All posts by មេគង្គ ប៉ុស្តិ៍

​ប្លន់​យក​មាស​ ៤​កេស​ បានសម្រេច សមត្ថកិច្ច​តាម​ចាប់បាន ​៤នាក់ភ្លាម ​នៅ​បា​ត់​ដំបង

​បាត់​ដំប​ង៖អាជីវករ​លក់​មាស​នៅ​ក្រុង​បាត់ដំបង​មួយគ្រួសារ ​កាល​ពីព្រលប់​ម៉ោង ៥ និង​៣០​នាទី ថ្ងៃទី​១២ នេះ ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន​គ្នីគ្នា​៦​នាក់​សម្រុកចូល​ប្លន់​ដល់​ក្នុងផ្ទះ​ខ​ណៈ​ជនរងគ្រោះ​បាន​វិលត្រឡប់​មកពី​លក់​មាស​នៅ​ផ្សារ​វិញ​។​

ចោរប្លន់ប្រដាប់អាវុធ ៦នាក់ បានសម្រុក​ប្លន់​អ្នកលក់​មាស​ដល់ផ្ទះ និង​បាញ់​គំរាម​ប្លន់យក​មាស​បាន​៤​កេស(តម្លៃជាង៣០ម៉ឺនដុល្លារ) នៅ​ចំ​កណ្តាល​ក្រុង​បាត់​ដំបង វេលា​ម៉ោង​៥,៣០​ព្រលប់ៗ​នេះ។

ស្ត្រី​រងគ្រោះ ឈ្មោះ លឹម គឹមអេង អាយុ​៦២​ឆ្នាំ ទីលំនៅ​កើតហេតុ ស្ថិត ក្នុងភូមិ​អូរ​តា​គាំ​២​សង្កាត់​​ទួល​តា​ឯក ក្រុង​ខេត្ត​បាត់ ដំបង​ ​ខណៈពេល​បើកឡាន​ចូល​ផ្ទះ​ត្រឡប់​ពី​ផ្សារណាត់​បាត់ដំបង​។​

​ស្ត្រី​រងគ្រោះ​និយាយ​ដោយអាការៈ​​ស្លន់ស្លោរ​នៅឡើយ​ថា ក្រុមចោរ​ប្រដាប់​អាវុធខ្លី​៣​ដើម និង​មាន​គ្នីគ្នា ៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង តាម​ឡាន​របស់គាត់​ពេល​ត្រឡប់​មកពី​លក់​មាស​វិញ​ចូលមក​ដល់ផ្ទះ​។​

ប្រភពបន្តថា ​វា​ចូលមក​ប្លន់​ដោយ​បាញ់​៣-៤​គ្រាប់​គំរាម ហើយ​ស្ទុះចូល​ដណ្តើមយក​កេស​មាស​៤​កេស ​ដែល​គាត់​ទើបតែ​ត្រឡប់​មកពី​លក់​នៅ​ផ្សារ​ប៉ុន្តែមិនបាន បញ្ជាក់ពី ចំនួនមាសជាក់លាក់នោះទេ។

​ក្រោយ​ហេតុការណ៍​មាន​ស្នូរ​កាំភ្លើង​បាន​លាន់ឮ​ឡើង​នេះ​បន្តិច សមត្ថកិច្ច​បានមក​ដល់ ​និង​បាន​សាកសួរ​ជនរងគ្រោះ រួច​កំណត់​មុខសញ្ញា និង​បានដាក់​កម្លាំង​ដេញតាម​ប្រមាញ់ ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទាំងនេះ​ភ្លាមៗ​ និងចាប់បានគ្នីគ្នាវាចំនួន ៣នាក់ នៅចំណុច សណ្ឋាគារ ឡេង សេង​ណា កណ្តាលក្រុងបាត់ដំបង។

​សមត្ថកិច្ច​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ពេល​កំពុង​ប្រតិបត្តិការ​ថា បេសកកម្ម​ចុងក្រោយ​នេះ សមត្ថកិច្ច​បាន​ក្របួច​ជាប់​ក្រុមចោរប្លន់​បាន​ចំនួន ៤​នាក់ (​ប្រុស​៣ ស្រី​១) ​ក្នុងចំណោម​គ្នីគ្នា​៦​នាក់ នៅ​ចំណុច​សណ្ឋាគារ ឡេង សេង​ណា ដែល​ស្ថិតក្នុង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​ខេត្តបាត់ដំបង ដែល​ទំនង​ក្រុមចោរ​បាន​​ចូលមក​ស្នាក់​នៅមុន​ធ្វើ​សកម្មភាព​ប្លន់​។​បក្ខ ពួកដែលនៅសេសសល់កំពុងត្រូវបានតាមប្រមាញ់យ៉ាងប្រផិតប្រផើយ។

តាម​ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​២០ និង​៥០​នាទី​យប់​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​បាន​ពើបប្រទះ​នឹង​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ដែល​បាន​ជិះ​គេច​ពី​សមត្ថកិច្ច​យ៉ាង​លឿន​លើ​កំណាត់​ផ្លូវ​សំដៅ​ឆ្ពោះទៅ​ភ្នំពេញ​។

​ប្រភព​បន្តថា សមត្ថកិច្ច​បាន​ដេញតាម​យ៉ាង​ប្រកិត​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​លោត​ចេញពី​ម៉ូតូ នៅ​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ក្បែរ​ស្ទឹង​ចក រួច​រត់គេចខ្លួន​ចូល​ព្រៃ ដោយ​បន្សល់ទុក​នៅ​កាំភ្លើង​K59 ១​ដើម រួម​នឹង​ម៉ូតូ​១​គ្រឿង​ពាក់​ស្លាក​លេខ​កណ្ដាល​1B-0312 ដោយមាន​បិទ​ស្កុ​ត​ខ្មៅ​ជិត​។​

​ខណៈ​ម៉ោងជាង ២១ យប់​ទៅហើយ សមត្ថកិច្ច​នៅ​មិនទាន់​ធ្វើ​សេចក្តីរាយ ការណ៍​ពី​លទ្ធផល​ស្តីពី​ការឡោមព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នៅ​ចំណុច​ខាងលើ​នៅឡើយ​ទេ​៕ ​ដោ​យ៖​សុផល​vgfcdcc

yhgfbb
​tgfrtgtgfrdffffdsxdzeee

 

 

 

