កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី១៩
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ (ប៊ូល) ជើងឯកអាស៊ី លើកទី១៩ ឆ្នាំ២០១៥ ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះ ត្រូវបានបើកការប្រកួតជាផ្លូវការ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានសហព័ន្ធកីឡាប៉េតង់កម្ពុជា។ ពិធីបើកសម្ពោធព្រឹត្តិការណ៍ខាងលើនេះ ត្រូវបានធ្វើឡើងនាព្រឹកមិញក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ។
គួរបញ្ជាក់ថា មានក្រុមអត្តពលិកមកពី១០ប្រទេស ដែលត្រូវប្រកួតប្រជែងគ្នានៅក្នុងពហុកីឡដ្ឋានជាតិតែមួយគត់ ក្នុងនោះមាន ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ តៃប៉ិ ឥណ្ឌូណេស៊ី សិង្ហបុរី ជប៉ុន ឥណ្ឌា ឡាវ និងវៀតណាម ដោយកម្ពុជា ក៏បានត្រៀមកីឡាករ-កីឡាការិនីចំនួន២៤រូប រួចមកហើយទៅលើប្រភេទវិញ្ញាសាយុវជន វាយទោលបុរស-នារី និងវាយជាក្រុមបុរស-នារី ៕