All posts by មេគង្គ ប៉ុស្តិ៍

រថយន្ត​កាមរី​បើក​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​​ឲ្យ​រងរបួស​ធ្ងន់ ​នៅ​ស្រុក​សំពៅ​លូន​

​បាត់​ដំប​ង៖បុរស​ម្នាក់​បាន​រងរបួស​ជា​ទម្ងន់​ហើយ​ត្រូវគេ​ជួយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​សំពៅ​លូន បន្ទាប់ពី​ត្រូវ​រថយន្ត​ធុន​តូច​មួយគ្រឿង​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង ខ​ណះ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់អែង​។​

​ប៉ូលីស​បា​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​59A ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​រវាង​រថយន្ត និង​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា​ហើយ​បាន​បុក​ពេញទំហឹង​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។​

​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​បានអោយដឹងថា រថយន្ត​បង្កហេតុ​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​៩៣ ពណ៍​ស្ពៃជ្រក់ ពាក់​ស្លាក​លេខ​-​ភ្នំពេញ​.2A7543 បើកបរ​ដោយ​ឈ្មោះ ស៊ា​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មិន​រងរបួស​ទេ​។​

​ចំណែក​ភាគី​ខាង​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​២០១០ ពណ៌​ខ្មៅ​ស្លាក​លេខ​1H5903​បើកបរ​ដោយ​ឈ្មោះ សោ សុជាតិ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ស្រុក​ដើម្បី​ស​ង្ក្រោះ​។​

​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន រង់ចាំ​ធ្វើកា​ដោះស្រាយ​ជា​ក្រោយ​៕​ដោ​យ៖គ.បញ្ញា​gvfcuuuyhgthhrfxeww
​

សាលាឧទ្ធរណ៍​​បើកសវនាការ​សំណុំ រឿង​លោក ហុង សុខ​ហួរ នៅ​ថ្ងៃទី​៣០ ​វិច្ឆិកា​

​ភ្នំ​ពេ​ញ៖​សាលាឧទ្ធរណ៍​ប្រកាស​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​ក្ដី​អតីត​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខ​ហួរ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា សប្ដាហ៍​ក្រោយនេះ បន្ទាប់ពី​បាន​ឃុំខ្លួន​ជាង​៣ ខែ ក្រោម​បទ​ចោទ​ករណី​បង្ហោះ​ផ្សាយ​ឯកសារ​ក្លែង​ទាក់ទិន​សិទ្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀត ណា​ម ឆ្នាំ​១៩៧៩​។​
​
តាម​សេចក្ដីជូនដំណឹង​របស់​ក្រឡាបញ្ជី ឡឹ​ក ចាន់​ពន្លឺ និង​ព្រះរាជអាជ្ញា យិន សុគន្ធា​រី ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា បាន​ប្រា​ប់លោក ជួង ជូ​ងី មេធាវី​ការពារ​ជនជាប់ចោទ​លោក ហុង សុខ​ហួរ ពី​ការបើក​សវនាការ​រប​ស់​សាលាឧទ្ធរណ៍​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា វេលា​ម៉ោង ៨​ព្រឹក​។​សវនាការ​នឹង​ជំនុំជម្រះ​រឿង​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញុង​បង្កឱ្យមាន​ភាព​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។
​
លោក​មេធាវី ជួង ជូ​ងី បាន​បញ្ជាក់ថា លោក​បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​សាលក្រម​របស់​សាលាដំបូង ហើយ​លោក​នឹង​ឡើង​បំភ្លឺ​ករណីនេះ​ក្នុង​សវនាការ​របស់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ខាងមុខ​។​
​
សូម​រំឭកថា លោក ហុង សុខ​ហូរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​សមត្ថកិច្ច​រក​ឃើញថា លោក ហុង សុខ​ហូរ បាន​បកស្រាយ​ក្លែង​ពី​សិទ្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ក្នុងសម័យ​ប្រជាមានិត​កម្ពុជា ដែល​កាលណោះ​លោក ហេង សំរិន ជា​ប្រមុខរដ្ឋ​។​
​
ក្នុង​សំនុំរឿង​របស់លោក ហុង សុខ​ហួរ នេះដែរ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវបាន​សាលាដំបូង​ចេញ​ដីកា​ឱ្យចូល​ខ្លួន​មក​បំភ្លឺ​ទាក់ទិន​សំណុំ​រឿងក្តី​ជាមួយ​លោក ហុង សុខ​ហួរ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ​៕​ដោ​យ៖​រដ្ឋា​

​

លោក ផៃ ស៊ីផា​ន៖ប្រជាធិបតេយ្យនៅ កម្ពុជាមិនមែនថិតក្នុងដៃបុគ្គល សម រង្ស៊ី ​ទេ​

​ភ្នំ​ពេ​ញ៖រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​តប​ទៅនឹង​សេចក្ដីថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដោយ​ចាត់ទុក​ការ​ថ្លែង​នោះ​ថា ជាការ​គ្មាន​ពិសោធ​ចំពោះ​រឿង​កម្ពុជា​។​

​លោក ផៃ ស៊ី​ផាន មន្ត្រី​នាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ថា លោក​មិន​ជឿ​លើ​ពាក្យសម្ដី​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺ​អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) ដែលថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​ឈានដល់​ចំណុចកំពូល​ដ៏​គ្រោះថ្នាក់​នោះទេ ៖ «​លោកស្រី​ហ្នឹង មិនមាន​ការពិសោធន៍​ចំពោះ​រឿង​កម្ពុជា​ទេ​។

យើង​ឃើញ​ហើយ​ថា អង្គការសហប្រជាជាតិ ដែល​ឲ្យ​លោកស្រី​ជា​អ្នកតំណាង គ្រាន់តែ​ជា​អ្នកសម្របសម្រួល​ទេ ក៏ប៉ុន្តែ​យើង​ជឿថា លោកស្រី​នៅតែ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា មិន​ចង់ឃើញ​ជា​វប្បធម៌​មួយ​ថា អនាគត​របស់​កម្ពុជា ឋិត​នៅ​កណ្ដាប់ដៃ​របស់​បុគ្គល​ណាមួយ​ឡើយ គឺ​ឋិត​នៅក្នុង​ស្ថាប័ន​ជាតិ និង​នីតិរដ្ឋ ច្បាប់ទម្លាប់​នេះឯង​។ ដូច្នេះ ការបាត់ សម រង្ស៊ី ពីស​ភា គឺ​ឆ្លើយតប​អ្វី​ទៅជា​ការរំលោភច្បាប់​រប​ស់​ទណ្ឌិត សម រង្ស៊ី ទៅលើ​ការវិវាទ​បុគ្គល និង​បុគ្គល​សុទ្ធសាធ អត់​មាន​ពាក់ព័ន្ធ​ទៅនឹង​រឿង​នយោបាយ​។ រីឯ​គណបក្សប្រឆាំង​នៅ​កម្ពុជា មិនមែន​ឋិត​នៅតែ​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ គឺ​យើង​មាន​គណបក្ស​ដទៃទៀត ដែល​បង្កើត​ជាច្រើន​បន្ថែ​ម​ទៀត ហើយ​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នៅតែ​បន្ត ដូចជា​ថ្មីៗ​នេះ ឯកឧត្ដម កឹម សុខា លោក​បាន​ចាត់​ការងារ​ជា​កាតព្វកិច្ច​របស់​សមា​ជិ​ក​របស់លោក​ហ្នឹង​ឲ្យ​ដំណើរ ការ​ក្នុង​ការពន្យល់​អំពី​នយោបាយ​របស់​គណបក្ស​»​។​

