All posts by មេគង្គ ប៉ុស្តិ៍

ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ​ភេរវជន​ទី​៣ ដែល​វាយប្រហារ​ក្នុង​សាល​ប្រគំ​តន្ត្រី​ក្រុងប៉ារីស​

ប៉ារីស​៖​ប៉ូលិស​បារាំង​កាលពី​ម្សិលមិញ​បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​អត្តសញ្ញាណ​របស់​ភេរវជន​ទី​៣​ចុងក្រោយ​ដែល​បាន​វាយប្រហារ​នៅក្នុង​សាល​ប្រគំ​តន្ត្រី​ឈ្មោះ​បា​តា​ក្លង់ ស្ថិតក្នុង​ទីក្រុង​ប៉ារីស​នា​ថ្ងៃទី​១៣ វិច្ឆិកា​កន្លងទៅ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៣០​នាក់ និង​របួស​ជាង ៣០០​នាក់​។​
​ក្រុមប៉ូលិស​ទើបបាន​ទម្លាយ​ឲ្យ​ដឹង​នូវ​អត្តសញ្ញាណ​របស់​ភេរវជន​ទី​៣ ដែលមាន​ឈ្មោះថា Foued Mohamed-Aggad មាន​អាយុ ២៣​ឆ្នាំ និង​ជា​ជនជាតិ​បារាំង​មាន​ដើមកំណើត​នៅក្នុង​ទីក្រុង Strasbourg​។ Aggad មាន​បងប្អូន​ប្រុស ៣​នាក់ និង​ដែល​ឱ​ពុក និង​ម្តាយ​បាន​លែងលះគ្នា​តាំងពី​ឆ្នាំ ២០០៧​។ នៅ​ដំណាច់ឆ្នាំ ២០១៣ Aggad និង​បងប្អូន​ប្រុស ៣​នាក់ រួមទាំង​មិត្ត​ជិតស្និត​ចំនួន ៨​នាក់​ផ្សេងទៀត​រស់ក្នុង​ស្រុក​តែមួយ​បាននាំគ្នា​ធ្វើដំណើរ​ទៅកាន់ តំបន់​ប្រយុទ្ធ​ក្នុងប្រទេស​ស៊ី​រី​។​
​គួរ​បញ្ជាក់ថា ភេរវជន​ទាំងអស់​៣​នាក់​ដែល​គេ​ដឹងថា បាន​ចូលទៅ​វាយប្រហារ​នៅក្នុង​សាល​ប្រគំ​តន្ត្រី​ឈ្មោះ​បា​តា​ក្លង់​ក្រុង ប៉ារីស​នា​យប់​ថ្ងៃទី​១៣ វិច្ឆិកា​កន្លងទៅ ។ ចំណែក​ភេរវជន​ទាំង​៣​នាក់​ក៏បាន​ស្លាប់​គ្មាន​សល់​ម្នាក់ តែ​រហូតមក​ដល់ពេលនេះ គឺ​ទើប​មាន​ភេរវជន​តែ ២​នាក់​គត់​ដែល​គេ​បាន​ស្គាល់​អត្តសញ្ញាណ​។ ភេរវជន​ទី​១​មានឈ្មោះ Samy Amimour និង​ភេរវជន​ទី​២ មានឈ្មោះ Ismaël Omar Mostefaï៕

Foued Mohamed Aggad-3e tueur de Bataclan

​

ក្រុម ISIS អំពាវនាវ​ឲ្យ​ម៉ូ​ស្លី​ម​នៅលើ​ពិភពលោក​ចូលរួមប្រយុទ្ធ

បរទេស​៖​យោងតាម​ការចេញផ្សាយ​របស់​កាសែត The New York Times​បាន​ផ្សាយ​ថា ក្រុម​រដ្ឋ​អ៊ីស្លាម (ISIS) បាន​អំពាវនាវ​ឲ្យ​ជន​ម៉ូ​ស្លី​ម នៅ​ជុំវិញ​ពិភពលោក ជាពិសេស​នៅ​ប្រទេស​ចិន​ឲ្យ​ចូលរួម​ជា​ក្រុម​ខ្លួនដែល​បច្ចុប្បន្ន​កំពុងតែ​មានអំណាចនៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ។​
​ក្រុម ISIS បាន​ប្រើប្រាស់​ប្រពន្ធ​អន​ឡាញ Al Hayat Media Center បង្ហោះ​សារ​ជា​ភាសា​ចិន ដោយបាន​អំពាវនាវ ឲ្យ​ជន​ម៉ូ​ស្លី​ម​ទាំងអស់ នៅក្នុង​ប្រទេស​ចិន ចូលរួម​ជាមួយ​ក្រុមរ​បស់​ខ្លួន ដោយនៅ​សារ​នោះបាន​សរសេរថា​៖ «​ក្រោក​ឡើង​» និង «​ចាប់​កាន់​អាវុធ​ទៅ​ប្រយុទ្ធ​»​។​
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៤ មេដឹកនាំ​ក្រុម ISIS លោក Abu Bakr al-Baghdadi បានប្រកាសថា ចិន​ជា​ប្រទេសមួយ ដែល​សម្បូរ​ឲ្យ​ជនជាតិ​ម៉ូ​ស្លី​ម​៕

Mandatory Credit: Photo by REX USA (2642870a)  Hayat Boumeddiene, far right  Hayat Boumeddiene 'appears in Islamic State film' - 06 Feb 2015  The latest video released by French-speaking Islamic state (ISIS), fighters may be Hayat Boumeddiene, who is believed to have knowledge about the deadly January 9, 2015 attack on a Paris kosher grocery,The video, titled "Blow Up France 2," was released Tuesday and shows an ISIS fighter praising previous attackers in France and calling for new attacks. The video shows a woman standing next to the speaker, wearing camouflage clothing and holding a weapon. French authorities are investigating the possibility this woman could be Hayat Boumeddiene. Her husband, Amedy Coulibaly, killed four hostages January 9 at a kosher grocery in Paris, authorities said. He was killed by police in a rescue and the remaining hostages fled to safety.

