All posts by មេគង្គ ប៉ុស្តិ៍

ឃាត់ខ្លួនយុវ​ជន​ម្នាក់​ដែល​ក្លែង​បន្លំ​ធ្វើ​ជា​សមត្ថ​កិច្ច

ខេត្តបាត់ដំបង៖ប៉ូលីសបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនយុវជនម្នាក់ ដែល បានបន្លំខ្លួនធ្វើជាសមត្ថកិច្ចក្រុមបង្ក្រាប…។

 យុវជនម្នាក់ដែលក្លែងបន្លំធ្វើជាសមត្ថកិច្ចនោះ ត្រូវបានឃាត់ខ្លួន។ ខណៈ ពេលជនល្មើសកំពុងជិះម៉ូតូនៅតាមដងផ្លូវលេខ១ ទល់មុខអនុវិទ្យាល័យ សោហឺ ដែលស្ថិតក្នុង សង្កាត់ស្វាយ ប៉ោ ក្រុង-ខេត្តបាត់ដំបងកាលពីព្រឹក ថ្ងៃទី០១ធ្នូ២០១៥។

សមត្ថកិច្ចប៉ូលីសស្នងការនគរបាលខេត្តបានអះអាងបញ្ជាក់ថា៖ជនដែល បានក្លែងបន្លំធ្វើជាសមត្ថកិច្ចខាងលើនោះ គឺ៖ ឈ្មោះ ហាក់ គឹមហាវ អាយុ ២១ឆ្នាំ មានទីលំនៅ រស់នៅក្នុង ភូមិ ១៣មករា សង្កាត់ព្រែកព្រះស្តេចក្រុង បាត់ដំបង។ ការឃាត់ខ្លួនយុវជននេះ
គឺធ្វើឡើងដោយនូវវត្ថុតាងល្មើសជសក់ស្តែង ដែលក្នុងនោះរួមមាន៖ឯកស ណ្ឋានឈុតខ្មៅដែលសម្គាល់ជាកម្លាំងសមត្ថកិច្ចបង្ការនិងបង្ក្រាប និងមាន បំពាក់នូវខ្នោះដៃ កាំភ្លើងខ្លីជ័រ បណ្ណ័ សំគាល់ខ្លួន(ក្លែងក្លាយ) ក្នុងអង្គភាព
បង្ការបង្ក្រាប ព្រមទាំងរួម និងសម្ភារៈ ផ្សេងៗជាច្រើនមួយចំនួនទៀត។

សមត្ថកិច្ចប៉ូលីសបានគូសបញ្ជាក់ឲ្យដឹងទៀតថា៖ក្រោយ ពីការឃាត់ខ្លួន យុវជនដែលប្រព្រឹត្តល្មើសជាក់ស្តែង
រួចមក។ កម្លាំងសមត្ថកិច្ចជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្ត បានបន្ត នីតិវិធីច្បាប់ ដើម្បី កសាងសំណុំរឿង បញ្ជួនយុវជនខាងលើ ទៅកាន់តុលា ការ ចំណាត់ការតាមនិតិវិធី។

ប្រភពពីសមត្ថកិច្ចប៉ូលីសនិងមជ្ឍដ្ឋានប្រជាពលរដ្ឋខាងក្រៅបានលើកឡើងថា ការក្លែងបន្លំខ្លួន ធ្វើជាកងកម្លាំង សមត្ថកិច្ចបែបនេះវាជាប្រការធ្វើឲ្យខូចសណ្តាប់ធ្នាប់និងសន្តិសុខសង្គម។ ធ្វើឲ្យខូចតម្លៃនិងកេរ្តិ៍ឈ្មោះសមត្ថកិច្ច ប្រសិនបើជននេះមានចេតនាអាក្រក់ឬបំណងណាមួយដើម្បីបំផ្លាញមុខមាត់និងធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលនិងអង្គភាពបង្ការ និងបង្ក្រាបនៃស្នហការដ្ឋានប៉ូលីសខេត្ត ជាពិសេសបង្កការភ័យខ្លាចដល់ ប្រជាពលរដ្ឋទូទៅនិងសន្តិសុខសង្គមទៀតនោះ…៕fcdxcfkkkkkkkkkk llllllllllllllllដោយ បប.

Ronaldo, Messi, Neymarជាប់​បេក្ខភាព​ចុងក្រោយ​ពាន់​Ballon d’Or 

បាល់ទាត់​៖​បេក្ខភាព​៣​នាក់​ចុងក្រោយ​នៃ​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ក្នុង​លោក (FIFA Ballon d’Or) ឆ្នាំ​២០១៥ រួមមាន​៖ ម្ចាស់​ពានរង្វាន់ FIFA Ballon d’Or ឆ្នាំ​ចាស់ Cristiano Ronaldo​ខ្សែប្រយុទ្ធ​ក្លិប​អធិរាជ​ស Real Madrid បន្ត​មានឈ្មោះ​ក្នុង​បញ្ជី​ចុងក្រោយ​នេះ ជាមួយ​ម្ចាស់​ពាន​៤​សម័យ Lionel Messi និង Neymar ដែលជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona​។​
​ចំណែក​ពានរង្វាន់​គ្រូបង្វឹក​ល្អ​សម្រាប់​បាល់ទាត់​បុរស​(Men’s World Coach) វិញ​ក៏មាន​៣​នាក់​ចុងក្រោយ​ដែរ រួមមានលោក Pep Guardiola គ្រូបង្វឹក​ក្រុម Bayern Munich, លោក Luis Enrique  គ្រូបង្វឹក​ក្រុម Barcelona និង​លោក Jorge Sampaoli គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឈី​លី​។​
​ចំពោះ​លទ្ធផល​ពិតប្រាកដ​យ៉ាងណា​នោះ​នឹង​ដឹង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦៕

