All posts by មេគង្គ ប៉ុស្តិ៍

ប្រជាកសិករម្នាក់​ស្លាប់ ២នាក់ទៀត​រងរបួស​ធ្ងន់ ខណៈបើក​ម៉ាស៊ីន​ច្រូត​ស្រូវជាន់​មីនតោន​

បាត់ដំបង៖​មនុស្សម្នាក់ស្លាប់ និង២នាក់ទៀត បាន​រង​របួស​ធ្ងន់ ក្នុងពេលដែល​បើកបរម៉ាស៊ីន ច្រូតកាត់​ស្រូវកិន​ចំគ្រាប់​មីនកប់​ក្នុងដីស្រែដែលបន្សល់​ទុក​កាលពី​សម័យ​សង្គ្រាម​ផ្ទៃក្នុង​នៅ​កម្ពុជា។

គ្រាប់មីន និងយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ​នៅតែបន្ត​ការ គំរាមកំ​ហែង​សម្លាប់ជីវិត​មនុស្ស និងបង្ក​ការ​រង គ្រោះថ្នាក់​ជាបន្តប​ន្ទាប់ នៅលើផ្ទៃ​ដី​បង្ក​បង្កើន ផល​ស្រែ​ចម្ការ របស់​អ្នកភូមិ និងបង​ប្អូន ប្រជា​កសិករ ដែល​ស្ថិត​នៅក្នុង ឃុំអំពឹល​ប្រាំដើម នៃស្រុក​បវេល ខេត្ត​បាត់​ដំបង បណ្តាល​ឲ្យ មនុស្ស​ម្នាក់ស្លាប់ និង២នាក់ផ្សេងទៀត​រងរបួស ធ្ងន់ នៅក្នុង​ហេតុការណ៍​បើកម៉ាស៊ីន​ច្រូត​ស្រូវ​ជាន់​មីនខណៈ​ប្រជាកសិករ​នាំគ្នា​ប្រើប្រាស់​នូវម៉ាស៊ីន ច្រូត​ស្រូវធ្វើការ​ប្រមែ​ប្រមូល​ទិន្នផល និងកសិផល​ស្រូវរបស់​ខ្លួន កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រឹកម្សឹលម៉ិញនេះ ។

សមត្ថកិច្ច និងសាក្សីនៅ​កន្លែងកើត​ហេតុ បានឲ្យដឹងថា៖ ហេតុ​ការណ៍​គួរឲ្យ​រន្ធត់នេះ បានកើត ឡើងនៅព្រឹកម៉ោង ៩:៤០នាទី ថ្ងៃខែឆ្​នាំខាងលើស្ថិតនៅ​ភូមិសៀម​ (ចំណុចទួល ធ្នង់) ក្នុងភូមិ​សាស្ត្រ ឃុំអំពឹល​ប្រាំដើម ស្រុក​បវេល ដោយសារ តែម៉ា​ស៊ីន​ច្រូត​កាត់ ប្រមូលផល​ស្រូវបើក​ទៅជាន់មីន​តោន ដែលកប់​ក្នុងស្រែ​ក្នុងសម័យ​សង្គ្រោម​កន្លងមក។

ជនរងគ្រោះរហូតដល់បាត់បង់​ជីវិត ខណៈបញ្ជូន​មកកាន់​មន្ទីរពេទ្យ​នៅឯខេត្ត​បាត់​ដំបង គឺ៖ ជនរងគ្រោះ ឈ្មោះ ឃឹម សីហា  ភេទ ប្រុស អាយុ៣២ឆ្នាំ មានទី​លំនៅ នៅភូមិព្រៃ​ទទឺង ឃុំបវេល ស្រុកបវេល។ ចំណែក ជនរង​គ្រោះ​ធ្ងន់​២នាក់​ទៀត មាន៖ ១.ឈ្មោះ ដួល នួន (ប្រុស) អាយុ៣២ឆ្នាំ, ម្នាក់ទៀត​ឈ្មោះ វ៉ៃ សារួន (ប្រុស) អាយុ២៧ឆ្នាំ។ ទាំង២នាក់នេះ មានទីលំនៅ​រស់នៅក្នុង ភូមិ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ សាកសព ជនរងគ្រោះ ត្រូវ​បាន​ក្រុមគ្រួសារ​យក ទៅធ្វើ បុណ្យតាមប្រពៃណី ដោយឡែកជនរងគ្រោះ ទាំង២នាក់ កំពុងសម្រាក​ព្យាបាល​នៅក្នុងមន្ទីរ ពេទ្យ ( អ៊ីមើយិនស៊ី) Emergency ខេត្ត បាត់ដំបង៕ ដោយ៖ ប៉ែន សុផល

4444444 22222222 555555555 6666666666666

បឹងកេត​អង្គរ​ប៉ះ Yangon FC របស់​មី​យ៉ាន់​ម៉ា​

បាល់ទាត់​៖​សម្រាប់​ការប្រកួត​ពានរង្វាន់ Toyota Mekong Cup Championship 2015 ក្រុម​បឹងកេត​អង្គរ​របស់​កម្ពុជា នឹង​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​របស់​មី​យ៉ាន់​ម៉ា Yangon FC នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​ខាងមុខនេះ​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដើម្បី​ប្រជែង​ឡើងទៅ​វគ្គ​បន្ទាប់​។
​បឹងកេត​ទើបតែ​ឡើងមក​លេង​នៅ​លី​ក​កំពូល​កម្ពុជា​នៅ​ឆ្នាំ​២០១២ ហើយក៏​បានឈ្នះ​ជើងឯក​ក្នុង​ឆ្នាំ​នោះ​តែម្ដង​។ បឹងកេត​ធ្លាប់​ចេញទៅ​ប្រកួត​ពានរង្វាន់ AFC President’s Cup បាន​ម្ដង​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​ធ្លា​ក់នៅ​វគ្គ​ចែក​ពូ​ល​។ Yangon United វិញ ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក​លី​ក​កំពូល​របស់​មី​យ៉ាន់​ម៉ា បាន ៤​ដង (២០១១ , ២០១២ , ២០១៣ និង ២០១៥) ។ ចំពោះ​ពានរង្វាន់​អន្តរជាតិ​វិញ Yangon ធ្លាប់បាន​ទៅលេង​ពានរង្វាន់ AFC Cup ៣​ដង ដោយ​អាច​ឡើងទៅ​វគ្គ​១៦​ក្រុម​បាន​២​ដង​។​
​គួរ​បញ្ជាក់ថា ការប្រកួត​ក្នុង​ពានរង្វាន់ Toyota Mekong Cup 2015 នេះ​វិញ ក្រុម​បឹងកេត​អង្គរ​បាន​យកឈ្នះ​ក្រុម​ឡាវ Lao Toyota FC ដោយ​លទ្ធផល ២-០ ខណៈដែល​ក្រុម Yangon FC វិញ បាន​យកឈ្នះ​ក្រុម​ឡាវ​នេះដែរ ដោយ​លទ្ធផល ៥-២ ។ ដូច្នេះ​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ គឺ​ខាង​ក្រុម​បឹងកេត​ត្រូវការ​ឈ្នះ​ដាច់ខាត​៕

