All posts by មេគង្គ ប៉ុស្តិ៍

ពិធី​ផ្ទេរ​សម្រួល​ភារកិច្ច នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​

​មណ្ឌលគិរី​÷ នា​ល្ងាច​ថ្ងៃទី​៣០ ខែ វិច្ចិកា ឆ្នាំ ២០១៥ កន្លងមកនេះ នៅ​សាលា​ខេត្តមណ្ឌលគិរី​ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​សម្រួល​ការងារ​គ្រប់ គ្រង​ផ្នែក​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរថែមទៀត ។

​ក្នុងអង្គពិធីឯកឧត្តម អ៊ុង សំអាត អនុប្រធាន​រដ្ឋបាល​ព្រៃឈើ បានប្រកាសថា លោក វង្ស សុខ​សេរី ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី ត្រូវបានផ្ទេរភារកិច្ចឲ្យ​មកកាន់​តំណែង​ជំនួស​លោក កែប កុ​ត ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មណ្ឌលគិរី។

ពិធីនេះប្រារព្ធឡើងក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុង សំអាត អនុប្រធាន​រដ្ឋបាល​ព្រៃឈើ លោក​អភិបាលខេត្ត ប្រធាន​មន្ទីរ ព្រម​ទាំង​មន្ត្រី​អ្នកមុខ អ្នកការ​​ក្នុង​ខេត្ត​ជាច្រើនរូប​ទៀត ដើម្បី​ចូលរួម​អបអរ​ផងដែរ​៕​ដោ​យ៖​ហូ សុខ​ណាត​tgfraatgfreddgvfcdccfrdfbbg

​

ព្រឹត្តិការណ៍ KINGDOM OF KHMER ចាប់ផ្ដើម​នៅ​ល្ងាច​នេះ​

ប្រដាល់​៖​នា​វេលា​ម៉ោង​៧​ល្ងាច​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ព្រឹត្តិការណ៍​ប្រកួត​ក្បាច់គុន​ចម្រុះ KINGDOM OF KHMER របស់​អង្គភាព One Championship នឹង​ចាប់ផ្ដើម​ការប្រកួត​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ដែលមាន​ការប្រកួត​សរុប​ចំនួន​១០​គូ​៕

159515

​

ISIS ព្រមាន​វាយប្រហារ​ចក្រ​អង់គ្លេស​អំឡុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​

ក្រុង​ឡុង​ដ៍​៖ យោងតាម​សារព័ត៌មាន Daily mail ចេញផ្សាយ​កាលពី​ម្សិលមិញ​ថា ក្រុម​ឧទ្ទាម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ISIS មាន​គម្រោង​វាយប្រហារ​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។​
​ការព្រមាន​វាយប្រហារ​នេះ​ធ្វើឡើង​បន្ទាប់ពី​សភា​ជាន់​ទាប​របស់​អង់គ្លេស សម្រេច​យល់ព្រម​ចូលរួម​ក្នុងការ​វាយប្រហារ​ប្រឆាំង​ពួក​ឧទ្ទាម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​។ ទន្ទឹម​នោះ​ភ្នាក់ងារ​សន្តិសុខ​អឺរ៉ុប​បាន​រាយការណ៍​ថា ពួកគេ​បានទទួល​នូវ​ព័ត៌មាន​ពី​ការ​ស៊ើបការណ៍​យ៉ាងច្បាស់​ថា ចក្រភព​អង់គ្លេស បាន​ស្ថិតនៅក្នុង​បញ្ជី​នៃ​ការ​គោលដៅ​វាយប្រហារ​លើក​ក្រោយ ដែល​ហានិភ័យ​ខ្ពស់​។​
​តាម​ប្រភព​ខាងលើ​បញ្ជាក់ថា ពួក​ជី​ហាដ​ដែលមាន​ដើមកំណើត​នៅ​ចក្រភព​អង់គ្លេស ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជ្រុលនិយម បានទទួល​បន្ទុក​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដើម្បី​ធ្វើការ​វាយប្រហារ​ចក្រភព​អង់គ្លេស ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ដែល​ការវាយប្រហារ​នេះ មាន​លក្ខណៈ​ដូចគ្នា​នឹង​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ផងដែរ​៕

2F0B6BB900000578-3345468-image-a-12_1449200218810

​

ជំនួប​លើកដំបូង​រវាង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី និង​តួ​ក​គី​ចាប់តាំងពី​ការបាញ់​ទម្លាក់​យន្តហោះ​

