All posts by មេគង្គ ប៉ុស្តិ៍

ឆេះផ្ទះ៣ខ្នងនៅមាត់ស្ទឹងសង្កែ មុខ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំ​បង

បាត់ដំបង៖ហេតុការណ៍ដ៏អាក្រក់ មួយបាន​កើតឡើង​កាល​ពី​ព្រឹក​ម៉ិញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ បណ្តាលឲ្យមានអគ្គី​ភ័យ​មួយ​កើតឡើង​បង្កឲ្យ​មាន​ការភ្ញាក់​ផ្អើលភ័យ​ស្លន់ស្លោរ​ពីប្រជាពល​រដ្ឋ​ដែលរស់​នៅជិតខាងគ្នា​ដោយសារ​តែ​អគ្គីភ័យ​បាន​ចាប់ផ្តើម​ឆាប​ឆេះភ្លាមៗ​ មួយប៉ប្រិចភ្នែកនៅក្នុង​ផ្ទះ​ដែល​បាន​បង្ក​ហេតុបណ្តាល​ឲ្យ​អ្នកឃើញហេតុការណ៍​កើតឡើង​ដំបូង ធ្វើការសន្និដ្ឋាន​ថាម្ចាស់ផ្ទះ​បង្កហេតុ​ ដែ​ល​មាន​លក់​សាំងដប​និង​​កំពុង​​តែចាក់​សាំង​បញ្ចូល​ក្នុង​ដបទុកសម្រាប់លក់។ ហើយរូបគេបានហៅ​អ្នក​រែកលក់នំបញ្ចុក តាមដងផ្លូវ​​ដើម្បី​​ហូប​ចំណី​ស្រស់​ស្រូបពេល​ព្រឹក​ក្នុងខណៈ​មុនហេតុការ​អាក្រក់​កើតឡើង។ ប៉ុន្តែចៃដន្យដោយ​សារតែ​​អម្រែក​នំបញ្ចុក​នោះ មាន​ចង្ក្រាន្តមានភ្លើង​សម្រាប់​កម្តៅទឹកសម្លនំបញ្ចុក​ផងនោះ ពេលមកដល់​ជិត​សាំង​ក៏ឆាប​ឆេះ​ផ្អើល​ឆោ​ឡោនាំ​ឲ្យមាន​ការកើត​ឡើងអគ្គីភ័យ​ចាប់ផ្តើម​ឆាបឆេះ​តែម្តង​ទៅទាំងព្រឹក វេលាម៉ោង​៦ៈ៣០នាទី ដែល​ស្ថិត​​នៅផ្ទះកើតហេតុ ក្នុងភូមិ​សាស្ត្រ​ភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុងខេត្ត​បាត់ដំបង ដែល​ម្ចាស់ផ្ទះ​មាន​ឈ្មោះ ធូ ប៊ុនធឿន ភេទប្រុស អាយុជាង៥០ឆ្នាំ ដែល​មាន​មុខរបរលក់​សាំង និងហ្គាសព្រម
ទាំង​ឥ​​វ៉ាន់ចាប់ហួយមួយចំនួន។

បើតាមការអះអាងពីប្រភពប្រជាពលរដ្ឋ នៅ​ក្នុង​ហេតុការណ៍​​អាក្រក់​កើតឡើងនោះ​ បានឲ្យដឹងថា៖ ក្នុង​ហេតុការណ៍​អគ្គីភ័យនេះ​បណ្តាលឲ្យ​ឆាប​ឆេះ​ផ្ទះ​ឈើ​ចំនួន ០៣ខ្នង​ភាគច្រើន​ប្រក់ស័ង្កសី ឆេះ​ខ្ទេច​ទាំង​ស្រុង​ហើយ​នៅ​ក្នុង​នោះម្ចាស់​ផ្ទះ​បង្កហេតុ ក៏បាន​រង​របួស​បន្តិចបន្តួចផងដែរ។ ប្រភពព័ត៌មានក៏បានបន្ត​ឲ្យ​ដឹងទៀតថា៖ ក្នុង​ចំណោម​ផ្ទះ៣ខ្នង​រង​ការ​ឆេះខ្ទេច​ខ្ទី​នេះក្នុងនោះមាន​ផ្ទះអ្នក​បង្កហេតុ ទី២.ផ្ទះឈ្មោះស៊ិន បៀង ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់​ភេសជ្ជៈ និងផ្ទះទី៣. ម្ចាស់ផ្ទះ​ឈ្មោះ ថុង ខន ភេទស្រី អាយុ​ជាង៥០ឆ្នាំ មានមុខរបរ​សម្អាង​ការ។ប្រជាពលរដ្ឋ​នៅ​ទី​នោះ​បានអះអាងថា៖ អគ្គីភ័យ​ដែលកើ​ត​ឡើង​នេះគឺបង្ក​ឡើង​ពីចង្ក្រាន្ត​របស់អ្នក​​លក់នំបញ្ចុះ​ ក្នុងខណៈ​ពេល​ដែល​ម្ចាស់ផ្ទះបាន​បូម​សាំង​ដាក់​លក់។

