All posts by មេគង្គ ប៉ុស្តិ៍

លោក ជា សុមេធី ​កូនប្រុស​ពៅ​សម្តេច ជា ស៊ីម ត្រូវបានតែងតាំងជា​អភិបាល​ខេត្តព្រៃវែង​

​ភ្នំពេញ​: លោក ជា សុ​មេធី កូនប្រុស​ពៅ​របស់​សម្តេច ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​ព្រៃវែង​។

​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ត្រូវបាន​ផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥​នេះ ។​

​gvfcfgg

ក្រុម​ប្លន់​ឆ្លងខេត្ត ម្នាក់​ដើរតួ​ជា​ជនបរ ទេស ម្នាក់​ធ្វើជា​អ្នកបកប្រែ តែ​រត់​មិន​រួច​

​ខេត្តកោះកុង​៖ ក្រុមចោរ​២​នាក់ បាន​ជិះ​រថយន្ត​មកពី​ភ្នំពេញ ហើយ​ម្នាក់​ដើរតួ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ម្នាកទៀត​ធ្វើជា​អ្នកបកប្រែ បានមក​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ពី​អ្នករត់ម៉ូតូឌុប​ពេលយប់​នៅឯ​ខេត្តកោះកុង នៅ​ម៉ោង​១០៖៣០​នាទី​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ តែ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ខ្លួន​បាន​១​ម៉ោង ក្រោយ​ធ្វើ​សកម្មភាព​។​

​លោក រស់ សុខឿន ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​អាវុធហត្ថ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ ត្រូវបាន​ឃាត់ខ្លួន​នៅ​ម៉ោង​១១៖៣០​នាទី យប់​ថ្ងៃទី​២១ ខែធ្នូ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤៨ ផ្លូវបំបែក​ចូល​ស្រុក​ថ្មបាំង ។​
​
ជនសង្ស័យ​ទី​១.​ឈ្មោះ ប៉ែន សុផល និង​ទី​២.​ឈ្មោះ​គង់ ពៅ (​ហៅ សេង សុ​ទ្ធី​) ទាំង​២​នេះ​មក​ភ្នំពេញ ចំណែក​ជនរងគ្រោះ​ឈ្មោះ យឹម រតនៈ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ហើយ​ម៉ូតូ​របស់​ជនរងគ្រោះ ដែល​ក្រុមចោរប្លន់​នោះ ម៉ាក​C១២៥ ស៊េរី​២០១៥ រួមទាំង​កាបូប​លុយ និង​ទូរស័ព្ទ​ទៀតផង​។​

​លោក រស់ សុខឿន បាន​បន្តថា បើតាម​ចម្លើយសារភាពរបស់​ក្រុ​ចោរ​ទាំង​២​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ម៉ោង​ប្រហែល​៧​យប់ ពួកគេ​បាន​ដើរ​ចេញពី​ផ្សារ​ជួបនឹង​ជនរង គ្រោះ​ជា​អ្នករត់ម៉ូតូឌុប ហើយ​ឲ្យ​ឌុប​ទៅរក​គ្រឿង​សមុទ្រ នៅ​សួនច្បារ​មាត់សមុទ្រ ហើយ​ផឹកស្រា​នៅ​ទីនោះ ហើយ​ចូល​ក្លឹប​កម្សាន្ត​រស្មី​មករា​។ ពេលនោះ ពួកគេ​បានដាក់​ថ្នាំ​ងងុយដេក ចូលក្នុង​កែវស្រា​ចំនួន​៥​គ្រាប់ ពេល​មើលឃើញ​សកម្មភាព របស់​អ្នករត់ ម៉ូតូ​ឌុ​ក​ងងុយដេក​ហើយ ពួកគេ​ឲ្យ​ដឹក​ចេញពី​ក្លឹប ពេលមកដល់​កន្លែង​ស្ងាត់​ខ្លួន​ឲ្យ​ឈប់ ហើយ​ធាក់​១​ជើង​ដួល ពួកគេ​ក៏​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញទៅ​ភ្នំពេញ​ទាំងយប់​មក​។​

​លោក​បញ្ជាក់ថា ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាមៗ ពី​ជនរងគ្រោះ លោក​បាន​ចាត់​កម្លាំង​គ្រប់​គោលដៅ​ចាប់បាន​ភ្លាម​ផងដែរ និង​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​។​

​ជនសង្ស័យ​ទាំងពីរ​នាក់ រួមទាំង​វត្ថុ​តាំង កម្លាំង​លោក​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ដោ​យ៖អ៊ួ​ង វឹង​hbhvyeeehyvtraaadresdbbbhgvdd
​

ក្រសួង​ព្រមាន​ចាត់វិធានការ​អ្នក​នាំចូល និង​អ្នកលក់​ថ្នាំ​បញ្ចុះទម្ងន់ MAZETA Slim

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ នេះ បានចេញ​សេចក្តីជូនដំណឹង​ដោយ​ព្រមាន​ចាត់វិធានការ​ច្បាប់ ចំពោះ​ការនាំ​ចូល និង​ការ​ចរាចរណ៍​ផលិតផល​បញ្ចុះទម្ងន់​ម៉ាក MAZETA Slim ដែល​ផលិត​ដោយ​រោងចក្រ Greatwallbuy International Trading Co.,Ltd California ។​

​ក្នុង​សេចក្តី​ព្រមាន​បាន​លើកឡើងថា តាម​ការសង្កេត​របស់​ក្រសួងសុខា ភិបាល បាន​ពិនិត្យ លិខិត​យោង​លេខ ៩៦៦/១៥ ល​ឆក​/​ប​អបព ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បច្ចុប្បន្ននេះ ឃើញថា ឱសថ​ឈ្មោះ MAZETA Slim ដែលមាន​រចនាបទ​បង្ហាញ និង​វេច​ខ្ចប់ ជា​ឱសថ​បញ្ចុះទម្ងន់​ផលិត​ដោយ​រោងចក្រ Greatwallbuy International Trading Co.,Ltd California ជា​ឱសថ​នាំចូល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ហើយ​បាន​លក់​ចែកចាយ តាម​ឱសថស្ថាន​-​ឱសថស្ថាន​រង ដោយ​គ្មាន​ចុះបញ្ជី​ការ និង​ត្រួតពិនិត្យ​គុណភាព​ប្រសិទ្ធភាព សុវត្ថិភាព ពី​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះទេ​។​