​អឺរ៉ុប​៖​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergey Lavrov និង​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក Mevlut Cavusoglu បាន​ជួបគ្នា​លើកដំបូង​កាលពី​ម្សិលមិញ បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី ។ នេះ​បើ​យោងតាម​ព័ត៌មាន Xinhua​។​
​ជំនួប​នេះ​ធ្វើឡើង​នៅក្រៅ​ដាច់ដោយឡែក ខណៈ​ភាគី​ទាំងពីរ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​២២ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៃ​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ នៅក្នុង​តំបន់​អឺរ៉ុប ហើយ​មិនមាន​របាយការណ៍​ណាមួយ ត្រូវបាន​ផ្តល់​ឲ្យ​នោះទេ បន្ទាប់ពី​កិច្ចប្រជុំ​ចង្អៀត​នេះ​បានបញ្ចប់​។​
​ទំនាក់ទំនង​ការទូត​រវាង​រុស្ស៊ី និង​តួ​ក​គី ថ្មីៗ​នេះ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង បន្ទាប់ពី​យន្តហោះ​ចម្បាំង ប្រភេទ Su-24 មួយគ្រឿង​របស់​រុស្ស៊ី ត្រូវបាន​បាញ់​ទម្លាក់​នៅ​ជិត​ព្រំដែន​តួ​ក​គី​-​ស៊ី​រី ដោយ​កងកម្លាំង​ទ័ពអាកាស​របស់​តួ​ក​គី កាលពី​ថ្ងៃទី​២៤ វិច្ឆិកា ហើយ​ជាការ​ឆ្លើយតប​នឹង​សកម្មភាព​បង្កហេតុ​របស់​តួ​ក​គី រុស្ស៊ី​បាន​ផ្អាក​ការទំនាក់ទំនង​យោធា ជាមួយនឹង​តួ​ក​គី ហើយ​បានដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​លើ​តួ​ក​គី​ផងដែរ​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​រុស្ស៊ី លោក Putin បាន​ព្រមាន​តួ​ក​គី​ថា នឹង​សោកស្តាយ​ខ្លាំង ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​នេះ ហើយ​បាន​ព្រមាន​ថា នឹង​គ្រោង​ដាក់ទណ្ឌកម្ម​បន្ថែមទៀត ប្រឆាំងនឹង​រដ្ឋាភិបាល​តួ​ក​គី​៕Russian,_Turkish_foreign_ministers_meet_for_1st_time_since_jet_downing

 

​

ចាប់បុរសម្នាក់ពីបទរក្សាទុកគ្រឿងញៀន ​និងអាវុធខុសច្បាប់

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី៤ ធ្នូ ២០១៥ ការិយាល័យកណ្តាល​នរគ​បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃស្នង​ការដ្ឋាន​នរគបាល​រាជធានី​ភ្នំពេញ បានធ្វើ សន្និសិទ្ទកាសែតបង្ហាញមុខសញ្ញាជួញ​ដូរគ្រឿង​ញៀន​ដ៏ធំ និងសកម្មនៅ​ក្នុង​រាជធានីភ្នំ​ពេញ។

លោក អេង សោភា វរៈសេនីយ៍ទោ នាយការិយាល័យនរគបាល ព្រហ្មទណ្ឌ កំរិតធ្ងន់ ដោយមានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទា មិនា ភេទប្រុស អាយុ៣៥ឆ្នាំ ដែលជា មុខសញ្ញាជួយដូរគ្រឿងញៀននៅចំណុចខាងត្បូងរបងក្រុមប្រឹក្សាអភិ វឌ្ឍន៍កម្ពុជា (CDC) សង្កាត់វត្តភ្នំ ខណ្ឌដូមពេញ រាជធានីភ្នំពេញ និងបន្តចុះ ឆែកឆេរនៅផ្ទះរបស់ជនសង្ស័យលេខ០០៤ ផ្លូវ២៩៤ សង្កាត់បឹងទំពន់ ខណ្ឌចំការមន រួមទាំងវត្តុតាងសរុបទាំងអស់មានដូចជា០១.រថយន្ត  mini cooper ពណ៌លឿង ស្លាក់លេខភ្នំពេញ2AA-9558 ២.ថ្នាំក្រាមពណ៌សគ្មាន ប្រតិកម្មជាមួយតេស្តទំងន់ ១៦៥,៥៥ក្រាម ០៣.ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន៧០គ្រាប់ប្រភេទមេតំហ្វេតាមីនទំងន់២៥,២០ក្រាម ០៣.ថ្នាំគ្រាប់ បន្ទះពណ៌ក្រហមមានពណ៌លឿងចំនួន៩២គ្រាប់ប្រភេទមេតំហ្វេតា មីនទំងន់១៧,២៣ក្រាម ០៤.សថ្នាំគ្រវីចំនួន៧០គ្រាប់ ០៥.គ្រាប់កាំភ្លើង អាកា ចំនួន២៩គ្រាប់ ០៦.លិខិតឆ្លងដែន១ច្បាប់ ០៧.សំភារៈ វេចខ្ចប់ គ្រឿងញៀនមួយចំនួន៕

IMG-20151204-WA0003

សមត្ថកិច្ចខណ្ឌសែន​សុខ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ភូមិ​ត្រពាំង​ឈូក

សមត្ថកិច្ចខណ្ឌសែនសុខសហការណ៏​ជាមួយការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​រាជនីភ្នំពេញ​ ចុះយុទ្ធនា​ការបង្ក្រាបគ្រឿង​ញៀន នៅភូមិត្រពាំង​ឈូក សង្កាត់​ទឹកថ្លា វេលាម៉ោង១១ៈ១៥នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ក្រោម​ការ​ដឹក​នាំ​របស់លោក ប៊ន សំអាត ស្នងការរង និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល​រងខណ្ឌ និងលោក ម៉ក់ ហុង អធិការ នគរបាលខណ្ឌសែនសុខ ជាលទ្ធផលយើងឃាត់ខ្លួនមនុស្សចំនួន ២៩នាក់ ស្រី១នាក់ ក្នុងនោះដកហូតបាន
– ដាវ ចំនួន ៦
– កាំបិតប័ុងតោ ចំនួន ២
– ជញ្ជីងថ្លឹង ចំនួន ១
– ថ្នាំគ្រាប់ពណ៍ផ្កាឈូក ចំនួន ១៣គ្រាប់
– ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន
– ទូរស័ព្ទសេរីចាស់ ៥គ្រឿង
– ទូរហ្គេមចំនួន ២៣គ្រឿង (យកទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​សែនសុខ) ហើយបច្ចុប្បន្ន សមត្ថកិច្ច​កំពុង​​ធ្វើ​ការ​សាក​សួរបន្ថែម​នៅអធិការដ្ឋាននគរបាលខណ្ឌ។

