All posts by មេគង្គ ប៉ុស្តិ៍

សញ្ញា​ដែល​សង្ស័យមានជំងឺ «​រលាកខ្នែងពោះវៀន​ ឬពោះវៀន​ដុះខ្នែង»

​ការ​រលាក «​ខ្នែងពោះវៀន​» អាច​នឹង​គំរាមកំហែង​ដល់​ជីវិត​អ្នកជំងឺ​បាន ប្រសិនបើ​វា​ធ្លាយ ប៉ុន្តែ​គ្រូពេទ្យ​ច្រើន​ធ្វើការ​វះកាត់​វា​ចោល​មុនពេល​ការ​ធ្លាយ​នោះ​កើតមាន​។​

ទោះបីជា​យ៉ាងណាក៏ដោយ ចំពោះ​ការធ្វើ​រោគវិនិច្ឆ័យ​អាចជា​រឿង​មួយ​ពិបាក វេជ្ជបណ្ឌិត ម៉ៃ​ខ​ល ផេ​នេ (Dr. Michael Payne, MD) អ្នកឯកទេស​ខាង​ជំងឺ​ក្រពះ​ពោះវៀន និយាយថា “​វា​គឺជា​ជំងឺ​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត ហើយ​ភាគច្រើន​អ្នកជំងឺ​មិនមាន​ស្តែង​នូវ​រោគសញ្ញា​របស់​នោះទេ​។ ដូច្នេះ​យើង​គួរតែ​យកដៃ​ស្ទាប​ពោះ​របស់គេ​ដើម្បីអោយ​ប្រាកដថា​មាន​ជំងឺ​នេះ ឬក៏​អត់​”​។​

​ចូរ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ទៅ​ប្រសិនបើ​អ្នករក​ឃើញ​មាន​រោគសញ្ញា​ដូចខាងក្រោម​៖

​ឈឺ​នៅ​ម្តុំ​រន្ធ​ផ្ចិត​
ការឈឺចាប់​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ច្រើនតែ​កើតមាន​នៅ​តំបន់​ពោះ ខាងក្រោម និង​ខាងស្តាំ​។ ទោះបីជា​យ៉ាងណាក៏ដោយ រោគសញ្ញា​ដំបូង​របស់​វា​នេះ​តែងតែ​ធ្វើអោយ​អ្នកជំងឺ​មិន​សភាព​មិន​ស្រួល ក្នុង​ពោះ​នៅក្បែរ​រន្ធ​ផ្ចិត ក្រោយមក​ទើប​ឈឺ​រាល​ទៅ​ពោះ​ខាងក្រោម​។​
មនុស្ស​មួយចំនួន​រួមទាំង​កូនក្មេង និង​ស្ត្រី​មាន​ផ្ទៃពោះ ការឈឺចាប់​ប្រហែល​ជាមាន​ឈឺចាប់​នៅ​កន្លែង​ខុសៗ​គ្នា​នៃ​ពោះ ឬក៏​អាច​ឈឺ​នៅ​ចំហៀង​ពោះ​ក៏មានដែរ​។​

​ការឈឺចាប់​នេះ​នឹង​កាន់តែខ្លាំង​ប្រសិនបើ​អ្នកធ្វើ​ចលនា​ជើង ពោះ ក្អក ក្រដាស ឬ​អង្គុយ​លើ​ផ្ទៃរាប​ពុំ​ស្មើ​។​

​ឈឺចាប់​ខ្លាំង​យ៉ាង​លឿន​
នៅពេល​មួយ​ដែល​ការ​ឈ​ឈឺចាប់​ស្ថិតនៅ​ពោះ​ខាងក្រោម វា​អាច​ទៅជា​ការឈឺ​ដ៏​ខ្លាំង​បំផុត​បាន​។ វេជ្ជបណ្ឌិត ផេ​នេ​និយាយថា ភាគច្រើន​នៃ​អ្នកជំងឺ​របស់គាត់​និយាយថា “​វា​ទំនងជា​ការឈឺចាប់​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុន​សោះ​”​។​

​ជំងឺ រលាក​ខ្នែងពោះវៀន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​នឹង​ដាស់​អ្នកជំងឺ​ពី ដេក​បាន ព្រោះ​ការឈឺចាប់​ខ្លាំង​របស់​វា​កើតឡើង​លឿន​ណាស់​ត្រឹមតែ​ប៉ុន្មាន​ម៉ោង ប៉ុណ្ណោះ​។​

​ក្តៅខ្លួន​ស្ទេញៗ​
​រោគសញ្ញា​នៃ​ការ​រលាក ខ្នែងពោះវៀន​ប្រហែលជា​ស្រដៀង​គ្នា​នឹង​ការឈឺ​ក្រពះ​ដែរ ដែលមាន​រោគសញ្ញា​ក្តៅខ្លួន​ស្ទេញៗ ញាក់ និង​ញ័រ​ខ្លួន​។​
​វេជ្ជបណ្ឌិត ផេ​នេ​និយាយថា ប្រសិនបើ​អ្នក​ឈឺក្រពះ​ព្រមទាំង​មាន​កម្តៅ ៣៧,៧ នោះ​ប្រហែលជា​គ្មានអ្វី​ត្រូវ​បារម្ភ​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​ឡើង​រហូតដល់ ៣៩,៤ ហើយ​ការ​ឈឺពោះ​នោះ​វា​ធ្ងន់ធ្ងរ​រហូតដល់​តម្រូវ​អោយ​អ្នក​មិនអាច​ឈរ​ត្រង់ បាន វា​ប្រហែលជា​សញ្ញា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ហើយ​។​

​ក្អួតចង្អោ ឬ​មិន​ឃ្លាន​អាហារ​
​វេជ្ជបណ្ឌិត ផេ​នេ និយាយថា “​ការ​ក្អួត​នេះ​មិនមែន​ក្អួត​បាញ់​ទឹក​ដូច​ពស់​ព្រួស​ពិស​ទេ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​ប្រហែល​ជាមាន​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ការមិន​ឃ្លាន​អាហារ​ព្រមទាំង ក្អួតចង្អោរ​ជាមួយគ្នា​ផង ដែល​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការឈឺ​ក្រពះ​។ ប្រសិនបើ​មួយថ្ងៃ​ក្រោយ​ធូរ​ទៅវិញ អ្នក​ប្រហែលជា​មិន​អី​ទេ​។ ប៉ុន្តែ​ប្រសិនបើ​វា​ចេះតែ​បន្ត​ឈឺ​កាន់តែខ្លាំង​ទៀត ជាពិសេស​ប្រសិនបើ​មាន​ក្តៅខ្លួន និង​ឈឺពោះ​នៅ​ខាងស្តាំ​និង​ឆ្វេង អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។ ករណី​ក្អួត​លើសពី ១២​ម៉ោង ឬ​រាគ​លើសពី​ពីរ​ថ្ងៃ ក៏​គួរតែ​ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​ដែរ​។​

​ការ​ទល់លាមក ឬ​រាគ​
សញ្ញា​នេះ​មិន​ខុសពី​សញ្ញា​របស់​ជំងឺ​ផ្សេងៗ​នោះទេ ហើយក៏​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​ប្រសិនបើ​អ្នក​មានការ​រាគ​រុស​តិចតួច ជាពិសេស​មាន​សំបោរ​ច្រើន ព្រមទាំង​ឈឺពោះ​ខាងក្រោម​និង​ស្តាំ​ទៀត ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

​ផោម និង​ហើមពោះ​
​អ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដែរ​ប្រសិនបើ​មានការ​ហើមពោះ​ច្រើនជាង​ពីរ​ថ្ងៃ ផោម​ច្រើនដង​ជាមួយនឹង​ការឈឺ​ពោះវៀន ឬ​ពិបាក​ផោម​។​

​ស​ង្គ​ត់​ពោះ​ហើយ​ដកចេញ​វិញ​ឈឺ​
កា​រស​ង្គ​ត់​ពោះ​ហើយ​ដកចេញ​វិញ​ឈឺ​នេះ​គឺ​ធ្វើ​ទៅលើ​ព្រោះ​ផ្នែក​ខាងក្រោម និង​ស្តាំ​។ វេជ្ជបណ្ឌិត ផេ​នេ​និយាយថា “​ប្រសិនបើ​វា​ឈឺ​ហើយ ក៏​មិនបាច់​ធ្វើ​វា​ទៀត​ដែរ​”​។ នេះ​គឺជា​វិធី​មួយ​ល្អ​ក្នុងការ​ស្វែងរក​ការឈឺចាប់​ដែល​ទាក់ទង​នឹង​ការ​រលាក ខ្នែងពោះវៀន ហើយ​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ធ្លាប់មាន​ការឈឺចាប់ បែបនេះ ជាពិសេស​ក្តៅខ្លួន ក្អួត ឬ​សញ្ញា​ផ្សេងៗ​ទៀត​ជាមួយគ្នា​។​

