All posts by មេគង្គ ប៉ុស្តិ៍

អ៊ីរ៉ាក់​៖​ចង់​កម្ចាត់ ISIS ត្រូវ​បញ្ឈប់​ការរត់ពន្ធ​ប្រេង​ខុសច្បាប់​
​អ៊ីរ៉ាក់​៖​យោងតាម​សារព័ត៌មាន RT ផ្សាយ​នៅ​ថ្ងៃទី​០៨ ខែធ្នូ​បាន​ឲ្យ​ដឹងថា ក្រុម ISIS និង​ក្រុម​ឧទ្ទាម​ផ្សេងទៀត បាន​រត់ពន្ធ​ប្រេង​ខុសច្បាប់​តាមរយៈ​ប្រទេស​តួ​ក​គី ហើយ​ការរត់ពន្ធ​នេះ​គឺមាន​ការ​បើកដៃ​ពី​រដ្ឋាភិបាល​តួ​ក​គី​។ នេះ​បើតាម​ការលើកឡើង​រប​ស់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi​។ ការឡើង​បែបនេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោក Frank-Walter Steinmeier​។​
​លោកនាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​បានបញ្ជាក់​ថា បើ​ចង់​កម្ទេច​ក្រុម ISIS ឬ​ក្រុម​ឧទ្ទាម​ផ្សេងទៀត​គឺ​ត្រូវ​កាត់ផ្ដាច់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាមុនសិន ក្នុងនោះ​គឺ​ត្រូវ​បញ្ឈប់​ការរត់​ប្រេង ដែលជា​ប្រភព​ចំណូល​ធំ ហើយ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​អន្តរជាតិ ជួយ​អ៊ីរ៉ាក់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម ISIS ផងដែរ​៕

CVSU9LHWEAAZc7p

The Turkish-Syrian border crossing is seen in this undated still image taken from video made available by the Russian Defence Ministry in Moscow, Russia on December 2, 2015. Russia's defence ministry said on Wednesday it had proof that Turkish President Tayyip Erdogan and his family were benefiting from the illegal smuggling of oil from Islamic State-held territory in Syria and Iraq. At a briefing in Moscow, defence ministry officials displayed satellite images which they said showed columns of tanker trucks loading with oil at installations controlled by Islamic State in Syria and Iraq, and then crossing the border into neighbouring Turkey.       REUTERS/Russian Defence Ministry/Handout via Reuters   ATTENTION EDITORS - THIS PICTURE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THE AUTHENTICITY, CONTENT, LOCATION OR DATE OF THIS IMAGE. FOR EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS. FOR EDITORIAL USE ONLY. NO RESALES. NO ARCHIVE. THIS PICTURE IS DISTRIBUTED EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS.

The Turkish-Syrian border crossing is seen in this undated still image taken from video made available by the Russian Defence Ministry in Moscow, Russia on December 2, 2015. Russia’s defence ministry said on Wednesday it had proof that Turkish President Tayyip Erdogan and his family were benefiting from the illegal smuggling of oil from Islamic State-held territory in Syria and Iraq. At a briefing in Moscow, defence ministry officials displayed satellite images which they said showed columns of tanker trucks loading with oil at installations controlled by Islamic State in Syria and Iraq, and then crossing the border into neighbouring Turkey. REUTERS/Russian Defence Ministry/Handout via Reuters ATTENTION EDITORS – THIS PICTURE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THE AUTHENTICITY, CONTENT, LOCATION OR DATE OF THIS IMAGE. FOR EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS. FOR EDITORIAL USE ONLY. NO RESALES. NO ARCHIVE. THIS PICTURE IS DISTRIBUTED EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS.

​

ក្រុង​ប៉េកាំង​ប្រកាសអាសន្ន​ពី​កម្រិត​ផ្សែង​ពុល​នៅក្នុង​បរិយាកាស

ប៉េកាំង​៖​រដ្ឋាភិបាល​ចិន​កាលពី​ម្សិលមិញ​បានប្រកាស​អាសន្ន​ពី​អត្រា​ផ្សែង​ពុល​មាន​កម្រិត​ខ្ពស់​ក្នុង​បរិយាកាស​នៅក្នុង​ទីក្រុង​ប៉េកាំង​។ នេះ​ជា​លើក​ទី​១​ដែល​ចិន​បានប្រកាស​សារភាព​ជា​ផ្លូវការ​ពី​គុណភាព​ខ្យល់ ក្នុង​បរិយាកាស​ដ៏​អាក្រក់​ពោរពេញ​ដោយ​ជាតិពុល​។ ដើម្បី​កាត់បន្ថយ​អត្រា​ផ្សែង​ពុល​នៅក្នុង​បរិយាកាស ចៅហ្វាយក្រុង​ប៉េកាំង​បាន​ផ្តើម​ចាត់វិធានការ​ពិសេស​មួយចំនួន​ចាប់ពី ថ្ងៃ​អង្គារ ទី​៨ ធ្នូ​សម្រាប់​អ្នករស់នៅ​ក្នុង​ទីក្រុង​ប៉េកាំង​។​
​យោងតាម​ការប្រកាសរ​បស់​ការិយាល័យ​គាំពារ​បរិស្ថាន​ក្នុង​ក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹងថា វិធានការ ពិសេស​ដើម្បី​ទប់ស្កាត់​កំណើន​អត្រា​ផ្សែង​ពុល​នៅក្នុង​បរិយាកាស​ត្រូវ ធ្វើឡើង​សម្រាប់តែ​ពលរដ្ឋ​ចិន​រស់នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រមាណ​ជា​២០​លាន​នាក់​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​អង្គារ ទី​៨ ធ្នូ​នេះ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១០​ធ្នូ​។ វិធានការ​ពិសេស​ទាំងនោះ​រួមមាន ចរាចរណ៍​រថយន្ត​ក្នុង​ទីក្រុង​ប៉េកាំង​នឹងត្រូវ​ឆ្លាស់គ្នា​រវាង​លេខ​គូ និង​លេខ​សេស មាន​ទាំង​រថយន្ត​ឯកជន និង​រថយន្ត​រដ្ឋ គឺ​លើកលែងតែ​រថយន្ត​ដើរ​ដោយ​អាគុយ​ផង និង​សាំង​ផង ឬ​ដើរ​ដោយ​តែ​អាគុយ​មួយ​មុខ​ចេញ​។​
​គួរ​បញ្ជាក់ថា រយៈពេល​ចុងក្រោយ​នេះ កម្រិត​អត្រា​ផ្សែង​ពុល​ក្នុង​បរិយាកាស​នៅក្នុង​ទីក្រុង​ធំៗ​របស់​ចិន​មួយ បាន​ក្លាយជា​ក្តីបារម្ភ ។​ទន្ទឹម​នោះ​ចិន​បានប្រកាស​ឲ្យ​ដឹង​ពី​ឆន្ទៈ​ក្នុងការ​កាត់បន្ថយ​ការចាក់ចោល ឧស្ម័ន​ពុល​ក្នុង​បរិយាកាស​ឲ្យ​បាន ៦០% ចាប់ពីពេលនេះ​ដល់​ឆ្នាំ ២០២០៕