Mandatory Credit: Photo by REX USA (2642870a) Hayat Boumeddiene, far right Hayat Boumeddiene ‘appears in Islamic State film’ – 06 Feb 2015 The latest video released by French-speaking Islamic state (ISIS), fighters may be Hayat Boumeddiene, who is believed to have knowledge about the deadly January 9, 2015 attack on a Paris kosher grocery,The video, titled “Blow Up France 2,” was released Tuesday and shows an ISIS fighter praising previous attackers in France and calling for new attacks. The video shows a woman standing next to the speaker, wearing camouflage clothing and holding a weapon. French authorities are investigating the possibility this woman could be Hayat Boumeddiene. Her husband, Amedy Coulibaly, killed four hostages January 9 at a kosher grocery in Paris, authorities said. He was killed by police in a rescue and the remaining hostages fled to safety.

​

អធិការខណ្ឌដង្កោ បង្ហាញជនសង្ស័យ​លួចប្លន់ ១០នាក់

រាជធានីភ្នំពេញ៖ ជនសង្ស័យលួចប្លន់​យ៉ាង​សកម្ម ចំនួន១០នាក់ក្នុងរាជធានីភ្នំពេញ ត្រូវ​បាន​បង្ហាញ​មុខ​ជា​ធារណៈ កាលពីព្រឹក​ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៥ នៅអធិការដ្ឋាននគរបាល​ខណ្ឌដង្កោ។

ក្នុងពិធីបង្ហាញ​មុខជា​សាធារណៈក្រោម​អធិប​តិភាព​លោក ជឹម ស៊ីថា អធិការ​ដ្ឋាននគរ​បាលខណ្ឌ​ដង្កោ លោក​ព្រះរាជអាជ្ញា​ប្រចាំ​ខណ្ឌដង្កោ លោក ឈឹម ប៊ុនរត្ន័ អធិការរងទទួលបនន្ទុក​ផ្នែក​ព្រហ្មទណ្ឌខណ្ឌ​ដង្កោ និងលោក ប៊ុន សិត្យា នាយការិយា​ល័យ​ទទួលបន្ទុក​ផ្នែកព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ។

ក្មុងឱកាសនោះលោក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោបានអោយដឹងថា ចំពោះ​ជនសង្ស័យ​ទាំង ១០នាក់នេះ​បាន​ប្រើ​ល្បិច​ថ្មីក្នុង​ការធ្វើ​សក្មភាព ដោយប្រើស្ដ្រីធ្វើជា​ធ្នាក់​អោយហៅម៉ូតូ​ឌុប​ជិះ ពេលទៅ​ដល់គោល​ដៅហុច​លុយ​អោយ​ហើយ​ធ្ងើសកម្ម​ភាពវាយពីក្រោយ។ ហើយ​លោក​បានបន្ដទៀតថា ចំពោះជន​ស្ស័យ​ទាំង ១០នាក់​នេះ​បានធ្វើ​សកម្មភាព​វាយ​ប្លន់​នេះជាញឹក​ញាប់ ក្នុង​រាជធានីភ្នំពេញ ក៍ដូចជាតាមបណ្ដាខេត្ដ។ លោកបានបញ្ជាក់ទៀតថា ចំពោះជន​សង្ស័យ​ទាំង ១០នាក់នេះបាន​ប្រើឧបករណ៍​ដូចជា ម៉ាលេត ញញួរ និងដែកគាស់ រួម​ជា​មួយនឹង ម៉ូតូ ០២គ្រឿងដែលជាមធ្យោបាយ​សំរាប់​ធ្វើសកម្មភាព។ លោក ជឹម ស៊ីថា បន្ដអោយដឹងទៀតថា​ ជន​សង្ស័យ​ទាំង ១០នាក់មាន​ឈ្មោះដូចខាងក្រោយ៖

ទី ១ ឈ្មោះ ធឿន រ៉ាវី ហៅ រ៉ា ហៅ រិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ សា្នក់នៅភូមិទី ០២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ទី ២ ឈ្មោះ នី និត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំ ក្ដាន់២ សង្កាត់មិត្ដភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ទី ៣ ឈ្មោះ សួង សុខនាង ភេទស្រី អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រី​ង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ទី ៤ ឈ្មោះ រឿង សុវណ្ណ ហៅភ្លើង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ផ្ទះជួលភូមិ ចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ទី ៥ ឈ្មោះ ស៊ុន តឹកឡាយ ហៅគឹម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។
ទី ៦ ឈ្មោះ គីង គឹមស៊ន ហៅវ៉េវ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្បែរផែស្ងួត តេង ឡាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ទី ៧ ឈ្មោះ វណ្ណ ដារ៉េត ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រះពោធិ៍ ឃុំភ្នំបាទ ស្រុកពញ្ញាឮ ខេត្ដកណ្ដាល។
ទី ៨ ឈ្មោះ មឿន គន្ធា ហៅចិន្ថា ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិវត្ដថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្ដកណ្ដាល។
ទី ៩ ឈ្មោះ រិន បុរិទ្ធ ហៅរិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ លំនៅភូមិ កន្ទោងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ទី ១០ ឆឹង ពិដោរ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួលផ្ទះជួលភូមិ ជម្ពូវន្ដ័ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ពេលបច្ចុប្បន្ន ជនសង្ស័យទាំង ១០នាក់ រួមទាំងវត្ថុតាង ខាងសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

គួរំលឹកដែថាចំពោះករណីទាំង ១២ករណីដែលជនសង្ស័យទាំង ១០នាក់បានប្រព្រឹត្ដិកន្លងមករាជធានីភ្នំពេញ ក៍ដូចជាតាមបណ្ដាខេត្ដនានា ពេលនេះត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ដង្កោ បាន​សហការ​ជាមួយការិយាល័យព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាធានីភ្នំពេញង្ក្រាប​បានជាស្ថាពរ៕ ដោយ៖គឹម បញ្ញា

20151208_124029 20151208_130423 20151208_130822 20151208_131105 20151209_090238 20151209_090242 20151209_090707 20151209_091054

ប៉ូលីសសេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃរឹប​អូស​សំបក​កង់ ពោះ​វៀន​កង់​ម៉ូតូ ដែល​នាំ​ចូល​ខុស​ច្បាប់