​អ្វី​ផ្សេងទៀត​ដែល​អាច​កើតមាន​
ស្បែក​គឺមាន​វិញ្ញាណ​សម្រាប់​បញ្ជា​អោយ​ឈឺ​ឆៀបៗ​ប្រសិនបើ​អ្នក​ត្រូវបាន ឃ្មុំ​ទិច​។ ប៉ុន្តែ​ចំពោះ​ក្នុង​ខ្លួន​មនុស្ស​វិញ​គឺ​វា​ជា​រឿង​ពីរ​ខុសគ្នា​។ ករណី​ដូចជា​កូនក្រៅស្បូន ជំងឺ​ពោះវៀន Crohn’s Disease ជំងឺ​រលាក​ក្នុង​អាង​ត្រគៀក និង​ការ​ទល់លាមក​សុ​ទ្ឋ​តែ​អាច​អោយមាន​អារម្មណ៍​ស្រដៀង​គ្នា​នឹង​ការ​រលាក ខ្នែងពោះវៀន​ដែរ​។​

​ទោះបីជា​រោគសញ្ញា​មិន​បញ្ជាក់​ច្បាស់​ក៏ដោយ ក៏​គ្រូពេទ្យ​អាច​ប្រើ​វិធី​ថត​អេកូ ឬ​រាប់​គ្រាប់​ឈាម (​ប្រសិនបើ​ឡើង​ខ្ពស់​ជា​សញ្ញា​បញ្ជាក់ថា​មានការ​បង្ក​រោគ​) ដើម្បី​ជួយ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ខ្នែងពោះវៀន​៕

​gvgfmmm

ព្យាបាល​ជំងឺ «​គ្រួស​ក្នុង​តម្រងនោម​» ដោយ​ខ្លួនឯង

​ទន្ទឹមនឹង​វិធី​ព្យាបាល​តាមបែប​វេជ្ជសាស្ត្រ យើង​នៅមាន​វិធី​ព្យាបាល​បែប​បុរាណ​មួយទៀត​ដែល​អាច​ព្យាបាល​ជំងឺ ​គ្រួសក្នុង​តម្រងនោម បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ចំណាយ​ថវិកា​តិច​បំផុត​។​

​មនុស្ស​ភាគច្រើន​ដែល​កើត​ជំងឺ គ្រួស​ក្នុង​តម្រងនោម តែងតែមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ក្រោយ​ពេលដែល​ពិនិត្យឃើញថា ខ្លួន​មាន​ជំងឺ​នេះ ព្រមជាមួយ​ការព្យាបាល​ដោយ​ការវះកាត់​។ វិធី​មួយទៀត សម្រាប់​ព្យាបាល​ជំងឺ​មួយ​នេះ​គឺ ការ​លេបថ្នាំ ដើម្បី​កំចាត់​គ្រួស​នោះ​ចេញ ប៉ុន្តែ អ្នកជំងឺ​មិន​ក្រោម ៥០% ទេ ដែល​កើត​ជំងឺ​នេះ​ម្តងទៀត ទោះបីជា​មានការ​ព្យាបាល​ដោយ​ការវះកាត់ ឬ​លេបថ្នាំ​ក៍ដោយ​។​«​ផ្លែ​ល្ហុង​» ក៏​ជា​ឪ​សថដ៍​ពិសិដ្ឋ​មួយ​ក្នុងការ​ព្យាបាល​ជំងឺ​មួយ​នេះ​។

មិនមែនជា​ល្ហុង​ទុំ​ទេ តែ​ជា​ល្ហុង​ខ្ចី ដែល​យើង​គ្រាន់តែ​ពុះ​ល្ហុង​ខ្ចី​នោះ យក​គ្រាប់​ចេញ​ដោយ​មិនបាច់​ចិត​សំបក​ចេញ​នោះទេ ហើយ​យក​អំបិល​បន្តិច​រោយ​ដាក់ចូល​ល្ហុង រួច​ដាក់​ចំហុយ​វា​អោយ​ផុយ ទុកអោយ​ត្រជាក់ ទើប​យកមក​បរិភោគ​។ ការធ្វើ​បែបនេះ​រៀងរាល់​មួយថ្ងៃ​ម្តង រយៈពេល ត្រឹមតែ ១​សប្តាហ៍ អ្នក​ប្រាកដជា​ឃើញ​លទ្ធផល ដែល​នឹកស្មាន​មិន​ដល់ ប៉ុន្តែ​មុននឹង​យក​វិធីសាស្ត្រ​មួយ​នេះ មក​ប្រើ អ្នកជំងឺ​គួរ​ណាស់​តែ​ទៅពិនិត្យ​អោយ​ច្បា​ស់សិន​ថា ទំហំ​នៃ​គ្រួស​ក្នុង តម្រងនោម របស់​អ្នកធំ​ដល់​កំរិតណា ក្រោយ​ពេលដែល​ប្រើប្រាស់​វិធីសាស្ត្រ​បុរាណ​មួយ​នេះហើយ អ្នក​គួរតែ​ទៅពិនិត្យ​ម្តងទៀត​ដើម្បី​ឲ្យ​ដឹងថា គ្រួស​ទាំងនោះ​វារ​លាយ​អស់​ឬ​យ៉ាងណាដែរ​។​

​សូមកុំ​ទុកអោយ​គ្រួស​ក្នុង​តម្រងនោម របស់​អ្នកបង្ក​ការឈឺចាប់​តទៅទៀត ដោយ​គ្រាន់តែ​សាកល្បង​ប្រើប្រាស់​វិធីសាស្ត្រ​ខាងលើ​ទាំងអស់គ្នា​។ ចំពោះ​អ្នក​មិនមាន​ជំងឺ​នេះ គួរតែ​ចែកចាយ​ព័ត៌មាន​នេះ ទៅកាន់​មិត្ត​ភ័ក្តិ បងប្អូន និង​អ្នក​ស្គាល់គ្នា​ផ្សេងទៀត ទោះបី​ជាមាន ឬ​គ្មាន​ជំងឺ​នេះ​ក៏ដោយ​៕

​pokkiiip

ផល​ល្អ និង​ផល​អាក្រក់​ចំពោះ​ការបរិភោគ​ផ្លែ ប៊ើ ហួស​កម្រិត​

​ទោះបី​ការ​បរិភោគ​ផ្លែ ប៊ើ ដែល​គេ​ចាត់ទុកថា​ជា​អាហារ​ដ៏​សំខាន់​នាំមក​នូវ​ផលប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​ដូចជា ទប់ស្កាត់​ជំងឺ​សរសៃឈាម​បេះដូង បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ បង្ការ​ប្រឆាំង​មហារីក កែប្រែ​ប្រសើរឡើង​ចក្ខុវិញ្ញាណ​…​បែបណា​ក្តី ប៉ុន្តែ​ប្រសិន​ទទួលទាន​ច្រើនពេក​វា​នឹង​ផ្តល់នូវ​គ្រោះថ្នាក់​មកវិញ​ដូចជា ធ្វើ​ឲ្យ​របួស​ថ្លើម អាលែកហ្ស៊ី ប្រឆាំងនឹង​ឥទ្ធិពល​នៃ​ប្រសិទ្ធភាព​របស់​ថ្នាំ​មួយចំនួន និង​ធ្វើ​ឲ្យ​សរីរាង្គ​ឡើង​ទម្ងន់​។​

​ក្នុង​ផ្លែ ប៊ើ ផ្ទុក​ច្រើន Collagen​។ Collagen ជា​សារជាតិ​មួយ​មាន​ប្រសិទ្ធភាព​បង្កើត​ស្បែក​ជាថ្មី ជួយ​រុញ​ថយក្រោយ​ភាពចំណាស់​យ៉ាង​ល្អ​។ ប៉ុន្តែ​ប្រសិន​ទទួលទាន​ផ្លែ​ប៊័រ​ច្រើនពេក Collagen អាច​មិន​ត្រូវបាន​រំលាយ​អស់ ផ្តុំ​ក្នុង​ថ្លើម និង​បង្ក​គ្រោះថ្នាក់​ឲ្យ​ថ្លើម​។​

