ការរលាក «ខ្នែងពោះវៀន» អាចនឹងគំរាមកំហែងដល់ជីវិតអ្នកជំងឺបាន ប្រសិនបើវាធ្លាយ ប៉ុន្តែគ្រូពេទ្យច្រើនធ្វើការវះកាត់វាចោលមុនពេលការធ្លាយនោះកើតមាន។
ទោះបីជាយ៉ាងណាក៏ដោយ ចំពោះការធ្វើរោគវិនិច្ឆ័យអាចជារឿងមួយពិបាក វេជ្ជបណ្ឌិត ម៉ៃខល ផេនេ (Dr. Michael Payne, MD) អ្នកឯកទេសខាងជំងឺក្រពះពោះវៀន និយាយថា “វាគឺជាជំងឺមួយដែលកើតមានជាញឹកញាប់បំផុត ហើយភាគច្រើនអ្នកជំងឺមិនមានស្តែងនូវរោគសញ្ញារបស់នោះទេ។ ដូច្នេះយើងគួរតែយកដៃស្ទាបពោះរបស់គេដើម្បីអោយប្រាកដថាមានជំងឺនេះ ឬក៏អត់”។
ចូរទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យទៅប្រសិនបើអ្នករកឃើញមានរោគសញ្ញាដូចខាងក្រោម៖
ឈឺនៅម្តុំរន្ធផ្ចិត
ការឈឺចាប់របស់ជំងឺរលាកខ្នែងពោះវៀនច្រើនតែកើតមាននៅតំបន់ពោះ ខាងក្រោម និងខាងស្តាំ។ ទោះបីជាយ៉ាងណាក៏ដោយ រោគសញ្ញាដំបូងរបស់វានេះតែងតែធ្វើអោយអ្នកជំងឺមិនសភាពមិនស្រួល ក្នុងពោះនៅក្បែររន្ធផ្ចិត ក្រោយមកទើបឈឺរាលទៅពោះខាងក្រោម។
មនុស្សមួយចំនួនរួមទាំងកូនក្មេង និងស្ត្រីមានផ្ទៃពោះ ការឈឺចាប់ប្រហែលជាមានឈឺចាប់នៅកន្លែងខុសៗគ្នានៃពោះ ឬក៏អាចឈឺនៅចំហៀងពោះក៏មានដែរ។
ការឈឺចាប់នេះនឹងកាន់តែខ្លាំងប្រសិនបើអ្នកធ្វើចលនាជើង ពោះ ក្អក ក្រដាស ឬអង្គុយលើផ្ទៃរាបពុំស្មើ។
ឈឺចាប់ខ្លាំងយ៉ាងលឿន
នៅពេលមួយដែលការឈឈឺចាប់ស្ថិតនៅពោះខាងក្រោម វាអាចទៅជាការឈឺដ៏ខ្លាំងបំផុតបាន។ វេជ្ជបណ្ឌិត ផេនេនិយាយថា ភាគច្រើននៃអ្នកជំងឺរបស់គាត់និយាយថា “វាទំនងជាការឈឺចាប់មួយដែលមិនធ្លាប់មានពីមុនសោះ”។
ជំងឺ រលាកខ្នែងពោះវៀនមានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់នឹងដាស់អ្នកជំងឺពី ដេកបាន ព្រោះការឈឺចាប់ខ្លាំងរបស់វាកើតឡើងលឿនណាស់ត្រឹមតែប៉ុន្មានម៉ោង ប៉ុណ្ណោះ។
ក្តៅខ្លួនស្ទេញៗ
រោគសញ្ញានៃការរលាក ខ្នែងពោះវៀនប្រហែលជាស្រដៀងគ្នានឹងការឈឺក្រពះដែរ ដែលមានរោគសញ្ញាក្តៅខ្លួនស្ទេញៗ ញាក់ និងញ័រខ្លួន។
វេជ្ជបណ្ឌិត ផេនេនិយាយថា ប្រសិនបើអ្នកឈឺក្រពះព្រមទាំងមានកម្តៅ ៣៧,៧ នោះប្រហែលជាគ្មានអ្វីត្រូវបារម្ភនោះទេ។ ប៉ុន្តែប្រសិនបើឡើងរហូតដល់ ៣៩,៤ ហើយការឈឺពោះនោះវាធ្ងន់ធ្ងររហូតដល់តម្រូវអោយអ្នកមិនអាចឈរត្រង់ បាន វាប្រហែលជាសញ្ញារបស់ជំងឺរលាកខ្នែងពោះវៀនហើយ។