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី០៩ ខែធ្នូ ២០១៥ វេលា​ម៉ោង៨:៣០នាទី  ប៉ូលីស នៃនា​យកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តម​សេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយក ដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងដោយមានកិច្ចស ហការ ពីកម្លាំងការិយាល័យ ប្រឆាំង​បទល្មើស សេដ្ឋកិច្ច នៃស្នងការ ដ្ឋាននគរបាល​ខេត្តបាត់ ដំបង ដឹកនាំ​ដោយ​លោក ម៉ៅ រង្សី ប្រធាន​ការិ យាល័យ​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត បានចុះបង្ក្រាប​ទីតាំង​លក់គ្រឿងបន្លាស់ម៉ូតូ​គ្រប់​ប្រភេទ នៅតាម​បណ្តោយផ្លូវជាតិលេខ៥  ដែលមាន ស្លាកយីហោ គង់ ណាំ ផ្ទះលេខ១៧ ភូមិព្រែកមហាទេព សង្កាត់ស្វា យប៉ោ(ស្ថិតនៅប្លុកបុរីព្រែក មហាទេព) ក្រុង-ខេត្តបាត់ដំបងដែលមាន ឈ្មោះ គង់ ណាំ អាយុ៣៣ឆ្នាំ ជាម្ចាស់អាជីវកម្ម។

តាមការគូសបញ្ជាក់របស់លោកឧត្តមសេនីយត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទ ល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឲ្យើដឹងថា ការចុះឆែកឆេរផ្ទះដែលមានស្លាកយីហោ គង់ ណាំ ខាងលើនេះ គឺធ្វើឡើងដោយយោងតាមពាក្យបណ្តឹង របស់ មេធាវី ចាប កែវ  ដែល
ជាមេធាវី តំណាងដោយអាណត្តិ ជូនក្រុមហ៊ុន គង់ នួន គ្រុប(Koung Noun Group Co.,Ltd)។ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខ លើការនាំចូល និងចែកចាយផលិតផល សំបកកង់ និង ពោះវៀនកង់ ទោចក្រយានយន្តម៉ាកIRC ពីក្រុមហ៊ុន Inoue Rubber(Thailand) Public Company Limitedរបស់ប្រទេសថៃ នៅក្នុងទីផ្សារព្រះរាជា ណាចក្រកម្ពុជា។

លោកឧត្តមសេនីយត្រី ឡុង ស្រេង បានគូសបញ្ជាក់ឲ្យដឹងទៀត ថា៖ យោងតាមពាក្យបណ្តឹង និងកន្លងមកនេះ មានផលិតផលសំបក កង់និងពោះវៀន​កង់ម៉ូតូម៉ាក IRC ក្លែងបន្លំម៉ាក និងខុសច្បាប់ជាច្រើន
កំពុងត្រូវ​បាន​នាំ​ចូល​ និងចែ​ក​ចាយដោ​យ​ឈ្មួញ​មួយ​ចំនួន នៅតាមទី ផ្សារមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសនៅក្នុងខេត្តបាត់ ដំបងតែម្តង។ ដែលនេះជាសកម្មភាពបានរំលោភលើសិទ្ធិផ្តាច់មុខនិង
ធ្វើឲ្យខូចផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន គង់ នួន គ្រុបដែល
ជាក្រុមហ៊ុនមានសិទ្ធិនាំចូល និងចែកចាយ នូវ ផលិតផលម៉ាក IRC
ត្រឹមត្រូវ​​តាម​​ច្បាប់​​​របស់​​ព្រះ​រាជា​ណាចក្រកម្ពុជា។

វត្ថុតាងផលិតផលក្លែងក្លាយជាក់ស្តែង ដែលកម្លាំងសមត្ថកិច្ចចុះ
បង្ក្រាបនិងរឹប​​អូសជាវ​ត្ថុតាង រួមមាន៖ សំបកកង់ម៉ូតូម៉ាក IRC ចំនួន
១២៦ សំបក, ពោះវៀនម៉ូតូម៉ាក IRC ចំនួន០៣ប្រភេទ សរុបចំនួន ៦៣០ពោះវៀន។ ហើយវត្ថុតាងទាំងនេះ ត្រូវបានសមត្ថកិច្ចប៉ូលីស សេដ្ឋកិច្ចក្រសួងនិងខេត្តបានយកទៅរក្សាទុកនៅការិយាល័យប្រឆាំង
បទល្មើសសេដ្ឋកិច្ច នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីក សាងសំណុំរឿងតាមនីតិវិធីល្មើសជាក់ស្តែង បញ្ជូនទៅតុលាការខេត្ត បាត់ដំបង។

សូមបញ្ជាក់ថា៖ យោងតាមពាក្យបណ្តឹងរបស់មេធាវីក្រុមហ៊ុន គង់
នួន គ្រុប ក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងសំណងចំនួន ៥០ម៉ឺនដុល្លារ
ពីម្ចាស់អាជីវកម្ម ឈ្មោះ គង់ ណាំ ខាងលើ៕.  ដោយ៖សំអាន

