All posts by មេគង្គ ប៉ុស្តិ៍

ប៊ែ​ល​ហ្ស៊ិ​ករង​ការគំរាមកំហែង​ខ្លាំង​ពី​ក្រុមភេរវកម្ម​ក្រោយ​ការវាយប្រហារ​នៅ​ប៉ារីស​

ប៊ែ​ល​ហ្ស៊ិ​ក​៖​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ដែលមាន​ព្រំប្រទល់​ជាប់​បារាំង​បាន​នឹង​កំពុង​រង​ការគំរាមកំហែង​ខ្លាំង​ខាង​ភេរវកម្ម ក្រោយពី​មានការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ដែល​បណ្តាល​ស្លាប់​១៣២​នាក់ និង​របួស​ជាច្រើន​រយ​នាក់​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ នេះ​យោងតាម​សារព័ត៌មាន Reuters ចេញផ្សាយ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ វិច្ឆិកា​នេះ​។
​ ​កងកម្លាំង​សន្តិសុខ​ប៊ែ​ល​ហ្ស៊ិ​ក បាន​កំពុងតែ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោយពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ប៉ារីស ដែល​ភេរវកម្ម​អាច​នឹង​កើតឡើង គ្រប់ពេលវេលា​ដោយសារតែ​ភេរវ​ករ​មួយ​ភាគ​ធំ​បាន​ចេញពី​ប្រទេស​នេះ និង​មេ​ធំ​លោក Saleh Abdeslam ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុងចំណោម​បក្ខពួក​៦​នាក់ ដោយ​ការ​វាយឆ្មក់​ចូលចាប់​ពី​សំណាក់​ប៉ូលិស បារាំង សហការ​ជាមួយ​ប៉ូលិស​ប៊ែ​ល​ហ្ស៊ិ​ក​។
​ភ្លាមៗ​នោះដែរ ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ រវាង​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក និង​អេ​ស្ប៉ា​ញ ក៏ត្រូវ​បាន​លុបចោល​ជាបន្ទាន់​ផងដែរ ក្រោយពេល​ប៉ូលិស​ទទួលបាន​ដំណឹង​គំរាម​វាយប្រហារ​ពី ISIS នោះ​៕

art11.1

​

ក្រុម​សម្ព័ន្ធមិត្ត​ជី​ហាដ និង​អា​កៃ​ដា វាយប្រហារ​សណ្ឋាគារ​មួយ​ក្នុងប្រទេស​ម៉ាលី​

ម៉ាលី​៖​ក្រុម​ឧទ្ទាម Al-Mourabitoun ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុង​ឧទ្ទាម​ជី​ហាដ និង​អាល់​កៃ​ដា បានប្រកាស​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter ថា​ពួកគេ​គឺជា​អ្នក​វាយប្រហារ និង​ចាប់​មនុស្ស​ធ្វើជា​ចំណាប់ខ្មាំង នៅក្នុង​សណ្ឋាគារ Radisson ទីក្រុង Bamako ប្រទេស​ម៉ាលី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Reuters នៅ​យប់​ថ្ងៃទី​២០ ខែវិច្ឆិកា​។​
​ គួរ​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២០ ខែវិច្ឆិកា​ម្សិលមិញ មាន​ករណី​បាញ់ប្រហារ និង​ចាប់​ចំណាប់ខ្មាំង​នៅក្នុង​សណ្ឋាគារ Radisson ដែលជា​សណ្ឋាគារ​ល្បី​នៅក្នុង​ក្រុង Bamako ដោយ​ក្រុម​ខ្មាន់កាំភ្លើង​បាន​ចាប់​មនុស្ស ១៧០​នាក់ ធ្វើជា​ចំណាប់ខ្មាំង ។ បើ​យោងតាម​របាយការណ៍​ចុងក្រោយ​បាន​ឲ្យ​ដឹងថា មាន​ចំណាប់ខ្មាំង​៣​នាក់​បាន​ស្លាប់ និង​៨០​នាក់​ត្រូវបាន​ដោះលែង​៕

MALI-UNREST-HOTEL

​

ក្រុម​ភេរ​វករ​គំរាម​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ទី​ដែល​មេដឹកនាំ​កំពូល​ពិភពលោក​នឹង​ជួបប្រជុំ

​ម៉ាឡេស៊ី​៖​យោងតាម​ព័ត៌មាន​របស់​ម៉ាឡេស៊ី ចេញផ្សាយ​នៅមុន​បន្ដិច​បាន​ឲ្យ​ដឹងថា ក្រុម​ភេរ​វករ​ប្រមាណ​១០​នាក់​បាន គំរាម​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​អគារ​ស​ន្និសិទ​ប្រជុំ​កំពូល​អាស៊ាន​នៅ ទីក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី ដោយ​នៅក្នុង​អគារ​នោះ​មាន​មេដឹកនាំ​កំពូល​ពិភពលោក ដូចជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា​, នាយករដ្ឋមន្ត្រី​ជប៉ុន​, នាយករដ្ឋមន្ត្រី​ចិន និង​មេដឹកនាំ​ដទៃ ហើយ​ក្នុងនោះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អញ្ជើញ​ទៅដល់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ផងដែរ​។​
លោក ពុ​យ គា អ្នកយកព័ត៌មាន Kyodo របស់​ជប៉ុន ដែល​កំពុង​ស្ថិតនៅក្នុង​អគារ​ប្រជុំ ហើយ​ដែល​អាចជា​គោលដៅ​របស់​ក្រុម​ភេរ​វករ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​បាន​ថ្លែងថា បញ្ហា​សន្ដិសុខ​បាន​រឹតបន្ដឹង​យ៉ាងខ្លាំង​ជាទីបំផុត បន្ទាប់ពី​មាន​ព័ត៌មាន​មិនទាន់​ផ្លូវការ​ថា មាន​ក្រុម​ឧទ្ទាម រួម​នឹង​ក្រុម ISIS បានគ្រោង​គំរាម​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​ពោរពេញ​ទៅដោយ​មេដឹកនាំ​ធំៗ​របស់​ពិភពលោក ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីនោះ​។
​គួរ​បញ្ជាក់ថា កម្លាំង​ប៉ូលិស​ម៉ាឡេស៊ី​ជាង​២០០០​នាក់ កំពុង​ដាក់ពង្រាយ​នៅ​តំបន់ ដែលមាន​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ជាង​២៥០០០​នាក់​ផ្សេងទៀត កំពុង​ត្រៀម​អន្តរាគមន៍​រួចជាស្រេច​៕