​សេចក្តីជូនដំណឹង​ដដែល​នេះ បានបង្ហាញ​ពី​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ ដូច​មានចែង​ខាងក្រោម​នេះ ៖

១. គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​បញ្ឈប់​ការតាំង​លក់​ឱសថ​ខាងលើ ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ បើ​រកឃើញ​មានការ​តាំង​លក់​ឱសថ​នេះ​តទៅទៀត និង​អនុវត្ត​ទៅតាម​ច្បាប់​ជា​ធរមាន​។​

២. គ្រប់​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ត្រូវមាន​វិធានការ ធ្វើការ​ណែនាំ ដល់​គ្រប់​សាខា​គ្រឹះស្ថាន​នាំចូល​ឱសថ ឱសថស្ថាន​-​ឱសថស្ថាន​រង ជាបន្ទាន់​ដូច​មាន​ក្នុង​ចំណុច ១​ខាងលើ​។​

៣. ក្រសួង​នឹងមាន​វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់ ចំពោះ​ឱសថស្ថាន​-​ឱសថស្ថាន​រង ទាំងឡាយណា ដែល​នៅតែ​បន្ត​លក់​ឱសថ​ខាងលើនេះ​៕ ដោ​យ៖​រដ្ឋា​cdexsbbjhuygta

​

សាលាក្រុង​ចាប់ដំណើរការ​ម៉ាស៊ីន​ថត​ត្រួតពិនិត្យ​សកម្មភាព​លើ​ដងផ្លូវ​ជាង​២០០​គ្រឿង​

​ភ្នំពេញ​៖តាម​បណ្តា​ផ្លូវកែង​ភ្លើងស្តុប និង​លើ​ដង​វិថី​សំខាន់ៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​បំពាក់​ម៉ាស៊ីន​ថត​ជាង ២០០​គ្រឿង(កាមេរ៉ា សុវត្ថិភាព) ដើម្បី​ត្រួតពិនិត្យ​រាល់​សកម្មភាព​ដែលមានលើដងផ្លូវរួមមាន បទល្មើស​ចរាចរណ៍ និង​បទល្មើស​នានា​ដែល​កន្លងមក​ធា្ល​ប់​កើតមាន​ជា​ញឹកញាប់ តែ​សមត្ថកិច្ច​មិនអាច​ស្វែងរក​ភស្តុតាងជាក់លាក់​បាន​។​

​សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​ជា​ផ្លូវការ​ថា ចាប់ពី​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៥ នេះ​តទៅ តាម​ភ្លើងស្តុប​លើ​ដង​វិថី​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ជាង ២០០ គ្រឿង ដើម្បី​តាមដាន​បទល្មើស​នានា​។​

​ក្រោយពី​ទទួលបាន​ដំណឹង​នេះ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​សំដែង​ការស្វាគមន៍​ចំពោះ​គម្រោង​នេះ ដោយ​រំពឹងទុក​ថា​នឹង​ជួយ​ពង្រឹង​សន្តិសុខ​បាន​ខ្ពស់ជាង​មុន ហើយក៏​ងាយស្រួល​តាមដាន​រាល់​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នានា ដែលជា​កត្តា​ចម្បង​ក្នុង​ការរក្សាសន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ​៕​ដោ​យ៖រដ្ឋា​xdesaa

fvgcdbb​

យុវ​សិស្ស​២​នាក់​បងប្អូន​ត្រូវ​រថយន្តបុក​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នា​ក់នៅ​ក្រុងព្រះ សីហនុ​

ក្រុងព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទំនើបមួយគ្រឿងបើក ក្នុងល្បឿនលឿនបុកម៉ូតូដែលជិះដោយ​ក្មេងស្រី ២នាក់ បងប្អូនបណ្តាល​អោយម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីម៉ោង ១០ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅឃំុបិតត្រាំង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ។

តាមប្រភពព៍ត៌បានអោយដឹងថា កេ្មងស្រីទាំងពីរជាសិស្សសាលា រៀន នៅសាលាអន្តរទ្វីប  ហើយសាកសពក្មេងស្រីដែលជាបង ឈ្មោះ គយ អេងលី អាយុ ១៥ឆ្នាំ រីឯប្អូនស្រីរងរបួសធ្ងន់ ឈ្មោះ គយ អេងលីន អាយុ១៤ឆ្នាំ ក្រោយកើតហេតុអ្នកបើកបររថយន្តបានបើករត់គេចខ្លួន បាត់។

សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីបញ្ជូន បន្តទៅសង្គ្រោះនៅភ្នំពេញ រីឯសពប្រគល់អោយគ្រួសារធ្វើបុណ្យតាម ប្រពៃណី ចំណែករថយន្តសមត្ថកិច្ចតកំពុងធ្វើការងារស្រាវជ្រាវបន្តតាម នីតិវិធី៕ ដោយ៖ គ បញ្ញា

922921_427853877339432_8921310949903232149_n 12369166_427847424006744_2350184321456549792_n12376006_427847440673409_5796458962389967403_n
22222222222

សមត្ថកិច្ច​ខណ្ឌ​ចំការមនបង្ហាញមុខ សញ្ញាលួច ប្លន់ ១០នាក់

ភ្នំពេញ៖ កាលពីវេលាម៉ោង ៨ៈ៣០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៥ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌចំការ​មន បាន​ធ្វើការ​បង្ហាញមុខក្រុម​ជនសង្ស័យ១០នាក់ ដែលលួច​មានស្ថាន​ទំងន់​ទោស​យ៉ាងសកម្មក្នុង​រាជធានីភ្នំពេញ​(វាយប្លន់យកម៉ូតូ) រួមជាមួយករណីរំលោភ និងករណីគាស់ផ្ទះជា សាធារណៈផងដែរ។

