All posts by មេគង្គ ប៉ុស្តិ៍

អង់គ្លេស​ចាប់ផ្តើម​វាយប្រហារ​ក្រុម ISIS នៅ​ស៊ី​រី ក្រោយ​ទទួល​ការគាំទ្រ​ពីស​ភា

អង់គ្លេស​៖​យន្តហោះ​ចម្បាំង​របស់​ចក្រភព​អង់គ្លេស​២​គ្រឿង​បានចាប់ផ្តើម​ហោះ​ចេញពី​មូលដ្ឋាន​កងទ័ព​ក្នុងប្រទេស​សាយ​ព្រឺស​ដើម្បី​បើក​ក្នុង​យុទ្ធនាការ​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម​ISI S​នៅក្នុង​ប្រទេស​ស៊ី​រី​កាលពីពេល​ទៀបភ្លឺ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែធ្នូ ឆ្នាំ ២០១៥ នេះ បន្ទាប់​ទទួលបាន​ការ​យល់ព្រម​ពី​រដ្ឋសភា​។​
​ បើ​យោងតាម​ប្រភព​សារព័ត៌មាន​របស់​ចក្រ​ភព​អង់គ្លេស​បានចេញ​ផ្សាយ​បន្តទៀតថា ការចេញ​ប្រតិបត្តិការ វាយ ប្រហារ​ក្រុម ISIS នេះ គឺ​តប​តាម​ការស្នើសុំ​ពី​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន ដែល បានទទួល​រងគ្រោះ ជាពិសេស បារាំង​តែម្តង​។ សហរដ្ឋអាមេរិក និង បារាំង ព្រមទាំង អូស្ត្រាលី បាន​នឹង​កំពុង វាយប្រហារ​ពួក ISIS នៅ​ស៊ី​រី ស្រាប់​ទៅហើយ​។
​ ​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា នៃ​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ា​រី នោះ បណ្តា​ប្រទេស អឺរ៉ុប និង អាមេរិក មួយចំនួនទៀត បាន​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ របស់​ក្រុម​រដ្ឋ អ៊ីស្លាម ដោយ​ក្នុងនោះ ប្រទេស​អ៊ីតាលី និង អាល្លឺម៉ង់ ព្រមទាំង​អេ​ស្ប៉ា​ញ ក៏​ទំនងជា​អាច​ចូល រួម​នៅក្នុង ការវាយប្រហារ ISIS បន្ទាប់ពី អង់គ្លេស​ដែរ​៕

art13.1

​

រុស្ស៊ី​បង្ហាញ​ភស្តុតាង​ពី​ការធ្វើ​ពាណិជ្ជកម្ម​ប្រេង​ខុសច្បាប់​របស់​ក្រុម ISIS ជាមួយ​តួ​ក​គី

​រុស្ស៊ី​៖​យោងតាម​បណ្តាញសារព័ត៌មាន RT បាន​ផ្សាយ​នៅថ្ងៃនេះ​ថា ក្រសួងការពារជាតិ​រុស្ស៊ី​បញ្ចេញ​នូវ​ភស្តុតាង​ពាក់ព័ន្ធ​ការធ្វើ​ពាណិជ្ជកម្ម​ប្រេង​ខុសច្បាប់​រវាង​ក្រុម ISIS ជាមួយ​ក្រុមទី​ផ្សារងងឹត​នៅក្នុង​ប្រទេស​តួ​ក​គី​។​
​អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Anatoly Antonov បាន​បង្ហាញថា មាន​ផ្លូវធំៗ​៣ ដែល​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​ប្រើប្រាស់​ក្នុងការ​រត់ពន្ធ​ប្រេង​ខុសច្បាប់​ចូលទៅក្នុង​ប្រទេស​តួ​ក​គី ដោយ​ប្រើប្រាស់​រថយន្ត​ធំ ដើម្បី​ដឹកជញ្ជូន​ប្រេង​ពី​កន្លែង​ដែល​ខ្លួន​កាន់កាប់ ចូលទៅ​កាន់​ប្រទេស​តួ​ក​គី​។ លោក Antonov បញ្ជាក់ ថា អ្នកទិញ​ប្រេង​ធំ​បំផុត​ពី​ក្រុម ISIS គឺមាន​ប្រភព​មកពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ដោយមាន​ការជួយ​ជ្រុំ​ជ្រែង​ពី​រដ្ឋាភិបាល​តួ​ក​គី ទើប​ការជួញដូរ​នេះ​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន​។​
​គួរ​បញ្ជាក់ថា បើតាម​របាយការណ៍​ស​ម្ងា​ត់​ដែល​ទទួលបាន​ពី​ក្រុម​ស៊ើបការណ៍​របស់​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម​រកចំណូលបាន​៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​ពី​ការលក់​ប្រេង ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃទី​៣០ ខែកញ្ញា ដែលជា​ថ្ងៃ​រុស្ស៊ី បើក​ការវាយប្រហារ​ក្រុម ISIS នៅ​ស៊ី​រី​តាម​ដែនអាកាស​មក​ប្រាក់ចំណូល​របស់​ក្រុម​ឧទ្ទាម បាន​ធ្លាក់​មក​នៅត្រឹម ១,៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ ដោយសារតែ​ទីតាំង​ប្រេង​មួយចំនួន​ត្រូវបាន​បំផ្លាញ ជាពិសេស​គឺ​ក្រុម​ឧទ្ទាម​មិនសូវ​ធ្វើ​សកម្មភាព​ជួញដូរ​ប្រេង​ដូច​មុន​៕

1
​

លោកស្រី អ៊ុង សាន​ស៊ូ​ជី ជួប​លោក ថេ​ន សេន ពិភាក្សា​រឿង​ផ្ទេរអំណាច​

​មី​យ៉ាន់​ម៉ា​៖​ប្រមុខ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ ប្រជាធិបតេយ្យ ដែល​បានទទួល​ជោគជ័យ​ក្នុងសម័យ​បោះឆ្នោត​កាលពី​ថ្ងៃទី ៨​វិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅនេះ លោកស្រី អ៊ុង សាន​ស៊ូ​ជី បាន​ចូលជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ផុត​អាណត្តិ ថេ​ន សេន ដើម្បី​រៀបចំ​អន្តរកាល​នយោបាយ ផ្ទេរអំណាច ដោយ​សន្តិវិធី កាលពី​ម្សិលមិញ​នៅ​ក្រុង​ណៃ​ពិដោ​។
​លោក ថេ​ន សេន បានទទួល​ជួប​លោកស្រី អ៊ុង សាន​ស៊ូ​ជី នៅ​វិមាន​ប្រធានាធិបតី នាទី​ក្រុង​ណៃ​ពិដោ រយៈពេល​៤៥ នាទី ដើម្បី​ពិចារណា​អំពី​វិធី​ផ្ទេរអំណាច ទៅឱ្យ​រដ្ឋាភិបាល​ជាប់ឆ្នោត​។ ជា​កិច្ចពិភាក្សា ដ៏​កក់ក្តៅ និង​ប្រកបដោយ​ការបើក​ទូលាយ ដែលជា​គំនិត​ផ្តួចផ្តើម​របស់លោក​ស្រី​ប្រមុខ​បក្សប្រឆាំង​។​
​គួរ​បញ្ជាក់ថា នេះ​ជា​លើកទីមួយ គិត​ចាប់តាំងពី​ភូមា​បានទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨​មក ដែលមាន​ការរៀបចំ​អន្តរកាល​នយោបាយ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​យ៉ាងដូច្នេះ​៕