​ប្រសិន​បន្ថែម​ជីវជាតិ​ក្នុង​ផ្លែ ប៊ើ ទៅក្នុង​របប​អាហារ​របស់ខ្លួន នោះ​ចូរ​កាត់បន្ថយ​បរិមាណ​កាឡូរី​នៅ​អាហារ​ផ្សេងៗ ព្រោះ​បរិមាណ​កាឡូរី​ក្នុង​ផ្លែ​ប៊័រ​ខ្ពស់​គួរសម ប្រសិន​ទទួលទាន​ច្រើន​អាច​បង្ក​ការឡើង​ទម្ងន់​។ អ្នក​អាលែកហ្ស៊ី​ជាមួយ​កៅស៊ូ តែង​អាលែកហ្ស៊ី​ជាមួយ​ផ្លែ​ប៊ើ​។​

​ប្រសិន​ឃើញ​មាន​សញ្ញា ដូចជា​៖ វិលមុខ រមាស់ ចង់​ក្អួត​… ពេល​ទទួលទាន​ផ្លែ​ប៊័រ នោះ​អ្នក​ត្រូវ​ចាប់អារម្មណ៍ ដើម្បី​បញ្ចៀស​ផ្លែឈើ​នេះ​។ ផ្លែ​ប៊ើ​មាន​ប្រសិទ្ធភាព​ប្រឆាំង​រលាក តែ​វា​ទន្ទឹម​នោះ ក៏​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​របស់​ថ្នាំ​មួយ ចំនួន ។ ប្រសិន​អ្នក​កំពុង​លេបថ្នាំ​ធ្វើ​ឲ្យ​ឈាមរាវ ចូរ​សួរ​យោបល់​វេជ្ជបណ្ឌិត ពេល​ចង់​ទទួលទាន​ផ្លែ​ប៊ើ ព្រោះ​វា​អាចធ្វើ​ឲ្យ​ថ្នាំ​នេះ​បាត់​ប្រសិទ្ធភាព​។​

​តាម​ការស្រាវជ្រាវ​មួយ អំពី​ប្រសិទ្ធភាព​របស់​ផ្លែ​ប៊ើ​ដោយ​អ្នកជំនាញការ​ម៉ិ​ក​ស៊ិ​កកូ ដើម្បី​ពង្រីក​អតិបរមា​ប្រសិទ្ធភាព​របស់​ផ្លែ​ប៊ើ ក្នុង ១​ថ្ងៃ អ្នក​គួរ​បរិភោគ​ប្រមាណ​តែ ២​ស្លាបព្រា​កាហ្វេ ប្រហាក់ប្រហែល​នឹងណ ១/៦ នៃ​ផ្លែ គឺ​គ្រប់គ្រាន់ ព្រោះ​ក្នុង ១​ស្លាបព្រា​កាហ្វេ​ផ្លែ​ប៊ើ សរីរាង្គ​អ្នក ត្រូវបាន​ផ្គត់ផ្គង់ 5g ជាតិ​ខ្លាញ់ និង ៥៥ ឯក​តា​កាឡូរី​៕

​h gvppp

លុប​ស្នាម​ខ្មៅ​លើ​កែងដៃ និង​ក្បាលជង្គង់​ដោយ​វិធី​ងាយៗ​

​វិធី​ទី​១
​យក ទឹកក្រូច​ឆ្មារ​មក​លាប​នៅ​កន្លែង​ដែល​ខ្មៅៗ​ហើយ​ទុកចោល​១០ ទៅ​១៥​នាទី​។ បន្ទាប់មក​យក​កន្សែង​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​ហើយ​មក​ខាត់​បន្ថែម​។​

​វិធី​ទី​២
លាយ​ប្រេងដូង​មួយ​ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​កន្លះ​ស្លាបព្រា​បាយ ។ យក​វា​ទៅ​លាប​នៅ​កន្លែង​ដែល​ខ្មៅ ហើយ​យក​កន្សែង​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​មក​លាង​បន្ថែម​។​

​ចំពោះ​អាកា​រៈ​ប្រអប់ដៃ និង​ប្រអប់ជើង​គ្រើម​

ជ្រលក់​ប្រអប់ដៃ និង​ប្រអប់ជើង​ចូលទៅក្នុង​ទឹក​ដែល​លាយ​នឹង​ម្សៅពោត​រយៈពេល​៥ ទៅ​១០​នាទី​។​

ចៀន​ខ្ទឹមបារាំង​ដើម្បី​ធ្វើជា​ម៉ាស់ ហើយ​យក​វា​ទៅ​បិទ​លើ​កែងជើង​ដែល​ប្រេះ​នោះ​។ ចូរ​ទុកចោល​២០​នាទី​ចាំ​លាង​សម្អាត​វិញ​។ ចូរ​ធ្វើបែបនេះ​រយៈពេល​មួយខែ​រហូតដល់​លែងមាន​អា កា​រៈ​ប្រេះ​កែងជើង​ទៀត​។​

ក្រោយពី​ងូតទឹក​រួច ចូរ​ប្រើ​ប្រេង Mustard លាប​លើ​ប្រអប់ដៃ និង​ជើង​ទៅ​។ ចូរ​លាង​សំអាត​វិញ​ដោយ​ទឹក និង​ស​ម្ងួ​ត​ដោយ​កន្សែង​ស្ងួត​៕
hbghvvv
​

ហង្ស​មាស ព្រមាន​ឲ្យ ម៉ៅ ហា​ជី ចូល ខ្លួនដោះស្រាយ​បន្ទាប់ពី​លប​ចុះ​កុងត្រា​ជាមួយ ថោ​ន​

​ភ្នំ​ពេ​ញ៖​មន្ត្រី​ទទួលបន្ទុក​កម្មវិធី Cambodian Idol បាន​អះអាងថា បេក្ខជន ម៉ៅ ហា​ជី នឹង​ប្រឈម​ផ្លូវច្បាប់​បើ​នៅតែ​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​ឲ្យ​បាន​រួសរាន់​។ ភាពចម្រូងចម្រាស់​បាន​ក្លាយជា​រឿង​យ៉ាង​ក្តៅគគុក​របស់​ផលិតកម្ម​ហង្ស​មាស ករណី​លោក ម៉ៅ ហា​ជី ទៅ​ចុះ​កុងត្រា​ច្រៀង​ក្នុង​ផលិតកម្ម​ថោ​ន​។​

​អគ្គនាយករង​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស និង​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ប្រចាំ​នៅក្នុង​ស្ថានីយ៍​នេះ​លោក មាស រិទ្ធី បាន​ថ្លែង​ជា​សាធារណៈ​ថា លោក ម៉ៅ ហា​ជី នឹងត្រូវ​ប្រឈម​ផ្លូវច្បាប់​បន្ទាប់ពី​លួច​ចុះ​កុងត្រា​ដោយ​មិន​សុំ​ការអនុញ្ញាត​ពី​ផលិតកម្ម​ហង្ស​មាស និង​ពី​កម្មវិធី Cambodian Idol ហើយ​ទៅ​កុងត្រា​ច្រៀង​ឲ្យ​ផលិតកម្ម​ផ្សេង​។ លោក​ថា រាល់​បេក្ខជន​បេ​ក្ខ​នារី​ទាំងអស់​ឲ្យ​តែ​ឈានដល់​វគ្គ Live Show របស់​កម្មវិធី Cambodian Idol សុទ្ធ តែ​ត្រូវ​ជាប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន និង​ជាមួយ​កម្មវិធី​រយៈពេល​មួយឆ្នាំ​ដោយ​ស្វ័យប្រវត្តិ ហើយ​ករណី​លោក ម៉ៅ ហា​ជី ដែល​ឈានដល់​៣​នាក់​ចុងក្រោយ គឺ​រឹតតែ​មិនអាច​ល្មើស​ពី​លក្ខខណ្ឌ​របស់​កម្មវិធី​នេះ​បានទេ ។​