ក្នុងហេតុការណ៍​កើតឡើង​នេះក៏មានការអន្ត​រាគមន៍​ពីក្រុម​ពន្លត់អគ្គិ​ភ័យ នៃស្នង​ការដ្ឋាន​ប៉ូលីស​ខេត្ត​បាត់ដំបងចំនួន​០៤ឡាន ហើយ​​លោកអភិ​បាល​ក្រុង​បាត់ដំបង ក៏មានវត្ត​មាន​នៅ​ទីនោះ​ និង​បាន​ចុះ​ទៅ​ពិនិត្យ​ហេតុការ​អាក្រក់​នេះ​ដើម្បី​ជួយ​ធ្វើអន្តរាគមន៍ និងជួយ​ពន្លត់​អគ្គីភ័យ​ឲ្យរលត់ទៅវិញ​បន្ទាប់​ពីឆេះជាង១ម៉ោង និងបានបំផ្លាញ​​ផ្ទះ៣ខ្នងទាំងស្រុង។​ចំពោះ​លទ្ធផល​​នៃការ​ខូចខាត​នៅទីនោះ មិនទាន់មាន​របាយការណ៍​ពី​ជន​រងគ្រោះ និង​ពីសមត្ថកិច្ច​ទីនោះ​ឡើយ៕ ដោយ ៖ សំអាន

11111 22222 666666 3333333 4444444444

តារា​វ័យក្មេង​កូរ៉េ​នាង Kang Doo Ri ស្លាប់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

សិល្បៈ​៖​តារា​សម្តែង​វ័យ​២២​ឆ្នាំ​របស់​កូរ៉េខាងត្បូង​នាង Kang Doo Ri បាន​បាត់​បង់ជីវិត​ក្នុង​ឧបទ្ទវហេតុ​គ្រោះ​ចរាចរណ៍​កាលពី​ម្សិលមិញ​។ នេះ​យោងតាម​សារព័ត៌មាន allKpop ចេញផ្សាយ​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២១០៥​នេះ​។​
​ប្រភព​បន្តថា តារា​ម្តែ​ង​រូបនេះ​បាន​រង​ការប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បាន​ស្លាប់​កាលពី​ម្សិលមិញ​នេះ​។ ទោះជា​យ៉ាងណា​ហេតុការណ៍​នេះ​កំពុងតែ​ស្ថិតក្នុង​ការស៊ើបអង្កេត​នៅឡើយ​។​
​គួរ​បញ្ជាក់ថា Kang Doo Ri គឺជា​តារា​សម្ដែង​ស្រករ​ក្រោយ​របស់​វិស័យ​ភាពយន្ត​កូរ៉េ​ដែល​ត្រូវបាន ទស្សនិកជន​ស្គាល់មុខ​តាមរយៈ​រឿង “Insolently Go Go” ដែលមាន​ការចូលរួម​សម្ដែង​ពី​សមាជិក Jung Eun Ji របស់​ក្រុម​ចម្រៀង Apink និង N ពី​ក្រុម​ចម្រៀង Vixx៕

151214-star-kangdoori-1450147846376

​

ISIS ចាប់ផ្ដើម​វាយដណ្តើមកាន់កាប់​ក្រុង Ramadi របស់​អ៊ីរ៉ាក់

អ៊ីរ៉ាក់​៖​ក្រុម​សកម្មប្រយុទ្ធ ISIS បានចាប់ផ្ដើម​វាយ​សម្រុកចូល​ទីក្រុង​Ramadi ប្រទេស​អ៊ីរ៉ាក់​ក្នុង​គោលបំណង​ដណ្ដើម​ទីក្រុង​មួយ​នេះ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ខណៈដែល​កងកម្លាំងរ​ដ្ឋា​ភិ​បាល​អ៊ីរ៉ាក់​ក៏​កំពុង​ព្យាយាម​ដណ្ដើម​ទីក្រុង Ramadi មកវិញ​ផងដែរ​។​
​សន្តិសុខ​អ៊ីរ៉ាក់​ថ្លែងថា ទាហាន​អ៊ីរ៉ាក់​ប្រមាណ​៣៥​នាក់ និង​កុលសម្ព័ន្ធ​និកាយ​ស៊ុន​នី​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​សម្លាប់​ដោយ​ធ្វើអត្តឃាត​បំផ្ទុះ​គ្រាប់បែក​រថយន្ត​។ យ៉ាងណាក៏ដោយ កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ឡោមព័ទ្ធ​នៅ​ទីក្រុង Ramadi ដើម្បី​រៀបចំ​សម្រាប់​ការវាយប្រហារ​។​
​គួរ​បញ្ជាក់ថា តាមការអះអាងរបស់​យោធា​អាមេរិក​ថា មនុស្ស​ប្រមាណ​៦០០​នាក់ ទៅ​១,០០០​នាក់ ជា​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ទីក្រុង Ramadi ប្រទេស​អ៊ីរ៉ាក់​នេះ​ផងដែរ​៕​

5555

​

​គ្រឿងញៀន​កំពុង​រាតត្បាត​ជីវិត​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា​