Arsenal ​តាម​ប្រមាញ់ Isco របស់ Real Madrid

បាល់ទាត់៖​បើ​យោងតាម​ប្រភព Buzz Sport របស់​បារាំង​បាន​ឲ្យ​ដេ​ង​ថា​ក្លិប​កាំភ្លើង​ធំ Arsenal កំពុង​ត្រៀមខ្លួន​តាម​ប្រមាញ់​ខ្សែបម្រើ Isco ពី​ក្លិប​យក្ស Real Madrid នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នា​ខែមករា​ខាងមុខ​។​
​ ខ្សែបម្រើ​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​និយាយ ក្រោយពី​អ្នកចាត់ការ​ថ្មី​របស់​ក្លិប Real Madrid​មាន​គម្រោង​ចង់​រុះរើ​ក្រុម​នៅ​ឆ្នាំ​ថ្មី ហើយ​ពេលនេះ​ក្លិប​បាន​បើកភ្លើង​ខៀវ​ឲ្យ Isco ចាកចេញ​។ ទន្ទឹម​នោះ​ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ​ប្រកាស​លក់​រូបនេះ​ក្នុងតម្លៃ​ប្រមាណ​៣៦​លាន​ផោន​។​
​ លោក Wenger បាន​និយាយថា​ការ​ដែរ​ចង់បាន​កីឡាករ​រួប​នេះ​ដើម្បី​ជំនួស​តំណែង​កីឡាករ សំខាន់ៗ​មួយ ចំនួន​ដែល​កំពុងមាន​របួស និង​ដើម្បី​ជា​កម្លាំង​ជួយ Arsenal ប្រជែង​ជើងឯក Premier League និង Champions League​។
​ ​គួរ​បញ្ជាក់ដែរថា ខ្សែបម្រើ Isco បាន​ផ្ទេរ​ពី Málaga មកកាន់​ក្លិប Real Madrid កាលពី​ឆ្នាំ ២០១៣ ក្នុងតម្លៃ​ខ្លួន​៣០​លាន​ផោន​។ ឆ្លងកាត់​ការលេង​ជិត​៣​រដូវ​កាល​កីឡាករ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បង្ហាញខ្លួន​បាន​១២៥​ប្រកួត​នៅ​គ្រប់​កម្មវិធី និង​រក​គ្រាប់​បាន​២០​គ្រាប់​៕

art17.1

​

​តាម​កម្ទេច​ក្រុមចោរប្លន់​ពីភ្នំពេញដល់ ភ្នំប្រសិទ្ធចាប់ខ្លួន​៤​នាក់ បាញ់​ស្លាប់​២​នាក់​

​ភ្នំពេញ​៖ក្រុមចោរប្លន់​ប្រដាប់អាវុធ​ដែល​​បាញ់សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក កាលពី​ព្រឹក​ម៉ិ​ញ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ដេញតាម​ប្រមាញ់​ពី​ភ្នំពេញ​រហូតដល់​ចំណុច​ភ្នំប្រសិទ្ធ​សងាត់ពញាពន់ ខណ្ឌព្រែកព្នៅ ហើយ​ចាប់ខ្លួនបាន​ជន​ប្រុស​ស្រី ៤​នាក់ និង​ខ្មាន់កាំភ្លើង​២​នាក់​បាន​ស្លាប់​ខណៈ​បាញ់​តដៃ​គ្នា​ជាមួយ​សមត្ថកិច្ច​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពេល​មាន​អំពើ​ប្លន់​សម្លាប់​យក​ម៉ូតូ​នៅ​សង្កាត់​បឹងកក់​២ រួចមក សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ក្រុមចោរប្លន់​ប្រដាប់អាវុធ​តាំងពីព្រឹក​រហូតដល់​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥ គឺ​ចេញពី​ចំណុចកើតហេតុ​រហូតដល់​ភូមិសាស្រ្តភ្នំប្រសិទ្ធ ខណ្ឌព្រែកព្នៅ បាន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ប្រដាប់អាវុធ មាន​គ្នា​ប្រុស​ស្រី​ទាំងអស់ ៦ នាក់​។ ក្នុងនោះ​សមត្ថកិច្ច​ក៏បាន​បាញ់សម្លាប់​ក្រុម​ជនសង្ស័យ ២​នាក់ ដោយសារតែ​ក្រុមចោរប្លន់​ទាំង​នោះបាន​បាញ់​តដៃ​​ខ​ណៈសមត្ថកិច្ច​ចូលចាប់​ខ្លួន​។​សមត្ថកិច្ច​បាន​ដកហូត​អាវុធ ២​ដើម ពី​ក្រុម​ជនសង្ស័យ​។​

​សូម​រំឭកថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ធ្នូ ២០១៥ បុរស​ម្នាក់​អាយុ​ប្រហែល​២៤​ឆ្នាំ​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ មួយគ្រឿង​យកទៅ​បាត់​ដោយ​សុវត្ថិភាព នៅ​ចំណុច​មុខ​ហាង​កែ​សម្ផស្ស ពៅ ប៊ី​យូ​ធី សាឡ​ន តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​
​
ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ ឌិន តា​រ៉ា​រិ​ទ្ធ មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក Bong Beng អាយុ​២៤​ឆ្នាំ ជា​កម្មករ​លើក​ក្រណាត់​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យកទៅ​បាត់​នោះ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0063 ។​
​
សាក្សី​បញ្ជាក់ថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ម្នា​ក់ឯងបម្រុង​ចូលទៅ​កន្លែង​ស្នាក់នៅ​វិញ (​ពៅ ប៊ី​យូ​ធី សាឡ​ន​) ស្រាប់​តែមាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ធំ​១​គ្រឿង​បានមក​ដល់ ហើយក៏​ភ្ជង់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ តែ​ដោយ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ ក៏មាន​ការប្រតាយប្រតប់​គ្នា ។ ភ្លាមៗ​នោះ​ខ្មាន់កាំភ្លើង​បាន​បាញ់​១​គ្រាប់​ចំ​កណ្ដាល​ក្បាល​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​ស្លាប់​ភ្លាមៗ​តែម្តង ។​
​
បន្ទាប់ពី​មាន​ករណី​ប្លន់​ខាងលើនេះ​កើតឡើង កម្លាំង​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ក្រុម​ជនដៃដល់​តាំងពី​នៅ​រាជធានី​ភ្នំពេញ រហូតដល់​​ភ្នំប្រសិទ្ធ​ខណ្ឌព្រែកព្នៅ ទើប​បំបែក​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទាំងនេះ​បាន ក្នុងនោះ​ខ្មាន់កាំភ្លើង​២​នាក់ ត្រូវ​បាញ់​ស្លាប់​ខ​ណៈ​ពួកគេ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច និង​៤​នាក់​ទៀត​(​ស្រី​២ ប្រុស​២)​ត្រូវ​ចាប់ខ្លួន​។​

​គួរ​ជម្រាប​ថា ឈានចូល​ខែ ធ្នូ ឆ្នាំ​២០១៥ នេះ អំពើ​ប្លន់​បាញ់សម្លាប់​យក​ម៉ូតូ​បានកើត​ឡើងជា​បន្តបន្ទាប់​លើ​ចំណុច​ព្រំប្រទល់​នៃ​ទឹក​ដឺ​ខណ្ឌទួលគោក និង​ខណ្ឌ​ឬ​ស្សី​កែវ ។​ខ្មាន់កាំភ្លើង​បានចេញ​ធ្វើ​សកម្ម​ភាពជា​ក្រុម ដោយ​ប្រើ​មធ្យោបាយ​ម៉ូតូ​២​ទៅ​៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ធុន​ធំ​ផងដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិ ភាព​ផ្ទាល់ខ្លួន ខណដែល​បុណ្យចូលឆ្នាំ​សកល​២០១៦​ជិត​ចូល​មកដល់​៕​ដោ​យ៖រដ្ឋា​gtfrdaavgftrccedrewsbbhyvtfdfffhygtfdd

gytgf

hbgvy

រូបថតខាងលើជាក្រុមជនល្មើស​  រូបខាងក្រោមសាកសពជនរងគ្រោះ

ជាម្ចាស់ម៉ូតូ ដែលក្រុមចោរប្លន់ខាងលើបាញ់ចំក្បាលស្លាប់កាលពីវេលា

ទៀបភ្លឺថ្ងៃទី១១ ខែធ្នូ នៅក្នុងទឹកដីសង្កាត់បឹងកក់២ ខណ្ឌទួលគោក

hbgvfcc

vgfcdd

 