​ការឆ្លើយតប​នេះ គឺ​បន្ទាប់ពី​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៤ វិច្ឆិកា ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​មួយ​របស់​អ្នករាយការណ៍​ពិសេស គឺ​អ្នកស្រី រ៉ូ​ណា ស្មី​ត​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះ អ្នកស្រី រ៉ូ​ណា ស្មី​ត សរសេរថា ការចាត់វិធានការ​បំបាក់​ផ្នែក​នយោបាយ​នៅ​កម្ពុជា កំពុង​ឈានដល់​ចំណុចកំពូល​ដ៏​គ្រោះថ្នាក់ ហើយ​អ្នកជំនាញការ​សិទ្ធិមនុស្ស​សហប្រជាជាតិ ដាស់តឿន ដោយសារតែ​បញ្ហា​នេះ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សិទ្ធិមនុស្ស​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​
​
អ្នកស្រី រ៉ូ​ណា ស្មី​ត កត់សម្គាល់​ដោយ​ក្ដី​ព្រួយបារម្ភ​អំពី​ស្ថានការណ៍​តានតឹង​រវាង​គណបក្ស នយោបាយ​ប្រឆាំង និង​គណបក្សកាន់អំណាច ឧប្បត្តិហេតុ​ហិង្សា ការបំភិតបំភ័យ​បុគ្គល​មួយចំនួន ការប្រើប្រាស់​ភាសា​ប្រទូសរ៉ាយ​ដាក់គ្នា​នៅក្នុង​កិច្ចសន្ទនា​នយោបាយ​។ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​រូបនេះ កំពុង​ឃ្លាំមើល​ស្ថានការណ៍​នៅ​កម្ពុជា ចាប់តាំងពី​ពេល​វាយដំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅខាងមុខ​រដ្ឋសភា ការទម្លាក់ លោក កឹម សុខា ពី​តួនាទី​អនុប្រធានរដ្ឋសភា និង​ចុងក្រោយ គឺ​ដក​អភ័យឯកសិទ្ធិសភា​ពី លោក សម រង្ស៊ី និង​ចេញ​ដីកាចាប់ខ្លួន​ពីបទ​ក្លែង​ឯកសារ​សាធារណៈ ការ​ញុះញង់​ឲ្យ​មាន​ភាពចលាចល​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​។​

​ឆ្លើយតប​បញ្ហា​ទាំងនេះ មន្ត្រី​នាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ថ្លែងថា រាជរដ្ឋាភិបាល​នៅតែ​ឲ្យ​តម្លៃ​លើ​នីតិរដ្ឋ ដោយ​មិន​ឲ្យ​មាន​អ្នកណាម្នាក់​លើ​ច្បាប់ ហើយ​រឿង​នយោបាយ គឺ​កម្ពុជា កំពុង​កសាង​លទ្ធិប្រជាធិបតេយ្យ​៖ «​យើង​យល់ឃើញថា លទ្ធិប្រជាធិបតេយ្យ​រប​ស់​កម្ពុជា គឺ​មិនមែន​ឋិត​នៅក្នុង​បាតដៃ​របស់​ឯកឧត្ដម សម រង្ស៊ី ជា​បុគ្គល​នោះទេ គឺ​ឋិត​នៅលើ​គោលការណ៍ ឋិត​នៅលើ​នីតិរដ្ឋ និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ការទទួលខុសត្រូវ​ចំពោះ​រដ្ឋធម្មនុញ្ញ​។ ដូច្នេះ លទ្ធិប្រជាធិបតេយ្យ គឺជា​គោលបំណង​របស់​ប្រជាពលរដ្ឋ​ខ្មែរ មិនមែន​ក្រោម​គំនាប​របស់​បុគ្គល សម រង្ស៊ី នោះទេ គឺ​ឋិត​នៅក្នុង​របប​សេរី​ពហុបក្ស​។ អាហ្នឹង​ជា​លទ្ធិប្រជាធិបតេយ្យ​រប​ស់​កម្ពុជា​»​។​

​លោក​មានប្រសាសន៍​ទៀតថា ការ​លូកលាន់​របស់​អង្គការសហប្រជាជាតិ ដោយ​មិន​យល់​ច្បាប់ និង​វប្បធម៌​របស់​កម្ពុជា ជាការ​លំបាក និង​មាន​សោកនាដកម្ម ដូចដែល​អង្គការសហប្រជាជាតិ ទទួលស្គាល់​របប ប៉ុល ពត ហើយ អ៊ុនតាក់ (UNTAC) ធ្លាប់​បរាជ័យ​ក្នុងការ​រៀបចំ​សន្តិភាព​នៅ​កម្ពុជា​៕​gvbhmmm

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) (​ឆ្វេង​ទី​២) ជួប​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ដីធ្លី នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​១៨ កញ្ញា ឆ្នាំ​២០១៥។ប្រ​ភ​ព៖​RFA

​

លោក ជា ចំរើន ដើរចេញពី ​CPP ទៅ​បង្កើត​គណបក្ស​ថ្មីឈ្មោះ​«​កម្ពុជា​សេរីភាព​»

​ភ្នំពេញ​៖ លោក ជា ចំរើន អតីត​សមាជិក​រដ្ឋសភា និង​ជា​អតីត​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា នេះ បានប្រកាស​ក្នុង​សន្និសីទកាសែត នៅ​សណ្ឋាគារ សាន់វេ ក្នុង​រាជធានី​ភ្នំពេញ​ថា​លោក​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ដែលមាន​ឈ្មោះថា “​គណបក្ស កម្ពុជា​សេរីភាព​”​។

​ការប្រកាស​បង្កើត​គណ​បក្ស​ថ្មី​នេះ បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មានការ​យល់ព្រម​ឲ្យ​លោក ជា ចំរើន បាន​លាលែង​ពី​សមាជិកភាព​គណបក្ស​ប្រជាជន​កម្ពុជា និង​លាលែង​ពី​តំណែង​ជាទី​ប្រឹក្សា​រដ្ឋសភា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ​។​

​កាលពី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ជា ចំរើន អតីត​សមាជិក​រដ្ឋសភា និង​ជា​សមាជិក​គណៈកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្នើសុំ​លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​លិខិត​យល់ព្រម​តាម​ការស្នើសុំ​របស់លោក ជា ចំរើន ក្នុងការ​លាលែង​ពី​សមាជិក​គណបក្ស​។ លិខិត​នោះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​ត្រូវបាន​លោក​ជា​ចំរើន យកមក​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា​។​

​លោក ជា ចំរើន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី​២១​វិច្ឆិកា​ថា “​គណ​បក្ស​ប្រជាជន សម្រេច​យល់ព្រម ឲ្យ​ខ្ញុំបាទ​លាឈប់ ពី​សមាជិក​គណ​បក្ស​ប្រជាជន​។ ពេលនេះ ខ្ញុំ​មាន​សេរីភាព​ធ្វើ​កិច្ចការ​តាម​ឆន្ទ​:​ខ្លួនឯង​”​។​

​ក្នុងពេល​ដាក់ពាក្យ​ស្នើសុំ​លាឈប់ ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា​ចំរើន ក៏បាន​ដាក់​លិខិត​មួយ​ផ្សេងទៀត ជូន​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ដើម្បី​លាលែង​ពី​តំណែង​ទីប្រឹក្សា​រដ្ឋសភា ផងដែរ​។​