art29.2art29.5

​

បេក្ខភាព​បួនរូប​អាច​នឹង​ឡើង​វ៉ៃ​ជាមួយ Pacquiao ឆ្នាំក្រោយ

ប្រដាល់៖​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao បាន​លើកឡើងថា មាន​អ្នក​ប្រដាល់​​បួន​នាក់​ដែល​នឹង​អាច​ជួប​ជាមួយ​គាត់​សម្រាប់​ការប្រកួត​ចុងក្រោយ​នៅ​ឆ្នាំ​ក្រោយនេះ​។​
​ ​ កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​បាន​ប្រាប់ Emirates24/7​ថា “​បេក្ខភាព​ទាំង បួនរូប​គឺមាន​AmirKhan, DannyGarcia,TerenceCrawford​ឬក៏​Timothy Bradley”​។
​ ​ទោះបីជា​យ៉ាងណាក៏ដោយ Pacquiao បាន​ច្រានចោល​ការប្រកួត​សាជាថ្មី​ជាមួយ FloydMayweather ខណៈដែល​មានការ​រំពឹង​ទុក​ថា ការប្រកួត​លើក​ទី​ពីរ​អាច​នឹង​កើតឡើង​ក៏ដោយ​។​
​គួរ​បញ្ជាក់ថា Pacquiao នឹង​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​មុនពេល​ដែល​គាត់​នឹងត្រូវ ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ក្នុងប្រទេស​ហ្វីលីពីន ហើយ​ម្ចាស់​ជើងឯក​ប្រាំបី ទម្ងន់​រូបនេះ​បាន​បង្ហើប​ឲ្យ​ដឹងថា អ្នក​ប្រដាល់ AmirKhan របស់​ចក្រភព អង់គ្លេស​គឺ​កំពុងស្ថិត​ក្នុងការ​ពិចារណា​របស់គាត់​៕

art12.2

​

ចាប់ខ្លួន​សង្ស័យ​៦៦​នាក់​ពាក់ព័ន្ធ​​គម្រោង​វាយប្រហារ​អាមេរិក

​វ៉ាស៊ីនតោន៖​អាជ្ញាធរ​អាមេរិក​បាន​ចោទប្រកាន់​ទៅលើ​បុរស​និង​ស្ត្រី​ចំនួន​៦៦​នាក់ ពីបទ​ពាក់ព័ន្ធ​នឹង​ការចូលរួម​រៀបចំ​គម្រោង​វាយប្រហារ​ជាមួយ​ពួក​ឧទ្ទាម រដ្ឋ​ឥស្លាម​ISIS​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ក្នុងនោះ​រួមទាំង​ជនភៀសខ្លួន មួយចំនួន​តូច​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Daily Mail​។
​ គួរ​បញ្ជាក់ថា ក្រុម​ភេរវ​ករ​ទាំងនោះ ភាគច្រើន​មាន​គោលដៅ​វាយប្រហារ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី ព្រមទាំង​បាន​ប្តេជ្ញា​ថា នឹង​ប​ញ្ច្រៀ​ប​បណ្តាញ​របស់ខ្លួន​នៅ​លោកខាងលិច ព្រមទាំង​បង្ក​ការបង្ហូរ​ឈាម​តាម​គម្រោង​របស់ខ្លួន ។​
​លើសពីនេះ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ គឺ​ការ​គំរាម​ក្នុងការ​វាយប្រហារ​មួយចំនួន ក៏​ចេញពី​សំណាក់​យុវជន​សហរដ្ឋអាមេរិក​ផ្ទាល់​តែម្តង ដែល​បាន​ផ្លាស់ប្តូរ​ជំនឿ​ទៅលើ​ពួក​ឧទ្ទាម ISIS តាមរយៈ​ការអូសទាញ​តាម​ប្រព័ន្ធ Internet៕

New-York-City-USA

​

លោក Francois Hollande បញ្ជា​ឲ្យ​បើក​ការវាយប្រហារ ISIS នៅ​អ៊ីរ៉ាក់

ប៉ារីស​៖​ប្រធានាធិបតី​បារាំង​លោក​Francois Hollande​បាន​បញ្ជា​ឲ្យ​មានការ​ប្រហារ​ក្រុម​ឧទ្ទាម​ឥស្លាម​ជ្រុលនិយម​ISIS នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ជា​បន្តទៀត​ក្រោយពេល​បើក​ការវាយប្រហារ​ISIS​នៅ​ស៊ី រី​២​ដង​រួចមក នេះ​បើ​យោងតាម Reuters ចេញផ្សាយ​យប់មិញ​នេះ ។
​ ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​បញ្ជាក់ថា «​ការបញ្ជា​ឲ្យ​មានការ​វាយប្រហារ​ទៅកាន់​ប្រទេស​ទី​២​នេះ គឺ​ត្រូវបាន​ធ្វើឡើង នៅពេលដែល​លោក Hollande បាន​ជួប​ពិភាក្សាគ្នា​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​ព្រឹទ្ធសភា និង​មេបញ្ជាការ​កងទ័ព​បារាំង ដើម្បី​តាម​កម្ទេច ISIS ដល់​កន្លែង​ពួកគេ បន្ទាប់ពី​ទីក្រុង​ប៉ារីស​បានទទួល​នូវ​ការវាយប្រហារ​យ៉ាងដំណំ​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា​រួចមក​»៕

​art11.1

រដ្ឋាភិបាល​ឯកភាពឲ្យ​ឧកញ៉ា លី យ៉ុង​ផាត់​ បើក​ល្បែងភ្នាល់​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​ចំនូ​ន​២