 

 

ប្រធាន​ហិរញ្ញវត្ថុ ISIS ស្លាប់​ដោយសារ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អាមេរិក

​អាមេរិក​៖​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​អាមេរិក​ថា លោក Abu Saleh ហើយ​មានឈ្មោះ​ពិត​ថា Muwaffaq Mustafa Muhammad al-Karmush អាយុ​៤២​ឆ្នាំ ប្រធាន​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុម​សកម្មប្រយុទ្ធ ISIS បាន​ស្លាប់​ក្រោម​ការវាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ ដឹកនាំ​ដោយ​អា​មេ​រិ​កាលពី​ខែ​មុន​។ នេះ​បើ​យោង​សារព័ត៌មាន​Daily Mail ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែធ្នូ​នេះ​។​
​លោក Abu Saleh ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុម ISIS និង​ជា​បុគ្គល​ដ៏​សំខាន់​នៅក្នុង​ក្រុម ISIS ប៉ុន្តែ​បុរស​ម្នាក់នេះ​ត្រូវបាន​ក្រុម​ស៊ើបអង្កេត​សម្ងាត់​អាមេរិក បង្ហាញថា បាន​ស្លាប់​នៅ​ខែវិច្ឆិកា ខណៈដែល​មានការ​វាយប្រហា​រ​តាម​ដែនអាកាស​ទៅលើ​ក្រុម ISIS ប៉ុន្តែ​​មិនបាន​បញ្ជាក់ថា Saleh ស្លាប់​នៅក្នុង​ប្រទេស​ស៊ី​រី ឬ​នៅ​អ៊ីរ៉ាក់​នោះទេ​។​
​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នេះដែរ អាមេរិក​ឲ្យ​ដឹងថា ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ស្រូបយក​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី សកម្មភាព​សេដ្ឋកិច្ច​ពី​ក្នុង​តំបន់​ដែល​ពួកវា​គ្រប់គ្រង​។
​ ​ក្រុម រដ្ឋ​អ៊ីស្លាម​បានទទួល​ប្រាក់​ជាង​៥០០​លាន​ដុល្លារ​អាមេរិក ពី​ទីផ្សារ​លក់​ប្រេង​ងងឹត ពី​ការ​ប្លន់​ពី​ធនាគារ ពី​តំបន់​ដែល​ពួកគេ​កាន់កាប់ រួមមាន​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ ហើយ​ក្រៅពីនេះ ទឹកប្រាក់​មួយចំនួន​បានមកពី​ការ​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​អាយុជីវិត មនុស្ស​ជាដើម​៕

12369187_1531421973838835_8842359682965416582_n

​

Buffon រំពឹងថា​នឹង​ក្លាយ​គ្រូបង្វឹក Juventus ពេល​ចូលនិវត្តន៍

បាល់ទាត់៖​យោងតាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា អ្នកចាំទី​ជើងចាស់​កីឡាករ Gianluigi Buffon រំពឹងថា អាច​នឹង​ក្លាយជា​គ្រូបង្វឹក​របស់​ក្លិប​សេសបង្កង់ Juventus នៅពេលដែល​គាត់​ចូលនិវត្តន៍​ក្នុងនាម​ជា​កីឡាករ​របស់​ក្លិប​មួយ​នេះ​។
​ ​អ្នកចាំទី សញ្ជាតិ​អ៊ីតាលី​វ័យ​៣៧​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា តួនាទី​របស់លោក​ជា​អ្នកចាំទី​នៅក្នុង​ក្របខ័ណ្ឌ Serie A នៅមាន​រយៈពេល​យូរ​ទៀត​ឲ្យ​ក្លិប​។ ប៉ុន្តែ​នៅពេលដែល​លោក​ព្យួរ​ស្រោមដៃ ឬ ចូលនិវត្តន៍​នោះ​អ្នកចាំទី​ជើងចាស់​រូបនេះ​រំពឹងថា នឹង​អាច​ក្លាយជា​គ្រូបង្វឹក​ក្រុម Juventus ឬក៏​អាចជា​ផ្នែក​ណាមួយ​របស់​ក្លិប​។
​ ​គួរបញ្ជាក់ ថា អ្នកចាំទី​ជើងចាស់ Buffon បង្ហាញ​ខ្លួន​នៅក្នុង​ក្របខ័ណ្ឌ Serie A ៥៥០​លើក​ចាប់តាំងពី​ផ្ទេរ​ពី Parma ក្នុង​ឆ្នាំ​២០០១៕

art9.1

​

រុស្ស៊ី​ច្រានចោល​ការចោទប្រកាន់រ​បស់​នាយករដ្ឋមន្ត្រីតួ​ក​គី

​រុស្ស៊ី​៖ក្រសួងការបរទេស​រុស្ស៊ី​បានចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយតប​វិញ​ភ្លាមៗ​ដោយ​បញ្ជាក់ថា ការចោទប្រកាន់​របស់​មេដឹកនាំ​តួ​ក​គី​គឺ​ពិតជា​គិត​ខុសស្រឡះ​ពីអ្វី​ដែល​បាន​កើតឡើង​ពិតប្រាកដ​នៅក្នុង​តំបន់​។ ការចេញ​សេចក្តី​ថ្លែង​ការ​រណ៍​នេះ​បន្ទាប់ពី​នាយករដ្ឋមន្ដ្រី​តួ​ក​គី​បាន​ចោទ​ទៅ​រុស្ស៊ី​ថា បាន​នឹង​កំពុងតែ​ព្យាយាម​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​ក្នុងប្រទេស​ស៊ី​រី​។​
​គួររម្លឹកថា កាលពី​ថ្ងៃទី​០៩​ខែធ្នូ នាយករដ្ឋមន្ត្រី​តួ​ក​គី​បាន​ចោទប្រកាន់​រុស្ស៊ី​ថា កំពុង​កម្ចាត់​ជនជាតិភាគតិច​ស៊ី​រី ស្ថិតនៅ​ភាគ​ខាងជើង​រដ្ឋធានី Latakia ប្រទេស​ស៊ី​រី និង​ព្យាយាម​បណ្ដេញ​ប្រជាជន​ម៉ូ​ស្លី​ម​និកាយ​ស៊ុន​នី ក្នុង​គោលបំណង ការពារ​ផលប្រយោជន៍​យោធា​របស់ខ្លួន​។​
​ដោយឡែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​ក៏បាន​ច្រាន​ចោទ​ទាំងស្រុង​នូវ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​របស់​តួ​ក​គី​។​
​គួរ​បញ្ជាក់ថា បន្ទាប់ពី​តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​នៅ ក្បែរ​ព្រំដែន​ស៊ី​រី​កាលពី​ថ្ងៃទី​២៤​វិច្ឆិកា​។ ភាព​ប្រទាញប្រទង់​នៅតែ​កើតឡើង​រហូតដល់​បច្ចុប្បន្ន ដោយ​តួ​ក​គី​ចោទថា​យន្ដហោះ​រុស្ស៊ី​ឆ្លងដែន​អាកាស​ខ្លួន ឯ​រុស្ស៊ី​ថា​យន្ដហោះ​មិនបាន​ឆ្លង​ចូល​ដែនអាកាស​តួ​ក​គី​នោះទេ​៕