ជនសង្ស័យទាំង១០នាក់មានឈ្មោះដូចជា៖
ទី១ ឈ្មោះ សំ ប្រុស ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ (កាន់​កាប់​អាវុធគ្មានច្បាប់​អនុញ្ញាត្ដិដំបង) ទី២ ឈ្មោះ ព្រាប សៃធូ ភេទប្រុស អាយុ ២០ ឆ្នាំ ស្នាក់​នៅ​ឃុំម្សៅ​មី សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ មាន​មុខរបរ ព្រូឡាន (កាន់​កាប់​អាវុធគ្មាន​ច្បាប់អនុញ្ញាត្ដិ ខ្សែក្រវ៉ាត់)ទី៣ ឈ្មោះ ខៀវ ចិន្ដា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ​មិនពិត​ប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលេខ ២៣០ សង្កាត់​ទឹក​ល្អក់៣ ខណ្ឌ​ទួលគោក (វាយប្លប់យកម៉ូតូ) ទី៤ ឈ្មោះ ហ៊ឹម សុខលាង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់​នៅភូមិ​ទួលចិន ឃុំខ្វាវ ស្រុកសំរោង ខេត្ដតាកែវ ទី៥ ឈ្មោះ ស៊ឹម ពេជ្រមនោរម្យ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិន​ពិតប្រាកដ​ ស្នាក់នៅ​ផ្ទះលេខ ៣២z ផ្លូវលេខ ៣២៤ សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក ទី៦ ឈ្មោះ លី គឹមស៊ុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ៣សេ ផ្លូវ ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក ទី៧ ឈ្មោះ ប៊ឹក វាសនា ភេទប្រុស អាយុ ១៦ឆ្នាំ មានមុខរបរ សិស្ស ស្នាក់នៅភូមិស្វាទា ឃុំ ខ្វាវ ស្រុកសំរោង ខេត្ដតាកែវ (វាយប្លប់យកម៉ូតូ) ទី៨ ឈ្មោះ សុខ ពន្លឺ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ លេខ ៦៥អា សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក (វាយប្លន់យកម៉ូតូ) នឹងជនសង្ស័យ ២នាក់ទៀត ដែល​ទើប​នឹង​ឃាត់​ខ្លួន​បានកាល​ពីពេល​ថ្មីនេះ ក្នុង​ករណី​រំលោភ នឹង​ករណី​គាស់ផ្ទះ។

បច្ចុប្បន្នជន​សង្ស័យ ទាំង១០នាក់កំ​ពុងសាកសួរ​​នៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌចំការមន ដើម្បី​ឈាន​ទៅចាប់​ជន​សង្ស័យ​ដែល​បាន​រត់​គេច​ខ្លួន នឹង​កសាងសំណុំរឿងបញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បីផ្តន្ទា​ទោស​តាម​នីតិវិធី​៕ ដោយ៖សួង សាម

IMG-20151222-WA0005IMG-20151222-WA0000 IMG-20151222-WA0002
IMG-20151222-WA0004

ប៉ូលិស​ប៉ូឡូញ​រឹបអូស​គ្រឿងញៀន ១៧៨ គីឡូក្រាម​បង្កប់​ក្នុង​ផែ្ល​ចេក

​ប៉ូឡូញ​៖​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន​ទម្ងន់​១៧៨​គីឡូក្រាម​ដែល​ក្រុម​ឈ្មួញ​បង្កប់​ក្នុង​ផ្លែ​ចេក​ត្រូវបាន​ប៉ូលិស​ប៉ូឡូញ​រឹបអូស​ស្ថិត​នៅឯ​ផ្សារ​បន្លែ​មួយកន្លែង​នា​តំបន់​ប្រូ​នី​ហ្ស៊េ​រ​។​
​តាម​ប៉ូលិស​បាន​បញ្ជាក់ថា គ្រឿងញៀន​កូកាអ៊ីន​នេះ​គឺ​គេ​លួច​ដាក់​បង្កប់​ជាមួយ​ចេក និង​បាន​នាំ​ចេញពី​ប្រទេស​កូ​ឡុំ​ប៊ី​រួច​ចូលទៅ​ប្រទេស​បែ​ល​ហ្សិ​ក និង​ក្រោម​ដឹក​មកកាន់​ប្រទេស​ប៉ូឡូញ​តាម​រថយន្ត​ដឹកទំនិញ​។ នៅក្នុង​ប្រតិបត្តិការ​រឹបអូស​នេះ​ក៏​ឈានទៅដល់​ការចាប់ខ្លួន​បាន​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ដែលមាន​អាយុ​៤០ ឆ្នាំ​ម្នាក់​ផងដែរ​៕