IMG-20151209-WA0026 IMG-20151209-WA0027 IMG-20151209-WA0028 IMG-20151209-WA0029 IMG-20151209-WA0030

ចិន​រិះគន់​អាមេរិក​ចំពោះ​ការដាក់​យន្ត ហោះ​ស៊ើបការណ៍​ទៅកាន់ប្រទេស​សិង្ហ​បុរី​

ប៉េកាំង​៖រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រិះគន់​អាមេរិក​ពាក់ព័ន្ធ​ការដាក់​ពង្រាយ​យន្តហោះ​យោធា ប្រភេទ US Navy P-8 Poseidon ទៅកាន់​ប្រទេស​សិង្ហ​បុរី ដែល​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ខណៈ​ភាព​តានតឹង​កំពុង​កើតមាន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ។ នេះ​បើតាម​សារព័ត៌មាន AP ។​
​ការរិះគន់​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការការពា​រ​ជាតិ រវាង​រដ្ឋមន្ត្រី​ការពារជាតិ សហរដ្ឋអាមេរិក លោក Ash Carton និង​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី លោក Ng Eng Hen ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ចំពោះ​កា​រប​ញ្ជូ​ប​យន្តហោះ P-8 ដែល​ប្រដាប់​ដោយ​បច្ចេកវិទ្យា Sensor និង​ប្រព័ន្ធ​រ៉ា​ដា ដែលមាន​សមត្ថភាព​ក្នុង​ប្រមូល​ព័ត៌មាន និង​បាញ់ប្រហារ​ទៅលើ​នាវាមុជទឹក​។
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Hua Chuying បាន​លើកឡើងថា យោធា​ដ៏​រឹងមាំ​របស់​សហរដ្ឋអាមេរិក នាពេល​បច្ចុប្បន្ន មិន​ផ្តល់​ភាពងាយស្រួល ចំពោះ​សាធារណជន និង​ផលប្រយោជន៍​រយៈពេល​យូរអង្វែង​នោះទេ ក្នុងចំណោម​បណ្តា​ប្រទេស​នៅក្នុង​តំបន់ យើង​សង្ឃឹមថា ភាគី​ដែល​ពាក់ព័ន្ធ នឹង​ផ្តល់​ភាព​ទុកចិត្ត​រវាង​គ្នា​ទៅវិញទៅមក ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​។
​ ​គួរ​បញ្ជាក់ថា ប្រទេស​ចិន​បច្ចុប្បន្ន​កំពុងមាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស អាស៊ីអាគ្នេយ៍​ចំនួន​៤ ក្នុងនោះ​រួមទាំង​សម្ព័ន្ធមិត្ត​របស់ សហរដ្ឋអាមេរិក​ផងដែរ គឺ​ប្រទេស វៀតណាម និង​ហ្វីលីពីន ហើយ​កាលពី​ខែតុលា​កន្លងទៅនេះ សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង ល្បាត​នៅក្បែរ​ប្រជុំ​កោះ​ជម្លោះ Spratly ដែល​បង្ក​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មានការ​ខឹងសម្បា​ជាខ្លាំង​៕

168429-us-navy-boeing-p-8a-poseidon-737-8fv_PlanespottersNet_436079

​

ក្រុមចោរ6នាក់​បាញ់​បុរស​ម្នាក់​ស្លាប់​ប្លន់​យក​ម៉ូតូ​​១​គ្រឿង​នៅ​សង្កាត់​បឹកក់១

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធមាន គ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពបាញ់សម្លាប់ ប្លន់យកម៉ូតូមួយគ្រឿងយ៉ាងសាហាវ បណ្តាលឲ្យជន រងគ្រោះស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១និង០៥នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយ ផ្លូវលេខ ២៧៥ កែងផ្លូវលេខ ៥២៨ ភូមិទំបនទួលគោក សង្កាត់បឹងកក់១  ខណ្ឌទួលគោក ទល់មុខការដ្ឋានធ្វើរថយន្ត អេ ភី​ អេស ។

យោងតាមប្រភពព័ត៌មានពីយុវជនម្នាក់ត្រូវជាមិត្រភ័ក្តិរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេបានជិះម៉ូតូពីរគ្រឿង ចេញពីក្លិប អារីណា នៅម្តុំកាំកូសិតធី ដោយជិះធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥២៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ កន្លែងស្ងាត់ ក៏ស្រាប់តែមានជនសង្ស័យ៦នាក់ជិះម៉ូតូ៣គ្រឿងទីមួយម៉ាក​និច ទី២ម៉ាក ឡែត ទី៣ម៉ាកស្មាស់ មិនចាំស្លាកលេខបានជិះមកកៀរពួកគេ (ជនរងគ្រោះ) ឲ្យឈប់ម៉ូតូ តែពេលនោះពួកគេ មិនព្រមឈប់ម៉ូតូឡើយ ក៏ជនសង្ស័យនោះដកកាំភ្លើង បាញ់សំដៅមករកពួកគេមួយគ្រាប់ តែមិនត្រូវ ។ ភ្លាមៗនោះពួកគេ(ជនរងគ្រោះ)ក៏ជិះចែកផ្លូវគ្នា ដើម្បីរកកន្លែងមាន​សុវត្ថិភាព ដោយមានការភ័យខ្លាចពេកក៏ ធ្វើអោយមិត្តភក្តិរបស់គេដែលជិះម៉ូតូម៉ាក ហុងដាឌ្រឹមសេ ១២៥ ស៊េរី២០០៦ ឡើងស៊េរី ២០១៣ ពណ៌ ខ្មៅ ពាក់ស្លាក​លេខ កំពត 1A-6665 ជិះឌុបគ្នាបីនាក់នោះ ទៅរអិលដួលនៅមុខការដ្ឋានធ្វើរថយន្ត អេ ភី​ អេស ស្របពេលជនសង្ស័យជិះមកពីក្រោយក៏ បាញ់ប្រហារមួយគ្រាប់ទៀត បណ្តាលអោយចំជនរងគ្រោះដែលជាអ្នកបើកម៉ូតូឈ្មោះ ផាន់ ណាឌុប អាយុ ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅម្តុំអង់តែន ទួលគោក ត្រូវមួយគ្រាប់ក្រោមដោះ ធ្លោយពីម្ខាងទៅម្ខាងរងរបួសធ្ងន់ តែដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក​ក៏ស្លាប់បាត់បង ជីវិត ពេលគេដឹកយកមកសង្គ្រោះដល់មន្ទីរ ពេទ្យកាល់ម៉ែត។

ទោះជាយ៉ាងណាក្រុមចោរប្លន់ធ្វើសកម្មភាព​បានសម្រេចដោយយកម៉ូតូជនរងគ្រោះទៅបាត់ដោយសុវត្ថិភាព គ្មានខ្លាចរអាសមត្ថកិច្ចសូម្បីតែបន្តិច ។  ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់ សាកសពឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ។

អំពើចោរកម្មប្លន់ប្រដាប់អាវុធ ចោរឆក់តាមដងផ្លូវ ចោរគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ចោរកាច់សោ.កម៉ូតូ និងចោរលួចស្លាកលេខរថយន្តជាដើម កំពុងកើតឡើងយ៉ាងពេញបន្ទុកក្នុងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចនគរបាលនិងសមត្ថកិច្ចកងរាជអាវុធហត្ថបង្ក្រាបមិនចេះអស់នោះទេ។ អំពើចោរកម្មគ្រប់រូបភាពកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ហេតុនេះហើយទើបនៅពេលចាប់បានចោរឆក់ចោរលួចម្ដងៗប្រជាពលរដ្ឋប្រើអំពើហិង្សាទៅលើក្រុមចោរទាំងនោះយ៉ាងចាស់ដៃ។

ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកំពុងតែអស់ជំនឿលើមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងការពង្រឹងសន្តិសុខសង្គម ព្រោះបទល្មើសលួចឆក់ប្លន់កើតឡើងទាំងយប់ទាំងថ្ងៃ៕ដោយ ៖រដ្ឋា