​មណ្ឌលគិរី​៖​ប្រជាព​រដ្ឋ​នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី សំណូមពរ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ក្តៅ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប បញ្ហា​ជូ​ញ​ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ជាបន្ទាន់​។ ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ទាក់ទង​នឹង​សុខ​សុវត្ថិភាព​ប្រចាំថ្ងៃ ព្រោះ​គ្រឿងញៀន​កើនឡើង​ខ្លាំង បង្កអោយមាន​អសន្តិសុខ​ក្នុងភូមិ ដូចជា ចោរកម្ម អំពើ​ហឹ​ង្សា​ផ្សេងៗ ជាដើម​។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា គ្រឿងញៀន​កើនឡើង​ខ្លាំង​ធ្វើអោយ​ពួកគាត់​មានការ​ភ័យខ្លាច យ៉ាងខ្លាំង​រហូតដល់​ពួកគាត់​មិន​ហ៊ាន​បញ្ចេញ​មតិយោបល់ ទាក់ទង​គ្រឿងញៀន ប្រាប់​អ្នកយក​ព័​ត៍​មាន​នោះទេ​។ ពួកគាត់​ភាគច្រើន​និយាយថា បើ​ពួកគាត់​និយាយ​ទៅ ខ្លាច​អ្នកប្រើប្រាស់​គ្រឿងញៀន ដឹង​ហើយ​តាមរក​រឿង​ពួ​គាត់​។ ពួកគាត់​លើកឡើងថា នៅតាម​អណ្តូងរ៉ែ​នីមួយៗ តែងតែមាន​អ្នក​សំងំ​ជក់​គ្រឿងញៀន ដោយ​សំអាងថា បើ​អត់​ជក់​ទេ ធ្វើការ​អត់​កើត​។ ក្រៅពី​គ្រឿងញៀន ក៏មាន​បញ្ហា​ល្បែងស៊ីសង ខុសច្បាប់​កើតលើង​ច្រើន​ផងដែរ​នៅ​ទីនោះ​។ ចំណែក​សមត្ថកិច្ច​នៅ​មូលដ្ឋាន ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើងថា ធ្វើការ​ងារ​ធូរ​លុង ចាប់​ហើយ​លែង ចាប់​ហើយ​លែង ពួកគាត់​ឈប់​មាន​ជំនឿ​លើ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ទៀង​ហើយ​។
​
ដូ​ច្នេះ​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​យ៉ាងណា ដើម្បី​ជួយ​សម្រួល​អោយមាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ពិតប្រាកដ ទើប​ពួកគាត់​មាន​ភាពកក់ក្តៅ ក្នុងការ​រស់នៅ​។​
​
ឆ្លើយតប​បញ្ហា​គ្រឿងញៀន​នេះ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី លោក ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន បានអោយដឹងថា លោក​មិន​បណ្តែតបណ្តោយ​ទេ​ទាក់ទង​បញ្ហា​នេះ ប៉ុន្តែ​សូម​បងប្អូន​ប្រជាពលរដ្ឋ ជួយ​សហការ បើ​ឃើញ​នៅ​កន្លែង​ណា សូម​រាយ​ការ​មក​ភ្លាមៗ​។ ករណីនេះ​លោក​និង​ចាត់វិធានការ​ជាបន្ទាន់ ដើម្បីអោយ​ក​ម្លាំ​ជំនាញ​ចុះទៅ​ធ្វើការ​បង្ក្រាប​។​

​សូមបញ្ជាក់ថា សព្វថ្ងៃនេះ នៅ​ឃុំ​ចុង​ផ្លាស់ ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នក​ប្រកប​របរ​ជីក​រក​រ៉ែ​ប្រៀបដូចជា​ការធ្វើ​ស្រែ​អញ្ចឹង​ដែរ ដោយសារនៅ​តំបន់​នោះ ក្រៅពី​ជីក​រ៉ែ​មិនដឹងថា​ធ្វើ​អ្វី​នោះទេ នេះ​ជាការ​ងារ​ចិញ្ចឹមជីវិត​របស់​ពួក គាត់ ព្រោះ​ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​លើ​វិស័យ​ផ្សេងៗ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ មិនទាន់​ឃើញ​មាន​ជា​ដុំកំភួន​នៅឡើយ​៕ដោយ៖សុខណាតgvfcdbbedswaa

​

ISIS គំរាម​ធ្វើ​គត់​សម្តេច​ប៉ាប Francis របស់​បុរី​វ៉ា​ទី​កង់​

​រ៉ូម​៖​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Express ចេញផ្សាយ​កាលពី​ម្សិលមិញ​ថា ក្រុម​ឧទ្ទាម ISIS​បានបង្ហាញ​វីដេអូ​ឃ្លី​ប​មួយ ដោយ​គំរាម​ធ្វើ​គត់​សម្តេច​ប៉ាប Francis និង​គំរាមកំហែង​វាយប្រហារ​ទៅលើ​ទីក្រុង​រ៉ូម​។​
​លោក Cardinal Pietro Parolin បាន​បញ្ជាក់ថា ដែនដី​សាសនា​ដ៏​តូច​មួយ​នេះ​កំពុង​ពិចារណា​ពី​ការចាត់វិធានការ​រឹតបន្តឹង​ផ្នែក​សន្តិសុខ ខណៈដែល​បុរី​វ៉ា​ទី​កង់​បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​គោលដៅ​នៃ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​សកម្មជន​ជី​ហាត​ពិតមែន ដោយសារ​ភាពផ្ទុយ​គ្នា​ផ្នែក​សាសនា ហើយ​ការវាយប្រហារ​នេះ អាច​នឹង​បង្ក​ភាព​តក់ស្លុត​ទូទាំង​សកលលោក​។​
​គួរ​បញ្ជាក់ថា ទីក្រុង​រ៉ូម ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បាន​រង​ការគំរាមកំហែង​យ៉ាងខ្លាំង តាមរយៈ​វីដេអូ​មួយចំនួន​ដែល​ផ្សព្វផ្សាយ​ដោយ​ពួក​ជ្រុលនិយម៕

