All posts by មេគង្គ ប៉ុស្តិ៍

ប៉េអឹម​ក្រុង​ឃាត់​ជន​​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​៦​នាក់​នៅ​តំបន់​ត្រពាំង​ឈូក​

​ភ្នំពេញ ៖ជនសង្ស័យ​ចំនួន ៦​នាក់ ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​សេព​គ្រឿងញៀន និង​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ត្រូវបាន​កម្លាំង​អាវុធហត្ថ កម្លាំង​អាវុធហត្ថ​ក្រុងភ្នំពេញ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន រួមទាំង​វត្ថុតាង កាលពី​វេលា​ម៉ោង​៦ ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥​ស្ថិតនៅ​ក្រុម​១១ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ជនសង្ស័យ​ឃាត់ខ្លួន​បាន​ទាំង ៦​នាក់ :
​ទី​១-​ឈ្មោះ​ហេង ពៅ ភេទ​ប្រុស អាយុ​15​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។
​ទី​២-​ឈ្មោះ រុំ​សំណាង ភេទ​ប្រុស អាយុ​16​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។
​ទី​៣-​ឈ្មោះ ឡាយ​ស៊ី​ចាន់ ភេទ​ប្រុស អាយុ​18​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។
​ទី​៤-​ណាក់​សុខ​ដែន ភេទ​ប្រុស អាយុ​16​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។
​ទី​៥-​ឈ្មោះ សំ​សេរី​ថា​ណុ​ច ភេទ​ប្រុស អាយុ​19​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។​
​និង​ទី​6-​ឈ្មោះ បែ កាត់​ស៊ី​ង អាយុ 19​ឆ្នាំ​មុខរបរ​នឹង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

​ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​06​នាក់​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន គ្រឿងញៀន 02​កញ្ចប់​តូច​នឹង​សំភារៈ​សម្រាប់​សេព​គ្រឿងញៀន​
​មួយចំនួនទៀត​។​

ជនសង្ស័យ​ទាំង ៦​នាក់ បន្ទាប់ពី​ឃាត់ខ្លួន​បាន នាំទៅ​ធ្វើការ​សាកសួរ​នៅ ផ្នែក​ជំនាញ កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ដើម្បី​កសាង​សំណុំ​ចាត់ការ​ទៅតាម​និតិ​វិធី ៕​ដោ​យ៖​សួង​ សាម​tgfrbbbkmjaaa

gtfrdefc​

AFRL៖ឆ្នាំ​២០២០​យន្តហោះ​ចម្បាំង​របស់​អាមេរិក​បឹង​បំពាក់អាវុធ​ឡាស៊ែរ​

អាមេរិក​៖​លោក Kelly Hammett ប្រធាន​វិស្វករ​របស់ U.S. Air Force Research Laboratory (AFRL) បាន​ថ្លែងថា នៅ​ឆ្នាំ​២០២០​កងទ័ពអាកាស​របស់​សហរដ្ឋអាមេរិក​នឹង​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ភ្ជាប់ ជាមួយនឹង​កំពូល​អាវុធ​ទំនើប​ថ្មី​ប្រើ​ភ្លើង​ឡាស៊ែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN​។​
​ ​លោក Kelly Hammett បញ្ជាក់ថា យន្តហោះ​ដែល​ប្រើ​អាវុធ​ឡាស៊ែរ​នេះ គ្រោង​នឹង​បញ្ចប់​អាច​ប្រើ​បាន​នៅ​ឆ្នាំ​២០២០​ខាងមុខ​។ លោក​បន្ថែមថា យន្តហោះ​ចម្បាំង​នេះ នឹង​បំពាក់​ឡាស៊ែរ​តូចៗ​៣៦០​ដឺ​ក្រេ​នៅ​ជុំវិញ​យន្តហោះ ហើយ​វា​អាច​បំបាំងកាយ និង​អាច​កម្ទេច​គ្រាប់​មី​ស៊ី​ល ឬ​បាញ់​កម្ទេច​យន្តហោះ​ចម្បាំង​សត្រូវ​ផងដែរ​៕

art4.1

​

ប្រធានវិទ្យុទាក់ទង TG. GSR ផ្តល់មូល​និធិ​ជួយ​ដល់​កុមារ​មាន​ជំងឺ​បេះ​ដូង​ចំហ​

ភ្នំពេញ៖ក្រុមការងារប្រើប្រាស់វិទ្យុទាក់ទង ID Group GSR ដឹកនាំដោយ​លោក​វេរៈសេនីយ​ត្រី ឈឹម ផា នាយ​កា​រិយា​ល័យទី៥ មេកងពល​តូចទ័ពឆ័ត្រយោងពិសេស ៩១១ បាននាំយក ថវិកាសប្បុរសធម៌​ជួយ​សមាជិក ឈ្មោះ យ៉ាត កេង ព្រះនាម ៣៦ ក្នុង​វិទ្យុ​ទាក់​ទង ដែល​កូន​ប្រុស​របស់​គាត់មាន​ជំ​ងឺបេះដូង​ចំហរ បានសម្រាកព្យាបាលនៅ​​មន្ទីរ​ពេទ្យកាល់​ម៉ែ​តកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ។

មូលនិធិ​ស​ប្បុរសធម៌​នេះត្រូវបាន​ប្រគល់​ជូន​លោក យ៉ាត កេង និងអ្នកស្រី ជា ស៊ីថា ដែលជា​ឪពុកមា្តយ​ដល់​គេហដ្ឋាន ស្ថិត​នៅភូមិ ឃាំ្លងសាំង សង្កាត់ឬស្សី​កែវ ខណ្ឌឬស្សីកែវ វេលាម៉ោង៧ៈ០០ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នៅទឹកប្រាក់ចំនួន ១,១២២,០០០រៀល (មួយលានដប់ពីរម៉ឺនពីរពាន់រៀល)៕
VID-20151219-WA0001_1997 VID-20151219-WA0004_1501 VID-20151219-WA0007_6338