1122015123220frontcoach

​

ស្លឹក​ត្របែក​កំចាត់​មុន​ខ្មៅ និង ស្នាម​ជាំ​

តាម​ការស្រាវជ្រាវ​មួយ​បានអោយដឹងថា ក្នុង​ស្លឹក​ត្របែក​មាន​សារធាតុ polyphenol- carotenoid-Flavonoid និង tannin ដែលមាន​សារៈសំខាន់​បំផុត​ចំពោះ​សុខភាព ជាពិសេស​ចំពោះ​ប្រសិទ្ធភាព​ថែរក្សា​ស្បែក និង​ស​ម្ជ​ស្ស​។ ខាងក្រោម​គឺជា​សារៈប្រយោជន៍​របស់​ស្លឹក​ត្របែក​៖
​ការថែទាំ​ស្បែក​៖ យក​ស្លឹក​ត្របែក​លាង​អោយ​ស្អាត កិន​អោយ​ម៉ដ្ឋ រួច​ដាក់​ស្អំ​ពីលើ​ផ្ទៃមុខ ។ ស្អំ​ប្រហែល​១០​នាទី បន្ទាប់មក​ត្រូវ​លុបមុខ​ដោយ​ទឹក​ត្រជាក់ ។ គប្បី​អនុវត្ត​ន៏​រៀងរាល់ថ្ងៃ ។​
​ចំពោះ​មុន​ខ្មៅ និង​ស្នាម​ជាំ ៖ យក​ស្លឹក​ត្របែក​លាង​អោយ​ស្អាត កិន​អោយ​ម៉ដ្ឋ​រួច​លាយ​ថែម​ទឹក​ក្តៅ​ឱ​ណ្ហៗ​បន្តិច ។ បន្ទាប់មក​យក​ទឹក​ដែល​បាន​លាយ​ចូលគ្នា​រួចរាល់​ហើយ​នោះ​យកទៅ​លុបមុខ​រាល់ថ្ងៃ​។ ក្រៅពីនោះ​អ្នក​ក៏​អាច​យក​កាក​ស្លឹក​ត្របែក​ដែលមាន​ខាត់​ថ្នមៗ​លើ​ស្នាម​ជាំ​ឬ​កន្លែង​ដែល​កើតមុន​នោះ ។​
​បន្តឹង​ស្បែ​កមុខ ថែទាំ​ស្បែក​កុំអោយ​កើតមុន កាត់បន្ថយ​ការ​រមាស់​ដោយសារ​ប្រតិកម្ម​ផ្សេងៗ ៖​យក​ស្លឹក​ត្របែក​លាង​អោយ​ស្អាត ហាន់​ល្អិតៗ ត្រាំ​ទឹក ធ្វើជា​ទឹក​សំរាប់​លុបមុខ ។ ក្រៅពីនោះ យក​ត្រួយ​ត្របែក​លាង​អោយ​ស្អាត កិន​អោយ​ម៉ដ្ឋ​ថែម​ពងមាន់ (​យកតែ​ចំណែក​ពណ៌​ស​) លាយ​ចូលគ្នា​រួច យកទៅ​ធ្វើជា​ម៉ា​ស្សបិត​លើ​ផ្ទែ​មុខ ទុកចោល​ប្រហែល ៥​នាទី ។ បន្ទាប់មក​លុបមុខ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ​។ គួរ​ធ្វើអោយបាន​បី​ដង​ក្នុង​មួយ​សប្តាហ៍​រយៈពេល​មួយខែ​នឹង​ឃើញ​លទ្ធផល​ល្អ​ជាមិនខាន​។​
​ទប់ស្កាត់​ការ​ជ្រុះ​សក់៖យក​ស្លឹក​ត្របែក​លាង​អោយ​ស្អាតដាំ​លាយ​ជាមួយ​ទឹក​ប្រមាណ​២០​នាទី។ បន្ទាប់មក​យកទៅ​លាយ​ជាមួយ​ទឹក​ត្រជាក់ អោយនៅ​ក្តៅ​ឱ​ណ្ហៗ​ល្មម ទុក​សំរាប់​កក់សក់​ជាប្រចាំ​។ ចុងក្រោយ​ត្រូវ​ជម្រះ​សក់​ដោយ​ទឹក​ត្រជាក់​៕

Nzk0ZTAwN2

​

Newcastle ចាប់អារម្មណ៍​បេក្ខភាព​២​រូប​ធ្វើជា​គ្រូបង្វឹក​ថ្មី​

បាល់ទាត់​៖​លោក Harry Redknapp អតីត​គ្រូបង្វឹក​របស់​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវបាន​សារព័ត៌មាន The Mirror រាយការណ៍​ថា គឺជា​បេក្ខភាព​មួយរូប​ដែល​អាច​នឹង​មក​ជំនួស​កន្លែង​របស់​គ្រូបង្វឹក​ក្លិប​សារិកា​ព្រៃ Newcastle United ដែល​កំពុងតែ​យ៉ាប់យឺន​គឹ​លោក Stece McClaren​។
​ គ្រូបង្វឹក​ដែល​កំពុងតែ​រង​សម្ពាធ​លោក Stece McClaren ក៏បាន​បន្ត​ដឹកនាំ​ក្លិប​សារិកា​ព្រៃ Newcastle United រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្លិប Crystal Palace ៥-១ កាលពី​ថ្ងៃ​សៅរ៍ ហើយ​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្លិប Newcastle United ស្ថិតនៅ​លំដាប់​ទី​១៩ ដោយមាន​៥​ពិន្ទុ​លើស​ក្រុម​បាត​តារាង Aston Villa​។​
​ យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​ដដែល​បាន​ឲ្យ​ដឹងថា ក្លិប​សារិកា​ព្រៃ Newcastle United ក៏មាន​ចំណាប់អារម្មណ៍​លើ​អតីត​អ្នកចាត់ការ​ក្លិប​ហង្ស​ក្រហម Liverpool លោក Brendan Rodgers ដើម្បី​យក​គាត់​មកកាន់​ពហុ​កីឡដ្ឋាន St Jame’s Park ផងដែរ ប៉ុន្តែ​ក្លិប​មួយ​នេះ​អាច​នឹង​យក​លោក Harry Redknapp មក​ដឹកនាំ​ច្រើនជាង ។
​ ​គួរ​បញ្ជាក់ថា លោក Harry Redknapp បាន​បង្កើត​ស្នាដៃ​ជាច្រើន​ឲ្យ​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ដោយបាន​ជួយ​ឲ្យ​ក្លិប​មួយ​នេះ​ឡើង​ទៅលេង​នៅក្នុង​ក្របខ័ណ្ឌ UEFA Championship កាលពី​ឆ្នាំ​២០១០ ប៉ុន្តែ​ត្រូវបាន​ធ្លាក់​មកវិញ​ក្រោម​ថ្វី​ជើង​របស់​ក្លិប AC Milan នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ៕

Untitled-1

​

សភា​អង់គ្លេស​នឹង​បោះឆ្នោត​រក​សំឡេងគាំទ្រ​ឲ្យ​ប្រើ​យន្ដហោះ​ទម្លាក់​គ្រាប់​នៅ​ស៊ី​រី​