IMG-20151209-WA0024 IMG-20151209-WA0018 IMG-20151209-WA0010 IMG-20151209-WA0013 IMG-20151209-WA0006

IMG-20151209-WA0021

 

អ៊ីរ៉ាក់​៖​តួ​ក​គី​ជា​មណ្ឌល​ជួញដូរ​ប្រេង​ខុសច្បាប់​ដ៏​ធំ​របស់​ក្រុម ISIS

អ៊ីរ៉ាក់​៖​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider Abadi បាន​ចោទប្រកាន់​ប្រទេស​តួ​ក​គី​ថា ជា​មជ្ឈមណ្ឌល​ជួញដូរ​ប្រេង​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​មួយ​របស់​ពួក​ឧទ្ទាម ISIS ។ ការចោទប្រកាន់​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​យោធា​តួ​ក​គី​បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ដែន​អធិបតេយ្យភាព​អ៊ីរ៉ាក់​។ នេះ​បើ​យោងតាម សារព័ត៌មាន RT​។​
​ក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ លោក Frank-Walter Steinmeier នាយករដ្ឋមន្ត្រី​រូបនេះ​បាន​សង្កត់ធ្ងន់ ពី​សារៈសំខាន់​នៃ​ការបញ្ឈប់​ការជួញដូរ​ប្រេង​ខុសច្បាប់​ក្នុង​តំបន់​ក្រោម​ការគ្រប់គ្រង​របស់​ពួក​ជី​ហាត​ក្នុងប្រទេស​អ៉ី​រ៉ា​ក់ និង​ស៊ី​រី​។ មិនតែប៉ុណ្ណោះ លោក​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ជួយ​ប្រទេស​អ៉ី​រ៉ា​ក់ ដើម្បី​ប្រឆាំងនឹង​ពួក​ឧទ្ទាម ISIS
​គួរ​បញ្ជាក់ថា តាម​របាយការណ៍​ស៊ើបអង្កេត​របស់​រុស្ស៊ី​បាន​បង្ហាញថា ប្រាក់ចំណូល​របស់​ពួក​ឧទ្ទាម ISIS ជាង​៤៣​ភាគរយ បានមកពី​ជំនួញ​ប្រេង​ខុសច្បាប់ ហើយ​ការជួញដូរ​ប្រេង​ខុសច្បាប់​របស់​ពួក​ឧទ្ទាម ភាគច្រើន​ធ្វើឡើង​នៅក្នុង​ប្រទេស​តួ​ក​គី​៕

6347_Oil

​

ស្លាប់ និង​របួស​ជាង​១០០​នាក់​ក្នុង​ហេតុការណ៍​រថភ្លើង​បុក​គ្នា​នៅ​ឥណ្ឌា​

ឥណ្ឌា​៖​យ៉ាងតិច​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ និង​១០០​នាក់​ផ្សេងទៀត​របួស នៅក្នុង​គ្រោះ​ឧបទ្ទវហេតុ​រថភ្លើង ២​គ្រឿង​បុក​គ្នា នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោងតាម​សារព័ត៌មាន RT​។​
​ប៉ូលិស​ប្រចាំ​តំបន់​បានបង្ហាញ​របាយការណ៍​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ៨ និង​២៥​នាទី​ព្រឹក​ម្សិលមិញ បណ្ដាល​ឲ្យ​អ្នកបើកបរ​រថភ្លើង​ម្នាក់​ត្រូវបាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ខណៈដែល​មនុស្ស​ប្រមាណ ១០០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ករណី​រថភ្លើង​ពីរ​គ្រឿង​បុក​គ្នា​នេះ ត្រូវបាន​គេ​ជឿជាក់ថា បណ្ដាលមកពី​អ័ព្ទ​ក្រាស់ ជាហេតុ​ធ្វើ​ឲ្យ​អ្នកបើកបរ​រថភ្លើង​មើលមិនឃើញ​។​
​គួរ​បញ្ជាក់ថា ឥណ្ឌា​ជា​ប្រទេសមួយ​ដែលមាន​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ច្រើនជាងគេ ដែល​បច្ចុប្បន្ន​មាន​ជើង​ធ្វើដំណើរ​ទៅមក​ប្រមាណ ១២,០០០​ជើង​, អ្នកដំណើរ ២៣​លាន​នាក់​ក្នុង​មួយថ្ងៃ​៕

56666fedc46188d23a8b45ee

​

ផ្ទុះ​គ្រាប់បែក​នៅ​​មូ​ស្គូ​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស​

​រុស្ស៊ី​៖​មនុស្ស​៥​នាក់ រងរបួស​ស្រាល បន្ទាប់ពី​គ្រាប់បែក​ច្នៃ​មួយ​គ្រាប់​បាន​ផ្ទុះឡើង នៅ​ចំណត​រថយន្តក្រុង កណ្តាល​រដ្ឋធានី Moscow របស់​រុស្ស៊ី​។ នេះ​បើតាម​ព័ត៌មាន AFP ។ ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ចន្ទ (​ម៉ោង​ក្នុង​តំបន់​) តាម​បណ្តោយ​ផ្លូវ Pokrovka ជា​តំបន់​ដ៏​ពេញនិយម កណ្តាល​ទីក្រុង Moscow ជា​ចំណុច​សម្បូរ​ទៅដោយ​បា និង​ភោជនីយដ្ឋាន​ជាច្រើន​។​
​អ្នកនាំពាក្យ​ប៉ូលិស Moscow លោក Maxim Kolosvetov បាន​ឲ្យ​ដឹងថា «​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​មួយ​នេះ បាន​នឹង​កំពុង​ធ្វើឡើង​»​។​
​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រាប់បែក​ច្នៃ​នេះ ត្រូវបាន​គប់​ចេញពី​រថយន្ត​មួយគ្រឿង ឬក៏​អគារ​នៅ​ជិត​កន្លែងកើតហេតុ ដែល​បាន​បណ្តាល​ឲ្យ មនុស្ស​៥​នាក់​ទទួល​រងរបួស​។ បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង រថយន្ត​ប៉ូលិស​, រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​សង្គ្រោះបន្ទាន់ បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​គ្រប់គ្រង​ស្ថាន​ការ​៕

russian-police1031389794c4cccb7c-4f67-45d4-8a9b-70f6fa7aba48

​

ចាប់​ខ្លួន​មេ​ក្លោង​ចាប់​ជំរិត​ម្នាក់​ទៀត​បញ្ជូន​ទៅ​តុលាការ

កំពុងចាម៖ មេក្លោងចាប់ជំរិតម្នាក់ដែលបានរត់គេចខ្លួន អស់រយៈពេល៣ថ្ងៃ មកហើយត្រូវបានកំ​លាំង​អធិកា​ដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ខេត្តកំពុងចាម​ធ្វើការស្រាវជ្រាវ​បង្ក្រាប​ ចាប់ខ្លួនបានកាលពីថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ២០១៥ និងបញ្ជូនទៅអោយជំនាញស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណី​ចាត់ការបន្ទ។