2015-12-02T075337Z_1426853769_GF20000081696_RTRMADP_3_MYANMAR-POLITICS

​

មនុស្ស​១៤​នាក់​ស្លាប់ និង​១៧​នាក់​របួស​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅ​រដ្ឋ California

អាមេរិក​៖​យោងតាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃទី​០៣ ខែធ្នូ​នេះ​បាន​ឲ្យ​ដឹងថា ក្រុម​ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ ចូលក្នុង​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម​មួយ នៅក្នុង​តំបន់ San Bernardino រដ្ឋ California សហរដ្ឋអាមេរិក​បណ្តា​ល​ឲ្យ​មនុស្ស​១៤​នាក់​បាន​ស្លាប់ និង​១៧​នាក់​ផ្សេងទៀត​រងរបួស​។​
​ប៉ូលិស​ក្នុង​តំបន់​បាន​បញ្ជាក់ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ១១​ថ្ងៃត្រង់ (​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​០២ ខែធ្នូ ដែល​បង្កឡើង​ដោយ​ក្រុម​ខ្មាន់កាំភ្លើង ត្រូវបាន​គេ​ជឿថា​មាន​គ្នា​៣​នាក់​។​ទោះបីយ៉ាងណាខ្មាន់កាំភ្លើងពីរនាក់ ក្នុងនោះមានប្រុសម្នាក់ និងស្រីម្នាក់ត្រូវបានប៉ូលិសបានស្លាប់ បន្ទាប់ពីមាន​ការបាញ់តបតគ្នាអស់រយៈពេលជាច្រើនម៉ោង។
​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រុម​ខ្មាន់កាំភ្លើង​បាន​ស្លៀកពាក់​ជា​ទាហាន បាន​ដើរ​ចេញពី​ក្នុង​រថយន្ត SUV ហើយ​បាន​ដើរចូល​ទៅក្នុង​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម San Bernardino រួច​ក៏បាន​បាញ់ប្រហារ​យកតែ​ម្ដង​។​
​ពាក់ព័ន្ធ​នឹង​ករណីនេះ គេ​នៅ​មិនទាន់​ដឹងថា ជា​ទង្វើ​របស់​ខាង​ណា​នោះទេ ប៉ុន្តែ​វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​អំពើ​ភេរវកម្ម​៕

c54d6489-87c7-48ad-87a6-4fe3065c56f82EFFE73E00000578-3343309-SWAT_teams_swarm_the_center_which_has_670_employees_and_30_000_p-a-16_14490950710882F00FE3D00000578-0-image-m-3_14490994947282F010C0700000578-3343309-Helicopter_images_have_shown_what_is_believed_to_be_the_body_of_-a-2_1449099994414

​

បញ្ជូន​ក្មេងស្ទាវ​ជិត​៣០​នាក់ ​ដែល​ផឹក ស៊ី​កាប់​ចាក់​គ្នា​ទៅ​ទីបញ្ជាការ​ប៉េអឹម​ខណ្ឌ​

​ភ្នំ​ពេ​ញ៖​ក្រុមក្មេងស្ទាវ​ប្រមាណ​ជិត​៣០​នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខណ្ឌមានជ័យ​ចាប់​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ បន្ទាប់ពី​ពួក​ទាំងអស់នេះ​បាន​ព្រួត​គ្នា​វាយ កាប់​ចាក់ទៅលើ​យុវជន​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​យ៉ា​ធ្ងន់ធ្ងរ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​​ ៩​យប់​ថ្ងៃទី ២ ខែវិច្ឆិកា នេះ​នៅ​ភូមិទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្រុមក្មេងស្ទាវ​ប្រមាណ​ជាជាង​៣០​នាក់ ដែល​គេ​ដឹងថា​ជា​កម្មករ​ធ្វើការ​នៅក្នុង​ឃ្លាំង​ស្តុក​ទំនិញ​ដ៏​ធំ​មួយ​យីហោ សឺ ហ៊ូ​ហ៊ុយ បាននាំគ្នា​ផឹកស៊ី ឡូឡា​។​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឮ​សម្រែក​ស្រែកជេរ​គ្នា​តឹងសរសៃក មិនដឹងថា​ទំនាស់​ពា​ក្ស​សំដី​នេះ បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ ។​

ប្រភពបន្តថា ភ្លាមៗ​នោះ មានស្ទាវ​មួយក្រុម​បាននាំគ្នា​វ៉ៃ​ចាប់​អូស​យុវជន​ម្នាក់​ចេញពី​កន្លែង​មាន​ជម្លោះ​ទៅកាន់​មុខ​ឃ្លាំង​ដូចខាងលើ ហើយ​នាំគ្នា​វាយ និង​កាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ រួច​ចាក់​នឹង​ដែកឆាប បណ្តាល​ឲ្យ​យុវជន​រូបនោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដែល​តាម​ការប៉ាន់ស្មាន​យុវជន​រងគ្រោះ​រូបនោះ ទំនងជា​គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​អាយុជីវិត​បានឡើយ​។​

​មន្ត្រី​សមត្ថកិច្ច​មួយរូប​បាន​បញ្ជាក់ថា យុវជន​រងគ្រោះ​ឈ្មោះ​រ៉េត ថន អាយុ​ជាង ២០​ឆ្នាំ បាន​ទាស់សំដី​គ្នា ហើយ​ត្រូវបាន​ក្រុមក្មេងស្ទាវ​មួយក្រុម​ដូចខាងលើ​ចាប់​អូស​មកដល់​មុខ​ឃ្លាំង សឺ ហ៊ូ​ហ៊ុយ រួច​កាប់​នឹង​សា​ម៉ូ​រ៉ៃ និង​ចាក់​ដោយ​ដែកឆាប​បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ ត្រូវបាន​អ្នកជិតខាង​ជួ​យ​ហៅ​រថយន្ត​សាមុយ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។​

