All posts by មេគង្គ ប៉ុស្តិ៍

បឹងកេត​បំបាក់ Yangon United ៣-០ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

​បាល់ទាត់​៖​សម្រាប់​ការប្រកួតប្រជែង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 កាលពី​យប់មិញ​ក្រុមបាល់ទាត់​តំណាង​ឲ្យ​កម្ពុជា បឹងកេត​អង្គរ​បាន​យកឈ្នះ​ក្រុម​ជើងឯក​មី​យ៉ាន់​ម៉ា​ដោយ​លទ្ធផល ៣-០ ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​
​ការប្រកួត​តង់​ទីមួយ ក្រុម​ទាំងពីរ​មិនអាច​បំប៉ោង​សំណាញ់​ទី​គ្នា​បានឡើយ គ្រា​ដែល​ក្រុម​ភ្ញៀវ Yangon United បាន​ព្យាយាម​វាយ​សម្រុក​យ៉ាងខ្លាំង និង​មានឱកាស​ស៊ុត​បាល់​ចំរ​បាទី​របស់​បឹងកេត​រហូតដល់​ពីរដង ខណៈ​ម្ចាស់ផ្ទះ​ទទួលបាន​បាល់​ដាច់​មាត់​ម្តងម្កាល តែ​ធ្វើ​មិនបាន​សម្រេច​។ ចូល​តង់​ទី​ពីរ ម្ចាស់ផ្ទះ​បឹងកេត​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ និង​បានដាក់​សម្ពាធ​លើ​ក្រុម​ភ្ញៀវ​រហូត​អាច​បំប៉ោង​សំណាញ់​ទី​បាន​១​គ្រាប់​ដោយ​ខ្សែប្រយុទ្ធ​លេខ​៣០ Omogba នៅ​នាទី​ទី​៥២ គ្រាប់​ទី​២​ធ្វើបាន​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​លេខ​៩៩ Agayi Samuel នៅ​នាទី​ទី​៦២ និង​គ្រាប់​ទី​៣ នៅ​នាទី​ទី​៨៧ ដោយ​កីឡាករ Omogba ៕

TOYATA-cup3TOYATA-cup4

​

​ក្រសួងការពារជាតិ​លើក​ពាន​ខួប​ឯករាជ​របស់​វៀតណាម​

បាល់ទាត់​៖​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​រប​ស់​កម្ពុជា​លើក​ពាន​ខួប​កងទ័ព​និង​បុណ្យ​ឯករាជ្យ​ជាតិ វៀតណាម នៅ​ប្រទេស​វៀតណាម​កាលពី​ល្ងាចម្សិលមិញ​នេះ បន្ទាប់ពី​ពួកគេ​មាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង ដែលមាន​៤​ក្រុម​ប្រកួត​សន្សំ​ពិន្ទុ ក្រុម​ឈរ​នៅលើ​គេ​ជា​អ្នកឈ្នះ​ពានរង្វាន់​។​
​ក្រោយ​ប្រកួត​កាលពី​ម្សិលមិញ ក្រុម​ក្រសួងការពារជាតិ​មាន​៧​ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​មួយ ដោយ​៣​ប្រកួត​របស់គេ​ឈ្នះ​២ ។​
​គួរ​បញ្ជាក់ថា កម្ពុ​ជាមាន​២​ក្រុម​ទៅ​ចូលរួម​ប្រកួត​ជាមួយ​ក្រុម​នៅ​វៀតណាម​ក្នុង​កម្មវិធី​ប្រកួត ដណ្ដើម​ពានរង្វាន់​អបអរ​ខួប​ជ័យជម្នះ​កងទ័ព​របស់​វៀតណាម​តាំងពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ គឺ​ក្រសួងការពារជាតិ និង​ស្វាយរៀង ។ ៤​ក្រុម​ដែលមាន​ឈ្មោះ​ប្រកួត​ក្នុង​ពានរង្វាន់​នេះ ត្រូវ​ប៉ះគ្នា​ម្នាក់​ម្ដង សន្សំ​ពិន្ទុ ហើយ​ក្រុម​ណា​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹង​ទទួលបាន​ពានរង្វាន់​តែម្ដង​៕

12308566_720473814754450_5117040615157549459_n

​

លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ ដំបង សួរសុខទុក្ខ​អ្នករងគ្រោះ​ដោយ​ការផ្ទុះ​មីនតោន

​បាត់​ដំប​ង៖លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង នៅវេលា​ព្រលប់ៗ​យប់​ថ្ងៃទី​២៧​វិច្ឆិកា​ម្សឹ​ល​ម៉ិ​ញ​នេះ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​អ្នកជំងឺ និង​អ្នករងរបួស​ដោយ​ការផ្ទុះ​មីនតោន ខណៈ ដែល​ពួកគាត់​បើកបរ​ម៉ាស៊ីន​ច្រូតកាត់​ប្រមូល​ផល​ស្រូវ កាលពី​ថ្ងៃទី ២៣ វិច្ឆិកា​កន្លងទៅ នៅក្នុង​ស្រុក​ប​វេ​ល​ចំនួន ២​នាក់ ដែល​រងរបួស​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត ព្រមទាំង​អ្នករងរបួស​ធ្ងន់ ស្រាល ប្រមាណ​៧០​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល កំពុង​ព្យាបាល​ទីនោះ​ដែរ​។​

​មន្ត្រី​ជំនួយការលោក​អភិបាលខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា​៖ ក្នុងការ​ចុះសាកសួរ​អ្នកជំងឺ​ក្នុង​មន្ទីរ​ព​ទ្យ​Emergency​នេះ លោក​អភិបាលខេត្ត ច័ន្ទ សុផល ក៏បាន​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​អ្នក​ដែល​របួសធ្ងន់​ចំនួន​០២​នាក់ ដោយសារ​ការផ្ទុះ​មីនតោន នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន​១០០​ដុល្លារ​។​ដោយឡែក​អ្នកជំងឺ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ចំនួន​៤០​នាក់ ក្នុង​ម្នាក់ៗ​ចំនួន ៤​ម៉ឺន​រៀល​,​អ្នករងរបួស​ស្រាល​ចំនួន ៣០​នាក់ ក្នុង ម្នាក់ៗ​ចំនួន ២​ម៉ឺន​រៀល​។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មានប្រសាសន៍​សម្តែង​នូវ​ការសោកស្តាយ​ចំពោះការ​កើតឡើង​នូវ​ហេតុ​ការ​អាក្រក់​នាពេល​កន្លងមក​នេះ ទាំង​ការផ្ទុះ​មីន ទាំង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​លោក​អភិបាលខេត្ត ក៏បាន​ថ្លៃ​ង​អំណរគុណ និង​កោតសរសើរ​ផងដែរ ចំពោះ​ក្រុមគ្រូពេទ្យ​ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​សង្គ្រោះ និង​ព្យាបាល​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ទីនេះ​ប្រកបដោយ​វិជ្ជាជីវៈ​គួរ​ឲ្យ​ស្ងើចសរសើរ​៕ ប​.​ប​gtfgfeegvfgddfcdxccfvgcaagtrfbb