លោក ជា ចំរើន ថ្លែងថា​៖ “​បក្ស​មាន​យុត្តិធម៌​ចំពោះ​ខ្ញុំ ប៉ុន្តែ​សង្គម​នយោបាយ​ដែលមាន​ការចាត់​តាំងពី​បក្ស​ផ្តល់​អយុត្តិធម៌​ឱ្យ​ខ្ញុំ​។ ឧទាហរណ៍​នៅក្នុង​ប្រព័ន្ធតុលាការ​លោក ខ្ញុំ​ឱ្យគេ​ខ្ចី​មាន​ទាំង​មេធាវី មាន​ទាំង​សាក្សី គេ​ថា​អាហ្នឹង​មិនមែនជា​ឯកសារ​ពិតប្រាកដ​ទេ ឯកសារ​ពិត​ប្រាកដ​គឺ​មាត់​គាត់​និយាយ​ទៅកាន់​តុលាការ តុលា​ការធ្វើ​សាលក្រម​ឱ្យ​គាត់ តាម​គាត់​និយាយ​មិនមែន​តាម​ឯកសារ​ទេ​។ ខ្ញុំ​ឈប់​ដោយ​ខ្លួនឯង​តែម្តង ដោយសារ​កាលពី​ថ្ងៃទី​១៧ ​និង ១៨ ខ្ញុំ​លាឈប់ ថ្ងៃ ១៧ ព្រោះ​ខ្ញុំ​រង​ភាពអយុត្តិធម៌​មួយ​។​

​លោក​បន្ថែមថា​៖ “​ជា​របត់​នយោបាយ​មួយ​ដែល​ឲ្យ​អ្នក​ផ្សេងទៀត​មើលឃើញ​ដែរ ទោះបីជា​រូបភាព​ចាកចេញ​របស់លោក​មិន​ធ្វើ​ឲ្យ​កក្រើក​មែន តែ​រូបភាព​មួយ​ល្អ​ដែរ​ក្នុង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ហើយ​វា​អាច​គេច​ផុតពី​គំនាប​គណបក្សនយោបាយ​ណាមួយ​បាន​…​បើសិនជា​លោក​ទៅ ធ្វើ​សម្មភាព​នយោបាយ​ដោយ​សុវត្ថិភាព​”​។​

​លោក​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទកាសែត​ថា គោលដៅ​ទី​១ ដែល​ធ្វើឱ្យ​សម្រេចចិត្ត​ចាកចេញ​ពី​បក្ស​ប្រជាជន​កម្ពុជា ដោយសារ​លោក ទទួលរង​ភាពអយុត្តិធម៌​ពី​ប្រព័ន្ធតុលាការ​។ លោក​បន្តថា ការបង្កើត​គណបក្ស​ថ្មី​នេះ ក៏​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​សង្គម និង​ពង្រឹង​ការអប់រំ​លទ្ធិប្រជាធិបតេយ្យ​ដល់​ពលរដ្ឋ​ខ្មែរ​។​ការបង្កើត​គណបក្ស​ថ្មី​នេះ លោក​ពុំ​មានបំណង​ទៅ​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្សកាន់អំណាច​ទេ តែ​ដើម្បី​រក​ភាពយុត្តិធម៌​ក្នុងសង្គម និង​ការអប់រំ​លទ្ធិប្រជាធិបតេយ្យ​។ តែ​នៅពេល​អ្នកសារព័ត៌មាន​សួរថា បើ​ពុំ​មានបំណង​ទៅ​បំបែក​សំឡេង​បក្ស​ណាមួយ​នោះទេ ហេតុអ្វី​ក៏​លោក​មិន​ចូលរួម​ជាមួយ បក្សប្រឆាំង​។ លោក​បាន​ឆ្លើយថា មិនអាច​ចូល​បានទេ ពីព្រោះ​លោក​មាន​គោលនយោបាយ​ផ្សេង​ពីគ្នា​។​

ថ្លែង​នៅក្នុង​សន្និសីទកាសែតនោះដែរ​លោក ជា ចំរើន បាន​បញ្ជាក់ថា “​ខ្ញុំ​នឹង​បង្កើត​គណបក្ស​១ មាន​ឈ្មោះថា គណបក្ស ​កម្ពុជា​សេរីភាព ​មាន​សមាជិក​ខ្លះមកពី​បក្ស CPP និង​ខ្លះទៀតមកពីCNRP ចូលរួម​”៕ដោយ៖ខេមរាgbvhbbbb

​

កាប់​ប្រពន្ធ​នឹង​ពូថៅ រួច​ចាក់​សាំង​ដុត​ខ្លួនឯង​ស្លាប់ ​នៅ​ខេត្តព្រៃវែង​

​    ​    ​    ​
​ខេត្តព្រៃវែង​៖ បុរស​ម្នាក់​បាន​វាយ និង​កាប់​ប្រពន្ធ​របស់​ខ្លួន​នឹង​ពូថៅ​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់មក​បាន​យក​សាំង​ចាក់​ដុត​ខ្លួនឯង​រហូតដល់​ស្លាប់​ នៅ​ម៉ោង​១២ៈ១៥​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ស្ថិតនៅត្រង់​ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។​

​លោក សេង សុភ​ក្ត្រ ស្នងការរង​នគរបាល​ខេត្តព្រៃវែង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ថា បុរស​ជា​ប្តី​មានឈ្មោះ ព្រំ ផ្ល​ង់ អាយុ​៦៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុង​កន្លែង​កើតហេតុ ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ម៉ាង ងួន អាយុ​៦៥​ឆ្នាំ​។​

​លោក សេង សុភ​ក្ត្រ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​បុរស​ជា​ប្តី មាន​អារម្មណ៍មិនល្អ ហើយ​កើត​ជម្លោះ​ជាមួយ​ប្រពន្ធ ស្រាប់តែ​ពេលនោះ​បាន​យក​ពូថៅ​វាយ​ទៅលើ​ប្រពន្ធ មួយ​ពូថៅ​ចំក្បាល​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ក្រោយមក​ជនសង្ស័យ​បាន​យក​សាំង​ចាក់ ពីលើ​ខ្លួន​ហើយ​ដុត​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ផ្ទះ​តែម្តង​។​

​គ្មាន​ប្រភពព័ត៌មាន​ផ្សេងទៀត​ដែល​អាច​ដឹង​ច្បាស់លាស់​ពី​មូលហេតុ​ពិត​ដែល​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​មាន​កំហឹង​ក្រេវក្រោធ​រហូតដល់​ថ្នាក់​យក​ពូថៅ​កាប់​ប្រពន្ធ​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​ចាក់​សាំង​ដុត​ខ្លួនឯង​បែបនេះ​នោះទេ​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ជា​ប្រពន្ធ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ចំណែក​សាកសព​បុរស​ជា​ប្តី ត្រូវ​សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​៕​ដោ​យ៖​គ. បញ្ញា​gvbhnnnujhbbb