art13.1

​

ទ័ពអាកាស​រុស្ស៊ី​កម្ទេច​រថយន្ត​ដឹក​ប្រេង​របស់ ISIS ១០០០​គ្រឿង​នៅ​ស៊ី​រី​

​ស៊ី​រី​៖​រថយន្ត​ដឹក​ប្រេង​ឆៅ​ចំនួន​១០០០​គ្រឿង​ដែល​ក្រុម​ឧទ្ទាម​ISIS​ប្លន់​បាន​ត្រូវបាន​កងក​ម្លាំ​អាកាស​រុស្ស៊ី​បាញ់​កម្ទេច ខណៈ​កំពុង​ដឹក​ប្រេង​បញ្ជូន​ទៅកាន់​ខេត្ត al-Raqqa ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​សារព័ត៌មាន ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​
​តាម​ប្រភពពី​សារព័ត៌មាន SANA ផ្សាយ​ថា ក្នុង​ប្រតិបត្តិ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី ក្នុង​រយៈពេល​ត្រឹម​ប្រាំ​ថ្ងៃ បាន​បំផ្លាញ​ក្បួន​រថយន្ត​ដឹក​ប្រេង និង​អណ្តូង​ចម្រាញ់​ប្រេង​របស់​ពួក​ឧទ្ទាម ដែល​ស្ថិតនៅ​ខេត្ត al-Raqqa ជា​រដ្ឋធានី​ផ្ទាល់​របស់​ពួក​ឧទ្ទាម ISIS និង​អណ្តូងប្រេង​ដែល​ស្ថិតក្នុង​ខេត្ត Deir al-Zour ភាគ​ខាងកើត ប្រទេស ស៊ី​រី​ផងដែរ​។​
​គួរ​បញ្ជាក់ថា ប្រេង​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ ដែល​ពួក​ឧទ្ទាម ISIS ពឹង​ផ្អែកលើ​ដើម្បី​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​ក្នុងប្រទេស ស៊ី​រី និង​បរទេស​៕

1

​

ហេតុការណ៍​បាក់​ដី​នៅ​មី​យ៉ាន់​ម៉ា​សម្លាប់​មនុស្ស​១១៣​នាក់​

​មី​យ៉ាន់​ម៉ា​៖​យោងតាម​សារព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់​១១៣​នាក់​ហើយ​ក្នុង​ហេតុការណ៍​បាក់​ដី​អណ្តូងរ៉ែ​នៅ​រដ្ឋ Kachin ភាគ​ខាងជើង​ប្រទេស មី​យ៉ាន់​ម៉ា បន្ទាប់ពី​សាកសព​៩​នាក់​ទៀត​ត្រូវបាន​យកចេញ​នៅ​ថ្ងៃ​ចន្ទ​។​
​តាម​ប្រភពព័ត៌មាន​ពី​ប៉ូលិស​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ភាគច្រើន​ជា​ជនជាតិភាគតិច​។​
​គួរ​បញ្ជាក់ថា ហេតុការណ៍​បាក់​ដី​នេះ បាន​កើតឡើង​តាំងពីព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​កន្លងទៅនេះ ខណៈ​កម្មករ​អណ្តូងរ៉ែ​ទាំងនោះ​កំពុង​សម្រាក​នៅក្បែរ​គំនរ​ដី ព្រមទាំង​បណ្តាល​ឲ្យ លំនៅដ្ឋាន​ប្រមាណ​៨០​ខ្នង​ត្រូវ​កប់​បាត់​នៅក្នុង​ដី​ផងដែរ​៕

burma-jade-mine-landslide

​

កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅក្បែរ​ព្រំដែន ទោះ​មានការ​ព្រមាន​ពី​កូរ៉េខាងជើង

​សេ​អ៊ូ​ល​៖​កូរ៉េខាងត្បូង​កាលពី​ម្សិលមិញ​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដ៏​ធំ​មួយ​ក្នុង​ដែនទឹក ក្បែរ​បន្ទាត់​ព្រំដែន ទោះបីជា​កូរ៉េខាងជើង​ព្រមាន​ថា នឹងធ្វើ​ការសង​សឹក​ដោយ​គ្មាន​ការ​ត្រា​ប្រណី​ក្តី​។ នេះ​បើ​យោង សារព័ត៌មាន Bangkok Post​។
​ ​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​បានលើកឡើង​ថា សមយុទ្ធ​យោធា​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្បែរ​កោះ​ដែល​កំពុងមាន​ជម្លោះ ក្នុង​សមុទ្រ​លឿង ដើម្បី​រំលឹក​ខួប​ប្រចាំឆ្នាំ នៃ​ការបាញ់ប្រហារ​ពី​សំណាក់​កូរ៉េខាងជើង​មកលើ​ដែនដី​កូរ៉េខាងត្បូង​កាលពី​ប្រាំ​ឆ្នាំមុន​។
​ ​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១០​កន្លងទៅនេះ ការប្រឈមមុខ​ដាក់គ្នា​រវាង​កូរ៉េ​ទាំងពីរ បណ្តាល​ភាគី​ខាងត្បូង​បាត់បង់​ជីវិត​មនុស្ស​ចំនួន​៥​នាក់​៕

art3.1

​

សមត្ថកិច្ចធ្វើការ​បង្ហាញ​ខ្លួនជន​សង្ស័យ​លួចរថយន្ត​ចំនួន​04​គ្រឿង

ភ្នំពេញៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 03នាក់ មានឈ្មោះ​1-សុខ ចំរើន ហៅ ណន 2-ជា សំណាង 3-ទូច ចន្ថា នៅចំណុច​បន្ទប់លេខ15 ផ្ទះសំណាក់​វិមាន​ថ្មី2 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។  រហូតដល់ម៉ោងប្រហែល 21:30នាទី បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ​​ ឈិន សាមុត នៅចំណុចម្តុំខាងជើង​ផ្សារថ្មី បន្ទាប់មកនៅវេលាម៉ោងប្រហែល 06:00នាទីព្រឹក ឈានចូលថ្ងៃទី22-11-2015 ក៏បន្តឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ទៀតឈ្មោះ ប្រឹង​ ធី អ្នកជួយរកម៉ូយទិញរថយន្ត (ករណីចោរកម្ម)។

សមត្ថបានធ្វើការឃាត់ខ្លួនសង្ស័យ ទាំង05នាក់ មានឈ្មោះ ដូចខាងក្រោមៈ
1-ឈ្មោះ សុខ ចំរើន ហៅ ណន ភេទ ប្រុស អាយុ​18 ឆ្នាំ​ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន:ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​មុខរបរ មិនពិតប្រាកដ។
2-ឈ្មោះ ជា សំណាង ភេទ ប្រុស អាយុ​19 ឆ្នាំ​ ជនជាតិ ខ្មែរ ទីលំ​នៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ សង្កាត់ ទឹកល្អក់3  ខណ្ឌទួលគោក​ មុខរបរ មិនពិតប្រាកដ។ 3-ឈ្មោះ ទូច ចន្ថា ភេទ ប្រុស អាយុ​35 ឆ្នាំ​ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ​ផ្ទះលេខ33  ផ្លូវ53 សង្កាត់ផ្សារថ្មី1  ខណ្ឌដូនពេញ មុខរបរ:រត់ម៉ូតូឌុប។
4-ឈ្មោះ ឃិន សាមុត ភេទ ប្រុស អាយុ​22 ឆ្នាំ​ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន​ផ្ទះលេខ22 ផ្លូវ53 សង្កាត់ផ្សារថ្មី1  ខណ្ឌដូនពេញ មុខរបេ:រត់ម៉ូតូឌុប។
5-ឈ្មោះ ប្រឹង ធី​ ភេទ ប្រុស អាយុ​45 ឆ្នាំ​ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួល  ភូមិព្រែកហូរ ឃុំតាខ្មៅ​  ខេត្តកណ្តាល មុខរបេ:រត់ម៉ូតូឌុប។