​

ក្រុម​ជនអនាមិក​ចូល​ចាក់​សម្លាប់​ស្ត្រី ជន​ជាតិចិន​ម្នាក់​ដល់​ក្នុងផ្ទះ​សង្ស័យ​រឿង​គំនុំ​

​ភ្នំពេញ​៖ ឃាតកម្ម​ដ៏​អាថ៌កំបាំង​លើ​ស្ត្រី​ជនជាតិ​ម្នាក់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​១៨ៈ០០ ល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុចផ្ទះស្ត្រីរងគ្រោះ​ក្រុមទី​១ ភូមិ​ដំណាក់​ធំ​២ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​មន្ត្រីនគរបាល​បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ជា​ជន​ជាតិចិន អាយុ​ជាង ៤០​ឆ្នាំ រស់នៅ​ផ្ទះជួល​លេខ​៤៦ មានមុខ​របរ​លក់​អី​វ៉ាន់​បោះ​ដុំ​(​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​) ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រង់​ក​ន្លៃ​ង​កើតហេតុ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាក់​ដោយ​កន្ត្រៃ​ចំ​បំពង់ ក ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​បាន​ដកស្រង់​សំដី​សាក្សី​នៅ​ក​ន្លៃ​ង​កើត​ហេតុថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​៣​នាក់ ចូលទៅ​ចាក់​ត្រូវ​ចំនួន​១​កន្ត្រៃ​ចំ​បំពង់ ក ចំហៀង​ខាងស្តាំ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល តែ​ខំ​ប្រ​វ៉េ​ប្រ​វ៉ា​រត់ទៅរក​អ្នកជិតខាង​ឲ្យ​ជួយ​។​ភ្លាមៗ​នោះ​ត្រូវ​មិត្ត​ភ័ក្តិ​ចិន​ដូចគ្នា​ដឹក​យកទៅ​មន្ទីរពេទ្យ​រុស្សី ប៉ុន្តែ​តាម​ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក​ដែល​ក្រុមគ្រូពេទ្យ​មិន​អាចជួយ​សង្គ្រោះបាន ទើប​ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​ដាច់ខ្យល់​ស្លាប់​គួរ​ឲ្យ​រន្ធត់​។ក្រោយពីធ្វើឃាតលើ ស្ត្រីរងគ្រោះរួចភ្លាម  ក្រុមជនដៃដល់បានរត់គេចខ្លួនបាត់អស់។

​ប៉ូលីស​មិនទាន់​ដាក់​ការសន្និដ្ឋាន​ជាក់លាក់​នៅឡើយ​ទេ​រង់ចាំ​ស៉ើ​ប​អង្កេត​សិន ដោយ​គ្រាន់តែ​វាយតម្លៃថា ជា​ករណី​គំនុំ ព្រោះជនដៃដល់​មិនបាន​ប្រមូលយក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ទេ ។​កន្លែងកើតហេតុ​ជា​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ ត្រូវបាន​ប៉ូលីស និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​បិទ ទ្វារ​បណ្តោះអាសន្ន រង់ចាំ​ជំនាញ និង​ខាង​ស្ថានទូត​ចិន​ចុះ​សហការ​ធ្វើកា​អង្កេត​ស្រា​ជ្រាវ​រក​មូលហេតុ​ពិត​នៃ​អំពើ​ឃាតកម្ម​ដ៏​អាថ៌កំបាំង​នេះ​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

                                                                                                                             ដោ​យ៖​រដ្ឋា​

hygyhhtgfrtttvbvccfcdcg

​

 

 

មីនតោន​មួយគ្រា​ប់​ទៀត​បាន​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ដល់​កសិករ​នៅ​ស្រុក​សំពៅ​លូន

បាត់​ដំប​ង៖​យ៉ាងហោចណាស់ មាន​មនុស្សម្នា​ក់រង​របួសធ្ងន់​ដោយសារ​ការផ្ទុះ​មីនតោន​មួយគ្រា​ប់ ខណៈដែល​ជនរងគ្រោះ​កំពុងតែ​បើកបរ​ត្រាក់ទ័រ​ភ្ជួរដីចម្ការ កាលពី​ល្ងាច ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា ម៉ោង​១៤ៈ​១០​នាទី ស្ថិតក្នុង​ចំណុច​ភូមិសាស្ត្រ ក្រុមទី​៥ ភូមិ​អូរ​ចំណាប់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​ប្រភពពី​អ្នកស្រុក​ក្បែរ​កន្លែងកើតហេតុ​ទីនោះ​បាន​ឲ្យ​ដឹងថា​៖​ជនរងគ្រោះ​ដែល​បើកបរ​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​មានឈ្មោះ ឆេង ចក ជា​អ្នកស៊ីឈ្នួល​ភ្ជួរ​ដីស្រែ​ចម្ការ ឲ្យ​ឈ្មោះ វ៉ាត ដែលជា​ម្ចាស់​ចំការ​នេះ​។​

​មន្ត្រីអាជ្ញាធរ​ស្រុក សំពៅ​លូន បាន​រាយការណ៍​ជូន​លោក អភិបាលរង​ខេត្តបាត់ដំបង ងួន រតនៈ ក្នុង​ខណៈដែលលោកអញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធីប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​អភិបាលរង​ស្រុក​នេះ ចំនួន​២​រូប កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា​ នេះ​ថា​៖ ​គ្រាប់មីន​ដែល​បន្សល់​ក្នុង​ដីចម្ការ​ហើយ​បាន​ផ្ទុះ​ក្នុងពេលដែល​បងប្អូន​ប្រជាកសិករ​នាំគ្នា​ចុះ​ភ្ជួរដី​ធ្វើ​ចម្ការ​នៅលើ​(​ដី​ផ្លូវ​ចាស់​) ក្នុងតំបន់​សមរភូមិ​នា​សម័យ​សង្គ្រាម​ផ្ទៃក្នុង​កម្ពុជា មក​ធ្វើជា​ចម្ការ​របស់ខ្លួន ព្រោះជា​ដីចម្ការ​ក្រៅ​រង្វង់​ប្រតិបត្តិការ​របស់ CMAC ដែល​បានធ្វើការ​ដោះមីន​និង​ប្រគល់​ឲ្យ​អាជ្ញាធរ​ទីនោះ​។​

​សមត្ថកិច្ច​មូលដ្ឋាន​ទី​នោះ បាន​អះអាង​ឲ្យ​ដឹង​បន្ថែមថា​៖ ក្នុង​ហេតុការណ៍​ផ្ទុះ​មីនតោន​នេះ បុរស​ម្នាក់ ឈ្មោះ ឆេង ចេក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅក្នុង ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​រងរបួស​ធ្ងន់ បណ្តាល​ឲ្យ​រងរបួស​ដាច់​ម្រាមដៃ​២ និង​របួស​ក្រោម​ភ្នែក​ខាងស្តាំ​។​

