​ចាញ់​អស់​លុយ ធើ្វ​ឱ្យ​សិស្សានុសិស្ស ឬ​យុវវ័យ​ទាំងនោះ​អាច​ប្រ​ព្រឹ​ត្ដ អំពើ​ដូចជា លួច ឆក់ ប្លន់ ដែរ​បង្ក​អសន្ដិសុខ​សង្គម​ជាដើម​៕ដោយ៖គ.បញ្ញាdezwaa

​

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មិន​ចាត់ការ​លើ​ក្រុម​ឧកញ៉ា អ៊ុក គឹម​សាន ចូល​កាប់​ឈើ​ក្នុងព្រៃ​ឡង់​

​ខេត្តស្ទឹងត្រែង​៖​គំនរ​ឈើ​ប្រណីត​ប្រភេទ​ឆ្នង់​ជាច្រើន​ដុំ និង​ច្រើន​ម៉ែត្រ​គីប​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកយក​មក​គរ​ទុក​នៅត្រង់ចំណុច​ភូមិ​អន្លង់​ស្អំ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ វ៉ា​ត់ ខេត្តស្ទឹងត្រែង ខណៈដែល​ឈើ​ទាំងនោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ក្រុម​ឈ្មួញ​បាន​កាប់ និង​ដឹក​ចេញពី​តំបន់​ព្រៃ​ឡង់​។ ប៉ុន្តែ​អភិបាលខេត្ត​ស្ទឹងត្រែង​លោក កុល សំអុល និង​មេ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​លោក ឈាង តុលា ហាក់ដូចជា​មិនមាន​វិធានការ​ទប់ស្កាត់​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង​ទាំងមូល​រង​ការកាប់បំផ្លាញ​ជា​រៀងរាល់ថ្ងៃ ហើយ​លោក កុល សំអុល និង​លោក ឈាង តុលា គឺជា​អ្នកទទួលខុសត្រូវ​នៃ​វិនាសកម្ម​ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​ខាងលើនេះ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ទីតាំង​ខាងលើនេះ​គ្រាន់តែ​ជា​កន្លែង​ស្ដុក​ឈើ​ប៉ុណ្ណោះ មុននឹង​គេ​ដាក់​រថយន្ត​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ ឈើ​ទាំងនោះ​ត្រូវ​ក្រុម​ឈ្មួញ​បញ្ជូន​កម្លាំង​កម្មករ​ទៅ​កាប់​ផង និង​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​ចូល​កាប់​ឈើប្រណិត​ក្នុង​តំបន់​ព្រៃ ឡង់​ផង​ដែល​គេ​ដឹងថា​ឈើ​រាប់សិប​ម៉ែត្រ​គីប​សុទ្ធសឹង​ជា​ប្រភេទ​ឈើ​ធ្នង់ ត្រូវបាន​គេ​ដឹក​ចេញ​ជា​រៀងរាល់ថ្ងៃ​ពី​ទីតាំង​ខាងលើ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​អះអាងថា ការដឹកជញ្ជូន​ឈើ​ប្រណីត​ជា​រៀងរាល់ថ្ងៃ​របស់​ក្រុម​ឈ្មួញ​គឺ​មិន​បង្ក​ការរំខាន​ដល់​សមត្ថកិច្ច​នោះឡើយ ព្រោះ​ក្រុម​ឈ្មួញ​មាន​អ្នករត់​ការ​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ ប៉ូ​លី គ្រា​ដែល​អ្នក​រត់ការ​មា្ន​ក់​នេះ​មិនដែល​ធ្វើ​ឲ្យ​មានការ​ថ្លោះធ្លោយ​ត្រូវ​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​បង្ក្រាបបាន​នោះឡើយ ។

តាម​ព័ត៌មាន​ដែល​ទទួលបាន​ឈើ​ប្រណីត​រាប់រយ​ម៉ែត្រ​គីប​ដែល​កំពុង​ស្ដុក​នៅ​ចំណុច​ភូមិ​អន្លង់​ស្អំ​នេះ​ជា​របស់លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ អ៊ុក គឹម​សាន ដែល​ល្បី​ខាង​រកស៊ី​ឈើ​នៅ​ខេត្តស្ទឹងត្រែង​ច្រើន​ឆ្នាំ​មកហើយ ។