2015-12-07T045439Z_114230290_GF10000257198_RTRMADP_3_CHINA-ENVIRONMENT_0

​

លោក​ឧកញ៉ា ថៃ សម្រុក​ដឹកឈើ​ប្រណីត​ចេញពី​ក្រុមហ៊ុន​ផាស៊ី​ហ្វិ​ច ក្នុ​ង​ស្រុក​កោះ​ញែក​

​មណ្ឌល​គិ​រី៖​កម្លាំង​ស៊ីឈ្នួល​ជា​ច្រើ​នាក់ ក្នុង​ក្រុមហ៊ុន​ផាស៊ី​ហ្វិ​ច របស់លោក​ឧកញ៉ា ថៃ ដែល​គេ​កត់សម្គាល់ថា​លោក ថៃ គឺជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​មហិមា​ម្នាក់​នោះ កំពុង​មមាញឹកសម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក កោះ​ញែក តាម​រថយន្ត​ប្រភេទ​យី​ឌុប​ច្រើន​គ្រឿង​យ៉ាងគំហុក​។​នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ខេត្ត​នេះ អ្នកណាៗ​ក៏​គេ​ដឹងថា​លោក ថៃ បាន​ប្រើប្រាស់​ឥទ្ធិពល​គោរមងារ​ឧកញ៉ា​ទៅ​ជួញដូរ​ឈើ​ខុសច្បាប់​ជាច្រើន​ឆ្នាំ​កន្លងមកហើយ គ្មាន​មន្ត្រី​ជំនាញ​ថ្នាក់​ណាមួយ​ហ៊ាន​រារាំង​សកម្មភាព​នោះឡើយ បើទោះបីជា​ដឹងថា ករណីខ្លះ​គឺជា​បទល្មើស​ព្រៃឈើ​ក៏ដោយ​។ ប៉ុន្តែ​ទោះយ៉ាងណា​ក៏​ប្រភព​បញ្ជាក់ថា សកម្មភាព​ខ្លះ​ដែល​គេ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើរ​បស់​ក្រុម​ឧកញ៉ា ថៃ នោះ ក៏​ដោយសារ​មានការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ មិន​ខ្វល់​ពីបទ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឬ​ការ​អន្តរាយ​ណ៍​ដល់​សង្គមជាតិ​នោះឡើយ​។​

​គួរ​ជម្រាប​ថា មួយ​រយះ​ចុង​ក្រោយនេះ ក្រុមហ៊ុន ផាស៊ី​ហ្វិ​ច របស់​ឧកញ៉ា ថៃ បាន​សម្រុក​ប្រមូល​ឈើ​ប្រណីត​ដឹក​ចេញ​យ៉ាងគំហុក​តាម​រថយន្ត​ធុន​ធ្ងន់​ប្រភេទ​យី​ឌុប​ជាច្រើន​គ្រឿង​ទាំងយប់​ទាំង​ថ្ងៃ ពី​ទីតាំង​ក្រុម​ហ៊ុ​ចំណុច អូ​យេ​ស ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សមត្ថកិច្ច​ជំនាញ​មានដូចជា លោក ឈួន សេរី​វឌ្ឍន៍ នាយផ្នែករ​ថ្ឋ​បាល​ព្រៃឈើ​ស្រុក​កោះ​ញែក លោក ឡុង ប៊ុន អធិការ​ខាងកើត​ទ​ន្ល​មេគង្គ និង​ជា​ប្រធាន​ព្រៃ​កា​ពារ​ដែន​អភិរក្ស​ជី​វះ​ចម្រុះ ព្រមទាំង​លោក សម្រង ឌី​វិ​ចិត្ត ប្រធាន​ផ្នែក​ព្រៃ​បរិស្ថាន​ភ្នំ​ព្រេច​។​

​ប្រភព​មួយ​ផ្សេងទៀត​បាន​ប្រាប់ថា លោក ឧកញ៉ា ថៃ បាន​ប្រើ​មនុស្ស​ជំនិត​ម្នាក់​ឈ្មោះ ធី ឲ្យ​ដើរ​បញ្ចុះបញ្ចូល​មន្ត្រី​សមត្ថកិច្ច​ជំនាញ​គ្រប់ផ្នែក​កុំ​ឲ្យ​ធ្វើ​ដឹង​ធ្វើ​ឮ​ពី​ករណី​បទល្មើស​ព្រៃឈើ​របស់ខ្លួន ហេតុ​ដូច្នេះហើយ​ទើបបានជា​លោក ថៃ អាច​បន្ត​ការជួញដូរ​ឈើ​ល្មើសច្បាប់​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ញញើត​ដៃ​បែប​នេះឡើយ​។​

​លោក វង្ស សុក​សេរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដែល​ទើបនឹង​ផ្លាស់​មក​ថ្មី មេគង្គ​ប៉ុស្តិ៍ មិនអាច​ទាក់​សុំ​ការពន្យល់​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​បានទេ កាលពី​រសៀល​ថ្ងៃទី ៦ ខែធ្នូ ២០១៥ កន្លងមកនេះ​៕ដោយ៖សុខណាតkjnhujhyygvfcddgvfccc

 

 