ដោយមានការឯកភាពពីលោក មាស ចន្ទ័ពិសិដ្ឋ  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យទាំង05នាក់ខាងលើបាន​សារភាពថាខ្លួន ​និងបក្ខពួក​បានធ្វើ​សកម្មភាព​​លួចរថយន្ត​​ជាច្រើន​លើកច្រើន​សារនៅ​ក្នុងភូមិ​សាស្រ្តខាងលើ ពេលធ្វើសកម្មភាពលួចរថយន្តបានហើយ ពួកខ្លួនបានយករថយន្តទាំង​នោះទៅ​លក់អោយ​មនុស្សប្រុស​ម្នាក់ឈ្មោះ ដេអិន មិន​ច្បាស់អាសយ័ដ្ឋាន ម្តុំខាង​ត្បូងរបង ក្រសួង​ការពារជាតិ (ដេអិន) និង​យក​ទៅលក់​នៅស្រុកបាតដឹង ខេត្តកំពង់ស្ពឺ។ ​ដោយឡែកជនសង្ស័យមានឈ្មោះ សុខ ចំរើន ហៅ ណន គឺជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារចំនួន 06ខែ ក្នុងឆ្នាំ​2009 នៅម2-ព្រៃស ដោះលែងក្នុងឆ្នាំ2009។
សមត្ថកិច្ចបានដកហូតសំភារ: ម៉ូតូ02 គ្រឿងម៉ាក Pulsa ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1CX-5117  និងម៉ូតូសងកូរ៉េពណ៌ ក្រហម ពាក់ស្លាកលេខ កណ្តាល-1A-2139 ប្រដាប់កាច់សោរក ចំនួន 04 និង ដែកទីបសំរាប់ស៊ក ដែកកាច់ក ចំនួនមួយ។

បច្ចុប្បន្នជនសង្ស័យទាំង05នាក់ខាងលើ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្ខពួកសេសសល់ ការិយាល័យកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត៕111111111111

បារាំង​បើក​ការវាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​

​ប៉ារីស​៖​យន្តហោះ​ចម្បាំង​របស់​បារាំង​កាលពី​ម្សិលមិញ​បាន​ហោះ​ចេញពី​នាវា​ផ្ទុក​យន្តហោះ Charles De Gaulle របស់ខ្លួន ដែល​ទើបតែ​បានដាក់​ពង្រាយ​នៅ​ភាគ​ខាងកើត​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ដើម្បី​បើក​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​។​
​យោងតាម​ព័ត៌មាន Reuters ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា មិនទាន់មាន​ព័ត៌មាន​លម្អិត​ណាមួយ​បានផ្តល់​ឲ្យ​ទាក់ទង​នឹង ប្រតិបត្តិ​ការវាយប្រហា​រ​តាម​ដែនអាកាស​ចេញពី​នាវា​ផ្ទុក​យន្តហោះ ខ្នាត​យក្ស​នេះ​នោះទេ​។​
​គួរ​បញ្ជាក់ថា នាវា​ផ្ទុក​យន្តហោះ Charles de Gaulle ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ កាលពី​ដើមខែ​វិច្ចិកា​កន្លងទៅ ដោយ​វា​តែងតែ​មានការ​អមដំណើរ​ដោយ នាវាមុជទឹក​វាយប្រហា​រ​មួយគ្រឿង​, នាវាចម្បាំង​ជាច្រើន​គ្រឿង និង​កប៉ាល់​ផ្ទុក​ប្រេង​មួយគ្រឿង​ផងដែរ​៕

471944_img650x420_img650x420_crop

​

លោកហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​ ទាំង​១០​ ត្រូវបាន​អញ្ជើញ​ទស្សនកិច្ច​នៅ​អាមេរិក

​ភ្នំ​ពេ​ញ៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំក្រោយ​។នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាជាង​៣០​ឆ្នាំ ត្រូវបាន​អញ្ជើញ​ជា​ផ្លូវការ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សេត​វិមាន​សហរដ្ឋអាមេរិក​។​

ពេល​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​២២ ខែវិច្ឆិកា លោក អូ​បា​ម៉ា បាន​ថ្លែងថា​៖ “​ដើម្បី​ឲ្យ​កាន់តែ​ប្រាក​ដដែល​យើង​រក្សា​ក្នុងការ​ពង្រឹង​ចំណងទាក់ទង របស់​យើង​នៅទីនេះ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខ្ញុំ​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស​ទៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំក្រោយ​។ ខ្ញុំ​រីករាយ​ដែល​ពួកគេ​ទទួល​ការអញ្ជើញ​របស់ខ្ញុំ ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​ការបន្ត​ការងារ​របស់​យើង​”​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុក​ការអញ្ជើញ​របស់លោក អូ​បា​ម៉ា​ជា​”​មហា​កិត្តិយស​”​សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​។ លោក​មិនទាន់​ដឹង​ពី​កម្មវិធី​លម្អិត​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ តែ​លោ​កថា​នឹងមាន​ការសម្តែង​ការគួរសម​នៅ​សេត​វិមាន ចៀស​មិន​ផុត​នោះទេ​។​

គួររំឭកថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនដែល​ត្រូវបាន​អញ្ជើញ​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​សេត​វិមាន​នោះទេ ចាប់តាំងពី​ការ​កាន់អំណាច​របស់លោក​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​។​ប៉ុន្តែ កាល​ចុងខែ​កញ្ញា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ទីក្រុង​ញ៉ូ​យ៉​ក ដើម្បី​ចូលរួម​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ​លោក​មិន​ត្រូវបាន​អញ្ជើញ​ជា​ផ្លូវការ​ដោយ​ប្រធានាធិបតី​អាមេរិក​ទៅ​ទស្សនកិច្ច​នៅ​សេត​វិមាន​នោះទេ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សេត​វិមាន ទំនាក់ទំនង​រវាង​អាស៊ាន និង​អាមេរិក​ត្រូវបាន​ពង្រីក​គួរ​ឲ្យ​កត់សម្គាល់​ចាប់តាំងពី​ឆ្នាំ​១៩៧៧ មក​៕ដោយ៖រដ្ឋាgvfcggg

​

ម៉ែ​អា​ម៉េង នៅតែ​ជា​មេ​នាំ​ជង្គង់ និង​ស្លាបមាន់​ខូចគុណភាព​ពី​ថៃ​ចូល​ខេត្ត កោះកុង​

​ខេត្តកោះកុង ៖​ក្នុង​មួយថ្ងៃៗ​មាន​ជង្គង់ និង​ស្លាបមាន់ ខូចគុណភាព​មិនតិច​ជាង​៦​តោន​ឡើយ​ត្រូវបាន​ឈ្មួញ​ឈ្មោះ​ហៅ​ក្រៅ​ថា ម៉ែ​អា​ម៉េង នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រក​ខេត្តកោះកុង​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ថា ជង្គង់ និង​ស្លាបមាន់ រាប់​តោន​ត្រូវបាន​នាំចូល​មក​ឡើង​ផែ​នៅ​តំបន់​កែវផុស ក្នុងនោះ​មាន​មួយចំនួន​ខូចគុណភាព​។​ទំនិញ​នេះ​ត្រូវគេ​នាំចូល​ដោយ​លួច​បង្កប់​ជាមួយ​ទំនិញ​ផ្សេងៗ​ទៀត​ដឹក​តាម​ទូក​មក​ឡើង​នៅ​តំបន់​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។ មានពេលខ្លះ​ឈ្មួញ​រូបនេះ​បានធ្វើការ​ដឹកជញ្ជូន​ចល័ត​ទៅ​ឡើង​នៅ​តំបន់ កែវផុស ឬ​អណ្តូងទឹក ស្រែអំបិល និង​ថ្ម​រូង​ផងដែរ ដើម្បី​បង្វែរ​ដាន​ភ្នែក​សមត្ថកិច្ច បន្ទាប់មក​ទើប​គេ​លើកដាក់​ដឹក​តាម​រថយន្ត​ចូលមក​កាន់​រាជធានី​ភ្នំពេញ​ឆ្លងកាត់ តាមផ្លូវ​ជាតិ​លេខ ៤៨ និង​ផ្លូវជាតិ​លេខ ៤ យកមកចែក​ចាយ​តាម​ទីផ្សារ​នៅក្នុង​ខេត្ត និង​ចេញ​ទៅតាម​តំបន់​ផ្សេងទៀត​។