ប្រភព ដដែល​បញ្ជាក់ថា តំបន់​ព្រៃ​នៅ​ខេត្តស្ទឹងត្រែង​ពុំមាន​ឈើ​ប្រណីត​នៅ​សេសសល់​នោះទេ​គឺមាន​តែ តំបន់​ព្រៃ​ឡង់​ប៉ុណ្ណោះ​ដែល​អាច​នៅ​សេសសល់​ឈើប្រណិត​ខ្លះ ។ ប៉ុន្តែ​មកដល់ពេលនេះ​ក្រុម​ឈ្មួញ​បាន​នឹង​កំពុង​សម្រុក​កាប់បំផ្លាញ ឈើប្រណិត​នៅ​តំបន់​ព្រៃ​ឡង់​ដែល​អាច​នាំ​ដល់​ការ​អន្តរាយ​ធ្ងន់ធ្ងរ​សម្រាប់ ព្រៃ​ឡង់​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​បាន​សម្ដែង​នូវ​ការភ្ញាក់ផ្អើល ពេល​អ្នកកាសែត​បានផ្ដល់​ព័ត៌មាន​ទាក់ទង​គំនរ​ឈើ​រាប់រយ​ម៉ែត្រ​គីប​ដែល​គេ គរ​ទុក​នៅ​ចំណុច​ខាងលើ ។ លោក​អះអាង​ប្រាប់​អ្នកកាសែត​ថា នឹង​ដឹកនាំ​កម្លាំង​ចុះទៅ​តំបន់​នោះ​ដើម្បី​ពិនិត្យ​ជាកស្ដែង ។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គេ​ពុំទាន់​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ណា​ចុះទៅពិនិត្យ និង​ចាត់វិធានការ​នោះឡើយ ។ ចំណែក​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មា្ន​ក់​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ខ្សឹប​ប្រាប់ថា មិនអាច​បង្ក្រាប​នោះទេ ព្រោះ​ឧកញ៉ា​ដែលជា​ម្ចាស់​ឈើ​នោះបាន​រត់ការ​បិទមាត់​គ្រប់​ច្រកល្ហក​អស់ហើយ ។

ប្រជាពលរដ្ឋ សម្ដែង​ការព្រួយបារម្ភ​ចំពោះ​សកម្មភាព​បន្ត​កាប់បំផ្លាញ​ព្រៃឈើ​តំបន់​ព្រៃ ឡង់​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ គ្រា​ដែល​មន្ត្រី​ជំនាញ​ហាក់​មិន​អើពើ​ក្នុងការ​បង្ក្រាប​ដែល​អាច​នឹង​ឲ្យ ឈើ​ព្រៃ​ឡង់​រង​ការបំផ្លាញ​អស់​គ្មាន​សល់​មិន​ខាន​។

ពាក់ព័ន្ធ​ករណីនេះ មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា អ៊ុក គឹម​សាន និង​មេការ​ផងដែរ ប៉ុន្តែ​ពុំ​អាច​ទំនាក់ទំនង​បាន​នៅឡើយ​៕gtcrdaa
​xdxszbb

ក្រសួងមហាផ្ទៃត្រួតពិនិត្យ​ពលករ​ខុស ច្បាប់​ក្នុង​ការដ្ឋាន​សំណង់​ក្រុមហ៊ុន ហុង កុង​ឡែ​ន​

ភ្នំពេញ៖ នេះជាលើកទី២​ ដែល​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​និងអនុវត្ដ នីតិវិធីនៃ​អគ្គនាយក​ដ្ឋានអន្តោប្រ​វេសន៍ ក្រសួងមហាផ្ទៃ កាល​ពីព្រឹក​ថ្ងៃទី២៤ខែ ធ្នូ ឆ្នាំ២០១៥ បានឆ្មក់​ចូល​ត្រួត​ពិនិត្យ ក្នុងការដ្ឋាន សំណង់ក្រុមហ៊ុន ​ហុងកុងឡែន បេនសិន​លីមីធីត មួយកន្លែងស្ថិតនៅខាង​ក្រោយស្ថានទូតអាមេរិក ជិត​រមនីយដ្ឋាន​វត្តភ្នំ ដើម្បី​រុករក​ដោយរកឃើញ​ពលករ ខុសច្បាប់ ចាប់​បញ្ជូនទៅស្រុកកំណើតវិញ។