 
​

បង្ក្រាប​កន្លែង​ហ្គេម​ដុះ​ស្លែរ ២ក​ន្លែង​នៅ​ខាង​ក្រោយ “វិទ្យាល័យ​ព្រះ​មុនីវង្ស”​

បាត់ដំបង៖ កន្លែងល្បែងហ្គេមដុះស្លែរ ចំនួន០២កន្លែង ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសាលារៀននៃវិទ្យាល័យព្រះមុនីវង្ស ហើយស្ថិត​​នៅជាប់ៗគ្នា ផ្ទះលេខ៤៤៩ និងផ្ទះលេខ៤៥០ ក្នុង​ក្រុមទី២៧ ភូមិព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង ខេត្ត-បាត់ដំ​បង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ូលីស នៃស្នងការ​ដ្ឋាននគរបាល ខេត្តបាត់ដំបង​ ចុះបង្ក្រាប​ និងរឹបអូសបាន​កុំព្យូទ័រចំនួន៥១គ្រឿង និងបានឃាត់ខ្លួន​សិស្ស​សាលា​ចំនួន​១១នាក់  កាលពីវេលាម៉ោង១២៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥។

កិច្ចប្រតិបត្តិការ ក្នុងការចុះបង្ក្រាបទីតាំងហ្គេមខុសច្បាប់នេះ ក្រោមការដឹកនាំកម្លាំងអនុវត្តផ្ទាល់ដោយលោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង។ សមត្ថកិច្ចដែលចុះបង្ក្រាបនៅទីនោះ​បានឲ្យដឹងថា៖ ម្ចាស់ផ្ទះដែល​បើកល្បែង​ហ្គេម​ស៊ីសង​លួចលាក់​ខុស​ច្បាប់​​ទាំង០២​កន្លែង ខាងលើនេះ ក្នុងនោះមាន​ឈ្មោះ សយ នី អាយុ៥២ឆ្នាំ ភេទប្រុស និងឈ្មោះ សូ ផល្លី ​អាយុជាង៤០​​ឆ្នាំ ភេទស្រី គឺជាម្ចាស់ប្រកប​អាជីវកម្ម​ហ្គេម​ខុសច្បាប់​ដោយលួចលាក់ ហើយដែល​តែងតែ​ចល័ត​ទីតាំង​ពីកន្លែងមួយ​​​ទៅកន្លែង​មួយ ដើម្បីធ្វើ​ការ​បិទបាំង​ពីភ្នែក​សមត្ថកិច្ច និងបាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ និងសមត្ថកិច្ច​ខិលខូចមួយ​ចំនួន ដែល​តែងតែដាក់ខែ​ពីកន្លែង​ហ្គេម​មួយ​នេះ ហើយសម្ងំធ្វើគរថ្លង់ មិនខ្ចីរវល់ធ្វើដឹង និងគ្មានវិធាន​ការ​ចុះ​បង្ក្រាប​នូវ​បន​​ល្បែង​ហ្គេម​ខុស​ច្បាប់នេះឡើយ។

ប្រភពពីប្រជាពលរដ្ឋជិតខាងក្បែរផ្ទះ​ល្បែង​ហ្គេម​ស៊ីសង​បាន ប្រាប់អ្នកកាសែតថា៖ កន្លែង​ហ្គេមនេះ កន្លងមក​សមត្ថកិច្ច​ បានចុះបង្ក្រាប​ជាញឹកញាប់​​ញយ​ដងដែរ។ ប៉ុន្តែមិនទាន់បាន ប៉ុន្មាន​ដង្ហើមចង្រឹតផង ហ្គេម​នៅទីតាំងនេះក៏​ចាប់​ផ្តើម​បើកវិញ​យ៉ាង​រលូន ។ ប្រភពដដែលបានបន្តទៀតថា៖ ពួកគេរង់ចាំមើល ថាតើកន្លែងហ្គេម​មួយនេះ និង
មានវាសនាបាន​បន្តបើក​​ដំ​ណើ​រ​កា​រ​ឡើ​ង​​វិញនៅពេលណាទៀត?​​ ពី​ព្រោះក​ន្ល​ង​ម​ក​នេះ​ ​ទី​តាំ​ង​​ហ្គេ​ម​ខាង​លើនេះ​ត្រូវ​បានកម្លាំងសមត្ថកិច្ចចុះ​មក​បង្ក្រាប មិនតិច​ជាង​៣ទៅ​៤ដង​នោះទេ? ប៉ុន្តែ​ទីបំផុតដដែល​ជាដដែល។ ធ្វើឲ្យអ្នកនៅទីនោះដាក់ជាសំណួរថា៖ តើវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភា​ព របស់ក្រសួង​មហាផ្ទៃ​ និង​រាជរដ្ឋា​ភិបាល ដែលបានដាក់​ចុះមកនោះ ទាំងអាជ្ញា​ធរមូលដ្ឋាន ទាំងសមត្ថកិច្ចមូលដ្ឋាន បានអនុវត្តក្នុងក​​ម្រិ​ត​ណាដែរ។

សូមបញ្ជាក់ថា៖ក្នុងការចុះបង្ក្រាបទីតាំងល្បែងហ្គេមស៊ីសងនេះ ក្នុងខណៈពេលដែលសមត្ថកិច្ចកំពុងបើក​ប្រតិ​បត្តិការបង្ក្រាប ក៏លេចមុខមន្ត្រីយោធាម្នាក់ជិះឡានHUMMER ចុះមកសួរនាំប្រើសំដីបែបគម្រោះគម្រើយជាមួយអ្នកសារព័ត៌មានទាំងកំហឹងនៅពេលអ្នកកាសែតទាំងនោះកំពុងថតផ្តិតយករូបភាពនៅទីនោះ រួចហើយក៏បើកឡានចេញ
ទាំងច្រងេងច្រងាងទៅបាត់។ ដោយឡែក ចំពោះយុវសិស្សចំនួន១១នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវបានសមត្ថកិច្ចអះអាងថា៖និងធ្វើការអប់រំណែនាំ រួចហៅ ឳពុកម្តាយឬអាណាព្យាបាលឲ្យមកធានា ដើម្បីយកទៅវិញ៕

IMG-20151207-WA0001 (1) IMG-20151207-WA0002 (2)