Pope-626279

​

លទ្ធផល​ការចាប់​ឆ្នោត Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ

បាល់ទាត់៖​ការចាប់​ឆ្នោត​ដើម្បី​ផ្គូរ​ផ្គង​ក្រុម​ដែល​ត្រូវ​ប៉ះគ្នា​ក្នុង​ក្របខ័ណ្ឌ UEFA Champions League នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​បានបញ្ចប់​រួចរាល់​អស់ហើយ ដោយ​ការចាប់​ឆ្នោត​នេះ​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Nyon ប្រទេស​ស្វី​ស ហើយ​សម្រាប់​ការប្រកួត​ជើង​ទី​១​នឹងត្រូវ​ចាប់ផ្ដើម​នា​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ចំណែក​ការប្រកួត​ជើង​ទី​២​វិញ​នឹង​ធ្វើឡើង​នា​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦៕ សូម​មើល​តារាង​ខាងក្រោម​៖

art33.1

​

ប៉ូលីសបង្ហាញមុខ​ក្រុម​ចោររ​ប្លន់​ប្រដាប់​ អាវុធ​ក្នុង​ក្រុង​ភ្នំពេញ

ភ្នំពេញ៖ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងននៃស្នង​ការដ្ឋាន​នគរបាលរាជ​ធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ បាន​បង្ហាញ​មុខក្រុម ចោរប្រដាប់អាវុធ​ចំនួន៤នាក់ ក្រោយពី​ត្រូវបាន ចាប់​ខ្លួននារយ:ពេលប៉ុន្មាន​ថ្ងៃនេះ ពាក់ព័ន្ធ​ប្លន់ យ៉ាងសកម្ម​នៅរាជធានីភ្នំពេញ នាពេល​កន្លង ទៅ។

លោក អេង សោភា នាយការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់ បាននិយាយថា ជនសង្ស័យ ទាំង៤នាក់ ត្រូវបានកម្លាំងនគរ​បាល​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល តាមបណ្តា ខណ្ឌ ក្រោម​ការបញ្ជា​ផ្ទាល់ពីសំណាក់ស្នង​ការ​នគរបាលរា​​ជធានីភ្នំពេញ លោក​ឧត្តមសេ​នីយ៏ ជួន សុវណ្ណ ធ្វើការស្រាវ​ជ្រាវ រហូតឈាន​ទៅដល់​ការ ចាប់ខ្លួន​ជាបន្តបន្ទាប់ នារយ:ពេល​ប៉ុន្មានថ្ងៃនេះ ។

លោក អេង សោភា បានបញ្ជាក់ថា សង្ស័យទាំង៤នាក់រួមមាន ទី១ឈ្មោះ ឆែម សុខរតនា អាយុ ២៤ឆ្នាំ ទី២ឈ្មោះ ណេត វណ្ណី អាយុ ២៥ ឆ្នាំ ទី៣ ឈ្មោះ ហង្ស និមល  អាយុ ២៣ ឆ្នាំ និងទី៤ ឈ្មោះ សាន សុធី អាយុ ១៩ ឆ្នាំ។

នាយការិយាល័យរូបនេះ បានបន្តថា ក្រោយបង្ក្រាប និងចាប់ខ្លួន កម្លាំងនគរបាលបានដក​ហូតវត្ថុតាងមាន កាំភ្លេីង​ម៉ាក់ឡុក ១ដេីម បង់១ គ្រាន់១៣គ្រាប់ ម៉ូតូ៣គ្រឿង ស្លាក​លេខម៉ូតូ ចំនួន ៦ ដាវ ១ កាំបិត១ ដែកចុងស្រួច ដង្កាប់ និង ឧបករណ៍​ប្រេីប្រាស់​គ្រឿងញៀន មួយចំនួន។

ក្រោយបង្ហាញមុខរួច ជនសង្ស័យទាំង៤នាក់ ត្រូវបាន​ការិយាល័យ បញ្ជូនទៅកាន់សាលា​ដំបូងរាជធានីភ្នំ​ពេញ ដើម្បីបន្តការ​សួរនាំ និងចាត់​វិធានការតាមនីតិវិធី៕

   hygtfrr20151214_09065120151214_09064020151214_09422220151214_094241   IMG-20151214-WA0005

ISIS កំពុង​ហ្វឹកហាត់​ក្មេងៗ​ឲ្យ​ក្លាយជា​អ្នក​បន្តវេន​ភេរវ​ករ​

ម៉ាឡេស៊ី​៖​មន្ត្រី​ប្រឆាំង​ភេរវកម្ម​ម៉ាឡេស៊ី​ថ្លែង​នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែធ្នូ​នេះ​ថា ក្រុម​ឧទ្ទាម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម ISIS បាន​នឹង​កំពុង​ហ្វឹកហាត់​ក្មេងៗ​រាបរយ​នាក់​ឲ្យ​ក្លាយជា​អ្នក​បន្តវេន​ភេរវ​ករ​ជំនាន់​ថ្មី​នៅ​ជុំវិញ​ពិភពលោក​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia​។​
​មន្ត្រីជាន់ខ្ពស់​ប្រឆាំង​អំពើ​ភេរវកម្ម​ម៉ាឡេស៊ី លោក Ayob Khan Mydin Pitchay ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​ថា ក្មេងៗ​អាយុ​ចាប់ពី​២​ឆ្នាំ​ឡើងទៅ​ប្រមាណ​ជា ៥០០​នាក់​នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​ក្រុម ISIS យកទៅ​ហ្វឹកហាត់​ឲ្យ​ក្លាយជា​ភេរ​វករ ដោយ​ការហ្វឹកហាត់​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំរំ​របស់​ពួកគេ​ក្នុងប្រទេស​ស៊ី​រី និង​កា​ហ្សា​ក់​ស្ថាន​៕