banana

​

លោក Blatter និង​លោក Platini ត្រូវ​FIFA បន្ថែម​ទណ្ឌកម្ម​៨​ឆ្នាំ​ទៀត​

ស្វីស​៖​ក្រុមប្រឹក្សាវិន័យ​របស់ FIFA បានសម្រេច​បន្ថែម​ទណ្ឌកម្ម​រយៈពេល​៨​ឆ្នាំ​ទៀត​លើ​ប្រធាន FIFA លោក Sepp Blatter និង​ប្រធាន​សហព័ន្ធ UEFA លោក Michel Platini ចាប់ពីពេលនេះ​តទៅ ដោយ​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាំងឡាយណា​ទាក់ទង​នឹង​កីឡា​ឡើយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។​
​ការសម្រេច​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ភ្លាមៗ នៅក្នុង​កិច្ចប្រជុំពេញអង្គ​របស់​អង្គភាព​គ្រប់​បាល់ទាត់​ពិភពលោក ដើម្បី​បញ្ចប់​រដ្ឋបាល​រប​ស់បុ​រស​ជនជាតិ​ស្វី​សវ័យ​៧៩​ឆ្នាំ ដែល​បាន កាន់តំណែង​ជា​ប្រធាន រយៈពេល​ជាង​១៧​ឆ្នាំ​មកនេះ តាំងពី​ឆ្នាំ​១៩៩៨​មក បើកផ្លូវ​ឲ្យ​មាន​អំពើពុករលួយ កើតឡើង​ព្រោងព្រាត​។ ដោយឡែក​អនុប្រធាន FIFA ដែល​ទទួលបន្ទុក​កិច្ចការ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប (UEFA) លោក Michel Platini វ័យ​៦០​ឆ្នាំ គឺ​ដើម្បី​បិទផ្លូវ ក្នុងការ​បោះឆ្នោត ជ្រើសរើស​ប្រធាន FIFA ថ្មី​ដែល​នឹង​ចាប់ផ្តើម​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ និង​បានទទួល​ប្រាក់​សំណូក​ពី​លោក Blatter ជាង​២​លាន​ដុល្លារ ដើម្បី​ជួយ​ជ្រោ​ម ជ្រែង​ឲ្យ Blatter ឈ្នះឆ្នោត​ប្រធាន FIFA អាណត្តិ​ទី​៤ កាលពី​ឆ្នាំ​២០១១​។​
​លោក Michel Platini ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប និង​លោក Joseph Blatter អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា Fifa បាន​ព្រមាន​ប្តឹងទៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា​ប្រឆាំងនឹង​ការសម្រេច ចិត្ត​របស់​គណៈកម្មកា​រ​សីលធម៌​របស់ FIFA។
​សូមបញ្ជាក់ដែរ នេះជាការបន្ថែមលើការព្យួរ មុខតំណែង៩០ថ្ងៃ កាលពីខែតុលា ឆ្នាំ២០១៥ ក្រោយក្រុមស៊ើបអង្កេត បានរកឃើញជាប់ពាក់ព័ន្ធ អំពើពុករលួយ ជាបន្តបន្ទាប់មកនោះ៕

10570524_1535751890072510_7074127003689615136_n

ពលរដ្ឋ​មាន​ក្តីបារម្ភ​កាន់តែខ្លាំង​ពី​ទំនិញ​ខូចគុណភាព​នាំចូល​ពី​ថៃ​តាម​ច្រក​ចាំ​យាម

​ខេត្តកោះកុង​៖ប្រជាពលរដ្ឋ​រស់នៅ​ទូទាំង​ខេត្តកោះកុង ពេលនេះ​ចាប់ផ្តើម​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ទំនិញ​ជា​ប្រភេទ​គ្រឿងឧបភោគ​បរិភោគ​ដែល​ខូចគុណភាព ដែល​ត្រូវបាន​បង្ហូរ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា តាម​ច្រក​ចាំ​យាម​ដោយ​ពុំមាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ប្រចាំ​ច្រក​នេះ​ទេ​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ថា ​បច្ចុប្បន្ននេះ បន្លែ ផ្លែឈើ សាច់មាន់ កោះមាន់ ដែល​ខូចគុណភាព​ត្រូវបាន​ក្រុម​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង​តាម​ច្រក​អន្តរជាតិ​ចាំ​យាម មក​ធ្វើការ​ចែកចាយ​នៅតាម​ទីផ្សារ​នានា​ក្នុង​ខេត្តកោះកុង​ព្រមទាំង​មាន​ខ្លះ​យកទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​នានា ប៉ុន្តែ​គេ​មិនឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​ច្រក​ត្រួតពិនិត្យ​នោះឡើយ គឺ​ចាំតែ​យកលុយ​រួច​បណ្តោយ​ឲ្យ​ទំនិញ​ទាំងនោះ​ចូលមក​ដោយ​សេរី​។​

​ប្រភព​ដដែល​បន្តថា នៅ​រៀង​រាល់ពេល​ទៀប​ភ្លី បន្លែ ផ្លែឈើ សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ កោះមាន់ ខូចគុណភាព​ជាច្រើន​បាវ​ត្រូវ​ក្រុម​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ មកកាន់​ប្រទេស​កម្ពុជា​តាម​ច្រក​ចាំ​យាម​នេះ យ៉ាង​រំភើយ​ដោយ​ពុំមាន​មន្ត្រី​ណា​ម្នាក់​ត្រួតពិនិត្យ​នោះឡើយ​។​

​ចំពោះ​ករណី​ខាងលើនេះ​សារព័ត៌មាន មេគង្គ​ប៉ុស្តិ៍ មិនអាច​ទំនាក់ទំនង​ជាមួយ​លោក​ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ខេត្តកោះ កុង​ដើម្បី​សុំ​ការពន្យល់​ពី​ករណី​ដូចខាងលើ​បានទេ កាលពី​រសៀល​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០១៥ នេះ​៕​ដោ​យ៖​សហការី​

tgfraaa
hyghytgtfrgcccbhgyteee​

ខេត្តកំពតបើកសិក្ខាសាលា​ស្តីពី​ប្រជា សាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤ នៅថ្នាក់ក្រោម​ជាតិ​

ខេត្តកំពត​៖​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ខេត្តកំពត​មាន​បើក​អង្គសិក្ខាសាលា​មួយ​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​លទ្ធផល​ចុងក្រោយ​នៃ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤ នៅ​ថ្នាក់ក្រោម​ជាតិ ។​

​អង្គសិក្ខាសាលា​នេះ​មាន​រយះពេល​ពីរ​ថ្ងៃ​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ក្រសួងផែនការ សហការ​ជាមួយ​ក្រសួងសុខាភិបាល​មាន​អ្នកចូលរួម​ជាម​ន្ត្រី​មកពី​មន្ទីរ​ផែនការ​និង​មន្ទីរ​សុខាភិបាល​ខេត្ត​ចំនួន​៩ គឺ​ខេត្តកំពត កែប កំពង់ស្ពឺ ព្រះសីហនុ កោះកុង តាកែវ កណ្តាល កំពង់ចាម និង​ខេត្តកំពង់ឆ្នាំង​ព្រមទាំង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្តកំពត​សរុប​ជាង​១០០​នាក់ ក្រោម​អធិបតីភាព​ចូលរួម​ឯ​.​ឧ ឆាយ​-​ថន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងផែនការ និង​ឯ​.​ឧ ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត​។​