ក្នុងនោះការិយាល័យជំនាញ បានចុះមកធ្វើតេស្ត ជាលទ្ធផល គ្មានសាធាតុញៀនចំនួន ៣នាក់៕ អត្ថបទដោយ៖សួង សាម អត្ថបទបន្ថែម៖គឹម បញ្ញា

20151204_112918_12319 20151204_112918_14613 20151204_113221_10268 20151204_113703_10950 20151204_113924_1956 20151204_113924_9208 20151204_114436_1831 20151204_125655

មនុស្ស៨នាក់ នៅ​ស្រុក​បាណន់ ពុល​ស្ពៃជ្រក់ ​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ

ខេត្តបាត់ដំបង៖ អ្នកភូមិក្រឡាពាស ក្នុងឃុំបាយដំរាំស្រុក​បាណន់​ ខេត្ត​បាត់ដំបង ចំនួន៩នាក់ បានពុលជ្រក់​ស្ពៃ​ដែល​ទិញ​ពីអ្នក​លក់ ជិះម៉ូតូ​ដើរលក់​តាម​ភូមិ​ កាល​ពី​រសៀល​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ យក​មក​ធ្វើ​ម្ហូប ក៏បណ្តាល​ឲ្យ​មាន​ការ​ពុល ចុះ​រាគ​ក្អួត​ចង្អោរ​យ៉ាង​ធ្ងន់ធ្ងរ។ ខណៈ ពេលដែល អ្នក​ភូមិ​រង​គ្រោះ​ទាំង​នោះ បាន​​ហូប​ពេល​បាយ​ល្ងាច ហើយ​នៅវេលា​យប់​អធ្រាត ក្នុង​ថ្ងៃ​ដដែល ខាង​លើ​នេះ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារអ្នក ជិត​ខាង​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ទីនោះ​ដើម្បី​ជួយ​សង្គ្រោះបន្ទាន់​ដល់ជនរងគ្រោះ។ នេះបើតាមការអះអាងពីអ្នកជម្ងឺ ដែល​កំពុង​ស​ម្រា​ក​ព្យាបាល​ក្នុងមន្ទីរ​
ពេទ្យ​បង្អែក​ខេត្ត។

តាមការគូសបញ្ជាក់ពីក្រុមគ្រូពេទ្យបង្អែកខេត្ត បានឲ្យ​ដឹងថា អ្នកជម្ងឺ​ដែល​ពុល​ស្ពៃ​ជ្រក់​ចំនួន ៨នាក់នេះ​ត្រូវ​បានបញ្ជូន​មក​កាន់​មន្ទីរពេទ្យ​នេះ នៅព្រឹក ថ្ងៃទី០៣ ខែធ្នូ២០១៥ ស្ថិត​ក្នុង​ស្ថាន​ភាព​អ្នក​ជម្ងឺ មានអាការៈធ្ងន់ធ្ងរ។ គ្រូ ពេទ្យ​នាយ​អាគារ​ព្យាបាល​បាន​ឲ្យ​ដឹងថា ក្នុង​ចំណោមអ្នក​ពុល​ជ្រក់​ស្ពៃ០៨នាក់ ក្នុងនោះមាន​អាការៈ​ធ្ងន់ធ្ងរ ០៥នាក់ (ក្មេង​៣នាក់ និងចាស់២​នាក់) ។

ប្រភពដដែលបានបន្តទៀតថា អ្នក​ជម្ងឺខាង​លើ​នេះ គឺ​ជា​ក្រុម​គ្រួសារ​​រស់
នៅ​ភូមិ​ឃុំ ខាងលើ ៖ទី១ឈ្មោះ ស៊ុន ចៃ អាយុ៦៥ឆ្នាំ (ម្តាយ) ទី២ឈ្មោះ ឯក តន អាយុ៦៩ ឆ្នាំ (ឪពុក) ទី៣ឈ្មោះ ជរ ម៉ៅ អាយុ៣៩ឆ្នាំ (ប្តី) ទី៤ឈ្មោះ ទិត្យ សុជា អាយុ២៩ឆ្នាំ (ប្រពន្ធ) ទី៥ឈ្មោះ ទិត្យ សុវណ្ណា អាយុ២៧ឆ្នាំ (ស្រី) ទី៦ឈ្មោះ ម៉ៅ ផាត់ សារ អាយុ១០ឆ្នាំ (កូនស្រី) ទី៧ឈ្មោះ ម៉ៅ ផាន្នី អាយុ៧ឆ្នាំ (កូនស្រី) ទី៨ឈ្មោះ ពៅ រតនៈ អាយុ​១០ឆ្នាំ (ប្រុស)។