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងមកនេះ បានសម្រេច​ឯកភាព តាម​សំណើរ​របស់​ក្រុមហ៊ុន អិ​ល​វ៉ា​យ​ភី គ្រុប របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដោយ​សុំ​បើក​បន្ថែម​នូវ​ល្បែងភ្នាល់​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​ចំនួន​២ គឺ​ខេត្ត កោះកុង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ល្បែង​ច្រើន​ប្រភេទ​ដែល​ត្រូវបាន​អនុញ្ញាត​នោះ​រួមមាន​៖ ស្លុត​ម៉ាស៊ីន​-​ម៉ាស៊ីន អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ តាម​ការធ្វើ​អាជីវកម្ម​សេវាកម្ម​ដោយផ្ទាល់ និង​តាមរយៈ Internet Online ក្នុង​និង​ក្រៅប្រទេស ល្បែង​កូន​ហ្គោល ល្បែង​ប្រណាំងសេះ ល្បែង​ប្រជល់​បក្សី​កីឡា ល្បែង​ភ្នា​ក់បាល់ និង​ល្បែងភ្នាល់​គ្រប់​ប្រភេទ ខារ៉ាអូខេ ម៉ាស្សា នៅក្នុង​កាស៊ីណូ​កោះកុង ក្នុង​ខេត្តកោះកុង និង​កាស៊ីណូ អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​
នេះ​បើតាម​ឯកសារ​មួយ​សន្លឹក​ដែល​ចុះហត្ថលេខា ដោយ​រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក បណ្ឌិត ហ៊ីង ថូ​រ៉ា​ក់​ស៊ី កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ដែលមាន​ដូចខាងក្រោម​៖

hbgvbb

gfvccc

​

លោក​បណ្ឌិត ជា ចំរើន លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​

​ភ្នំពេញ​៖ លោក​បណ្ឌិត ជា ចំរើន សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​រដ្ឋសភា​នាពេល​បច្ចុប្បន្ន បាន​សរសេរ​លិខិត​ជូនទៅ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា លោក​សុំ​លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ពីពេលនេះ​តទៅ ។​
​ខាងក្រោម​នេះ ជា​ខ្លឹមសារនៃលិខិត​ស្នើសុំ​របស់លោក​បណ្ឌិត ជា ចំរើន ៖

hbgvkk

xcfdxxx
​

ឥណ្ឌា​សន្យា​មិន​ឲ្យ​មានការ​សាងសង់​ប្រាសាទមាន​រចនាប័ទ្ម​ដូច​អង្គរវត្ត​ខ្មែរ

​ឥណ្ឌា​-​កម្ពុ​ជា៖​លោកស្រី​លេខាធិការ នៃ​ក្រសួងការបរទេស​ឥណ្ឌា​បាន​ឆ្លើយតប​ទៅ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា​ថា ឥណ្ឌា​នឹងមិន​ឲ្យ​មានការ​សាងសង់​ប្រាសាទ​ណាមួយ​នៅលើ​ទឹកដី​របស់ខ្លួន​ដោយមាន​រចនាប័ទ្មដូច​ប្រាសាទអង្គរវត្ត​ខ្មែរ​នោះឡើយ​។​

​លោកស្រី​លេខាធិការ​បានបញ្ជាក់​បែប​នេះ នៅក្នុង​ជំនួប​មួយ​កាលពីពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ញូ​ដែ​លី រវាង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា រួមជាមួយ​លេខាធិការ​នៃ​ក្រសួង​វប្បធម៌​ឥណ្ឌា ពាក់​ព​ន្ធ័​ព័ត៌មាន​ដែលថា​ក្រុមហ៊ុន​ឥណ្ឌា​មួយ​មាន​គម្រោង​សាងសង់​ប្រាសាទ ចម្លង​តាម​រចនាប័ទ្មប្រាសាទអង្គរវត្ត​ខ្មែរ នៅ​រដ្ឋ​ប៊ី​ហារ​ប្រទេស​ឥណ្ឌា ។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចេញ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​បាន​ឲ្យ​ដឹងថា​ភាគី​រដ្ឋាភិបាល​ឥណ្ឌា​បាន​បញ្ជាក់ថា​៖

​ទី​១. រដ្ឋាភិបាល​ឥណ្ឌា​នឹង​ទប់ស្កាត់​មិន​ឲ្យ​មានការ​សាងសង់ ។

ទី​២.​ក្រសួងការបរទេស​ឥណ្ឌា​បាន​ផ្តល់ដំណឹង​ដល់​ក្រុមហ៊ុន​មិន​ឲ្យ​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាប័ទ្មប្រាសាទអង្គរវត្ត​ខ្មែរ​។

ទី​៣. ក្រុមហ៊ុន​បាន​សន្យាថា​នឹងមិន​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាប័ទ្មប្រាសាទ អង្គរវត្ត​ទេ  ដោយ​សុំ​សាងសង់​ប្រាសាទ​មាន​រចនាប័ទ្ម​ប្រាសាទ​ឥណ្ឌា ហើយ​និង​បញ្ជូន​គម្រោង​ស្នើសុំ​ការសាងសង់​នេះ​ទៅ​ក្រសួង​វប្បធម៌​និង​ក្រសួង ការបរទេស​ឥណ្ឌា​ដើម្បី​ពិនិត្យ​។​

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ ជាតិ​បាន​ឲ្យ​ដឹងថា ការធានា​អះអាង​ជា​ផ្លូវការ​របស់​ក្រសួងការបរទេស​ឥណ្ឌា​នេះ​បាន​រក្សា​ដួង ព្រលឹង ប្រាសាទអង្គរវត្ត​ដែលជា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោ​យ៖​គ. បញ្ញា​
bhgvbbb
​

ប៉ូលិសចាប់​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ក្រុង​បាវិត​២​នាក់​រឿង​ក្លែង​ឯកសារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​

​ស្វាយ​រៀ​ង៖​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បាវិត ២​រូប នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា នេះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោម​បទចោទប្រកាន់​ក្លែង​ឯកសារ​សំបុត្រកំណើត​បង្ហោះ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​កថា ខេត្តស្វាយរៀង​ស្ថិតនៅ ក្នុង​ទឹកដី​វៀតណាម ធ្វើ​ឲ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ បំណង​កេងចំណេញ​ខាង​នយោបាយ​។​

​មន្ត្រី​សមត្ថកិច្ច​បានបញ្ជាក់​នៅ​រសៀល​ថ្ងៃនេះ​ថា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បាវិត​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ពាក់ព័ន្ធ​ការ​ក្លែង​ឯកសារ​សាធារណៈ សំបុត្រកំណើត​របស់​ប្រជាពលរដ្ឋ ដោយបាន​សរសេរ​បន្ថែ​ម​លើ​សំបុត្រកំណើត​នោះ​ថា ខេត្តស្វាយរៀង ស្ថិតនៅក្នុង​ប្រទេស​វៀត​ណា​ម​។ ការសរសេរ​ដូច្នេះ ត្រូវបាន​ប៉ូលិស ចាត់ទុកថា ដើម្បី​កេងចំណេញ​នយោបាយ និង​ធ្វើអោយមាន​ការភ័ន្តច្រឡំ​។