ក្អួតចង្អោ ឬមិនឃ្លានអាហារ
វេជ្ជបណ្ឌិត ផេនេ និយាយថា “ការក្អួតនេះមិនមែនក្អួតបាញ់ទឹកដូចពស់ព្រួសពិសទេ”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រហែលជាមានរយៈពេលពីរថ្ងៃក្នុងការមិនឃ្លានអាហារព្រមទាំង ក្អួតចង្អោរជាមួយគ្នាផង ដែលនេះមានលក្ខណៈស្រដៀងគ្នានឹងការឈឺក្រពះ។ ប្រសិនបើមួយថ្ងៃក្រោយធូរទៅវិញ អ្នកប្រហែលជាមិនអីទេ។ ប៉ុន្តែប្រសិនបើវាចេះតែបន្តឈឺកាន់តែខ្លាំងទៀត ជាពិសេសប្រសិនបើមានក្តៅខ្លួន និងឈឺពោះនៅខាងស្តាំនិងឆ្វេង អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យទៅ។ ករណីក្អួតលើសពី ១២ម៉ោង ឬរាគលើសពីពីរថ្ងៃ ក៏គួរតែទំនាក់ទំនងទៅគ្រូពេទ្យដែរ។
ការទល់លាមក ឬរាគ
សញ្ញានេះមិនខុសពីសញ្ញារបស់ជំងឺផ្សេងៗនោះទេ ហើយក៏មិនមានអ្វីធ្ងន់ធ្ងរដែរ ប៉ុន្តែប្រសិនបើអ្នកមានការរាគរុសតិចតួច ជាពិសេសមានសំបោរច្រើន ព្រមទាំងឈឺពោះខាងក្រោមនិងស្តាំទៀត ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ។
ផោម និងហើមពោះ
អ្នកក៏ត្រូវប្រុងប្រយ័ត្នដែរប្រសិនបើមានការហើមពោះច្រើនជាងពីរថ្ងៃ ផោមច្រើនដងជាមួយនឹងការឈឺពោះវៀន ឬពិបាកផោម។
សង្គត់ពោះហើយដកចេញវិញឈឺ
ការសង្គត់ពោះហើយដកចេញវិញឈឺនេះគឺធ្វើទៅលើព្រោះផ្នែកខាងក្រោម និងស្តាំ។ វេជ្ជបណ្ឌិត ផេនេនិយាយថា “ប្រសិនបើវាឈឺហើយ ក៏មិនបាច់ធ្វើវាទៀតដែរ”។ នេះគឺជាវិធីមួយល្អក្នុងការស្វែងរកការឈឺចាប់ដែលទាក់ទងនឹងការរលាក ខ្នែងពោះវៀន ហើយចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកធ្លាប់មានការឈឺចាប់ បែបនេះ ជាពិសេសក្តៅខ្លួន ក្អួត ឬសញ្ញាផ្សេងៗទៀតជាមួយគ្នា។
អ្វីផ្សេងទៀតដែលអាចកើតមាន
ស្បែកគឺមានវិញ្ញាណសម្រាប់បញ្ជាអោយឈឺឆៀបៗប្រសិនបើអ្នកត្រូវបាន ឃ្មុំទិច។ ប៉ុន្តែចំពោះក្នុងខ្លួនមនុស្សវិញគឺវាជារឿងពីរខុសគ្នា។ ករណីដូចជាកូនក្រៅស្បូន ជំងឺពោះវៀន Crohn’s Disease ជំងឺរលាកក្នុងអាងត្រគៀក និងការទល់លាមកសុទ្ឋតែអាចអោយមានអារម្មណ៍ស្រដៀងគ្នានឹងការរលាក ខ្នែងពោះវៀនដែរ។
ទោះបីជារោគសញ្ញាមិនបញ្ជាក់ច្បាស់ក៏ដោយ ក៏គ្រូពេទ្យអាចប្រើវិធីថតអេកូ ឬរាប់គ្រាប់ឈាម (ប្រសិនបើឡើងខ្ពស់ជាសញ្ញាបញ្ជាក់ថាមានការបង្ករោគ) ដើម្បីជួយធ្វើរោគវិនិច្ឆ័យជំងឺរលាកខ្នែងពោះវៀន៕