កងទ័ព​ហ្វីលីពីន​សម្លាប់​ក្រុម​ឧទ្ទាម Abu Sayyaf ២៦​នាក់​លើ​កោះ Basilan

​ហ្វីលីពីន​៖​អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន​បានប្រកាស​កាលពី​ម្សិលមិញ​ថា កង​ព័​ទ​របស់ខ្លួន​បានសម្លាប់​ពួក​ឧទ្ទាម Abu Sayyaf ចំនួន ២៦​នាក់ និង​ទាហាន​រដ្ឋាភិបាល​ចំនួន ៣​នាក់ បន្ទាប់ពី​បាន​បើក​ប្រតិបត្តិ​ការវាយប្រហារ​ពេញ​មួយ​សប្តាហ៍​ដើម្បី​ដណ្តើម​កាន់កាប់​តំបន់​មួយ​នៅ​កោះ​ប៉ែក​ខាងត្បូង​ដែល គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​។
​អ្នកនាំពាក្យ​កងទ័ព​លោក Filemon Tan បន្តថា តំបន់​ដែល​ទ័ព​រដ្ឋាភិបាល​វាយ​ដណ្តើមបាន​នោះ ជា​តំបន់​គ្របដណ្តប់​ដោយ​ព្រៃ​ប្រឹក្សា​លើ​កោះ Basilan ស្ថិតនៅ​ចម្ងាយ​ជិត ៩០០​គីឡូម៉ែត្រ​ប៉ែក​ខាងត្បូង​ទីក្រុង​ម៉ានីល​។ ប្រតិបត្តិការ​សឹករ​បស់ទ័ព​រដ្ឋាភិបាល​បាន​បណ្តេញ​ពួក​ឧទ្ទាម Abu Sayyaf ឲ្យ​រត់​បែកខ្ញែក​គ្នា​តែ​ពួកនេះ​បាន​បន្សល់ទុក​នៅក្នុង​បន្ទាយ​នូវ​គ្រាប់បែក​ជាច្រើន​គ្រាប់​។​
​អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា ប្រតិបត្តិការ​គឺ​តាំងពី​ថ្ងៃ​ចន្ទ ទី​១៤ ធ្នូ​ដែល​ទាហាន​រដ្ឋាភិបាល​ប្រមាណ ៣០០​នាក់ ដោយមាន​ជំនួយ​កាំភ្លើងត្បាល់ និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង ដោយបាន​សម្លាប់​ពួក​ឧទ្ទាម ២៦​នាក់ និង​ទ័ព​រដ្ឋាភិបាល​ចំនួន ៣​នាក់​។ ទោះជា​យ៉ាងណា​គេ​មិន​បានឃើញ​សាកសព​ពួក​ឧទ្ទាម​ទេ​។​
​គួរ​បញ្ជាក់ថា ចលនា​ឧទ្ទាម Abu Sayyaf បានចាប់កំណើត​ក្នុង​ទសវត្ស​ឆ្នាំ​៩០ ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អង្គការ​ភេរវកម្ម​អាល់​កៃ​ដា​៕

2014-10-16T113141Z_44639365_GM1EAAG1I4T01_RTRMADP_3_PHILIPPINES-MILITANTS

​

បឹងកេត​ចាញ់​ក្រុម Buriram United ១-0 ដោយ​បាល់​ប៉េណាល់ទី

បាល់ទាត់​៖ក្រុម​បឹងកេត​អង្គរ​របស់​កម្ពុជា​បានត្រឹមជើងរងបន្ទាប់ពី​ចាញ់​ក្រុម Buriram United របស់​ថៃ ១-០ ដោយ​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​ទី​៦៨​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន Toyota Mekong cup 2015 ​កាលពី​យប់​នៅ​ទឹកដី​ថៃ​។​
​គួរ​បញ្ជាក់ថា ជើងឯក Buriram ទទួលបាន​ពាន​មួយ រួម​នឹង​មេដាយមាស និង​ទឹកប្រាក់ ៧៥,០០០​ដុល្លារ និង​ក្រុង​បឹងកេត ទទួលបាន​មេដាយប្រាក់ អមដោយ​ប្រាក់រង្វាន់ ៥០,០០០​ដុល្លារ​៕

1

​

ស្រ្តីម្នាក់​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់២​គ្រាប់​ រួច​គេច​ខ្លួន​បាត់

ភ្នំពេញៈ ស្រ្តីម្នាក់បានរង​របួស​យ៉ាងធ្ងន់ធ្ងរត្រង់កន្លាក់​ដៃ​ឆ្វេង និង​កំភួន​ជើងឆ្វេង ដោយការបាញ់ប្រហារពីខ្មាន់កាំភ្លើងម្នាក់កាល​វេលាម៉ោង ១៨ៈ០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅ​ក្នុង​បុរីពិភពថ្មី ស្ថិត​ក្នុង​ភូមិ​បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា ស្រ្តីម្នាក់ឈ្មោះ ចាន់ ដា អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់​នៅផ្ទះ​លេខ៦ ផ្លូវ​លេខ​២៣ ក្នុងបុរីពិភពថ្មី ស្ថិត​នៅ​ភូមិប៉ា​យ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ពេលនេះកំពុងត្រូវ​ជួយ​សង្រ្គោះ​នៅមន្ទីពេទ្យ​ព្រះកុសុម: ហៅពេ​ទ្យលោកសង្ឃ។

មុនពេលកើតហេតុ ស្រ្តីរងគ្រោះកំពុងអង្គុយនិ​យាយ​ទូរស័ព្ទ​នៅខាង​មុខ​ផ្ទះ​ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូម្នាក់ឯង​ម៉ាកឌ្រីម​C125 ពណ៍ខ្មៅ មិនស្គាល់ផ្លាកលេខ បានដកកាំភ្លើងខ្លីមិន​ស្គាល់ម៉ាក បាញ់ទៅលើ​ជនរង​គ្រោះ​​ចំនួន២គ្រាប់ រួចគេចខ្លួនបាត់តែម្តង។

បើតាមលោក អធិការ ម៉ក ហុង បានប្រាប់ថា ករណីនេះសមត្ថកិច្ ចបានផ្តោតការសង្ស័យថាជារេឿងគំនុំ ឬស្នេហាត្រីកោណ មិនមែន ជាករណីប្លន់ទេ។

សមត្ថកិច្ចកំពុងសាកសួរសាក្សី និងជនរងគ្រោះនៅឯមន្ទីពេទ្យ ដើម្បីឲ្ យដឹងពីទំនាក់ទំនងជាមួយមិត្តភ័ក្ត្រ ងាយស្រួលក្នុងការវែកមុខជនដៃ ដល់នាំយកមកផ្តន្ទាទោសទៅតាមច្បាប់៕ ដោយ៖គ បញ្ញា