​ប្រភព​បាន​បន្ថែមថា ក្រុមក្មេងស្ទាវ​បង្កហេតុ​ប្រមាណ​៣០​នាក់​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​រួមមាន កងរាជអាវុធហត្ថ នគរបាល និង​ប្រជា​ការពារ​ភូមិ​ទ្រា​៤ ចុះទៅ​ចាប់​ប្រមូល​ចេញពី​ទីតាំង​ឃ្លាំង​យីហោ សឺ ហ៊ូ​ហ៊ុយ ហើយ​នាំយកទៅ​ស៊ើបសួរ​បន្ថែម​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធ ហត្ថ​ខណ្ឌមានជ័យ និង​រង់ចាំ​ចម្លើយពីយុវជន​រងគ្រោះ​នៅមន្ទីរពេទ្យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕​ដោ​យ៖រដ្ឋា​gftrdbbgvfcaa

​gbvgfgvgfcccvgfcgg

 

 

 

ចាប់​ចោរឆក់​ទូរស័ព្ទដៃ​បាន​ម្នាក់ ​ក្នុង ចំណោម​គ្នីគ្នា​ពីរ​នាក់​ នៅ​សង្កាត់​ទំនប់ទឹក​

ភ្នំ​ពេ​ញ៖​ជនសង្ស័យ​ជា​ចោរឆក់​ម្នាក់​ត្រូវបាន​ជនរងគ្រោះ​ចាប់ទាញ​ម៉ូតូ​ដួល​ចាប់​ខ្លូន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក ឯ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ខណៈ​ជិះ​ម៉ូតូ​មក​ឆក់​ទូរស័ព្ទដៃ​ពី​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​៣​នាក់​បងប្អូន​ត្រឡប់​មកពី​ដើរលេង​នៅ​កោះ​ពេជ្រ​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២ ធ្នូ ២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវ​លេខ​៤៣០ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ នី បញ្ញា​វុ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៨៩៧​អឺ​សូន្យ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ចំណែក​នារី​រងគ្រោះ​ដែល​ត្រូវ​ចោរឆក់​ទូរស័ព្ទ​មិនបាន​សម្រេច​ឈ្មោះ ថូ នួនល្អង ភេទ​ស្រី អាយុ​១៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ប្រភពពី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ខណៈពេល​ពួកគេ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្វី​ណូ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1V-5253 មកពី​ដើរលេង​កោះ​ពេជ្រ​៣​នាក់​បងប្អូន​ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៩ ។​ខណៈ​មកដល់​ចំណុច​កែង​ផ្លូវ​លេខ​៤៣០ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-9604 បានមក​ឆក់​ទូរស័ព្ទដៃ​ម៉ាក iPhone 6 ពី​ដៃ តែ​ត្រូវ​នារី​រងគ្រោះ​ទាញ​មកវិញ​ក៏​ដួល​ម៉ូតូ ភ្លាមៗ​នោះ​ជនសង្ស័យ​ទាំង​២​នាក់​បាន​លើក​ម៉ូតូ​បម្រុង​ជិះ​រត់គេចខ្លួន ក៏ត្រូវ​បងប្រុស​របស់​នាង​ដែលជា​អ្នកបើក​ម៉ូតូ​ចុះ​ពី​ម៉ូតូ​ទៅ​ទាញ​ម៉ូតូ​ដួល​ម្តងទៀត ក៏​ប្រតាយប្រតប់​គ្នា ដោយ​ចាប់បាន​ជនសង្ស័យ​ជា​អ្នកបើក​ម៉ូតូ​ម្នាក់ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ដែលជា​អ្នកធ្វើ​សកម្មភាព​ឆក់​បាន​រត់​គេចខ្លួនបាត់ ។​

​ក្រោយពេល​កើតហេតុ ជនសង្ស័យ និង​វត្ថុតាង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​។​

សូមបញ្ជាក់ថា នារី​រងគ្រោះ​និង​បងប្អូន​ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក​ដែរ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ដាក់​ទោស​ជនសង្ស័យ និង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​បន្តទៀត ៕​ដោ​យ៖រដ្ឋា​dcfxdccrftdraasdexzddfcdxeeyhgtbb

​

អ្នក​ប្រឡង​ច្រៀង ម៉ៅ ហា​ជី ៖ ហង្ស មាស បង្ខូចកិត្តិយស និងរំលោភលើ ខ្លួន

ភ្នំ​ពេ​ញ៖​លោក ម៉ៅ ហា​ជី បានប្រកាស​ភ្លាមៗ​នៅក្រោយពេល​មន្ត្រី​ទូរទស្សន៍​ហង្ស​មាស​ពី​ការដាក់​ពាក្យបណ្ដឹង តាមរយៈ​មេធាវី​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា លោក​មិន​ខ្លាច​ចំពោះ​ចំណាត់ការ​ណាមួយ​របស់​ហង្ស​មាស​នោះទេ ព្រោះ​មិនមាន​លក្ខខណ្ឌ​ណាមួយ​ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​ចូលខ្លួន​ដោះស្រាយ​នោះឡើយ​។​

​បេក្ខជន​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​Cambodian Idol លោក ម៉ៅ ហា​ជី បាន​ចេញមុខ​ប្រាប់​អ្នកកាសែត​ថា អ្វីដែល​ហង្ស​មាស​បង្កឡើង​គឺជា​ការ​បង្ខូច​កិត្តិយស និង​រំលោភ​លើ​ខ្លួន​ទាំងស្រុង​។ លោក​ប្រាប់ថា​៖ “​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ខ្ញុំ រវល់​នៅតាម​ខេត្ត​រហូត​គឺ​អត់​មាន​ដឹង​រឿង​អី​ទេ​។ ប្រហែល​កន្លះ​ខែ​មុន ខ្ញុំ​ឃើញ​ពូ​រិទ្ធី​គាត់​ប្រកាស​ឲ្យ​ខ្ញុំ​ចូលខ្លួន​ទៅ​ដោះស្រាយ ហើយ​ថា​ដោះស្រាយ​រឿង​អី​ទេ បើ​ខ្ញុំ​អត់​មាន​បានធ្វើ​អី​ខុស​ផង ដល់​មុននេះ​ទៀត​ឮថា​ខាង​ហង្ស​មាស​ប្ដឹង​ខ្ញុំ ខ្ញុំ​ថា​ប្ដឹង​រឿង​អី បើ​ខ្ញុំ​អត់​មាន​ដឹងអី​ផង​ហ្នឹង​”​។​