​បន្ទាប់ពី​ឯ​.​ឧ ខូ​យ ឃុន​ហ៊ួ​រ បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​អោយដឹង​អំពី​សមិទ្ធិផល​រីកចម្រើន​របស់​ខេត្តកំពត​រួចមក លោកជំទាវ ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ក្រសួងផែនការ​បាន​ឡើង​មានប្រសាសន៍ថា ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​បាន​អនុវត្ត​ចំនួន​៤​លើក​រួចមកហើយ រួមទាំង​លើក​នេះ ហើយ​ការអនុវត្ត​នេះ ត្រូវ​បានរៀបចំ​អនុវត្ត​ជា​រៀងរាល់​៥​ឆ្នាំ​ម្តង​។​ដោយឡែក​សម្រាប់​ឆ្នាំ​២០១៤​ការធ្វើអង្កេត​នេះ​បាន​គ្របដណ្តប់​ទៅលើ​គ្រួសារ​ចំនួន ១៥.៩៣៧​គ្រួសារ ចំនួន​ស្ត្រី និង​បុរស​គោលដៅ​ដែលមាន​អាយុ​ពី ១៥​ដល់​៤៩​ឆ្នាំ ក្នុងនោះ​សម្រាប់​សម្ភាសន៍​មាន​ស្ត្រី​ចំនួន​១៧.៥៧៨​នាក់ និង​បុរស​៥.១៩០​នាក់​។​

​ឯ​.​ឧ ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​មានប្រសាសន៍​អោយដឹង​ផងដែរ​ថា តាមរយះ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ល​ម្ពុ​ជា​ឆ្នាំ​២០១៤​បានបង្ហាញ​អោយឃើញថា​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​បានសម្រេច​សមិទ្ធិផល​គួរអោយកត់សម្គាល់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល​ជាពិសេស​ស្ថានភាព​សុខភាប​ប្រជាជន​ពាក់ព័ន្ធ​ស្ត្រី ទារក កុមារ ។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ចាត់ទុក​លទ្ធផល​ការអង្កេត​ពិតជា​មាន​សារៈសំខាន់ ហើយ​ត្រូវបាន​ប្រើប្រាស់​ដ៏​ទូលំទូលាយ និង​ជា​មូលដ្ឋាន​សម្រាប់​បម្រើ អោយ​ការរៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​ជា​ឧបករណ៍​សម្រាប់​តាមដាន និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​ទាក់ទង​នឹង​ការអភិវឌ្ឍ សង្គមកិច្ច​កម្ពុជា​។

​លទ្ធផល​នេះ​ក៏​បម្រើអោយ​ការវាស់វែង​ការសម្រេចបាន​ការអនុវត្ត គោលដៅ​អភិវឌ្ឍន៍​សហសវត្ស និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្រោយ​ឆ្នាំ​២០១៥ ព្រមទាំង​ជួយ​ដល់​ការសិក្សា​ស៊ីជម្រៅ និង​បម្រើអោយ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​ផងដែរ​ផងដែរ​៕​ដោ​យ៖ អ​.វ៉ឹ​ង​edrdfaa

gtfrbbb

 

hbgvgdd

ftrfgvfff

 

bhgvfceee

hbhgvggg

 

 

 

 

 

 

 

 

​

ស្រវឹង​ស្រាឡើង​ដេក​លើរាន​ព្រឹក​ឡើង​ឃើញ​ដេក​បត់​ក​ ផ្ទប់​គល់​ស្វាយ​ស្លាប់​

​ខេត្ត​កែ​ប៖កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៥ ​វេលា​ម៉ោង​៤និង​១០នាទី​ទៀបភ្លឺ​មាន​ករណី​ផឹកស្រា​ស្រវឹងដេក​ធ្លាក់​ពីលើ​រាន​ក្រោម​ដើម​ស្វាយបត់​កស្លាប់​ដោយ​ខ្លួន​ឯង​នៅ​ចំណុច​ដី​ភូមិ​របស់​ឈ្មោះ​ ប៊ុត សុង​​ ស្ថិត​ក្នុងភូមិ​ចំការចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។​

​ជនរងគ្រោះ​ឈ្មោះ ភិន ផាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​កន្លងមក ជនរងគ្រោះ​តែងតែ​ផឹកស្រា​ជាប្រចាំ ពេល​គាត់​ស្រវឹង​ម្តងៗ​តែងតែ​ដើរ​ដេក​ផ្ទះ​បងប្អូន​
​រឺ​សាច់ញាតិ​របស់គាត់​នៅ​ភូមិ​កើតហេតុ​ខាងលើ លុះដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោ​៥ ល្ងាច ម្ចាស់ផ្ទះ​ឈ្មោះ ប៊ុត សុង ភេទ​ប្រុស​អាយុ​៣៤ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បានឃើញ​ជនរងគ្រោះ​យួរ​ស្រាថ្នាំ​កន្លះ​​ស្បោង​ប្រហែល​១​លីត្រ​ ម​ក​អង្គុយ​ហូប​លើរាន​ក្រោម​ដើម​ស្វាយ​ម្ចាស់ផ្ទះ​កន្លែងកើតហេតុ ប៉ុន្តែ​គាត់​មិនសូវ​ចាប់អារម្មណ៍​នឹង​ទម្លាប់​នេះ​ទេ គាត់​ក៍​ចេញទៅ​ចូលរួម​ពិធី​ខួបកំណើត​គេ​បាត់ទៅ សល់​តែ​ប្រពន្ធ​នៅចាំ​ផ្ទះ​លុះដល់​ម៉ោង​ប្រហែល​៧​យប់​ប្រពន្ធ​របស់គាត់​(​ម្ចាស់ផ្ទះ​)​ឈ្មោះ ស៊ន ភ្លឺ អាយុ​៣១​ឆ្នាំ​បាន​ប្រាប់​ជនរងគ្រោះ​អោយទៅរ​កបាយ​ហូប​តែ​គាត់​មិន​ទៅហើយ​ដេក​នៅក្រោម​​ដើម​ស្វាយ​លើរាន​លុះដល់​ម៉ោង​ប្រហែល​៤ ជាង​ជិត​ភ្លឺ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ម្ចាស់ផ្ទះ​ក្រោក​ឡើងក៍​ឃើញ​ជនរងគ្រោះ​ជើង​ម្ខាង​នៅលើ​រាន​ក្បាល​បត់​ចុះក្រោម​គាត់​ក៍​ស្រែកហៅ​បងប្អូន​ជិតខាង​មក​មើល​រួច​រាយការណ៍​មក​សមត្ថកិច្ច​តែម្តង​។​