​

អង់គ្លេស​លុបចោល​ជើងហោះហើរ​ទៅកាន់​អេ​ហ្ស៊ី​ប​ទាំងអស់

​ក្រុង​ឡុង​ដ៍​៖​យោងតាម​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង ក្រុម​អាកាសចរណ៍​អង់គ្លេស បានប្រកាស​លុបចោល​ជើងហោះហើរ​ទាំងអស់​ទៅកាន់​តំបន់ Sharm el-Sheikh នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ចាប់ពី​ថ្ងៃទី​២៤ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ទើប​បើក​ដំ ណើ​រការ​វិញ​។ ការប្រកាស​បែបនេះ​គឺ​ដោយសារតែ​កាលពី​ចុងខែ​តុលា​យន្តហោះ​រុស្ស៊ី​ដឹក​មនុស្ស​២២៤​នាក់ ត្រូវបាន​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ទម្លាក់​។
​តាម​ប្រភព​ដដែល​បន្តថា ក្រុម​អ្នកវិនិយោគ ក៏ដូចជា​អ្នក​ដែល​ចង់ទៅ Holiday នៅ​ប្រទេស​អេ​ហ្ស៊ី​ប ក៏​ត្រូវបាន​រាំងស្ទះ​ដែរ ខណៈដែល​រដ្ឋាភិបាល​ប្រទេស​នេះ បាន​កំពុងតែធ្វើការ​ពិភាក្សា​ជុំវិញ​បញ្ហា​នេះ​យ៉ាង​ដុតដៃដុតជើង ក្នុងនាម​អង់គ្លេស​មាន​ជើង ហោះហើរ​ច្រើនជាងគេ​ឈរ​នៅ​លំដាប់​លេខ​២ បន្ទាប់ពី​រុស្ស៊ី​ទៅកាន់​ប្រទេស​ស្ថិតក្នុង​ទ្វីបអាហ្វ្រិក​មួយ​នេះ​។​
​ទោះបី​យាង​ណា​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ និង​សុំ​អភ័យទោស ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គ្រប់រូប​ផងដែរ គ្រា​ដែល​ពួកគេ​បាន​កក់​ជើងហោះហើរ​រួចរាល់​ហើយ ដើម្បី​ទៅ​វិសមកាល ក្នុងឱកាស​ថ្ងៃបុណ្យ Christmas’s Day ខាងមុខ ដោយ​សុំ​បង្វែ​ទៅកាន់​កោះ​សាយ​ប្រឺស ប្រទេស​ម៉ា​ល់តា​, ម៉ូ​រ៉ុ​ក និង តំបន់ Canaries វិញ ក្នុងករណី​ដែល​ធ្វើទៅបាន​៕

egypt-unrest-aviation-accident-495997266-565420913be06

​

​បញ្ជូន​ក្មេង​ប្រុស​៥នាក់​ដែលដើរលួច​គាស់ផ្ទះ​ទៅ​តុលាការ

បាត់ដំបង៖ ក្មេងប្រុសចំនួន ៥នាក់ ត្រូវបាន​សមត្ថកិច្ច​ក្រុម​បង្ការ​បង្ក្រាប នៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំ​បងឃាត់​​ខ្លួន​ពាក់​ព័ន្ធ​ទៅ និង​ករណីលួច​គាស់​ផ្ទះ​យក​ទ្រព្យសម្ភារៈ​យ៉ាង​សកម្មក្នុង​ក្រុង​បាត់ដំបង។

​ហេតុការណ៍ឃាត់ខ្លួនយុវជន​ទាំង 5នាក់​ខាង​លើ​នេះ​ធ្វើ​ឡើង​កាលពី វេលា​ម៉ោង ១០ៈ៤០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ចំណុច​ផ្ទះ​មាត់ប្រ​ឡាយ​មួយ​ស្ថិតក្នុង​ ភូមិ​វត្តលៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង។

លោក ឈឿង គឹមសុង មេ​ក្រុមបង្ការ​បង្ក្រាប​នៃស្នងការ​ដ្ឋាននគរបាល ខេត្ត​បាត់ដំបង បានប្រាប់​អោយដឹង​ថា ​ជន​សង្ស័យ ទី១ ឈ្មោះ ប្រម ឯក វចនៈ ភេទ​ប្រុស អាយុ ១៦ឆ្នាំ រស់នៅ​ ភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទី២ឈ្មោះ វ៉ាន់ រស្មី ភេទប្រុស អាយុ១៥ឆ្នាំ រស់​នៅ ភូមិ វត្តរំដួល សង្កាត់​ចំការ​សំរោង ក្រុងបាត់ដំបង ទី៣ ឈ្មោះ ណាប ប៊ុននី ភេទប្រុសអាយុ១៥ឆ្នាំ រស់នៅ ភូមិចំការ​សំ​រោង២ សង្កាត់​ចំការសំរោង ក្រុងបាត់ដំបង  ​ទី៤ ឈ្មោះ ឃុត រស្មី ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅ​ភូមិ​វ​​ត្ត​លៀប សង្កាត់ចំការ​សំរោង ក្រុងបាត់​ដំបង និងទី៥ ឈ្មោះ បានគឹមហេង ភេទប្រុសអាយុ១៣ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង  ក្រុងបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ច​យុវជន​ទាំង ៥នាក់​ បាន​សារ​ភាព​ថា​ ពួក​គេ​ពិតជាធ្លាប់​បាន​ធ្វើ​សកម្មភាព​ដើរ​លួច​គាស់​ផ្ទះ​អ្នក​ស្រុកយកទ្រព្យ​សម្បត្តិពិតប្រាក​ដ​មែន​។

ជន​សង្ស័យ​ទាំង ៥នាក់ ​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយា​ល័យនគរបាល​ព្រហ្មទណ្ឌ​​កំរិត​ស្រាល​នៃ​ស្នង​ការ​ខេត្ត​​រៀប​ចំ​សំ​ណុំ​រឿងបញ្ជូន​​ទៅ ​តុលាការ​នៅ​​ព្រឹក​​ទី២៥ ខែវិច្ឆិកា នេះ​ដើម្បី​ចាត់​ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់៕ ដោយៈ សួង សាម

555555 44444444  111111111 333333333 2222222222

66666666

វៀតណាម​អនុម័ត​ច្បាប់លើកដំបូង​ការពារ​សិទ្ធិ​អ្នក​ប្តូរ​ភេទ

​វៀតណាម​៖រដ្ឋាភិបាល​វៀតណាម បានអនុម័ត​ច្បាប់​ដំបូង​មួយ​ដើម្បី​ការពារ​សិទ្ធិ​អ្នក​ដែល​បាន​វះកាត់​ប្តូរ​ភេទ ដោយ​ក្រុម​ចលនា​ផ្លាស់ប្តូរ ខណៈដែល​ប្រជាជន​វៀតណាម​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ សម្រាប់​ការផ្លាស់ប្តូរ​ភេទ​នេះ​។ នេះ​បើតាម​ព័ត៌មាន Channel News Asia​។​
​លោក Nguyen Hai Yen មកពី​អង្គការ ICS ជា​អង្គការ​ក្រុម​ប្តូរ​ភេទ​ក្នុងស្រុក​មួយ បាន​ឲ្យ​ដឹងថា «​ឥឡូវនេះ ប្រជាជន​ទទួលស្គាល់ សហគមន៍​អ្នក​ប្តូរ​ភេទ​ហើយ ដោយ​សិទ្ធិ​ស្របច្បាប់​របស់​ពួកគេ នឹងត្រូវ​បាន​ធានា​»​។​
​លោក​បញ្ជាក់ថា ដោយ​ប្រតិបត្តិ​ការផ្លាស់ប្តូរ​ភេទ​បច្ចុប្បន្នកំពុង​ស្ថិតនៅក្នុង​ភាពខុស​ច្បាប់ បាន​បង្ខំ​ឲ្យ​ប្រជាជន​វៀតណាមធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃសម្រាប់​ការផ្លាស់ប្តូរ​ភេទ​នេះ​។ ច្បាប់​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ដែល​បាន​វះកាត់​ប្តូរ​ភេទ អាច​ចុះ​ដាក់​ភេទ​ថ្មី ទៅតាម​ភេទ​ដែល​ពួកគេ​បាន​ផ្លាស់ប្តូរ ដោយ​វា​នឹង​ចាប់ផ្តើម​មាន​ប្រសិទ្ធិភាព នៅ​ដើមឆ្នាំ​២០១៧​ខាងមុខ បន្ទាប់ពី​សមាជិកសភា​ចំនួន​២៨២​នាក់ ក្នុងចំណោម​សមាជិកសភា​ចំនួន​៣៦៦​នាក់ បោះឆ្នោត​គាំទ្រ​។ ច្បាប់​នេះ​នឹងមាន​ការប៉ះពាល់​ទៅដល់​ផ្នែក​មួយ​របស់​សង្គម ដោយ​អនុវត្តន៍​តាម​បរទេស ហើយ​វា​បាន​ប៉ះពាល់​ដល់​ប្រពៃណី​របស់​ប្រទេស​វៀតណាម​។​
​គួរ​បញ្ជាក់ថា មាន​ក្រុម​អ្នក​ប្តូរ​ភេទ​ប្រមាណ ២៧០,០០០​នាក់ ក្នុងចំណោម​ប្រជាជន ៩០​លាន​នាក់​របស់​វៀតណាម​។ នេះ​បើតាម​ការប៉ាន់ស្មាន់ របស់​អង្គការ ICS៕