ប្រភព​ដដែល​ខាងលើ​បាន​បន្តទៀតថា​៖ ជនរងគ្រោះ​ដោយសារ​ការផ្ទុះ​គ្រាប់​មីនតោន​នេះ ត្រូវបាន​ក្រុមគ្រួសារ​នាំយក ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​៕ ដោយ  ប៉ែន សុផល​fcvgdddfcdxccc
​gvcgmmm

សមាជិកសភា​អឺរ៉ុប​ស្នើ​លុបចោល​ជំនួយ​មក​កម្ពុជា​ជិត​៤៥០​លាន​ដុល្លារ​

​ភ្នំ​ពេ​ញ៖សមាជិកសភា​អឺរ៉ុប​បាន​បោះឆ្នោត​សម្រេច​ស្នើ​ឲ្យ​មានការ​ពិចារណា​ក្នុងការ​លុបចោល​ជំនួយ​ជិត​៤៥០​លាន​ដុល្លារ ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា​នៅតែ​បន្ត​តាម​ចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង​ទៀត​។​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែងថា ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន “ Non binding resolution” គឺជា​ការសម្តែង​មតិ​ជា​ផ្លូវការ​របស់​សមាជិក សភា តែ​មិនមែនជា​ការកំហិតបង្ខំ​ ជា​ច្បាប់​ នៃ​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល​រៀងៗ​ខ្លួន​របស់គេ​នោះឡើយ​។​

​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា សភា​អឺរ៉ុប​បានចេញ​សេចក្តីសម្រេច​ដំណោះ ស្រាយ​បញ្ហានយោបាយ​នៅ​កម្ពុជា​ដោយ​ជំរុញ​រដ្ឋាភិបាល​លប់ចោល​ដីកា​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី ហើយ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា គឺ​ក្រោយ​មួយថ្ងៃ​នៃ​ការចេញ​សេចក្តីសម្រេច​ដំណោះស្រាយ​នោះ​សមាជិកសភា​អឺរ៉ុប​ភាគច្រើន​បានស្នើ​ឲ្យ​មានការ​ពិចារណា​លប់​ជំនួយ​ដល់​កម្ពុជា ចំនួន​៤៣៥​លាន​ដុល្លារ​អាមេរិក​ដែល​ជំនួយ​នេះ​គ្រោង ជួយ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ពី​ឆ្នាំ​២០១៤​ដល់​២០២០​។
​
លោក សា​មិ​ន្ទ ចម្រើន​ជ័យ សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​ និងទំនាក់ទំនង​អន្តរជាតិ មានប្រសាសន៍ថា​ក្នុងស្ថានភាព​បច្ចុប្បន្ន​សា​រ​ព្រមាន​របស់​សភា​អឺរ៉ុប​មាន​ឥទ្ធិពល​លើ​កម្ពុជា​ព្រោះ​រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​ត្រូវការ​ជំនួយ​និង ត្រូវការ​ទីផ្សារ​របស់​អឺរ៉ុប​សម្រាប់​លក់ទំនិញ​។ លោក​បន្តថា​៖ “​រដ្ឋាភិបាល​អាច​នឹង​បន្ទន់​ជំហរ​លើ​ដំណោះស្រាយ​ណាមួយ​ទាក់ទង​ទៅ​និង​ជំនួយ ទី​២​ទាក់ទង​ទៅ​និង​ការវិនិយោគ​ឬ​ការនាំ​ចេញទៅ​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា បើ​កម្ពុជា​បាត់​ទីផ្សារ​អឺរ៉ុប​ណឹ​ង​ចិន​ពិបាក​ជំនួស​ណាស់​ព្រោះ​ចិន​មែនទែន​មិន មែន​ជា​ប្រទេស​ផ្តល់​លក្ខខណ្ឌ​នាំចូល​ល្អប្រសើរ​ដូច​សភា​អឺរ៉ុប​”​។​

​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋ មន្ត្រី បានលើកឡើង​នៅ​ព្រលប់​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា កិច្ចសហការ​របស់​ស​ហ​គម​អ៊ឺរ៉ុប គឺជា​ទិសដៅ​ប្រសើរ​ក្នុង​កិច្ចពង្រឹង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ ដែលជា​ជម្រើស​របស់​កម្ពុជា គឺ​មិនមែន ជាការ​ធ្វើ​អាណានិគម​នយោបាយ ឬ​បំបិទ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​។ អាស្រ័យ​ដូចនេះ ការសម្រេច​នេះ គឺជា​ការបង្ខំ​ឲ្យ​កម្ពុជា​ដើរ​ប្រាស់ចាក​ពី​ផ្លូវ​នៃ​ការអភិវឌ្ឍន៍ ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ នៃ​សណ្តាប់ធ្នាប់​នយោបាយ ដែល​អាច​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ក្នុងសង្គម​ជាយថាហេតុ​”​។​

​លោក​ ផៃ ស៊ី​ផាន បន្តថា “​រីឯ​ការព្រមាន​ជាមួយ​ប្រាក់​ជំនួយ​មកកាន់​កម្ពុជានោះ គឺជា​ការ​ប្រាស់ចាក​ពី​កិច្ចសហប្រតិបត្តិការ​ដៃគូ​អភិវឌ្ឍន៍ គឺ​មិនមែន​បង្ខំ​ឲ្យ​កម្ពុជា​លក់​អធិបតេយ្យ​របស់ខ្លួន ឬ​ឆ​ន្ទៈនយោបាយ​កម្ពុជា​នោះឡើយ ហើយ​កម្ពុ​ជាមាន​សិទ្ធិ​ស្វ័យ​សម្រេច​ជានិច្ចកាល និង​កាតព្វកិច្ច​ជា​ម្ចាស់​ស្រុក​ក្នុងការ​ទទួលខុសត្រូវ​នៅលើ​ជោគវាសនា របស់ខ្លួន​ផ្ទាល់​។ ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ជា​ទន់​ជាច្រើន ក្នុងការ​រំដោះជាតិ​ខ្លួន​ដើម្បី​ឯករាជ្យ សន្តិភាព និង​សិទ្ធិ​ស្វ័យ​សម្រេច​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ អ​.​ស​.​ប​”៕ដោយ៖ខេមរាhbgvdedd

​

ពហុ​កីឡដ្ឋាន​«មរតក​តេ​ជោ​»នៅ​ខណ្ឌ ​ជ្រោយចង្វា ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៧ បញ្ចប់​ឆ្នាំ​២០២០

​ភ្នំពេញ​៖ពហុ​កីឡដ្ឋាន​ជាតិ “​មរតក​តេ​ជោ​” ក្រោម​ជំនួយ​របស់​មហាអំណាច​ចិន ដែល​គ្រោង​សាងសង់ឡើង​ក្នុង​ខណ្ឌ​ជ្រោយចង្វា ខាងជើង​រាជធានី​ភ្នំពេញ លើ​ផ្ទៃដី​ប្រមាណ ៨៣ ហិកតា នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៧ ហើយ​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២០ ខាងមុខនេះ​។​