​អ្នកស្រុក​ខេត្តកោះកុង​បាននាំគ្នា​លើកឡើងថា ទោះជា​ជ​ង្គ​ង​មាន់ និង ស្លាបមាន់ ត្រូវបាន​ហាមឃាត់​មិន​អនុញ្ញាតអោយ​នាំចូល​ព្រោះ​វា​ខូចគុណភាព​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​បែបណាក៏ដោយ ក៏​មន្ត្រី​ជំនាញ​ខិលខូច​មួយចំនួន​នៅតែ​ឃុបឃិត​ឲ្យ ម៉ែ​អា​ម៉េង លួច​នាំចូល​យ៉ាង​សន្ធឹកសន្ធាប់​ដែរ ។​ករណី​ស៊ុមគ្រលំ​គ្នា​នេះ​រឹតតែ​ធ្វើ​ឲ្យ​ឈ្មួញ​ស្រី​ជើង​ខ្លាំង​ហៅ ម៉ែ​អា​ម៉េង ​ម្នាក់នេះ នៅតែមាន​ឥទ្ធិពល​កាន់តែខ្លាំង ម្យ៉ាងទៀត​ក៏មាន​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​ពាក់​ផ្កាយ​លើ​ស្មា​ម្នាក់​ជា​អ្នក​រត់ការ​កាង​ឲ្យ ម៉ែ​អា​ម៉េង ថែម​ទៀតផង​។​

ទោះជា​យ៉ាងណា​ពួកគាត់​ពុំបាន​បង្ហាញ​ពី​អត្តសញ្ញាណ និង​តួនាទី​ពិតប្រាកដ​របស់ ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​រូបនោះ​ឡើយ ប៉ុន្តែ​សន្យាថា នៅ​លេខ​ផ្សាយ​បន្ទាប់​ពួកគាត់​នឹងធ្វើ​ការ លាតត្រដាង​ពី​ឈ្មោះ អត្តលេខ និង​មុខតំណែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​រូបនោះ ដើម្បីឱ្យ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជ្រាប ប្រយោជន៍ ចាត់វិធានការ​ទៅតាម​បទបញ្ជាផ្ទៃក្នុង​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​។ ម្យ៉ាងទៀត ដើម្បី​រក្សា​នូវ​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី​នគរបាលជាតិ កុំអោយ​ចេះតែ​នាំគ្នា​យក​អំណាច​បុណ្យស័ក្តិ និង​តួនាទី​ទៅ​កាង អោយ​ឈ្មួញ​រកស៊ី​ខុសច្បាប់ ដែលជា​កត្តា​បណ្តាលអោយ​រដ្ឋ​មានការ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

គួរ​បញ្ជាក់ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​ធ្វើការ​ព្រមាន​ចំពោះ​កងកំលាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ណា ដែល​យក​តួនាទី និង​អំណាច​ទៅរក​ស៊ី​ខុសច្បាប់ ឬ​ធ្វើជា​ខ្នងបង្អែក​អោយ​ឈ្មួញ​រកស៊ី​ខុស ច្បាប់​ត្រូវតែ​ដកខ្លួន​ថយ​ជាបន្ទាន់​។

​ជាក់ស្តែង​ដូចជា លោក​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​ម្នាក់នេះ​មិន​ត្រឹមតែ​មិន​ដកថយ​បញ្ឈប់​ធ្វើជា ខ្នងបង្អែក​អោយ​ឈ្មួញ​រកស៊ី​ខុសច្បាប់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន គឃ្លើន និង​កំពុង​ប្រឆាំង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ថែម ទៀតផង ដែល​ថ្នាក់លើ​គួរតែ​ចាត់វិធានការ​ដាក់ពិន័យ​តាម​បទបញ្ជាផ្ទៃក្នុង​ជាបន្ទាន់ ៕dcxdsbbbhbgvfdddhbgvaaagvfgdccc

​

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប ចាញ់​កីឡាករ​ថៃ​ទាំង​អាម៉ាស់​

​ភ្នំ​ពេ​ញ៖ការប្រកួត​អន្តរជាតិ​កាលពី​ថ្ងៃអាទិត្យ​ទី​២២ វិច្ឆិកា កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប ដែល​អ្នកណា​ក៏​ស្គាល់​ថា​ជា​កីឡាករ​លំដាប់​ជួរមុខ​ក្នុង​ប្រភេទ ទម្ងន់​រៀងខ្លួន​បាន​បរាជ័យ​យ៉ាង​អាម៉ាស់​ព្រម​គ្នា​នៅលើ​សង្វៀន ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ក្រោម​ការប្រកួត​ជាមួយ​កីឡាករ​ថៃ​។ នោះ​ជា​លទ្ធផល​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​ខកចិត្ត​បំផុត ដោយសារតែ​កីឡាករ​ថៃ​ស៊ី​ផុយ​ទាំងអស់​នៅក្នុង​ការប្រកួត ។​
​
ចាត់ទុកថា​ជា​លើក​ទី​១​ដែល​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ត្រូវ​កីឡាករ​ថៃ​កាច់​បំបាក់​ព្រម​គ្នា​នៅលើ​សង្វៀន​រួមគ្នា ដោយ​សូម្បីតែ​ក្រេ​ឌី​ត​និង​ស្នាដៃ​របស់​អ្នក​ទាំង គឺ​មិន​ទំនង​នឹង​ជួប​លទ្ធផល​បែប​ហ្នឹង​។ កីឡាករ​ឈិន ក្វាន់​ង៉ុ​យ ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម បាន​ក្លាយជា​អ្នកចាញ់​យ៉ាង​អាម៉ាស់​ក្រោម​ដៃ​កីឡាករ​ថៃ ឈ្មោះ​Phay Noy​។

ការប្រកួត​របស់​អ្នក​ទាំងពីរ​មាន​សភាព​ប្រ​ផះ​ប្រ​ភីង​បំផុត​សម្រាប់ កីឡាករ​កម្ពុជា ជាពិសេស​ក្នុងពេល​កីឡាករ​ថៃ​បញ្ចេញ​កណ្ដាប់ដៃ​និង​បច្ចេកទេស​ទាត់ ធាក់​របស់ខ្លួន​យ៉ាង​រស់​រវើក​។ កីឡាករ​កម្ពុជា​បានបង្ហាញ​សភាព​ខឹងច្រឡោត​និង​ចាប់កំហុស​ទៅលើ គូប្រកួត នៅពេល​កីឡាករ​ថៃ​ជ្រុល​ធាក់​ចំ​ប្រដាប់​ការពារ​ធ្វើ​ឲ្យ​ថៃ ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​វាយ​សន្ធាប់​ដូច​បាវ​សាក់ នោះ​ផង​។​