ជិះម៉ូតូ​លឿន​​​ជាន់​ហ្វ្រាំង​មិន​ទាន់ ជ្រុលទៅបុក​រថយន្ត DJ Cake

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ​បន្ទាប់​ពីជិះ​ម៉ូតូ​ទៅ​បុក និង​រថយន្ត​របស់ DJ​  Cake​ម៉ាក Luxes​ 470 ផ្លាកលេខ​ភ្នំពេញ 2F-0919 ដែល​កំពង់​បត់​ស្តាំ​ហើយ​ហេតុការណ៌នេះ​បាន​កើត​ឡើង​នៅវេលា​ម៉ោង១ៈ២០នាទី ឈានចូលថ្ងៃ​ទី​៧​.១២​.២០១៥ តាមបណ្តោយផ្លូវ​ព្រះ​សីហនុ​កែង និងផ្លូវ115 ស្ថិតក្នុងសង្កាត់បឹង​ប្រលិត ខណ្ឌ៧មករា​។

បើតាមប្រភពពីន្លែងកើតហេតុបានប្រាប់ថា នៅវេលា​ម៉ោង​ខាង​លើ​គេបាន​ឃើញ​ម៉ូតូ​ និង​រថយន្ត​របស់ Dj​ Cake​ បើក​ស្រប​ទិសគ្នា​លើផ្លូវព្រះ​សី​ហនុ​ លុុះបើក​មកដល់​ផ្លូវ​កែង និងផ្លូវ 115 ​រថយន្ត​បាន​បត់​ទៅខាង​ស្តាំដោយ​មិន​បាន​មើល​អោយ​ច្បាស់​លាស់​ធ្វើ​អោយ​បុរស​ដែល​បើក​ម៉ូតូ​ម​​កពីតាម​ក្រោយនោះ​បាន​បុក​រថយន្តចំហៀង ខាងស្តាំ​របស់ Dj Cake បណ្តាលអោយ​ម្ចាស់ម៉ូតូ​ រងរបួសត្រូវបានមន្ទីរ​ពេទ្យ​ដែល​សំបូររឿងអាស្រូវ  (ឃឹមរានី) មក​ដឹក​យក​ទៅ​ព្យាបាល​​ជា​ចុង​ក្រោយ​រថយន្ត និងម៉ូតូ​ត្រូ​វ​បានខាងចរាចរណ៌ខណ្ឌ៧មករាយក​ទៅរក្សា​ទុក​ដើម្បី​រង​ចាំ​ដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សួង សាម

IMG-20151207-WA0008 (1)

IMG-20151207-WA0012 IMG-20151207-WA0014 IMG-20151207-WA0013 IMG-20151207-WA0011 IMG-20151207-WA0007IMG-20151207-WA0009

រថយន្តទំនើប​ផ្លាក​លេខ​ខេមរា​ភូមិន្ទ បុក​ម៉ូតូ​សង​កូរ៉េរ​បួស​ធ្ងន់

ករណីគ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើងរវាងរថយន្តទំនើបម៉ាក Languiser​ ពណ៌​សស្លាក​លេខ​ខេមរភូមិន្ន2-2358 ​បុកនិងម៉ូតូសង់កូរេ៉ពណ៌​ក្រហម​មួយគ្រឿង​នៅវេលាម៉ោង៩ៈ២០នាទីយប់​ថ្ងៃទី៦​.១២.២០១៥ តាម​បណ្តោយ​ផ្លូវ598 កែងនិងផ្លូវ1966​ ស្ថិតក្នុងសង្កាត់ភ្នុំពេញថ្មីខណ្ឌសែនសុខរាជធា​នីភ្នំ​ពេញ​។

នៅកន្លែងកើតហេតុបានដឹងថា គឺជារថយន្ត​របស់​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​មួយ​រូប​ ដែល​បើក​បរដោយអង្គរក្ស​ និង​មាន​មេបញ្ជាការ​រង​រូបនោះ​នៅក្នុង​រថយន្ត​នោះផង ដែរ​បាន​បើក​បត់ឆ្វេងរួចទៅ​បុក​ និងម៉ូតូសង់កូរ៉េ​ពណ៌ក្រ​ហម​មួយ​គ្រឿងជិះ ដោយ​បុរស​ពីរនាក់​និងបណ្តាល​អោយបុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ បាក់ជើងត្រូវ​បានដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯកជន​ភ្លាមៗ។

បើតាមសាក្សីដែលបានឃើញ​ហេតុការណ៌គ្រោះថ្នាក់​នេះបាន​ប្រាប់ថានៅ​ម៉ោង​កើត​ហេតុ​ខាង​លើ​គេបាន​ឃើញ​រថយន្ត​របស់មេបញ្ជាការរងអាវុហត្ថលើផ្ទៃ​ប្រទេស​រូបនោះ​បើក​ក្នុងទិ​ស​ដៅពីត្បូង​ទៅជើង តាមបណ្តោយ​ផ្លូវ598 ​លុះបើក​មក​ដ​ល់​ត្រង់​ផ្លូវ​កែង1966 រថយន្តបាន​បត់ឆ្វេងបម្រុងចូលទៅផ្ទះតែ​ដោយសារ​តៃកុង​រថយន្ត​បើកបរមិន​មើល​មុខ​មើលក្រោយ​ពេលបត់​ បាន​ធ្វើ​អោយ​ម៉ូតូ​ដែលម​កពីមុ​ខ​ចាប់​ហ្វ្រាំង​មិន​ទាន់បានបុក​គ្នា​ជាមួយរថយន្ត​តែម្តង និង​ធ្វើបុរសម្នាក់​ក្នុងចំនោមពីរនាក់ដែល​ជិះម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ។ ​

បន្ទាប់ពីមានការបុកគ្នាហើយ​ខាង​រថយន្ត​បាន​ហៅ​កម្លាំង​ប៉េអឹមខណ្ឌ​សែន​សុខ​មក​កាង​ពេញ​ហ្នឹង​ ហើយ​ចុង​ក្រោយ​ដោយសារ​បុរស​ដែល​ជិះម៉ូតូ​រង​របួសធ្ងន់ធ្ងរ​ទើប​ខាង​ចរាចរណ៌​ខណ្ឌសែនសុខ​បាន​បញ្ជួន​រឿងនេះទៅអោយ​ខាង​ចរាចរណ៌​ក្រុងជាអ្នក​ដោះស្រាយ​។