​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ថា​លោក​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ថោ ន លោក​ថា មិនមែនជា​ការពិត​នោះទេ​គឺ​លោក​គ្រាន់តែ​បាន​ជជែក​លែង​ជាមួយ​អ្នកភ្លេង និង​បុគ្គលិក​របស់​ក្លិប​ថោ​ន ក្នុងពេល​ផឹកស៊ី​បាន​ម្ដង​ពីរដង​ធ្វើ​ឲ្យ​ការទំនាក់ទំនង​មាន​ភាពល្អប្រសើរ បន្ទាប់ពី​ខ្លួន​ប្រលង​ធ្លាក់​ពី​កម្មវិធី​Cambodia Idol ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ លោក ម៉ៅ ហា​ជី បាន​សង្កត់ធ្ងន់ថា បើទោះជា​លោក​បាន​ចុះ​កុងត្រា​ជាមួយ​ថោ​ន​ពិតមែន ក៏​មិនមាន​អ្វី​ត្រូវ​នាំ​ឲ្យ​កើតការ​ប្ដឹងផ្ដល់​នោះដែរ ដោយសារតែ​កិច្ច​កុងត្រា​ជាមួយ Cambodian Idol គឺ​គ្រាន់តែ​ចង​បេក្ខជន​បេ​ក្ខ​នារី​កុំ​ឲ្យ​រត់ចោល​ការប្រឡង​មុនពេល កម្មវិធី​ត្រូវបាន​ពន្យារពេល​។ លោក​និយាយថា​៖ “​ក្នុងពេល​ប្រឡង​ហ្នឹង គេ​មាន​កិច្ចសន្យា​ដល់​ឆ្នាំ​២០១៦​មែន ប៉ុន្តែ​បើតាម​អ្វីដែល​ខ្ញុំ​ចាំ​គឺ​គេ​ខ្លាច​កម្មវិធី​ហ្នឹង​ត្រូវ ពន្យារ​ដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៦​នៅតែ​មិនទាន់​ចប់ ហើយ​តម្រូវ​បេក្ខជន​កុំ​ជាប់​ពាក់ព័ន្ធ​ជាមួយ​កម្មវិធី​ណា ឬ​ជាមួយ​ផលិត​កម្មណា ដែល​នាំ​ឲ្យ​គេ​បិទ​សិទ្ធិ​មិន​ឲ្យ​មក​ប្រឡង​នៅក្នុង​កម្មវិធី​ធ្វើ​ឲ្យ​ខូច ដល់​កម្មវិធី Cambodian Idol ប៉ុណ្ណោះ តែ​ឥឡូវ​កម្មវិធី​ហ្នឹង​ចប់​ហើយ ម៉េច​ថា​ខ្ញុំ​រំលោភ​កុងត្រា​”៕

​

​តុលាការ​កោះហៅ​​លោក សម រង្ស៊ី ករណី​បរិហាកេរ្តិ៍​លោក ហេង សំរិន

ភ្នំ​ពេញ​៖​លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា ទើបត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ថ្មី​មួយទៀត​តាម​បណ្តឹង​របស់លោក ហេង សំរិន ប្រធានរដ្ឋសភា​នៅក្នុង​សំណុំរឿង​បរិហាកេរ្តិ៍ ដែល​លោក សម រង្ស៊ី បាន​ផ្សាយ​តាមរយៈ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្ទាល់ខ្លួន​របស់លោក​។
​
យោងតាម​ដីកា​កោះហៅ​របស់​អយ្យការ​អម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១​ខែធ្នូ បាន​កោះ​អញ្ជើញលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ នៅ​ចំពោះមុខ​តុលាការក្រុង​ភ្នំពេញ នៅវេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ​។

​តាម​ដីកាកោះ​របស់លោក វង្ស ប៊ុន​វិសុទ្ធ តំណាង​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ដែល មេគង្គ​ប៉ុស្តិ៍ ទទួលបាន​នៅ​ថ្ងៃទី ២ ធ្នូ ឆ្នាំ​២០១៥ នេះ​បាន​បញ្ជាក់ថា មេបក្ស​ប្រឆាំង​លោក សម រង្ស៊ី ត្រូវបាន​លោក ហេង សំរិន ប្រធានរដ្ឋសភា ប្តឹង​ពីបទ​បរិហាកេរ្តិ៍​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ ។

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លី​បរ​បស់​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និង​បានសរសេរថា​៖ «​យើង​ចងចាំ​ថា របប​កើត​ថ្ងៃ​៧​មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់គេ កាត់ទោស​ប្រហារជីវិត សម្តេចព្រះ​នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា ជា​ជន​ក្បត់ជាតិ​»​។ ក្នុងនាម​ជា​អ្នកដឹកនាំ​ប្រទេស​កម្ពុជា ក្រោយពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម លោក ហេង សំរិន ដែល​បច្ចុប្បន្ន​ជា​ប្រធានរដ្ឋសភា​កម្ពុជា បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការក្រុង​ភ្នំពេញ តាមរយៈ​មេធាវី​របស់លោក​។​
​
លោក សម រង្ស៊ី ក៏​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​ខាងមុខ ដើម្បី​ឆ្លើយបំភ្លឺ​នៅក្នុង​សំណុំរឿង​សមគំនិត​ជាមួយ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កនូវ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ក្លែងក្លាយ ។​

​ដូច​មុនៗ​ដែរ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្សប្រឆាំង បានចាត់ទុក​បណ្តឹង​ប្រឆាំង​លោក សម រង្ស៊ី ទាំងពីរ​ករណីនេះ​ថា ជា​រឿង​នយោបាយ​៕​ដោ​យ៖​ខេមរា​gvfcvaa

​gvfccc

ពិនិត្យ​ក្រយៅដៃ​អ្នកស្លាប់​ដោយ​រថយន្ត​កិន​ខ្ទេច​ក្បាល​នៅ​កំពង់ធំ​គឺជា​ជនដៃ ដល់​កាប់ប្រពន្ធកូន និងម្តាយក្មេកស្លាប់

ខេត្តកំពង់ចាម​៖​ជនដៃដល់​ដែល​កាប់​ប្រពន្ធ កូនប្រុស​ស្រី​តូចៗ​២​នាក់ និង​ម្តាយក្មេក​ម្នាក់​ស្លាប់​កាល​វេលា​ម៉ោង​២៣ និង​០៩​នាទី យប់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ពែង​មាស ជើង​ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ត្រូវគេ​ប្រទះឃើញ​ស្លាប់​ទំនងជា​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ តាម​ផ្លូវលំ​ក្នុងភូមិ​ដាច់ស្រយាល​មួយ​ក្នុង​ខេត្តកំពង់ធំ ជាប់​ព្រំប្រទល់​ខេត្តកំពង់ចាម​។​
​មន្ត្រីនគរបាល​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពេល​ជនដៃដល់​បានគេច​ខ្លួន​បន្ទាប់ពី​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​យ៉ាង​កម្រោល​លើ​ប្រពន្ធ និង​កូនតូចៗ​២​នាក់ ព្រមទាំង​ម្តាយក្មេក​លើ​លំនៅឋាន​របស់​ឪពុក​ម្តាយក្មេក​រួចមក កម្លាំង​មាន​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​គ្រប់​ទីកន្លែង​ទាំង​ក្នុង និង​ក្រៅ​ខេត្ត​ក៏​ដូច​តាម​មាត់ច្រក​ព្រំដែន​ផង​។​
​ប្រភព​បន្តថា កម្លាំង​នគរបាល នៅវេលា​ម៉ោង ប្រមាណ​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទិ​០១​ធ្នូ ២០១៥​នេះ បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ត្រូវ​ឡាន​កិន ហើយ​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា​ជា​ជនដៃដល់​ឈ្មោះ អេង ធី ដែល​បានសម្លាប់​ម្តាយក្មេក ប្រពន្ធ​កូន ត្រូវបាន​រថយន្ត​កិន​ចំក្បាល​ស្លាប់​នៅតាម​បណ្តោយ​ផ្លូវលំ​ក្នុងភូមិ​វាល​ធំ ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (​កន្លែងកើតហេតុ​មាន​ចម្ងាយ​៥ គម ពី​ព្រំប្រទល់​ខេត្តកំពង់ចាម និង ប្រមាណ ៨​គម ពី​ផ្ទះ ឃាតករ និង​ក៏​ជា​កន្លែង​ដែល​ឃាតករ​ធ្លាប់​មក​ស៊ីឈ្នួល​លើក​ថ្ម​គេ​ផងដែរ និង​ក៏​ជា​គោលដៅ​១​ក្នុងចំណោម​គោលដៅ​ជាច្រើន​ដែល​យើង​ត្រូវ​ប្រទាក់ ក្រឡា​តាម​ប្រមាញ់​)។