​កីឡាករ​ថៃ​ល្អ​ព្រម​គ្នា​ទាំង​ដៃ ជើង​និង​កែង ក្នុងពេល​កីឡាករ​ឈិន ក្វាន់​ង៉ុ​យ ត្រូវគេ​កត់សម្គាល់ថា​ថមថយ​កម្លាំង​ស៊ុ​ហ្វ​ខុសពី​ការប្រកួត មុនៗ​ដាច់​ឆ្ងាយ​។ ពេញ​រយៈពេល​៥​ទឹក​កីឡាករ​កម្ពុជា​ចាញ់​ដាច់​តែម្ដង ក្រោម​ការ​វាយ​សម្រុក​របស់​កីឡាករ​ថៃ​។ ក្នុង​ទឹក​ខ្លះ កីឡាករ​កម្ពុជា​ទ្រមខ្លួន​យ៉ាងខ្លាំង ក្រោម​កណ្ដាប់ដៃ​និង​រន្ទះ​ជើង​របស់​ថៃ​បំផុត​។ ប៉ុន្តែ​គេ​ក៏បាន​វ័ធ​កែង​ចូល​ត្រូវ​ខ្ចប់ៗ​ធ្វើ​ឲ្យ​ថៃ​ចង់​បែក អំពិលអំពែក​ម្ដងៗ​ផងដែរ​។ ចុងបញ្ចប់​ការប្រកួត ឈិន ក្វាន់​ង៉ុ​យ ត្រូវគេ​ប្រកាសថា​ចាញ់​កីឡាករ Phay Noy ដែល លទ្ធផល​នេះ គឺ​ទោះ​មិនមាន​ការប្រកាស​ដោ​យគ​ណៈ​កម្ម​ការ ក៏មាន​អ្នក​គេ​ដឹង​រួចទៅហើយ ដោយសារតែ​៥​ទឹក​ដែល​បានធ្វើ​ឡើង គឺ​កីឡាករ​ថៃ​ឈ្នះ​ដាច់​។

​ងាក​ទៅកាន់​ការប្រកួត​អន្តរជាតិ​មួយគូ​ទៀត កីឡាករ​ល្បីឈ្មោះ ឡេះ តើក ដែល​អ្នកណា​ក៏​ស្គាល់​ថា​ជា​កីឡាករ​ប្រភេទ​ទម្ងន់​៦៩ គីឡូក្រាម ពិបាក​ស្វែងរក​ដៃគូ​ឲ្យ​ប្រកួត​ជាមួយ ក៏​ចាញ់​កីឡាករ​ថៃ​ដូចគ្នា​ផងដែរ​។ កីឡាករ​ថៃ Thann Vanlek ជា គ្រូបង្វឹក​ផង ជា​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ថៃ​ផង បាន​វាយ​បំ​បុក​ទៅលើ​កីឡាករ​កម្ពុជា​រូបនេះ ទ្រមខ្លួន​យ៉ាងខ្លាំង​តាំងពី​ទឹក​ទី​១​។ មិន​ខុសពី​គូ​ខាងលើ អ្នក​ទាំងពីរ​ក៏​ផ្ទុះ​ចម្រូងចម្រាស​ចង់​ឈ្លោះ​គ្នា​នៅលើ​រេញ ផងដែរ ដោយ​ធ្វើ​ឲ្យ ឡេះ តើក ក្លាយជា​ច្រឡោតខឹង​ហើយ​វាយ​ចេញ​បែប​កំរោល​នៅពេល​កីឡាករ ថៃ​វាយ​សម្រុក​ធ្វើ​ឲ្យ​គេ​ឈឺ​សាច់​ឬ​ពេល​ជ្រុលដៃ ឬ​ជើង​វាយ​ត្រូវ​ប្រដាប់​ការពារ ឬ​ចំ​កន្លែង​ហាមឃាត់​។ កីឡាករ​ថៃ​ក៏​សម្ដែង​សកម្មភាព​តបត​ដោយ​កំហឹង​ត្រឡប់មកវិញ ផងដែរ ដោយ​អ្នក​ទាំងពីរ​សឹង​នឹង​លែង​ស្ដាប់​លោក​អាជ្ញាកណ្ដាល ដោយសារតែ​កំហឹង​រៀងខ្លួន​។​
​
យ៉ាងណាមិញ កីឡាករ​ថៃ Thann Vanlek ត្រូវគេ​មើលឃើញថា បាន​ព្យាយាម​បន្ថយ​កំហឹង​របស់​ឡេះ តើក តាមរយៈ​សកម្មភាព​សុំទោស ដើម្បី​សម្រួល​ឲ្យ​ស្ថានភាព​តានតឹង​នៅលើ​សង្វៀន​ធូរ ស្រាល​។ គូ​នេះ កីឡាករ​ថៃ វាយ​បាន​តិច ប៉ុន្តែ​មួយ​ដៃ​មួយ​ជើង​របស់គេ​ត្រូវចំ​គោលដៅ​។ ផ្ទុយទៅវិញ កីឡាករ​ឡេះ តើក វាយ​ចេញ​បែប​កំរោល​និង​វាយ​ចេញ​បាន​ច្រើន ប៉ុន្តែ​តិច​ណាស់​ត្រូវចំ​ចំណុច​បាន​ពិន្ទុ​។ អ៊ីចឹង​ហើយ ទើប​កីឡាករ​កម្ពុជា​បាន​ក្លាយជា​អ្នកចាញ់​ពិន្ទុ​កីឡាករ​ថៃ​មិន ខុសគ្នា​នៅក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​។​

​លោក ញាណ សុធី អ្នករៀបចំ​ការប្រកួត​យល់ថា​នេះ​ជា​លើក​ទី​១ ដែល​កីឡាករ​បរទេស​ស៊ីដាច់​កីឡាករ​កម្ពុជា​តែម្ដង បើ​ធៀប​នឹង​ការប្រកួត​កន្លងមក គឺ​រមែង​ឈ្នះ​មួយ​ចាញ់​មួយ​ឬ​យ៉ាងហោច​ក៏មាន​ស្មើគ្នា​ដោយ​មិន មែន​កីឡាករ​ថៃ​ឈ្នះ​ទាំងអស់​នៅលើ​សង្វៀន​តែមួយ​បែបនេះ​។ លោក​ថា​ជា​រឿង​ភ្ញាក់ផ្អើល​ដែល​ម្ចាស់​ខ្សែក្រវាត់ និង​ជា​ជើង​ខ្លាំង​ពិបាក​រក​គូប្រកួត​របស់​កម្ពុ​ជាប​រា​ជ័យ ព្រម​គ្នា នៅក្នុង​ការប្រកួត​អន្តរជាតិ​។ លោក​មាន​គម្រោង​ឲ្យ​អ្នក​ទាំង​៤​ឡើង​សងសឹក​គ្នា ប៉ុន្តែ​មិនទាន់​ដឹងថា​តើ​ដល់​ថ្ងៃ​ណា​ពេលណា​ឲ្យ​ពិតប្រាកដ​នោះទេ​៕ប្រភព៖VOD

uhygyhuuu

​កីឡាករ​ឈិន ក្វាន់​ង៉ុ​យ និង​កីឡាករ​ថៃ​Phay Noy

​gvcgvbbbកីឡាករ​ល្បីឈ្មោះ ឡេះ តើក និង​កីឡាករ​ថៃ កីឡាករ​ថៃ Thann Vanlek

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​សម្ពោធ​ផ្លូវ​៦​ខ្សែ​ចម្ងាយ​ជិត​១០០​គ​.​ម ក្នុង​ខេត្តបាត់ដំបង​