​កាលពី​វេលា​ម៉ោង ៤ រសៀល​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ក្រុមការងារ​បច្ចេកទេស​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ “​មរតក​តេ​ជោ​” ដែល​នឹង​សាងសង់ឡើង​ក្នុង​ទឹកដី​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ លើ​ផ្ទៃដី​ប្រមាណ ៨៣ ហិកតា​។

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សម្តេច និង​លោក ស៊ី ជី​ង​ពីង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​សាងសង់ ដែល​នឹង​បញ្ចុះបឋមសិលា​សាងសង់​នៅក្នុង​ឆ្នាំ​២០១៧ ខាងមុខនេះ​។ ពហុ​កីឡដ្ឋាន​ជាតិ​នេះ គឺ​នឹង​ក្លាយជា​កន្លែង​ហ្វឹកហាត់​កីឡា​ដ៏​សំខាន់បំផុត​សម្រាប់​យុវជន​ខ្មែរ និង​ជា​កន្លែង​ប្រារព្ធ​ពិធី​កីឡា​ជាតិ និង​អន្តរជាតិ កន្លែង​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ផ្សេងៗ ដែលជា​សម្ម​ទ្ធិ​ផល​ដ៏​ធំ​បំផុត​មួយ​ពី​ជំនួយ​មិត្ត​ចិន​ចំពោះ​កម្ពុជា​។​

លោក ​អៀង ​សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ក្រុមអ្នកកាសែត បន្ទាប់ពី​កិច្ចប្រជុំ​ថា គណៈប្រតិភូ​បច្ចេកទេស​ចិន បាន​រាយការណ៍​ជូន​សម្តេច​ហ៊ុនសែន អំពី​ការរៀបចំ​កែសម្រួល ដាក់បញ្ចូល​រចនាបទ​ផ្ការំដួល ដែល​ឆ្លុះបញ្ចាំង​អំពី​វប្បធម៌​របស់​កម្ពុជា នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ តប​តាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ហ៊ុនសែន​។

​គណៈប្រតិភូ​បច្ចេកទេស​ចិន ក៏បាន​លើកឡើងថា ពហុ​កីឡដ្ឋាន​ជាតិ​នេះ ត្រូវបាន​សាង់សង់​មាន​ដំបូល ដែល​អាច​ចាំង​ពន្លឺ និង​ខ្យល់​ចេញចូល​បាន​ផង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​ពន្លឺ និង​ខ្យល់​ត្រជាក់ នៅក្នុង​នោះ ដោយមាន​ស្រះ​ទឹក​ព័ទ្ធជុំវិញ ហើយ​អាច​ទទួល​ទស្សនិកជន​បាន​ប្រមាណ ៦​ម៉ឺន​នាក់​។

​ជារួម​ក្រុម​អ្នកបច្ចេកទេស​ចិន បាន​គូសបញ្ជាក់ថា ស្ថាបត្យកម្ម​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​ខ្មែរ និង​បរិស្ថាន​បៃតង បន្ថែម​ទៅដោយ​រចនា និង​ការធ្វើ​ចរាចរណ៍​យ៉ាង​ងាយស្រួល​។

​ជាមួយគ្នានេះ ពហុ​កីឡដ្ឋាន​ជាតិ​នេះ អាច​ធ្វើជា​កន្លែង​ប្រគុំ​តន្ត្រី ការិយាល័យ​ធ្វើការ កីឡាបាល់ទាត់ កន្លែង​តាំង​ពិ​ព័រ​ណ៌ អត្តពលកម្ម គឺអាច​ជួល​សម្រាប់​ទាញយក​កំរៃ ដើម្បី​យកមក​ថែទាំ​ពហុ​កីឡដ្ឋាន​ជាតិ​ដោយ​ខ្លួនឯង​។ តាម​គម្រោង ការសាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នឹង​បញ្ចប់​ជា​ស្ថាពរ នៅត្រឹម​ឆ្នាំ​២០២០​។​

​ចំណែក​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា ការជ្រើសរើស​គំរូ​ប្លង់ ដោយ​យក​លំនាំ​តាម​រាង​សំពៅ ដោយ​សំដៅ​ដល់​ប្រវត្តិសាស្ត្រ​ចិន ធ្វើ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ប្រើប្រាស់​សំពៅ​។ បន្ថែម​លើសពីនេះ ក៏​ស្របទៅនឹង​យុទ្ធសាស្ត្រ​ថ្មី​របស់​ចិន គឺ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ន៍ទី​២១ រួមទាំង​នយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ផងដែរ​។

​សម្តេច ហ៊ុន សែន បាន​សម្តែង​នូវ​ការរីករាយ ដែល​ក្រុមបច្ចេកទេស​បាន​យកចិត្តទុកដាក់ ទៅលើ​បញ្ហា​ជម្លៀស​អ្នកទស្សនា ពេល​មាន​បញ្ហា និង​ការថែទាំ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​។

​សម្តេច ហ៊ុន សែន បាន​បន្តថា តាម​បទពិសោធន៍ កន្លងមក ការសាងសង់ គឺជា​រឿង​លំបាក​មួយ​ហើយ ប៉ុន្តែ​ការថែទាំ គឺជា​រឿង​លំបាក​មួយទៀត​។​

ពហុកីឡាដ្ឋាន​ជាតិ មរតក​តេ​ជោ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែមេសា ឆ្នាំ​២០១៣​។ ការសាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​នេះ ក្នុង​បំណង ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​របស់​កម្ពុជា និង​មួយផ្នែក​ទៀត សម្រាប់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន ហៅថា Sea Grame នៅ​ឆ្នាំ​២០២៣​។​

​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​សាងសង់​លើ​ផ្ទៃដី ទំហំ ៨៣ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា និង​ជា​អគ្គនាយក​ក្រុមហ៊ុន LYP Group​។ សំណង់​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​សាងសង់​ជា ៣ ដំណាក់កាល​។ ដំណាក់កាល​ទី​១ មាន​រយៈពេល​សាងសង់ ៣២ ខែ ចំណាយ​ថវិកា​ជិត ៣៩ លាន​ដុល្លារ​។ ដំណាក់កាល​ទី​២ ប្រើ​រយៈពេល ៣៦ ខែ និង​ដំណាក់កាល​ទី​៣ ប្រើ​រយៈពេល ៤០​ខែ​។