​ក្នុងប្រតិបត្តិការណ៍នោះដែរលោក​ឧត្ដមសេនីយ៍ ទោ អ៊ុក ហៃសិ​ឡា  ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ដនីតិវិធី​នៃ​អគ្គនាយកដ្ឋានអន្តោប្រ​វេសន៍ ក្រសួង​មហាផ្ទៃ និង​លោកមាស ច័ន្ទពិសិដ្ឋ ព្រះ​រាជអាជ្ញារង​អមសាលា​ដំបូង​រាជធា​នីភ្នំពេញ និង​កម្លាំង​ស្នងកា​រ​ដ្ឋាននគ​​របាលរាជ​ធានី​ភ្នំពេញ ព្រមទាំងអាជ្ញា​ធ​រ​ដែនដី កំលាំង ជំនាញ នៃ​នាយកដ្ឋាន​ស៊ើបអង្កេតនិងអនុវត្ដ នីតិវិធីនៃ​អគ្គនាយក​ដ្ឋានអន្តោប្រ​វេសន៍ ក្រសួងមហាផ្ទៃបាន​ចុះត្រួតពិនិត្យ​ពលករ ដែល​កំពុង​បំរើ​ការនៅក្នុង ការ​ដ្ឋានសំណង់
​ស្ថិត​ខាង​ក្រោយស្ថាន​​ទូតអាមេរិកយីហោ (ហុងកុងឡែន បេនសិន​លីមីធីត)​ នៅទីតាំងលេខ១ផ្លូវលេខ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌ​ដូនពេញ ។

ក្នុងប្រតិបត្តិការជាលើកទី២នោះដែរសមត្ថកិច្ច​រកឃើញថា នៅ​ទីតាំងការ​ដ្ឋាន​នោះមាន​កម្មករទាំង​បរទេស និងខ្មែរសរុបចំនួន១៤៣នាក់ក្នុងនោះមានជនជាតិវៀតណាម ៣១នាក់ ហ្វីលីពីន៧នាក់ កូរ៉េ១២នាក់ អង់គ្លេស​១នាក់ និងខ្មែរ៩០នាក់។ តែមិនបានឃាត់​ខ្លួននោះទេពោល​គឺពួក​គេទាំងអស់​សុទ្ធតែ​មាន​ឯកសារគ្រប់​​គ្រាន់ ពីព្រោះ​សមត្ថកិច្ច​បានណែនាំម្តង​រួចទៅ​ហើយ​នោះ​ទើប​ការ​ចុះពិនិត្យ​បែប​បទ​ជនអន្តោ​ប្រវេសន៍​ លើកទី២នេះរកមិន​ឃើញ​មានអ្នក​ណា​រស់នៅ​ខុសច្បាប់ឡើយ។

លោក​ឧត្ដមសេនីយ៍ ទោ អ៊ុក ហៃសិ​ឡា បានណែនាំដល់មេការសំណង់​ សំុកំុទទួលជនអន្តោប្រវេសន៍​មកធ្វើការងារ​ឲ្យខ្លួនអី តែបើមិន​ស្តាប់តាមការណែនាំទេនោះ នាំឲ្យសមត្ថកិច្ច​ឃា​ត់ខ្លួននិងត្រូវ​បណ្តេញ​ចេញពីប្រ​រទេសកម្ពុជា បន្ទាប់​ពីសមត្ថកិច្ចរកឃើញ​ថា ពួកគេមិនមានឯកសារត្រឹមត្រូវ​នោះទេ៕ ដោយ៖ គ បញ្ញា

3333333333320151224_114657 20151224_114144_4149
1111111111111

សុំស្នេហ៍នាងមិនព្រម យកខ្សែរឹត ក. សម្លាប់រួចលេបថ្នាំធ្វើអត្តឃាតតាមក្រោយ

ភ្នំពេញ៖ ករណី​ឃាត​កម្មដែល​បង្ក​ឡើង​ផ្តើម​ពី​សេច​ក្តីស្នេហា​ដោយខាងប្រុស សុំ​ស្រឡាញ់​នាង​មិនបាន​ក៏បាន​ដាច់​ចិត្ត សម្លាប់​នាង​ហើយ​លេបថ្នាំ​សំលាប់​ខ្លួន​។