បន្ទាប់ពីដោះ​ស្រាយ​មិនត្រូវ​គ្នា​រថយន្ត​ និងម៉ូតូ​ត្រូវបាន​យក​ទៅរក្សា​ទុក​នៅ​ឯ​ចរាចរណ៌​ក្រុងភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយគ្នា​នៅពេលក្រោយ៕ ដោយ៖ សួង សាម

IMG-20151207-WA0001 IMG-20151207-WA0002 IMG-20151207-WA0003 IMG-20151207-WA0004 IMG-20151207-WA0005 IMG-20151207-WA0006

អាល្លឺម៉ង់​អំពាវនាវឲ្យអា​រ៉ា​ប៊ី​សា​អូឌីតបញ្ឈប់​ការឧបត្ថម្ភ​ដល់​វិហារ​អ៊ីស្លាម​នៅ​បរទេស​

អាល្លឺម៉ង់៖យោងតាម​កាសែត​របស់​អាល្លឺម៉ង់​បានចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ថា លោក​ឧបនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​បាន​អំពាវនាវ​ដល់​អា​រ៉ា​ប៊ី សា​អូឌីត ឲ្យ​បញ្ឈប់​ការផ្តល់​ថវិកា​ដល់​វិហារ​អ៊ីស្លាម​នៅ​បរទេស ដែល​កំពុង​ចិញ្ចឹម​បង្កើត​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​តទៅទៀត​។​
​លោក​ឧបនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Sigmar Gabriel បាន​ជំរុញ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវតែ​ឈប់​ការផ្តល់​លុយ​ទៅ​ឲ្យ​វិហារ​អ៊ីស្លាម​ជ្រុលនិយម​នៅ​បរទេស​។ លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាល្លឺម៉ង់​ចង់​និយាយ​សំដៅ​ដល់​វិហារ​របស់​ក្រុម​អ៊ីស្លាម​វ៉ា​ហា​ប៊ី នៅ​បរទេស​ដែល​បានទទួល​ជំនួយ​ហិរញ្ញវត្ថុ​សន្ធឹកសន្ធាប់​ពី​ទីក្រុង រី​យ៉ា​ដ​។​
​តាម​ឧបនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ នៅ​ប្រទេស​អាល្លឺម៉ង់ ក្រុម​អ៊ីស្លាម​ដែល​អាជ្ញាធរ​ចាត់ទុកថា គ្រោះថ្នាក់​ភាគច្រើន​គឺមាន​ប្រភព​ចេញ​មកពី​សហគមន៍​អ៊ីស្លាម​វ៉ា​ហា​ប៊ី នេះ​។ លោក​Sigmar Gabriel មុននឹង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានការ​បន្ទាន់ ដើម្បី ប្រឆាំង នឹង​ក្រុម​វិហារ​ដែលមាន​ចំណងទាក់ទង​នឹង​ក្រុម​សាឡា​ហ្វី​ស អ៊ីស្លាម​ជ្រុលនិយម ក្នុង​ទឹកដី​អាល្លឺម៉ង់​។​
​សារ​ព្រមាន​របស់​ឧបនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ ទៅលើ​អា​រ៉ា​ប៊ី សា​អូឌីត នេះ​ធ្វើឡើង បន្ទាប់ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នៅ​បរទេស​របស់​អាល្លឺម៉ង់ បានចេញ​របាយការណ៍​មួយ ដោយ​ចោទប្រកាន់​ទីក្រុង​រី​យ៉ា​ដ​ថា បាន​ជះ​លុយ ជំរុញ នយោបាយ​ការបរទេស ដើម្បី​បង្ក​អស្ថិរភាព​ក្នុង​តំបន់​។ តាម​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់​បន្តថា ព្រះរាជបុត្រ​ស្នងរាជ្យ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​របស់​អា​រ៉ា​ប៊ី សា​អូឌីត និង​បិតា​របស់​ព្រះអង្គ គឺ​ព្រះ​ចៅ សាល់​ម៉ាន បាន​ដើរ​នយោបាយ​បង្កើន​អំណាច​យោធា និង​ចងសម្ព័ន្ធ ក្នុង​តំបន់ ក្នុង​គោលដៅ ចង់​ក្លាយជា​មេដឹកនាំ​ពិភព​អារ៉ាប់​ទាំងមូល​។ កន្លងមក អ្នកជំនាញ​ខ្លះ​ធ្លាប់បាន​លើកឡើងថា ក្រុម​ជី​ហាត អង្គការ​រដ្ឋ​អ៊ីស្លាម​កើតឡើង​ដោយសារ​ជំនួយ ឧបត្ថម្ភ​របស់​អា​រ៉ា​ប៊ី សា​អូឌីត​ដែល​ប៉ុនប៉ង​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ។ ដើម្បី​ប្រជែង​ជាមួយ​អ៊ីរ៉ង់ អា​រ៉ា​ប៊ី សា​អូឌីត​កំពុង​គាំទ្រ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី និង​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​ឧទ្ទាម នៅក្នុង​ប្រទេស​យេ​ម៉ែន​ផងដែរ​៕