​លោក មាស រិទ្ធី បាន​បញ្ជាក់ថា លោក ម៉ៅ ហា​ជី បាន​បិទ​ទូរស័ព្ទ​បន្ទាប់ពី​មានការ​បែកធ្លាយ​រឿង​ចុះ​កុងត្រា​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​ថោ​ន ហើយ​ត្រូវ​ហង្ស​មាស​ប្រតិកម្ម និង​ទាមទារ​ឲ្យ​ចូលខ្លួន​ដោះស្រាយ​។ លោក​មាន​បន្ថែមថា​៖ “​លោក ម៉ៅ ហា​ជី គឺជា​បេក្ខជន​ជាប់​ក្នុងចំណោម​បេក្ខជន​ទាំង​១២​ចុងក្រោយ ដូច្នេះ​ជា​ស្វ័យប្រវត្តិ​គឺ​ត្រូវ ជាប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ហង្ស​មាស​រយៈពេល​១​ឆ្នាំ រហូតដល់​ចុងឆ្នាំ​២០១៦​ឯណោះ សូម​ឲ្យ​លោក ហា​ជី ចូលមក​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​តាម​សម្រួល ក្រុមហ៊ុន​អត់​គៀបសង្កត់​ចំពោះ​បេក្ខជន​នោះទេ​, ហើយ​សូម​ឲ្យ​លោក ហា​ជី បើក​ទូរស័ព្ទ​ផង កុំ​បិទ​អី ព្រោះ​មានការ​ទាក់ទង​គ្នា​ដើម្បី​ដោះស្រាយ​”​។​

លោក អ៊ិន ទី​តូ អ្នករៀបចំ​កម្មវិធី Cambodian Idol បដិសេធ​ផ្ដល់​កិច្ចសម្ភាសន៍ពិស្តារ​ជាមួយ​អ្នកកាសែត​នៅពេល​មានការ​ជជីក​សួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប៉ុន្តែ​លោក អ៊ឹង សុខលី កូនប្រុស​លោក អ៊ឹង ឆៃ​ងួន អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស បាន​ឆ្លើយ​តប​ថា ការបញ្ជាក់​របស់លោក មាស រិទ្ធី មានន័យ​គ្រប់គ្រាន់​មិនចាំបាច់​ធ្វើការ​បកស្រាយ​បន្ថែម​ទៀតនោះទេ​។​
​
ទោះជា​យ៉ាងនេះ​ក្តី លោក មាស រិទ្ធី បាន​ទទូច​ដោយ​ព្រមាន​ឲ្យ ម៉ៅ ហា​ជី បង្ហាញខ្លួន​ដោះស្រាយ និង​កុំ​បិទ​ទូរស័ព្ទ​គេចចេញ​ពី​បញ្ហា ដើម្បី​ជៀស វាង​ភាពចម្រូងចម្រាស​ផ្លូវច្បាប់​៕​ដោ​យ៖​រដ្ឋា​
​hbgvbbbb

​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ វ័យក្មេង សូ រ៉ៃ​យ៉ា កូនកាត់​ខ្មែរ​-​អាឡឺម៉ង់

​ស្រី​ស្អាត​ម្នាក់នេះ​មាន​អាយុ ២០​ឆ្នាំ នាង​មាន​ម្ដាយ​ជា​ជនជាតិខ្មែរ ឯ​ឪពុក​ជា​ជនជាតិ​អាឡឺម៉ង់ នាង​មាន​បងប្អូន​៣​នាក់​សុទ្ធតែ​ស្រី ហើយ​នាង​ជា​កូន​ទី​២​។ មិន​ត្រឹម​ប៉ុណ្ណឹង មានតែ​នាង​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​បងប្អូន ដែល​បានកើត​នៅលើ​ទឹកដី​អាឡឺម៉ង់​។ បច្ចុប្បន្ន​នាង និង​ម្ដាយ​រស់នៅ​កម្ពុជា ប៉ុន្តែ​លោកប៉ា នាង​រស់នៅ​ប្រទេស​អាឡឺម៉ង់​។​
​
តារា​សម្ដែង​វ័យក្មេង សូ រ៉ៃ​យ៉ា គឺជា​កូន​ខ្មែរ​កាត់​អាឡឺម៉ង់ ដែល​ទើបបាន​ចូល​សិល្បៈ​ក្នុង​ឆ្នាំ ២០១៥ នេះ​ទេ ។​នាង​បាន​ប្រាប់ថា ការងារ​សិល្បៈ​ដែល​កន្លងមក​នាង​ទទួល​ត្រឹមតែ​ការងារ​ដើរ​ម៉ូដ ថត​ស្ប៉ត​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ​ការងារ​ច្រើនឡើងៗ​។​

​បើ​ទោះ​នាង មានកំណើត​កើតជា​នៅលើ​ទឹកដី​អាឡឺម៉ង់ ហើយ​អ្នកមានគុណ​ម្នាក់​កំពុង​រស់នៅ​ទឹកដី​អឺរ៉ុប​នោះ​ក្ដី ប៉ុន្តែ​នាង​អះអាងថា មិន​ទៅណា​ចោល​សិល្បៈ​ខ្មែរ​ឡើយ​«​ខ្ញុំ​អត់​មានបំណង​ទៅ​នៅ​អាឡឺម៉ង់​ជាមួយ​ប៉ា​ទេ ខ្ញុំ​ស្រឡាញ់​សិល្បៈ​ខ្មែរ ហើយ​និយាយ​ទៅ គឺ​ខ្ញុំ​ស្រឡាញ់​ទឹកដី​អាស៊ី​ជាង​»​។​

​ជាមួយនឹង​ការសម្រេចចិត្ត​បែបនេះ រ៉ៃ​យ៉ា ដែលមាន​វ័យ ២០​ឆ្នាំ កំពុងតែ​តស៊ូ​ក្នុង​ការងារ​សិល្បៈ ដោយ​កន្លងមក នាង​ទទួលបាន​ភាគច្រើនបំផុត ការងារ​ដើរ​ម៉ូដ និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​នានា ដោយ​មិនដែល​សាកល្បង​ថត​ភាពយន្ត​ឡើយ​។ ប៉ុន្តែ​តារា​ស្រី​រូបនេះ បង្ហើប​ថា នាង​គ្រោង​ថត​ភាពយន្ត​មួយ​រឿង​ហើយ​នាពេល​ខាងមុខនេះ​។​

​ទោះ​យ៉ាងនេះ​ក្ដី នាង​សុំ មិនទាន់​អធិប្បាយ​លម្អិត​ពី​ភាពយន្ត​នោះ ដោយ​សំអាងថា នាង​ក៏​មិនទាន់​ជជែក ក៏ដូចជា​ចរចា​ច្បាស់លាស់​ជាមួយ​ភាគី​អ្នក​ផលិតភាព​យន្ត​ដែរ​។ ដូច្នេះហើយ នាង​សុំ​មិន​បញ្ចេញ​ទាំង​ចំណងជើង​រឿង រួមទាំង​ផលិតកម្ម​នោះឡើយ​៕

bhgbvv

​yhgteee

លោក ប៉ា សុជាតិ​វង្ស ៖ ក្រុមហ៊ុន​គ្រប់ គ្រង​ផ្សារ​អូរឫស្សី ដឹង​តែ​ពី​យកលុយ

​ភ្នំពេញ​៖ លោក ប៉ា សុជាតិ​វង្ស  អភិបាល​រាជធានី​ភ្នំពេញ បាន​រិះគន់​ចំៗ​ចំពោះ​ក្រុមហ៊ុន លឹម ហេង គ្រុប ដែល​គ្រប់គ្រង​ផ្សារ​អូរឫស្សី​ថា ដឹង​តែ​ពី​យកលុយ មិន​គិតគូ​ពី​ហេដ្ឋារចនាសម្ព័ន្ធ សោ​ភ័​ណ្ឌ​ភាព សណ្ដាប់ធ្នាប់​សាធារណៈ ឬ​ហានិភ័យ​ផ្សេងៗ​ឡើយ គិត​ទាំង​ខាងលើ ខាងក្រោយ ខាងក្រៅ និង​ខាងក្នុង គឺ​អន់​ជាង​ផ្សារ​នៅតាម​ទីជនបទ​ទៅទៀត មិន​ស័ក្តិ​សមជា​ទីផ្សារ​នៅ​កណ្តាល​ក្រុង​ឡើយ​។

​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​បែបនេះ ក្នុងពេលដែល​លោក​អភិបាល អភិបាលរង រួម​និង​មន្ត្រី​មួយចំនួនទៀត ចុះមក​ពិនិត្យ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅក្នុង​ផ្សារ​អូរឫស្សី កាលពី​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា ដោយមាន​តំណាង​ក្រុមហ៊ុន​គ្រប់គ្រង​ផ្សារ​មួយ​នេះ​អមដំណើរ​ទៀតផង ។​