IMG-20151220-WA0024

 

nnnnnnnnnnnn

ចាប់មនុស្ស​៧​នាក់​នៅ​ខណ្ឌទួលគោក​ពាក់ព័ន្ធ​អំពើ​ប្លន់​ម៉ូតូ​នៅ​ខណ្ឌចំការមន​

ភ្នំពេញ​៖​ជនសង្ស័យ​ចំនួន​៧​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការ​មន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ចុះ​ឃាត់ខ្លួន​ខ​ណៈសំងំ​លាក់ខ្លួន​នៅក្នុងទឹកដី​ខណ្ឌទួលគោក​បន្ទា​ប់​ពី​បានធ្វើ​សកម្មភាព​វា​យ​ប្លន់​យក​ម៉ូតូ​កាល​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវ​១៧៣ កែង​ផ្លូវ​២៧១ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​ រាជធានីភ្នំពេញ។​

​សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា នៅវេលាដូចខាងលើខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៥​មួយគ្រឿង​មាន​គ្នា​២​នាក់​មកដល់​ចំនុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​៦​នាក់​ជិៈ​ម៉ូតូ​២​គ្រឿង​មក​វាយ​ប្លន់​ពី​ជនរងគ្រោះ ខណៈនោះ​ជនរងគ្រោះ​បាន​ប្រតាយប្រតប់​គ្នា​ក្រញៅ​បណ្តាលអោយ​ត្រូវ​ក​ជនសង្ស័យ​ចំនួន​២​នាក់ ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​មាន​គ្នាច្រើន​ទើប​ប្លន់​នោះបាន​សម្រេច​ហើយ​គេចខ្លួនបាត់​។​

សមត្ថកិច្ច​បាន​ប្រាប់ទៀតថា បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ចំពោះ​ក្រុម​ជនសង្ស័យ​ខាងលើ​ដែល​លាក់ខ្លួន​នៅក្នុង​ទឹកដី​ខណ្ឌទួលគោក​ទើប​សហការ​ជាមួយ​កម្លាំង​ខណ្ឌទួលគោក​ដើម្បី​ឃាត់ខ្លួន​។

​ជ​នស​ង្ស​យ័​ទាំង​៧​នាក់​ដែល​ឃាត់ខ្លួន​ទី​១ ឈ្មោះ​លី គឹម​សុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទៈ​លេខ​៣C ផ្លូវ​២៦១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ទី​២​ឈ្មោះ​ស៊ីម ពេជ្រ​មនោ​រម្យ ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរ​បរិ​ន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ទី​៣​ឈ្មោះ​សុខ ពន្លឺ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦៥A ផ្លូវ​២១០ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ ទី​៤​ឈ្មោះ​មឿ​ន ស្រី​ស្រស់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​។ ទី​៥​ឈ្មោះ​ខៀវ ចន្ថា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​២៤៧ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ ទី​៦​ឈ្មោះ​ប៉ិក វាសនា ហៅ​ទី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ស្រុក​សំរោង ខេត្តតាកែវ​។ ទី​៧​ឈ្មោះ​ហ៊ឹម សុខ​លាង ហៅ​រ៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ស្នាក់នៅ​មិន​ពិតប្រាកដ ស្នាក់នៅ​ស្រុក​សំរោង ខេត្តតាកែវ​។​
​

ជនសង្ស័យ​ទាំង​៧​នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕ដោយ៖គ.បញ្ញា

nnnnnnnnnnnnnnnnnnnnn

 

 

 

 

 

rfdesbbb

កូនប្រុស​លោក​ឧកញ៉ា ហ៊ុយ គឹ​ង ធ្លាក់​ពីលើ​អាគារ​ខុន​ដូ NOBLESS ជាន់​ទី​១៦ ស្លាប់​

​ភ្នំពេញ​: កូនប្រុស​របស់​អតីត​តារា​សម្តែង និង​ជា​ផលិតករ​ជើងចាស់​ពី​ជំនាន់​មុន​ម្នា​ក់បាន​ធ្លាក់​ពីលើ​ខុន​ដូ NOBLESS កម្ពស់​ជាន់​ទី​១៦ មកក្រោម​ធ្លុះ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​ចូល​ចំ​បន្ទប់​ផ្ទះបាយ​ស្លាប់​ភ្លាមៗ​។

​ករណី​មនុស្ស​ធ្លាក់​ដ៏​អាថ៌កំបាំង​នេះ កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ១៩ យប់ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​អាគារ​ខុន​ដូ NOBLESS ជាន់​ទី​១៦ បន្ទប់​១៦០៤ ក្នុង​ដី​ឡូ​តិ៍​លេខ​៦០ ផ្លូវ​លេខ​៣៣៧ ភូម​៦ ក្រុម​២១ នៅក្រោយ​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បុរស​ដែល​គេ​ប្រាប់ថា​ធ្វើអត្តឃាត​នោះ​ឈ្មោះ ហ៊ុយ ឈី​ន អាយុ​២៥ ស្នាក់នៅ​បន្ទប់​១៦០៤ ជាន់​ទី​១៦ ខុន​ដូ NOBLESS បាន​លោត​ពី​ជា​ន់ទី​១៦​។ បុរស​រូបនេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​កូនលោក​ឧកញ៉ា ហ៊ុយ គឹ​ង ជា​តារា​សម្ដែង និង​ផលិតករ​ជើងចាស់​ដ៏​ល្បីឈ្មោះ​ក្នុង​ទសវត្ស​ទី​៧០ មួយរូប ។​

​អ្នកស្នាក់នៅ​ក្នុងផ្ទះ​ជួល​ខាងក្រោម​ដែល​ជនរងគ្រោះ​ធ្លាក់ចំ​នោះបាន​អះអាងថា នៅ​មុនពេល​កើតហេតុ​នោះ ពួកគាត់​កំពុងតែ​ហូបបាយ​សុខៗ ស្រាប់តែ​ធ្លាក់​មនុស្ស​ម្នាក់​ពីលើ​មក​ធ្លាយ​ដំបូលផ្ទះ​របស់គាត់​មក​ដល់​ឥដ្ឋ​ធ្លាយ​ខួរ​ប្រកាច់​ស្លាប់​ភ្លាមៗ​គួរ​ឲ្យ​រន្ធត់​។​