​អង់គ្លេស​៖​នាយករដ្ឋមន្ដ្រី​អង់គ្លេស David Cameron កាលពី​ម្សិលមិញ​ប្រកាសថា សភា​អង់គ្លេស​នៅ​ថ្ងៃទី​០២​ធ្នូ​នឹង​បោះឆ្នោត​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រើ​យន្ដហោះ​ទម្លាក់​គ្រាប់​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្ដរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​។
​ការប្រកាស​របស់លោក Cameron ធ្វើឡើង​បន្ទាប់ពី​គណបក្សប្រឆាំង​អង់គ្លេស​អនុញ្ញាត​ឲ្យ​សមាជិកសភា​របស់ខ្លួន​បោះឆ្នោត​ដោយ​ប្រើ​មនសិការ​បុគ្គល​ល្អ​ជាង​ការព្យាយាម​បង្ខំ​ឲ្យ​ពួកគេ​ប្រឆាំងនឹង​ការប្រើ​ចំណាត់ការ​យោធា​។​
​លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា អង់គ្លេស​ចង់​ឆ្លើយតប​នឹង​ការអំពាវនាវ​ពី​សម្ព័ន្ធ​មិ​ត្ដ ហើយ​ធ្វើការ​ជាមួយ​ពួកគេ ព្រោះថា​ក្រុម​រដ្ឋ​អ៊ីស្លាម​គឺជា​ក្រុម​គំរាមកំហែង​ដល់​អង់គ្លេស ហើយ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​អង់គ្លេស​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្ដរជាតិ ប្រយុទ្ធ​ជាមួយ​ពួកគេ​។
​លោក Cameron សង្ឃឹមថា នឹង​អាច​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​ក្នុង​សភា​ដើម្បី​អនុញ្ញាត​ឲ្យ​អង់គ្លេស​អាច​ប្រើ​យន្ដហោះ​ទម្លាក់​គ្រាប់​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្ដរជាតិ​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​៕

Untitled-1-07033

​

រុស្ស៊ី​ចោទតួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ខ្លួន ព្រោះ​ការពារ​ជំនួញ​ប្រេង​ជាមួយ​IS

ប៉ារីស​៖​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្លែងថា តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​នៅ​ជិត​ព្រំដែន​ស៊ី​រី ដើម្បី​ការពារ​ពាណិជ្ជកម្ម​ប្រេង​ជាមួយ​រដ្ឋ​អ៊ីស្លាម​។ លោក Putin ថ្លែង​បែបនេះ​នៅ​ទីក្រុង​ប៉ារីស​ក្នុង​កិច្ចចរចា​អន្តរជាតិ​ស្ដីពី​ការប្រែប្រួល អាកាសធាតុ​។
​លោក​Vladimir Putin​បាន​បញ្ជាក់ថា រុស្ស៊ី​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅ​តួ​ក​គី​រួចហើយ ក្នុងនោះ​គឺ​រឹតបន្តឹង​លើ​ការ​នាំចូល​ម្ហូបអាហារ​ទៅ​តួ​ក​គី និង​បញ្ចប់​ការធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ពី​តួ​ក​គី​មក​រុស្ស៊ី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកពូ​ទីន​ប្រកាស​ហាម​មិនឱ្យ​នាំចូល​វិស័យ​កសិក​កម្ម​ពី​តួ​ក​គី ដូចជា​បន្លែ ផ្លែឈើ​ជាដើម​។​
​គួរ​បញ្ជាក់ថា រុស្ស៊ី​និង​តួ​ក​គី​មាន​ទំនាក់ទំនង​ខាង​វិស័យសេដ្ឋកិច្ច​យ៉ាងសំខាន់ និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយគ្នា​ដ៏​ធំ ខណៈដែល​ភ្ញៀវទេសចរ​រុស្ស៊ី​ជាង​៣​លាន​នាក់​ទៅ​ទស្សនា​ប្រទេស​តួ​ក​គី កាលពី​ឆ្នាំមុន​៕

7777

​

ស្រវឹងស្រា​ជោកជាំ កាប់​ម្តាយក្មេក ប្រពន្ធ និង​កូនតូចៗ​២​នាក់​ស្លាប់ នៅ​ស្រុក​ចំការលើ​

​ខេត្តកំពង់ចាម​៖ បុរស​ស្រវឹងស្រា​យ៉ាង​ជោកជាំ​ម្នាក់ បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ហើយ​ក្លាយជា​ឃាតកម្ម​ទាញ​កាំបិត​កាប់​ប្រពន្ធ  កូន​២​នាក់ រួម​និង​ម្តាយក្មេក​ម្នាក់​ស្លាប់​នៅលើផ្ទះ​ជនរងគ្រោះ  រី​ឯពុកក្មេក​ក៏ត្រូវ​ជនល្មើស​កាប់​ឲ្យ​រងរបួស​ក្បាល​ជា​ទម្ងន់​ដែរ​។​

ករណី​ដ៏​ព្រៃផ្សៃ នេះ​កើតឡើង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​២៣ និង​០៩​នាទី​យប់ នៅក្នុង​ភូមិ​ពែង​មាស ជើង​ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ដែលជា​ភូមិ​ដាច់ស្រយាល ជាប់​ព្រំប្រទល់​នឹង​ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​បានអោយដឹង ថា នៅវេលា​ម៉ោង​ប្រហែល​១៧​ល្ងាច ជនល្មើស​មានឈ្មោះ អេង ធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត​នៅ​ក្រោមផ្ទះ​របស់ខ្លួន​រហូត​ជិត​ដល់​ពាក់កណ្តាល​អា​ធ្រា​ត្រ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្តី បន្ទោស ហើយក៏​កើតជា​ជម្លោះ​តឹងសរសៃក​រៀងៗ​ខ្លួន​តែម្តង​។​

​ប្រភព​បន្តថា បន្ទាប់មក ស្ត្រី​ជា​ប្រពន្ធ​បាន​ដឹក​ដៃ​កូនតូចៗ​២​នាក់ (​ស្រី​មួយ ប្រុស​មួយ )​ដើរទៅ​ដេក​នៅលើផ្ទះ​ម្តាយបង្កើត​របស់ខ្លួន​ដែលមាន​ទីតាំងនៅ​ទល់មុខ​គ្នា​នោះ​។​