​លោក​អភិបាល​ក្រុងភ្នំពេញ ប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​លើកឡើងថា បើ​យើង​មើល​ពី​សោ​ភណ្ឌ​ភាព​នៃ​ផ្សារ​ទាំងមូល គឺ​មិន​សមជា​ផ្សារ​នៅ​កណ្តាល​ក្រុង​ទេ វា​អន់​ជាង​ផ្សារ​នៅតាម​ជនបទ​ទៅទៀត​។​លោក​ថា ក្រុមហ៊ុន​គិតតែ​ពី​យកលុយ មិន​គិតពី​ការអភិវឌ្ឍ​ផ្សារ​ឲ្យ​សមជា​ផ្សារ​នៅ​កណ្តាល​ក្រុង​សោះ​។ លោក​ក៏បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​កែសម្រួល​ឡើងវិញ ទាំង​ការរៀបចំ​សោ​ភណ្ឌ​ភាព ការរៀបចំ​សណ្តាប់ធ្នាប់ បរិស្ថាន និង​កា​រៀបចំ​ចំណត និង​ការបង្ការ​ហានិភ័យ​ជាដើម​។

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ការ​ចុះមក​ពិនិត្យ​នេះ មាន​ចំណុច ២ ដែល​លោក​អភិបាល​បាន​ចាប់អារម្មណ៍​ខ្លាំង និង​តម្រូវ​ឲ្យ​កែប្រែ​នោះ​គឺ​ទី​១.​ត្រូវ​រៀបចំ​ទីស្នាក់ការ​ផ្សារ​ឡើងវិញ ដើម្បី​ងាយស្រួល​ក្នុងការ​បំពេញការងារ​ទាំង​ការថែរក្សា​សន្តិសុខ និង​ការរៀបចំ​សណ្តាប់ធ្នាប់​ជាដើម ព្រោះ​មាន​លក្ខណៈ​តូចចង្អៀត​ពិបាកធ្វើ​ការ ទី​២.​ឲ្យ​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សណ្ដាប់ធ្នាប់​សាធារណៈ ទាំង​ខាងលើ ខាងក្រោយ និង​ខាងក្រៅ ឲ្យ​បានល្អ ព្រោះ​បច្ចុប្បន្ននេះ សណ្ដាប់ធ្នាប់​មិនទាន់​រៀបរយ​នៅឡើយ​ទេ​។​

​លោកប៉ា សុជាតិ​វង្ស មានប្រសាសន៍​បន្តទៀត​ថា នៅពេល​ខាងមុខនេះ ជា​ទិសដៅ​របស់​សាលា​រាជធានី​ភ្នំពេញ ផ្សារ​អូរឫស្សី ត្រូវតែ​ធ្វើការ​កែសម្រួល​ជា​ចាំបាច់ ដូច្នេះ​ក្រុមហ៊ុន​លឹម ហេង គ្រុប ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​គ្រប់គ្រង​ផ្សារ​អូរឫស្សី​ត្រូវតែ​គូរ​ប្លង់ ជាថ្មី ហើយ​យកមក​ឆ្លងសាលា​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​និង​សម្រេច​ជា​ក្រោយ​។ ជាងនេះទៅទៀត សាលា​រាជធានី​ភ្នំពេញ នឹង​បង្កើតជា​អង្គប្រជុំ​មួយ មុននឹង​ឈានទៅដល់​ការរៀប​ឧបសម្ព័ន្ធ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ផ្សារ​អូរឫស្សី សមជា​ផ្សារ​នៅ​កណ្តាល​រាជធានី​។​

​គួរបញ្ជាក់​ផងដែរ​ថា ផ្សារ​អូរឫស្សី ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន លឹម ហេង គ្រុប រយះពេល ៧០ ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ រហូតមកដល់​ពេលនេះ ទើបបាន​រយៈពេល​ត្រឹមតែ ១៥ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​សំណង់​ពិតាន​ជាច្រើន​កន្លែង​ក្នុង​ទីតាំង​ផ្សារ​ត្រូវបាន​ពុកផុយ​ជ្រុះ​ស៊ីម៉ង់​ដ៍​ចេញ​សរសៃដែក​ទៅហើយ ធ្វើ​ឲ្យ​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ទិញ​ឥ​វ៉ាន់​ក្នុង​ផ្សារ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាងខ្លាំង​៕ដោយ៖រដ្ឋា

​gbhgvvv

gvfcggg

gvcfuuu

bhgbhhh

( រូបថត៖CEN)

 

អ្នកនយោបាយ​ក្លាហាន​«ហ៊ាន​ជាប់គុក​» អ្នកនយោបាយ​កំសាក​«​គេចខ្លួន​»

​ភ្នំពេញ​៖ ក្នុងហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា នេះ បាន​ធ្វើការស្ទង់មតិដោយលើក យក​ជម្រើស​ចំនួន​២ ដើម្បី​សួរ​យោបល់​មតិ​ពី​មហាជន ពាក់ព័ន្ធ​នឹង​ករណី​ការ​គេចខ្លួន​មិន​ហ៊ាន​ជាប់គុក និង​ការជាប់គុក​របស់លោក សម រង្ស៊ី តាម​សាលក្រម​តុលាការ​។​

​លោក លោក អេង ឆៃអ៊ាង ​បានលើកឡើងតាម Facebook​ផ្ទាល់របស់ លោក ​នៅ​ថ្ងៃទី ២១ នេះ ថា​៖
១- អ្នកនយោបាយ​ដែល​ហ៊ាន​ជាប់គុក គេ​ហៅថា «អ្នកក្លាហាន» តែ​មិន​អាចធ្វើ​កិច្ចការ និង​ដោះស្រាយ​បញ្ហា​អ្វី​បានឡើយ​។​
២- អ្នកនយោបាយ​ដែល​គេច​ពី​ការជាប់គុក គេ​ហៅថា« កំសាក» តែ​អាចធ្វើ​កិច្ចការ និង​ដោះស្រាយ​បញ្ហា​គ្រប់ជំពូក​បាន​។​
​ដូច្នេះ​សូម​ជនរួមជាតិ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់​មតិ តើ​ឲ្យ​លោក សម រង្ស៊ី ជ្រើសរើស​មួយណា លេខ​១ ឬ លេខ​២ ? ។

​ឆ្លើយតប​ទៅនឹង​ការបកស្រាយ​របស់លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដូចខាងលើ​នេះ លោក​ព្រឹទ្ធាចារ្យ គង់ សម្បត្តិ ជា​អតីត​មន្ត្រីរាជការ​មួយរូប​ដែលបានអានសំណេររបស់លោក អេង ឆៃអ៊ាង ក្នុងហ្វេសប៊ុក បាន​ថ្លែងថា បើ​យោងតាម​ទិដ្ឋភាព​ច្បាប់​នៃ​ប្រទេស​កម្ពុជា ទោះជា​ដាក់​លេខ​ប៉ុន្មាន​ក៏ដោយ ក៏​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ផ្តន្ទាទោស​រួចស្រេច​អស់ហើយ ដែល​គាត់​បាន​ក្លាយជា​ទណ្ឌិត​ចាប់​តាំង​ឆ្នាំ​២០១៣ ខ​ណៈ​សាលក្រម​ក្នុង​សំណុំរឿង​ជាមួយ​លោក ហោ ណាំហុង បានចូល​ជា​ធរមាន​មកម្ល៉េះ​។​បើ​ដូច្នេះ កុំថាឡើយ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត សូម្បី​តែមាន​សិទ្ធិ​ជា​ពលរដ្ឋ​ដែល​អាច​ទៅ​បោះឆ្នោត​ក៏​គ្មាន​ដែរ​។​

​លោក​ព្រឹទ្ធាចារ្យ​រូបនេះ​បន្តថា មានតែ​ព្រះករុណា​មហា​ក្ស​ត្យ​មួយអង្គ​គត់​ដែល​អាច​រំលត់​ទោសទណ្ឌ​របស់លោក សម រង្ស៊ី បាន និង​ប្រសិនបើ​មានការ​ស្នើសុំ​ពី​ដើមចោទ ឬ​ពី​ប្រមុខ​រាជរដ្ឋាភិបាល បើ​មិន​ដូច្នេះ​ទេ លោក សម រង្ស៊ី នឹងមិន​អាច​ដើរទៅ​ធ្វើ​ការងារ​ការទូត​លក្ខ​ណៈ​អន្តរជាតិ​បានជោគជ័យឡើយ ព្រោះ​គ្មាន​រដ្ឋាភិបាល​នៃ​ប្រទេស​ណាមួយ​គេបោះបង់​ចោល​មិត្តភាព​រវាង​រដ្ឋ និង​រដ្ឋ​ទៅ​ជួបចរចា​ជាមួយ​បុគ្គល​ដែលជា​ទណ្ឌិត​នោះឡើយ​។​