លោកគ្រូពេទ្យនាយអាគារបានឲ្យដឹងបន្ថែមទៀតថា៖ អ្នក​ជម្ងឺ​ពុល​ជ្រក់ ស្ពៃ​ខាងលើនេះ សង្ស័យ​ស្ពៃ​បាញ់​ថ្នាំ និង​កង្វះ​អនាម័យ​ក្នុង​ការ​ដាំស្លធ្វើម្ហូប​អាហារ មិន​បាន​លាង​សម្អាត​ឲ្យ​បានស្អាត​មុន​ពេល​ធ្វើ​ម្ហូប​អាហារ។ដោយ៖សំអាន

IMG-20151204-WA0005IMG-20151204-WA0000IMG-20151204-WA0001IMG-20151204-WA0002 (1)IMG-20151204-WA0004

ឪពុកក្មេក​ដែល​ត្រូវ​កូនប្រសារ​កាប់​នៅ​ស្រុក​ចំការលើ​ បាន​ស្លាប់​ហើយ​

​កំពង់​ចា​ម៖ជនរងគ្រោះ​ជា​ឪពុកក្មេក​ដែល​ត្រូវ​កូនប្រសារ​កាប់​បណ្តាល​ឲ្យ​របួស​ត្រង់​ក្បាល​នៅ​ស្រុក​ចំការលើ​កាលពី​យប់​ថ្ងាំ​ទី​៣០​វិច្ឆិកា​ឆ្នាំ​២០១៥ បានទទួល​មរណភាព​ហើយ នៅវេលា​ម៉ោង​៣ និ​៤៥​នាទី ទៀបភ្លឺ​ថ្ងៃទី​៤ ធ្នូ នេះ ដោយសារ​មុខរបួស​ធ្ងន់ធ្ងរ​ពេក​។​

​ជនរងគ្រោះ​ឈ្មោះ ស្វាយ សា​ខន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​ក្រុមប្រឹក្សាឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម មកពី​គណបក្ស​ស​ង្ក្រោះ​ជាតិ ត្រូវ​កូនប្រសារ​ឈ្មោះ អេង ធី ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ​ស្រុកចំកា​លើ ខេត្តកំពង់ចាម បាន​កាប់​ចំក្បាល​រងរបួស​ជា​ទម្ងន់​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​ទៅ​មន្ទីរ​រុស្ស៊ី ក្នុង​យប់កើតហេតុ ទី​៣០ វិច្ឆិកា ២០១៥ តែដោយសារ​មុខរបួស​ធ្ងន់​ពេក​លោក ស្វាយ សា​ខន បានទទួល​មរណភាព​តាម​ប្រពន្ធ កូនស្រី ចៅប្រុស​ស្រី​តូចៗ​ទាំងពីរ​ដែល​ត្រូវ​ឈ្មោះ អេង ធី កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​ពេ​លេ​វ​លា និង​កន្លែង​ដូចខាងលើ​។​

​ក្រោយពេល​កាប់សម្លាប់​ប្រពន្ធ កូន និង​ម្តាយក្មេក ឪពុកក្មេក​រួច​ភ្លាមៗ ឈ្មោះ អេង ធី បាន​រត់គេចខ្លួន​ចេញពី​ស្រុកភូមិ​ជា​កន្លែងកើតហេតុ ហើយ​ត្រូវ​រថយន្តបុក​កិន​ក្បាល​ស្លាប់​កាលពី​វេលា​ម៉ោង​២៣ និង​១៥​នាទី​យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​កណាត់​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​វាល​ធំ ឃុំ​គគី​ធំ ស្រុក​បារាយ​រណ៍ ខេត្តកំពង់ធំ​។​

​គួររំឭកថា កាលពី​ម៉ោង​២៣ និង​៩​នាទី​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ ឈ្មោះ អេង ធី បាន​ផឹកស្រា​ស្រវឹង​ហើយ​ឈ្លោះ​ជាមួយ​ប្រពន្ធ ។​ពេលនោះ​ប្រពន្ធ​ក៏​បា​០​ន​ដឹក​ដៃ​កូនប្រុស​ស្រី​តូចៗ​ទៅផ្ទះ​ឪពុក​ម្តាយបង្កើត​ដែល​ស្ថិត​ជាប់​ព្រំ​របង​គ្នា​។​ដោយសារ​ឃើញ​ប្រពន្ធ​ដើរចេញ ឈ្មោះ អេង ធី បាន​ប្រ​មូ​ខោអាវ​យកមក​ដុត​នៅខាងមុខ​ផ្ទះ ហើយ​លោក ស្វាយ សា​ខន ជា​ឪពុកក្មេក​បាន​ស្ទុះ​ទៅ​ជួយ​ពន្លត់​ក៏ត្រូវ​កូនប្រសារ​ឈ្មោះ អេង ធី នេះ កាប់​ចំក្បាល​ដួលសន្លប់ ហើយ​ឈ្មោះ អេង ធី បាន​ដើរទៅ​ផ្ទះ​ឪពុក​ម្តាយក្មេក​បន្ត​កាប់សម្លាប់​សមាជិក​ក្នុង​ក្រុមគ្រួសារ​រួមមាន ប្រ​ន្ធ កូនតូចៗ​ប្រុស​១ ស្រី​មួយ និង​ស្ត្រី​ចំណាស់​ម្នាក់​ជា​ម្តាយក្មេក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​