​ដើម្បី​ដោះស្រាយ​ភាព​សង្ស័យថា​តើ ​បុរស​ដែ​ល​ត្រូវ​ រថយន្ត​កិន​ស្លាប់​នោះជា អេង ធី ពិត​មែនឬ​យ៉ាងណា​នោះ សមត្ថកិច្ច​បាន​ទៅ​ដឹក​សាក្សី​ចំនួន​៨​នាក់​ដែលជា​មិត្តភក្តិ​របស់​ជនដៃដល់ ពិសេស​ឈ្មោះ លន់ ភឿន ដែល​បាន​ផឹកស៊ី​ជាមួយគ្នា​មុនពេល​កើតហេតុ និង​បាន​ទៅ​ជួយ​ពន្លត់ភ្លើង​ជាមួយ​ឪ​ក្មេក​ឃាតករ និង​ត្រូវបាន​ឃាតករ​ដេញ​កាប់​ក្នុងពេល​នោះដែរ ឲ្យ​មក​ពិនិត្យ​សាកសព ហើយ​ពួកគាត់​បាន​អះអាងថា សាកសព​អ្នកស្លាប់​នោះ​គឺ អេង ធី ពិតប្រាកដ​មែន ព្រោះ​ដោយសារ​ចំណាំ​ខោអាវ សម្លាក​លើ​ខ្លួន​៘​

​ប្រភព​បន្តថា ដើម្បីអោយ​កាន់តែ​សុក្រឹត ផ្នែក​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ខេត្ត បាន​ផ្តិត​យក​ក្រយៅដៃ​របស់​សាកសព​ដើម្បី​ផ្ទៀងផ្ទាត់​នឹង​ក្រយៅដៃ​ក្នុង​ម៉ា​ស៊ិន​កុំ​ព្យូ​ទ​រ័​ដែល​ឃាតករ​បានមក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នាពេល​កន្លងទៅ ហើយសន្និដ្ឋានថាពិតជាឈ្មោះ អេង ធី ប្រាកដមែន។
​តាម​កំណត់ហេតុ​របស់​នគរ​បាល​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​សាក្សី​ទាំង​៨​មាន​៣​ជាសំខាន់​មាន​១. អ្នក​ត្រូវ​ជនដៃដល់​ដេញ​កាប់​,២. កូនដើម និង​ទី​៣ គឺ​ប្អូនថ្លៃ​ប្រពន្ធ​ជនដៃដល់ គឺ​៖
១ លន់ ភឿន រូប​មាន​ក្រមា​រុំ​ក អ្នក​ដែល​ត្រូវ​វា​ដេញ​កាប់​ដែ​រ​
២ យាន រដ្ឋា ជា​កូន​របស់​ប្តី​មុន​(​នារី​រងគ្រោះ​ធ្លាប់មាន​ប្តី​៣) អាវ​ក្រឡា​ដៃ​វែង​
៣ រឿន សុ​ភ័​ក្រ ជា​ប្អូនថ្លៃ​របស់​នារី​រងគ្រោះ អាវ ស​ដៃខ្លី​
៤ ថេ​ង ធុ​យ ជា​អ្នក​ជឹ​ត​ខាង រូប ពាក់​វ៉ែនតា​
៥ ស្រី សាង ជា​អ្នក​ជិ​ត​ខាង រូប​ពាក់​អាវយឺត​
៦ ប៊ី សែ ជា​អ្នក​ជឹ​ត​ខាង រូប​ពាក់អាវ ស ឆ្នូត​ដៃខ្លី​
៧ សាំង ដា​រឹន ជា​អ្នក​ជិ​ត​ខាង អាវ​ឆ្នូត​ដៃ​វែង​
៨ ប៊ុ​ម គា ជា​អ្នក​ជិត​ខាង ពាក់អាវ​ខ្មៅ​

​លោក ណោ ឌី​ណា នាយរង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ជនរងគ្រោះ​ដល់​ស្លាប់​ក្នុង​ហរ​តុ​ការណ៍​នេះ​មាន​៤​នាក់ ៖
១” ឈ្មោះ ម៉ៅ ឃាង អាយុ ៦៤​ឆ្នាំ ត្រូវជា​ម្តាយក្មេក​ជនដៃដល់ (​ស្លាប់​)
២”​ឈ្មោះ ច​ន្ធី សុភា​នី អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនដៃដល់ (​ស្លាប់​)
៣” ឈ្មោះ​ធី ដ៊ា​ង​ហ៊ី អាយុ​៦​ឆ្នាំ ត្រូវជា​កូនស្រី​ជនដៃដល់ (​ស្លាប់​)
៤” ឈ្មោះ ធី សីហា អាយុ​៤​ឆ្នាំ ត្រូវជា​កូនប្រុស​ជនដៃដល់ (​ស្លាប់​)
៥” ឈ្មោះ ស្វាយ សា​ខន អាយុ​៦៩​ឆ្នាំ ត្រូវជា​ឪពុកក្មេក​ជនដៃដល់​បាន​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ចាម​។​

​បច្ចុប្បន្ន​សាកសព​ជនដៃដល់​ឈ្មោះ អេង​ធី ត្រូវបាន​ប្រគល់អោយ​ប៉ុស្តិ៍នគរបាល​គគី​ធំ ស្រុក​បារាយ ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត​៕​ដោ​យ៖គឹម បញ្ញា​koijbb