demostrators-take-part-in

​

រុស្ស៊ី​ចាត់ទុក​ការបាញ់​ទម្លាក់​យន្ត​ច​ម្បាំ​របស់ខ្លួន​នៅ​ព្រំ​ស៊ី​រី​ថា​ជា​ឧប្បត្តិហេតុ​ធ្ងន់​

​ម៉ូស្គូ​៖​រុស្ស៊ី​ហៅ​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់ខ្លួន នៅ​តំបន់​ព្រំដែន​តួ​ក​គី ជាមួយនឹង​ស៊ី​រី ថា ជា​«​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​បំផុត​» ដោយបាន​បញ្ជាក់​យ៉ាង​ទទូចថា យន្តហោះ​របស់ខ្លួន មិនបាន​ឆ្លងដែន​ចូលទៅ​កាន់​ទឹកដី របស់​ប្រទេស​តួ​ក​គី​នោះទេ​។ នេះ​យោងតាម​ព័ត៌មាន Channel News Asia ។​
​គួរ​បញ្ជាក់ថា តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​កាលពី​ម្សិលមិញ ដោយ​អះអាងថា យន្តហោះ​រុស្ស៊ី​បាន​បំពាន​ដែនអាកាស​របស់ខ្លួន ចំនួន​១០​ដង នៅក្នុង​រយៈពេល​៥​នាទី ហើយ​ត្រូវបាន​បាញ់​ទម្លាក់ ដោយ​យន្តហោះ​ចម្បាំង​ប្រភេទ F-16s របស់ខ្លួន​។​
​នេះ​គឺជា​លើកដំបូង​ហើយ ដែល​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ត្រូវបាន​បាញ់​ទម្លាក់ ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ បានចាប់ផ្តើម​បើក​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក នៅក្នុង​ប្រទេស​ស៊ី​រី ចាប់តាំងពី​ថ្ងៃទី​៣០ ខែកញ្ញា តាម​ការស្នើសុំ​របស់ លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad ដែលជា​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​ជាមួយ​រុស្ស៊ី​។​
​ក្រសួងការពារជាតិ​រុស្ស៊ី បាន​បញ្ជាក់ថា យន្តហោះ​ដែល​ត្រូវបាន​គេ​បាញ់​ទម្លាក់ ប្រភេទ Sukhoi គឺជា​របស់​រុស្ស៊ី ប៉ុន្តែ​វា​ត្រូវបាន​បាញ់​ទម្លាក់ ដោយ​គ្រាប់​ចេញ​ពីលើ​ផ្ទៃដី បើទោះបីជា​តួ​ក​គី បាន​អះអាងថា យន្តហោះ​ចម្បាំង​របស់ខ្លួន បាន​បាញ់​ទម្លាក់​យន្តហោះ​របស់​រុស្ស៊ី​ក្តី​។ ប្រភព​ខាងលើ​បន្តថា ជោគវាសនា​របស់​អ្នកបើកបរ​ទាំងពីរ មិនទាន់​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​ដំបូង បាន​ឲ្យ​ដឹងថា ពួកគេ​បានគេច​ខ្លួន​ចេញពី​យន្តហោះ​ហើយ​៕

Turkey-6216138195981963

​

ផ្តាច់ការ​ញៀន​ស្រា ដោយ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺឆ្កួតជ្រូក​

​ក្រុម​ជំនាញការ​នៅ​សកល​វិទ្យាល័យ ផេ​ន​ស៊ី​ល​វ៉ា​នៀ បាន​បញ្ជាក់ថា ដើម្បី​ផ្តាច់​ជំងឺ​ញៀន​ស្រា គេ​អាច​ប្រើ​ថ្នាំ topiramate ដែលជា​ប្រភេទ​ថ្នាំ​ត្រូវបាន​ប្រើ ដើម្បី​ព្យាបាល​ជំងឺឆ្កួតជ្រូក និង​ជំងឺ​ប្រកាំង ។​

​អ្នកវិទ្យាសាស្ត្រ បាន​ពិសោធន៍​ទៅលើ​អ្នកស្ម័គ្រចិត្ត​ចំនួន ១៣៨ នាក់ ក្នុងនោះ​មាន ៦២,៣% ជា​បុរស ត្រូវបាន​ចែកជា ២ ក្រុម តាម​លក្ខណៈ​ព្យាបាល និង​សុទ្ធតែ​ត្រូវបាន​ឧទ្ទេសនាម អំពី​វិធី​ផ្តាច់​ស្រា ។ ក្នុង​រង្វង់ ១២ សប្តាហ៍ ក្រុមទី​១ ត្រូវបាន​ឲ្យ​លេបថ្នាំ topiramate កម្រិត ២០០ មី​លី​ក្រាម​(200 mg) ក្នុង ១ ថ្ងៃ ចំណែក​ក្រុមទី ២ ប្រើ​ថ្នាំ​ក្លែងបន្លំ ។

​ក្រោយពេល​បញ្ចប់ ១២ សប្តាហ៍​នៃ​ការពិសោធន៍​នោះ ពួក​អ្នកវិទ្យាសាស្ត្រ បាន​កត់សម្គាល់ថា ថ្នាំ topiramate បាន​ជួយ​បន្ថយ​បាន ៥ ដង នៃ​បរិមាណ​ស្រា ដែល​ទទួលទាន​ចូល និង​ចាប់ផ្តើម​បង្កើនបាន នូវ​ចំនួន​ថ្ងៃ​មិន​ទទួលទាន​ស្រា ទន្ទឹម​នោះ បន្ថយ​បាន​តួលេខ gamma-glutamyl transpeptidase លក្ខណៈ​សម្គាល់​ពិសេស សម្រាប់​ថ្លើម​ខ្សោយ ដោយសារ​ស្រា ៕
hbgvbbb
​

ប្រវត្តិ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​

​ភ្នំពេញ​៖ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នា​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី​២៤-២៥ និង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

​ដោយយោង​តាម​ឯកសារ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ បានឱ្យដឹងថា​ព្រះរាជ​ពិធី បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​តាំងពី​បុរាណ​យូរលង់​មកហើយ ដែល​មានចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស ក៏ដូចជា​តាម​សិលាចារឹក​នៃ​ប្រាសាទ​អង្គរ​ទៀតផង​។​