​ក្នុងនោះ ដំណាក់កាល​ទី​១ បាន​ចាប់​អនុវត្ត កាលពី​ឆ្នាំ​២០១២ ហើយ​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៦ ដែល​ប្រើ​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា លី​យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន LYP Group​។ ចំណែក​ដំណាក់កាល​ទី​២ អនុវត្ត​នូវ​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន ដែល​បាន​ចុះហត្ថលេខា កាលពី​ខែតុលា ឆ្នាំ​២០១៥​។ រីឯ​ដំណាក់កាល​ទី​៣ គឺជា​ការបន្ថែម​លើ​សម្ភារៈ​កីឡា ក្រោយពី​ការស្ថាបនា​ពហុ​កីឡដ្ឋាន​រួចរាល់​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ហ៊ុនសែន ទៅកាន់​ប្រទេស​ចិន កាលពី​ខែតុលា ឆ្នាំ​២០១៥ គឺ​ចិន​បានផ្តល់​ជំនួយឥតសំណង ១​ពាន់​លាន​យ័ន ស្មើ​ជាង ១៥៧ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ជំនួយ​មួយ​ភាគ​ធំ ( ជាង ១០០ លាន​ដុល្លារ ) នឹងត្រូវ​ប្រើប្រាស់ នៅក្នុង​ការសាងសង់ “​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​” ស្ថិតនៅ​ដី​របស់លោក​ឧកញ៉ា លី​យ៉ុង​ផាត់ តាមផ្លូវ​ជាតិ​លេខ​៦ ជាយ​រាជធានី​ភ្នំពេញ​។​

​ជំនួយ​របស់​ចិន ដើម្បី​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី ដល់​កម្ពុជា តម្លៃ​ប្រមាណ​ជាង ១០០ លាន​ដុល្លារ​នោះ ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចំពោះមុខ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​៕ghbgvfbbgtvfcaahbgvgcc

​

ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​រុស្ស៊ី​សម្លាប់​មនុស្ស​១០​នាក់

​រុ​ស្ស៊ី៖​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដឹកជញ្ជូន​ធុន​មធ្យម​ប្រភេទ​Mi-8 នៅ​ភាគ​ខាងជើង​តំបន់​Krasnoyarsk​ប្រទេស​រុស្ស៊ី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​១០​នាក់​បាន​ស្លាប់​។ នេះ​បើតាម​ព័ត៌មាន Interfax របស់​រុស្ស៊ី ចេញផ្សាយ​កាលពី​យប់​ថ្ងៃទី​២៦ ខែ​វិច្ចិកា ឆ្នាំ​២០១៥​។
​ ទិន្នន័យ​ចុងក្រោយ​បំផុត​បាន​បង្ហាញថា មនុស្ស​១០​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ និង​មនុស្ស​១៥​នាក់​ទៀត បានទទួល​រងរបួស ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​របាយការណ៍ ពី​មន្ត្រីប៉ូលិស​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។ ក្រសួង​សង្គ្រោះបន្ទាន់​រុស្ស៊ី បាន​បញ្ជាក់ថា មាន​មនុស្ស​ទាំងអស់​ចំនួន​២៥​នាក់ ជិះ​នៅលើ​ឧទ្ធម្ភាគចក្រ ក្នុងនោះ ៣​នាក់​ជា​សហសេវិក និង​២២​នាក់​ជា​អ្នកធ្វើដំណើរ​។
​ ​ឧទ្ធម្ភាគចក្រ នេះ បាន​ជួប​គ្រោះថ្នាក់ ខណៈ​ធ្វើដំណើរ​ទៅកាន់​តំបន់​រ៉ែ​ប្រេង​មួយកន្លែង ដោយ​វា​បាន​ធ្លា​ក់នៅ​ជិត​អាកាស​យាន្ត​ដ្ឋា​ន Igarka ដោយ​សាកសព​ឧទ្ធម្ភាគចក្រ បាន​សណ្តូក​នៅលើ​ច្រាំងទន្លេ Yenisey​។ មូលហេតុ​នៃ​ការធ្លាក់ ពុំទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ បាន​ឲ្យ​ដឹងថា វា​អាច​បណ្តាលមកពី​បញ្ហា​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន​។
​ ​គួរ​បញ្ជាក់ថា Mi-8 ជា​ឧទ្ធម្ភាគចក្រ​រចនា​ឡើង​ដោយ​រុស្ស៊ី មាន​ម៉ាស៊ីន​ភ្លោះ សម្រាប់​ការដឹកជញ្ជូន​ខ្នាត​មធ្យម ដោយមាន​ការប្រើប្រាស់​នៅ​ជាង ៥០​ប្រទេស ទូទាំង​ពិភពលោក​៕

art7.1

​

គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឱកាស​បុណ្យ អុំទូក​ ៧០​លើក ស្លាប់​២៩​នាក់ របួស ធ្ងន់​ស្រាល​៩៥​នាក់​

​ភ្នំ​ពេ​ញ៖គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៤​ថ្ងៃ​គិតពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ក្នុងឱកាស​បុណ្យអុំទូក មាន​ចំនួន​៧០​ករណី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​៣០​នាក់ ។​ចំនួន​នេះ ទាប​ជាង​ឆ្នាំ​២០១៤​។​
​
តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ ធ្នាប់​សាធារណៈ​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី ២៧ វិច្ឆិកា នេះ​ថា អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​២៩​នាក់ អ្នករងរបួស​មាន​ចំនួន​៩៥​នាក់ ក្នុងនោះ ៧៦​នាក់ រងរបួស​ធ្ងន់ និង​១៩​នាក់​របួសស្រាល​។ ខូច​ម៉ូតូ​ចំនួន ៧៧​គ្រឿង រថយន្ត​ធុន​ស្រាល ២៧​គ្រឿង រថយន្ត​ធុន​ធ្ងន់ ៦​គ្រឿង​និង​យាន​ផ្សេងៗ ១១​គ្រឿង​។​

​របាយការណ៍​បាន​សន្និដ្ឋាន​ពី​មូល​ហេតុដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​ដោយសារ​ល្មើស​ល្បឿន​៣៧​លើក ស្រវឹង​១០​លើក មិន​ប្រកាន់​ស្តាំ​១០​លើក មិន​គោរព​សិទ្ធិ​អាទិភាព​៦​លើក បត់​គ្រោះថ្នាក់​៣​លើក បើកបរ​ប្រជែង​គ្រោះថ្នាក់​២​លើក បើកបរ​ងងុយដេក​១​លើក កត្តា​យាន​១​លើក​។

​ខេត្ត​ដែល​រងគ្រោះថ្នាក់​ច្រើន​មានដូចជា​ខេត្តកំពង់ធំ គ្រោះថ្នាក់​៥​លើក ស្លាប់​៥​នាក់ ខេត្តកណ្តាល ៥​លើក ស្លាប់​៤​នាក់ ខេត្តរតនគិរី ៤​លើក ស្លាប់​៤​នាក់ ខេត្តកំពង់ស្ពឺ ៣​លើក ស្លាប់​៣​នាក់ ខេត្តសៀមរាប ៤​លើក ស្លាប់​២​នាក់ ខេត្តកំពត​៩​លើក ស្លាប់​១​នាក់​។​

​គួររំលឹកថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​២០០០​នាក់ កើន​លើស​ឆ្នាំ​២០១៣ ជាង​២០០​នាក់​៕ដោយ៖គ.បញ្ញាgbhplkmm