ក្រោយពី​ឃើញ​ប្រពន្ធ​ដើរចេញ ឈ្មោះ អេង ធី បាន​ប្រមូល​ខោអាវ​នៅលើផ្ទះ​ដុតចោល ប៉ុន្តែ​ត្រូវ​បុរស​ម្នាក់​ឈ្មោះ ភឿន ជា​អ្នកជិតខាង និង​ឪពុកក្មេក​ឈ្មោះ​ស្វាយ សា​ខន បាន​ស្ទុះ​ទៅ​ជួយ​ពន្លត់ ហើយក៏​ត្រូវ​ជនដៃដល់​ជា​កូនប្រសា​ទាញ​កាំបិត​កាប់​ចំក្បាល ស្វាយ សា​ខន បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​។​

ប្រភព​បន្តថា ក្រោយពេល​កាប់​ឪពុកក្មេក​រួចមក ឈ្មោះ អេង ធី បាន​ឡើងទៅ​កាប់​ម្តាយក្មេក​ដល់​លើផ្ទះ​របស់គាត់​ចំក​ញ្ចឹ​ង ក ស្លាប់ នៅនឹងកន្លែង ហើយ​ស្ទុះ​ទៅ​កាប់​ប្រពន្ធ និង​កូនប្រុស ស្រី តូចៗ​ដែល​គ្នា​មិនដឹង​អ្វី​សោះ​នោះ​បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាមៗ​ជាមួយគ្នា​នោះដែរ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ហិង្សា​រួចហើយ ជនដៃដល់​បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ថែមទៀត ទើប​រត់គេចខ្លួន​ដោយ​កាន់​កាំបិត​ទៅជា​មួយ​ផងដែរ​។​

​លោក ណោ ឌី​ណា នាយរង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ជនរងគ្រោះ​ដល់​ស្លាប់​ក្នុង​ហរ​តុ​ការណ៍​នេះ​មាន​៤​នាក់ ៖
១” ឈ្មោះ ម៉ៅ ឃាង អាយុ ៦៤​ឆ្នាំ ត្រូវជា​ម្តាយក្មេក​ជនដៃដល់ (​ស្លាប់​)
២”​ឈ្មោះ ច​ន្ធី សុភា​នី អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនដៃដល់ (​ស្លាប់​)
៣” ឈ្មោះ​ធី ដ៊ា​ង​ហ៊ី អាយុ​៦​ឆ្នាំ ត្រូវជា​កូនស្រី​ជនដៃដល់ (​ស្លាប់​)
៤” ឈ្មោះ ធី សីហា អាយុ​៤​ឆ្នាំ ត្រូវជា​កូនប្រុស​ជនដៃដល់ (​ស្លាប់​)
៥” ឈ្មោះ ស្វាយ សា​ខន អាយុ​៦៩​ឆ្នាំ ត្រូវជា​ឪពុកក្មេក​ជនដៃដល់​បាន​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ចាម​។​

​លោក​អធិកា​ស្រុកចំកា​លើ អ៊ិត តារា បាន​ឲ្យ​ដឹងថា ជនដៃដល់​មាន​ស្រុកកំណើត​នៅ​ភូមិគ ឃុំ​ពោធិ​រំចាក ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ បានមក​យកប្រពន្ធ​នៅ​កន្លែងកើតហេតុ ដោយ​សង់ផ្ទះ​នៅ​ជិត​ផ្ទះ​ឪពុក​ម្តាយក្មេក​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​។

លោក ឧ​ត្ត​ម​សេនីយ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ចេញ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនដៃដល់​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​ដោយ​៖​គឹម បញ្ញា រាយការណ៍​បន្ថែម​ដោយ សុផល​
     

​

 

66666666666 33333333 bbbbbbbbb

77777777777

សម្ដេចក្រុមព្រះ​៖ ​លោក សម រង្ស៊ី ក៏​ដើរ​ពឹង​បរទេស​ដែរ

​ភ្នំ​ពេ​ញ៖លោក សម រង្ស៊ី ត្រូវបាន​រិះគន់​ដោយ​សម្តេចក្រុមព្រះ​នរោត្តម រណ ឫ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វុនស៊ិនប៉ិច ថា​«​លោក សម រង្ស៊ី ធ្លាប់​រិះគន់​សម្តេច​តេ​ជោ ឥឡូវ​ខ្លួន ឯង ក៏​ដើ​ទៅ​ពឹង​បរទេស​ដែរ​»​។ ព្រះអង្គ​មានបន្ទូលថា ទោះជា​យ៉ាងណា សូមកុំ​រារាំង​ហាមឃាត់​ម្ចាស់ជំនួយ​ពី​ខាងក្រៅ​។​
​
សម្តេចក្រុមព្រះ​មានបន្ទូល ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​បែបនេះ ក្រោយពី​បញ្ចប់​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក -​សមាជិកា និង​អ្នកគាំទ្រ​ជាច្រើន​រយ​នា​ក់នៅ​វត្ត​មង្គល​វ័​ន្ត ស្រុក​ស្អាង ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ​។​
​
សម្តេចក្រុមព្រះ​បាន​មានបន្ទូល​បន្តថា «​នេះ​ជា​ទម្លាប់​របស់​ឯកឧត្តម សម រង្ស៊ី ចោទ​សម្តេច​ត​ជោ ហ៊ុន សែន ថា​ពឹង​បរទេស ប៉ុន្តែ​គាត់​ទៅ​ពឹង​បរទេស​ដែរ ។ រឿង​ផ្ទៃក្នុង​របស់​ខ្មែរ សូម​ឲ្យ​ខ្មែរ​ដោះស្រាយ​គ្នាឯង​ទៅ ប៉ុន្តែ​ជំនួយ​មកពី​ក្រៅ​សូម​ឲ្យ​គេ​ជា​ម្ចាស់ជំនួយ​មេត្តា​ផ្តល់​កុំ​ហាមឃាត់​គេ​»​។​

​តាម​ការចុះផ្សាយ​របស់​កាសែត Cambodia Daily កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា សភា​សហភាព​អឺរ៉ុប​បាន​គំរាម​លុប​ជំនួយ​មក​កម្ពុជា​ចំនួន​៤៣៥​លាន​ដុល្លារ​អាមេរិក បើ​លោក សម រង្ស៊ី មិនអាច​វិល​ចូល​កម្ពុជា​វិញ​នោះ​។​
​
សម្តេចក្រុមព្រះ​ប្រធាន​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​រិះគន់​លោក សម រង្ស៊ី ថា​បាន​ដើរ​បញ្ចុះ​ប​ញ្ជូ​ល​ឲ្យ​សភា​សហភាព​អឺរ៉ុប​កាត់​ផ្តាច់ជំនួយ​ពី​កម្ពុជា​ដែល​ព្រះអង្គ​មានបន្ទូលថា «​ខ្លួនឯង​ចោទ​សម្ដេច​តេ​ជោ​ថា​ទៅ​ពឹង​បរទេស​បែរជា​ខ្លួនឯង​ទៅ​ពឹង​បរទេស​ដែរ ប៉ុន្តែ​ជំនួយ​មកពី​ក្រៅ​សូម​ឲ្យ​គេ​ជា​ម្ចាស់ជំនួយ​មេត្តា​ផ្តល់​កុំ​ហាមឃាត់​គេ​៕ដោយ៖ខេមរាtgfrcaa