​tgfraafcdfcc

fffffff ggggggg hhhhhhhhhh

កត្តា​៦​យ៉ាង​ដែលអាចធ្វើ​ឲ្យ​ថ្លើម​មាន​បញ្ហា​

​ថ្លើម គឺជា​សរីរាង្គ​សំខាន់​មួយ​ក្នុង​រាងកាយ​របស់​មនុស្ស បើ​អ្នកមាន​ជំងឺថ្លើម ដំបូង​អ្នក​ត្រូវ​ដឹងថា​តើ​អាហារ​ប្រភេទ​ណា ដែល​អាចជួយ​ឱ្យ​ថ្លើម​ចៀស​ផុតពី​ការកើនឡើង​ជាតិពុល ឬ​ជាតិ​ខ្លាញ់ ដែល​តែងតែ​ធ្វើឱ្យ​ថ្លើម​ឈឺ​។ មូលហេតុ​ដែល​អាច​បណ្ដា​ល​ឱ្យ​ថ្លើម មាន​បញ្ហា មានដូចជា​៖

១. មិន​ពិសា​អាហារ​ពេលព្រឹក​៖ នៅពេល​អ្នក​ក្រោក​ពី​គេង​ថាមពល​បម្រង់​នៃ​ជាតិ​គ្លុយកូស​មានការ​ថយចុះ​ដែល ប៉ះពាល់​ដល់​ថ្លើម និង​រារាំង​វាពី​ការទទួលយក​ថាមពល ដើម្បី​បំពេញ​នូវ​មុខងារ​សំខាន់ៗ​របស់​វា​។ មនុស្ស​ភាគច្រើន​មិន​ពិសា​អាហារ​ពេលព្រឹក​ដើម្បី​សម្រក​ទម្ងន់ ឬ​ដោយសារ​ពួកគាត់​ប្រញាប់ប្រញាល់​។ ដូច្នេះ កុំ​បំភ្លេចចោល​នូវ​ផ្នែក​ដ៏​សំខាន់ នៃ​សារធាតុចិញ្ចឹម ដែលមាន​សារៈសំខាន់​សម្រាប់​រាងកាយ ថ្លើម និង​ខួរក្បាល​របស់​អ្នក ព្រោះ​រាងកាយ​ត្រូវការ​ថាមពល​ដ៏​សំខាន់​នេះ ដើម្បី​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​។

២. ការ​ពិសា​គ្រឿង​ស្រវឹង​៖ គ្រឿង​ស្រវឹង បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម​របស់​អ្នក​យ៉ាងធ្ងន់ធ្ងរ ព្រោះ​គ្រឿង​ស្រវឹង​ធ្វើការ​បំផ្លាញ​ដល់​ថ្លើម និង​រារាំង​វាពី​ការបំពេញ​មុខងារ​មូល​ដ្ឋា​ន ព្រមទាំង​បំផ្លាញ​នូវ​តុល្យភាព​គីមី​របស់​វា បំផ្លាញ​កោសិកា​ថ្លើម និង​បណ្ដាលឱ្យ​ខ្លាញ់​រុំ​ថ្លើម កើត​ជំងឺថ្លើម និង​ជំងឺ​ក្រិន​ថ្លើម​។​ល​។

៣. មិន​បន្ទោរ​បង់​ទឹកមូត្រ​នាពេល​ព្រឹក​៖ មនុស្ស​មួយចំនួន​ដែល​ភ្ញាក់​ពី​គេង​យ៉ាង​ប្រញាប់ប្រញាល់ ហើយ​ធ្វើដំណើរ​ចេញពីផ្ទះ​ដោយ​គិតថា​គាត់​នឹង​ទៅ​ពិសា​អាហារ​ពេលព្រឹក នៅ​កន្លែងធ្វើការ ហើយ​នៅពេល​ពួកគាត់​ធ្វើដំណើរ​ដល់​កន្លែងធ្វើកា​រ ពួកគាត់​តែង​ទៅ​បន្ទប់ទឹក​ដើម្បី​សម្រួល​ដល់​ចលនា​ពោះវៀន​ឱ្យ​ស្រួល​ទៅវិញ​។ ការ​ទប់​មិន​បន្ទោ​របង់​ទឹកមូត្រ​មិន​ត្រឹមតែ​ធ្វើឱ្យ​ថ្លើម​របស់​អ្នក​ខូច ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោមរ​បស់​អ្នក​ថែមទៀត ដូច្នេះ​សូម​ចៀសវាង​នូវ​ចំណុច​នេះ​។​

៤. ចំណីអាហារ​មិនល្អ​៖ មនុស្ស​មួយចំនួន​ដែល​ចូលចិត្ត​ទៅ​ពិសា​អាហារ​ទាន់ចិត្ដ​(Fast Food)​ដោយសារតែ​មើលទៅ​គួរឱ្យ​ចង់​ពិសា និង​សន្សំ​ពេលវេលា​ផងដែរ​។ ប៉ុន្ដែ​ការ​ពិសា​អាហារ​ដូច្នេះ​ក្នុង​រយៈពេល​យូរ សុខភាព​របស់​អ្នកនឹង​ចុះខ្សោយ​មិន​ខាន ពោលគឺ​កើត​ជំងឺ​តែម្ដង​។ ថ្លើម​គឺជា​សរីរាង្គ​មួយ ដែល​ងាយ​នឹងរង​នូវ​ការប៉ះពាល់​ដោយ​ចំណីអាហារ​មិនល្អ ជា​ប្រភេទ​អាហារ​ដែល​រួមបញ្ចូល​គ្នា​នូវ​សូ​ដ្យូ​ម កាល់​ឡូរី ស្ករ និង​អំបិល​។ អាហារ​ទាំងនេះ​ធ្វើឱ្យ​កើនឡើង​សម្ពាធ​ឈាម កូ​ឡេ​ស្ដេ​រ៉ូ​ល និង​ខ្លាញ់​រុំ​ព័ទ្ធ​ថ្លើម​ជាដើម​។​

៥. កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​៖ កូ​ឡេ​ស្ដេ​រ៉ូ​ល​គឺជា​ខ្លាញ់​មួយ​ប្រភេទ ដែល​ត្រូវបាន​សំយោគ​ដោយ​ថ្លើម ហើយ​រាងកាយ​របស់​អ្នក​ប្រើ​វា​ជា​ថាមពល​សម្រាប់​កោសិកា​ជាច្រើន​នៅក្នុង រាងកាយ​របស់​អ្នក​។ ប៉ុន្ដែ វា​គួរតែមាន​តុល្យភាព​ពីព្រោះ​កូ​ឡេ​ស្ដេ​រ៉ូ​ល ដែល​មិន​ត្រូវបាន​ប្រើ​គួរ​ត្រូវ​កាត់បន្ថយ ហើយ​ថ្លើម​គឺជា​សរីរាង្គ​មួយ​ដែល​ទទួលយក​អ្វីដែល​សល់​ពី​ការប្រើ​របស់ រាងកាយ​។ ការទទួលយក​នូវ​អ្វីដែល​សេសសល់​ដែល​លើសពី​អ្វីដែល​រំពឹងទុក​របស់​ថ្លើម​នេះ នៅ​ចុងបញ្ចប់​នឹង​បណ្ដាលឱ្យ​អ្នក​កើត​ជំងឺថ្លើម​មិន​ខាន តួយ៉ាង​គឺ​ជំងឺថ្លើម​កើត​ពី​ជាតិ​ខ្លាញ់​។ ដូច្នេះ​អ្នក​គួរ​ចៀសវាង​ការ​ពិសា​សាច់​ក្រហម អាហារ​សម្បូរ​ខ្លាញ់ សម្បូរ​ស្ករ ស៊ុត​ចំណែក​ស អាហារ​ប្រៃ​ខ្លាំង ហើយ​ប្ដូរ​មក​ពិសា​បន្លែ អាហារ​សម្បូរ​កាក​សរ​សៃ និង​ធញ្ញជាតិ​វិញ​។​