​

រុស្ស៊ី​ព្រមាន​ប្រើ​មធ្យោបាយ​សេដ្ឋកិច្ច​ដើម្បី​ដាក់​ទណ្ឌ​លើ​តួ​ក​គី​

​មូ​ស្គូ​៖​រដ្ឋ​ភិ​បាល​រុស្ស៊ី​បានប្រកាស​នឹងមិន​ប្រើ​អាវុធ​គ្រាប់​ផ្ទុះ ដើម្បី​សង​សិ​ក​ទៅនឹង​ទង្វើ​របស់​តួ​ក​គី​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់ខ្លួន​នៅ​ព្រំដែន​ស៊ី​រី​នោះទេ តែ​គេ​នឹង​ប្រើ​មធ្យោបាយ​សេដ្ឋកិច្ច ដើម្បី​ដាក់​ទារុណកម្ម​លើ​តួ​ក​គី ។​
​ជាមួយគ្នា​នោះ​រុស្ស៊ី​ក៏​ប្រកាស​ថ្កោលទោស​តួ​ក​គី ថា​មាន​ចេ​ត្ត​នា បង្ករឿង និង​បង្អាក់​បេសកកម្ម​របស់​រុស្ស៊ី ក្នុងការ​កម្ទេច​ក្រុម​ជី​ហាដ​។ ទន្ទឹម​នោះ​នៅឯ​ក្រុង​ម៉ូស្គូ​ស្ថានទូត​តួ​ក​គី ត្រូវបាន​ក្រុមបាតុករ យក​ដុំថ្ម​គុប និង​វាយកម្ទេច​។ ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី នៅ​ស៊ី​រី ធ្វើ​ឲ្យ គេ​មើលឃើញ កាន់តែច្បាស់ អំពី​ភាព​ស្ទើរ​ស្ទាក់​របស់​តួ​ក​គី ក្នុងការ​ចូលរួម​កម្ទេច ក្រុម​ជី​ហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​។​
​វិមាន ក្រិ​ម​ឡាំង បានប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ វិច្ឆិកា​ថា រុស្ស៊ី​កំពុង​ត្រៀម​អនុវត្ត​វិធាន​មួយចំនួន ដើម្បី​ឆ្លើយតប​ឲ្យ​សម​នឹង​ទង្វើ​របស់​តួ​ក​គី​។ រុស្ស៊ី​រិត​តែ​ក្តៅចិត្ត ព្រោះ​មកទល់ពេលនេះ ខាង​តួ​ក​គី នៅ​មិនទាន់ សម្តែង​ការសុំ​ទោស​ជា​សាធារណៈ រឺមួយ​ស្នើរ​សុំ​ចេញសង​ជម្ងឺ​ចិត្ត មក​ខាង​រុស្ស៊ី​ទេ​។ យ៉ាងណាមិញ លោក រដ្ឋមន្ត្រីការបរទេស​តួ​ក​គី បាន​បញ្ជាក់ថា គឺ​តួ​ក​គី គ្មាន​ថ្ងៃ​មក​សុំទោស​រុស្ស៊ី ជាដាច់ខាត ក្នុង​រឿងនេះ​។​
​គួរ​បញ្ជាក់ថា ក្នុង​មួយឆ្នាំៗ មាន​អ្នក​ទេសចរណ៍ រុស្ស៊ី​ដែល​ទៅ​កម្សាន្ត​លេង​នៅ​តួ​ក​គី ចំនួន​យ៉ាងហោចណាស់​៤​លាន​នាក់​។ ភ្លាមៗ ក្រោយ​ព្រឹត្តិការណ៍​បាញ់​ទំលាក់​យន្តហោះ រដ្ឋាភិបាល​រុស្ស៊ី បាន​ហាមប្រាម មិន​ឲ្យ​អ្នក​ទេសចរណ៍​រុស្ស៊ី នាំគ្នា​ឈប់​ទៅលេង​នៅ​តួ​ក​គី​ទៀត​។ ទាក់ទិន​នឹង​វិស័យ​នាំចេញ​នាំចូល មាន​ផលិតផល​កសិកម្ម​ជាច្រើន​របស់​តួ​ក​គី ដែល​អាច​នឹង​ជួប​ការលំបាក​។ ពន្ធ​នាំចូល នឹងត្រូវ​តម្លើង ចំណែក​លក្ខខណ្ឌ​អនាម័យ និង​សុខភាព នៃ​ផលិតផល​របស់​តួ​ក​គី ដែល​នាំចូល​រុស្ស៊ី នឹង​ត្រូវគេ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង​។ ដោយឡែក គម្រោង​វិនិយោគ​ធំៗ ក្នុងតម្លៃ​ទឹកប្រាក់ រាប់ពាន់​លាន​ដុល្លារ អាច​នឹង​នៅ​នឹងថ្កល់ ឬ​ត្រូវ​លុបចោល​ផងដែរ​៕

