បាល់ទាត់៖លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា ត្រូវក្លិបតោខៀវ Chelsea បណ្តេញចេញពីតំណែង ក្រោយពីមានការប្រជុំបន្ទាន់មួយជាមួយប្រធានក្លិបសេដ្ឋីរុស្សី លោក Roman Abramovich។ ការបញ្ចប់តួនាទីរបស់លោកនេះ គឺដោយសារដឹកនាំក្លឹបឲ្យធ្លាក់ដល់លេខរៀងទី១៦ មាន១៥ពិន្ទុក្នុង១៦ប្រកួត ស្ថិតនៅបាតតារាង។
តាមប្រភពព័ត៌មានជាច្រើនបានរាយការណ៍ថា បន្ទាប់បណ្តេញលោកលោក Jose Mourinhoចេញពីតំណែង ខណៈនេះក្លិបតោខៀវ Chelsea កំពុងតែទាក់ទងអតីតគ្រូបង្វឹកក្លឹប Tottenham គឺលោក Juande Ramos ដើម្បីមកជំនួសតំណែងលោក Jose Mourinho ។ ទន្ទឹមនោះទីភ្នាក់ងាររបស់លោក Juande Ramos បានធ្វើដំណើរទៅកាន់ទីក្រុងឡុង ដើម្បីពិភាក្សាពីការដោះដូរនេះ៕
Obama cancels meeting with Putin…epa03815725 (FILE) A file picture dated 17 June 2013 shows Russian President Vladimir Putin (R) and US President Barack Obama (L) during bilateral talks on the first day of the G8 summit at Lough Erne in Northern Ireland, Britain. According to reports, US President Obama has cancelled a planned meeting with Russian President Putin, after Russia granted asylum to US whistleblower Edward Snowden. EPA/ALEXEI NIKOLSKY/RIA NOVOSTI/KREM MANDATORY CREDIT
បាល់ទាត់៖ក្លិបធំៗចំនួន៣នៅក្នុងក្របខ័ណ្ឌ Premier League គឺក្លិបបិសាចក្រហម Man United ក្លិបហង្សក្រហម Liverpool និង តោខៀវ Chelsea កំពុងតែប្រជែងគ្នាដើម្បីទិញយក ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Stoke City កីឡាករ Bojan krkic។
ខ្សែប្រយុទ្ធ សញ្ជាតិអេស្ប៉ាញវ័យ២៥ឆ្នាំរូបនេះ បាននិយាយថា ការបង្ហាញខ្លួននៅ រដូវកាលនេះ ក្នុងក្របខ័ណ្ឌ Premier League បាន១២លើកនិងស៊ុតបញ្ចូលទីបាន ៣គ្រាប់ហើយត្រូវអវត្តមានយ៉ាងយូរដោយសារបញ្ហារបួសជ្គង់ ។
លោក Mark Hughes អ្នកចាត់ការទូរទៅរបស់ក្លិប Stoke City បាននិយាយថា Bojan បានផ្លាស់ពីក្លិប Barcelona កាលពីឆ្នាំ២០១៤ក្នុងតម្លៃខ្លួន១,៨លានផោនប៉ុណ្ណោះ លើកុងត្រារយៈពេល ៤ឆ្នាំ បើសិនជាមានការលក់ Bojan មែននោះ តម្លៃខ្លួនរបស់គេអាចដល់ ១៥លានផោន ។
គួរបញ្ជាក់ដែរថា Bojan krkic ជាកីឡាករត្រាច់ចរលេងឲ្យក្លិបជាច្រើនក្រោយចាកចេញពី Barcelona រួមមាន Roma, AC Milan, Ajax និងបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយ Stoke City៕
បាល់ទាត់៖ក្លិបសេះបង្កង់ Juventus ត្រូវបានសារព័ត៌មានរាយការណ៍ថា គ្រោងចំណាយលុយប្រមាណ ២៩លានផោន ដើម្បីទិញយកខ្សែបម្រើរបស់ក្លិបតោខៀវ Chelsea កីឡាករ Oscar នៅរដូវកាលដោះដូរកីឡាករបើកឡើងវិញនាខែមករាខាងមុខនេះ ។
កីឡាករ សញ្ជាតិប្រេស៊ីល វ័យ២៤ឆ្នាំរូបនេះត្រូវបានគេមើលឃើញថាអាចនឹងចាកចេញពីក្លិបតោខៀវ Chelsea បន្ទាប់ពីរូបគេមិនសូវជាបានជាប់ជម្រើស១១នាក់ដំបូងរបស់លោក គ្រូបង្វឹក Jose Mourinho ចាប់តាំងពីបើករដូវកាលមកម្ល៉េះ ម្យ៉ាងក្លិបមួយនេះក៏កំពុងតែស្ថិតនៅស្ថានភាពដុនដាបយ៉ាងខ្លាំងដោយនៅ ពីលើក្លិបដែលត្រូវគេកាត់ចោលត្រឹមតែមួយពិន្ទុប៉ុណ្ណោះក្នុងតារាង ចំណាត់ថ្នាក់ក្របខ័ណ្ឌ English Premier League ។
យោងតាម ការចុះផ្សាយរបស់គេហទំព័រ Fichajes.net បានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus កំពុងតែព្យាយាមទំនាក់ទំនងជាមួយនឹងក្លិបតោខៀវ Chelsea លើកិច្ចព្រមព្រៀងនាំយកកីឡាករ Oscar មកកាន់ទឹកដីនៃប្រទេសអ៊ីតាលីឲ្យទាន់ពេលវេលានៅសប្ដាហ៍នេះ បន្ទាប់ពីក្លិបមួយនេះកំពុងតែត្រូវការកីឡាករបន្ថែមដើម្បីមកពង្រឹង ទាំងក្នុងក្របខ័ណ្ឌ Italy Serie A ក៏ដូចជាក្នុងពានរង្វាន់ UEFA Champions League ។
គួរបញ្ជាក់ថា កីឡាករ Oscar ត្រូវបានក្លិបតោខៀវ Chelsea ទិញយកមកពីក្លិបនៅប្រទេសប្រស៊ីល Internacional ក្នុងតម្លៃពលកម្មចំនួន ១៩.៥លានផោនកាលពីឆ្នាំ២០១២ ៕
បាល់ទាត់៖ការចាប់ឆ្នោតបែងចែកពូលសម្រាប់២៤ប្រទេសចុងក្រោយក្នុងកម្មពិធី UEFA EURO 2016 ដែលធ្វើឡើងនៅក្នុងទីក្រុង Paris ប្រទេសបារាំងកាលពីថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០១៥ បានបញ្ចប់រួចរាល់អស់ហើយ។ចំណែកការប្រកួតនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះតែម្តង៕ សូមមើលតារាងខាងក្រោម៖
U.S. President Barack Obama speaks about the sequester after a meeting with congressional leaders at the White House in Washington March 1, 2013. Obama pressed the U.S. Congress on Friday to avoid a government shutdown when federal spending authority runs out on March 27, saying it is the “right thing to do.” REUTERS/Kevin Lamarque (UNITED STATES – Tags: BUSINESS POLITICS)