20151211

​

Swansea បណ្ដេញ​លោក Gary Monk ចេញពី​តំណែង

បាល់ទាត់​៖ អ្នកចាត់ការ​ក្លិប​ក្ងាន​ព្រៃ Swansea City​លោក Gary Monk ត្រូវ​ក្លិប​ប្រកាស​បណ្ដេញ​ចេញពី​តំណែង ដោយសារ​ដឹកនាំ​ក្លិប​មួយ​នេះ​ធ្លាក់​ដុនដាប​យ៉ាងខ្លាំង​។
​ ​ក្លិប ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​វែ​ល​មួយ​នេះ​បានធ្វើការ​បណ្ដេញចេញ​លោក Gary Monk បន្ទាប់ពី​លោក​បាន​ដឹកនាំ​ក្លិប​ទទួល​ជ័យជម្នះ​ត្រឹមតែ​១​ប្រកួត​ប៉ុណ្ណោះ នៅ​១១​ប្រកួត​ចុងក្រោយ​ក្នុង​ក្របខ័ណ្ឌ English Premier League ។
​ ម្ចាស់​ក្លិប​ក្ងាន​ព្រៃ Swansea City លោក Huw Jenkins និយាយប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​មួយ​នេះ​ថា លោក​ក៏មាន​ការស្ទាក់ស្ទើរ​ក្នុងការ​បណ្ដេញ​លោក Gary Monk ចេញពី​តំណែង​ជា​អ្នកចាត់ការ​របស់​ក្លិប​ផងដែរ ប៉ុន្តែ​នេះ​ក៏ដោយ​សារ​លោក Gary Monk ក៏​នឹង​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប​នៅ​រយៈពេល ៣​ខែ​ខាងមុខ ហើយ​ក្លិប​របស់​យើង​ក៏​នឹង​ប្រកាស​តែងតាំង​អ្នកចាត់ការ​ថ្មី​ឲ្យ​បាន ឆាប់រហ័ស​តាមតែ​អាចទៅរួច​។
​ ​លោក Huw Jenkins បន្ថែមទៀតថា ការសម្រេចចិត្ត​បណ្ដេញចេញ​លោក Gary Monk ក៏មាន​ការគិត​ពិចារណា​ពី​សំណាក់​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ក្លិប ក្ងាន​ព្រៃ Swansea City ហើយក៏​មានការ​ឯកភាព​គ្នា​ផងដែរ​ក្រោយ​ពេលដែល​លោក​បាន​ដឹកនាំ​ក្លិប​រង បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ថ្វី​ជើង​របស់​ក្លិប​កញ្ជ្រោង Leicester City ៣-០ កាលពី​ថ្ងៃ​សៅរ៍​។
​ គួរ​បញ្ជាក់ថា ស្នាដៃ​របស់លោក Gary Monk ក្នុងការ​ដឹកនាំ​ក្លិប​ក្ងាន​ព្រៃ Swansea City គឺ​បានត្រឹមតែ​ជួយ​ឲ្យ​ក្លិប​មួយ​នេះ​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៨​តែប៉ុណ្ណោះ ក្នុង​តារាង​ចំណាត់ថ្នាក់​ក្របខ័ណ្ឌ English Premier League កាលពី​រដូវ​កាល​មុន​៕

art4.2

​

ប្លន់​បាញ់សម្លាប់​យក​ម៉ូតូ​ទៀតហើយ​នៅ​សង្កាត់​បឹងកក់ ខណ្ឌទួលគោក​

​ភ្នំពេញ ៖ បុរស​ម្នាក់​អាយុ​ប្រហែល​២៤​ឆ្នាំ​ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ មួយគ្រឿង​យកទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​ហាង​កែ​សម្ផស្ស ពៅ ប៊ី​យូ​ធី សាឡ​ន តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ រិ​ទ្ធ មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក Bong Beng អាយុ​២៤​ឆ្នាំ ជា​កម្មករ​លើក​ក្រណាត់​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យកទៅ​បាត់​នោះ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0063 ។​
​
ប្រភព​ដដែល​ថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ម្នា​ក់ឯងបម្រុង​ចូលទៅ​កន្លែង​ស្នាក់នៅ​វិញ (​ពៅ ប៊ី​យូ​ធី សាឡ​ន​) ស្រាប់​តែមាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ធំ​១​គ្រឿង​បានមក​ដល់ ហើយក៏​ភ្ជង់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ តែ​ដោយ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ ក៏មាន​ការប្រតាយប្រតប់​គ្នា ។ ភ្លាមៗ​នោះ​ខ្មាន់កាំភ្លើង​បាន​បាញ់​១​គ្រាប់​ចំ​កណ្ដាល​ក្បាល​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​ស្លាប់​ភ្លាមៗ​តែម្តង ។​

​ក្រោយពេល​កើតហេតុ​ប្រហែល​កន្លះ​ម៉ោង​ទើប​ឃើញ​សមត្ថកិច្ច​ទៅដល់​ធ្វើការ​ឡោមព័ទ្ធ​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ និង​ស្វែងរក​គ្រួសារ​ជនរងគ្រោះ​ឲ្យ​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ព្រមទាំង​ដាក់​កម្លាំង​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ផងដែរ ។​