ហេតុការណ៏ភ្ញាក់ផ្អើល​​នេះ​បាន​កើត​​ឡើង​​នៅ​វេលា​ម៉ោង៩និង៣០នាទីព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិ​ត​នៅ​ ក្រុម៦ភូមិព្រៃល្វា សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។

ប្រភពព័ត៍មាន​ពីស្ត្រីដែល​ជាម្តាយ​នារីរងគ្រោះ​ខាង​លើបាន​ឲ្យដឹង​ថា កូនស្រី​របស់​គាត់​មាន​ឈ្មោះ ​ស៊ុន គន្ធិ អាយុ២២ឆ្នាំ មុខរបរ​លក់អីវ៉ាន់ចាប​ហ៊ួយ​នៅផ្ទះ​ ។

ចំពោះភាគីបុរសមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយគ្រាន់តែដឹងថា ជា​រៀង​រាល់ថ្ងៃ បុរស​ខាង​លើ​តែងតែ​មក​ទិញ​អីវ៉ាន់ កូន​ស្រី​របស់​គាត់​ហើយ​ក៏បាន​សុំស្រឡាញ់​កូន​ស្រី​របស់គាត់ ប៉ុន្តែ​កូន​ស្រី​របស់​គាត់​បាន​បដិសេធ​មិនព្រម។

ប្រភពបន្តថា  លុះដល់​ថ្ងៃកើតហេតុ​ខាង​លើ​បុរស​ខាងលើ បាន​ចូល​មក​ទិញកាតទូរស័ព្ ទ ឆ្លៀតពេល​នោះឃើញ​នាងនៅតែម្នាក់​ឯង ទើប​បុរស​ខាង​លើ​បាន​អូសដៃ​នាង​រុញចូល​បន្ទប់​របស់នាង​យក​ខ្សែ​ស្បែក​ជើងរឹតក​សំលាប់​នាង រួច​​បាន​ដើរទៅ​បន្ទប់​របស់គេដែល​នៅ​ចំងាយ​១០០ម៉ែត្របិទទ្វារ​បន្ទប់​លេប​ថ្នាំ​សម្លាប់​ខ្លួនងងង​ស្លាប់តែម្តង។

បច្ចុប្បន្នសាក​សព​នារី​ខាងលើ ត្រូវក្រុម​​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​ សាកសព​បុរសដែលមិនទាន់ស្គាល់អត្តសញ្ញាណនោះ ​សម្ថកិច្ច​កំពុងស្រាវ​ជ្រាវ​រកក្រុម​គ្រួសារ​ដើមប្បីមកទទួលយកទៅធ្វើបុណ្យនៅ​ពេលក្រោយ៕ ដោយ៖សួង សាម

22222222 IMG-20151224-WA0000 IMG-20151224-WA0001 copy IMG-20151224-WA0002

មេព្រៃ និង​ប៉ូលីស​សេដ្ឋកិច្ច ទារលុយ​ពី​អ្នកដឹកឈើ​មិនបាន​ឃាត់​ឡាន​ទុក​នៅ​ស្រុក​ឱ​រ៉ា​ល់​

កំពង់ស្ពឺ៖​អ្នក​មីង យឿ​ង យន់ និងប្រជាពលរដ្ឋរស់នៅ​ភូមិ​អូ​តោង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កើតទុក្ខ​មិន​សុខចិត្ត​ចេញមុខ​មក​តវ៉ា​ករណី​ដែល​ខាង​មេព្រៃ​ និងប៉ូលីស សេដ្ឋកិច្ចចាប់​ឃាត់ទុក​រថយន្ត​១​គ្រឿង​របស់គាត់ តាំងពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ មកទល់នឹង​ថ្ងៃនេះ មិនទាន់មាន​ដំណោះ ស្រាយ​។​