​សមត្ថកិច្ច​បន្តថា បុរស​ដែល​បាន​ចាប់ខ្លួន​នោះ​មានឈ្មោះ សុខ សំ​អ៊ា​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត រស់នៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយ រៀង និង​ឈ្មោះ នង សារិទ្ធ ជា​សមាជិក​ក្រុមប្រឹក្សា​គណ​​បក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត​។​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិក្រុង​បាវិត​ទាំង​២​រូប ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​បាន​សរសេរ​បន្ថែម​ក្លែង​លើ​ឯកសារ​សំបុត្រកំណើតបង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា ទឹកដី​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង គឺ​ប្រទេស​វៀតណាម​។​

​សូមបញ្ជាក់ថា នៅ​ខេត្តបន្ទាយមានជ័យ​ក្នុង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះដែរ ប៉ូលិស ឃុំ​-​ស្រុក ថ្មពួក បាន​ចាប់ខ្លួន​បុរស​ម្នាក់​ជា​សមាជិក​ក្រុម ប្រឹក្សា​ស្រុក​ថ្មពួក​ម្នាក់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ការប្រើ​អំពើហិង្សា​វាយ​អ្នកលក់​លត​ឆា នៅក្នុង​វត្ត​ពោធិ​វាល​ថ្មពួក នៅ​ភូមិ​អ្នកតា ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ឈ្មោះ ហឿន ឡាំ អាយុ​៣៧ ឆ្នាំ រស់នៅ​ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក​។ រីឯ​ជនរងគ្រោះ​ឈ្មោះ គង់ សារិទ្ធ អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យ​៕​ដោ​យ៖​រដ្ឋា​

​gvcggg

ghbhbb

gvcfddd

​ លោក ហឿន ឡាំ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ

សមត្ថកិច្ចចម្រុះបង្ក្រាប​​សំបុក​​គ្រឿង​ញៀន​​នៅ​សង្កាត់​ទឹកថ្លាឃាត់​​​​ខ្លួន ៣៣នាក់​​

ភ្នំពេញ៖ទីតាំងប្រើប្រាស់គ្រឿងញៀន​ដ៍ធំមួយនៅ​សង្កាត់​ទឹកថ្លា​ត្រូវកំលាំង​ការិយា​ល័យប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ សហការជាមួយកំលាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌសែន​សុខចុះ​ប្រមូល​ និងបង្ក្រាបឃាត់ខ្លួនអ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន៣៣នាក់ ក្នុងនោះស្រី​ម្នាក់ និងសម្ភារ:​មួយចំនួន​ធំ កាលពី​ម៉ោង​១១និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាង​លើដឹក​នាំ​ដោយ​លោក ប៊ន សំអាត ស្នងការរងរាជធានី ភ្នំពេញ លោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងលោកម៉ក់ ហុង អធិការ ខណ្ឌសែនសុខ​ដោយមានការ​សំរប​សំរួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញរង​នៃអយ្យ ការ អមសាលា រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ច​ចុះបង្ក្រាប​ខាងលើនេះ ប្រមូលផ្តុំ​ដោយក្មេងទំនើង បងតូចបងធំ ដែលតែងតែមកជួបជុំគ្នាក្នុងផ្ទះមួយចំនួនជាជំរកសំរាប់​ប្រើប្រាស់​គ្រឿង ញៀន ទោះបីសមត្ថកិច្ច​មូលដ្ឋាន​ខិតខំ និងព្យាយាមបង្ក្រាប​ជាច្រើន​លើកច្រើនសា​យ៉ាង ណាក៍ដោយ។នេះជាលើកទី៣ហើយ​ ដែលគណៈបញ្ជា​ការ​ឯកភាព​ខណ្ឌសែនសុខ សហការណ៍ជាមួយ​ការិយា​ល័យ​បង្ក្រាប​គ្រឿងញៀន រាជធានី​ភ្នំពេញចុះបង្ក្រាបជាទ្រុងទ្រាយធំ។

ក្នុងប្រតិបត្តិការណ៍ខាងលើនេះ សមត្ថកិច្ច​បានដក​ហូត​សម្ភារះប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ និងដកហូត​ទូហ្គេមភ្នាល់ដាក់លុយចំនួន១១ទូរ និងទូហ្គេមបាញ់ត្រី​ចំនួន៣ ដាវសាំម៉ូរៃ២ដើម ជញ្ជីងថ្លឹងគ្រឿង​ញៀន​មួយ។

បច្ចុប្បន្នក្រុមប្រើប្រាស់​គ្រឿងញៀនរូម​ទាំងវត្ថុ​តាងខាង​លើ​ត្រូវ​បាន​នាំខ្លួន​យកទៅ​ធ្វើការ​សាក​សួរនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខរួមទាំងវត្ថុ​តាងប្រើប្រាស់មួយចំនួន ផង៕ ដោយ៖ សួង សាម

1111111 22222222 333333333999999

ប៉ែន ចំ​រ៉ុង បង្ហាញមុខ​ក្នុង​ពិធី​សម្ពោធ​រឿង«ខ្មោច​ថតកុន»របស់ឪពុក​កញ្ញា ភិន សុ​ដា​លី​ស ​

​ភ្នំ​ពេ​ញ៖នេះ​ថ្មីៗ​នេះ​លោក ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស បាន​ចេញមុខ​រួមគ្នា​បើកសម្ពោធ​រឿង​ថ្មី​របស់​ផលិតកម្ម មហាហង្ស​ក្រោម​ចំណងជើង​ថា​«​ខ្មោច​ថតកុន​» បើទោះបីជា​ទំនាក់ទំនង​របស់​ភាគី​ទាំងពីរ គឺ​លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម និង​តារា​សម្តែង ប៉ែន ចំ​រ៉ុង មិនទាន់មាន​ការផ្សះផ្សា​គ្នា​នៅឡើយ​។​

​អ្នក​ស្នេហា​វិស័យ​សិ​ល្បះ​បាន​កត់សម្គាល់ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​ភាគី​ទំនាស់​គឺ​ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស និង​លោក​អ៊ិន សុ​ភិន បាន​បង្ហាញមុខ​រួមគ្នា​ក្នុង​កម្មវិធី​សម្ពោធ​ខ្សែ​វីដេអូ​ដ៏​ថ្មី​សន្លាង​មួយ​របស់​ផលិតកម្ម​មហាហង្ស បន្ទាប់ពី​ពួកគេ​មានការ​អាក់អន់​ស្រពន់​នឹង​គ្នា​ពាក់ព័ន្ធ​ទំនាក់ទំនង​ស្នេហា​រវាង ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស អស់​រយះពេល​ជាច្រើន​ខែ​កន្លងមកនេះ​។​