​លោក សម រង្ស៊ី និង​សម្ដេចក្រុមព្រះ​កាលពី​អតីតកាល

​

អ្នកចាត់ការ​​ក្រុម Valencia សម្រេច​ដើរចេញ​ពី​ក្លិប​

បាល់ទាត់៖​បន្ទាប់ពី​ដឹកនាំ​ក្រុម​ប្រកួត​ចាញ់ Sevilla ០-១ យប់មិញ​អ្នកចាត់ការ​ក្រុម Valencia លោក Nuno Espirito Santo បានសម្រេច​ចិត្ត​ដើរ​ចេញពី​តំណែង​។​
​ការចាក់ចេញ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បន្ទាប់​នូវ​បរាជ័យ​ដ៏​ជូរចត់ ខណៈដែល​កូនក្រុម​មិនបាន​ស៊ុត​សំដៅ​គូប្រជែង Sevilla សូម្បី​តែមួយ​ជើង គ្រា​ដែល​ក្រុម​ទាំងមូល​ត្រូវ​លេង​ដោយមាន​គ្នា​តែ​៩​នាក់​លើ​ទីលាន ដោយ​ខ្សែការពារ Joao Cancelo និង​ខ្សែបម្រើ Javi Fuego ត្រូវ​ពិន័យ​កាត​ក្រហម​។​
Valencia នឹង​ទៅលេង​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League បើសិនជា​អាច​ឈ្នះ​ការប្រកួត​ចុងក្រោយ​វគ្គ​ជម្រុះ​តាម​ពូ​ល​។ ចំណែក​ការប្រកួត​នៅ La Liga ក្រុម​ជើងឯក​៦​សម័យកាល នឹងត្រូវ​ប៉ះ​ក្រុម​កំពូល​តារាង Barcelona នា​ប្រកួត​បន្ទាប់​។​
​គួរ​បញ្ជាក់ថា អ្នកចាត់ការ​វ័យ​៤១​ឆ្នាំ​ដឹកនាំ Valencia ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៩ នៅ​រដូវ​កាល​នេះ បន្ទាប់ពី​រដូវ​កាល​មុន លោក​បាន​ជួយ​ក្លិប​ឲ្យ​ទៅលេង​នៅ UEFA Champions League ក្រោយ​បញ្ចប់​ក្នុង​ចំណាត់​លេខ​៤៕

600

​

ស្ត្រីម្នាក់ បានយកលុយដូលា្លក្លែងក្លាយ ចំនួន700$ទៅដូរត្រូវសមត្ថកិច្ចចាប់ខ្លួន

(ភ្នំពេញ)៖ ស្ត្រី​វ័យក្មេងម្នាក់ត្រូវបាន​កម្លាំងសមត្ថកិ​ច្ចប៉ុស្តិ៍​ចោមចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ  ចាប់ឃាត់​ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង៦ៈ៣០នាទី ល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ផ្សារ​ទួលពង្រ ស្ថិត​ក្នុងសង្កាត់​ចោមចៅ ខណ្ឌពោធិ័សែនជ័យ។

បន្ទាប់​ពីអាជីវករ​បានរាយការណ៌ ប្រាប់សមត្ថ​កិច្ច​ថា នៅវេលាម៉ោងកើត​ហេតុខាងលើគឺមានស្ត្រីវ័យ​ក្មេងម្នាក់​បានយកលុ​​យ​ដុល្លារក្លែងក្លាយ​ក្រដាស​ 100ដុលា្លរ ទៅ​ដូរ​យក​លុយ​រាយមកវិញ បន្ទាប់ពី​ដូរបានហើ​យ​បំរុងនឹង​ចាក​ចេញ​តែភ្លាមៗនោះ​ខាង​អាជីវករ មានការ​សង្ស័យ​បានមើល​លុយម្តង​ទៀតក៏បានហៅគ្នីគ្នា​ជាអា​ជីវ​ករ​ដូចគ្នា​ដែលលក់នៅក្នុង​ផ្សា​រ​អោយ​ជួយ​ឃាត់ បន្ទាប់​ពីឃាត់​ខ្លួនបានក៏បានរាយការណ៍​ប្រាប់ទៅសមត្ថកិច្ច​ប៉ុស្តិ៍ចោមចៅ ដើម្បីមកយកទៅសួរ​នាំ។

នារីវ័យ​ក្មេង ដែលប្រើប្រាស់​លុយ​ក្លែងក្លាយ​មានឈ្មោះ​ ចក់ នាង ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរស្នាក់​នៅក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅភូមិជ្រោយ​អំពិល២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោយពីឃាត់ខ្លួនបានដកហូតនូវកាបូ​ប​ស្ពាយមួយ​ដោយ ក្នុង​កាបូប​នោះមាន​ឃើញ​លុយដុល្លារ​ក្លែងក្លាយ​ ចំនួន7សន្លឹក (ស្មើហ្នឹង 700ដុល្លារ) ដែលជា​លុយ​នៅស​ល់​ពីដូរ។

​ បន្ទាប់​ពីសាកសួរនិងដកហូតបានវត្ថុ​តាង​រួចខាង​កម្លាំងប៉ុស្តិ៍ចោមចៅបាន​បញ្ជួនបន្ត​មកកាន់អធិការដ្ឋាននគរ​បាលខណ្ឌពោធិ៍សែនជ័យ​ដើម្បីចាត់​ការបន្តទៀត៕  ដោយៈ សួង សាម