​អ្នក​មីង យឿ​ង យន់ បាន​ប្រាប់ថា មុខ​ពេល​កើតហេតុ​គឺ​រូបគាត់​នឹង​កូនប្រុស​ម្នាក់​បាននាំគ្នា​ចេញដំណើរ​ទៅ​ប្រកបមុខរប​ប​ដឹក​ទឹក និង​កម្មករ​ជាធម្មតា ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​គឺមាន​អ្នកភូមិ​ម្នាក់​បានមក​សុំ​ផ្ញើ​ឲ្យ​គាត់​ជួយ​ដឹកឈើ​ចំនួន​១៧​ដុំ​ដើម្បី​យកទៅ​ធ្វើ​តុទូ​។ អ្នក​មីង​បន្តថា គាត់​មិនបាន​ចាប់​អារ​ម្ម​ណ៏​ថា​ឈើ​ទាំងអស់នោះ​ខុសច្បាប់​ទេ​ស្មានថា​ជា​ឈើ​ធម្មតា ស្រាប់តែ​ពេលទៅដល់​ពាក់​កណ្តាលផ្លូវ​ត្រង់ចំណុច​អូរ​ទេះ​ភ្លូក​ក៏មាន​មន្ត្រី​ព្រៃឈើ​និង​ប៉ូលីស​សេដ្ឋកិច្ច​ចេញមក​ចាប់​ឃាត់​រថយន្ត​គាត់​តែម្តង​ដោយ​និយាយថា គាត់​បាន​ដឹកឈើ​ខុសច្បាប់ ហើយ​ទារ​ថ្លៃ​បង់លុយ​ចំនួន​ជាង ៥ ទៅ ៦​លាន​រៀល តែ​រូបគាត់​បាន​ប្រាប់ថា​ឈើ​ទាំងនេះ​មិនមែនជា​ឈើ​របស់គាត់​ទេ​។ ប៉ុន្តែ​មន្ត្រី​ទាំងអស់នោះ​មិន​ខ្វល់​អ្វី​ទេ​ដឹង​ត្រឹម​ថា​ត្រូវ​បង់​ឲ្យ​ពួកគេ​បើ​មិន​ដូច្នេះ​នឹង​រឹបអូស​រថយន្ត​យកទៅ​រក្សាទុក​នៅ​កន្លែង​ហើយ ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុក​នេះ​ទាំងមូល​មានការ​ងឿងឆ្ងល់​ថា ហេតុអ្វី​ក៏​មិនដែល​ឃើញ​មន្ត្រី​ទាំងអស់នោះ​ចាប់​រថយន្ត និង​គោយន្ត​ដែល​ដឹកឈើ​ឆ្លងកាត់​រដ្ឋបាល​ព្រៃឈើ​ជា​រៀងរាល់​នោះ​ផង បើតាម​ការណ៍​ឲ្យ​ដឹង​ពី​អ្នកដឹកឈើ​តាម​គោយន្ត​ថា បាន​បង់​៣០០០០​ម៉ឺន​រៀល​ក្នុង​១​កន្លែង​។

​ដោយឡែក​ចំពោះ​ហេតុការណ៍​ដែល​បាន​ចាប់​ឃាត់​រថយន្ត​របស់ អ្នក​មីង យឿ​ង យន់ នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ មកទល់នឹង​ថ្ងៃនេះ មិនទាន់មាន​ដំណោះស្រាយ​អ្វី​នៅឡើយ​ទេ ៕​ដោ​យ៖សហការីtgfrdaa

fvgcfdrfff​gyhgvbeeetygfrbbb

វា​រី​អគ្គិសនី​តា​តៃ​កម្លាំង​២៤៦​មេ​ហ្គា​វ៉ា​ត់​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​