​គេ​នៅ​ចាំបាន​ថា អំឡុង​មុន​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ លោក សម រង្ស៊ី ស្ថិតក្នុង​ស្ថានភាព​ជាទ​ណ្ឌិ​ត​នៅឡើយ ប៉ុន្តែ​ពេលនោះ​ទំនង​​ជា​គេ​គិតពី​ការផ្សះផ្សាជាតិជាធំ ទើបទាំង​រាជរដ្ឋាភិបាល ទាំង​ស្ថាប័ន​ព្រះបរមរាជវាំង និង​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ទាល់ បាន​រិះរក​ច្រក​ដើម្បី​ឲ្យ​លោក សម រង្ស៊ី អាច​ចូលក្នុង​ឆាកនយោបាយ​ពេញលេញ គឺ​ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​ការលើកលែងទោស ហើយ​គេ​បាន​ដក​ឈ្មោះ​តំណាង រាស្ត្រ​បំរុង​របស់​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ រួច​បញ្ចូល​ជំនួស​ដោយ​លោក សម រង្ស៊ី ជា​តំណាងរាស្ត្រ​រហូតមកដល់​សព្វថ្ងៃ​៕ ដោ​យ៖ខេមរា

​gfvcfff

លោក គល់ សុវណ្ណ មេព្រៃ​ខេត្តស្វាយ រៀង​បិទបាំង​ការជួញដូរឈើ​ខុសច្បាប់​របស់​ឈ្មោះ យី​

​ខេត្តស្វាយរៀង៖​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​ឈើ​ប្រណីត​ប្រចាំ ខេត្តស្វាយរៀង​ម្នាក់​ឈ្មោះ យី រស់នៅ​ភូមិ​ឡ សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​វរៈ​ព្រំដែន​គោក​ច្រក​សំ​យ៉ោ​ង បាន​ដំណើរ​ការរកស៊ី​យ៉ាង​រលូន​សូម្បីតែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រោម ការគ្រប់គ្រង​របស់លោក គល់ សុវណ្ណ រួម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ពុំដែល​ធ្វើការ​បង្ក្រាប​នោះឡើយ ព្រោះ​ខ្លាច​បែកឆ្នាំង​បាយ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​គេ​តែង​សង្កេតឃើញ​មាន​រថយន្ត​តូចៗ​ប្រភេទ​កាមរី​បា​ឡែ​ន និង​ឆ្លាម​មិនតិចជាង​៧-៨​គ្រឿងក្នុង​មួយ​យប់ៗ​បានធ្វើការ​ដឹកជញ្ជូន​ឈើ ប្រណីត​មក​លក់​ឲ្យ​ថៅកែ យី ចេញចូល​ដូច​គេ​ហែ​កឋិន​អ៊ីចឹង និង​មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​ក្នុង​ដីឡូត៍​ផ្ទះ​របស់គាត់ ហើយ​ឈើ​ទាំងនោះ​បើតាម​ការអះអាង​ពី​ក្រុម​ឈ្មួញ​ដែល​យកមក​លក់​ឲ្យ​ថៅកែ យី គឺ​មួយ​ភាគ​ធំ​ដឹកជញ្ជូន​មកពី​ខេត្តពោធិ៍សាត់ និង​បាត់ដំបង​។​

សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ក្រោយពី​ប្រមូល​ទិញ​រួច​ឈ្មួញ​ឈើ​ប្រណីត​ឈ្មោះ យី​បាន​ដឹកជញ្ជូន​យកទៅលក់​ឲ្យ​ឈ្មួញ​ធំ​នៅ​ប្រទេស​វៀតណាម​ដោយ​ដឹក​ចេញ​តាម​ច្រកព្រំដែន​សំ​យោង ស្ថិតក្នុង​ស្រុក​ចន្ទ្រា​យ៉ាង​រលូន តាម​រថយន្ត​កូរ៉េ​ក្បាល​ពណ៌​ខៀវ និង​មាន​តួ​ពណ៌​ត្រាវ ចំណុះ​១​តោន​កន្លះ អត់​មាន​ស្លាក​លេខ ហើយ​ការចេញដំណើរ​គឺ​ចាប់ពី​ម៉ោង​៧-៨​យប់​។

ពាក់ព័ន្ធ​នឹង​ករណី​ជំនួញ​ឈើ​ប្រណីត​របស់​ឈ្មួញ​ឈ្មោះ​យី​នេះដែរ លោក គល់ សុវណ្ណ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បែរជា​ឆ្លើយថា អត់​ដែល​ដឹង​មានការ​ជួញដូរ​ឈើ​ប្រណីត​នេះ​ទាល់តែសោះ ហើយ​បញ្ហា​នេះ​ចាំ​លោក​ធ្វើការ​ស្រាវជ្រាវ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​ខេត្តស្វាយរៀង​នាំ​គា្ន​ធ្វើការ​រិះគន់​ជាខ្លាំង ទៅលើ​លោក គល់ សុវណ្ណ ថា អសមត្ថភាព​ក្នុង​ដឹកនាំ​ការងារ​។

​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ប្រចាំ​ខេត្តស្វាយរៀង​ដ៏​ល្បីល្បាញ​ឈ្មោះ យី បាន​រកស៊ី​ជាច្រើន​ឆ្នាំ​មកហើយ ម្តេចក៏​លោក គល់ សុវណ្ណ ឆ្លើយថា​អត់​ដែល​ដឹង ឬមួយ​ដឹង​ដែរ តែ​ធ្វើ​មិនដឹង​? ។ ម្យ៉ាងទៀត​គេ​មិន​ថា តើ​ការប្រមូលទិញ​ឈើ​ប្រណី​តរបស់​ថៅកែ យី មានច្បាប់​អនុញ្ញាត​ពី​ខាង​ណា​នោះទេ ទើប​ធ្វើ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​របស់លោក គល់ សុវណ្ណ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នាំគ្នា​ស្ងាត់​មាត់​ដូច​គេ​ចុក ពុំដែល​ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ ធ្វើ​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ឈ្មោះ យី កាន់តែ​បានចិត្ត បង្ក​ព្យុះភ្លៀង​តាម​អំពើ​ចិត្ត​។​

ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ក្នុង​ខេត្តស្វាយរៀង​ទាំងមូល​ចង់ឃើញ​លោក គល់ សុវណ្ណ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ធ្វើការ​បង្ក្រាប​ជំនួញ​រកស៊ី​ឈើ​ប្រណី​តរបស់​ថៅកែ យី ដើម្បី​បង្ហាញ​ស្នា​ដៃដល់​ថ្នាក់លើ​ឲ្យ​ឃើញ​ម្តង ព្រោះថា រយៈពេល​ជាង​១​ឆ្នាំ​មកនេះ​ចាប់តាំងពី​លោក គល់ សុវណ្ណ ឡើងកាន់តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ហាក់ដូចជា​មានការ​ស្ពឹក​ស្រពន់ សូម្បីតែ​ជំនួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​វៀតណាម ឆ្លងកាត់​ខេត្តស្វាយរៀង​គគ្រឹកគគ្រេង​រៀងរាល់​យប់ ជាពិសេស​គឺ​ដឹក​កាត់មុខ​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​របស់លោក គល់ សុវណ្ណ តែម្តង ក៏​លោក​ពុំដែល​ធ្វើការ​បង្ក្រាប​ដែរ​។

​លោក ឆេង គឹម​ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ​ទូទាំងប្រទេស​ក៏ដូចជា​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​គួរ​ចាត់វិធានការ​ដាក់ពិន័យ​តាមច្បាប់​រដ្ឋបាល​ទៅលើ​មន្ត្រី អសកម្ម​ការងារ និង​ចូលចិត្ត​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ខ្លាច​ច្បាប់​៕ (​សូម​រង់ចាំ​អាន​ព័ត៌មាន​បន្ថែម​ស្តីពី​អំពើពុករលួយ​ក្នុងការ​ជួញដូរ​ឈើ​ប្រណីត​នៅ​ស្វាយរៀង​)