aaaaaaaaaa bbbbbbbbbb ccccccccc

ពិធី​សំណេះ​សំណាល ការងារ​ពាហិរ​សាសនា ក្នុង​ខេត្ត​បាត់​ដំបង

លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ​ អញ្ជើញសំណេះសំណាល​ការងារពាហិរសាសនា នៅក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ ពិធីសំណេះសំណាល ការងារពាហិរសាសនា ក្នុងខេត្តបាត់ដំបង កាលពី រសៀលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ​២០១៥​​នៅសាកលវិទ្យាល័យបាត់ដំបងUBBក្រោម អធិបតីភាពលោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្ម​​ការនិងសាសនា និងលោកជំទាវ វត្តមានរបស់លោក អ៊ុក វង្ស  ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ច័ន្ទ សុ​​ផល អភិបាល ខេត្តបាត់ដំបង ពិធីនេះរៀបចំដោយ មន្ទីរធម្មការ និងសាសនា ខេត្ត​បាត់ដំបង និងកិច្ច សហ​ការ​​ រវាងមន្ទីរធម្មការខេត្ត គណៈអីម៉ាំខេត្ត គណៈគ្រប់ព្រះវិហារ ស្នាក់ការថ្វាយបង្គំ គ្រីស្តសាសនា ព្រះស​ហគមន៍កាតូលិក សាសនាមហាយានចិន វៀតណាម និងសាខា សហគមន៍សាស​នាបាហៃបាត់ដំបង និង​មានបរិស័ទមកពីគ្រប់ ពាហិរសាសនាក្នុងខេត្ត បាត់ដំបង ចូលរួម សរុប ៦៦៨រូប ។

លោក គុណ សម្បត្តិមុនីរតន៍​ បានគូសបញ្ជាក់ថា៖ ​ពិធីសំណេះសំណាល ការងារ ពាហិរសាស​នា ក្នុងខេត្តបាត់ដំបងថ្ងៃនេះ គឺជាការបង្ហាញឲ្យឃើញ ច្បាស់អំពីកាយ វិការយកចិត្តទុកដាក់និងការគោរពប្រតិបត្តិ ចំពោះវិស័យសាសនា ពីថ្នាក់ដឹកនាំក្រសួង ធម្មការ រដ្ឋបាលខេត្ត ជាពិសេសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រោម​ការ​ដឹក​នាំប្រកប ដោយគតិបណ្ឌិតសម្តេចតេជោសែនដែលបានស្តារឡើងវិញ​ដោយបាតដៃទទេ​ចាប់ពីចំណុចសូន្យរហូតដល់មានការរីកចំរើនលើគ្រប់វិស័យជាពិសេសវិស័យសាសនា នាពេលបច្ចុប្បន្ន។

លោក ច័ន្ទ សុផល  អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ ជាការពិតណាស់ ការរីកចំ​រើន​របស់ វិស័យសាសនា បានរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់អប់រំ ចរិយាធម៌ សីលធម៌សង្គម និងកសាងសមិទ្ធផលផ្សេងៗជូនសង្គមជាតិ។  លោក ច័ន្ទ សុផល បានសង្កត់ធ្ងន់ទៀតថាការពង្រឹងតួនាទីភារ​​កិច្ចនិងការប្រតិបត្តិធម៌វិន័យ របស់ បរិស័ទពាហិរសាសនា ទៅក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ គឺ​ក្នុង​គោលបំណងរឹត​ចំណងមិត្តភាព រវាង សាសនានិងសាសនា  រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងពី​អនុ​សាសន៍ សំខាន់ៗ ៣ចំណុច  របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីសំណេះ សំណាល នេះថា៖ ការងារ​​ពាហិរ​​សាសនា ខេត្តបាត់ដំបង គឺដើម្បីរក្សាសង្គមមួយប្រកប ដោយសុខសន្តិភាព និងវឌ្ឍនភាព​។

​ទី១.​ការ​គោរពកិច្ចសហប្រតិបត្តិការសាមគ្គីភាពជិត ស្និទ្ធស្មោះត្រង់ដោយឈរលើគោល ការណ៍ គោរពគ្នាចេះអធ្យា​​​ស្រ័យគ្នា យោគយល់គ្នា គ្រប់កាលៈទេសៈទាំងអស់ ដើម្បី សាមគ្គីភាព និងសុខុដុមរមនា នៃសង្គមជាតិ​។

ទី​២. គោរពនិងប្រតិបត្តិនៃសាសនារបស់ខ្លួន ដោយសារភ្ជាប់ការគោរពសិទ្ធិអ្នកកាន់ សាសនាដ៏ទៃ ត្រូវប្រ​កាន់ខ្ជាប់ នូវ ធម៌អហឹង្សា និងមេត្តាករុណាសន្តោសប្រណី។

ទី៣. ត្រូវគោរពសិទ្ធិសេរីភាពនិងជំនឿសាស​​នារបស់បុគ្គលគឺជាចំណែកនៃជំនឿ សាសនានីមួយៗ ដល់ការវិភាគស្វែងយល់ ផ្លូវត្រូវ សម្រាប់សុភមង្គល នៃសង្គមជាតិ ទាំងមូល ៕.ដោយ៖ប៉ែន សុផល

111111  22222222

444444433333333 666666666 55555555555

គ្រោះថ្នាក់ចរាចរណ៍​នៅ​ខេត្ត​កំពត​ស្លាប់​២​នាក់ របួស​ធ្ងន់​ស្រាល​៤នាក់

ខេត្តកំពតៈ គ្រោះថ្នាក់ចរាចរណ៍រន្ធកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ​កន្លង​ទៅ​នេះ​រវាង​ម៉ូតូម៉ាក់​ទ្រីម​សង់​  C125 ពណ៌ក្រហម គ្មាន​ស្លាក​លេខ និងរថយន្ក្រុង​ប្រភេទ​ទេស​ចរណ៍ត្រូវ​គេ​ស្គាល់ ឈ្មោះក្រុមហ៊ុន​ ភ្នំពេញសូរិយា ដឹកជញ្ជូន​អ្នក​ដំណើរ​ពីខេត្ត​កំពតទៅ​ទីក្រុង​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៣១ មកដល់​កន្លែងកើតហេតុ​​ស្ថិត​នៅត្រង់​ចំណុច​ពីស្ពាន​ទល់​មុខក្លោង​ទ្វារ​ផ្លូវចូល​ទៅវត្តសម្រោង ស្ថិតនៅភូមិប្រផុង ឃុំសម្រោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