​គួរ​ជម្រាប​ថា ឈានចូល​ខែ ធ្នូ ឆ្នាំ​២០១៥ នេះ អំពើ​ប្លន់​បាញ់សម្លាប់​យក​ម៉ូតូ​បានកើត​ឡើងជា​បន្តបន្ទាប់​លើ​ចំណុច​ព្រំប្រទល់​នៃ​ទឹក​ដឺ​ខណ្ឌទួលគោក និង​ខណ្ឌ​ឬ​ស្សី​កែវ ។​ខ្មាន់កាំភ្លើង​បានចេញ​ធ្វើ​សកម្ម​ភាពជា​ក្រុម ដោយ​ប្រើ​មធ្យោបាយ​ម៉ូតូ​២​ទៅ​៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ធុន​ធំ​ផងដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិ ភាព​ផ្ទាល់ខ្លួន ខណៈដែល​បុណ្យចូលឆ្នាំ​សកល​២០១៦​ជិត​ចូល​មកដល់​៕​ដោយ៖រដ្ឋា​

fgfscbbfcdxaa

vgfcdd

​hbgvfcc

អ្នកស្លាប់​ដោយ​ពុល​សាច់​ឆ្កែ​ និង​ពុល​ស្រានៅស្រុកស្នួល​កើន​ដល់​១៤​នាក់​

​ខេត្ត​ក្រចេះ ៖ អ្នកពុល​សាច់​ឆ្កែ និង​ពុល​ស្រា នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ទាំង​មុន​ទាំងក្រោយ​ស្លាប់​​១០​នាក់  ហើយ​នៅមាន​អ្នកភូមិ​ប្រុស​-​ស្រី​ជាច្រើន​នាក់​ទៀត​ក៏​កំពុងតែ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​។ចំណែកអ្នកស្លាប់ ដោយពុល ស្រានៅឃុំ ស្នួល ស្រុកស្នួលបានកើនដល់ ៤នាក់ គិត​ត្រឹម​ថ្ងៃទី ១០ ខែធ្នូ នេះ ។

​មន្ត្រី​អាជ្ញាធរ​ស្រុក​ស្នួល​បានបញ្ជាក់​ឲ្យ​ដឹងថា មាន​ស្ត្រី​ពីរ​នាក់ រស់នៅក្នុង​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដែល​រង​នូវ​ការពុល​ធ្ងន់ធ្ងរ​ដោយ​ស្រាថ្នាំ​ត្រាំ​សម្បកឈើ បាន​ស្លាប់​ជា​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃទី​៩-១០ ខែធ្នូ នេះ​។​

​ប្រភព​បន្តថា ស្ត្រី​រងគ្រោះ​ម្នាក់​ឈ្មោះ ឡា​ច សាលី អាយុ​៣៣​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ច​យ សា​រិៈ អាយុ​៥៥​ឆ្នាំ ។ ក្រៅពី​មាន​អ្នកស្លាប់​ដោយ​ការពុលសាច់ឆ្កែ និង​ស្រាថ្នាំ នៅក្នុង​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ក៏​នៅមាន​អ្នករងគ្រោះ​កើត​ឡើងជា​បន្តបន្ទាប់​ទៀតកំពុងសម្រាក ព្យាបាល ចំណែកនៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ក៏មានអ្នកពុលស្រា ស្លាប់២នាក់ ទៀត ដែលចំនួនសរុបកើនដល់៤នាក់​ហើយ។​

​គួររំឭកថា ករណី​ពុល​សាច់សត្វ​ឆ្កែ​ដែល​ងាប់​ដោយសារ​គេ​ដាក់​ថ្នាំ​បំពុល ហើយ​អ្នកភូមិ​ក្នុងភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល បាននាំគ្នា​យក​ឆ្កែ​នោះ​ទៅធ្វើ​ម្ហូប​ទទួលទាន​បណ្តាល​ឲ្យ​ពុល​ស្លាប់​ជា​បន្តបន្ទាប់​។​ស្របពេល​គ្នា​នោះដែរ ក៏មាន​បាតុភាព​ថ្មី​មួយទៀត​បាន​ផ្ទុះឡើង​នៅ​ថ្ងៃរសៀល​ថ្ងៃទី​៨ ខែធ្នូ គឺមាន​អ្នកភូមិ​ជាច្រើន​នាក់​ក្នុង​ឃុំ​ចំនួន ២ ផ្សេងគ្នា ក្នុងស្រុក​ស្នួល រួមមាន​ភូមិ​ត្រពាំង​លាក់​កសិករ ឃុំ​ស្នួល និង​អ្នកភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ត្រូវបាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុងអំឡុង​រយៈពេល ២ ថ្ងៃ​ជាប់ៗ​គ្នា ក្នុងនោះ​ក៏មាន​អ្នកភូមិ​ជាង ១០ នាក់​ផ្សេងទៀត​ត្រូវ​រងគ្រោះ​ដោយ​ការពុល​ផងដែរ ។​

​ក្រោយពេល​មាន​បាតុភាព​ផ្ទុះ​ចេញ​នូវ​ការពុល​សាច់​ឆ្កែ​រហូត​បណ្តាល​ឲ្យ​មាន​អ្នកភូមិ​ខ្លះ ស្លាប់ និង​រងគ្រោះ​នេះ អាជ្ញាធរ​បានដាក់​ការសង្ស័យ​ចំពោះ​អ្នកស្លាប់​ក្នុង​ឃុំ​ផ្សេង​ទៀតថា ការស្លាប់​បណ្តាលមកពី​ស្រា ព្រោះ​អ្នកភូមិ​ទាំងនេះ បាននាំគ្នា​ទៅ​ទិញ​ស្រា​.​ស មាន​ត្រាំ​សម្បកឈើ​នាងនួន ដែល​បាន​ត្រាំ​ដាក់លក់​នៅ​តៀម​លក់​គ្រឿងទេស​មួយ​នៅ​កណ្តាល​ភូមិ មក​ផឹក​។​

​សមត្ថកិច្ច​បញ្ជាក់ថា ក្រុម​ជំនាញ​នឹងធ្វើ​កោសល្យ​វិ​ច្ច័​យ លើ​ស្រា​ដើម្បី​ឲ្យ​ដឹងថា តើ​ស្រា​ដែល​ត្រាំ​សំបកឈើ​ដាក់លក់​ក្នុងភូមិ​នោះ​មាន​សារធាតុ ពុល​មែនឬ​យ៉ាងណា​៕

​

ជំនួប​លោក ស ខេង និង​លោក កឹម សុខា ធ្វើឡើង​៤៥​នាទី គ្មាន​រឿង​លោក សម រង្ស៊ី ទេ​

​ភ្នំពេញ​: ប្រមុខ​ដឹកនាំ​គណបក្ស​ដែលមាន​អាសន​ក្នុង​សភា លោក ស ខេង និង​លោក កឹម​សុខា នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បើក​កិ​វ្ច​ប្រជុំ​តាម​ការគ្រោងទុក​ដោយមាន​រយៈពេល​តែ ៤៥ នាទី​ប៉ុណ្ណោះ គិត​ចាប់ពី​ម៉ោង ៥ ម៉ោង​ជិត​៦ ល្ងាច​នៅ​វិមាន​រដ្ឋសភា​។

​ក្រោយពី​កិច្ចប្រជុំ​បានបញ្ចប់​លោក ស ខេង និង​លោក កឹម សុខា បានធ្វើ​សន្និសីតកាសែត​រួមគ្នា​នៅក្រៅ​បន្ទប់​ប្រជុំ ។ ក្នុងនោះ ក៏មាន​សេចក្តីថ្លែងការណ៍​រួម រវាង​គណបក្ស​ទាំងពីរ ដោយ​ព្រមព្រៀងគ្នា ៤ ចំណុច​។​