​ជនរងគ្រោះ​ដល់​ស្លាប់​ក្នុង​គ្រួសារ​នេះ​មាន៖
១ ម៉ៅ យាង អស​យុ ៦០​ឆ្នាំ ត្រូវជា​ម្តាយក្មេក​ជនល្មើស
២ ចន្ទី សុភា​នី អាយុ ៤៥​ឆ្នាំ ត្រូវជា​ប្រេ​ពន្ធ​ជនល្មើស​
៣ ធី ស៊ា​ង​ហ៊ី អាយុ ៦​ឆ្នាំ ត្រូវជា​កូនស្រី​ជនល្មើស​
៤ ធី សីហា អាយុ ៤​ឆ្នាំ ត្រូវជា​កូនប្រុស​ជនល្មើស​

​លោក​ឧ​ត្ត​ម​សេនីយ​ទោ បែន រ័ត្ន ស្នងការ​នគរបាល់​ខេត្តកំពង់ចាម បានបញ្ជាក់​ឲ្យ​ដឹងថា ហិង្សា​ក្នុង​គ្រួសារ​នេះ បណ្តាល​ឲ្យ​សមា​ជិត​ឲ​ក​ក្នុង​គ្រួសារ​ទាំងមូល​បាន​ស្លាប់​ចំនួន​៦​នាក់​ក្នុងនោះ មនុស្ស​៤​នាក់ បាន​ស្លាប់​នៅនឹងកន្លែង លោក ស្វាយ សា​ខន ជា​ឪពុកក្មេក​ជន​លើ្ម​សបាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នៅវេលា​ទៀបភ្លឺ​ម៉ោង​៣ និង​៤៥​នាទី ចំណែក​ជន​លើ្ម​ស​ឈ្មោះ អេង ធី ត្រូវ​រថយន្តបុក​កិន​ចំក្បាល​ស្លាប់​ខេត្តកំពង់ធំ ជាប់​ព្រំប្រទល់​ខេត្តកំពង់ចាម នៅវេលា​ម៉ោង​២១ និង​១៥​នាទី ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ខ​ណះ​រត់គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​៕ដោយ៖ផល្លីfcdxaahgbvdd

hhhhhhhhhh66666666666​

 

 

មេដឹកនាំ​តា​លី​បង់​លោក មូ​ឡា​ហ៍ អា​កតា ម៉ាន់​សួរ​ ទទួលមរណភាព

​កា​ប៊ុល​៖​បើតាម​ការចេញផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ​នៅ​ថ្ងៃ​សុក្រ ទី​០៤ ខែធ្នូ ឆ្នាំ​២០១៥ នេះ​បាន​ឲ្យ​ដឹងថា មេដឹកនាំ​កំពូល របស់​ក្រុម តា​លី​បង់ ក្នុងប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​លោក មូ​ឡា​ហ៍ អា​កតា ម៉ាន់​សួរ បានទទួល​មរណភាព បន្ទាប់ពី ទទួលរង​របួស​យ៉ាងធ្ងន់ធ្ងរ កាលពី​ព្រហស្បតិ៍​ដោយសារ​មាន​ជម្លោះផ្ទៃក្នុង​។​
​ មន្ត្រី​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បញ្ជាក់ថា មេដឹកនាំ​កំពូល​របស់ តា​លី​បង់ ខាងលើនេះ បានទទួល​រងរបួស​ជា​ទម្ងន់ នៅក្នុង​ការបាញ់បោះ​ដាក់គ្នា​យ៉ាង​ព្រៃផ្សៃ ជាមួយនឹង​មេបញ្ជាការ​ជាច្រើនរូប​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​របស់ខ្លួន​ទៅលើ​រឿង​បែងចែក​កម្លាំង​ទៅតាម​តំបន់​ផ្សេងៗ នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។
​ ​គួរ​បញ្ជាក់ថា មេដឹកនាំ​កំពូល របស់​ក្រុម តា​លី​បង់​ទទួលមរណភាព​ដោយសារ​បញ្ហា​កិច្ចចរចា សន្តិភាព ដែល គ្រោង​ធ្វើឡើង​នោះក៏​ទំនងជា​បញ្ហា​មួយដែល​នាំ​ឲ្យ​ជួរ​ថ្នាក់ដឹកនាំកំពូលរបស់​តា​លី​បង់​ឈ្លោះប្រកែកដល់​ថ្នាក់​បាញ់បោះ​ដាក់គ្នា​នោះ​ផងដែរ​៕