2689EB0400000578-2989402-image-a-49_14260812305862688949400000578-2989402-image-a-15_14260719966212647DCCA00000578-2989402-Radicalised_Another_man_linked_to_Anwar_s_account_Moufid_Dridi_p-a-39_1426074824383

​

Real Madrid គ្រោង​ទិញយក Ozil ពី Arsenal វិញ

បាល់ទាត់៖​ក្លិប​អធិរាជ​ស Real Madrid ត្រូវបាន​គេ​រាយការណ៍​ថា គ្រោង​ទិញយក Mesut Ozil ពី​កាំភ្លើង​ធំ Arsenal ត្រឡប់​ទៅកាន់ Santiago Bernabeu វិញ ប្រសិនបើ​ក្លិប​នេះ​អាច​លក់​ខ្សែបម្រើ James Rodriguez ចេញ​នៅ​ខែមករា​ខាងមុខនេះ​។​
​យោងតាម​ការផ្សាយ​រប​ស់​ទស្សនាវដ្ដី​អេ​ស្ប៉ា​ញ Don Balon ថា ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ Ozil ធ្លាប់​លេង​នៅ Real Madrid ចន្លោះ​ឆ្នាំ​២០១០ ដល់​២០១៣ ហើយ​បាន​ចាក​ចេញពី​កីឡដ្ឋាន Santiago Bernabeu ទៅលេង​ឲ្យ Arsenal​។
​ប្រភព​ដដែល​បញ្ជាក់ថា ក្រុម​យក្ស​របស់​អេ​ស្ប៉ា​ញ ដែល​កំពុង​តែមាន​ទម្រង់​លេង​រាង​ធ្លាក់​ជើង​នេះ មាន​គម្រោង​ចង់​នាំយក Ozil ទៅ​ជំនួស​តំណែង​លេង​១០ របស់​ខ្សែបម្រើ​កូ​ឡុំ​ប៊ី (James) ដែលមាន​ជម្លោះ​ជាមួយ​អ្នកចាត់ការ Rafael Benitez៕

289

​

មនុស្ស​៨៧​នាក់​ស្លាប់ក្នុងហេតុការណ៍ បាញ់ប្រហារ​បន្ទាយ​ទាហាន​នៅ​ប៊ូ​រុន​ឌី

​ប៊ូ​រុន​ឌី​៖​មនុស្ស​ចំនួន​៨៧​នាក់​នៅ ក្នុងនោះ​ខ្មាន់កាំភ្លើង​៧៩​នាក់ ទាហាន​៤​នាក់ និង​ប៉ូលិស​៤​នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅ​បន្ទាយ​ទាហាន Ngagara ស្ថិតក្នុង​ទីក្រុង​Bujumbura និង​តំបន់​Mujejuru ប្រទេស​ប៊ូ​រុន​ឌី​។
​អ្នកនាំពាក្យ​កងទ័ព​ប៊ូ​រុន​ឌី​បាន​និយាយថា បន្ទាប់ពី​ហេតុការណ៍​កើតឡើង​ភ្លាមៗ​នោះ​កម្លាំង​សន្តិសុខ​ប៊ូ​រុន​ឌី​បាន​ឃាត់ខ្លួន​មនុស្ស​៤៥​នាក់ កាំភ្លើង​ចំនួន​៩៧​ដើម និង​គ្រឿង​បំផ្ទុះ មួយចំនួនទៀត​ត្រូវបាន​រឹបអូស អំឡុងពេល​ខ្មាន់កាំភ្លើង​បើក​ការវាយប្រហារ​។​
​អ្នក​ពាក្យ​រូបនោះ​បញ្ជាក់ថា បន្ទាប់ពី​វាយប្រហារ​លើ​បន្ទាយ Ngagara ខ្មាន់កាំភ្លើង​មួយចំនួន​ដែល​នៅ​សេសសល់​បាននាំគ្នា​ទៅ​លាក់ខ្លួន​នៅ Nyakabiga និង​Jabe ប៉ុន្តែ​ជា​អកុសល​ពួកគេ​ត្រូវបាន​កម្លាំង​សន្តិសុខ​ស្វែង​រកឃើញ​ហើយក៏​បាន​បាញ់សម្លាប់​តែម្តង​។​
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​សុក្រ​ទី​១១​ធ្នូ ខ្មាន់កាំភ្លើង​ចំនួន​១៥០​នាក់ បាន​បើក​ការវាយប្រហារ​លើ​បន្ទាយ​ទាហាន​ចំនួន​៣​ស្ថិតនៅក្នុង​ប្រទេស​ប៊ូ​រុន​ឌី ក្នុង​គោលបំណង​រឹបអូស​យក​អាវុធ សម្ភារៈ​យោធា និង​ដោះលែង​អ្នកទោស​៕

20151213

​

រុស្ស៊ី និង​តួ​ក​គី ប៊ិះ​ប៉ះទង្គិច​គ្នា​នៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