​គួររំឭកថា ករណី​សាលក្រម​ប្រឆាំង​លោក សម រង្ស៊ី ,​ការបោះឆ្នោត​ទម្លាក់​តំណែង​លោក​កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ព្រមទាំង​បញ្ហា​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិនត្រូវ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​នេះ​ទេ​។​

​កិច្ចព្រមព្រៀង​រួម​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដូចខាងក្រោម​៖
១-​ចំពោះមុខ​នេះ បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដែល​ចូលរួម​ដោយ​គណបក្ស​ទាំងពីរ ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព​។​

២-​បង្កើត ក្រុមការងារ ដែល​ចូលរួម​ដោយ​គណបក្ស​ទាំងពីរ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពិនិត្យ​លទ្ធភាព​ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា ដោយ​ឈរលើ​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ សំដៅ​ឲ្យ​មានការ​ជឿទុកចិត្ត​រវាង​គណបក្សនយោបាយ​នៅក្នុង​រដ្ឋសភា ក្នុងការ​ផ្សះផ្សា បង្រួបបង្រួម​ជាតិ ឲ្យ​បាន​ស្ថិតស្ថេរ​យូរអង្វែង​។​

៣- ពង្រឹង​របៀបរបប​ការងារ និង​ទំនាក់ទំនង​ការងារ ព្រមទាំង​ការផ្តល់​មធ្យោបាយ​សម្រាប់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ គណបក្សនយោបាយ​ក្នុង​រដ្ឋសភា សំដៅ​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​រដ្ឋសភា​។​

៤-​បន្ត ដោះស្រាយ​បញ្ហា​នានា ដែល​នៅ​សេសសល់ ដោយ​ឈរលើ​ស្មារតី បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និង​នីតិរដ្ឋ​។​

​ខ្លឹមសារ​សំខាន់​នៃ​សេចក្តីថ្លែងការណ៍​រួម​ដែល​ចុះហត្ថលេខា​ដោយ​លោក ស ខេង និង​លោក កឹម សុខា គឺ​សំដៅ​ជំរុញ​លើកកម្ពស់​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ការបន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​របស់​ជាតិ ការផ្សះផ្សារ​ជាតិ ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ជា​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​នៃ​ប្រទេសជាតិ​៕ដោយ៖ខេមរា

​kmjnbggg

ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ប្រមូលផ្តុំគ្នា​ប្រឆាំង​ការរុករក​រ៉ែ ក្នុងស្រុក​កែវ​សីមា​

​មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​ជាង​៣០០គ្រួសារ រស់នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា នៅ​ព្រឹក​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​ ២០១៥ នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅ​មុខសា លាឃុំ ចុង​ផ្លាស់ ស្រុក​កែវ​សីមា ដើម្បី​តវ៉ា​ប្រឆាំង​ចំពោះ វត្តមាន របស់​ក្រុមហ៊ុន​រុករក​រ៉ែ Rong cheng Industril Invent co.ltd  ដោយអះអាងថា នឹងបង្កឲ្យប៉ះពាល់ដល់ការរស់នៅយ៉ាងធ្ងន់ធ្ងរ។

​ការប្រឆាំង​នេះ កើតឡើង​នៅ ក្រោយ​ពេលដែល​ពលរដ្ឋ​ទាំងនោះ​ទួល​ដំណឹង​ថា ក្រសួង​រ៉ែ និង​ថាមពល ចាត់​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យ​ទីតាំង​សាងសង់​ធ្វើ​អាជីវកម្ម​រ៉ែ របស់​ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD ដែល​ស្ថិតនៅ​តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ​កន្លងមក​ក្រុមហ៊ុន​សិក្សា​រ៉ែ ឈ្មោះ RONG CHENG INDUSTRIAL INVENT CO.LTD បាន​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​យ៉ាង​អាណាធិបតេយ្យ​ចាប់ពី​ឆ្នាំ​2004​រហូតដល់​ឆ្នាំ​2013 និង​បាន​ប្រើប្រាស់​សារធាតុ​គីមី បង្ហូរ​កាកសំណល់ មក​លើដី​បង្កបង្កើនផល និង​ដី​លំនៅឋាន​របស់​ពួកគាត់ ដែល​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពួកគាត់​ប្រចាំថ្ងៃ ពិសេស ដំណាំ​បន្លែ សត្វ និង​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង រហូតដល់​ពេលបច្ចុប្បន្ន​ពួកគាត់​ទទួលដំណឹង​ថា ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD កំពុង​រត់ការ​សុំ​ធ្វើ​អា​ជៅ​វ​កម្ម​រ៉ែ​មាស​។​

​ប្រភព​បន្តថា ហេតុនេះហើយ​ទើប​ធ្វើអោយ​ពួក គាត់ មានការ​ព្រួយ​បារ​ម្ភ​យ៉ាងខ្លាំង​ចំពោះ ផលប៉ះពាល់ ហើយ ពួកគាត់​បានស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​ពិសេស រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ពិនិត្យឡើងវិញ​ចំពោះ​ការចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ឲ្យ​ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD ឬ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​រុករក​រ៉ែ​នៅក្នុង​ភូមិសាស្ត្រ​នោះឡើយ​៕​ដោ​យ៖​សុខ​ណាត​yhgtgccfvcfdddtgyfr

​

មនុស្ស​៣៧​នាក់​ស្លាប់ក្នុងហេតុការណ៍​វាយប្រហារ​ក្បែរ​ព្រលានយន្តហោះ​អា​ហ្វ​ហ្គា​នី​ស្ថាន

អា​ហ្វ​ហ្គា​នី​ស្ថាន​៖​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់បាន​វាយប្រហារ​តំបន់​មួយ​នៅក្បែរ​ព្រលានយន្តហោះអន្តរ​ជាតិ ក្នុងទីក្រុង​កង់​ដា​ហា ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ម្សិលមិញ​បណ្តាលឲ្យ​ជន​ស៊ីវិល ៣៧​នាក់​បាត់​បង់ជីវិត​ និងច្រើន​នាក់​ទៀត​រងរបួស​។
​ យោងតាម​ប្រភព​សារព័ត៌មាន​ចិន​ស៊ិន​ហួ​បាន ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​សកម្ម ប្រយុទ្ធ​តា​លី​បង់​បាន​បើក​ការវាយប្រហារ ដោយ​ការបាញ់រះ​ទៅលើ​អគារ​ស្នាក់នៅ​របស់​ប្រជាជន នៅក្បែរ​ព្រលានយន្តហោះ ភាគខាងត្បូង​ទីក្រុង​កង់​ដា​ហា​ក្នុងអំឡុងពេល​២០​ម៉ោង​។
​ ​គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ បាន​កើតឡើង​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​មេដឹកនាំ កំពូល​តា​លី​បង់​បានទទួល​មរណភាព​បន្ទាប់ពី​រងរបួស​ធ្ងន់​ដោយសារតែ​ជម្លោះផ្ទៃក្នុង ដែល​គេ​សង្ស័យថា បណ្តាលមកពី​គម្រោង​ការរៀបចំ​កិច្ចចរចា​សន្តិភាព​ជាមួយ​នឹង​រដ្ឋាភិបាល​៕