​អ្វីដែល​គេ​កត់សម្គាល់​នោះ​គឺ គូស្នេហ៍​មួយគូ​បង្ហាញខ្លួន​កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា នេះ​ក្នុងនាម​ជា​តួអង្គ​ឯក​ក្នុង​រឿង ហើយ​លោក​អ៊ិន សុ​ភិន បង្ហាញខ្លួន​ក្នុងនាម​ជា​ម្ចាស់​ផលិតកម្ម ប៉ុន្តែ​ពួកគេ​បែរជា​ស្ថិតនៅ​ម្ខាង​ម្នាក់ ហើយ​អត់​សូម្បីតែ​មើលមុខ​គ្នា​។​

​នេះ​ជា​លើក​ទី​១ ដែល​លោក ប៉ែន ចំ​រ៉ុង កញ្ញា ភិន សុ​ដា​លី​ស និង​លោក​អ៊ិន សុ​ភិន បានធ្វើការ​រួមគ្នា​ជាថ្មី​ក្រោយពី​មានរឿង​ចម្រូងចម្រាស ប៉ុន្តែ​ភាគី​ទាំងពីរ​នៅតែមាន​សកម្មភាព​ព្រងើយកន្តើយ​ដាក់គ្នា​។ លោក អ៊ិន សុ​ភិន បាន​ឈរ​នៅ​ម្ខាង ហើយ​ទុក​ឲ្យ​លោក ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស សម្ដែង​ឈុត​ក្នុង​រឿង​ក្រៅ​ឆាក​ផង និង​ផ្ដល់​បទសម្ភាសន៍​ផង បើកសម្ពោធ​ខ្សែ​រឿង​របស់ខ្លួន​ដោយ​លោក​បង្ហាញ​អាកប្បកិរិយា​ហាក់ដូចជា​មិន​ខ្វល់​ពី​សកម្មភាព​របស់​អ្នក​ទាំងពីរ​ឡើយ​។
​
លោក អ៊ិន សុ​ភិន បាន​ប្រាប់​ឲ្យ​ដឹងថា រឿង «​ខ្មោច​ថតកុន​» បានផ្ដល់​ឱកាស​ឲ្យ ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស សម្ដែង​ជា​តួឯក​រួមគ្នា តាំង​ពីមុន​ពួកគេ​ផ្ទុះ​រឿងចម្រូងចម្រាស់​ជាមួយ​លោក​ម្ល៉េះ​។ អ៊ីចឹង​ហើយ​ទើប​លោក ក្នុងនាម​ផលិតកម្ម​មហាហង្ស សម្រេច​អញ្ជើញ​តួឯក​ទាំងពីរ​បង្ហាញខ្លួន​ក្នុង​ថ្ងៃ​សម្ពោធ​រឿង ដោយ​ឲ្យ​ពួកគេ​ធ្វើ​សន្និសីទ​រួមគ្នា​បង្ហាញ​ពី​ការសម្ដែង​របស់ខ្លួន និង​ធ្វើ​សកម្មភាព​សម្ដែង​ក្រៅ​ឆាក ដើម្បី​ឲ្យ​អ្នកទស្សនា​ចាប់អារម្មណ៍​ទិញ​សំបុត្រ​ចូល​ទស្សនា​រឿង «​ខ្មោច​ថតកុន​»​ក្នុង​ថ្ងៃ​បន្តបន្ទាប់​។​
​
យ៉ាងណាក៏ដោយ លោ​កថា​ខ្សែ​រឿង​«​ខ្មោច​ថតកុន​» បើ​ទទួលបាន​ជោគជ័យ​ខ្លាំងក្លា​គឺ​មិនមែន​ដោយសារតែ​អ្នកទស្សនា​ចង់​មើល​ការសម្ដែង​របស់លោក ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស នោះទេ ដោយសារតែ​សាច់រឿង​ល្អ និង​ការជឿជាក់​ចំពោះ​ទស្សនិកជន​ដែល​ទុកចិត្ត​ចំពោះ​ស្នាដៃ​របស់​ផលិតកម្ម​មហាហង្ស​នោះ​ទឿ​វិញ​។ លោក​មានប្រសាសន៍ថា​៖ “​សម្រាប់​ខ្ញុំ​និង​ពួកគាត់​គឺជា​រឿង បុគ្គល អ៊ីចឹង​ក្នុងនាម​គាត់​ជា​តួអង្គ​នៅក្នុង​រឿង​ហ្នឹង​គឺ​ត្រូវតែ​មក សម្ពោធ ហើយ​អាហ្នឹង​គឺ​ក្រុមការងារ​របស់​មហាហង្ស​ជា​អ្នក​អញ្ជើញ​ពួកគាត់ ទេ​!”​។ លោ​កថា​នៅក្នុង​រឿង​«​ខ្មោច​ថតកុន​» បាន​រំលេច​តួអង្គ​លោក​លឹម រដ្ឋា ពី​ការសម្ដែង​តួ​កាច​មកជា​តួ​ភេទ​ទី​៣ ដែល​លោក​បញ្ជាក់ថា​នឹងធ្វើ​ឲ្យ​រឿង​ទាំងមូល​ផ្ទុះ​ខ្លាំង​។ លោក​មានប្រសាសន៍ថា​៖ “​មួយ​រឿង​ហ្នឹង​ខ្ញុំ​ចំណាយ​ច្រើនជាង គេ គឺ​ដល់​ជិត​៦​ម៉ឺន​ដុល្លារ ប៉ុន្តែ​ជោគជ័យ​កម្រិតណា​ខ្ញុំ​អត់​ហ៊ាន​អួត​ទេ គឺ​ទុក​ឲ្យ​អ្នកទស្សនា​វិនិច្ឆ័យ​វិញ ប៉ុន្តែ​ខ្ញុំ​នៅតែ​គិតថា​នឹងមាន​អ្នកមើល​ចូល​មើល ច្រើន ព្រោះ​មួយ​រឿង​ហ្នឹង ក្រៅពី​សើច​តាំងពី​ដល់​ចប់ ក៏មាន​ឈុត​ឆាក​ខ្មោច និង​សាច់រឿង​ល្អ​ផងដែរ​!”​។

​លោក ប៉ែន ចំ​រ៉ុង បើទោះជា​មិនត្រូវ​បាន​ថៅកែ​ផលិតកម្ម​មហាហង្ស​ស្វាគមន៍​នៅ ថ្ងៃ​សម្ពោធ​នោះ ក៏​លោក​ប្រឹងប្រែង​សម្ដែង​ក្រៅ​ឆាក​ធ្វើ​ឲ្យ​ខ្សែ​រឿង​«​ខ្មោច​ថតកុន​» ទទួលបាន​ការចាប់អារម្មណ៍​ក្នុងចំណោម​អ្នក​ចោមរោម​មើល​នៅ​ផ្សារ ទំនើប​អ៊ី​អន​។