លោក វេរសេនីយឯក ហេង វុទ្ធី ស្នងការរង និងជាប្រធាន​ការិយា​ល័យ​កណ្តា​ល​ព្រហ្មទណ្ឌ​​ខេត្ត​កំពុង​ចាម​បាន​អោយ​ដឹង​ថា​ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ មានករណី​​ចាប់ជំរិកុមារីម្នាក់ ឈ្មោះឡូញ លីហ្សា អាយុ ៩ឆ្នាំ ចេញពីភូមិទួលត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពុងចាម ដោយ​យក​ម៉ូតូ ១​គ្រៀន​របស់​ឪពុក កុមារីរងគ្រោះនៅជាមួយ។

នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ០២១៥ កំលាំងជំនាញស្នងការនគរបាលខេត្តកំពុងចាម បានស្រាវជ្រាវ ស្ទាក់ចាប់​មុខសញ្ញាចាប់ជំរិត ម្នាក់ឈ្មោះ វ៉ន​ សារី មានអាយុ ២៤ឆ្នាំ មានទីលំនៅភូមិកំពុងស្ពឺលើ ឃុំកំពុងរាប ស្រុកកោះសូទិន ខេត្តកំពុងចាម និងបានដោះចំណាប់ខ្មាំង ឈ្មោះ ឡូញ លីហ្សា ព្រមទាំង​ម៉ូតូ C125 ប្រគល់ជូនអាណាព្យាបាលរបស់ជនរងគ្រោះវិញ។

លោក ឧត្តមសេនីយ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តកំពុងចាម បានមានប្រាសាសន៍ថា បន្ទាប់ពីចាប់​មុខសញ្ញាចាប់ជំរិតមា្នក់នេះរួច​ សមត្ថកិច្ចមិនព្រងើយកន្តើយឡើយ គឺនៅតែបន្តធ្វើការស្រាវជ្រាវ​យ៉ាង​សកម្មទាំងយប់ទាំងថ្ងៃ ដើម្បីតាមប្រមាញ់មេក្លោងចាប់ជំរិតម្នាក់ទៀតដែលកំពុងលាក់ខ្លួន។

លោកស្នងការបានបញ្ជាក់ទៀតថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១០ៈ៤០នាទី សមត្ថកិច្ច​អធិ​ការដ្ឋាននគរបាលស្រុកព្រៃឈរ និងកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងព្រះ បានស្រាវជ្រាវចាប់​មេក្លោងចាប់ជំរិតមា្នក់ទៀត ឈ្មោះ សាន មឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកោះប៉ែន ឃុំ​កោះមិត្ត ស្រុកកំពុងសៀម ខេត្តកំពុងចាម ដែលបានលាក់ខ្លួននៅរោងជាងក្រឡឹង មួយកន្លែងស្ថិតនៅ​ភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពុងចាម។

មុខសញ្ញាចាប់ជំរិតខាងលើ ត្រូវបានប្រគល់ជូនជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់​ករណី(កន្លែងកើតហេតុ) ចាត់ការបន្ត។

លោកស្នងការ ប៉ែន រ័ត្ន បានកោតសរសើរដល់កំលាំងនគរបាលរបស់លោក ដែខិតខំបំពេញភារៈកិច្ច​ ស្វែងរកចាប់ខ្លួនជនល្មើស ណិងខំដោះចំណាប់ខ្មាំងបានដោយសុវត្ថិភាព និងទាន់ពេលវេលា៕  ដោយ ៖ សុភ័ណ្ឌ​

IMG-20151208-WA0009 IMG-20151208-WA0010 IMG-20151208-WA0011 IMG-20151208-WA0008

Man United ត្រៀម​កញ្ចប់​ទឹកប្រាក់​ទិញ Neymar

បាល់ទាត់​៖​យោងតាម​ប្រភពព័ត៌មាន Metro របស់​ចក្រ​អង់គ្លេស​ចុះផ្សាយ​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ ថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​រៀបចំ​កញ្ចប់​ថ​វិកា​ចំនួន​១៤៣.៩ លាន​ផោន ប្រហែល ២១៦​លាន​ដុល្លារ ដើម្បី​ទិញ​កីឡាករ Neymar ពី​ក្លិប Barcelona​។​
​ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប Man United លោក Louis van Gaal បាន​និយាយថា នឹងត្រូវ​ចាយ​ថវិកា ចំនួន​២០០​លាន​ផោន ប្រហែល​៣០០​លាន ដុល្លារ​អាមេរិក ក្នុងការ​នាំយក​កីឡាករ​ខាងលើ​ដើម្បី​ឲ្យ​ទម្រង់​លេង​នៅលើ​ទីលាន​មាន ភាពប្រសើរ​ជាង​មុន​។ ទោះជា​យ៉ាងណា​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​និយាយប្រាប់​ឲ្យ​ដឹងថា រូបគេ​ចង់​លេង​នៅ​អេ​ស្ប៉ា​ញ​ឲ្យ​បាន​ច្រើន​ជាងនេះទៀត​ដោយ​មិន​ចង់ ផ្លាស់ប្តូរ​មកលេង​នៅ​អង់គ្លេស​នោះទេ​។​
​ គួរ​បញ្ជាក់ដែរថា កាលពីពេល​ថ្មី​កន្លងទៅនេះ​ក្លិប Manchester United បាន​បើកភ្លើង​ខៀវ​ឲ្យ​ចាត់ការ​ទូទៅ​លោក Louis van Gaal ទិញយក​កីឡាករ​យ៉ាងតិច​ម្នាក់ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី Top 10 របស់​ពានរង្វាន់ Ballon d’Or” ៕

art21.1

​

មន្ត្រី​ប៉េអឹម​ម្នាក់​បើក​វង់ល្បែង​ស៊ីសង​ដ៏​ធំ​ពីរ​កន្លែង​នៅ​ជិត​រមណី​ដ្ឋា​ន​វត្តភ្នំ​