art11.1

​

ក្រុមចោរ​កាំភ្លើង​អាការ​ប្លន់​ថៅកែ​ម៉ាស៊ីនកិនស្រូវ​នៅ​ស្រុក​សង្កែ​

​បាត់ដំបង​៖​ក្រុមគ្រួសារ​ថៅ​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ស្រុក​សង្កែ កាលពី​វេលា​ម៉ោង​៧​ះ​០០​យប់​ថ្ងៃទី ៩ ខែធ្នូ កន្លងមកនេះ ត្រូវ​ខ្មាន់កាំភ្លើង​មាន​គ្នីគ្នា​៣​នាក់ ចូល​ប្លន់​ដល់​ក្នុងផ្ទះ ហើយ​ប្រមូលយក​ទ្រព្យសម្បត្តិ​មានតម្លៃ និង​គ្រឿងអលង្ការ សរុប​ប្រមាណ​ជាង មួយ​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ករណី​ប្លន់​ប្រដាប់អាវុធ​ដោយ​ចោរប្លន់​មួយក្រុម​ប្រដាប់​ដោយ​អាវុធ​អាកា និង​កាំភ្លើងខ្លី បានធ្វើ​សកម្មភាព​ប្លន់​នៅវេលា​ម៉ោង ៧ ៖00​នាទី​យប់ ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៥ បាន​ចូល​ប្លន់​ក្នុង​ភូមិគ្រឹះ​ថៅកែ​ម៉ាស៊ីនកិនស្រូវ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​នៅ​ភូមិ​-​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ។​

​ក្រុមចោរប្លន់​បាន ប្រមូល​យកលុយ​បាន​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ និង​គ្រឿងអលង្ការ​មាស ​ប្រាក់ និង​លុយ​ខ្មែរ​មួយចំនួនទៀត ហើយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។ នេះ​បើតាម​ការអះអាង​ប្រាប់​ពី​ជនរងគ្រោះ​។​

​ថៅកែ​ម៉ាស៊ីន​ស្រូវ​ដែល​ត្រូវ​ចោរប្លន់​ឈ្មោះ ភា​ញ ភឿ​ប ភេទ​ប្រុស អាយុ​៦០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ តាន់ ម៉ូ​រ៉ា រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​រៀប​ឲ្យ​ដឹងថា ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន​គ្នីគ្នា​៣​នាក់ ប្រដាប់​ដោយ​អាវុធ​អាកា​១​ដើម និង អាវុធខ្លី​១​ដើម កន្ត្រៃ​កាត់​ដែក​១ និង​ដែក​ស្បែង​១ បានធ្វើ​សកម្មភាព​សម្រុក​ចូលក្នុង​ផ្ទះ ដោយ​ប្រើ​ចុង​កាណុង​ភ្ជង់​គំរាម​បាញ់សម្លាប់ មនុស្ស​ចំនួន​៧​នាក់ ដែលមាន​វត្តមាន​ក្នុងពេល​កើតហេតុ ក្នុង​នោះ​រូបគាត់ និង​ប្រពន្ធ កូនប្រសារ និង​កូនបង្កើត​ចំនួន​៤​នាក់​។

​ជនរងគ្រោះ​បាន​បន្តទៀតថា ក្រុមចោរ​ប្រដាប់អាវុធ​អាកា និង​កាំភ្លើងខ្លី​នេះ​បាន​ភ្ជង់​គាត់ និង​កូនប្រសារ​ប្រុស​គាត់ រួច​ចាប់គាត់​ចងភ្ជាប់​ជាមួយគ្នា​ព្រមទាំង​ស្ទុះ​ទៅ​ភ្ជង់​ប្រពន្ធ និង​កូនស្រី​បង្កើត ឲ្យ​ប្រមែប្រមូល​ទ្រព្យ សម្បត្តិ​លុយកាក់​មាសប្រាក់​ដែលមាន​ប្រគល់​ទៅ​ឲ្យ​ពួកវា ។​ដោយសារ​ភ័យ​តក់ស្លុត​ពេក ពួកគាត់​បាន​យក​របស់​មានតម្លៃ លុយ សរុប​ប្រមាន​ណ​ជាជាង​មួយ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

​តាម​ការអះអាង​បញ្ជាក់បន្ថែម​ពី​កូនប្រុស​បង្កើតរបស់ជនរងគ្រោះម្នាក់​ឈ្មោះ ភឿ​ប ផា​យោ អាយុ​៣៦​ឆ្នាំ បាន​សន្និដ្ឋានថា ក្រុមចោរប្លន់​ប្រដាប់អាវុធ​អាកា​ទាំងនេះ​ទំនង​មក​ពួន​សំងំ​ក្នុង​បរិវេណ​ភូមិ​គ្រឺះ​របស់គាត់​ជាមុន ហើយ​ក្នុងពេលដែល​ពួកគាត់​ត្រឡប់​មកពីផ្សារ​វិញ បើករថយន្ត​ចូល​ផ្ទះ រួចហើយ​ដើរទៅ​ចាក់សោរ​ទ្វាររបង​ផ្ទះ ក៏​ស្រាប់តែ​លេចមុខ​ក្រុមចោរ​ទាំងនោះ​ចេញមក​ភ្ជង់​ពួកគាត់ ខ្លួន​គាត់ និង​ឳ​ពុក ដោយ​ចង​​រូបគាត់​ជាមួយ​ឳ​ពុក រួច​បន្ត​ភ្ជង់​ម្តាយ​របស់ខ្លួន ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ​ដែលមាន​ប្រគល់​ទៅ​ឲ្យ​ពួកវា​។​ពេល​ពួកវា​ធ្វើ​សកម្ម​ប្លន់​នេះ​គឺមាន​រយៈ​ប្រហែល​១​ម៉ោង ក្រោយពី​ប្រមែប្រមូល​លុយកាក់​ជាង​១​ម៉ឺន​ដុល្លារ លុយ​ខ្មែរ និង​មាស​ពេជ្រ​គ្រឿងអលង្ការ​មួយចំនួន ហើយ​វា​ចាកចេញ​ដោយ​សុវត្ថិភាព​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បន្ថែមទៀតថា ក្រោយ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ចាកចេញ ពួកគាត់​ជនរងគ្រោះ​បាន​ប្តឹង និង​រាយ​កាយ​ការណ៍​ឲ្យ​សមត្ថកិច្ច​ហើយ​ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ប៉ូលីស​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ប៉ូលីស​ខេត្ត បាន​ចុះ​តាម​ប្រមាញ់​ក្រុមចោរប្លន់​ប្រដាប់​អស​វុ​ធ​ទាំងនោះ​ភ្លាមៗ​ដែរ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ ។​
​គួរ​ជម្រាប​ថា ករណី​ប្លន់​ប្រដាប់​ដោយ​អាវុធ​អាការ បាន​កម្រើក​ឡើងវិញ​ជា​បន្តបន្ទាប់​នៅតាម​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​៕​ដោយ​៖​សុផល​IMG-20151210-WA0000IMG-20151210-WA0002IMG-20151210-WA0003IMG-20151210-WA0001