លោក​ទទូច​ឲ្យ​អ្នកគាំទ្រ​វិស័យ​សិល្បៈ​ខ្មែរ​ចូលរួម​ទស្សនា រឿងនេះ​ឲ្យ​បាន​កុះករ នៅ​បន្ទាប់ពី​រឿង​«​ខ្មោច​ថតកុន​» ដំណើរ​ការដាក់​ផ្សាយ​ជា​សាធារណៈ​នៅតាម​រោងកុន​នៅ​ចាប់ពី​សប្ដាហ៍​នេះ​។ លោក​ជឿថា​ភាពយន្ត​នេះ​នឹង​ក្លាយជា​ចំណាប់អារម្មណ៍​កាន់តែខ្លាំង​ចំពោះ​មហាជន​ដែល​ផ្ដោត​ការចាប់អារម្មណ៍​ចំពោះ​ស្នេហា​របស់លោក និង​ភិន សុ​ដា​លី​ស ដែល​បាន​សម្ដែង​ជា​តួឯក​រួមគ្នា​។

​លោក​ចំ​រ៉ុង​បន្តថា រឿង​«​ខ្មោច​ថតកុន​» គឺជា​អនុស្សាវរីយ៍​ធំ​មួយ​ក្នុងការ​ផ្ដើម​ស្នេហ៍​របស់លោក ហើយក៏​ធ្វើ​ឲ្យ​លោក និង​ភិន សុ​ដា​លី​ស លេចធ្លោរ​ព្រោះតែ​ការតស៊ូ​ស្នេហា​ឲ្យ​មហាជន​ទទួលស្គាល់​។ អ៊ីចឹង​ហើយ​ទើប​លោក​ព្រមទាំង​គូស្នេហ៍​ដោយផ្ទាល់ មានការ​រំពឹងថា​នឹងមាន​ការគាំទ្រ​ចំពោះ​រឿងនេះ​យ៉ាងច្រើន​កុះករ​៕ដោយ៖រដ្ឋា

​hbgvbbb

yhgyyy

 

បង្គ្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ឆែកឃើញ​អាវុធខ្លី២ដើម

ភ្នំពេញៈ ជនសង្ស័យ ម្នាក់ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការណ៍​ជាមួយកម្លាំង​ប៉ុស្តិ៍ចោមចៅ​ចាប់ឃាត់ខ្លួន​បាន បន្ទាប់ពីសមត្ថ​កិច្ចធ្វើការ​ស្រាវជ្រាវអស់ជាច្រើនថ្ងៃមក។​

ការចុះបង្រ្កាបខាងលើ កាលវេលាម៉ោង៦ព្រលប់​ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់​ស្នាក់នៅ​លេខ២១៦ ជាន់ទី៣ ផ្សារឯរាជ្យ២ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ហើយសមត្ថកិច្ចឆែកឆែរ រកឃើញថ្នាំញៀន អាវុធខ្លី២ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

ជនសង្ស័យក្នុងករណីខាងលើមានឈ្មោះ ឈូក ចំរើន អាយុ៣៦ឆ្នាំ មានមុខរបរ​ប្រធាន​សន្តិសុខ​ផ្សារ​ឯករាជ្យ២ ស្នាក់​នៅបន្ទប់កើត​ហេតុ​ខាង​លើ និងមាន​ស្រុកកំណើត​នៅ ភូមិអូរត្រេះ ឃុំកំពុងរទេះ ស្រុកស្ទឹងសែន ខេត្តកំពុងធំ មាន​ប្រពន្ធឈ្មោះ ប៊ិន សផានី អាយុ ២៤ឆ្នាំ មុខ​របរ​ជាង​​អ៊ុតសក់នៅ​ផ្សារឯរាជ្យ២។

តាមសមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីមាន​ការ​ស្រាវជ្រាវ​អស់រយៈពេល​ជា​ច្រើន​ថ្ងៃកន្លង​មកហើយ រហូតមកដល់​ថ្ងៃរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយមាន​ការដឹក​នាំបញ្ជា​ផ្ទាល់ពី​លោក ខាំ សុផារី ព្រះរាជ​អាជ្ញារង​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ មានការ​ចូល​រួម​ពីប្រធាន​មន្ទីរប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋ​បាល​ចោមចៅ ចុះប្រតិបត្តិ​ការច្បាមមុខ​សញ្ញា​ចែកចាយ និងប្រើប្រាស់​គ្រឿងញៀន ក្នុងការឃាត់ខ្លួនជនសង្ស័យ​មា្នក់នេះ ហើយសមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ទម្ងន់១ជី (1g) កាំភ្លើងខ្លី ម៉ាករ៉ូឡូ ចំនួន២ដើម និងសម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​ទៀត។

ក្រោយពីចាប់ឃាត់ខ្លួនជន​សង្ស័យខាងលើ​ រួមជាមួយ​វត្ថុតាង ត្រូវបានបញ្ជូន​ទៅមន្ទីរប្រឆាំង​គ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បី​សាកសួរកសាងសំណុំរឿង ចាត់ការ​ទៅតាមនីតិវិធី៕

1111111 2222222 333333333

ប្រមុខ​ការទូត​កម្ពុជាប្រាប់​ពី​ស្ថានការ ណ៍ ​នយោបាយ​កម្ពុជាដល់​បណ្តា​អង្គ ទូត​បរទេស​

 ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​បេសកម្ម​ការទូត  និង​ការិយាល័យ​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ទាក់ទង​ទៅនឹង​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ ការដកតំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា និង ការដក​អភ័យ​ឯក​សិទ្ឋិ​លោក សម រង្ស៊ី​។​

​នៅក្នុង​ជំនួប​ដោយ​បិទទ្វារ​នៅ​ព្រឹក​ថ្ងៃទី​១៩ វិច្ឆិកា នៅ​ទីស្តីការ​ក្រសួងការបរទេស លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា បានលើកឡើង ជាអាទិ៍​ថា ៖