៦. ចូល​គេង​យឺត និង​ក្រោក​ពី​គេង​យឺត​៖ តាមពិត​ថ្លើម​របស់​អ្នក​ត្រូវបាន​រចនា​ឡើង​ដើម្បី​បំពេញ​មុខងារ​ដ៏​សំខាន់ ដូច្នេះ​ខណៈពេល​ណាមួយ​នាពេល​រាត្រី​វា​អនុវត្ដ​នូវ​ដំណើរការ​បណ្ដេញ​ជាតិពុល ជាដំបូង​។ នៅវេលា​ម៉ោង ១២ និង​ម៉ោង​ពីរ​រំលង​អា​ធ្រា​ត ថ្លើម​មានដំណើរ​ការបណ្ដេញ​ជាតិពុល​ម្ដងទៀត​។ វា​គឺជា​ដំណើរ​ការដែល​ត្រូវបាន​អនុវត្ដ​ជា​ប្រក្រតី​នៅពេល​អ្នក​គេង​លង់លក់ ។ ប្រសិនបើ​អ្នក​មិន​ធ្វើតាម​ដំណើរការ​ធម្មជាតិ​នៅក្នុង​រាងកាយ​របស់​អ្នក ជារឿយៗ អ្នកនឹង​ទទួលរង​នូវ​ឥទ្ធិពល​មិនល្អ​ជាមិនខាន​។ ដូច្នេះ​សូម​ព្យាយាម​គេង​ឱ្យ​ត្រឹមត្រូវ​តាម​ពេលវេលា​៕hbgvaaa

​

ជនសង្ស័យ ២នាក់ ធ្វើ​សកម្ម​ភាព​ឆក់​កា​បូប​​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ក្របួច​ជាប់

ភ្នំពេញ: ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ តែត្រូវជនរងគ្រោះ ស្រែកថា ចោរៗ ភ្លាម​នោះ​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល ក៏បាន​ត្រូវ​​ប្រជា​ពល​រដ្ឋ​ លោមព័ទ្ធ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០ និង ៤០នាទីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយ​ផ្លូវ​២១៧ កែងផ្លូវបឹងតាម៉ាត ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ច​បាន​អោយ​​ដឹងថា ​ជន​​សង្ស័យ​​ទាំង​២នាក់​នេះ​ បាន​ជិះ​ម៉ូតូ​ម៉ាកស្មាក់ ពណ៍ខៀវ គ្មាន​ផ្លាក​លេខ ហើយ​​ជនសង្ស័យទី១ ឈ្មោះ សែម រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ​​មិន​​ពិត​​ប្រាកដ​ ទីលំនៅ ភូមិត្នោតជ្រុំ៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ, ទី២ ឈ្មោះ ភាន សុភ័ណ្ឌ ភេទ​ប្រុស មុខ​របរ​​មិន​​ពិត​​ប្រាកដ​ មាន​ទី​​លំ​នៅ​ ផ្ទះ​​ជួល​ភូមិ​ឬស្សី សង្កាត់​ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ។

តាមចម្លើយសារភាព​ជនសង្ស័យបានអោយដឹងថា​ មុន​ពេល​កើត​ហេតុ​ ឃើញជនរងគ្រោះ២នាក់ ជិះម៉ូតូ Dream C125 ពណ៍ខ្មៅឌុបគ្នា ជិះតាមផ្លូវ២១៧ ចំណុចកើតហេតុខាងលើ ខ្លួនក៏បានសម្រេចចិត្តធ្វើសកម្មភាព តែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការខ័ណ្ឌដងោ្ក​៕

222222222 111111111111 333333333333

Chelsea និង Man Utd ចាប់អារម្មណ៍​Thomas Muller

បាល់ទាត់​៖​ខ្សែប្រយុទ្ធ​ក្រុម Bayern Munich កីឡាករ Thomas Muller បាន​ក្លាយជា​គោលដៅ​ទិញយក​របស់​អ្នកចាត់ការ​ក្រុម​បិសាច ក្រហម Louis Van Gaal ប៉ុន្តែ​ទន្ទឹមនឹងនេះ អ្នកចាត់ការ​ក្រុម​តោ​ខៀវ Chelsea លោក Jose Mourinho ក៏​កំពុង​សម្លឹងមើល​លើ​កីឡាករ​ឆ្នើមរូប​នេះដែរ​។​
​តាម​ប្រភព​សារព័ត៌មាន The Sun បានផ្សាយថា តោ​ខៀវ Chelsea អាចជា​គូប្រកួត​ជាមួយ បិសាច​ក្រហម Manchester United សម្រាប់​ការ​ប្រជែង​យក​កីឡាករ​ជម្រើសជាតិ​អាល្លឺម៉ង់​។ Super Star របស់ Bayern ត្រូវបាន​បិសាច​ក្រហម​ព្យាយាម​ទាក់ទង​ជាច្រើន​ដង ដើម្បី​ទៅលេង​នៅ Old Trafford​។
​ដោយឡែក ក្រុម​តោ​ខៀវ វិញ​ក៏​កំពុង​តាម​ប្រជែង​យក Muller ដើម្បី​ទៅ​ជំនួស​កន្លែង​ខ្សែប្រយុទ្ធ Diego Costa ក្រោយពី​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​ចំពោះ​អ្នកចាត់ការ Special One លោក Jose Mourinho កាលពី​តោ​ខៀវ ប្រកួត​ជាមួយ Tottenham៕

2316462_heroa

​

ផលិតកម្ម​រស្មី​ហង្ស​មាស​ប្ដឹង ម៉ៅ ហា​ជី ទៅ​តុលាការ​ក្រុងភ្នំពេញ​

​ភ្នំ​ពេ​ញ៖​លោក មាស រិទ្ធី អគ្គនាយករង​ស្ថានីយ៍ទូរទស្សន៍​រស្មី​ហង្ស​មាស ថ្លែងប្រាប់ ថា​ដោយសារ​លោក ម៉ៅ ហា​ជី មិន​ចូលខ្លួន​ដោះស្រាយ ពេលនេះ​ហង្ស​មាស​បានសម្រេច​ឲ្យ​មេធាវី​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់ តុលាការក្រុង​ភ្នំពេញ​។