2015-09-07T092308Z_560904591_LR2EB970Q28Y5_RTRMADP_3_EUROPE-MIGRANTS-GERMANY-MERKEL

​

ISIS បង្ហាញ​វីដេអូ​ប្រហារជីវិត​ចំណាប់ខ្មាំង​យ៉ាង​សាហាវ​នៅយ៉េមែន

​យ៉េ​មែន​៖​ពួក​ឧទ្ទាមជ្រុលនិយម​រដ្ឋ​ឥស្លាម ISIS ចំនួន​៤​ផ្សេងៗ​គ្នា បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​ប្រហារជីវិត​ចំណាប់ខ្មាំង​ដោយ​របៀប​៤​យ៉ាង​ផ្សេងៗ​គ្នា​យ៉ាង​សាហាវឃោរឃៅ​បំផុត​ក្នុង​ទឹកដី​នៃ​ប្រទេស​យ៉េ​មែន​។​
​ក្នុង​វីដេអូ​ទី​១ បង្ហាញថា មាន​បុរស​៦​នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​គ្រាប់​រ៉ុ​ក​កែ​ត​។ ចំណែក​ក្នុង​វីដេអូ​ទី​២ បុរស ៦​នាក់​ត្រូវ បាន​គេ​បណ្តែត​លើ​ទូក​មួយគ្រឿង​នៅក្នុង​ទឹក បន្ទាប់មក​ត្រូវគេ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​។ ដោយឡែក​បុរស ៤​នាក់​ផ្សេងទៀត ត្រូវគេ​បំផ្ទុះ​សម្លាប់​ដោយ​គ្រាប់បែក​ដែល​បំពាក់​នៅ​នឹង​ក​។ ដោយឡែក​វីដេអូ​ចុងក្រោយ គឺមាន​ជនរងគ្រោះ​ជា​បុរស​មាន​គ្នា ៩​នាក់ ត្រូវបាន​គេ​កាត់​ក្បាល​ជាមួយនឹង​កាំបិត​យ៉ាង​មុត​ស្រួច​។​
​គួរ​បញ្ជាក់ថា វីដេអូ​ទាំងអស់​ត្រូវបាន​បង្ហោះ និង​ចែករំលែក​បន្ត​គ្នា​ដោយ​ក្រុម​អ្នកគាំទ្រ​ពួក​ឧទ្ទាម ISIS ក្នុង​រយៈពេល​មួយថ្ងៃ បន្ទាប់ពី​ចក្រភព​អង់គ្លេស​ផ្តើម​ការវាយប្រហារ​របស់​ខ្លួន ជា​លើកដំបូង​នៅក្នុង​ប្រទេស​ស៊ី​រី​៕

2F103DB300000578-3346424-image-m-5_14492517973162F103D9F00000578-3346424-image-m-7_14492527113722F103DD000000578-3346424-image-m-27_14492540680532F103DCC00000578-3346424-image-m-26_1449254055769

​

បឹងកេត​ឈ្នះ​ក្រុម​ជើងឯក​វៀតណាម៣-២ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​

បាល់ទាត់​៖​បឹងកេត​អង្គរ​បាន​យកឈ្នះ​ម្ចាស់​ជើងឯក​វៀតណាម Mecamex Binh Doung ដោយ​លទ្ធផល ៣-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន Toyota Mekong Club Championship ២០១៥​។ ៣​គ្រាប់​របស់​បឹងកេត​អង្គរ​ដែល​ធ្វើបាន​សម្រេច​ដោយ​ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​៤០, ៥៤ និង ៨០ ខណៈ​ក្រុម​ជើងឯក​វៀតណាម​រកបាន​ដោយ​កឡាករ Amoungou នៅ​នាទី​ទី​១៣ និង Anh Duc នៅ​នាទី​ទី​៨៩​។​
​គួរ​បញ្ជាក់ថា បន្ទាប់ពី​យកឈ្នះ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Mecamex Binh Doung នៅលើ​ទឹកដី​វៀតណាម​ផ្ទាល់ ក្រុម​បឹងកេត​អង្គរ​នឹង​បន្តដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ប៉ះ​ជាមួយ​ក្រុម Buriram United របស់​ប្រទេស​ថៃ​នៅ​ថ្ងៃទី​២០ ខែធ្នូ​ខាងមុខនេះ​៕

simple-sleep-22

​

តួ​ក​គីនឹង​​រក​ដៃគូ​ផ្គត់ផ្គង់​ថាមពល​ថ្មី​ជំនួស​រុស្ស៊ី​​

តួ​ក​គី​៖លោក​ប្រធានាធិបតី Recep Tayyip Erdogan បាន​ថ្លែងថា ប្រទេស​តួ​ក​គី​នឹង​ផ្លាស់ប្តូរ​ដៃគូ​ផ្គត់ផ្គង់​ថាមពល​ថ្មី​ជំនួស​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ភាព​តានតឹង​នៅតែ​បន្ត​កើតមានឡើង​ដោយសារ​យន្តហោះ​របស់រ​ដ្ឋា​ភិ​បាល​អង់កា​រ៉ា​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​។ នេះ​បើ​យោងតាម ភ្នាក់ងា​សារព័ត៌មាន Xinhua​។​
​លោក Erdogan បាន​បញ្ជាក់ថា ប្រទេស​រុស្ស៊ី​ជា​ប្រទេស​ផ្គត់ផ្គង់​ថាមពល​ឧស្ម័ន​ធម្មជាតិ​ធំ​ជាង​របស់​ប្រទេស​តួ​ក​គី ប៉ុន្តែ​ដៃគូ​ផ្គត់ផ្គង់​ថា​ពល​សម្រាប់​ប្រទេស​តួ​ក​គី មិន​មែនមាន​តែមួយ​នោះទេ​។ ប្រធានាធិបតី​រូបនេះ​បន្តថា វា​ពិតជា​អាចទៅរួច​ក្នុងការ​ស្វែងរក​ប្រទេស​ផ្ត​ត់​ផ្គង់​ថាមពល​ផ្សេងទៀត​។​
​គួរ​បញ្ជាក់ថា កន្លងមក​ប្រទេស​តួ​ក​គី បាន​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ប្រភព​ថាមពល មាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ពី​បរទេស ដោយបាន​នាំចូល​ថាមពល​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី​រហូតដល់​៩៨​ភាគរយ និង​នាំចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​ចំនួន ៩០​ភាគរយ​៕

AK PARTI GENEL BASKANI VE BASBAKAN RECEP TAYYIP ERDOGAN

​

លោក ហោ ណាំហុង​៖​កម្ពុជា​នៅតែ​ឈានទៅ​មុខ​ ទោះ​ជាមាន​ជំនួយ ឬ​អត់​ជំនួយ​

​ភ្នំពេញ​: ប្រមុខ​ការទូត​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ នេះ បាន​ប្រាប់​ក្រុមអ្នកកាសែត បន្ទាប់ពី​ចប់​កម្មវិធី​សំណេះសំណាល​ជាមួយ​កុមារ​ពិការភ្នែក និង​គ ថ្លង់ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ទាក់ទិន​នឹង​ការលើកឡើង​របស់​សភា​អាមេរិក និង​សភា​អឺរ៉ុប ថា នោះ​ជា​សិទ្ធិ​របស់គេ រីឯ​កម្ពុជា​ធ្វី​អ្វី​ជា​សិទ្ធិ​របស់​កម្ពុជា​។​