I.​អំពើ​ហឹ​ង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៖

​លោក ហោ​ណាំហុង បាន​រំលឹក​ឡើងវិញ​អំពី​ករណី​អំពើហិង្សា ដែល​បាន​កើតឡើង កាលពី​ថ្ងៃទី​២៦ តុលា ២០១៥ ទៅលើ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប នៅក្បែរ​រដ្ឋសភា ដោយបាន​គូសបញ្ជាក់ថា នៅពេលនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កំពុង​បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង ហើយ​សម្តេច បាន​បញ្ជា​ពី​ទីក្រុង​ប៉ារីស អោយ​អាជ្ញាធរ មាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ជាបន្ទាន់ និង​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក​ហោ​ណាំហុង បន្តថា សម្តេច​ហ៊ុនសែន បាន​អំពាវនាវ​ដល់​អ្នកកាសែត និង​អ្នក​បង្ហោះ​រូបភាព​តាម Facebook អោយ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុងការ​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​។​

លោក ហោ ណាំហុង បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ  បានកំណត់​មុខសញ្ញា​ជនសង្ស័យ ហើយ​បន្ទាប់ មក​មាន​មនុស្ស ៣ នាក់ បាន​ចូលខ្លួន មក​សារភាព​ចំពោះ​ក្រសួងមហាផ្ទៃ ដោយ​ពួកគេ​ដឹងថា ក្រសួងមហាផ្ទៃ បាន​ស្គាល់​ពួកគេ​រួចហើយ​។ បច្ចុប្បន្ន ជនដៃដល់​ទាំង ៣​នាក់​នោះ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​។​

II.​ការដកតំណែង​លោក កឹម សុខា​៖

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា បាន​បោះឆ្នោត​ដោយ​សំឡេង ៦៨/៦៨ ដកដំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា​។ លោក កឹម សុខា ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​ទី​១ ដោយ​សំឡេងឆ្នោត ៥០+១ ដូចនេះ ក៏ត្រូវ​ដកតំណែង​នេះ ដោយ​សម្លេងឆ្នោត​៥០+១ ដូចគ្នា​ដែរ​។​

III. ដីកាចាប់ខ្លួន​លោក សម រង្ស៊ី​៖

​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ ២០០៨ នៅ​សារមន្ទីរ​ជើងឯក លោក សម រង្ស៊ី បានធ្វើការ​បង្កាច់បង្ខូច​កេរ្ដិ៍ឈ្មោះ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា​ជា​កម្មាភិបាល​ខ្មែរក្រហម​។​

ដើម្បី​ការពារ​កិត្តិយស នៅ​ឆ្នាំ​២០០៨ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រគល់​សិទ្ធិ​ទាំងស្រុង​អោយ​មេធាវី ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ភ្នំពេញ ប្ដឹង​លោក សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​។ សាលា​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​លោក សម រង្ស៊ី នៅ​ឆ្នាំ​២០១១​។ បន្ទាប់មក នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ សាលាឧទ្ធរណ៍ បាន​ផ្តន្ទាទោស​លោក សម រង្ស៊ី អោយ​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៨​លាន​រៀល​។ សាលក្រម​របស់​សាលាឧទ្ធរណ៍ មាន​សុពលភាព​រយៈពេល ៥​ឆ្នាំ គឺ​រាប់​ចាប់ពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៨​។​

​អំពី​ការដក​លោក សម រង្ស៊ី ពី​សមាជិក​រដ្ឋសភា​៖

១ – យោងតាម​មាត្រា​១៤ នៃ​“​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​” ដែល​ត្រូវបាន​អនុវត្ត តាំងពី​ឆ្នាំ​២០០៦ បាន​ចែងថា  “​សមាជិក​រដ្ឋសភា​ណាមួយ ដែលជា​ជន​ជាប់ទោស​ដោយ​សាលក្រម ចុងក្រោយ នឹងត្រូវ​បាត់បង់​អភ័យឯកសិទ្ធិ និង​សមាជិកភាព​សភា​” ។​

២ -​ជា​កំហុស​មេធាវី​ការពារ​ក្តី​របស់លោក សម រង្ស៊ី ដោយ​បញ្ឈប់​ការតវ៉ា​ត្រឹម​សាលាឧទ្ធរណ៍ និង មិនបាន​ដាក់ពាក្យ​បណ្តឹង​បន្តទៅ​តុលាការ​កំពូល មានន័យថា ទទួលយក​ការសំរេច​របស់​សាលាឧទ្ធរណ៍​។​

៣ – គ​.​ជ​.​ប មិនបាន​ពិនិត្យមើល​ជាក់ច្បាស់​នូវ​សាលក្រមរ​បស់​សាលាឧទ្ធរណ៍ ។​

៤ – តើ​សាលក្រម​សាលាឧទ្ធរណ៍​អនុវត្តបាន ឬ​មិនបាន​?
​យោងតាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការមិន​ចាប់ខ្លួន​ជន​ជាប់ទោស លុះត្រាតែ ១.​សាលក្រម​នោះ​អស់​សុពលភាព ២.​មានការ​លើកលែងទោស ឬ ៣.​ការលុបចោល​នូវ ការផ្តន្ទាទោស​ដោយ​តុលាការ​ថ្នាក់លើ​។ ដូច្នេះ​សាលក្រម​របស់​សាលាឧទ្ធរណ៍ នៅមាន​សុពលភាព ៣​ឆ្នាំ​ទៀត​។​

៥ – បច្ចុប្បន្ន ដោយ​រដ្ឋសភា​ទើបតែ​បានដឹង​ពី​សាលក្រម​សាលាឧទ្ធរណ៍​លើ​ករណី​លោក សម រង្ស៊ី នេះ រដ្ឋសភា​មាន​កាតព្វកិច្ច​អនុម័ត​នូវ​សាលក្រម​នេះ ដោយ​សំលេងឆ្នោត ៥០+១ ស្របតាម មាត្រា​ទី​១៤ នៃ​“​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​”។

លោក​ហោ​ណាំហុង​បន្តថា នៅក្នុង​ឆ្នាំ​២០១៣ តាម​សំណើសុំ​របស់​សម្តេច​តេ​ជោ ព្រះករុណា ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ប្រទាន​ការលើកលែងទោស​ដល់​លោក សម រង្ស៊ី  ពាក់​ព​ន្ធ័​នឹង​បទល្មើស​ចំនួន​ពីរ​គឺ ទី​១ ការដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ខេត្តស្វាយរៀង ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១១ និង​បទល្មើស​ទី​២ គឺ​ការ​ក្លែង​ឯកសារ​សាធារណៈ និង​ការផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស នៅ​ថ្ងៃទី​២០ ខែ កញ្ញា ឆ្នាំ​២០១១​។ ប៉ុន្តែ​ព្រះរាជ​ក្រិ​ត្យ​លើកលែងទោស​នេះ មិន​គ្របដណ្តប់​លើ​ការផ្តន្ទាទោស​ក្នុងការ​បរិហាកេរ្តិ៍ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឡើយ​៕
fvcgccc
​