​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ដើម្បី​ឲ្យ​ដឹងថា​ជា​ករណី​ឃាតកម្ម ឬក៏​ជា​ករណី​ផ្សេងទៀត​៕

​ដោយ៖គ បញ្ញាtgfrdaaaa

ចោរ​កាំភ្លើង​អាកា​ប្លន់​អ្នកលក់​មាស​នៅ​ផ្សារ​តា​ឡា​ត់ ស្រុក​ភ្នំស្រួច យក​ផ្លា​ទីន​ជាង​២០​តម្លឹង​

​កំពង់ស្ពឺ​៖ អាជីវករ​ក្នុង​ផ្សារ​ម្នា​ក់បាន​ត្រូវ​គ្រាប់កាំភ្លើង​ស្លាប់​ខ​ណៈ​ក្រុមចោរ​ចូលបាញ់​ប្លន់​អ្នកលក់​មាស និង​ប្លា​ទីន​អស់​ប្រហែល​២០​តម្លឹង នៅ​ផ្សារ​តា​ឡា​ត់ ស្ថិតក្នុង​ភូមិ​តា​ឡា​ត់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ នេះ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​ចោរ​បាញ់​ស្លាប់​ឈ្មោះ​អ៊ិន ធឿន​ហៅ ប៉ោ ជា​ស្មៀនឃុំ​ជាំ​សង្កែ និង​ជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​តា​ឡា​ត់​នេះដែរ​។​ពេល​ឃើញ​ហេតុការណ៍​នោះ ជនរងគ្រោះ​មានបំណង​ទៅ​ជួយ​តែ​ត្រូវ​ចោរ​បាន​បាញ់​សំដៅលើ​គាត់ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ និង​បាន​ដាច់ខ្យល់​ស្លាប់​ពេល​ដល់​មន្ទីរពេទ្យ​។​

​លោក ហុក ឃឿន មេបញ្ជាការ​ស្តីទី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បញ្ជាក់ថា ក្រុមចោរ​មិន​ស្គាល់មុខ​មាន​គ្នីគ្នា​២​នាក់​ស្លៀកពាក់​ស៊ីវិល មាន​កាន់​កាំភ្លើង​AK កាត់​ស្វាយ មួយ​ដើម ជិះ​ម៉ូតូ​ម៉ាក​ស្មា​ក់ ពណ៌​ក្រហម បាន​ដើរ​សំដៅទៅ​ទូ​មាស ហើយ​ទាញ​ញញួរ​វាយ​ទូ​មាស​ប្លន់ ម្ចាស់ផ្ទះ ឈ្មោះ ផាន ផាន្នី ប្រុស​អាយុ ៤២​ឆ្នាំ​យក​ប្លា​ទីន​អស់​ប្រហែល​២០​តម្លឹង​។​អាជីវករ​នោះ​គាត់​លក់​តែ​ប្លា​ទីន​ប៉ុណ្ណោះ ខ​ណះ​នោះ​ចោរ​បាន​បាញ់​សំដៅ​ស្មៀនឃុំ​ម្នាក់​ដែល​ឈរ​ជិត​នោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​ម្ចាស់​តូប​លក់​មាស​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​ខាងលើ​ក្រុមចោរ បាន​ដើរ​ចូលមក​ក្បែរ​ទូ​មាន​របស់គាត់ ដោយ​កាំភ្លើង​ដាក់​ក្នុង​អាវ ពេល​ចូលដល់​ពួកវា​បាន​វាយ​ទូរ​បំបែក ប្រមូល​ផ្លាក​ទីន​ទាំងអស់​ក្នុង​ទូ ។​

​ប្រភព​បាន​បន្តថា ពេល​កំពង់​ធ្វើ​សកម្មភាព លោក អ៊ិន ធឿន​ហៅ ប៉ោ ជា​ស្មៀនឃុំ​ជាំ​សង្កែ ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ ហើយ​គាត់​(​ស្មៀនឃុំ​)​មានបំណង​ដើរចេញ​ពី​ហេតុការណ៍​ដែរ​តែ​ក្រុមចោរ​បាន​ទៅ​ងាក​ឃើញ​គាត់​ចង់​រត់ ឬ​គិតថា​ចង់​ថា​ចង់​ជួយ ទើប​ចោរ​បាន​បាញ់​សំដៅ​មកលើ​គាត់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​រហូតដល់​ស្លាប់​បែបនេះ​។​

​តាម​អ្នកឃើញ​ហេតុ​ការ​ណ៏​ខ្លះ​បាន​និយាយ​ចោរ​កាន់​កាំភ្លើង AK​ចាស់​កាត់​ស្វាយ​ហើយ​ចោរ​មាន​អាយុ​មិនតិចជាង​៤០​ឆ្នាំ​ទេ ក្នុង​សកម្មភាព​បាញ់​ប្លន់​ពួកគេ​បានធ្វើ​ឡើង​ដោយ​មិន​ញញើត​ដៃ​ហើយ​មិន​ខ្លាច ដែល​មើល​ហាក់​មានបទពិសោធន៍​ខ្លាំងណាស់​។​

​គិត​មកដល់​ម៉ោង ១៤ និង​៤០​នាទី រសៀល​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ​២០១៥ នេះ​សមត្ថកិច្ច​បាន​ឡោមព័ទ្ធ កន្លែង​ដែល​ជនសង្ស័យ​បាន​ផ្តួល ម៉ូតូ​ចោល នៅ​ភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​កន្លែង​គេ​បានឃើញ​មួក សុ​វត្តិភាព​ម៉ូតូ ៕ដោយ៖រដ្ឋាtgfrde

​

រថយន្ត​កូរ៉ូឡា​បើក​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

​ភ្នំពេញ​៖​បុរស​ម្នាក់​បោក​ក្បាល​និង​ថ្ម​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​បន្ទាប់ពី​ត្រូវ​រថយន្ត​កូរ៉ូឡា​បើក​បុក​ត្រង់ចំនុច​ផ្លូវបែក​ជា​បួន​ស្រប​និង​គ្នា​នោះដែរ​រថយន្ត​តាក់ស៊ី​បើក​មក​ក៏​បានគេច​ម៉ូតូ​គុប​មូល​នោះ​បួង​ចង្កូត​រហូត​ក្រឡាប់​។​