art16.1

​

ជំនន់​ទឹកភ្លៀង​នៅ​ឥណ្ឌា​ស្លាប់​២៦៩​នាក់ របួស​៧០០​នាក់​

​ឥណ្ឌា​៖​ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ទឹកភ្លៀង​នៅ​ទីក្រុង Chennai រដ្ឋ Tamil Nadu ភាគខាងត្បូង​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែវិច្ឆិកា ម្សិលមិញ​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​២១៩​នាក់ គិត​ត្រឹម​ថ្ងៃទី​០៣ ខែធ្នូ​នេះ ខណៈដែល​មនុស្ស​រាប់រ​យ​នាក់ ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​០៣ ខែធ្នូ​។​
​ប្រភព​ដដែល​បន្តថា មនុស្ស​ជាង​៣​លាន​នាក់​គ្មាន​ភ្លើង និង​ទឹកស្អាត​ប្រើប្រាស់ និង​ជាង​២០​ម៉ឺន​នាក់​ចាក​ចេញពី​ផ្ទះសម្បែង​។ ភ្លៀង​ដ៏​សាហាវ​បំផុត​ក្នុង​រយៈពេល​សតវត្ស​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជាប់​លើដំបូល​ផ្ទះ ដែល​ត្រូវបាន​កងទ័ព ចូល​ជួយសង្គ្រោះ និង​ប្រមូលបាន​អ្នក​ជាប់​លើដំបូល​ផ្ទះ​ចំនួន ១៨០០០​នាក់​។ កងកម្លាំង​ទាហាន​ជាច្រើន​នាក់​បាន​ពង្រីក​ប្រតិបត្តិ​ការស្វែងរក​អ្នក រស់រានមានជីវិត កាលពី​ថ្ងៃ​ម្សិលមិញ ដែល​ពួកគេ​ជាប់​ក្នុងផ្ទះ​នៃ​ទី​ក្រុងមាន​ប្រជាជន​ច្រើនជាងគេ​បំផុត ទី​៤​របស់​ឥណ្ឌា​មួយ​នេះ​។ ចំណែក​អាជ្ញាធរ​ក្រុង​បាន​បញ្ជូន​គ្រឿងចក្រ​ដឹក​បង្គោល​សសរ​ដើម្បី​ជួស ជុល​ផ្លូវ និង​ស្ពាន​ដែល​ខូច​ជា​បណ្ដើរៗ​ហើយ​។​
​ទីក្រុង Chennai ចាប់ផ្ដើម​លិច​បន្តិច​ម្ដងៗ ក្រោយ​មាន​ភ្លៀង​ធ្លា​ក់ឥត​ឈប់ ៤៨​ម៉ោង និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាង ៥០០០​ខ្នង​ត្រូវបាន​លិច​។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Modi សន្យាថា​នឹង​ផ្ដល់ប្រាក់​ជាង ១៥០​លាន​ដុល្លារ​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​។ លោក​ក៏បាន​បញ្ជាក់ដែរថា​មូល​ហេតុដែល​ធ្លាក់ភ្លៀង​ដ៏​ខ្លាំង​នេះ បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ​។​
​គួរ​បញ្ជាក់ថា ក្នុង​ទីក្រុង​នេះ​មាន​ប្រជាជន​រស់នៅ​ជាង ៤,៥​លាន​នាក់​។ រោងចក្រ កន្លែង​រកស៊ី​ជាច្រើន​កន្លែង​ត្រូវបាន​បិទ ភ្លើង​ត្រូវបាន​កាត់ផ្ដាច់ ព្រលានយន្តហោះ​ក៏ត្រូវ​បិទ ខណៈ​ប្រជាជន​រងគ្រោះ​សម្រុក​ទៅ​សម្រាក​នៅ​ទីនោះ​៕

Indian rescue workers and volunteers use an inflatable boat to take residents through floodwaters in Chennai on December 1, 2015, during a downpour of heavy rain in the southern Indian city.  Heavy rains pounded several parts of the southern Indian state of Tamil Nadu and inundating most areas of Chennai, severely disrupting flights, train and bus services and forcing the postponment of half-yearly school exams.   AFP PHOTO/STR / AFP / STRDEL        (Photo credit should read STRDEL/AFP/Getty Images)

Water-logged houses are pictured in a flooded suburb of Chennai on November 17, 2015.   India has deployed the army and air force to rescue flood-hit residents in the southern state of Tamil Nadu, where at least 71 people have died in around a week of torrential rains.  AFP PHOTO        (Photo credit should read STR/AFP/Getty Images)

​

កម្ពុជា​ឡើង​៣​លេខ​ក្នុង​តារាង FIFA Ranking

បាល់ទាត់​៖​ត្បិតតែ​ចាញ់​២​ប្រកួត​នៅ​ខែ​មុន​មែន តែ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ឡើង​ចំណាត់ថ្នាក់​៣​លេខ​នៅក្នុង​តារាង FIFA Ranking ប្រចាំ​ខែធ្នូ​នេះ (​ពី​១៨៣ មក ១៨០) គ្រា​ដែល​ក្រុម​ខ្លាំង​នៅ​អាស៊ី​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ធ្លាក់​ចំណាត់ថ្នាក់​៣​លេខវិញ បើទោះបីជា​ពួកគេ​អាច​យកឈ្នះ​ក្រុម​នៅ​អាស៊ាន​ទាំង​២​ប្រកួត​នៅ​ខែ វិច្ឆិកា​ក៏ដោយ​។
​គួរ​បញ្ជាក់ថា ការឡើង​ចំណាត់ថ្នាក់​នៅ FIFA Ranking ដោយសារតែ​សមាជិក​ទាំងអស់​ធ្វើបាន​ល្អ​ ខណៈយ​ប៉ះ​ក្រុម​ខ្លាំង​តែ​អាច​ការពារសំណាញ់​ទី​បាន​ច្រើន​ទើប​ពិន្ទុ​បាន​ច្រើន​តាម​នេះដែរ​៕