​តាម​សៀវភៅ​ជ័យ​វរ្ម័នទី​៧ មាននៅ​ក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ
​មាន​ចែងថា​៖

​ក្នុងសម័យ​អង្គរ នា គ​.​ស សតវត្សរ៍​ទី​១២ នៅ​កម្ពុ​ជាមាន​សេចក្តីសុខក្សេមក្សាន្ត​រុងរឿង​ណាស់ ដោយ​ព្រះបាទ ជ័យ​វរ្ម័នទី​៧ ស្តេចយាង​ធ្វើសង្គ្រាម​ជើង​ទឹក ដើម្បី​បង្ក្រាប​ពួក​ចាម​ដោយ​កងទ័ព​ទូក​ជា​ចម្បាំង​រំដោះ​ក្រុង​កម្ពុជា ឱ្យ​រួចផុត​ស្រឡះ​ពី​ខ្មាំងសត្រូវ (​គ​.​ស​១១៧៧-១១៨១) រឿង​ចម្បាំង​គ្រានោះ​មាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ បាយ័ន និង​បន្ទាយឆ្មារ ។​

​ក្នុង​ចម្លាក់​នោះ មាន​កងទ័ព​ទូក​យ៉ាងច្រើន​មហិមា​ដែលមាន​ព្រះឆាយាល័ក្ខណ៍​ព្រះបាទ​ជ័យវរ្ម័ន ទី​៧ ប្រថាប់ ឈរលើ​ទីតាំង​នាវាចម្បាំង​ដោយ​ទ្រង់​ធ្នូ និង​ដំបង​យ៉ាង​ស្វាហាប់​ក្នុងចំណោម កងទ័ព​ទូក​ទាំងឡាយ​។​

​ឯកសារ​ល្បែង​ប្រណាំងទូក​របស់​ក្រុម​ជំនុំ ទំនៀមទម្លាប់​លេខ​១៩. ០០៤ និពន្ធ​ដោយ លោក ថាច់ ប៉ែន ហៅ​ប៉ាង អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង ខេត្ត​ឃ្លាំង​កម្ពុជា​ក្រោម​មាន​ចែងថា ៖ សម័យ​លង្វែក ព​.​ស ២០៧១ គ​.​ស ១៥២៨​ព្រះបាទ​អង្គចន្ទ​ទី​១​ទ្រង់​តាំង​ពញា​តាត ងារ​ជា​ស្និ​ទ្ធិ​ភូ​បា​ជា​ស្តេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់​។​

​ស្តេច​ក្រាញ់​នេះ​បាន​ចាត់​របៀប​រៀបចំ​ការពា​រ​ស្រុក មាន​ដូចតទៅ​នេះ ៖

​ទាហានជើងទឹក​ចែកជា​៣​ក្រុម​
– ក្រុមទី​១ ហៅ​ទ័ពស្រួច ហាត់​ច្បាំង នឹង​ទូក​ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​យើង​សព្វថ្ងៃ​។ -​ក្រុមទី​២​ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង នឹង​ទូក​ចែវ​ពីរ​ជួរ​ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​យើង​សព្វថ្ងៃ​។​
– ក្រុមទី​៣​ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល មាន​ចែវ មាន​ក្តោង​មាន​ទ្រង់ទ្រាយ​ដូច​ទូក​បាសាក់ ហៅ ទូកប៉ុក​ចាយ​តែ​រាង​ស្តួច​វែង​មាន​ដំបូល​តែមួយ​កាត់​ខាងមុខ​ឥត​ជញ្ជាំង​។​ល ។ ជា​ទូក​ដាក់​ស្បៀងអាហារ សម្រាប់​កងទ័ព ។​

​របៀប​បង្ហាត់​ចម្បាំង “​តាម​ទំនៀម​ស្តេច​ក្រាញ់​កម្ពុជា​ក្រោម​” ស្រេច​លើ​មន្ត្រី​៤​ទិស “​ចតុស្តម្ភ​” ដែលមាន នៅក្នុង​ឱវាទ​ស្និទ្ធ​ភូបាល​ស្តេច​ក្រាញ់​គ្រប់ជំពូក ដែលមាន​បញ្ញត្តិ​ច្បាប់​សម្រាប់​ស្រុក ។​ល​។ កំណត់​ថ្ងៃ​ពេញ បូណ៌មី ខែកត្តិក រដូវ​អកអំបុក​នោះ​មន្ត្រី​៤​ទិស​ត្រូវ​កេណ្ឌ​ទាហាន​ទាំង​ជើង​ទឹក ជើងគោក «​សមយុទ្ធ​» ១​ថ្ងៃ ១​យប់​រាល់​ឆ្នាំ​។​

​ចំណែក​ទាហានជើងទឹក ឱ្យទៅ​ប្រឡង​ឫទ្ធិ​ឯ​ទន្លេ​ពាម​កន្ថោរ ក្នុង​ខេត្ត​ឃ្លាំង ត្បិត​ទីនោះ​មាន​ទីប្រជុំ​ទឹក គ្រប់ ខេត្ត​ទៅមក​បាន​ស្រួល​។​

​តាម សៀវភៅ និង​ឯកសារ​ជា​ប្រភព​ទាំងពីរ​ខាងលើនេះ​អាច​សន្និដ្ឋានបានថា​ប្រទេស​កម្ពុជា សម័យបុរាណ ជា​ប្រទេស​មាន​កងទ័ពជើងទឹក​យ៉ាងខ្លាំង​ពូកែ​និង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សមយុទ្ធ​កងទ័ព នេះ​ជា​ប្រពៃណី ជាប់​រៀងរហូត​មកហើយ​អាចសន្និដ្ឋាន​បាន​ទៀតថា ប្រទេស​កម្ពុជា​ធ្វើ​ពិធី​នេះ​រៀងរហូត មក​គឺ​ជាប់​តំណ មកពី​សមយុទ្ធ​ក្នុងសម័យ​បុរាណ​នេះឯង​។​

​ឯកសារ​ខ្លះ​និយាយថា​ព្រះរាជ ពិធីបុណ្យ​អុំទូក​គឺជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា​។ បុណ្យ នេះ​មាន​រូបភាព​ប្រហាក់ប្រហែល​នឹង​បុណ្យ​ប្រចាំ​រដូវ​របស់​ជនជាតិ​អឺរ៉ុប ដែលមាន​ឈ្មោះថា សាំង​ហ្ស​ង់ ដែល បច្ចុប្បន្ន​ប្រារព្ធ​ធ្វើ​នៅ​អឺរ៉ុប​ខាងជើង​។​

​ប្រពៃណី​ខ្លះ​មាន ប្រវត្តិ​ជាប់ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ប្រវត្តិ​ព្រះពុទ្ធ​ជា​ម្ចាស់ ប៉ុន្តែ​ការបកស្រាយ​មួយ ដែល អាច​យកជាការ​គ្រប់គ្រាន់​គឺ​ក្នុង​បំណង «​ដឹងគុណ​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បានផ្តល់​ដល់​ជីវភាព រស់នៅ និង​សុខុមាលភាព​ចំពោះ​ទឹកដី​វិញ ដែល​យើង​នាំគ្នា​ធ្វើឱ្យ​កករ​ល្អក់​»​។​