​លោក មាស រិទ្ធី បន្តថា តុលាការ​នឹង​ចេញ​ដីកា​កោះហៅ​បេក្ខជន​រូបនេះ​ក្នុងពេល​ដ៏ ខ្លី ហើយ​បើ​នៅតែ​មិន​ព្រម​ចូលខ្លួន​ដូច​អ្វីដែល​ខាង​ហង្ស​មាស​ព្យាយាម ទាក់ទង​ទៅ​មិនបាន​សម្រេច​ទៀត​នោះ​គឺ​ចំណាត់ការ​ចុងក្រោយ​នឹង​ចុះ​ចាប់ ខ្លួន​តែម្ដង​។

​លោ​ក មាស រិទ្ធី បន្តថា​ នៅក្នុង​បណ្ដឹង​នោះ ហង្ស​មាស​បានកំណត់​លើ​ការទាមទារ​ឲ្យ​ម៉ៅ ហា​ជី ដោះស្រាយ​បទល្មើស​ទៅលើ​Cambodian Idol ដោយ​កំណត់​ឲ្យ​សងជំងឺចិត្ត​។ លោក​និយាយថា​៖ “ យើង​ទុកពេល​ឲ្យ​គាត់​ច្រើន​ថ្ងៃ​ហើយ ប៉ុន្តែ​លទ្ធផល​ហា​ជី​នៅតែ​បិទ​ទូរស័ព្ទ ហើយ​បើ​លើក​ទូរស័ព្ទ​គឺ​គ្រាន់តែ​ដឹងថា​ហង្ស​មាស​បិទ​ចោល​តែម្ដង ឥឡូវ​យើង​អត់​ទុក​អញ្ចឹង​ទៀត​ទេ គឺ​ហង្ស​មាស​បានដាក់​ពាក្យបណ្ដឹង​ហើយ ដោយ​ស្នើ​ឲ្យ​តុលាការ​អនុវត្ត​ដីកា​កោះហៅ ឬ​ចុះ​ចាប់ខ្លួន​ដើម្បី​ឲ្យ​មក​ដោះស្រាយ​តែម្ដង អត់​ទុក​រឿង​អញ្ចឹង​កើត​ទេ​!”​។​

​លោក មាស រិទ្ធី ​បន្ថែមថា ម៉ៅ ហា​ជី នឹងត្រូវ​កំណត់​ឲ្យ​សងជំងឺចិត្ត​លើសពី​ម៉ឺន​ដុល្លារ ប៉ុន្តែ​គេ​ក៏​អាច​ទទួល​ឱកាស​រួចខ្លួន​ផងដែរ បើ​គេ​សារភាព​បែបណា ធ្វើ​ឲ្យ​លោក អ៊ឹង ឆៃ​ងួន អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស​មានការ​យោគយល់​៕ដោយ៖ ជុំ វិបុល

​

អាមេរិកពង្រាយកងកម្លាំង​ពិសេស​​​​ត្រៀមខ្លួន​កម្ទេច​ក្រុម​ISIS

​អាមេរិក​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​អាមេរិក​បានដាក់​ពង្រាយ​កងកម្លាំង​ពិសេស ដើម្បី​បង្កើន​ការប្រយុទ្ធប្រឆាំង នឹង​ក្រុម ISIS​ក្នុងប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ និង​ត្រៀមខ្លួន ដើម្បី​អនុវត្ត​ប្រតិបត្តិការ ឯកតោភាគី​។​
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Ash Carter បាន​ឲ្យ​ដឹងថា គោលដៅ​ចម្បង របស់​កងកម្លាំង​ពិសេស​អាមេរិក គឺ​ផ្ដោត​សំខាន់​លើ​ការជួយ​ប្រទេស​អ៊ីរ៉ាក់ ក្នុងការ​កម្ទេច​ក្រុម ISIS ប៉ុន្តែ​កងកម្លាំង​ពិសេស​ទាំងនេះ មាន​មួយចំនួន​នឹងត្រូវ​ដាក់ពង្រាយ និង​ត្រូវធ្វើ​ប្រតិបត្តិការ ជា​ឯកតោភាគី ចូលទៅក្នុង​ប្រទេស​ស៊ី​រី​។​
​គួរ​បញ្ជាក់ថា ចាប់តាំងពី​រុស្ស៊ី លួ​កដៃ​ចូល​វាយកម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​វត្តមាន​កងទ័ព​របស់​អាមេរិក ហាក់ដូច​រលាយបាត់​ពី​ប្រទេស​ស៊ី​រី​ដែរ​៕

AFGHANISTAN

​

រុស្ស៊ី​គ្រោង​បង្កើត​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ថ្មី​មួយ​ប្រឆាំង​ក្រុម​ភេរ​វករ

​រុស្ស៊ី​៖​រដ្ឋាភិបាល​រុស្ស៊ី​បាន​នឹង​កំពុងតែ​ស្ថិតនៅក្នុង​គោលជំហរ​ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ថ្មី​មួយ​ដែល​រំពឹងថា​នឹង​អាចមាន​ប្រសិទ្ធ​ភាពខ្លាំង​ថែមទៀត​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ក្រុម​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក​។​
​គួរ​បញ្ជាក់ថា តំណាង​អចិន្ត្រៃយ៍​របស់​រុស្ស៊ី​ប្រចាំ​នៅ អង្គការសហប្រជាជាតិ​លោក Vitaly Churkin កាលពីពេល​ថ្មីៗ​នេះ​បានដាក់​នូវ​សេចក្ដីព្រាង​នៃ​សេចក្តីសម្រេច​មួយ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​ការបង្កើត​សម្ព័ន្ធមិត្ត​អន្តរជាតិ​ថ្មី​មួយ​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ក្រុម​ភេរវកម្ម​។​
​ដោយឡែក​ក្នុងអំឡុងពេល​នៃ​សន្និសីទ​ការប្រែប្រួល​អាកាសធាតុ​នាទី​ក្រុងប៉ារីស​នៅ​សប្តាហ៍​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក៏បាន​មានប្រសាសន៍ថា ក្រុម​សម្ព័ន្ធមិត្ត​ថ្មី​ប្រឆាំង​ទៅនឹង​ភេរវកម្ម​គឺ​នឹង​មិនអាច​សម្រេច​បានទេ ប្រសិនបើ​មាន​មនុស្ស​មួយចំនួន​នៅតែ​ប្រើប្រាស់​ភេរវ​ករ​ដើម្បី បម្រើ​នយោបាយ​របស់ខ្លួន​នោះ​៕

48679a1ffe3a86d8515a27746777036c_L

​