រុស្ស៊ី​៖​ការប៉ះទង្គិច​គ្នា​មួយ​រវាង​រុស្ស៊ី និង​តួ​ក​គី​ប៊ិះ​កើតឡើង ខណៈដែល​កប៉ាល់​នេសាទ​តួ​ក​គី​មួយ​បាន​បើក​លឿន​ស្លេវ​តម្រង់​នាវាចម្បាំង​របស់​រុស្ស៊ី​ឈ្មោះ Smetlivy ក្បែរ​កូន​កោះ​ក្រិ​ក​ឈ្មោះ Lemnos នៅ​សមុទ្រ Egée​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​ចេញផ្សាយ​កាលពី​ម្សិលមិញ​។​
​តាម​ក្រសួងការពារជាតិ​រុស្ស៊ី ដោយសារតែ​កប៉ាល់​នេសាទ​តួ​ក​គី​មិន​ឆ្លើយ​អ្វី​ទាំងអស់​ក្នុង​វិទ្យុ ទាក់ទង កប៉ាល់​រុស្ស៊ី បាន​ប្រើ​អាវុធ​ធុន​តូច បាញ់​សំដៅ ទូក​នេសាទ តួ​ក​គី រហូតដល់​ទូក​តួ​ក​គី​ត្រូវ​ប្តូរ​ទិសដៅ បើក​បញ្ជៀ​ស​ចេញ យ៉ាង​ប្រថុច​ញ៉ុ​ក​ពី​កប៉ាល់ចម្បាំង​រុស្ស៊ី​។​
​គួរ​បញ្ជាក់ថា ភាព​តានតឹង​បានកើត​ឡើង​រវាង​រុស្ស៊ី និង​តួ​ក​គី​បន្ទាប់ពី​តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី គ្រា​ដែល​តួ​ក​គី​អះអាងថា បាន​បើក​រំលោភ​ចូល​ដែនអាកាស​របស់ខ្លួន​៕

2015-12-09T134811Z_420229780_GF10000259777_RTRMADP_3_RUSSIA-MILITARY

​

​កម្លាំងចម្រុះ​ចុះបង្ក្រាប​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​បឹង​ឈូក​ឃាត់ខ្លួន​៤២​នាក់

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤២​នាក់ ក្នុងនោះ​ស្រី​៥​នាក់ និង​រកឃើញ​វត្ថុតាង ជាច្រើន​ដូចជា ថ្នាំញៀន និង​ឧបករណ៍​សម្រាប់​សេព​ជាច្រើន ត្រូវបាន​ឃាត់​ខ្ឡួ​ន និង​រឹបអូស​បន្ទាប់​ប្រតិបត្តិ​ការដែល​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​ស្ទើ​ពេញ​មួយ​ថ្ងៃទី​១៣ ខែធ្នូ​ នេះ​ នៅសង្កាត់ទឹកថ្លា ។​

​កម្លាំង​នគរបាល ប្រឆាំង​គ្រឿងញៀន រា​ជនី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​នគរបាល ខណ្ឌ​សែន​សុខ ក្រោម​ការសម្របសម្រួល ពី​តំណាង​អយ្យការ នៅ​ព្រឹក និង​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥​នេះ បាន​បន្ត​ប្រតិបត្តិការ ចុះបង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន នៅ​ប្លុក​បឹង​ឈូក ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​អធិការនគរបាល ខណ្ឌ​សែន​សុខ លោក ម៉ក់ ហុង បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ឲ្យ​ដឹង ថា ក្រោយ​បញ្ចប់​ប្រតិបត្តិការ កម្លាំង​នគរបាល បាន​ចាប់ខ្លួន ជនសង្ស័យ​ចំនួន​៤២​នាក់ ក្នុងនោះ​ស្រី​៥​នាក់ និង​រកឃើញ​វត្ថុតាង ជាច្រើន​ដូចជា ថ្នាំ​សម្រាប់​ជក់ និង​ឧបករណ៍ សម្រាប់​ប្រើប្រាស់​ផងដែរ​។ លោក ម៉ក់ ហុង បាន​បញ្ជាក់ថា ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ភ្លាមៗ ទៅកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​បន្ត​ការសួរនាំ ចាត់វិធានការ តាម​នីតិវិធី​។​
​
គួរ​កត់សម្គាល់ថា ប្រតិបត្តិការ​ចុះបង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ប្លុក​បឹង​ឈូក​ខាងលើនេះ ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះបង្ក្រាប​ជាច្រើនលើក​ជាច្រើន​សារ ប៉ុន្តែ​ជា​លទ្ធផល​មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ ពីព្រោះ​នៅ​តំបន់​នោះ ជា​សំណង់​មិន​រៀបរយ ហើយ​ជនល្មើស​នានា បាន​ទៅ​លាក់ខ្លួន​ពួន​អាត្មា​នៅ​ទីនោះ ដើម្បី​ធ្វើ​សកម្មភាព​។​

​មជ្ឈដ្ឋាន​ខ្លះ បាន​លើកឡើងថា បើ​អាជ្ញាធរ មិន​រៀបចំ​តំបន់​បឹង​ឈូក ឲ្យ​មាន​របៀបរៀបរយ​នោះទេ មុខសញ្ញា​ជនល្មើស នានា​នឹង​បន្ត​លាក់ខ្លួន ហើយ​ប្រព្រឹត្ត​សកម្មភាព​ដដែល​ជា​ដដែល​៕​ដោ​យ៖​គ.បញ្ញា​cxdsaa

​

ចាប់បាន​ជន​ទី​៥ ​ក្នុងបក្ខពួក​ប្លន់​៦​នាក់ តែ​មាស​៤​កេស និង​លុយ​រក​មិនទាន់​ឃើញ​

​បាត់​ដំប​ង៖​បក្ខពួក​ចោរប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារណាត់​ខេត្តបាត់ដំបង​កាលពី​ព្រលប់ៗ​ថ្ងៃទី​១២ ខែធ្នូ ម្សឹ​ល​ម៉ិ​ញ​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តបាត់ដំបង ក្របួច​បាន​ម្នាក់ទៀត​ នៅស្រុកមោងឬស្សី ។​សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពី អត្តសញ្ញាណក្រុមចោរប្លន់ និងស្ថាន ភាពទ្រព្យសម្បត្តិមានតម្លៃរបស់ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់នាំយកទៅនោះ នៅឡើយទេ។