​ហេតុការណ៍​នេះ​កើត​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ត្រាត​ឈានចូល​ថ្ងៃទី​១៩​ខែ​ឆ្នូ​ឆ្នាំ​២០១៥ ចំនុចកើតហេតុ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២​កែង​និង​១៥៥​ស្ថិតក្នុង​សង្កាត់​ទទួល​ទំពូង​១ ខណ្ឌ​ចំកា​មន​។​

​តាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​ម៉ូតូ​គុប​មូល​សេរី​ចាស់​មួយគ្រឿង​គ្មាន​ស្លាក​លេខ​ជិះ​ដោយ​បុរស​២​អ្នកបើក​តាម​បណ្តោយ​ផ្លូវ​៤៣២​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​តែ​ខណៈពេល​មកដល់​ចំនុចកើតហេតុ​កែង​និង​ផ្លូវ​លេខ​១៥៥​ក៏មាន​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​ពណ៌​ខៀវ​មិន​ចាំ​ស្លាក​លេខ​បើក​ក្នុងទិសដៅ​ច្រាស់​គ្នា​ទៅបុក​ម៉ូតូ​គុប​មូល​នោះ​ពេញទំហឹង​បណ្តាលអោយ​បុរស​២​អ្នកនោះ​ដួល​បើក​និង​ថ្នល់​ម្នាក់​ស្លាប់​នៅ​និង​កន្លែង​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់មក​រថយន្ត​បង្ករ​នោះ​ក៏បាន​បត់​ឆ្វេង​គេចខ្លួន​បាត់ទៅ តែ​ស្របគ្នា​នោះដែរ​ក៏មាន​រថយន្ត​តាក់ស៊ី​ម៉ែត​ពណ៌​លឿង​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ឃើញ​រថយន្តបុក​ម៉ូតូ​នៅ​ពីមុខ​ហើយ​រថយន្ត​កំពុងតែ​លឿន​ផង​នោះ​ក៏បាន​បួង​ចង្កូត​បត់​ឆ្វេង​ដើម្បី​គេ​តែ​បែរជា​ក្រឡាប់​ទៅវិញ​។​

​ក្រោយពេល​កើតហេតុ​បុរស​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​មន្ទី​ពេទ្យ ចំនែក​សព​រប​ស់ជន​រងគ្រោះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ក្រុមគ្រួសារ​អោយមក​ទទួលយក​សព​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំនែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​ជំនាញ​បានមក ធ្វើការ​វាស់វែង​និង​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ដោយ៖រដ្ឋាgtfrdaaa
​edesbbb

ទារក​កើត​មិន​គ្រប់​ខែ​មាន​គ្រឿងក្នុង​នៅក្រៅ​ខ្លួន​

មណ្ឌល​គិ​រី​៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ដោយសា​ទារក​មួយ​កើត​មកហើយ​បែរជា​គ្រឿងក្នុង​នៅក្រៅ​ដងខ្លួន​ទៅវិញ​គឺ​ដងខ្លួន​មួយ​កំណាត់​មាន​ជើង​មួយ​ចំហៀង​និង​មាន​ម្រាមដៃ​ដុះ​តែមួយ​ប៉ុណ្ណោះ​។​ហេតុ​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​ម​ណ្ឌុ​ល​សុខភាព​អូរ​អាម​ស្រុក​កែវ​សី​ម៉ា​ខេត្តមណ្ឌលគិរី​កាល​វេលា​ម៉ោង​១៦ និង​២០​ល្ងាច ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។​
​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​៖ ស្ត្រី​បង្កើតកូន​បែប​ចំលែក​មានឈ្មោះ ថា​ង ស្រី​និ​ច អាយុ​២៥​ឆ្នាំ និង​ប្តី​ឈ្មោះ ជួន រតនៈ មាន​ទីលំនៅ​ភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែ​សី​ម៉ា​ខេត្តមណ្ឌលគិរី​បានមក​សំរាលកូន​នៅ​ម​ណ្ឌុ​ល​សុខភាព​អូរ​អាម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ទារ​កមួយ​មិន​គ្រប់​ខែ ហើយ​បាន​ប៉ុន្មាន​នាទី​ក៏​ស្លាប់​ទៅវិញ មិនដឹង​ភេទ​ប្រុស ឬ​ស្រី​ទេ​ទារក​នោះ​មាន​ទម្ងន់​១,៨០​គីឡូក្រាម​។​ចំណែក​ស្ត្រី​ជា​ម្តាយ​នោះ​មាន​សុខភាព​ធម្មតា​ទេ​។​
​គ្រូពេទ្យ​មណ្ឌល​សុខភាព​ស្រុក​បានអោយដឹងថា​៖​នេះ​មកពី​ម្តាយ​ទារក​មិនបាន​យកចិត្ត​ទុក្ខ​ដាក់​និង​ថែរក្សា​សុខភាព​ពេល​មាន​ផ្ទៃពោះ​ហើយ​មិន​បានមក​ពិនិត្យ​សុខភាព​របស់​ទារក​កំពុងតែ​ព​ផ្ទៃ​ទើប​មាន​ហេតុភេទ​ចំឡែក​របៀបនេះ​។​
​គ្រូពេទ្យ​សំណូមពរ​ដល់​ស្ត្រី​ដែលមាន​មាន​ផ្ទៃពោះ​សូម​មក​មន្ទីរពេទ្យ​ដើម្បី​ចាក់​ថ្នាំ​បង្ការ​ការពារ​ការវិវត្ត​ន៍​នៃ​ទារក​រហូត​ដល់ពេល​ប្រសូត​តែម្តង​។​រឿងហេតុ​ទារក​កើតមក​មិន​ប្រក្រតី​នេះ​មាន​ពីរលើក​មកហើយ​ក្នុងស្រុក​កែវ​សី​ម៉ា​នេះ​ដោយ​លើកទីមួយ​ទារ​កកើត​មកហើយ​មាន​ដងខ្លួន​ពេញលេញ​ចំលែក​ត្រង់​មាន​លលាដ៍ក្បាល​ពីរ​៕​ស​.​គ​

index

​

ជនជាតិ​ចិន​បើករថយន្ត​Mercedes ទាំង​ស្រវឹង​ជ្រុល​បុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម​