​
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​នេះបណ្តាល​ឲ្យមនុស្ស ពីរ​នាក់​ម្តាយ​ និងកូន​ស្លាប់​ភ្លាមៗ នៅកន្លែង​កើត​ហេតុ​នោះផង​ដែរ។ ជនរងគ្រោះ៤នាក់មាន​ឈ្មោះ គឹន ចើន ភេទប្រុស អាយុ៣៧ឆ្នាំ មុខ​របររត់​ម៉ូតូឌុប ២.ឈ្មោះណែន ម៉ែន អាយុ២១ឆ្នាំ (ស្លាប់) ដែល​ជួល​ម៉ូតូ​ឌុប​ឈ្មោះ​ខាង​លើជិះ​ទៅ​បើកលុយ​វីង​នៅផ្សារចំ ស.ស ដែលសាច់​ញាតិ​ផ្ញើមក​អោយរូបនាង​មិនទាន់​នឹង​បាន​បើក​លុយនោះ​ផង​ស្រាប់​តែជួប​គ្រោះថ្នាក់​បែបនេះ​តែ​ម្តងទៅ ៣.ឈ្មោះ លេន សុខ​មាស អាយុ១ឆ្នាំ ត្រូវជា​កូន​ស្រី្តខាង​លើ (ស្លាប់) ៤.ឈ្មោះ ហ៊ត លីហ្សា ភេទស្រី អាយុ៤ឆ្នាំ ត្រូ​វ​ជា​ក្មួយ​ស្រី ខាង​លើរង​របួស​ស្រាល អ្នករងគ្រោះ​ទាំង៤នាក់ មានទីលំនៅភូមិឃុំជាមួយគ្នា។ក្រោយ​ពីកើតហេតុអ្នករងរបួស​ស្រាល​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះនៅ​​មន្ទីរ​ពេទ្យឯកជនក្បែរនោះ។

រថយន្ត​ក្រុមហ៊ុនភ្នំពេញសូរិយា ដែលមានស្លាកលេខ​សម្គាល់​ ភ្នំពេញ3B-8254 ចំណែក​ឯអ្នក​បើកបរ​រថយន្ត​​ខាងលើ​បានរត់​គេច​ខ្លួន​បាត់ស្រមោល​បន្សល់​ទុកភ្ញៀវ​ធ្វើដំណើរ​ជិះពេញ​រថយន្ត ដែល​មានភ្ញៀវជាតិ និងភ្ញៀវ​បរទេស​ដើរ​រក​ម៉ូតូ​ឌុប​ជិះ​យ៉ាង​រប៉ាត​រប៉ាយ​ដើម្បីធ្វើ​ដំណើរបន្ត​ទៀតផង​ដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ច​នគរបាល​ស្រុកបន្ទាយ​មាស​ចុះមកត្រួត​ពិនិត្យ​វាស់វែង​រថយន្តនឹងម៉ូតូ​ខាង​លើ​ យកមករក្សា​ទុក​នៅអធិការដ្ឋាន​ស្រុក​បន្ទាយមាស រងចាំដោះ​ស្រាយ​ទៅតាមផ្លូវ​ច្បាប់។
ចំណែកសាកសពជនរងគ្រោះ​ម្តាយ​នឹងកូន​សមត្ថកិច្ច​ធ្វើកោសល​វិច្ច័យ រួច​ប្រគល់​អោយ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាមប្រពៃណី។

​
សមត្ថកិច្ចចរាចរណ៍ និងប្រជាពលរដ្ឋ​ស្រុក​បន្ទាយ​មាសបានគត់​សម្គាល់ឃើ​ញ​ថាប្រភេទ​រថយន្តរថយន្ត​ទេសចរណ៍​ធំៗទាំងអស់នោះបើក​បរ​នៅ​លើកំណាត់​ផ្លូវ​ជាតិ​ក្នុងល្បឿន​លឿនៗ ពួកគាត់​ព្រួយ​បារម្មណ៍​យ៉ាងខ្លាំង​​ចំពោះបញ្ហា​សុវត្ថិភាព​កូនចៅ​រ​​បស់​ពួកគាត់​នឹងសុវត្ថិ​ភាព​បងប្អូន​ទាំងអស់ផងដែរ៕ ដោយៈ ឡុង​ សារ៉េត

44444444

22222222 11111111111 333333333

ប្រភព​ចំណូល ISIS មួយ​ភាគ​ធំ​បានមកពី​ការលក់​ប្រេង​ឲ្យ​ទីផ្សារងងឹត​ក្នុងប្រទេស​តួ​ក​គី​

អ៊ីរ៉ាក់​៖​សមាជិកសភា និង​ជា​អតីត​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់​លោក Mowaffak al Rubaie បាន​ថ្លែង​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម ISIS រកចំណូលបាន​រាប់លាន​ដុល្លារ អាមេរិក​តាមរយៈ​ការលក់​ប្រេង​ទៅកាន់​ទីផ្សារងងឹត​នៅក្នុង​ប្រទេស​តួ​ក​គី​។​
​នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​សារព័ត៌មាន RT ចេញផ្សាយ​នៅថ្ងៃនេះ លោក​ទីប្រឹក្សា​សន្តិសុខ​រូបនេះ​បញ្ជាក់ថា ក្រុម​ភេរវ​ករ​ដែល​រងរបួស​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​តួ​ក​គី ។​
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន RT លោក Mowaffak al Rubaie បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល ៨​ខែ​ចុង​ក្រោយនេះ ក្រុម ISIS រកចំណូលបាន ៨០០​លាន​ដុល្លារ​អាមេរិក ពី​ការលក់​ប្រេង​ទៅកាន់​ទីផ្សារងងឹត នៅក្នុង​ប្រទេស​តួ​ក​គី ដែល​ប្រេង​ទាំងនោះ ត្រូវបាន​ក្រុម ISIS ប្រមូល​មកពី​តាម​បណ្ដា​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​មាននៅ​ក្នុងប្រទេស អ៊ីរ៉ាក់ អ៊ីរ៉ង់ និង​ស៊ី​រី ដោយ​តម្លៃ​ប្រេង​គឺ​ស្មើនឹង ៥០​ភាគរយ នៃ​តម្លៃ​ប្រេង​អន្តរជាតិ​។ អ្វីដែល​អស្ចារ្យ​ជាងនេះទៅទៀត​នោះ​គឺថា រដ្ឋាភិបាល​តួ​ក​គី​បានដឹង​ច្បាស់​ពី​ប្រតិបត្តិ​ការលក់​ប្រេង​របស់​ក្រុម ISIS នេះ​។ ប៉ុន្តែ​ពួកគេ​ហាក់​ធ្វើ​មិនដឹង ព្រោះ​វា​មាន​ប្រយោជន៍ ដល់​តួ​ក​គី​ច្រើន​ផងដែរ​។​
​គួរ​បញ្ជាក់ថា ប្រេង​គឺជា​ប្រភព​ចំណូល​ធំ​បំផុត​សម្រាប់​ក្រុម ISIS អាច​និយាយបានថា វា​គឺជា​ដង្ហើម​សម្រាប់​ក្រុម​ឧទ្ទាម​មួយ​នេះ​ផងដែរ​៕

art11.1

​

មានការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​សកម្មជន​បរិស្ថាន​នៅ​ទីក្រុង​ប៉ារីស​