Cambodia-Vs-Brunei15kakaaf

​

ក្រុម​ឧទ្ទាម ISIS គំរាម​អារ​កលោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​យក​អាមេរិក​ធ្វើជា​ទឹកដី​មូស្លីម

​ស៊ី​រី​៖​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS បាន​បង្ហោះ​វីដេអូ​មួយ​ពី​ការ​កាត់​ក្បាល​យោធា​ម្នាក់ និង​បាន​គំរាម​កាត់​ក្បាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ព្រមទាំង​ព្រមាន​យក​សហរដ្ឋអាមេរិក​ធ្វើជា​ទឹកដី​របស់​ពួក​ម៉ូ​ស្លី​ម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Dailymail ចេញផ្សាយ​កាលពី​ម្សិលមិញ​។​
​មុនពេល​ប្រហារជីវិត​ចំណាប់ខ្មាំង ពួក​ឧទ្ទាម ISIS បាន​ព្រមាន​ថា លោក អូ​បា​ម៉ា ត្រូវ​ដឹងថា យើង​នឹង​វាយប្រហារ​ទៅដល់​សហរដ្ឋអាមេរិក​។ លោក​ក៏ត្រូវ​ដឹងផង​ដែរ​ថា យើង​នឹង​កាត់​ក្បាល​របស់លោក នៅក្នុង​សេត​វិមាន ព្រមទាំង​យក​សហរដ្ឋ​អាមេរិក​ធ្វើជា​ដែនដី​របស់​ពួក​ម៉ូ​ស្លី​ម​៕

222222

​

ស្ត្រីម្នាក់​ជិះ​កង់​​ដួល​​ខ្ទាត​ចូល​ក្រោម​រថ​ភ្លើង​កិន​ដាច់​ជា​ពីរ​ស្លាប់​ភា្លមៗ

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវរថភ្លើងកិន​ដាច់ខ្លួនជា​ពីរ បណ្តោល​អោយស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​កើតហេតុ កាលវេលាម៉ោង ៥ៈ០០រសៀល ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវ​រទេះភ្លើង​ក្បែរ​រោងចក្រ​ «C7»​ទល់មុខតុលាការយោធា ព្រំ​ប្រទល់​​ខណ្ឌ​សែនសុខ និង​ខណ្ឌពោធិសែនជ័យ។

​យោង​តាម​ប្រភព​ ពី​មន្ត្រី​នគរបាលបាន​ឲ្យ​ដឹង​ថា​​ជន​រងគ្រោះ​ មាន​ឈ្មោះ​ ថន ​លក្ខិណា ​អាយុ​ ២៥​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ ​ស្រុក​ព្រះ​ស្តេច ​ខេត្ត​ព្រៃវែង មានប្តីនិងមានកូនស្រីមួយអាយុជាងពីរខួប។

ប្រជាពលរដ្ឋដែលបានឃើញ​ហេតុការណ៍​នោះ​បាន​ប្រាប់ថា  ស្រ្តី​ខាង​លើ ត្រូវ​បាន​គេ​ស្រែក​ប្រាប់ “កុំជិះ​កង់​ឆ្លង​រថភ្លើង​មក​ហើយ” ប៉ុន្តែ​ជន​រង​គ្រោះហាក់​មិន​បាន​ឮទេ ហើយ​នៅ​តែ​ជិះ​ឆ្លង​មុខ​ទៀត ធ្វើ​ឱ្យ​រថ​ភ្លើង​មក​ដល់ កិន​ដាច់​ខ្លួ​ន​ស្លាប់​តែ​ម្តង​ទៅ៕ ដោយ៖គឹម បញ្ញា

111111 555555 3333333 22222222 44444444

Valencia សម្លឹងឃើញ Gary Neville ជា​គ្រូបង្វឹក​ថ្មី

បាល់ទាត់​៖​បន្ទាប់ពី​លោកគ្រូ​បង្វឹក​ចាស់​លោក Nuno Espirito Santo បាន​លាឈប់​ពី​តំណែង​កាលពី​ថ្ងៃអាទិត្យ ក្លិប​Valencia បាន​សម្លឹង លោក Gary Neville ជា​គ្រូបង្វឹក​ថ្មី​។ នេះ​បើ​យោង​តា​មេស​ច​ក្តី​រាយការណ៍ របស់​ទូរទស្សន៍ Sky Sports​។​
​ ​គួរ​បញ្ជាក់ថា អតីត​ខ្សែការពារ​ដ៏​រឹងមាំ​វ័យ​៤០​ឆ្នាំ បាន​ចំណាយពេល​មួយ​អាជីព​របស់ខ្លួន​រួម​រស់នៅ​ទឹកដី Old Trafford តាំងពី​ឆ្នាំ​១៩៩២ ហើយ​បានប្រកាស​ចូលនិវត្តន៍​ក្នុង​ឆ្នាំ ២០១១​។ មុន​មក​ដឹកនាំ Valencia នេះ Neville ដែលមាន​សញ្ញាប័ត្រ​គ្រូបង្វឹក Licence A និង​B របស់ UEFA នៅក្នុង​ដៃ ធ្លាប់ជា​ជំនួយការ​លោក Roy Hodgson ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ផងដែរ​៕