ការបកស្រាយ​ចុងក្រោយ​នេះ​គឺ​ដូចគ្នា​បេះបិទ​ទៅនឹង​ទំនៀមទម្លាប់​នៃ ព្រហ្មញ្ញ សាសនា​ហើយ​ស្រប​នឹង ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ ប្រជាកសិករ​យើង​។​

​ព្រះ​រាជពិធី​បុណ្យអុំទូក​ប្រព្រឹត្តទៅ​នៅ ថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹង​រដូវ​ទឹកជំនន់ ដែល​ក្នុង​រយៈពេល ប៉ុន្មាន​ខែ​ហើយ​បានធ្វើឱ្យ​បឹងបួ​ទាំងឡាយ​ក្លាយទៅជា​សមុទ្រ​ដ៏​ធំ ល្វឹងល្វើយ ហើយក៏​បញ្ជាក់ទៀតថា​ពេល នោះ​ស្រូវ​ក្នុង​ស្រែ​កំពុងតែ​ទុំ​ហើយ​។ នៅពេលដែល​ទឹកទន្លេ​មេគង្គ​លិច​ជន់ «​សីហា​-​វិច្ឆិកា​» ទឹកជំនន់​ដ៏​សន្ធឹក សន្ធាប់​បាន​ចូល​ចាក់​ស្រោចស្រព​បឹងបួ​តាមរយៈ​ទន្លេសាប ដែល​ហូរ​ពី​ត្បូង​ទៅ​ជើង​។​

​ដល់​រដូវ​ទឹក​ស្រក​ដែល​ចាប់ផ្តើម​នៅ ខែវិច្ឆិកា​ទឹក​បឹងបួ​ហូរ​ត្រឡប់​តាម​ទន្លេសាប​ដដែល​ពី​ជើង​មក​ត្បូង​វិញ​។ ជំនន់​នៃ​ទន្លេមេគង្គ​ពិសេស​ជំនន់​នៅតាម​បឹងបួ​មាន​ប្រភព​មកពី​ប្រទេស​ចិន ដ៏​សែនឆ្ងាយ​បានផ្តល់​នូវ​ជីវភាព ស្រែចម្ការ​នៅ​ប្រទេស​កម្ពុជា​។​ដីល្បាប់​ដែល​បាន​ដោយសារ​ទឹកជំនន់​នៃ​ទន្លេ បឹងបួ​ទាំងឡាយ​បានធ្វើឱ្យ​ដី​មាន ជីវជាតិ បង្ក​បាន​នូវ​ធនធាន​សម្បូរបែប​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ដំណាំ ទាំងឡាយ​ដែល​កសិករ​ធ្វើតាម​ចង្វាក់​នៃ​ទឹក​ស្រក​បានផ្តល់​នូវ​ផល​យ៉ាងច្រើន រាំង​ស្កាត់​នូវ​គ្រោះ​ទុរ្ភិក្ស និង​ផ្តល់នូវ​សុភមង្គល​។​ដូច្នេះហើយ​បានជា​ដល់​រដូវ​ទឹក​ស្រក បុរាណ​ខ្មែរ​យើង​កំណត់​យក​ថ្ងៃពេញបូណ៌មី ខែកត្តិក​ជា​រៀងរាល់ឆ្នាំ រៀបចំ​ពិធី​អុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដើម្បី​សម្តែង​នូវ​មនោ ស​ញ្ចេ​ត​នា​ដឹងគុណ​ទន្លេមេគង្គ និង​ទន្លេសាប​ដែល​បានផ្តល់​ជីវជាតិ​យ៉ាងសំខាន់​បម្រើ​វិស័យ​កសិកម្ម​។​

​ព្រះរាជ​ពិធីបុណ្យ​នេះ​តែងតែ​ប្រារព្ធ​ក្នុង​រយៈពេល​៣​ថ្ងៃ​គឺ​ពី ថ្ងៃ​១៤​កើត​១៥​កើត​និង​ថ្ងៃ​១​រោច​ខែកត្តិក នៅតាម​ដង​ទន្លេសាប​៕​ប្រភព​៖CEN

​gbvhgbbb

បក្សប្រឆាំងបង្ហាញភាពទន់ភ្លន់​ស្វែង រក​ជួប​បក្ស​កាន់អំណាច​ដើម្បី​ជជែក​ពី​បញ្ហា​លោក សម រង្ស៊ី​

​ភ្នំ​ពេ​ញ៖​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​រសៀល​ថ្ងៃនេះ លោក កឹម សុខា អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រក​មធ្យោបាយ​ជួប​គណបក្សកាន់អំណាច​ឆាប់ៗ ដើម្បី​ដោះស្រាយ​នយោបាយ​កំពុង​ជាប់គាំង ជាពិសេស​ករណី លោក សម រង្ស៊ី និង​ការឯកភាព​ជាតិ​។​

​លោក កឹម សុខា អះអាង​នៅពេល​លោក​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃទី​២៤ វិច្ឆិកា នេះ​ថា ជំនួប​នោះ​នឹងធ្វើ​យ៉ាងណា​ដើម្បី​រក​ច្រកចេញ គឺ​រក​លទ្ធភាព​ដើម្បី​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិល​ចូល​ស្រុក​វិញ​ឆាប់ៗ បន្ទាប់ពី​តុលាការ​ចេញ​ដីកាចាប់ខ្លួន​ជុំវិញ​បទ​បរិហារកេរ្តិ៍​កាលពី ជាង ៧​ឆ្នាំមុន​។​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ខ្មែរ​ឯកភាព​ជាតិ​ដើម្បី​បម្រើ​ប្រទេសជាតិ​ដោយ​ភាពស្មោះត្រង់​នឺង​គ្នា​ទើប​សង្គមជាតិ​មាន​យុត្តិធម៌​។​

​ក្នុង​ដំណើរ​វិលត្រឡប់​នេះ ក៏​មានការ​អមដំណើរ​ដោយ​តំណាងរាស្ត្រ​បក្សប្រឆាំង​២​រូប​ទៀត​ដែល​ចេញពី​មន្ទីរពេទ្យ​ព្យាបាល​របួស​ដោយ​ហិង្សា​នៅក្បែរ​មន្ទីរ​រដ្ឋសភា​នាពេល​កន្ល​មក​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ។​

​គួររំឭកថា លោក កឹម សុខា បាន​ចាក​ចេញពី​ប្រទេស​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅកាន់​ប្រទេស​៣​នៅ​អាស៊ី​គឺ​ប្រទេស​ម៉ុង​ហ្គោ​លី ជប៉ុន និង​កូរ៉េខាងត្បូង​។ ការធ្វើដំណើរ​របស់​មេ​ដឹកនាំ​បក្សប្រឆាំង​ទាំង​២​នេះ​មានការ កត់សម្គាល់ថា​គឺ​ដើម្បី​ស្វែងរក​ជំនួយ​ផ្លូវចិត្ត​ពី​បរទេស​ករណី​នយោបាយ​នៅ​កម្ពុជា​។ ប៉ុន្តែ​ចំពេល​ដែល លោក សម រង្ស៊ី ត្រូវ​តុលា​ការចេញ​ដីកាចាប់ខ្លួន​ករណី​បរិហារកេរ្តិ៍​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ដែល​ប្រធាន​គណបក្សប្រឆាំង​នេះ​ចោទថា​ជា​មេ​គុក​បឹងត្របែក​នៃ​របប​ខ្មែរក្រហម ។​