ខេត្តកោះកុង៖ ​វា​រី​អគ្គិសនី​ តា​តៃ ស្ថិតក្នុង​ឃុំ​ប្ញ​ស្សី​ជ្រុំ និង​ឃុំ​តា​តៃ ស្រុក​ថ្មបាំង ខេត្តកោះកុង ដែលមាន​កម្លាំង​ថាមពល​២៤៦​មេ​ហ្គា​វ៉ា​ត់ ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ដំណើរការ​នៅ​ព្រឹក​នេះ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា គម្រោង​ទំ​បន់​វា​រី​អគ្គិសនី​នេះ​(​តា​តៃ​)​ជា​គម្រោង BOT (Build Operate and Transfer) មាន​រយៈពេល​៤២​ឆ្នាំ​។ គម្រោង​នេះ​ត្រូវអនុវត្ត​ដោយ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​កម្ពុជា Cambodia Tatay Hydropower Limited​។​
​
សំណេរ​របស់លោក​បន្ត​ទៀតថា ថាមពលអគ្គីសនី​ដែល​ផលិត​បាន​នឹងត្រូវ​លក់​ទៅ​ឲ្យ​អគ្គីសនី​កម្ពុជា​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុង​ខេត្តកោះកុង និង​ចែកចាយ​ទៅ​រាជធានី​ភ្នំពេញ​។
​
នាយករដ្ឋមន្ត្រី​កម្ពុជា បានចាត់ទុក​ការអភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​នេះ​ជាការ​បង្កើត​នូវមុខរ​បរដល់​ប្រជាពលរដ្ឋ បង្កើត​ប្រាក់ចំណូល​ជូន​រដ្ឋ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​តម្លៃ​អគ្គីសនី​សមរម្យ​។​
​
សំណេរ​ដដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្តាំផ្ញើ​ដោយ​ជំរុញ​ឲ្យ​មានការ​ពង្រីក​បណ្ដាញ​ចែកចាយ​បន្ថែមទៀត ទាំង​បណ្តាញ​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ដល់​អ្នកប្រើប្រាស់​ជាពិសេស​តាម​បណ្តា​ភូមិឋាន​ដាច់ស្រយាល​។​

​ទំនប់​វា​រី​អគ្គិសនី​នេះ​ត្រូវបាន​សាងសង់ តាំងពី​ឆ្នាំ​២០១១​ដោយ​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ចិន​ផលិត​ម៉ាស៊ីន​ធុន​ធ្ងន់​ឈ្មោះថា China National Heavy Machinery Corporation (CHMC)​ចំណាយ​ថវិកា​កសាង​អស់​៥៤០​លាន​ដុល្លារ​អាមេរិក មាន​កម្លាំង​ផលិត​សរុប ២៤៦​មេ​ហ្គា​វ៉ា​ត់​។​
​
តាម​របាយការណ៍​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជាបាន​​បង្ហាញថា ប្រទេស​ចិន​ជា​ប្រទេស​ដែល​ធ្វើការ​វិនិយោគ​ធំជាងគេ​លើ​គម្រោង​វា​រី​អគ្គិសនី ហើយ​បាន​វិនិយោគ​លើ​គម្រោង​វា​រី​អគ្គិសនី​ចំនួន ៦ នៅ​ប្រទេស​កម្ពុជា ដែល​សរុប​មាន​កម្លាំង​៩២៨ មេ​ហ្គា​វ៉ា​ត់ និង​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ ១៦០០លាន​ ដុល្លារ​អាមេរិក​៕​ ដោ​យ៖ខេមរា​onjhbgcchbgvbbfcfdxaa

​សិប្បកម្ម​ថៅកែ ជី – អូន និង​ថៅកែ ​វាំង កែច្នៃ “ឈើល្មើស” សមត្ថកិច្ច​ធ្វើ​អត់​ដឹង​

​បាត់​ដំប​ង៖​រោង​សិប្បកម្ម​ចំនួន​៣​កន្លែង​ដែលមាន​ម្ចាស់​ឈ្មោះ ជី ឈ្មោះ​អូន និង​ឈ្មោះ​វាំង ស្ថិតនៅក្នុង​ក្រុង​បាត់ដំបង​ត្រូវបាន​កត់សម្គាល់ថា បាន​កែច្នៃ​ឈើ​ខុសច្បាប់​បើទោះបីជា​មានច្បាប់​បើក​សិប្បកម្ម​ក៏ដោយ ព្រោះថា​ឈើ​ដែល​កែច្នៃ​នោះ​ជា​ប្រភេទ​ឈើ​ប្រណីត​ដែល​បានមក​ដោយ​ខុសច្បាប់​។​