LONDON, ENGLAND - NOVEMBER 15:  England coach Gary Neville gives instructions during the international friendly match between England and Chile at Wembley Stadium on November 15, 2013 in London, England.  (Photo by Michael Regan - The FA/The FA via Getty Images)

ផ្តន្ទាទោសដាក់គុក២៥ឆ្នាំលើគ្រូូពេទ្យ​ចម្លង​មេរោគ​អេដស៍​នៅឃុំរកា​

បាត់ដំបង៖តុលាការខេត្តបាត់ដំបងបានសម្រេចផ្តន្ទាទោស​គ្រូពេទ្យ​តាម​ភូមិ​ឈ្មោះ យ៉ែម ជ្រឹង ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ និងសងជំងឺចិត្ត រាប់លានរៀល ទាក់ទិន​នឹង​រឿងក្តី​ដ៏​គួរ​ឲ្យ​តក់ស្លុត​រន្ធត់ចិត្ត​បង្ក​សោកនាដ កម្ម​បង្ក​ឲ្យ​អ្នកភូមិ​ជាច្រើន​អ្នក​ឆ្លង​មេរោគ​អេដស​ន៍ ហើយ​អ្នក​ខ្លះទៀត​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

​សូម​រំឭកថា ករណី​ព្យាបាល​ជំងឺ​ហើយ​បង្ក​ឲ្យ​មានការ​ឆ្លង​មេរោគ​អេដស​ន៍​ដោយ​គ្រូពេទ្យ​ខាងលើនេះ បានកើត​ឡើងជា​ច្រើន​ឆ្នាំ​កន្លងមកហើយ ប៉ុន្តែ​ទើប​បែកធ្លាយ​អ្នកភូមិ​ជាច្រើន​នាក់ មាន​ទាំង​កូនក្មេង​តូចៗ​ខ្លះ​ផង ក៏​រងគ្រោះ​ដោយ​ការឆ្លង​មេរោគ​នេះដែរ​។​ក្រោយពេល​មាន​ហេតុការណ៍​នេះ អ្នកភូមិ​បានដាក់​ការចោទប្រកាន់​ទៅលើ​គ្រូពេទ្យ យ៉ែម ជ្រឹង ថា​បាន​ព្យាបាល​ជំងឺ​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ដល់​អ្នកដទៃ ហើយ​លោកគ្រូ​ពេទ្យ យ៉ែម ជ្រឹង ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​តាំងពី​ពេល​នោះមក​តែម្តង​។​

​នៅវេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី​០៣/១២/២០១៥ នេះ ជនជាប់ចោទ យ៉ែម ជ្រឹង ត្រូវបាន​កម្លាំង​អនុរក្ស​ពន្ធនាគារ​នាំខ្លួន​មកកាន់​តុលាការខេត្ត​សារជាថ្មី​ម្តងទៀត​ជា​លើក​ទី​២​ដើម្បី​ចូលរួម​សវនាការ​ប្រកាស​សាលក្រម​កំណត់​ពី​ទោសទណ្ឌ​បញ្ចប់​សំណុំរឿង​ក្តី​ដ៏​ស្មុ​គ្រ​ស្មាញ​និង​រ៉ាំរ៉ៃ​មួយ​នេះ និង​បន្ទាប់ពី​បាន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​នោះ​។

​ទាំង​អ្នកកាសែត​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​កំពុងតែ​តាមដាន​រឿងក្តី​មួយ​នេះ​ដោយ​យកចិត្តទុកដាក់​…​ថា​តើ​ទណ្ឌិត យ៉ែម ជ្រឹង និង​ត្រូវអនុវត្ត​ទោសទណ្ឌ​កម្រិតណា៎​?​ប៉ុន្មាន​ឆ្នាំ​? ខណៈដែល​ប្រជាជន​ក្នុង​ឃុំ​រកា ជាច្រើន រយ​គ្រួសារ មនុស្ស​រាប់ រយ​នាក់​កំពុងតែ​រងគ្រោះ​​ដោយ​ឆ្លង​មេរោគ​អេដស៍ ដោយសារ​ការ​គ្រូពេទ្យ យ៉ែម ជ្រឹង ហើយ​អ្នក​ខ្លះទៀត​បាន​បាត់​ជីវិត​ជា​បន្តបន្ទាប់​ដោយសារ​ទទួលរង​នូវ​ជំ​អឺ​នេះ​ធ្ងន់ធ្ងរ​ពេក​។

វេលាម៉ោង១០ព្រឹក ក្នុងថ្ងៃដដែលបន្ទាប់ពីបើកសវនាការអស់រយះ ពេល២ម៉ោង អង្គសវនាការសាលាដំបូងខេត្តបាត់ដំបងបានប្រកាស ជាផ្លូវការនូវសាលក្រមក្នុងសំនុំរឿងនេះដោយសម្រេច ដាក់ទោស អតីតគ្រូពេទ្យ យ៉ែម ជ្រឹង ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ និធ្វើសំណង រដ្ឋប្បវេណីឲ្យទៅជនរងគ្រោះម្នាក់ៗពី ២លានរៀន ដល់១២លានរៀល៕ដោយ៖ប៉ែន សុផល​gvfcddrfdeaa
​