លោក​អនុប្រធាន​គណបក្សប្រឆាំង​ធំ​នេះ​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​លោក​មើលឃើញថា​ដើម្បីឱ្យ​ស្ថានការណ៍​នេះ​វិល​មករក​ភាពប្រក្រតី​វិញ​លុះត្រាតែ​អ្នកនយោបាយ ខ្មែរ​ជាពិសេស​គណបក្ស​ធំ​២​បង្ហាញ​ឆន្ទៈ​ដូចគ្នា​គឺ ស្មោះត្រង់​នឹង​ជាតិ​ឯកភាព​ជាតិ​ទើប​ប្រជាជនមាន​សន្តិភាព​។ លោក​អះអាងថា​នឹង​ស្នើ​ជួប​មេដឹកនាំ គណបក្សកាន់អំណាច​ដើម្បី​រក​ការយល់​ចិត្ត​គ្នា​ឡើងវិញ​ករណី​ហិង្សា​នយោបាយ​ដែល​កើតមាន​មកនេះ​។​

​នៅ​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គេ​ឃើញ​មាន​អ្នកគាំទ្រ​មានចំនួន តិចតួចប៉ុណ្ណោះ មក​ទទួល​ដំណើរ​វិលត្រឡប់​លោក កឹម សុខា ៕ដោយ៖ខេមរា

gfvcgggលោក កឹម សុខា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥

​

អគិ្គភ័យឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​​នៅ​បឹង​កក់១​អស់​ជា​ច្រើន​ខ្នង

ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋក្នុងមួយរំពេចភ្នែក ស្ទើរទាំងស្រុង នៅវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ក្នុងហេតុការណ៍​នេះ មានផ្ទះប្រជាពលរដ្ឋប្រមាណ ១៥គ្រួសារឆេះអស់ទាំងស្រុង។

លោក ហ៊ុន សុធី អធិការនគរបាល ខណ្ឌទួលគោក បានដឹកនាំកម្លាំងនគរបាលរបស់លោក និងអាជ្ញាធរមូលដ្ឋាន បានជួយអន្តរាគមន៍ក្នុងការបាញ់ពន្លត់នេះ។

ហេតុការណ៍នេះនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេxxxxxxxxxxxx

ប្រទះឃើញគ្រាប់បែកដៃមួយគ្រាប់ នៅសួន​ច្បារមាត់ស្ទឹងសង្កែ

បាត់ដំបង៖គ្រាប់បែកដៃមួយគ្រាប់ ត្រូវបានប្រជា​ពលរដ្ឋ ដែល​តែងតែចេញ​ទៅហាត់​ប្រាណ នៅតាម​សួនច្បារ ប្រប​មាត់​ស្ទឹងសង្កែ ត្រើយខាងកើត ស្ថិតទល់​មុខវត្តសង្កែ ក្រុង​ខេត្តបាត់ដំបង ប្រទះឃើញនៅ​វេលាម៉ោង​០២ៈ៣០នាទី  ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ មុននេះបន្តិច។

ប្រជាពលរដ្ឋម្នាក់ ដែលប្រទះឃើញនេះ បាន​រាយការណ៍​ទៅកម្លាំងសមត្ថ​កិច្ចប៉ូលីស​បង្ក្រាប​នៃស្នង​ការ​ប៉ូលីសខេត្ត បាត់​ដំបងភ្លាមៗ តាមទូរស័ព្ទ ហើយសមត្ថកិច្ច​បានចុះមកភ្លាមៗតែម្តង។
ប្រភពពី​សមត្ថកិច្ចចុះពិនិត្យហេតុការណ៍ បាន​ឲ្យដឹងថា៖ គ្រាប់បែកដៃ ដែល​ប្រជា​ពលរដ្ឋ​ប្រទះឃើញនេះ សមត្ថកិច្ច​បាន​ទំនាក់​ទំនង​ខាងអង្គភាព​ភាពស៊ីម៉ាក់ ឲ្យចុះមកពិនិត្យ និងយក​គ្រាប់នេះ ទៅរក្សា​ទុកហើយ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា៖ គ្រាប់​បែក​ដៃមួយ​គ្រាប់ ដែលគេប្រទះ​ឃើញ​នេះ គឺជា​គ្រាប់បែក​ដៃប្រ​ភេទHongrenat M67 ផលិតនៅ USA. Diamaitres 64mm. H90mm.និងមាន​ទម្ងន់​៣៩៧ក្រ.។
អ្នកឈរមើលហេតុការណ៍នេះ បានសង្ស័យថា ទំនងជាគ្រាប់បែកដៃ ដែល​អ្នកនេសាទ​តាមដងស្ទឹងសង្កែ បង់សំណាញ់​ឬនេសាទ​ប្រទះ​ឃើញ ហើយ​យកមក​បោះចោល​ និងទុកចោល​នៅលើគោកទីនេះ៕ ដោយ៖    ប៉ែន សុផល

ddddddddddd bbbbbbbbbb aaaaaaaaa

ស្រ្តី​វ័យ​ចំណាស់ម្នាក់ដេក​ស្លាប់​​ក្នុង​​ស្រែ​មាន​របួស​ក្បាល

ខេត្តកំពង់ស្ពឺៈ អ្នកភូមិប្រទះឃើញស្រ្តីវ័យ​ចំណាស់​​ម្នាក់​ដេក​​ស្លាប់​​ក្នុង​ស្រែ កាល​វេលា​ម៉ោង ១១ៈ១៥នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​​ក្នុង​ភូមិ​​ន​រាណ៏​ ឃុំ​ខ្ទុំក្រាំង ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ​។

ក្រុមគ្រួសារសពអោយដឹងថា ស្ត្រី​រង​គ្រោះ​​ខាង​លើ​ មាន​ឈ្មោះ ​ទូច ​ញឹក ​ភេទ​ស្រី​ អាយុ​៧១​ឆ្នាំ ​រស់នៅភូមិ​ន​រាណ៏​ ឃុំ​ខ្ទុំក្រាំង ស្រុក​សំ​រោង​ទង​ ខេត្ត​កំពង់ស្ពឺ ដែលមុន​ពេលកើតហេតុ រូប​​​គាត់​បាន​ដឹក​គោ​​​ទៅ​ចង​​​​នៅ​ម្ដុំ​កន្លែងកើតហេតុនោះ ក៏ប្រទះ​ឃើញ​ស្រ្តីនោះ​ដេក​ស្លាប់​ក្នុង​ស្រែ​​​បាត់​ទៅ​ហើយ​។

សមត្ថកិច្ច​​បានធ្វើការពិនិត្យ ដោយរក​ឃើញថា ស្រ្តីរូបនេះ​ត្រូវបានឃាតករវាយនឹងវត្ថុរឹង ចំក្បាលចំនួន៣កន្លែង ​​រួច​ជាន់​ពន្លិច​​ក្នុងទឹក​ស្រែក​ឲ្យ​ស្លាប់​តែ​ម្ដង​។

​ពាក់ព័ន្ធ​នឹង​ករណី​​ខាង​លើ​នេះ សមត្ថ​កិច្ច​បាន​​ធ្វើ​​​ឃាត់​​ខ្លួន​​ជន​សង្ស័យ​ម្នាក់ដែលជា​​គូ​​ទំនាស់​​ដីធ្លី​ជាមួយ​​ជនរងគ្រោះ​​ យក​មក​​​សួរ​​នាំ​​នៅ​​ស្នងការ​នគរបាល ​ខេត្ត​កំពង់ស្ពឺ​ រីឯសព​ជន សមត្ថកិច្ចបាន​ប្រគល់​អោយ​គ្រួសារ ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

888888888 777777777777 999999999