Turkey-621613

​

ឧ​ត្ត​ម​សេនីយ៍​យោធាថៃ​ម្នាក់​ជាប់ចោទ​ពីបទ​ប្រមាថ​ព្រះ​មហាក្សត្រ

បាងកក​៖​ប៉ូលិស​ថៃ​បានប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ វិច្ឆិកា​ថា ខ្លួន​កំពុង​តាមរក​ចាប់ខ្លួន​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​ដែល​ជាប់ចោទ​ពីបទ​ប្រមាថ​ព្រះ​ចេស្តា​។ នេះ​ជា​បទចោទប្រកាន់​មួយ​ដែល​គេ​កម្រ​ឃើញ​កើតមាន​លើ​មន្ត្រី​ស្ថាប័ន កងទ័ព​ដែលជា​ស្ថាប័ន​ស្មោះស្ម័គ្រ​នឹង​រាជានិយម​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ប៉ូលិស​លោក ចា​យ៉ា​ពុង ឆាតឆាយ​ដេ មិនបាន​បញ្ជាក់​លំអិត​ពី​ទង្វើ​ប្រមាថ​ព្រះ​ចេស្តា​របស់​រូ​ឧ​ត្ត​ម​សេនីយ​យោធា​រូប​នោះទេ​។​
​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង​បាងកក អ្នកនាំពាក្យ​ប៉ូលិស​លោក ចា​យ៉ា​ពុង ឆាតឆាយ​ដេ បាន​ប្រាប់​ឲ្យ​ដឹងថា មាន​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់ និង​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ពីរ​នាក់​បាន​ជាប់ចោទ​ពីបទ​ប្រមាថ​ព្រះ​ចេស្តា តែ​មិនបាន​លំអិត​អ្វី​ឲ្យ​បាន​ច្រើនជាង​នេះ​ទេ​។​
គួរ​បញ្ជាក់ថា​ជាទូទៅ រឿងអាស្រូវ​ប្រមា​ជ​រាជានិយម​ច្រើនតែ​កើតមាន​លើ​មនុស្ស​ដែលជា​ក្រុម សកម្មជន​របស់​បក្ស​ប្រឆាំង ពិសេស​ក្រុម​អ្នក​ស្មោះស្ម័គ្រ​នឹង​លោក​អតីត​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី អំណាច​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​។ តែ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ គេ​បាន​សង្កេតឃើញ​រឿងអាស្រូវ​ដ៏​រសើប​មួយ​នេះ​បាន​ប៉ះពាល់​ដល់ មនុស្ស​ជំនិត​នឹង​ព្រះបរមរាជវាំង និង​ឥឡូវ​បាន​ឈាន​ចូលដល់​ស្ថាប័ន​កងទ័ព​ដែល​គេ​ស្គាល់​ថា ជា​ស្ថាប័ន​ស្មោះស្ម័គ្រ​នឹង​រាជានិយម​ជាងគេ​។​
​មនុស្ស​ជំនិត​នឹង ព្រះបរមរាជវាំង​ដែល​បាន​ជាប់ចោទ​ក្នុង​បទ​ប្រមាថ​ព្រះ​ចេស្តា​នា​ប៉ុន្មាន​ខែ កន្លងទៅ គឺ​សមាជិកគ្រួសារ​សាច់ថ្លៃរ​បស់​ព្រះអង្គម្ចាស់​ម៉ា​ហា វ៉ា​យី​រ៉ា​ឡុងកន​ដែល​ទើប​លែងលះគ្នា​។ មាន​សមាជិកគ្រួសារ​សាច់​ថ្លៃ​របស់​ព្រះអង្គ​ម៉ា​ហា​ជាច្រើន​នាក់​បានទទួល ទោស​ជាប់ពន្ធនាគារ​ពីបទ​បាន​ឆ្លៀត​ប្រើ​ខ្នង​រាជានិយម​ដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួន​។
​គួររម្លឹកថា ក្នុង​សំណុំរឿង​ប្រមាថ​ព្រះ​ចេស្តា​ដដែល​នេះ មាន​បុរស​ពីរ​នាក់ ក្នុងនោះ​ម្នាក់​ជា​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ទើបបាន​ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ វិច្ឆិកា​។ បុរស​ទាំង​ពីររូប​បាន​ជាប់ចោទ​ពីបទ​បញ្ជូន​សារ​បរិហារកេរ្តិ៍​នៅលើ បណ្តាញ​សង្គម Facebook៕

2015-04-02THAILAND-POLITICS-MARTIALLAW

​

​រថយន្ត​ ហ្វ័រ៉េន័រ បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ​ស្លាប់ម្នាក់ របួសធ្ងន់២​នាក់

​ភ្នំ​ពេ​ញ៖​យុវជន​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​មនុស្ស​ប្រុស​ស្រី​២​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយសារតែ​ត្រូវ​រថយន្តស៊េរី​ទំនើប​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​វ៉ា​រថយន្ត​២​គ្រឿង​ទៀត បាន​ជ្រុល​បុក​ម៉ូតូ​ជនរងគ្រោះដែលជិះគ្នា៣នាក់​​ បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង ប៉ើង​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៤៥​នាទី​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខផ្ទះ​សំណាក់​. កេ​សី​វ​ល្ខ័​ក តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុងភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ភិន រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ចំណែក​ម្ចាស់​រថយន្ត​បង្ក​មានឈ្មោះ ឈិ​ត ដា​រ៉េត អាយុ​២៦​ឆ្នាំ មានមុខរ​បរជា​អ្នកបើករថយន្ត​អោយ​ក្រុមហ៊ុន​ដេលី មាន​ស្រុកកំណើត​ក្នុងភូមិ​បឹង​ជន្លេន ឃុំ​ឬ​ស្សី​ជ្រោយ​ស្រុក​មុខកំពូល​ខេត្តកណ្តាល​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង ម៉ាក FORTUNER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Z6740​បើកបរ​ដោយ​បុរស​ដូច​មានឈ្មោះ​ខាងលើ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​កើ​តទៅ​លិច​ហើយ​បាន​វ៉ា​រថយន្ត​២​គ្រឿង​ទៀត​នៅ​ខាងឆ្វេង​ដៃ ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BU8700 ​ជិះ​ដោយ​មនុស្ស​ប្រុស​ស្រី​៣​នាក់​ដែល​ជិះ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង ប៉ើង​ខ្ទាត​ប្រមាណ​ជាង​១០​ម៉ែត្រ​បណ្តាលអោយ​យុវជន​ម្នាក់​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ទំនងជា​ត្រូវ​បាក់ដៃ បាក់ជើង ហើយ​ត្រូវ​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត​យ៉ាងដំណំ​រីឯ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែងរួច​។​

​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ ព្រមទាំង​រថយន្ត​ជាមួយនឹង​អ្នកបើកបរ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ចំណែក​សព​យុវជន​រងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ក្រុមគ្រួសារ​អោយមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​ដោ​យ៖​រដ្ឋា​gvcfdcchbvgyhdd

tgftraa

rfdeebb

​uhbgyuuu

លោក ហ៊ុន សែ​ន ៖​ ការ​ដាច់​ចរន្តអគ្គិ សនី​ មិនមែនជា​ចេតនា​នយោបាយ ឬសញ្ញាភេរវកម្ម​ទេ​

​ភ្នំ​ពេ​ញ៖​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ការ​ដាច់​ចរន្តអគ្គិសនី​ស្ទើរ​ទូទាំងប្រទេស​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ នេះ គឺ​មិនមែនជា​ចេតនា​នយោបាយ ឬ​ជាការ​វាយប្រហារ​ភេរវកម្ម​នោះទេ គឺ​ដោយសារតែ​ការ​ដាច់​ចរន្ត​នៅ​ប្រទេស​វៀតណាម​ដែលជា​ប្រភព​អគ្គិសនី​របស់​កម្ពុជា​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការ​ថ្លែង​បែបនេះ តាមរយៈ​វីដេអូ​ឃ្លី​ប លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក បន្ទាប់ពី​ចរន្តអគ្គិសនី និង​ទឹកស្អាត បាន​ដាច់​ស្ទើរ​ទូទាំងប្រទេស​។​

​លោក ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់ថា “​នេះ​មិនមែនជា​ចេតនា​នយោបាយ​របស់​ក្រុម​ណាមួយ ឬក៏​មិនមែនជា​ឧ​ប្ប​តិ​វ​ហេតុដែល​អាច​កើតឡើង​នូវ​ការវាយប្រហារ​ភេរវកម្ម​នោះទេ​”​។ លោក​បន្តថា ការ​ដាច់​នេះ​គឺ​បណ្ដាលមកពី​ការ​ដាច់​ចរន្ត​នៅ​ប្រទេស​វៀតណាម​។​