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា បក្ខពួក​ចោរប្លន់​ម្នាក់ទៀត​ដែល​ចាប់ខ្លួនបាន​នេះ គឺជា​ជន​ទី​៥​ក្នុងចំណោម​គ្នីគ្នា​៦​នាក់ ។​ជនសង្ស័យ​ទី​៥ នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១០ កន្លះ ។​

​ទោះបីជា​យ៉ាងណាក្តី សមត្ថកិច្ច​មិនទាន់​បានបង្ហាញ​ពី​សមាសភាព​និង​អត្តសញ្ញាណ​របស់​បក្ខពួក​ចោរប្លន់​ខាងលើនេះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​អះអាងថា ខណៈ​នេះ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​គ្នីគ្នា​ចោរប្លន់​នៅសល់​ម្នាក់ទៀត​គឺជា​ជនសង្ស័យ​ទី​៦ ដែល​កំពុង​រត់គេចខ្លួន​។​

​សូមរំឭកថា អាជីវករ​លក់​មាស​នៅ​ក្រុង​បាត់ដំបង​មួយគ្រួសារ ​កាល​ពីព្រលប់​ម៉ោង ៥ និង​៣០​នាទី ថ្ងៃទី​១២ នេះ ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន​គ្នីគ្នា​៦​នាក់​សម្រុកចូល​ប្លន់​ដល់​ក្នុងផ្ទះ​ខ​ណៈ​ជនរងគ្រោះ​បាន​វិលត្រឡប់​មកពី​លក់​មាស​នៅ​ផ្សារ​វិញ​។​ក្រុមចោរបានវាយស្ត្រីជាប្រពន្ធនឹងស្នាប់កាំភ្លើង ហើយបាន​បាញ់​គំរាម​ប្លន់យក​មាស​បាន​៤​កេស កាបូបលុយ(តម្លៃជាង៣០ម៉ឺនដុល្លារ) និងដោះយកនាឡិកាប្លាទីនរបស់ ជនរងគ្រោះជាប្តី ហើយរត់គេចខ្លួនបាត់។

ស្ត្រី​រងគ្រោះ​ឈ្មោះ លឹម គឹមអេង អាយុ​៦២​ឆ្នាំ បាននិយាយ​ដោយអាការៈ​​ស្លន់ស្លោរ​ថា ក្រុមចោរ​ប្រដាប់​អាវុធខ្លី​៣​ដើម និង​មាន​គ្នីគ្នា ៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង តាម​ឡាន​របស់គាត់​ពេល​ត្រឡប់​មកពី​លក់​មាស​វិញ​ចូលមក​ដល់ផ្ទះ​។​

ប្រភពដដែលបន្តថា ​វា​ចូលមក​ប្លន់​ដោយ​បាញ់​៣-៤​គ្រាប់​គំរាម ហើយ​ស្ទុះចូល​ដណ្តើមយក​កេស​មាស​៤​កេស ​ដែល​គាត់​ទើបតែ​ត្រឡប់​មកពី​លក់​នៅ​ផ្សារ​ប៉ុន្តែមិនបាន បញ្ជាក់ពី ចំនួនមាសជាក់លាក់នោះទេ។

​ក្រោយ​ហេតុការណ៍​មាន​ស្នូរ​កាំភ្លើង​បាន​លាន់ឮ​ឡើង​នេះ​បន្តិច សមត្ថកិច្ច​បានមក​ដល់ ​និង​បាន​សាកសួរ​ជនរងគ្រោះ រួច​កំណត់​មុខសញ្ញា និង​បានដាក់​កម្លាំង​ដេញតាម​ប្រមាញ់ ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទាំងនេះ​ភ្លាមៗ​ និងចាប់បានគ្នីគ្នាវាចំនួន ៣នាក់ នៅចំណុច សណ្ឋាគារ ឡេង សេង​ណា កណ្តាលក្រុង បាត់ដំបង។

​សមត្ថកិច្ច​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ពេល​កំពុង​ប្រតិបត្តិការ​ថា បេសកកម្ម​ចុងក្រោយ​នេះ សមត្ថកិច្ច​បាន​ក្របួច​ជាប់​ក្រុមចោរប្លន់​បាន​ចំនួន ៤​នាក់ (​ប្រុស​៣ ស្រី​១) ​ក្នុងចំណោម​គ្នីគ្នា​៦​នាក់ នៅ​ចំណុច​សណ្ឋាគារ ឡេង សេង​ណា ដែល​ស្ថិតក្នុង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​ខេត្តបាត់ដំបង ដែល​ទំនង​ក្រុមចោរ​បាន​​ចូលមក​ស្នាក់​នៅមុន​ធ្វើ​សកម្មភាព​ប្លន់​។​បក្ខពួកដែលនៅសេសសល់កំពុងត្រូវបានតាមប្រមាញ់យ៉ាងប្រផិត ប្រផើយ។

តាម​ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​២០ និង​៥០​នាទី​យប់​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​បាន​ពើបប្រទះ​នឹង​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ដែល​បាន​ជិះ​គេច​ពី​សមត្ថកិច្ច​យ៉ាង​លឿន​លើ​កំណាត់​ផ្លូវ​សំដៅ​ឆ្ពោះទៅ​ភ្នំពេញ​។