ប៉ារីស​៖​កងកម្លាំង​ប៉ូលិស និង​បាតុករ​ដែលជា​សកម្មជន​បរិស្ថាន​បាន​ប៉ះទង្គិច​គ្នា​នៅក្នុង​ទីក្រុង​ប៉ារីស បន្ទាប់ពី​មាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ឈ្មោះ La République ទាមទារ​ឲ្យ​មាន​កិច្ចព្រមព្រៀង​អាកាសធាតុ​កាលពី​ម្សិលមិញ​។ ការប្រមូលផ្តុំ​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​បំពាន​ទៅលើ​ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ឲ្យ​ស្ថិតនៅក្នុង​ភាពអាសន្ន ដែល​បារាំង​បានដាក់ ចាប់តាំងពី​មាន​ភេរវកម្ម កាលពី​ថ្ងៃទី​១៣​វិច្ឆិកា​។​
​សកម្មជន​បរិស្ថាន​គ្រោង​រៀបចំ​ក្បួន​ដង្ហែ​ដ៏​ធំ​មួយ នៅ​ទីក្រុង​ប៉ារីស​ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ប្រទេស​ដែល​ចូលរួម​ក្នុង​សន្និសីទ​អាកាសធាតុ​នៅ​ថ្ងៃ​ចន្ទ​នេះ​ចរចា​គ្នា​ឲ្យ​បានជា​កិច្ចព្រមព្រៀង ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។ ប៉ុន្តែ​គម្រោង​ដើរ​ដង្ហែ​ក្បួន​នេះ​ត្រូវបាន​គេ​លុបចោល​ទៅវិញ ដោយសារតែ​ក្រុងប៉ារីស ក៏ដូចជា កន្លែង​ផ្សេងទៀត នៅ​ទូទាំងប្រទេស​បារាំង​កំពុង​ស្ថិតក្នុង​ភាព​ប្រកាសអាសន្ន ហើយ​ច្បាប់​ស្តីពី​ការប្រកាសអាសន្ន​នេះ​ហាមឃាត់​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​គ្នា​នៅ​ទីសាធារណៈ​។​
​គួរ​បញ្ជាក់ថា ការប្រមូលផ្តុំ​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​សន្តិវិធី ក្រោម​ការឃ្លាំមើល​ពី​សំណាក់​កងកម្លាំង​ប៉ូលិស​។ ប៉ុន្តែ​ការប៉ះទង្គិច​គ្នា​មួយ​ស្រាប់តែ​បាន​កើតមានឡើង ក្រោយពី​បាតុករ​មួយក្រុម​តូច​ភាគច្រើន​បិទមុខ​ជិត​បាននាំគ្នា​គប់​ដុំថ្ម ដប និង​ស្បែកជើង ទៅលើ​ប៉ូលិស ហើយ​ប៉ូលិស​ក៏បាន​ធ្វើ​ការតបត​ទៅវិញ ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក មុននឹង​ចូលទៅ​បំបែកហ្វូង​បាតុករ​៕

2015-11-29T134808Z_72714013_LR2EBBT12BX63_RTRMADP_3_CLIMATECHANGE-SUMMIT

​

អាល្លឺម៉ង់​គ្រោង​បញ្ជូន​ទ័ព​​ជាង​១​ពាន់​នាក់​ទៅ​ជួយ​បារាំង​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​

អាល្លឺម៉ង់​៖​មន្ត្រីជាន់ខ្ពស់​នៃ​កងទ័ព​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​នឹងដាក់​ពង្រាយ​ទាហាន​ប្រមាណ​ជា​១​ពាន់​២​រយ​នាក់ ដើម្បី​ជួយ​បារាំង ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​។
​មន្ត្រី​ដដែល​បញ្ជាក់ថា នេះ​នឹង​ជា​ប្រតិបត្តិការ​យោធា​ដ៏​ធំ​មួយ ដែល​អាល្លឺម៉ង់​កម្រ​នឹងធ្វើ​នៅក្រៅ​ប្រទេស ហើយ​វា​ជាការ​បង្ហាញ​នូវ​សាមគ្គីភាព​ចំពោះ​បារាំង ដែលជា​សម្ព័ន្ធមិត្ត ក្រោយ​ការវាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​។​
​ទាហាន​ប្រមាណ​ជា ១២០០​នាក់ ដែល​អាល្លឺម៉ង់​គ្រោង​ដាក់ពង្រាយ​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ជី​ហាត រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​ស៊ី​រី​នេះ មិនមែនជា​កងទ័ព​ប្រយុទ្ធ​ថ្មើរជើង​នោះទេ តែ​ជា​កងទ័ព​ក្នុង​ប្រតិបត្តិការ​ទ័ពអាកាស និង​ទ័ពជើងទឹក​។
​មន្ត្រីជាន់ខ្ពស់​នៃ​កងទ័ព​អាល្លឺម៉ង់​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក អាល្លឺម៉ង់​ថា ការដាក់​ពង្រាយ​កងទ័ព​នេះ​នឹង​ចាប់​ផ្តើមធ្វើ​នៅក្នុងពេល​ឆាប់ៗ នៅពេលណា​ដែល​ទទួលបាន​នូវ​ការអនុម័ត​ជា​ផ្លូវការ​ពី​សំណាក់​សភា​អាល្លឺម៉ង់​។​
​គួរ​បញ្ជាក់ថា ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស អាល្លឺម៉ង់ ដែលជា​ទូទៅ​តែងតែ​ចៀសវាង​មិន​ដាក់ពង្រាយ​កងទ័ព​ទៅ​បរទេស បាន​យល់ព្រម​ជាគោលការណ៍​ជាមួយ​បារាំង​ថា​នឹងចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​ក្រុម​ជី​ហាត រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​។ ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជាការ​ព្រមព្រៀង​ជាគោលការណ៍​តែប៉ុណ្ណោះ ហើយ​គម្រោង​ដាក់ពង្រាយ​កងទ័ព​ក្នុង​ប្រតិបត្តិការ​នៅ​ស៊ី​រី​នេះ ត្រូវ​ឆ្លង​ការអនុម័ត​ពី​សំណាក់​គណៈរដ្ឋមន្ត្រី​អាល្លឺម៉ង់ នៅ​ថ្ងៃ​អង្គារ​ក្រោយ មុននឹង​ដាក់ជូនទៅ​សភា​៕

000_DV2188334_0_0

​