​

រុស្ស៊ី​ព្រមាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កម្ទេច​ក្រុម​ឧទ្ទាម ISIS

​រុស្ស៊ី​៖​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បានធ្វើការ​ព្រមាន​ថា ប្រព័ន្ធ​មី​ស៊ី​ល​ក្រោម​សមុទ្រ​ដែល​ប្រតិបត្តិការ​ដោយ​នាវាមុជទឹក​ធ្វើ សង្គ្រាម​ជាមួយ​ក្រុម​ជ្រុលនិយម ISIS នៅ​ប្រទេស​ស៊ី​រី អាច​នឹង​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ ការព្រមាន​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​រុស្ស៊ី​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​ឧទ្ទាម​ស៊ី​រី ដោយ​មី​ស៊ី​លពី​នាវាមុជទឹក​ជា​លើកដំបូង អមដោយ​ការទម្លាក់​គ្រាប់បែក​ពីលើ​អាកាស​។
​លោក ពូ​ទីន បាន​អះអាងថា កងទ័ព​របស់លោក​បាន​វាយប្រហារ​លើ​គោលដៅ​៣០០ ផ្សេងគ្នា​ក្នុង​រយៈពេល ៣​ថ្ងៃ​ចុងក្រោយ និង​ជួយ​ឲ្យ​កងកម្លាំង​ពិសេស​របស់​ប្រទេស​ស៊ី​រី​រកឃើញ​ប្រអប់​ខ្មៅ​នៃ យន្តហោះ​ចម្បាំង​រុស្ស៊ី ដែល​ត្រូវ​បាញ់​ទម្លាក់​ដោយ​ប្រទេស​ទួរគី​កាលពី​ខែវិច្ឆិកា​កន្លងទៅ​។​
​យ៉ាងណាក្ដី​លោក​ប្រធានាធិបតី​រូបនេះ​បញ្ជាក់ថា មិនចាំបាច់​ប្រើ​សព្វាវុធ​ដ៏​សាហាវ​នេះ​ក្នុងការ​ធ្វើសង្គ្រាម​ទេ​។ អ្វីដែល​លោក​និយាយ​នៅពេលនេះ គឺ​ក្នុងន័យ​ចង់​បង្កើន​សមត្ថភាព​សព្វាវុធ និង​គ្រឿង​បំពាក់​ទាំងឡាយ ដែល​ផ្គត់ផ្គង់​ដល់​ទាហាន​ទាំង​ជើងគោក និង​ជើង​ទឹក​របស់​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះ​៕

2F361ACF00000578-3353095-image-a-10_14496861840762F32FB5D00000578-3351705-image-a-2_14496564668932F2F24D300000578-3351705-image-a-21_1449613909488

​

លោក ពូ​ទីន ចាត់ទុកទង្វើរបស់តួកគី ថាលួចចាក់ពីក្រោយខ្នង​

 រុស្ស៊ី​៖​លោក​ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន បាន​ព្រមាន​ថា ដោយ​មិន​អាស្រ័យ​នឹង​លទ្ធផល​នៃ​ការធ្វើ​វិភាគ​ប្រអប់​ខ្មៅ​យន្តហោះ​ដែល​ត្រូវបាន​តួ​ក​គី​បាញ់​ទម្លាក់​នោះ ក្រុង​ម៉ូស្គូ នឹង​ពុំ​កែប្រែ ឥរិយាបថ​ខ្លួន​ឡើយ ចំពោះ​ទង្វើ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​តួ​ក​គី​ទល់នឹង​រុស្ស៊ី ដ្បិត​រុស្ស៊ី​តែង​បានចាត់ទុក តួ​ក​គី​មិន​គ្រាន់តែ​ជា​មិត្ត​ប៉ុណ្ណោះ​ទេ តែ ក៏​ជា​សម្ព័ន្ធមិត្ត​ទៀតផង ក្នុងការ​ប្រយុទ្ធ ទល់នឹង​ភេរវ​និយម ហើយ​មិនបាន​នឹកស្មាន​ទាល់តែសោះ ថា តួ​ក​គី​ស្រាប់តែ​ក្បត់​នឹង​រុស្ស៊ី ដោយ​ចាក់​យើង​ចំ​ពីក្រោយ​ខ្នង​តែម្តង​។​
​លោក​ប្រធានាធិបតី ពូ​ទីន បាន​ថ្លែងថា ការធ្វើ​វិភាគ​ប្រអប់​ខ្មៅ​នោះ​នឹង​អនុញ្ញាត​ឲ្យ​កំណត់ ផ្លូវ​ហោះហើរ ល្បឿន កំពស់​ហោះ និង​កន្លែង​ស្ថិតនៅក្នុង​អាកាស​នៃ​យន្តហោះ​រុស្ស៊ី ពេល​វា​ត្រូវបាន​បាញ់​បំផ្លាញ ដោយ​កង​អាកាស​តួ​ក​គី​។
​លោក Shoigu បាន​រៀបរាប់​ជូន​លោកពូ​ទីន​ថា ដែនដី​ដែល​យន្តហោះ​ចម្បាំង​រុស្ស៊ី​ធ្លាក់​ទៅលើ ក្រោយពី​រង​ការបាញ់ប្រហារ​ដោយ​តួ​ក​គី ត្រូវបាន “​រំដោះ​” រួច​ដោយ កងកម្លាំង​ពិសេស​របស់​ស៊ី​រី ហេតុដែល​អនុញ្ញាត​ឲ្យ​គេ​រកឃើញ​ប្រអប់​ខ្មៅ​នោះ នៅត្រង់​តំបន់​ដែល​មកទល់​ពេល​នោះឯង គឺ​បាន​ស្ថិតនៅក្រោម​ការកាន់កាប់​ពួក​ឧទ្ទាម​ភេរវជន​។​
​ដោយឡែក ប្រភព​ការទូត បាន​ឲ្យ​ដឹងថា នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​. រុស្ស៊ី បាន​សុំ​ឲ្យ លើក​យកទៅ​ពិនិត្យមើល​ក្រៅផ្លូវការ បញ្ហា​ពាក់ព័ន្ធ​នឹង​អន្តរាគមន៍​យោធា​នៃ​កងទ័ព​តួ​ក​គី ចូលក្នុង​ដែនដី ស៊ី​រី និង អ៊ីរ៉ាក់​។ ជាការ​កត់សម្គាល់ រាល់​តែ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នេះ គឺ ត្រូវ​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព រប​ស់ស​.​រ​.​អា​. ដែល​ឡើង​ធ្វើជា​ប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សា ពេញ​មួយខែ​ធ្នូ​នេះ​។ ដូច​គេ​ដឹង​ស្រាប់ អាមេរិក ជា​សម្ព័ន្ធមិត្ត​តួ​ក​គី​តែម្តង​៕

2015-12-08T204841Z_568749182_GF10000259138_RTRMADP_3_RUSSIA-POLITICS

​