សមត្ថកិច្ច​បាញ់សម្លាប់​សត្វ​ក្របី​ដែល​វ័ធ​មនុស្ស​ស្លាប់​និង​របួស​នៅបាត់ដំបង

​បាត់​ដំប​ង៖ ក្របី​០១ ក្បាល ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បាញ់សម្លាប់​ហើយ​កាលពី​ល្ងាច ថ្ងៃទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ បន្ទាប់ពី​វា​បាន​បង្ក​គ្រោះថ្នាក់​ផ្ទួនៗ​គ្នា​ចំនួន​០២​លើក ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ បង្ក​ឲ្យ​បុរស​ពីរនាក់ឪពុក និងកូនប្រុស បណ្តាលឲ្យ​ម្នាក់​ស្លាប់ និងម្នាក់រងរបួសធ្ងន់​កាលពី​ថ្ងៃទី​១៦​និង​១៧ ខែ វិច្ឆិកា ២០១៥ កន្លងទៅនេះ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​កម្រ​នេះ បានកើត​ឡើងលើ​គ្រួសារ​កសិករ​រស់នៅក្នុង ភូមិប​ញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ចំណែក​សត្វ​ក្របី​នោះ​ត្រូវ​ប៉ូលីស​ប៉ុស្តិ៍ ឃុំ​កំពង់ព្រះ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​អះអាងថា បាន​បាញ់សម្លាប់​ហើយ ព្រោះ​បើ​ទុក​វា​នៅរស់ នោះ វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកស្រុក​ផ្សេងទៀត​ជាមិនខាន​។​

ហេតុ​កាណ៍​កើតឡើង​ដោយ​ត្រូវ​ក្របី​មួយ​ក្បាល​វ័ធ រហូត​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ នេះ គឺ​បង្កឡើង ដោយ​ក្របី​មួយ​ក្បាល​ក្នុងចំណោម​ហ្វូង​ក្របី​ចំនួន​៧-៨​ក្បាល​របស់​អ្នកភូមិ​ទីនោះ​។​ជនរងគ្រោះ​ដែល​ត្រូវ​ក្របី​វ័ធ ឲ្យ​រងរបួស ធ្ងន់ធ្ងរ​នោះ មានឈ្មោះ ជា តុង អាយុ​៥៥​ឆ្នាំ រស់នៅក្នុង​ភូមិប​ញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ខណៈពេលដែល ជនរងគ្រោះ ចែវ​ទូក​ទៅ​មើល​សន្ទូច​នៅ​ចំណុច​វាល​ស្ទឹង​ត្រប់ ក្នុង​ឃុំ​ខាងលើ ហើយ​ត្រូវបាន​ក្របី​មួយ​ក្បាល​ដេញ​វ័ធ​បណ្តាល ឲ្យ​រងរបួស​ធ្ងន់​ធ្លាយ​ពោះវៀន​ដឹក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​១៦​វិច្ឆិកា​វេលា​ម៉ោង​៤,១៥ នាទី កន្លងទៅនេះ​។​

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖ បន្ទាប់ពី​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​០១​ថ្ងៃ​។ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឈ្មោះ ជា តុងទីន ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាន​ប្តឹង​សមត្ថកិច្ច​ប៉ូលីស​មូលដ្ឋាន​ដើម្បី​ចុះទៅ​មើល​កន្លែងកើតហេតុ​ម្តងទៀត កាលពី​ល្ងាច ថ្ងៃទី​១៧​វិច្ឆិកា វេលា​ម៉ោង​០៤,២២​នាទី ដើម្បី​ទៅ​មើល​ក្របី​ដែល​វ័ធ​ឪពុក​របស់ខ្លួន នៅ​ចំណុចកើតហេតុ​ខាង លើ ដើម្បី​ផ្តល់ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​។ ប៉ុន្តែ​ចៃដន្យ​អាក្រក់ ក្របី​០១​ក្បាល​នោះ បាន​ស្ទុះ​ចេញពី​ក្នុង​គម្ពោត​ព្រៃ​ដេញ​វ័ធ​យ៉ាង កម្រោល បណ្តាល​ឲ្យ ឈ្មោះ ជា តុងទីន ត្រូវ​ក្របី​វ័ធ ត្រូវចំ​ចុងដង្ហើម​និង​កណ្តៀតក្អម​បណ្តាល​ដួល​ប្រកាច់​ស្រែក​ឲ្យ​គេ​ជួយ​។​

​ក្នុង​ហេតុ​ការ​នេះ ប្រភពពី​អ្នក​ទៅជា​មួយ​បាន​អះអាងថា​៖ ពេល​ជនរងគ្រោះ​ស្រែក​ឲ្យ​ជួយ​និង​ចុះទៅ​ជួយ ក៏ត្រូវ​ក្របី​នេះ​ដេញ វ័ធ​ផងដែរ ទើប​បងប្អូន​ទាំងនោះ​រត់​មក​ហៅ​អ្នកភូមិ​ឲ្យ​ចុះទៅ​ជួយ​ជនរងគ្រោះ តែ​ជា​អកុសល ជនរងគ្រោះ​បាន​ដេកស្លាប់​បាត់ ទៅហើយ​។​

សមត្ថកិច្ច​ប៉ូលីស​ប៉ុស្តិ​មូលដ្ឋាន​ក្នុង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​ខេត្តបាត់ដំបង បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា​៖​ក្របី​មួយ​ក្បាល ដែល​បង្ក​គ្រោះថ្នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​បាញ់សម្លាប់​កាលពី​រសៀល​ថ្ងៃទី​១៨​វិច្ឆិកា​២០១៥​ដោយមាន​កា​អនុញ្ញាត​ពី​គណៈបញ្ជាការ​ឯកភាព​ស្រុក​។​

សមត្ថកិច្ច​បាន​អះអាង​បញ្ជាក់ទៀតថា​ប្រសិន​ទុក​ឲ្យ​ក្របី​នេះ​នៅរស់​វា​និង​បង្ក​ការភ័យ ខ្លាច និង​អាច គ្រោះថ្នាក់ ដល់​អាយុជីវិត​ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​នៅ​ទីនោះ​បន្តទៀត​ជាមិន​ខាន​៕ ដោយ៖ប​.​ប​

hbghvvv

bhghhh

dfcdd

gbvbbbb

nbhjnn