​ភ្នំ​ពេ​ញ៖​អំពើ​អបាយមុខ​នៅលើ​ទឹកដី​ខណ្ឌដូនពេញ​ក្នុងដំណាក់កាល​ចុងក្រោយ​នេះ បាន​កើតមាន​ល្បែង​ស៊ី​ស​សង​ដូចជា​កន្ទុយលេខ បៀរ អាប៉ោង គ្រឿងញៀន ពេស្យាចារ យ៉ាង​ពេញបន្ទុក ជាក់ស្តែងនៅ​ក្នុង​ភោជនីយដ្ឋាន ផ្ការាំងភ្នំ ខាងលិច​មន្ទីរពេទ្យ​ធំមួយ កន្លែង និងមួយកន្លែងទៀត​ក្នុង​ទីតាំង​លក់​ឡាន​យីហោ ៧៧៧៧ ខាងក្រោយ​ស្ថានទូត​អាមេរិក​។​

​អ្នករស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ភាគច្រើន​សុទ្ធតែ​បានដឹងថា ក្នុង​ទឹកដី​ខណ្ឌដនពេញ​ដែល​គ្រប់គ្រង​ដោយ​លោក​អភិបាលខណ្ឌ គួច ចំរើន បានកើត​មាននូវ​ក្រុមសង្គមងងឹត និង​ពួក​ឪ​កាស​និយម ដែល​ករណីខ្លះ​មាន​មន្ត្រី​ដែលមាន​បុណ្យស័ក្តិ​ខ្ពស់​នៅ​ឈរ​កាង​ពីក្រោយ​បទ​លើ្ម​ស​នោះ​ទៀតផង​។​

​ក្រៅពីនេះ​ក៏​នៅមាន​មន្ត្រី​ខិលខូច​ខ្លះ ហ៊ាន​ចេញមុខ​បើក​កន្លែង​ល្បែងស៊ីសង​ដោយ​ចំហ​ដែល​ទង្វើ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា គឺជា​ក្រុមមន្ត្រី​បញ្ញើក្អែក​លើ​បង្គង​នៃ​គណបក្សកាន់អំណាច​ដែល​គ្របដណ្តប់​ទិដ្ឋភាព​សង្គម ដើម្បី​មាន​ឪ​កាស​ប្រព្រឹត្ត​បទ​លើ្ម​ស ឬ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។

ដើម្បី​ឆ្លុះបញ្ចាំង​ចំពោះ​ការលើកឡើង​នេះ សូម​លើកយក​ករណី​ល្បែងស៊ីសង​ដ៏​ធំ​ចំនួន​ពីរ​កន្លែង ក្នុងចំណោម​វង់ល្បែង​ជាច្រើន​កន្លែង​នៅលើ​ទឹកដី​ខណ្ឌដូនពេញ គឺ​មួយកន្លែង​ស្ថិតនៅក្នុង​ភោជនីយដ្ឋាន ផ្ការាំងភ្នំ ជ្រុង​ខាងជើង​មន្ទីរពេទ្យ​ជប៉ុន និង​ខាងជើង​វត្តភ្នំ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​មួយកន្លែង​ទៀត នៅក្នុង​ទីតាំង​ឃ្លាំង​លក់​រថយន្ត​យីហោ ៧៧៧៧ ស្ថិតក្នុង​ទីតាំង​ដី​អតីត​វិទ្យុជាតិ តាម​បណ្តោយ​ផ្លូវ​លេខ​១០២ ជាប់​កា​រ៉ា​ស់​ឡាន​១៨៨ ក្នុង​សង្កាត់​វត្តភ្នំ ក្រោយ​ស្ថានទូត​សហរដ្ឋអាមេរិក​។

មន្ត្រី​អាជ្ញាធរ​មួយរូប​បាន​ខ្សឹបប្រាប់​ឲ្យ​ដឹងថា វង់ល្បែង​ស៊ីសង​ដ៏​ធំ​ទាំងនេះ ជា​របស់​មន្ត្រី​ប៉េអឹម​ផ្នែក​ព័ត៌មាន​ដ៏​មហិមា​ម្នាក់​ឈ្មោះ រ៉ា ហៅ រតនៈ ហើយ​កន្លងមក គ្មាន​សមត្ថកិច្ច​ណា​ចុះបង្ក្រាប​ឡើយ​។​មូលហេតុ​ដែល​គ្មាន​ការចុះ​បង្ក្រាប​នោះ ត្រូវគេ​ដឹងថា​បណ្តាលមកពី​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន ឬ​លើសពី​ថ្នាក់មូលដ្ឋាន ទើប​លោក រ៉ា ហៅ រតនៈ អាច​បើក​លេង​យ៉ាង​អនាធិបតេយ្យ​បាន​ដោយ​សុវត្ថិភាព​បែបនេះ​។

មន្ត្រី​ប៉េអឹម​លោក រ៉ា ហៅ រតនៈ មិនអាច​ស្វែងរក​ការបកស្រាយ​ឆ្លើយតប​ចំពោះ​កា​លើកឡើង​ដូចខាងលើ​នេះ​បានឡើយ ព្រោះ​បុគ្គលិក​ដែល​ធ្វើការ​នៅក្នុង​ទីតាំង​នោះ សុទ្ធតែ​បាន​ឆ្លើយ​ពង្វាង​ដោយ​លាក់លៀម​ថា មិន​ស្គាល់​លេខ​ទូរស័ព្ទ​របស់លោក​។​ចំណែក​លោក គួច ចំរើន អភិបាលខណ្ឌ ដូនពេញ ក៏​មិនអាច​ទាក់​បានដែរ​កាលពី​ព្រឹក​ថ្ងៃទី ៥ ខែធ្នូ ម្សិល​ម៉ិ​ញ​នេះ​៕ដោយ៖បូរ៉ាគន្ធhbgvbb

​

វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អាមេរិក​​សម្លាប់​ជន​ស៊ីវិល​ជាង​២០​នាក់​