​បាត់​ដំប​ង៖ផ្លូវ​ចំនួន​០៦​ខ្សែ​ប្រវែង​៩១,៨២៥​គ​.​ម នៅតាម​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ប្រារព្វ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ចំណុច​ទំនប់​វត្ត​ទួល​ពង្រ ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លោក ខាន់ ម៉ា​ណេ​រ ទីប្រឹក្សា​សម្តេច​ក្រឡាហោម និង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង បាន​គូសបញ្ជាក់​ក្នុង​របាយការណ៍​ស្វាគមន៍​ថា​៖ ផ្លូវ​ដែល​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងថ្ងៃនេះ គឺជា​ផ្លូវ​ប្រភេទ​កៅស៊ូ DBST និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម ក្នុងនោះ​រួមមាន​៖

ទី​១.​ផ្លូវ​ដែល​អនុវត្ត​គម្រោង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង មាន​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​DBST ចំនួន​០៣​ខ្សែ ជា​ផ្លូវ​ខេត្ត​លេខ​១៥៦ BB២ ប្រវែង​១៨,៥០០​គ​.​ម , ផ្លូវ​ខេត្ត​លេខ​១៥៤ H១ ប្រវែង ៤,៩០០​គ​.​ម​, ជួសជុល​ផ្លូវជាតិ​លេខ​៥៧ (​ជួសជុល​ជា​កំណាត់ៗ​)​ប្រវែង​០៣​គ​.​ម​, និង​ជួសជុល​លើ​កម្រិត​ចាក់​ផ្លូវ​ខេត្ត​១៥៤H២ ក្រាល​ក្រួស​ក្រហម ប្រវែង ១១,៦០០​គ​.​ម​។

​ទី​២. ផ្លូវ​ដែល​អនុវត្ត​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ជំនួយ​ADB មាន​ចំនួន​០២​ខ្សែ​ក្នុងនោះ​ផ្លូវ​ខេត្ត​លេខ​១៥៩C ក្រាល​កៅស៊ូ​DBST​ប្រវែង ៣៤,៥៧៥​គ​.​ម និង​ផ្លូវ​ខេត្ត​លេខ​១៥៧០ ក្រាល​ក្រួស​ក្រហម ប្រវែង​១៨,៧៥០​គ​.​ម ផងដែរ​។​

​លោក ខាន់ ម៉ា​ណេ​រ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ក៏បាន បន្ថែមទៀតថា​៖ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការចង្អុលបង្ហាញ​ពី សម្តេច​ក្រឡាហោម ស ខេង ដែល​តែងតែ​គិតគូរ និង​ចាត់ទុក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន លូ …​ក្នុង​មុំ​ជា​អាទិភាព​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣ និង​ជា​ក្បាលរថភ្លើង​នៃ​កំណើនសេដ្ឋកិច្ច​ក្រោម​ពាក្យស្លោក​៖ មាន​ផ្លូវ គឺ​…​មានសង្ឃឹម ។​

​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ទាំង​៦​ខ្សែ​នេះ​ថា វា​ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ការរីកចំរើន​របស់​ខេត្តបាត់ដំបង លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។ កាលណា​យើង​មាន​ប្រព័ន្ធ​គមនាគមន៍​ខ្វាត់ខ្វែង​នោះ វិស័យ​ផ្សេងៗ​វា​នឹង​រីកចម្រើន​ត្រ​ដុំ​ត្រសង​គ្នា ធ្វើ​ឲ្យ​យើង​ទទួលបាន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ បាន​យ៉ាង​ឆាប់រហ័ស កាត់បន្ថយ​បាន​ពី​គម្លាត​រវាង​ទីក្រុង និង​ជនបទ សេវា​ដឹកជញ្ជូន​ឆាប់រហ័ស និង​មានតម្លៃ​សមរម្យ ព្រមទាំង​បំរើ​ឲ្យ​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា​វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​វិស័យ​សេដ្ឋកិច្ចសង្គម​។​ល​។ ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ស្នើ​និង​ជំរុញ​ឲ្យ​មន្ទីរជំនាញ​ត្រូវ​គិតគូរ​ទៅដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ លូ ស្ពាន ឲ្យ​បាន​ទៅដល់​ភូមិ​ទាំងអស់​ក្នុង​ខេត្ត​ផងដែរ​…៕ដោ​យ៖ អ. សំអាន

​hgbvaa

fcdxbb

edseccgytgvdd

gvfcee

xdsxdfffgbvghggghbgvbhlllgvcfgkkk

 

 

 

 

 

 

 

 

ខ្មាន់កាំភ្លើង​បាញ់រះ​លើហ្វូងមនុស្សក្នុង ឧទ្យាន​មួយ​នៅអាមេរិក​របួស​១៦​នាក់

​អាមេរិក​៖​មនុស្ស​យ៉ាងហោចណាស់​១៦​នាក់​បាន​រងរបួស បន្ទាប់ពី​ខ្មាន់កាំភ្លើង​ពីរ​នាក់​បាញ់រះ​នៅ​ឧទ្យាន​មួយ​ក្នុង​ទីក្រុង New Orlean សហរដ្ឋអាមេរិក​កាលពី​យប់មិញ​។​
​អ្នកនាំពាក្យ​នគរបាល​លោក Tyler Gamble និយាយថា មន្ត្រីប៉ូលិស​ជាច្រើន​នាក់​បាន​ចូលទៅ​បំបែកហ្វូង​មនុស្ស​ដែល​កំពុង​ជួបជុំគ្នា​នៅ​ឧទ្យាន Bunny Friend ខណៈពេល​កើតមាន​ការបាញ់ប្រហារ​នេះ​។​
​ប្រភព​ដដែល​បន្តថា រថយន្ត​សង្គ្រោះបន្ទាន់​បាន​ដឹក​អ្នករបួស​១០​នាក់​ទៅកាន់​មន្ទីរពេទ្យ និង​ផ្សេងទៀត​ដឹក​តាម​រថយន្ត​ឯកជន​។ ទោះជា​យ៉ាងណា​គេ​មិនទាន់​ដឹងថា ក្រុម​ណា​នៅ​ពីក្រោយ​ការបាញ់​នេះឡើយ និង​អ្នករបួស​ធ្ងន់ធ្ងរ​ប៉ុណ្ណា​ទេ​។ ទន្ទឹម​នោះ​ប៉ូលិស​ក៏​កំពុង​ស៊ើបអង្កេត​យ៉ាង​ដុតដៃដុតជើង​ផងដែរ​។​
​គួរ​បញ្ជាក់ថា មាន​មនុស្ស​ជាង​៥០០​នាក់​ទៅ​ចូលរួម​មើល​គេ​ថត​វីដេអូ​តន្ត្រី ខណៈនោះ​ក៏​ស្រាប់​តែមាន​ខ្មាន់កាំភ្លើង​ពីរ​នាក់​បាញ់រះ​សំដៅ​ហ្វូងមនុស្ស​តែម្ដង​៕