​ក្រោយ​បានទទួល​ព័ត៌មាន សមត្ថកិច្ច​ក៍បាន​ចាត់​កំលាំង​ជំនាញ​ចុះទៅ​កន្លែងកើតហេតុ​ធ្វើ​កោសល​វិ​ច្ច័​យ និង​ស្រាវជ្រាវ​ហើយ​សន្និដ្ឋានថា​ករណី​ខាងលើ​មិនមែនជា​អំពើ​ឃាតកម្ម​​ទេ​គឺ​គាត់​ស្លាប់​ដោយសារ​ស្រវឹងស្រា​ខ្លាំង​ដេក​ផ្អែក​នឹង​គល់​ស្វាយ​ខុស​ហើយ​ធ្លាក់​បត់​ក​ស្លាប់​ដោយ​ខ្លួនឯង​។​

​ករណីនេះ​បានប្រគល់​សាកសព​ជូន​កូន និង​បងប្អូន​ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​យ៍​៕​ដោយ​៖ ​អ៊ួ​ង វឹង​tgfrdaaa
gvfdbbfvgcfccc​

ពលករ​ខ្មែរ​ដែលថៅកែ​ថៃ​វ៉ៃ​បែក​គ្រាប់ ភ្នែក​ម្ខាង​អំពាវនាវឲ្យអាជ្ញាធរកម្ពុជាជួយ ដោះស្រាយ

​បាត់ដំបង​៖បុរស​ពលករ​ខ្មែរ​ម្នាក់ ត្រូវ​ថៅកែ​ជនជាតិ​ថៃ​វាយ​នឹង​ស្នាប់​កាំភ្លើងខ្លី បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ស្រោច​មុខ​និង​បែក គ្រាប់ភ្នែក​ស្តាំ កាលពី​ព្រឹក ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៥ កន្លងទៅនេះ ខណៈដែល​បុរស​ពលករ​រូបនេះ ទៅធ្វើជា​កម្មករ ស៊ីឈ្នួល​បេះ​ផ្លែឈើ​ទាំង​ប្តី​និង​ប្រពន្ធ នៅក្នុង​ស្រុក​មួយ​របស់​ថៃ ដែល​ជាប់​នឹង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​តាម​ការរៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ពិត ដួង អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត និង​រស់នៅ​ខេត្តពោធិសាត់ ដែល​អះអាងថា​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​ដែល​រងគ្រោះ​មានឈ្មោះ ម៉ៅ វុ​ធ  ដែល​បានធ្វើ​ចំណាកស្រុក​ពី​ស្រុកកំណើត​ទៅ ធ្វើជា​ពលករ​ស៊ីឈ្នួល​បេះ​ផ្លែឈើ​នៅ​ប្រទេស​ថៃ​អស់​រយៈ​៧-៨​ខែ​មក​នោះ ត្រូវបាន​ថៅកែ​ជនជាតិ​ថៃ​វាយ​ក្បាល​នឹង​ស្នាប់​កាំភ្លើងខ្លី​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម និង​បែក​គ្រាប់ភ្នែក​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ដឹក​តាម​ម៉ូតូឌុប​យកប្តី​របស់ខ្លួន​មកប្តឹង​សមត្ថកិច្ច​ខាង​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​នៅ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​។​

​ស្ត្រី​ឈ្មោះ ពិត ដួង បាន​រៀបរាប់​ពី​ដំណើរ​រឿងហេតុ​ការកើតឡើង​ថា ពួកគាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ស៊ីឈ្នួល​បេះ​ផ្លែឈើ និង​ធ្វើការ​ឲ្យ​ថៅកែ​ថៃ​ម្នាក់ ឈ្មោះ អេ​ម (​ជនជាតិ​ថៃ​) រស់នៅ​ចំណុច​ភូមិ​សំរោង​(​ប្រទេស​ថៃ​) ដែល​ឈម​នឹង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។

ប្រភព​ដដែល​បន្តថា មុន​ហេតុ​ការកើតឡើង គាត់​២​នាក់​ប្តី​ប្រពន្ធ​បាន​ទំនាស់​ពាក្យសំដី​ឈ្លោះប្រកែក​គ្នា​ពេល​កំពុងធ្វើការ​បេះ​ផ្លែឈើ​ជាមួយគ្នា ដោយសារតែ​ប្តី​ខ្លួន​ឈ្មោះ ម៉ៅ វុ​ធ  បាន​ផឹកស៊ី​កាលពី​ល្ងាច ហើយ​រូបគាត់​បាន​ដាស់តឿន​ប្តី​ពី​រឿង​ផឹកស៊ី​… ក៏ ឈ្លោះ​គ្នា​ប្រកែក​បន្តិចបន្តួច កាលពី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ដោយសារតែ​ថៅកែ​ថៃ​មិន​ចូលចិត្ត​។ ក្នុងពេល​ប្រកែក​ឈ្លោះ​គ្នា​នេះ ប្តី​ខ្លួន​បាន​បណ្តេញ​ឲ្យ​ឈប់​ធ្វើការ​ត្រឡប់មក​ដី​ខ្មែរ​វិញ​។

ខណៈនោះ​ថៅកែ​ជនជាតិ​ថៃ​ដៃដល់ ឈ្មោះ អេ​ម បាន​ស្ទុះ​ទៅ​ទាញយក​កាំភ្លើងខ្លី​មក​វាយ​លើ​ប្តី​ខ្លួន​តែម្តង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ប៉ោង​ហើម​បែក​គ្រាប់ភ្នែក​ស្តាំ​។​បន្ទាប់មក គាត់​បាន​យកប្តី​គាត់​ទៅកាន់​មន្ទីរ​ព​ទ្យ ។​ពេលទៅដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​បាន​ប្រាប់ថា​ជនរងគ្រោះ​បាន​បែក​គ្រាប់ភ្នែក​ម្ខាង ទើប​គាត់​ដឹក​ប្តី​មកប្តឹង​សមត្ថកិច្ច​មាត់ច្រក​អន្តរជាតិ​ដូង ខេត្តបាត់ដំបង ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ឲ្យ​រូបគាត់ និង​ប្តី​។​