​ប្រភព​បន្តថា សមត្ថកិច្ច​បាន​ដេញតាម​យ៉ាង​ប្រកិត​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​លោត​ចេញពី​ម៉ូតូ នៅ​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ក្បែរ​ស្ទឹង​ចក រួច​រត់គេចខ្លួន​ចូល​ព្រៃ ដោយ​បន្សល់ទុក​នៅ​កាំភ្លើង​K59 ១​ដើម រួម​នឹង​ម៉ូតូ​១​គ្រឿង​ពាក់​ស្លាក​លេខ​កណ្ដាល​1B-0312 ដោយមាន​បិទ​ស្កុ​ត​ខ្មៅ​ជិត​។​

រហូតមកដល់វេលាម៉ោងប្រហែលជាង១០ ព្រឹកថ្ងៃទី១៣ ខែធ្នូ នេះ សមត្ថកិច្ចដែល ពង្រាយកម្លាំង ២៤ម៉ោង លើ២៤ម៉ោង​ បានក្របួចជាប់ជនសង្ស័យទី៥ ក្នុងចំណោម បក្ខពួក៦នាក់ និងនាំយក ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីស៊ើបសួរ តាមនីតិវិធី៕  ​ដោ​យ៖​សុផល

gfrdaa

hgtfrbb

vgfcdccc

vgfcdcc

dsxdzeee

tgfrtg

 

 

ត្រឡប់​ពី​ស៊ីការ​មកដល់​មុខផ្ទះ​ត្រូវ​ចោរ​បាញ់​ស្លាប់​ប្លន់​យក​គ្រឿងអលង្ការ​

​ពោធិ៍សាត់ ៖ ម្ចាស់ផ្ទះ​វេរ​លុយ​(​វី​ង​)​ម្នាក់​ត្រូវ​ចោរ​បាញ់​ស្លាប់​រួច​ដោះយក​គ្រឿងអលង្ការ​ដែលមាន​ពាក់​ជាប់​នឹង​ខ្លួន ខ​ណៈជនរងគ្រោះ​ត្រឡប់​មកពី​ស៊ីការ​ដល់​មុខផ្ទះ​។

​អធិការនគរបាល​ស្រុក​ភ្នំក្រវាញ លោក វង្ស សា​វ៉េ​ត បាន​ប្រាប់​អ្នកកាសែត​ថា នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ​នេះ ក្រុមចោរ​១​ក្រុម​បាន​ចូល​បាញ់​ប្លន់​ផ្ទះ​វេរ​លុយ​(​វី​ង​) នៅ​ស្រុក​ភ្នំក្រវាញ ក្នុងនោះ​ក្រុមចោរ​បាន​បាញ់សម្លាប់​ម្ចាស់ផ្ទះ រួច​រត់គេចខ្លួន ហើយ​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ក្រុមចោរ​ទាំងនោះ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ទៅ​កន្លែងកើតហេតុ​ខាងលើ ហើយក៏​បាន​ឲ្យ​កម្លាំង​ខាង​ស្រុក​វាលវែង ស្រុក​បាកាន ស្រុក​ក្រគរ និង​កម្លាំង​ក្រុង​ពោធិ៍សាត់ ដើម្បី​ពួនស្ទាក់​គ្រប់​ច្រក​ផ្លូវ​ទាំងអស់​ដើម្បី​ចាប់ខ្លួន​ក្រុមចោរ​ទាំងនោះ​។​

​អ្នករាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នេះ បានកើត​ឡើងខណៈ​ម្ចាស់ផ្ទះ​ត្រឡប់​ពី​ស៊ីការ​ដោយមាន​ពាក់​គ្រឿងអលង្ការ​ច្រើន ហើយត្រូវ​ក្រុមចោរ​ស្ទាក់​ចាំ​នៅ​នឹង​មុខផ្ទះ​បាញ់​ប្លន់​យកតែ​ម្ដង​៕​ដោ​យ៖​គ.បញ្ញា​

yhgtf

របួសធ្ងន់​៣​នាក់​ក្នុង​ហេតុការណ៍គ្រោះ ថ្នាក់​ចរាចរណ៍ ​នៅ​ក្រុងព្រះសីហនុ​

​ ​
​ក្រុងព្រះសីហនុ​៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃ​១២ ខែធ្នូ ឆ្នាំ​២០១៥​នេះ រវាង​រថយន្ត CRV មួយគ្រឿង ជិះ​គ្នា​បីនាក់​ក្នុងនោះ ២​នាក់​ជា​ប្តី​ប្រពន្ធ​ជនជាតិ​ជប៉ុន និង​ម្នាក់ទៀត​ជនជាតិខ្មែរ​ជា​អ្នកបើក​។

​រថយន្ត​នេះ​បាន​បុក​ជាមួយ​រថយន្តស្ទូច​នៅលើ​កំណាត់​ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ ចុះមក​ស្ថានីយ៍​រថភ្លើង​ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បណ្តាល​ជនរងគ្រោះ​ទាំង​៣​នាក់​នោះ រងរបួស​យ៉ាងធ្ងន់ធ្ងរ​។ ចំណែក​ភាគី​ខាង​រថយន្តស្ទូច​គ្មាន​របាយការណ៍​ថា​មាន​ជនរងគ្រោះ និង​ទំហំ​នៃ​ការខូចខាត​នោះទេ​។

បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕ ដោយ៖គ.បញ្ញាtgfraa
​jhbgvf

dc😁😃