13072209

​

ប៉ូលិស​ប៊ែ​ល​ហ្សិ​ក​ឃាត់ខ្លួន​មនុស្ស​១៦​នាក់​ពាក់ព័ន្ធ​ការវាយប្រហារ​នៅ​ប៉ារីស​

​ប៊ែ​ល​ហ្សិ​ក​៖​សង្ស័យ​ចំនួន​១៦​នាក់​ត្រូវបាន​ប៉ូលិស​ប៊ែ​ល​ហ្សិ​ក​ចាប់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​ភេរវកម្ម​នៅ​កណ្តាល​ទីក្រុង​ប៉ារីស បន្ទាប់ពី​ប្រតិបត្តិ​ការណ៍​ដ៏​ក្តៅគគុក​។ នេះ​យោងតាម​សេច​ត្តី​រាយការណ៍​របស់​​ប៉ូលិស​ប៊ែ​ល​ហ្សិ​ក​។​
​ ទីភ្នាក់ងារ​ព័ត៌មាន​របស់​ចិន​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ​បាន​បញ្ជាក់ទៀតថា ក្រុម​ជនសង្ស័យ ខាងលើនេះ ត្រូវបាន​ចាប់ខ្លួន​នៅឯ​ទីក្រុង ឆា​ឡឺ​រ៉​យ នៃ​ភាគខាងត្បូង​ប្រទេស ប៊ែ​ល​ហ្សិ​ក​។ បើតាម​ការអះអាង ពី​លោក រដ្ឋអាជ្ញា​សហព័ន្ធ​ប៊ែ​ល​ហ្សិ​ក​ឲ្យ​ដឹងថា ជន​ទាំងឡាយ​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃអាទិត្យ និង ត្រូវបាន​នាំខ្លួន​ទៅ​សួរចម្លើយ​។​
​ គួរបញ្ជាក់​ផងដែរ​ថា ទីក្រុង​ប៉ារីស បាន​ទទួលរង​ការវាយប្រហារ កាលពី​ជាង ១០​ថ្ងៃ​កន្លងទៅ នេះ ដែល​បាន បណ្តាល​ឲ្យ​មនុស្ស ១៣២​នាក់​បាត់​បង់ជីវិត និង រាប់រយ​នាក់​ទៀត​រងរបួស​។ ទង្វើ​នេះ ត្រូវបាន​គេ​ជឿជាក់ថា ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម ISIS ដែល​បាន​បង្វឹក ដង្កូវ​នៅក្នុង​សាច់ ឲ្យ​ធ្វើការ​វាយប្រហារ​អត្តឃាត​នោះ​៕

art16.2

​

ល្ងាច​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប៉ះ​ក្រុម​លេខ​២​លី​ក​កំពូល​វៀតណាម​នៅ​​ចិន

បាល់ទាត់៖​នៅវេលា​ម៉ោង​៣​ល្ងាច​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ប៉ះ​ក្រុម​លេខ​២​លី​ក​កំពូល​វៀត​ណ​ម ក្នុងការ​ប្រកួត​ពានរ​ង្វាន់​មិត្តភាព 2015 Yunnan, Asean International Football Open Tournament បន្ទាប់ពី​យកឈ្នះ​ក្រុម​លី​ក​លំដាប់​ទី​៣​របស់​ប្រទេស​ចិន និង​ក្រុម Lao Champa របស់​ប្រទេស​ឡាវ​។​
ក្រុម Hanio T&T និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​សុទ្ធតែ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ដូចគ្នា មុន​បន្ត​ប្រកួត​នៅថ្ងៃនេះ​ទៀត ដោយ​មិនបាន​សម្រាក​ឡើយ​។ ពានរង្វាន់ 2015 Yunnan, Asean International Football Open Tournament មាន​ក្រុម​ចំនួន​៩ ចូល​រួមមាន​ប្រទេស​មី​យ៉ាន់​ម៉ា​, បង់​ក្លា​ដេ​ស និង​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​បញ្ជូន​ក្រុម​ជម្រើសជាតិ​ទៅ​ចូលរួម​។ ចំណែក​ប្រទេស​ចិន​, ឡាវ និង​ប្រទេស​វៀតណាម បញ្ជូន​ក្រុម​តំណាង​ទៅ​ចូលរួម​ប៉ុណ្ណោះ​។ ឡាវ​តំណាង​ដោយ​ក្រុម Lao Champa ឯ​វៀតណាម​តំណាង​ដោយ​ក្រុម Hà Nội T&T និង​ប្រទេស​ចិន​មាន​៤​ក្រុម​ចូលរួម​។​
​ ក្រុម​ជម្រើសជាតិ​កម្ពុជា​បានទទួល​ជ័យជម្នះ ២​ប្រកួត​ហើយ ដោយ​យកឈ្នះ​ក្រុម Baotou Nanjiao FC របស់​ប្រទេស​ចិន ៣-១ កាលពី​ថ្ងៃទី​២០ និង​បន្ត​លត់​ក្រុម Lao Champa របស់​ប្រទេស​ឡាវ ២១-០ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ គិត​មក​ត្រឹម​ពេលនេះ ខ្សែប្រយុទ្ធ​វ័យក្មេង ប្រាក់ មុន្នី​ឧ​ត្ត​ម រកបាន ១១​គ្រាប់​ម្នាក់ឯង​។​
គួរ​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ទៅ​ចូលរួម​កម្មវិធី​នេះ ដោយ​គ្មាន​វត្តមាន​កីឡាករ​មកពី​ក្លិប​កំពូល​ទាំង​៤ គឺ​បឹងកេត​អង្គរ​, ភ្នំពេញ​ក្រោ​ន​, ណាហ្គា​វើ​ល​, និង ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដោយសារ​ជាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ នៅ​លី​ក​កំពូល​កម្ពុជា​។ កម្មវិធី​ប្រកួត​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២០ និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​៕

art14.1art14.2

​

សញ្ញា​ដែល​សង្ស័យមានជំងឺ «​រលាកខ្នែងពោះវៀន​ ឬពោះវៀន​ដុះខ្នែង»

​ការ​រលាក «​ខ្នែងពោះវៀន​» អាច​នឹង​គំរាមកំហែង​ដល់​ជីវិត​អ្នកជំងឺ​បាន ប្រសិនបើ​វា​ធ្លាយ ប៉ុន្តែ​គ្រូពេទ្យ​ច្រើន​ធ្វើការ​វះកាត់​វា​ចោល​មុនពេល​ការ​ធ្លាយ​នោះ​កើតមាន​។​

ទោះបីជា​យ៉ាងណាក៏ដោយ ចំពោះ​ការធ្វើ​រោគវិនិច្ឆ័យ​អាចជា​រឿង​មួយ​ពិបាក វេជ្ជបណ្ឌិត ម៉ៃ​ខ​ល ផេ​នេ (Dr. Michael Payne, MD) អ្នកឯកទេស​ខាង​ជំងឺ​ក្រពះ​ពោះវៀន និយាយថា “​វា​គឺជា​ជំងឺ​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត ហើយ​ភាគច្រើន​អ្នកជំងឺ​មិនមាន​ស្តែង​នូវ​រោគសញ្ញា​របស់​នោះទេ​។ ដូច្នេះ​យើង​គួរតែ​យកដៃ​ស្ទាប​ពោះ​របស់គេ​ដើម្បីអោយ​ប្រាកដថា​មាន​ជំងឺ​នេះ ឬក៏​អត់​”​។​

​ចូរ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ទៅ​ប្រសិនបើ​អ្នករក​ឃើញ​មាន​រោគសញ្ញា​ដូចខាងក្រោម​៖

​ឈឺ​នៅ​ម្តុំ​រន្ធ​ផ្ចិត​
ការឈឺចាប់​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ច្រើនតែ​កើតមាន​នៅ​តំបន់​ពោះ ខាងក្រោម និង​ខាងស្តាំ​។ ទោះបីជា​យ៉ាងណាក៏ដោយ រោគសញ្ញា​ដំបូង​របស់​វា​នេះ​តែងតែ​ធ្វើអោយ​អ្នកជំងឺ​មិន​សភាព​មិន​ស្រួល ក្នុង​ពោះ​នៅក្បែរ​រន្ធ​ផ្ចិត ក្រោយមក​ទើប​ឈឺ​រាល​ទៅ​ពោះ​ខាងក្រោម​។​
មនុស្ស​មួយចំនួន​រួមទាំង​កូនក្មេង និង​ស្ត្រី​មាន​ផ្ទៃពោះ ការឈឺចាប់​ប្រហែល​ជាមាន​ឈឺចាប់​នៅ​កន្លែង​ខុសៗ​គ្នា​នៃ​ពោះ ឬក៏​អាច​ឈឺ​នៅ​ចំហៀង​ពោះ​ក៏មានដែរ​។​