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ អ្នកបើករថយន្ត​ទំនើប​Mercedes GL550 មួយគ្រឿងជាជនជាតិចិនបាន​បើកបរ​ហួស​ល្បឿន​កំនត់​ក៏ រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​យ៉ាង​ពេញទំហឹង បណ្តាលអោយ​បាក់ បង្គោល​ភ្លើង​មួយ​ដើម រាប​ដល់​ដី តែ​សំណាងល្អ មិន​បង្ក​គ្រោះ ថ្នាក់​ដល់​អ្នកដទៃ ចំណែក​អ្នក​នៅក្នុង រថយន្ត​របួស​បន្តិច​ប​ន្តួច ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង​៣ និង​២០ នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ មុខ​មន្ទីរពេទ្យ​សំរាក​ព្យាបាល ឈួ​អី​ុ​សេង តាម​បណ្តោយ ផ្លូវជាតិ​លេខ​១៩៣ កែង​និង​ផ្លូវ​លេខ ៣៦៦ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ ចំការមន ។​

​បុរស​សន្តិសុខ​ម្នាក់​ឃើញ​ហេតុការណ៍​នេះ​និយាយថា មុនពេល​កើតហេតុ គាត់​បានឃើញរ​ថយ​ន្ទ​ទំនើប Mercedes GL550​មួយគ្រឿង ពណ៌​ទឹកស ពាក់ ស្លាក​លេខ ភ្នំពេញ 2-AJ6888 ដែល​ក្នុងនោះ​មាន​បុរស​ជនជាតិ​ចិន​បីនាក់ នៅក្នុង​រថយន្ត បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៩៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ទាំង​ស្ថានភាព ស្រវឹង ផង​នោះ ស្រាប់តែ​មកដល់​ចំណុច​ផ្លូវកែង​លេង ៣៦៦ រថយន្ត ក៏​បួង​ចង្កូត​បត់​ទៅខាង​ឆ្វេង​ដៃ ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង បណ្តាលឱ្យ​រលើង​បាក់​ដល់​ដី និង​ដាច់​ខ្សែរ​ភ្លើងរ​ប៉ា​រប៉ាយ ពេញ​ផ្លូវ ហើយ​ចំណែក​រថយន្ត​បង្ក​បាន​រង​កា​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ធ្វើអោយ​រថយន្ត​ទៅមុខ​លែងរួច​តែម្តង ។

​ប្រភព​បាន​បន្តទៀតថា បន្ទាប់ពី​កើតហេតុ​ភ្លាមៗ អ្នកបើករថយន្ត​រួមទាំង​អ្នករួមដំណើរ​ជាមួយគ្នា​នោះ ក៏​ចុះ​ចេញពី​រថយន្ត​របស់​គេ គេចខ្លួន​ទៅ​បាត់ស្រមោល ។

​ភ្លាមនោះ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​សហការ ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍ ជើងគោក រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕​ដោយ​៖​រដ្ឋា​bgvfaaa

​

លោកមេទ័ព ស្រី ឌឹក ៖បើថៃធ្វើរបៀប នេះទៀត កម្ពុជានឹងប្រើសិទ្ធិការពារ អធិបតេយ្យភាព​របស់ខ្លួន

​ព្រះវិហារ​៖មេបញ្ជាការ​យោធា​ការពារ​ព្រំដែន​ខ្មែរ​-​ថៃ នៅ​ជិត​តំបន់​ប្រាសាទព្រះវិហារ បាន​ជួប​ពិភាក្សាគ្នា​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ នេះ ក្នុង​បំណង​ធានា​ឱ្យ​ស្ថាន​ភាពមិន​ប្រឈមមុខ​ដាក់គ្នា​បាន​ស្ថិតក្នុង​សភាព​ដដែល​តទៅទៀត ក្រោយ​ពេលដែល​កម្លាំងកម្ពុជា​-​ថៃ​ព្រមព្រៀង​យក​សោ​ចាក់​បិទទ្វារ​ច្រកព្រំដែន​មុខ​ប្រាសាទព្រះវិហារ​ឡើងវិញ​ប្រដាប់អាវុធ​ក្នុង​រឿង​ជម្លោះព្រំដែន​ជិត​ប្រាសាទព្រះវិហារ​បាន​ស្ងប់ស្ងាត់​ជា​យូរ​មកហើយ ។​

​តាម​ប្រភព RFA បាន​ផ្សាយ​នៅថ្ងៃនេះ​ថា ការជួបប្រជុំគ្នា​ជាបន្ទាន់ ធ្វើឡើង​បន្ទាប់ពី​មាន​ទាហាន​ឈុតខ្មៅ ទាហាន​ប៉ា​រ៉ា ព្រមទាំង​ជន​ស៊ីវិល​ថៃ ខ្លះទៀត នាំគ្នា​ទៅ​កាត់ផ្ដាច់​ច្រវាក់​សោ​ទ្វារ​ដែល​ចាក់​បិទ​ច្រកព្រំដែន ប្រាសាទព្រះវិហារ អស់​រយៈពេល ៧​ឆ្នាំ​មកហើយ​នោះមក​។​

​មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ ដែល​គ្រប់​គង​កម្លាំង​ការពារ​ព្រំដែន​ខ្មែរ ជុំវិញ​ប្រាសាទព្រះវិហារ គឺ​លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក​។ លោក​មានប្រសាសន៍​កាល​ពី​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ថា មេបញ្ជាការ​ទាហាន​ខ្មែរ​-​ថៃ បាន​យល់ព្រម​ជាមួយគ្នា​យក​សោ​ថ្មី​មកចាក់​បិទទ្វារ​ព្រំដែន​ប្រាសាទ ព្រះវិហារ​វិញ​ហើយ តាំងតែ​ពី​ព្រឹក​ព្រលឹម​ម្ល៉េះ​។​
​
លោក​ឧត្ដមសេនីយ៍ ស្រី ឌឹ​ក បញ្ជាក់ថា មេបញ្ជាការ​យោធា​ខ្មែរ បាន​សំណូមពរ​ទៅ​មេបញ្ជាការ​យោធា​ថៃ កុំ​ឱ្យមាន​ពលទាហាន​មក​ធ្វើ​សកម្មភាព​កាត់ផ្ដាច់​សោ​ទ្វារ​ព្រំដែន​ដោយ ឯកតោភាគី​បែបនេះ​តទៅទៀត​។