​ទោះបី​មាន​ករណី​កើតឡើង​ខាងលើ និង យោងតាម​ការប្តឹង​សមត្ថកិច្ច​មាត់ច្រក ឲ្យ​ជួយ​អន្តរាគមន៍​នៅក្នុង​រឿងនេះ ពី ទង្វើ​ជនដៃដល់​ជនជាតិ​ថៃ​ឈ្មោះ អេ​ម ជា​ថៅកែ​ជនរងគ្រោះ គេ​មិនដឹងថា​សមត្ថកិច្ច​ទីនោះ មាន​ចំណាត់ការ​បែបណា​នោះទេ ខណៈដែល​ជនរងគ្រោះ​បានដាក់​បណ្តឹង​រួចហើយនោះ​?​។

​គួររំឭកថា កន្លងមក​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ដែល​ចេញ​ទៅរក​ការងារ​ធ្វើ​ប្រទេស​ថៃ​ទាំង​ស្របច្បាប់​និង​ខុសច្បាប់​ថា​៖ អាជ្ញាធរ​កម្ពុជា​មិនសូវ​យកចិត្តទុកដាក់​ជួយ​អន្តរាគមន៍​ពេល​ប្រជាពលរដ្ឋ​របស់ខ្លួន​ជួប​បញ្ហា​ប្រឈម​នានា​នោះទេ ខុសពី​អាជ្ញា​ធេ​ថៃ បើសិន​ពលរដ្ឋ​គេ​មានរឿង​អ្វី​កើតឡើង​ទោះ​រឿង​ខុស​ឬ​ត្រូវ​ក៏ដោយ គឺ​សមត្ថកិច្ច និង​តម្រួត​ថៃ​ចេញមុខ​ដោះស្រាយ​ជួយ​ភ្លាមៗ​។

​តាម​សំដី​ជា​ប្រពន្ធ​ជនរងគ្រោះ និង​ជនរងគ្រោះ ឈ្មោះ ម៉ៅ វុ​ធ បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា​៖ ពួកគាត់​បានចេញ​មក​ធ្វើការ​តាម​ច្រក​ដូង​នេះ​ត្រឹមត្រូវ​ស្របតាម​ច្បាប់​កំណត់​។ ដូចនេះ គាត់​សុំ​ឲ្យ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​នៅ​ទីនោះ​ជួយ​អន្តរាគមន៍ ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​២​នាក់​ប្តី​ប្រពន្ធ​ផង​ព្រោះ​គាត់​គ្មាន​លុយ​ព្យាបាល​របួស​បែក​គ្រាប់ភ្នែក​យ៉ាងធ្ងន់ធ្ងរ​បែបនេះ​ទេ ម្យ៉ាងទៀត​ការអន្តរាគមន៍​គឺ​បង្ហាញ​ឲ្យ​ភាគី​ថៃ​ឃើញថា កម្ពុជា​បាន​យកចិត្តទុកដាក់ និង​ការពារ​អាយុជីវិត​ពល​ករ​ខែ្មរ​ទូទៅ​មិន​ឲ្យ​មានការ​រំលោភបំពាន​ក្រៅច្បាប់​នោះឡើយ​៕    ដោយ៖ប៉ែន សុផល  rfdewbbbfrfdaaahbgvfddderxewccc
                                               

​

ផ្លែក្រូច​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព ?

​ផ្លែក្រូច​គឺជា​ផ្លែឈើ​ដែលមាន​សម្បូរ​ទៅដោយ​វីតាមីន C និង សារជាតិ flavonoids ដែល​ធ្វើអោយ​ផ្លែក្រូច ក្លាយជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​ប្រយោជន៍ ក្នុង​ការជួយ​ស្ដារ​សុខភាព និង​ធ្វើ​ឲ្យ​សុខភាព​មាន​ភាពប្រសើរឡើង​។ អត្ថប្រយោជន៍​របស់​ផ្លែក្រូច​ចំពោះ​សុខភាព មានដូចជា​៖
– ជួយ​ថែរក្សា​ស្បែក​
– ធ្វើអោយ​ប្រព័ន្ធ​ភាព​សាំ មាន​ភាពប្រសើរឡើង​
– ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​
– ជួយ​ការពារ​ពី​ជំងឺមហារីក​
– ជួយ​ការពារ​ពី​ជំងឺ​បេះដូង​
– ការពារ​ប្រឆាំងនឹង​ជំងឺ រឹង​ក្រិន​ស​សៃ​អា​ទែ​
– ជួយ​កាត់បន្ថយ​នូវ​ការផលិត ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល របស់​ថ្លើម​
– ជួយ​ជម្រុញអោយមាន សា​មាស​ធាតុ​រាវ​សម្រាប់​ជួយ​រំលាយ​អាហារ និង ធ្វើអោយ​ស្ថានភាព​ទល់លាមក មាន​ភាព​ធូរស្រាល​
– ធ្វើការ​ជួសជុល ដល់​មេជី​វិត​ឈ្មោល​ដែល​ត្រូវបាន​បំផ្លាញ​៕