​លោក ហោ ណាំហុង បាន​ថ្លែង​បញ្ជាក់ថា សិទ្ធិ​របស់​កម្ពុជា​គឺ​ស្របតាម​រដ្ឋធម្មនុញ្ញ ជា​ច្បាប់កំពូល​របស់​ប្រទេស ស្របតាម​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា ដែល​ចុះហត្ថលេខា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ដូច្នេះ​អ្នកណា​និយាយ​អី ធ្វើ​អ្វី ជា​សិទ្ធិ​របស់គេ ឯ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ និង​ជា​សមាជ​ករ​បស់​អង្គការសហប្រជាជាតិ កម្ពុជា​ត្រូវតែ​ដំណើរការ​អ្វី​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាតិ​របស់​កម្ពុជា តាម​នីតិរដ្ឋ ដែល​ទាំងអស់គ្នា​អ្នកណា​ក៏​ចង់​ឲ្យ​កម្ពុជា​កសាង​និង​ពង្រឹង​នីតិរដ្ឋ​។​

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ថា “​សភា​អឺរ៉ុប​ក៏ដោយ សភា​អាមេរិក​ក៏ដោយ​ធ្វើ​អ្វី​ជា​សិទ្ធិ​របស់គេ តែ​ទោះជា​យ៉ាងណាក្តី​ខ្ញុំ​យល់ថា ខ្ញុំ​ជឿថា ប្រទេសជាតិ​យើង​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​កាន់តែ​ឈាន​ទៅមុខ​ក្នុង​ការកសាង​ប្រទេសជាតិ​យើង ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទោះ​ជាមាន​ជំនួយ ឬក៏​អត់​ជំនួយ ប្រទេស​យើង​នៅតែ​ទៅមុខ សូម​ប្រជាជន​យើង​ទាំងអស់​ជឿថា កម្ពុជា​ពីថ្ងៃ​នេះ​ទៅ តែងតែ​ទៅមុខ​អត់​មាន​ថយក្រោយ ពីមួយ​ខែ​ទៅ​មួយខែ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​”​។​

​ប្រមុខ​ការទូត​កម្ពុជា បាន​បញ្ជាក់ថា “​អំពី​ការផ្តាច់​ជំនួយ​របស់​ស​ហ​ភាព​អឹ​រ៉ុ​ប នេះ​គ្រាន់តែ​ជា​ញត្តិ​របស់​សភា​អឹ​រ៉ុ​ប ប៉ុន្តែ​សហភាព​អឹ​រ៉ុ​ប​មិនទាន់​រក​ការសម្រេច​ណាមួយ​ទេ ខ្ញុំ​បញ្ជាក់​ម្តងទៀត ទោះ​ជាមាន​ជំនួយ អត់​ជំនួយ កម្ពុជា​ទៅមុខ​ជានិច្ច​”៕

​rdes

ឃាត់ខ្លួន​ជន​សង្ស័យ​៣​នាក់​ពាក់​ព័ន្ធ​នឹង​ករណី​ប្លន់​វៃ​យក​ម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ដែលមុខសញ្ញា​វៃប្លន់​យកម៉ូតូ​​ត្រូវ​កម្លាំងនគរ​បាលប៉ុស្តិ៍ និងប្រ​ជា​ការ​ពារ កាល​វេលា​ម៉ោង ០៨ៈ០០នាទី​ព្រឹក ថ្ងៃ​ទី០៦ ខែឆ្នូ ឆ្នាំ២០១៥ នៅម្តុំ​ហាងកាហ្វេ ផ្លូវ៣០ម៉ែត្រ ភូមិទីងទុយ សង្កាត់ព្រៃសរ ខណ្ឌដង្កោ។
ជនសង្ស័យទី១ ឈ្មោះ នី និត ភេទ​ប្រុស អាយុ៣០ មុខរបរ កម្មករ​សំណង់ ទី២ ឈ្មោះ សួង សុខនាង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ ស្រីខារ៉ាអូខេ ទី៣ ឈ្មោះ សិន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនទាំង​បីនាក់​នេះ​តែងតែ​ប្រើ​​ល្បិច​អោយ​ស្ត្រីម្នាក់ (ប៉ាក់ពួក) ធ្វើ​ជា​ជិះ​ម៉ូតូ​ឌុប ហើយ​មាន​ប៉ាក់​ពួក​ធ្វើ​ជា​ខូច​ម៉ូតូ​នៅ​កន្លែងស្ងាត់ ដល់​ចំណុច​ស្ត្រី​នោះបាន​អោយ​ឈប់​រួច​ក៏​អោយ​លុយ​ថ្លៃម៉ូតូ​ឌុប​ រួ​ច​ក៏មាន​ប៉ាក់​ពួក​វៃ​ក្បាល​ពី​ក្រោយខ្នង ដោយ​ប្រើម៉ាឡេត​ឡាន។
សមត្ថកិច្ចប៉ុស្តិ៍​ខណ្ឌដង្កោ​​បាន​អោយ​ដឹងថា ជន​សង្ស័យ​ទាំ៣នាក់ខាង​លើ​ជាមុខ​សសញ្ញា​ប្លន់​យ៉ាងសកម្មទូ​ទាំង​ខេតក្រុង​ និង​ជាមុខ​សញ្ញ​ប្លន់ កាលពីថ្ងៃទី២១ និងថ្ងៃទី២៥​ កាលពីខែវិច្ឆិកា កន្លងទៅនៅម្តុំផ្លូវ៣០ម៉ែត្រនេះ។

បច្ចុប្បន្នជនសង្ស័យទាំង៣ ត្រូវ​បាន​បញ្ជូន​ទៅ​អធិកា​ដ្ឋាន​ខណ្ឌដង្កោដើម្បី​សាកសួរ ​និង​វែកមុខសញ្ញា​បន្ថែម៕ ដោយ៖ គឹម បញ្ញា

20151206_110826 20151206_110919 20151206_110857 20151206_102641 20151206_102009_8299 20151206_112149

 

​រោគសញ្ញា​ខ្លះដែលបង្ហាញថា ប្រឈម នឹងជំងឺ​គាំងបេះដូង​

​ក្រុមគ្រូពេទ្យ​ជំនាញ​បាន​បង្ហាញថា រោគសញ្ញា​ភាគច្រើន​នៃ​ជំងឺ​គាំងបេះដូង​គឺ​ការឈឺ​ដើមទ្រូង​។