លោក ស្រី ឌឹ​ក មិន​ហ៊ាន​ប្រើពាក្យ​ធ្ងន់ធ្ងរ​ទៅកាន់​ភាគី​ថៃ​ទេ ប៉ុន្តែ​លោក​ថា ប្រសិនបើ​ទាហាន​ថៃ នៅ​ធ្វើបែបនេះ​ត​ទៀត ហើយ​បើ​ចូលមក​ទឹកដី​ខ្មែរ​ពេលណា គឺ​កងការពារ​ព្រំដែន​ខ្មែរ​នឹង​ប្រើ​សិទ្ធិ​ការពារ​អធិបតេយ្យភាព​​។

គួរំឭកថា នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ ទាហាន​ឈុតខ្មៅ និង​ប៉ា​រ៉ា ព្រមទាំង​មាន​ជន​ស៊ីវិល​ថៃ ខ្លះទៀត បាន​បើករថយន្ត​ជាច្រើន​គ្រឿង​មក​ឈប់​នៅក្បែរ​ច្រកទ្វារព្រំដែន​ប្រាសាទ ព្រះវិហារ ហើយ​នាំគ្នា​យក​កន្ត្រៃ​ធំ​កាត់ផ្ដាច់ និង​យក​ច្រវាក់​ចាក់សោ​ទ្វារ​ព្រំដែន នៃ​ប្រាសាទព្រះវិហារ ទៅ​បាត់ ដោយ​មិនបាន​ប្រាប់​ឱ្យ​កងការពារ​ព្រំដែន​ខ្មែរ​ដឹង​ជាមុន​នោះទេ​។

សូម​រំឭកថា ជម្លោះ​ប្រាសាទព្រះវិហារ​រវាង​ក​ម្ពុ​ជា​និង​ថៃ​គឺជា​ចំណុច​ល្អក់កករ​នៃ ទំនាក់ទំនង​រវាង​ប្រទេស​ក្បែរ​ខាង​ទាំងពីរ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ ហើយជា​ជម្លោះ​ដែល​ធ្លាប់​ឈានដល់​ការប៉ះទង្គិច​ប្រដាប់អាវុធ​កាលពី​ឆ្នាំ ២០០៨​ដល់​ឆ្នាំ​២០១៣​។

បញ្ហា​ប្រសាទ​ព្រះវិហារ​នេះ នៅ​មិនទាន់​ត្រូវបាន​ដោះស្រាយ​ឱ្យ​ចប់​នៅឡើយ​ទេ ​បើទោះបីជាតុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​កាលពី​ឆ្នាំ​២០១៣ បានសម្រេច​ឱ្យ​ភាគី​ថៃ​ដក​កងទ័ព​របស់ខ្លួន​ចេញពី​តំបន់​ជម្លោះ​នៅ ប្រសាទ​នេះ​ក៏ដោយ ប៉ុន្តែ​ភាគី​ថៃ​មិនទាន់បាន​អនុវត្ត​សាល ក្រម ដែល​បានប្រកាស​អស់​រយៈ​២​ឆ្នាំ​មកហើយ​នេះ ដែល​កាលណោះ​ប្រទេស​ថៃ បាន​បញ្ជូន​កងទ័ព​ចូលក្នុង​តំបន់​ប្រាសាទព្រះវិហារ​ដែលជា​អធិបតេយ្យភាព របស់​កម្ពុជា​ហើយ​ទាមទារ​កាន់កាប់​ប្រាសាទ​បូរាណ​មួយ​នេះ ហើយ​កាលពី​ថ្ងៃទី​១៧​ធ្នូ​ម្សិលមិញ មុន​ដំណើរ​ទស្សនៈកិច្ច​មួយថ្ងៃ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទៅកាន់​ប្រទេស​ថៃ ទាហាន​ថៃ​បាន​ចូលទៅ​កាត់​សោ​ច្រកទ្វារ​ចូលមក​ប្រសាទ​ព្រះវិហារ​ថែម​ទៀតផង ដែល​រឿងនេះ​បានធ្វើឱ្យ​មានប្រតិកម្ម​ភ្លាមៗ​ពី​ខាង​ភាគី​ខ្មែរ​។​

​បើទោះបីជា​យ៉ាងនេះ​ក្តី ក៏​តាម​របៀបវារៈ​នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ខ្មែរ​លើក​នេះ គ្មាន​បញ្ហា​ព្រំដែន​នោះឡើយ​។ នៅក្នុង​នោះ សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចំរុះ​លើក​ទី​២ គឺអនុស្សារណៈ​ស្តីពី​ការអភិវឌ្ឍន៍​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​-​ណង​អៀន អនុស្សារណៈ​ស្តីពី​វិស័យ​ការងារ កិច្ចព្រមព្រៀង​ស្តីពី​ការប្រើប្រាស់​កម្លាំង​ពលករ និង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ក្រុម​ធុរៈកិច្ច​រវាង​ប្រទេស​ទាំងពីរប៉ុណ្ណោះ​៕​ដោ​យ៖​បូរ៉ា​ស៊ី​tvfrdaaa
fd😊
​

 

ផែនទី​តំបន់​ជម្លោះ​ខ្មែរ​-​ថៃ នៅប្រាសាទព្រះវិហារ RFA

​

សត្វព្រៃ​១៨​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​យ៉ាងខ្លាំង ដែល​តម្រូវ​ឲ្យ​គ្រប់គ្នា​ចូលរួម​អភិរក្ស​

​មណ្ឌលគិរី​៖​តំណាង អង្គការ WWF​កម្ពុជា លោក មូល ផាត បាន​មាន ប្រសាសន៍ថា ខេត្ត មណ្ឌលគិរី ជា​តំបន់ អាទិភាព ក្នុងការ អភិរក្ស​សត្វ ដែល​កំពុង រងគ្រោះ ថ្នាក់​ទាំង​១៨ ប្រភេទ ដូចជា ដំរីព្រៃ ទន្សោង ខ្ទីង ល្មូ​ន បក្សី និង​សត្វ ទោច​ជាដើម​។