នៅ​ម៉ោង​ជិត ១០ យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ ចរន្តអគ្គិសនី និង​ទឹកស្អាត នៅក្នុង​រាជធានី​ភ្នំពេញ បាន​ដាច់​គ្រប់​តំបន់​ទាំងអស់​។ ក្រៅពី​ដាច់​ចរន្តអគ្គិសនី និង​ដាច់ទឹក នៅ​ទូទាំង​រាជធានី​ភ្នំពេញ នា​យប់​ទី​៣ ថ្ងៃទី​២៦ ខែវិច្ឆិកា នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នេះ​នៅ​ខេត្ត​មួយចំនួនទៀត​ក៏​ដាច់​ភ្លើង​ដូចគ្នា​ដែរ​។​

​នៅពេល​ដាច់​ភ្លើង​យ៉ាងដូច្នេះ អ្នក​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅ​មាត់ទន្លេ និងតំបន់កម្សាន្តមួយចំនួនក្នុងឱកាស​បុណ្យអុំទូក​ថ្ងៃទី​៣​នេះ ក៏បាន​វិល​ត្រលប់​មកកាន់​ផ្ទះសម្បែង​វិញ​រៀងៗ​ខ្លួន​ក្នុង​អារម្មណ៍​ ងឿងឆ្ងល់​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​សុំ​អភ័យទោស​ពី​ប្រជាពលរដ្ឋ​ផងដែរ ដោយ​នេះ​គឺជា​ឧប្បត្តិ​ហេតុដែល​ឥត​ព្រាងទុក​៕​ដោ​យ៖​រដ្ឋា​

​bhgbvvv

ប្រធានអគ្គិសនីថា ភ្នំពេញ និង​ខេត្ត​ខ្លះ​ដាច់​ភ្លើង មូលហេតុដាច់​តង់ស្យុង​មកពី​ប្រទេស​វៀតណាម

​ភ្នំពេញ​៖នៅ​ម៉ោង​ជិត ១០ យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ ចរន្តអគ្គិសនី និង​ទឹកស្អាត នៅក្នុង​រាជធានី​ភ្នំពេញ បាន​ដាច់​គ្រប់​តំបន់​ទាំងអស់​។ ក្រៅពី​ដាច់​ចរន្តអគ្គិសនី និង​ដាច់ទឹក នៅ​ទូទាំង​រាជធានី​ភ្នំពេញ នា​យប់​ទី​៣ ថ្ងៃទី​២៦ ខែវិច្ឆិកា នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នេះ​នៅ​ខេត្ត​មួយចំនួនទៀត​ក៏​ដាច់​ភ្លើង​ដូចគ្នា​ដែរ​។​

​នៅពេល​ដាច់​ភ្លើង​ដូច្នេះ អ្នក​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅ​មាត់ទន្លេ និងតំបន់កម្សាន្តមួយចំនួនក្នុងឱកាស​បុណ្យអុំទូក​ថ្ងៃទី​៣​នេះ ក៏បាន​វិល​ត្រលប់​មកកាន់​ផ្ទះសម្បែង​វិញ​រៀងៗ​ខ្លួន​ក្នុង​អារម្មណ៍​ងឿងឆ្ងល់​។​

​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​ប្រាប់​ភ្លា​មៗ​ក្រោយពេល​ភ្លើង​ដាច់​ថា ការ​ដាច់​ភ្លើង​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​មួយចំនួន​នោះ ដោយសារតែ​ដាច់​តង់ស្យុង នៅ​ប្រទេស​វៀតណាម ព្រោះ​កម្ពុជា​យើង ភ្ជាប់​ភ្លើង​មកពី​វៀតណាម​។​

​រហូតដល់​វេលា​ម៉ោង​ប្រហែល ១០​និង ៣០ នាទី​យប់​ថ្ងៃ​ដដែល នៅ​តំបន់​មួយចំនួន​នៅ​ភ្នំពេញ គឺមាន​ភ្លើង និង​ទឹកស្អាត​ប្រើប្រាស់​វិញ​ដោយ​កន្លែង​ខ្លះៗ​ហើយ​។​

​សូមបញ្ជាក់ ថា ក្រៅពី​នៅ​ភ្នំពេញ នៅ​ខេត្ត​មួយចំនួនទៀត ដូចជា ខេត្តកណ្តាល ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ក៏បាន​ដាច់​ភ្លើងអគ្គិសនី ព្រមៗ​គ្នា​ផងដែរ ដូច​ទៅនឹង​ការអះអាង​បញ្ជាក់​របស់លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​នោះ​មែន​។​

នេះ​ជា​លើកទីមួយ​ហើយ​ដែល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​បាន​ដាច់​ចរន្តអគ្គិសនី និង​ទឹកស្អាត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់ និង​បារម្ភ​យ៉ាង ខ្លាំងពីសុវត្ថិភាពព្រោះភ្លាមៗនោះប្រជាពលរដ្ឋមិនបានទទួល ដំណឹងគួរឲ្យស្ងប់ចិត្តពី សំណាក់ អាជ្ញាធរមានសមត្ថកិច្ចឡើយ។ករណី នេះ ក៏​ជា​មេរៀនដ៏សំខាន់​មួយ​សម្រាប់​ជាការ​ត្រៀម​បម្រុង​ជាមុន​របស់​អាជ្ញាធរខេត្ត ​-ក្រុង ខ​ណៈ​ចរន្តអគ្គិសនី​ដែល​បាន​ភ្ជាប់​មកពី​ប្រទេស​វៀតណាម​ត្រូវបាន​ផ្តាច់​ដោយ​ប្រការ​ណាមួយ​៕​ដោ​យ៖រដ្ឋា​vgfcggg
​

រថយន្ត​កាមរី​បើក​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​​ឲ្យ​រងរបួស​ធ្ងន់ ​នៅ​ស្រុក​សំពៅ​លូន​

​បាត់​ដំប​ង៖បុរស​ម្នាក់​បាន​រងរបួស​ជា​ទម្ងន់​ហើយ​ត្រូវគេ​ជួយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​សំពៅ​លូន បន្ទាប់ពី​ត្រូវ​រថយន្ត​ធុន​តូច​មួយគ្រឿង​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង ខ​ណះ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់អែង​។​

​ប៉ូលីស​បា​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​59A ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​រវាង​រថយន្ត និង​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា​ហើយ​បាន​បុក​ពេញទំហឹង​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។​

​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​បានអោយដឹងថា រថយន្ត​បង្កហេតុ​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​៩៣ ពណ៍​ស្ពៃជ្រក់ ពាក់​ស្លាក​លេខ​-​ភ្នំពេញ​.2A7543 បើកបរ​ដោយ​ឈ្មោះ ស៊ា​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មិន​រងរបួស​ទេ​។​

​ចំណែក​ភាគី​ខាង​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​២០១០ ពណ៌​ខ្មៅ​ស្លាក​លេខ​1H5903​បើកបរ​ដោយ​ឈ្មោះ សោ សុជាតិ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ស្រុក​ដើម្បី​ស​ង្ក្រោះ​។​

​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន រង់ចាំ​ធ្វើកា​ដោះស្រាយ​ជា​ក្រោយ​៕​ដោ​យ៖គ.បញ្ញា​gvfcuuuyhgthhrfxeww
​