​

ផ្សារ​ទំនើប​ដ៏​ធំ​របស់​ក្រុមហ៊ុន ភូ ពុ​យ នៅ​បាត់ដំបង​ សម្ពោធដាក់​ឲ្យ​ដំណើរ ការ​អាជីវកម្ម​

​បាត់​ដំប​ង៖​ខេត្តបាត់ដំបង គឺជា​ខេត្ត​ប្រកបដោយ​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម ហើយក៏​ជា​ខេត្ត​ជង្រុក​ស្រូវ និង​ជា​ឆ្នាំងបាយ សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ​។​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ឳ​កាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្សារ​ទំនើប និង​ផ្សារ​បន្លែ​បោះ​ដុំ – ចែកចាយ​លក់រាយ របស់ ក្រុមហ៊ុន ភូ ពុ​យ អ៊ិន​វ៉េ​ស​មេន ខូ​អិ​ល​ធី​ឌី ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​វត្តមាន​លោក អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង ជា​អធិបតី​ផងដែរ​។

​លោក​ឧកញ៉ា ភូ ពុ​យ ប្រធាន​ក្រុមហ៊ុន ភូ ពុ​យ អ៊ិន​វេស​មេន ខូ​អិ​ល​ធី​ឌី បាន​គូសបញ្ជាក់​ក្នុង​ថ្ងៃ​សម្ពោធ​ផ្សារ​ទំនើប​របស់ខ្លួន​ថា​៖ ស្ថិតក្នុង​ទីតាំង​វិនិយោគ​របស់​ក្រុមហ៊ុន ដែលមាន​ផ្ទៃដី​សរុប​៣០​ហិកតា​។​ផ្សារ​ទំនើប​ភូ ពុ​យ នេះ​មាន​ទំហំ​៦០​ម៉ែត្រ​គុណ​១២៨​ម៉ែត្រ មាន​កម្ពស់​៤​ជាន់​និង​ផ្សារ​បន្លែ លើ​ផ្ទៃដី​សាងសង់​ទំហំ​២០.០០០​ម៉ែត្រក្រឡា​។​

​ជាមួយគ្នានេះ ក្រុមហ៊ុន​បានផ្តល់​ភាពអនុគ្រោះ​ដល់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​បន្លែ ភូ ពុ​យ ដោយ​មិន​គិត​ឈ្នួល​តូប ថ្លៃ​ទីតាំង​សំរាប់​លក់ដូរ ឬក៏​ថ្លៃឈ្នួល​កន្លែង​លក់​ក្នុង​ផ្សារ និង​ភាស៊ី ក្នុង​រយៈពេល​៥​ឆ្នាំ ដូចគ្នា​។ លោក​ឧកញ៉ា ភូ ពុ​យ ក៏បាន​សង្កត់ធ្ងន់​បន្ថែ​ម​ទៀតថា​៖​ការវិនិយោគ​សាងសង់​នូវ​ផ្សារ​ទំនើប និង​រៀបចំ​បង្កើត​ឲ្យ​មាន​ផ្សារ​បន្លែ លក់ដុំ​និង​លក់រាយ គឺ​ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង​ក្នុងការ​អភិវឌ្ឍន៍​តំបន់​មូលដ្ឋាន​ឲ្យ​ក្លាយជា​ទីតាំង​ប្រមូលផ្តុំ​ចម្បង​មួយ​សំរាប់​ការបោះ​ដុំ និង​លក់រាយ​នូវ​បន្លែ ផ្លែឈើ ដើម្បី​ផ្តល់​ឳ​កាស​លើកទឹកចិត្ត​ជម្រុញ​នូវ​កំណើន​កសិករ​ក្នុង​ការដាំដុះ​បន្លែ​និង​អ្នកចម្ការ​ផ្លែឈើ​ផងដែរ ព្រមទាំង​បាន​កែប្រែ​ជីវភាព​ប្រចាំថ្ងៃ របស់​បងប្អូន​ប្រជាកសិករ និង​អាជីវករ​ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង​។​

​លោក អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង និង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា​៖ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន វា​បាន​ជំរុញ​នូវ​កំណើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាកសិករ អ្នកចម្ការ​អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​តាមរយៈ​ការរួមចំណែក​របស់​ក្រុមហ៊ុន​ផ្សារ​ទំនើប និង​ផ្សារ​បន្លែ ភូ ពុ​យ និង​ពី​ការគិតគូ​យកចិត្តទុកដាក់​សហកា​រ​ជ្រោមជ្រែង​ពី​សំណាក់​រដ្ឋបាលខេត្ត​គ្រប់លំដាប់​ថ្នាក់​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​បន្ថែម​ទៀតថា​៖​ការបង្កើត​ឲ្យ​មាន​ផ្សារ​ទំនើប​និង​ផ្សារ​បន្លែ នៅទីនេះ គឺ​នៅពេលដែល​កម្ពុជា ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ឆាប់ៗ​ខាងមុខ ទាំង​ទីតាំង​ព្រមទាំង​បរិវេណ​ផ្សារ​ទំនើប​និង​ផ្សារ​បន្លែ ភូ ពុ​យ ពិតជា​រួមចំណែក​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ដើរតួ​ជា​អន្តរការី ជាទី​តាំង​ប្រមូលផ្តុំ​កណ្តាល​មួយ ដើម្បី​ជួយ​សម្រួល​ដល់​ការដោះដូរ​ពាណិជ្ជកម្ម​-​អាជីវកម្ម​ជាមួយ​ប្រទេស​ថៃ នូវ​លំហូរ​ទំនិញ​តាម​ច្រក​ប៉ោយប៉ែត​មកកាន់​ខេត្តបាត់ដំបង ឆ្ពោះទៅកាន់​ភ្នំពេញ និង​បណ្តា​ខេត្ត​ភាគ​ខាងកើត​មួយចំនួន​។ ទីផ្សារ​មួយ​នេះ វា​នឹង​ប្រែ​ក្លាយទៅជា​មជ្ឈមណ្ឌល​បោះ​ដុំ លក់រាយ​នូវ​ផលិតផល​គ្រប់​ប្រភេទ​និង​គ្រប់មុខ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​-​អាជីវកម្ម​ទាំង​ក្នុង​ខេត្ត ក៏ដូចជា​បណ្តា​ខេត្ត​ភូមិភាគ និង​ជាមួយ​ប្រទេស​ថៃ ផងដែរ​៕​ដោ​យ៖ប ប

bhgvbbb

vcgvccc

yhgbddd

hbvgfff

vcfdceee

xdsxdggg

hbgbmmm

vgfvghhh

njhnlll

vgfvcnnn

fvgcgvooo

bhghkkk

 

 

បង់​ក្លា​ដែ​សនឹង​ព្យួរ​ក​មេដឹកនាំ​បក្ស ប្រឆាំង​២​រូប​

បង់​ក្លា​ដែ​ស​៖​មេដឹកនាំ​បក្សប្រឆាំង​សំខាន់ៗ​ពីររូប​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​នឹងត្រូវ​គាត់​ទោស​ព្យួរ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ បន្ទាប់ពី​បរាជ័យ​ក្នុង​សំណើសុំ​សម្រាលទោស​ប្រហារជីវិត​។ នេះ​បើ​យោងតាម​គេហទំព័រ​បាងកក​ប៉ុស្ដិ៍​ផ្សាយ​កាលពី​ម្សិលមិញ​។
​ គួរ​បញ្ជាក់ថា តុលាការ​កំពូល​របស់​ប្រទេស​បង់​ក្លា​ដែ​ស បាន​ច្រានចោល​សំណើសុំ​សម្រាលទោស​ប្រហារជីវិត​របស់លោក Ali Ahsan Mohammad Mujahid និង​លោក Salahuddin Quader Chowdhury ព្រោះ​មេដឹកនាំ​ទាំងពីរ​នេះ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាច្រើន ក្នុងនោះ​រួមមាន ការសម្លាប់​រង្គាល​មនុ​ស្ស ក្នុងសម័យ​សង្គ្រាម​ទាមទារ​ឯករាជ្យ​ជាមួយ​ប៉ា​គី​ស្ថាន កាលពី​ឆ្នាំ​១៩៧១​កន្លងទៅ​៕

art13.1

​

កម្ពុជា​ត្រៀម​កង​រក្សា​សន្តិសុខ​ជាង​១​ម៉ឺន​នាក់​ការពារ​ដំណើរ​ទស្សនកិច្ច​នាយករដ្ឋមន្ដ្រី​រុស្ស៊ី