OTI1NWEzYm

​

Mourinho ចង់​ធ្វើជា​អ្នកដឹកនាំ Man Utd

បាល់ទាត់​៖​អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​តោ​ខៀវ Chelsea លោក Jose Mourinho បានបង្ហាញ​ក្តីសង្ឃឹម​ថា នឹង​អាច​ឡើងកាន់តំណែង​អ្នកចាត់ការ​ក្រុម Manchester United ទោះបី​ពេលនេះ​ក្រុម​ចាស់​របស់លោក Real Madrid បានបង្ហាញ​ពី​ការចាប់អារម្មណ៍​យ៉ាងណាក៏ដោយ​។​
​អតីត​អ្នកចាត់ការ​ក្រុម Chelsea រូបនេះ​បាន​និយាយថា លោក​ចង់​នៅ​ទឹកដី​អង់គ្លេស​ជា​បន្ត និង​ចង់បាន​ការងារ​នៅ​កីឡដ្ឋាន Old Trafford បើសិនជា Louis van Gaal ត្រូវបាន​បិសាច​ក្រហម បណ្ដេញចេញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។
​ដោយឡែក​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក​Van Gaal កំពុងតែ​ស្ថិតនៅលើ​កៅអី​មួយ​ដ៏​ក្ដៅ បន្ទាប់ពី​៦​ប្រកួត​ចុងក្រោយ​របស់ Man Utd មិន​ឈ្នះ​សោះ​ចាញ់​៣​ប្រកួត​ចុងក្រោយ​ជាប់ៗ​គ្នា និង​តាំងពី​ធ្លាក់​ចេញពី UEFA Champions League មក​។​
​គួរ​បញ្ជាក់ថា Mourinho តែងមាន​ក្ដី​ស្រមៃ​លាក់​ក្នុង​ចិត្ត​យូរណាស់​ហើយ ដើម្បី​ចង់​ដឹកនាំ​ក្រុម​បិសាច​ក្រហម ហើយក៏​ធ្លាប់ជា​បេក្ខភាព​ត្រៀម​ជំនួស Sir Alex Ferguson កាល​ឆ្នាំ​២០១៣ មុនពេល Man Utd តែងតាំង David Moyes ផងដែរ​៕

1260

​

រថយន្តបុកប៉ូលីស​ខណ្ឌ​ព្រែក​ព្នៅ​ម្នាក់​ស្លាប់ ម្នាក់​របួសធ្ងន់​ពេល​ប្រដេញ​រថយន្ត​សង្ស័យ

​ភ្នំពេញ​៖​មន្ត្រីប៉ូលិស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​កាលពី​យប់​ថ្ងៃ​១៩ ខែធ្នូ ឆ្នាំ​២០១៥ ដោយសារ​រថយន្ត​ម៉ាក​TUNDRA ពាក់​ស្លាក​លេខ “​រាជការ​” មួយគ្រឿង​បើក​បំ​បុក​ម៉ូតូ ខ​ណៈមន្ត្រី​ទាំងនោះ​កំពុង​ប្រដេញ​រថយន្ត​សង្ស័យ នៅ​ចំណុច​ផ្លូវ​លេខ​១៥១ ព្រំប្រទល់​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅវេលា​ម៉ោង​២៣ និង​០០​នាទី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រសិទ្ធិ បាក់​ដឹង ត្រង់ចំណុច​មុខ​ភូមិ​ប្រសិទ្ធិ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ជាប់​ព្រំប្រទល់​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ហេតុការណ៍​មួយ​បាន​កើតឡើង​បង្ក ដោយ​រថយន្ត​ម៉ាក​Tuntra ពាក់​ស្លាក​លេខ រាជការ បាន​បើក​បំ​បុក​ម៉ូតូ​របស់​សមត្ថកិច្ច បណ្តាលឱ្យ​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ និង​ម៉ូតូ​១​គ្រឿង​ម៉ាក STR២៣០​ពណ៌​ខៀវ​ផ្លាកលេខ​នគរបាល​៧៧៣៨ ជិះ​គ្នា​២​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ន​គរ​បាល ។​

​ប្រភព​បន្តថា ខ​ណៈ​នោះគេ​ឃើញ​រថយន្ត​បើក​បន្តកន្ទុយ​គ្នា ៤​គ្រឿង និង​១​គ្រឿង​ទៀត បិទគូទ​ពីក្រោយ​បើក​ចំងាយ​ប្រហែល ២00​ម៉ែត្រ ទៅ​៣00​ម៉ែត្រ​ពីគ្នា (​រថយន្ត​ធុន​ត្រា​ល្មើស​) បើក​ក្នុង​ល្បឿន​លឿន​។ ដោយមាន​ការសង្ស័យ (​អាច​ករណី​បង្ក​បទល្មើស​ហើយ​បើក​រត់​ទើប​កំលាំង​ល្បាត​ទាំង​៤​គ្រឿង​ដេញ តាម​ពីក្រោយ​ហើយ​ត្រូវ​រថយន្ត​ធុន​ត្រា ដែល​បិទគូទ​ពីក្រោយ​បាន​បើក​ដេញ​បំ​បុក​ម៉ូតូ​សមត្ថកិច្ច​អូស​កំលាំង​នគរបាល​បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និ​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅ​ចំណុច​ជាប់​ព្រំប្រទល់​សង្កាត់ ព​ន្សាំ​ង និង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​នៅក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ គេ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ផ្សេងទៀត បន្ត​ដេញចាប់​រថយន្ត​នោះ​ទៀតឡើយ មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ​។​

​ជនរងគ្រោះ​ជាម​ន្ត្រី​សកម្ម​ការងារ​ហើយ​ជា​មន្ត្រីនគរបាល​ដែល​គោរព​មេកោយ និង​ស្តាប់​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ជាពិសេស​ស្តាប់​បទបញ្ជា​របស់ ក អធិការ​ខណ្ឌ​ព្រែក​ព្នៅ នោះ​មាន ឈ្មោះ កែវ សៀង​ហេង ភេទ​ប្រុស​អាយុ​២៤ ឆ្នាំ អ្នកជិះ​ពីក្រោយ​ឈ្មោះ សៅ សំណាង (​បាន​ស្លាប់​) អាយុ​២៦​ឆ្នាំ អ្នក​ទាំងពីរ​ជា​មន្ត្រីនគរបាល​នៅ​អធិការ​ខណ្ឌ​ព្រែក​ព្នៅ ក្រុងភ្នំពេញ ។​

​ចំពោះ​សាកសព​បានប្រគល់​ក្រុមគ្រួសារ និង​អង្គភាព​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នករងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទី​ពេទ្យ​។​ករណី​នេៈ​កំលាំង​ជំនាញ​បានធ្វើការ​វាស់វែង និង​យក​ម​ធ្យោ​យ​បា​យមក​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ប្រសិទ្ធិ​ដើម្បី​បន្ត​ការស៊ើបអង្កេត​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ​៕​ដោ​យ៖សួង សាម​

fcdxsaa

 

 

 

hygtrbb
​