​មណ្ឌលគិរី ជា​តំបន់​ដែល​សំបូរ​ទៅដោយ​ព្រៃ ស្រោង និង​ពាក់ កណ្តាល​ស្រោង ជាពិសេស ជា​តំបន់ សំខាន់ បំផុត សម្រាប់ ជីវៈចម្រុះ ក្នុងចំណោម តំបន់ ទាំង ២០០ កន្លែង នៅ​ទូទាំង ពិភពលោក​។​

​លោក មូល ផាត បាន​មានប្រសាសន៍​បែបនេះ ក្នុង “​ទិវា​សត្វព្រៃ​មណ្ឌលគិរី និង​យើង​ទាំងអស់ គ្នា​” ដែល​ធ្វើ​ឡើងជា​លើកដំបូង នៅ​រង្វង់​មូល គោព្រៃ ក្រុង​សែន​មនោ​រម្យ កាលពី​រសៀល​ថ្ងៃទី ១៧ ខែធ្នូ​នេះ ដោយមាន​មនុស្ស​ចូលរួម​យ៉ាង ច្រើន​កុះករ​។​

​លោក​តំណាង​អង្ក​ការ​WWF បាន​បន្តថា តំបន់​ព្រៃស្រោង​និង​ព្រៃ ល្បោះ​ក្នុង​ខេត្តមណ្ឌលគិរី ជាទី​ជម្រក​ដ៏​សំខាន់​របស់​សត្វព្រៃ ដូចជា សត្វ​ទន្សោង ខ្ទីង ប្រើស ត្មាត ឈ្លូស ខ្លា និង​សត្វ​ផ្សេងៗ​ទៀត​។ សត្វ​ត្រ​យ៉ង​ចង្កំ​-​ក​-​ស និង​សត្វ​ត្មាត បាន​ផុត​ពូជ​ហើយ​នៅ​ប្រទេស​ជិ​ខាង ដូចជា​វៀតណាម និង​ឡាវ ហើយ​បច្ចុប្បន្ន​នៅ​កម្ពុជា សត្វ​ទាំងនេះ កំពុង​រងគ្រោះថ្នាក់​ខ្លាំង​បំផុត​។

​ដូ​ច្នេះ​លោក​បាន​អំពា​នាវ​ដល់​បងប្អូន​ទាំងអស់ អាជ្ញាធរ​ដែនដី និង​ស្ថ​ប័ន​ជំនាញ គ្រប់លំដាប់​ថ្នាក់ មេត្តា​ចូលរួម​ថែរក្សា និង​ការពារ​ធនធានធម្មជាតិ និង​បន្ត​ការគាំទ្រ​ចំពោះ ការទប់ស្កាត់ សកម្មភាព ជួញដូរ​សាច់ សត្វព្រៃ​គ្រប់​ប្រភេទ និង​ការទប់ស្កាត់ ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្ម​សិទ្ធ​ឯកជន ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់ទីជម្រក​សត្វ​៕ដោយ៖សុខណាតwsawswwwuhygggghbgvf

​bhbgvccc

ប៉ូលិស​បង្ហាញមុខ​ជនជាប់ចោទ​លួច​រថយន្ត​នៅ​ក្រុង​សែន​មនោ​រម្យ​

​មណ្ឌលគិរី​៖​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដោយ​ជាប់ចោទ​ករណី​លួច​រថយន្ត​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ​។
​ការឃាត់​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ ២០១៥​នៅក្នុង​ក្រុង​សែន​មនោ​រម្យ លុះដល់​ថ្ងៃទី​១៧​ខែធ្នូ ២០១៥ ទើប​សមត្ថកិច្ច​នគរ​បាល​ខេត្ត​បង្ហាញមុខ​ជន​ត្រូវ​ចោទ​ជា​សាធារណៈ​។​
​លោក តូច យ៉ុ​ន ស្នងការ​ខេត្តមណ្ឌលគិរី​នា រសៀល​នេះ លោក​បាន​ប្រាប់ថា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​ថា​មាន​ករណី​ក្រុមចោរ​ចូល​លួច​រថយន្ត​បាត់​មួយគ្រឿង​ម៉ាក កាមរី ស្វិត​
​កាលពី​ថ្ងៃទី​១៣ ធ្នូ ២០១៥ ភ្លាមនោះ​លោក​បាន​ចាត់ចែង​កម្លាំង​នគរបាល​ខេត្ត ក្រុង​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​រហូតដល់​ថ្ងៃទី​១៦ ធ្នូ ឆ្នាំ​២០១៥​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​នៅក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី និង​ធ្វើការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ ទៅកាន់​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល ដើម្បី​ធ្វើការ​សាកសួរ​។​
​លោក​វរសេនីយ៍ឯក ស៊ុម សោភ័ណ្ណ នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​រសៀល​ថ្ងៃនេះ​លោក​បាន​ប្រាប់ថា​ជនសង្ស័យ​២​នាក់​ដែល​ជាប់ចោទ​ករណី​លួច​រថយន្ត​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ទី​១ ឈ្មោះ កែវ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​និង​ទី​២​ឈ្មោះ យន់ សុធា​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ជនជាតិខ្មែរ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយគ្នា​។​តាម​ចម្លើយ​ជនសង្ស័យ​ទី​១​ឈ្មោះ​កែវ សុវណ្ណារ៉ា នៅ​ចំពោះមុខ​សមត្ថកិច្ច​បាន​សារភាពថា​បានជា​ខ្លួន​ចូល​លូច​រថយន្ត​នេះ​ព្រោះ​ឈ្មោះ យន់ សុធា ដែលជា​ជនសង្ស័យ​ទី​២​សន្យា​អោយប្រាក់​គេ​ចំនួន​៥០០$​។ តែ​ចំណែក​ជនសង្ស័យ​ទី​២ យន់ សុធា បាន​ឆ្លើយថា​អត់​បាន​ស្គាល់​ជនសង្ស័យ​ទីមួយ​ទេ​ហើយក៏​ពុំដែល​ស្គាល់គ្នា​ដែរ​ពីមុនមក​តែ​ទោះបីយ៉ាងណា
​លោកនាយ​ការិយាល័យ​ល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​កំពុង​សាកសួរ​បន្ត​តាម​និតិ​វិធី​និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់​តាមច្បាប់​៕​ស​.​ន​

​1