​ភ្នំពេញ​៖ កងកម្លាំង​សមត្ថកិច្ច​រួមមាន​នគរបាល អាវុធហត្ថ និង​យោធា​ជាង​១​ម៉ឺន​នាក់ នឹងត្រូវ​បានដាក់​ពង្រាយ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ដ សៀមរាប ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​នៃ​ការ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ របស់​នាយករដ្ឋមន្ដ្រី​រុស្ស៊ី លោក ឌី​មេ​ទ្រី មេ​វ៉េ​ដេ​វ ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ អគ្គស្នងការ​នគរបាល នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន បាន​បើក​កិច្ចប្រជុំ ជាមួយ​ថ្នាក់ដឹកនាំ​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់​ទាំង​នគរបាល ទាំង​អាវុធហត្ថ​និង​យោធា ដើម្បី​ដាក់​ផែនការ ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់ នៃ​ការ​មក​បំពេញ ទស្សនកិច្ច របស់​នាយករដ្ឋមន្ដ្រី​រុស្ស៊ី និង​គណៈប្រតិភូ​។​

នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន បាន​ប្រាប់​ទៅ​កងកម្លាំង​ទាំងអស់ ឱ្យមាន​ការទទួលខុសត្រូវ គ្រប់​គោលដៅ ដែលមាន​មេបញ្ជាការ​ជា​អ្នក​ក្ដាប់​រួម នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​សៀមរាប ដើម្បី​រឹតបន្ដឹង​បញ្ហា​សន្ដិសុខ ជូន​គណៈប្រតិភូ​ឱ្យបាន​ល្អប្រសើរ​។ នៅក្នុង​កិច្ចប្រជុំ​នេះ អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ឱ្យមាន​ការ​រឹតបន្ដឹង​ចំពោះ អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ បាន​ត្រឹមត្រូវ​ផងដែរ ពោល​ត្រូវមាន​ការត្រួតពិនិត្យ កាត​កាសែត​ឱ្យបាន​ល្អិតល្អន់​គោលបំណង​រឹត​ដ្បិត បញ្ហា​សន្ដិសុខ​ជូន​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​។

គួរ​បញ្ជាក់ថា នាយករដ្ឋមន្ដ្រី​រុស្ស៊ី​និង ដឹកនាំ​គណៈប្រតិភូ​របស់ខ្លួន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ពង្រឹង​និង​ពង្រីក បន្ថែមទៀត​នូវ​ចំណង​មិ​ត្ដ​ភាពជា​ប្រពៃណី ដែ​មាន​ស្រាប់ និង​កិច្ចសហប្រតិបត្ដិការ​ល្អ រវាង​ប្រទេស​ទាំងពីរ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ប្រទេស មហាអំណាច​ខាងមុខនេះ ភាគី​ទាំងពីរ នឹងមាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​៦​ផងដែរ​៕

​

ស្ពាន​អាកា​សតិច​ណូ បាន​ដាក់​ឲ្យ​ប្រើ ប្រាស់​បណ្តោះអាសន្ន​នា​ថ្ងៃនេះ​

​ភ្នំពេញ​៖​អភិបាល រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បានបញ្ជាក់​ឲ្យ​ដឹង​តាមរយៈ Facebook Page ផ្លូវការ​របស់លោក​ថា ចាប់ពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ វេលា​ម៉ោង​០៧ និង​០០​នាទី​ព្រឹក​តទៅ គម្រោង​ស្ពាន​អាកាស​តិច​ណូ បានដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នូវ​ផ្លូវ​ស្ពាន​អាកាស ក្នុង​គោលបំណង ដើម្បី​ដោះស្រាយ​សម្រួលការ​កកស្ទះ​ចរាចរណ៍​បណ្តោះអាសន្ន នៅ​ចំណុច​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ក្នុងឱកាស​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ តាម​ប្រសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

សូមជម្រាបថា ស្ពាន​អាកាស​តិច​ណូ ត្រូវ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន​។ ស្ពាន​នេះ​រត់​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ឆ្លងកាត់​ខាងលើ​ប្រសព្វ​មហាវិថី គីម​អ៊ី​ល​ស៊ុ​ង និង​មហាវិថី​ម៉ៅ​សេទុង មាន​បណ្តោយ​៣៨២​ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ ផ្លូវ​រត់​ក្រោម​ដី​មាន​ប្រវែង​៣៥៦​ម៉ែត្រ និង​ទទឹង​ពី​៦​ទៅ​៨​ម៉ែត្រ​។

ស្ពាន អាកាស​ទី​៤ របស់​រាជធានី​ភ្នំពេញ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​តាម​គម្រោង​នឹង​បញ្ចប់ ការសាងសង់ នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៦ និង ចំណាយ​ថវិកា​សាងសង់ ១៤.៥០២.៤៧៦​ដុល្លារ បានមកពី​គម្រោង​វិនិយោគ​នានា​របស់​ក្រុមហ៊ុន OCIC៕

​gvfcggg

tgfrrr

​ពា​ន Hun Sen Cup 2016 នឹង​ចាប់ផ្ដើម​នៅ​ខែមករា​

បាល់ទាត់​៖​ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup 2016) លើក​ទី​១០ ឆ្នាំ​២០១៦ នឹង​ចាប់ផ្ដើម​វគ្គ​បឋម​តាម​តំបន់​ចាប់ពី​ថ្ងៃទី​០៩ ខែមករា រហូតដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦​ខាងមុខនេះ ចំណែក​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៥ ខែមីនា រហូតដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​លិខិតផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​
​លិខិត​ដដែល​បញ្ជាក់ថា ការប្រកួត​វគ្គ​បឋម​បាន​ចែកចេញជា​៦​តំបន់​ដែល​ក្នុងនោះ​រួមមាន តំបន់​រាជធានី​ភ្នំពេញ តំបន់​ខាងកើត តំបន់​កណ្ដាល តំបន់​ខាងលិច តំបន់​ខាងត្បូង និង​តំបន់​ខាងជើង​៕

Hun-Sen-Cup-Champion-2015-05112283343_930472623666627_1170109350_n

​

ប៊ែ​ល​ហ្ស៊ិ​ករង​ការគំរាមកំហែង​ខ្លាំង​ពី​ក្រុមភេរវកម្ម​ក្រោយ​ការវាយប្រហារ​នៅ​ប៉ារីស​

ប៊ែ​ល​ហ្ស៊ិ​ក​៖​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ដែលមាន​ព្រំប្រទល់​ជាប់​បារាំង​បាន​នឹង​កំពុង​រង​ការគំរាមកំហែង​ខ្លាំង​ខាង​ភេរវកម្ម ក្រោយពី​មានការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ដែល​បណ្តាល​ស្លាប់​១៣២​នាក់ និង​របួស​ជាច្រើន​រយ​នាក់​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ នេះ​យោងតាម​សារព័ត៌មាន Reuters ចេញផ្សាយ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ វិច្ឆិកា​នេះ​។
​ ​កងកម្លាំង​សន្តិសុខ​ប៊ែ​ល​ហ្ស៊ិ​ក បាន​កំពុងតែ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោយពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ប៉ារីស ដែល​ភេរវកម្ម​អាច​នឹង​កើតឡើង គ្រប់ពេលវេលា​ដោយសារតែ​ភេរវ​ករ​មួយ​ភាគ​ធំ​បាន​ចេញពី​ប្រទេស​នេះ និង​មេ​ធំ​លោក Saleh Abdeslam ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុងចំណោម​បក្ខពួក​៦​នាក់ ដោយ​ការ​វាយឆ្មក់​ចូលចាប់​ពី​សំណាក់​ប៉ូលិស បារាំង សហការ​ជាមួយ​ប៉ូលិស​ប៊ែ​ល​ហ្ស៊ិ​ក​។
​ភ្លាមៗ​នោះដែរ ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ រវាង​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក និង​អេ​ស្ប៉ា​ញ ក៏ត្រូវ​បាន​លុបចោល​ជាបន្ទាន់​ផងដែរ ក្រោយពេល​ប៉ូលិស​ទទួលបាន​ដំណឹង​គំរាម​វាយប្រហារ​ពី ISIS នោះ​៕

art11.1

​