​តាម​ការកត់សម្គាល់​បាន​បង្ហាញថា អ្នកមាន​បញ្ហា​បេះដូង តែងមាន​អាការៈ​ដូចជា​មាន​អ្វីមួយ​សង្កត់ រឹត​ធ្ងន់ ណែន​នៅក្នុង​ទ្រូង​។ ចំពោះ​ការឈឺចាប់​ នៅពេល​ខ្លះ​មានការ​រាលដាល​ដល់​ស្មារ ដៃ​ខាងឆ្វេង និង​កន្លែង​ផ្សេងៗ​ទៀត​ដូចជា​ខ្នង ថ្គាម ក ឬ​ដៃ​ខាង​ស្តាំ ជាដើម ។​

​ក្នុងចំណោម​អ្នកមាន​ជំងឺ​បេះដូង តែងតែមាន​រោគសញ្ញា​ណាមួយ​ដូចខាងក្រោម​នេះ ៖
– ក្រហាយ​ក្បាលពោះ​ខាងលើ ហើយ​ច្រើនតែ​ច្រឡំ​នឹង​ការ​ក្រហាយ​ដើមទ្រូង​
– ចង់​ក្អួតចង្អោរ​
– ពិបាក​ក្នុងការ​ដកដង្ហើម​
– មាន​អារម្មណ៍​ថា​បេះដូង ញ័រ​ខុសធម្មតា​
– មាន​អារម្មណ៍​ថា ខ្សោយ ឬ​អស់កម្លាំង​
– មាន​អារម្មណ៍​ថា វិលមុខ​

​ប្រសិនបើ​មាន​អាកា​រះ​ដូច​រៀបរាប់​ខាងលើនេះ សូម​ស្វែងរក​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិគ្រោះ​យោបល់ និង​ព្យាបាល មិនគួរ​ពន្យារពេល ឬ​មើលស្រាល​រោគសញ្ញា​បែបនេះ​ឡើយ​៕ដោយ៖រដ្ឋា

​hygtaa

អ៊ីរ៉ង់​ត្រៀម​បង្ហាញ​ភស្តុតាង​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ប្រេង​ខុសច្បាប់​រវាង​តួ​ក​គី និង​ISIS

​អ៊ីរ៉ង់​៖​យោងតាម​សារព័ត៌មាន RT នៅ​ថ្ងៃទី​០៥ ខែធ្នូ​នេះ​ផ្សាយ​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​នឹង​កំពុង​ត្រៀមខ្លួន​ក្នុងការ​បង្ហាញ​ភស្តុតាង នៃ​ការធ្វើ​ពាណិជ្ជកម្មរ​ប្រេង​ខុសច្បាប់​រវាង​ប្រទេស​តួ​ក​គី និង​ក្រុម​ឧទ្ទាម ISIS​។​
​ប្រភព​ដដែល​បញ្ជាក់ថា រដ្ឋាភិបាល​អ៊ីរ៉ង់​នឹង​បញ្ជូន​ព័ត៌មាន​ដែលមាន​ វីដេអូ និង​រូបភាពរថយន្តដឹកប្រេង​ខុសច្បាប់​ទៅ​ឲ្យ​ប្រទេស​តួ​ក​គី ។ ដោយឡែក​កាលពីពេល​ថ្មីៗ​នេះ​រុស្ស៊ី​ក៏បាន​បង្ហាញ​ភស្ដុតាង ដែល​ក្រុម​ឧទ្ទាម ISIS បាន​ប្រើប្រាស់​ច្រក​ធំៗ​ចំនួន​៣​សម្រាប់​ដឹក​ប្រេង​ខុសច្បាប់ ចូលទៅ​កាន់​ប្រទេស​តួ​ក​គី​ផងដែរ​៕

56624953c461889b728b4616

​

Real Madrid ធ្លាក់​ចេញពី Copa del Rey ដោយ​ស្វ័យប្រវត្តិ​

បាល់ទាត់​៖​ក្រុម​អធិរាជ​ស Real Madrid ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​សម្រេច​ឱ្យ​ធ្លាក់​ចេញពី​ការ ពានរង្វាន់ Copa del Rey ក្នុង​រដូវ​កាល​នេះ​ដោយ​ស្វ័យប្រវត្តិ បើទោះបីជា​ឈ្នះ​ក្រុម Cardiz កាលពី​ជើង​ទីមួយ​ក៏ដោយ ដោយសារ​ដាក់​កីឡាករ​ដាក់​បំរាម​ឲ្យ​ចូល​លេង​។​
​ការប្រកួត​ជើង​ទី​១ ជុំ​ទី​៤ Copa del Rey រវាង​ក្រុម Cardiz និង Real Madrid បានបញ្ចប់​ទៅដោយ​លទ្ធ​ផល Real ឈ្នះ ៣-១ លើ​ក្រុម​ម្ចាស់ផ្ទះ Cardiz ។ ប៉ុន្តែ​ចប់​ការប្រកួត ត្រូវបាន​គេ​រកឃើញថា កីឡាករ Cheryshev ដែល​ជាប់​បំរាម​មួយ​ប្រកួត​បាន​ចូល​លេង និង​រក​គ្រាប់​បាល់​ឱ្យ Real Madrid ដំបូង​នោះ​។
​គួរ​បញ្ជាក់ថា កីឡាករ Cheryshev ត្រូវ​ជាប់​បម្រាម​មួយ​ប្រកួត​មិនអាច​ចូល​លេង​ឱ្យ​អធិរាជ​ស​ក្នុង​ប្រកួត នេះ​បានទេ ព្រោះ​រូបគេ​បានទទួល​កាត​លឿង​៣​ដង​ក្នុង​ពានរង្វាន់ Copa del Rey កាលពី​រដូវ​កាល​មុន ពេល​លេង​ឱ្យ​ក្រុម Villarreal ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​។​
​ទោះជា​បែបនេះ​ក្តី​ប្រធាន​ក្លិប Real Madrid លោក Florentino Perez បាន​និយាយថា ក្លិប​របស់លោក​នឹងធ្វើ​ការតវ៉ា​ទៅ​តុលាការ​បាល់ទាត់​ទៀត ប្រសិនបើ​មានការ​ពិន័យ​មែន ខណៈដែល​ពេលនេះ​ការពិន័យ​លេចចេញ​ជា​ផ្លូវការ​ហើយ​ក្តី​៕

15511

​