​ការឈឺចាប់​នេះ​នឹង​កាន់តែខ្លាំង​ប្រសិនបើ​អ្នកធ្វើ​ចលនា​ជើង ពោះ ក្អក ក្រដាស ឬ​អង្គុយ​លើ​ផ្ទៃរាប​ពុំ​ស្មើ​។​

​ឈឺចាប់​ខ្លាំង​យ៉ាង​លឿន​
នៅពេល​មួយ​ដែល​ការ​ឈ​ឈឺចាប់​ស្ថិតនៅ​ពោះ​ខាងក្រោម វា​អាច​ទៅជា​ការឈឺ​ដ៏​ខ្លាំង​បំផុត​បាន​។ វេជ្ជបណ្ឌិត ផេ​នេ​និយាយថា ភាគច្រើន​នៃ​អ្នកជំងឺ​របស់គាត់​និយាយថា “​វា​ទំនងជា​ការឈឺចាប់​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុន​សោះ​”​។​

​ជំងឺ រលាក​ខ្នែងពោះវៀន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​នឹង​ដាស់​អ្នកជំងឺ​ពី ដេក​បាន ព្រោះ​ការឈឺចាប់​ខ្លាំង​របស់​វា​កើតឡើង​លឿន​ណាស់​ត្រឹមតែ​ប៉ុន្មាន​ម៉ោង ប៉ុណ្ណោះ​។​

​ក្តៅខ្លួន​ស្ទេញៗ​
​រោគសញ្ញា​នៃ​ការ​រលាក ខ្នែងពោះវៀន​ប្រហែលជា​ស្រដៀង​គ្នា​នឹង​ការឈឺ​ក្រពះ​ដែរ ដែលមាន​រោគសញ្ញា​ក្តៅខ្លួន​ស្ទេញៗ ញាក់ និង​ញ័រ​ខ្លួន​។​
​វេជ្ជបណ្ឌិត ផេ​នេ​និយាយថា ប្រសិនបើ​អ្នក​ឈឺក្រពះ​ព្រមទាំង​មាន​កម្តៅ ៣៧,៧ នោះ​ប្រហែលជា​គ្មានអ្វី​ត្រូវ​បារម្ភ​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​ឡើង​រហូតដល់ ៣៩,៤ ហើយ​ការ​ឈឺពោះ​នោះ​វា​ធ្ងន់ធ្ងរ​រហូតដល់​តម្រូវ​អោយ​អ្នក​មិនអាច​ឈរ​ត្រង់ បាន វា​ប្រហែលជា​សញ្ញា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ហើយ​។​

​ក្អួតចង្អោ ឬ​មិន​ឃ្លាន​អាហារ​
​វេជ្ជបណ្ឌិត ផេ​នេ និយាយថា “​ការ​ក្អួត​នេះ​មិនមែន​ក្អួត​បាញ់​ទឹក​ដូច​ពស់​ព្រួស​ពិស​ទេ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​ប្រហែល​ជាមាន​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ការមិន​ឃ្លាន​អាហារ​ព្រមទាំង ក្អួតចង្អោរ​ជាមួយគ្នា​ផង ដែល​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការឈឺ​ក្រពះ​។ ប្រសិនបើ​មួយថ្ងៃ​ក្រោយ​ធូរ​ទៅវិញ អ្នក​ប្រហែលជា​មិន​អី​ទេ​។ ប៉ុន្តែ​ប្រសិនបើ​វា​ចេះតែ​បន្ត​ឈឺ​កាន់តែខ្លាំង​ទៀត ជាពិសេស​ប្រសិនបើ​មាន​ក្តៅខ្លួន និង​ឈឺពោះ​នៅ​ខាងស្តាំ​និង​ឆ្វេង អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។ ករណី​ក្អួត​លើសពី ១២​ម៉ោង ឬ​រាគ​លើសពី​ពីរ​ថ្ងៃ ក៏​គួរតែ​ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​ដែរ​។​

​ការ​ទល់លាមក ឬ​រាគ​
សញ្ញា​នេះ​មិន​ខុសពី​សញ្ញា​របស់​ជំងឺ​ផ្សេងៗ​នោះទេ ហើយក៏​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​ប្រសិនបើ​អ្នក​មានការ​រាគ​រុស​តិចតួច ជាពិសេស​មាន​សំបោរ​ច្រើន ព្រមទាំង​ឈឺពោះ​ខាងក្រោម​និង​ស្តាំ​ទៀត ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

​ផោម និង​ហើមពោះ​
​អ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដែរ​ប្រសិនបើ​មានការ​ហើមពោះ​ច្រើនជាង​ពីរ​ថ្ងៃ ផោម​ច្រើនដង​ជាមួយនឹង​ការឈឺ​ពោះវៀន ឬ​ពិបាក​ផោម​។​

​ស​ង្គ​ត់​ពោះ​ហើយ​ដកចេញ​វិញ​ឈឺ​
កា​រស​ង្គ​ត់​ពោះ​ហើយ​ដកចេញ​វិញ​ឈឺ​នេះ​គឺ​ធ្វើ​ទៅលើ​ព្រោះ​ផ្នែក​ខាងក្រោម និង​ស្តាំ​។ វេជ្ជបណ្ឌិត ផេ​នេ​និយាយថា “​ប្រសិនបើ​វា​ឈឺ​ហើយ ក៏​មិនបាច់​ធ្វើ​វា​ទៀត​ដែរ​”​។ នេះ​គឺជា​វិធី​មួយ​ល្អ​ក្នុងការ​ស្វែងរក​ការឈឺចាប់​ដែល​ទាក់ទង​នឹង​ការ​រលាក ខ្នែងពោះវៀន ហើយ​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ធ្លាប់មាន​ការឈឺចាប់ បែបនេះ ជាពិសេស​ក្តៅខ្លួន ក្អួត ឬ​សញ្ញា​ផ្សេងៗ​ទៀត​ជាមួយគ្នា​។​

​អ្វី​ផ្សេងទៀត​ដែល​អាច​កើតមាន​
ស្បែក​គឺមាន​វិញ្ញាណ​សម្រាប់​បញ្ជា​អោយ​ឈឺ​ឆៀបៗ​ប្រសិនបើ​អ្នក​ត្រូវបាន ឃ្មុំ​ទិច​។ ប៉ុន្តែ​ចំពោះ​ក្នុង​ខ្លួន​មនុស្ស​វិញ​គឺ​វា​ជា​រឿង​ពីរ​ខុសគ្នា​។ ករណី​ដូចជា​កូនក្រៅស្បូន ជំងឺ​ពោះវៀន Crohn’s Disease ជំងឺ​រលាក​ក្នុង​អាង​ត្រគៀក និង​ការ​ទល់លាមក​សុ​ទ្ឋ​តែ​អាច​អោយមាន​អារម្មណ៍​ស្រដៀង​គ្នា​នឹង​ការ​រលាក ខ្នែងពោះវៀន​ដែរ​។​

​ទោះបីជា​រោគសញ្ញា​មិន​បញ្ជាក់​ច្បាស់​ក៏ដោយ ក៏​គ្រូពេទ្យ​អាច​ប្រើ​វិធី​ថត​អេកូ ឬ​រាប់​គ្រាប់​ឈាម (​ប្រសិនបើ​ឡើង​ខ្ពស់​ជា​សញ្ញា​បញ្ជាក់ថា​មានការ​បង្ក​រោគ​) ដើម្បី​ជួយ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ខ្នែងពោះវៀន​៕

​gvgfmmm