​មន្ត្រី​មូលដ្ឋាន​មួយរូប​បាន​បញ្ជាក់ថា ក្នុង​មួយខែៗ​គេ​ឃើញ​រថយន្ត​ដឹកឈើ​ប្រណីត​យ៉ាងច្រើន​ចូលក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន​៣​កន្លែង ដែល​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​បាត់ដំបង​គ្មាន​អ្នកចេញ​បង្ក្រាប​នោះទេ ។​ប្រភព​បន្តថា ពលរដ្ឋ​ក្នុង​ខេត្ត​ជាច្រើន​គេ​បានដឹងថា សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​៣​កន្លែង​នេះ មាន​អ្នកមានអំណាច​ខ្លាំង​នៅ​កាង​ពីក្រោយ ក្នុងនោះ​ក៏មាន​មន្ត្រី​ជំនាញ​ព្រៃឈើ​ផងដែរ​។

​ប្រភពព័ត៌មាន​បញ្ជាក់​ថា ទីតាំង​ទី​១-​មាន​ម្ចាស់ ឈ្មោះ​ជី ស្ថិតនៅ​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ទីតាំង​ទី​២-​មាន​ម្ចាស់​ឈ្មោះ​អូន ស្ថិតនៅ​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ទីតាំង​ទី​៣-​មាន​ម្ចាស់​ឈ្មោះ​វាំង ស្ថិតនៅ​ក្នុងភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
​
មជ្ឈដ្ឋាន​ជាច្រើន​នៅ​ក្រុង​បាត់ដំបង​បាន​រិះគន់ថា សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​៣ កន្លែង​ខាងលើនេះ​មាន​រូប​ភាពជា​សិប្បកម្ម​ស្របច្បាប់ តែ​បញ្ហាសំខាន់​នោះ​គឺ​ឈើ​ប្រណីត​ដែល​ដឹកជញ្ជូន​ចូលទៅក្នុង​រោង​សិប្បកម្ម​ខាងលើ​ភាគច្រើន​ជា​ឈើ​ខុសច្បាប់​។​ប្រភព​អះអាងថា ជា​ញឹកញាប់​គេ​ឃើញ​មាន​ចំនួន​ឈើ​ច្រើនណាស់​ដែល​ឈ្មួញ​បាន​ដឹកជញ្ជូន​យកទៅ​កែច្នៃ​ក្នុង​រោង​សិប្បកម្ម​ខាងលើ តែ​មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​នោះទេ​។​

​ក្រៅពី​សកម្មភាព​ដឹកឈើ​ប្រណីត​ដែល​គេ​គិតថា​ជា​ឈើ​ខុសច្បាប់​ចូល​រោង​សិប្បកម្ម​នោះ ប្រជាពលរដ្ឋ​នៅបាន​រិះគន់​ឥត​សំចៃមាត់​លើ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​មិន​ហ៊ាន​ប៉ះពាល់ ឬ​ព្រមាន​ដល់​រោង​សិប្បកម្ម​ខាងលើ​ករណី​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ក្នុងភូមិ​ដោយសារតែ​ការដឹកជញ្ជូន​ឈើ​នោះ​ទៀតផង ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ម្ចាស់​រោង​សិប្បកម្ម​ខាងលើ​មាន​មន្ត្រី​មានអំណាច នៅក្នុង​ក្រុង​បាត់ដំបង​កាង​ពីក្រោយ ព្រោះ​កន្លងមក​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​ត្រួតពិនិត្យ​រោង​សិប្បកម្ម នោះទេ​។​
​
ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​បាន​លើកឡើងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​បាត់ដំបង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​គប្បី​ចុះ​ត្រួតពិនិត្យ​ពី ភាពស្របច្បាប់​របស់​រោង​សិប្បកម្ម​ខាងលើ​ផង ព្រោះ​ដំណើរការ​រោង​សិប្បកម្ម​ទាំង​៣​កន្លែង​បាន​រង​ការរិះគន់​ពី ប្រជាពលរដ្ឋ​មូលដ្ឋាន​ច្រើន​ឆ្នាំ​មកហើយ​។​

​មន្ត្រី​គ្រប់គ្រង​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​បានទេ​កាលពី​ព្រឹក​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៥ នេះ​៕​ដោ​យ៖​សហការី​gvfcdaaa

hbgvbb​gvfcddfgtfrdccc