ស៊ី​រី​៖​ជន​ស៊ីវិល​ប្រមាណ​២៦​នាក់ ក្នុងនោះ​មាន​កុមារ​ជាច្រើន​នាក់​បាន​ស្លាប់​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​បន្ទាប់ពី​ការវាយប្រហារ​របស់​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​សង​រដ្ឋ​អាមេរិក ។
​បើតាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ដែលមាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​និយាយថា នៅ​ភូមិ al-Khan ជិត​ខេត្ត​Hasakah​ប្រទេស​ស៊ី​រី កំពុងតែ​រងគ្រោះ​ដោយសារ​ការវាយប្រហារ​តាម​អាកាស ។ ដោយឡែក​រដ្ឋាភិបាល​ស៊ី​រី​បាន​បញ្ជាក់ថា ទាហាន​ស៊ី​រី​ប្រមាណ​៣​នាក់​ក៏​ស្លាប់​ដោយសារ​ការវាយប្រហារ​របស់ ក្រុមចម្រុះ​អាមេរិក​ដែរ​៕

9999

​

រថយន្ត​មែក​ស័រ​ដេស​បុក​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ បាក់​បី​កង់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាជោកជាំបាន​បេីក​រថយន្ត​ទៅបុករបាំង​ថ្មពុះចែក​ទ្រូង​​ផ្លូវ​​បាក់​​អស់​​ចំនួន​​បី​កង់ហេីយ​អ្នកបេីក​ចុះរត់​បាត់កាល ពីវេលា ម៉ោង12យប់រំលងអធ្រាតឈានចូលថ្ងៃទី08 ​ខែធ្នូ ឆ្នាំ2015 ស្ថិតលេីកំណាត់​ផ្លូវជាតិលេខ2 ក្នុងភូមិព្រែក​តានូ ​សង្កាត់​ចាក់រអង្រែលេីខណ្ឌមានជ័យ។

រថយន្តបង្ករម៉ាកម៉ាក់ស័រដេសពណ៌ទឹកប្រាក់​ពាក់​ស្លាក​លេខ (​ភ្នំពេញ​1D 5430) ធ្វេី​ដំ​ណើរ​ក្នុង​ទិស​ដៅ​ពី​​ជើង​ទៅ​ត្បូង​បេីក​​ដោយ​បុរសម្នាក់​មិន​ស្គាល់​​អត្ត​សញ្ញាណ​​បាន​បេីក​​ទ្វារត់​បាត់។

ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​​គេ​ឃើញ​​បុរស​ម្នាក់​បាន​បេីក​រថយន្ដ​​ម៉ាក់​​សូ​ដេស​ មួយ​គ្រឿង​បេីក​​ដោយ​បុរស​ម្នាក់​​ទំនង​​ជា​​ស្រវឹង​ស្រា​ បើក​​រេ​ពេញ​ផ្លូវ​​ជ្រុល​​ទៅ​បុក​​របាំង​​ថ្ម​ពុះ​​ចែកផ្លូវ​ទ្រូង​​ផ្លូវ​បាក់​​អស់​ចំនួន​បី​​កង់​ចំណែក​​រថយន្ត​​បង្ក​រខូច​ខាត​ខ្ទេច​ផ្នែកខាង​មុខ​ចំណែក​អ្នកបេីក​បាន​បេីក​ទ្វា​រត់បាត់​ស្រ​មោល​។

ក្រោយពី​កេីតសមត្ថកិច្ចមូល ដ្ឋានបាន​សហកា​ជា​មួយ​ជំនាញ​​ចរាចរណ៍​ផ្លូវគោក​​នៃ​ស្នងការ​​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ដើម្បីនឹងស្តូច​នាំយក រថយន្ត​​ទៅ​រក្សាទុក ​និង​ដោះស្រាយ​​សង​សម្បត្តិរដ្ឋ៕

IMG-20151208-WA0001 IMG-20151208-WA0002 (1) IMG-20151208-WA0003 (1) IMG-20151208-WA0005 IMG-20151208-WA0006

Luca Toni ប្រកាស​បញ្ចប់​អាជីព​នៅ​ចុងរដូវ​កាល​នេះ

បាល់ទាត់​៖​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី គឺ​កីឡាករ Luca Toni បាន​អះអាងថា គាត់​អាច​នឹង​ព្យួរ​ស្បែកជើង​ដើម្បី​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ ចុងរដូវ​កាល​នេះ​។
​ ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី វ័យ​៣៨​ឆ្នាំ​រូបនេះ​ធ្លាប់បាន​កាន់​ពានរង្វាន់​ជាច្រើន អំឡុង​ពេលដែល​គាត់​លេង​ក្នុង​ក្លិប​ធំៗ​នៅ​តំបន់​អឺរ៉ុប​ដូចជា Bayern Munich, Juventus, Roma និង Fiorentina ប៉ុន្តែ​បច្ចុប្បន្ន​គាត់​កំពុង​តែមាន​វត្តមាន​លេង​នៅក្នុង​ក្លិប Verona ។
​ ​បើទោះជា មាន​វ័យ​កាន់តែ​ចាស់​យ៉ាងណាក៏ដោយ​កីឡាករ Luca Toni នៅតែ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ២២​គ្រាប់​ឲ្យ​ក្លិប Verona ហើយ​គាត់​ក៏​ជា​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​លំដាប់​លេខ​រៀង ទី​២​ក្នុង​ក្របខ័ណ្ឌ​អ៊ីតាលី Serie A នៅ​រដូវ​កាល​មុន​ផងដែរ ។
​ កីឡាករ Luca Toni ប្រាប់​គេហទំព័រ Sky Italia ថា ពេលវេលា​ដែល​គាត់​នឹងត្រូវ​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​បានមក ដល់​ហើយ ហើយ​គាត់​សង្ឃឹមថា គាត់​នឹង​ព្យួរ​ស្បែកជើង​នៅក្នុង​ក្លិប Verona តែម្ដង​។
​ ​គួរ​បញ្ជាក់ថា កីឡាករ Luca Toni ផ្លាស់​មកកាន់​ក្លិប Verona ពី​ក្លិប Fiorentina នៅ​ឆ្នាំ​២០១៣ ដោយ​មិនមាន​តម្លៃ​ខ្លួន​នោះទេ ហើយ​បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​រូបនេះ​ក៏​កំពុងតែ​មានការ​ចង់បាន​ពី​ក្លិប Empoli, Brescia, Palermon និង Genoa៕

art11.2

​