បេក្ខភាពបួនរូបអាចនឹងឡើងវ៉ៃជាមួយ Pacquiao ឆ្នាំក្រោយ
ប្រដាល់៖កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានលើកឡើងថា មានអ្នកប្រដាល់បួននាក់ដែលនឹងអាចជួបជាមួយគាត់សម្រាប់ការប្រកួតចុងក្រោយនៅឆ្នាំក្រោយនេះ។
កីឡាករវ័យ៣៦ឆ្នាំរូបនេះបានប្រាប់ Emirates24/7ថា “បេក្ខភាពទាំង បួនរូបគឺមានAmirKhan, DannyGarcia,TerenceCrawfordឬក៏Timothy Bradley”។
ទោះបីជាយ៉ាងណាក៏ដោយ Pacquiao បានច្រានចោលការប្រកួតសាជាថ្មីជាមួយ FloydMayweather ខណៈដែលមានការរំពឹងទុកថា ការប្រកួតលើកទីពីរអាចនឹងកើតឡើងក៏ដោយ។
គួរបញ្ជាក់ថា Pacquiao នឹងបញ្ចប់អាជីពជាអ្នកប្រដាល់មុនពេលដែលគាត់នឹងត្រូវ ចូលប្រឡូកក្នុងឆាកនយោបាយក្នុងប្រទេសហ្វីលីពីន ហើយម្ចាស់ជើងឯកប្រាំបី ទម្ងន់រូបនេះបានបង្ហើបឲ្យដឹងថា អ្នកប្រដាល់ AmirKhan របស់ចក្រភព អង់គ្លេសគឺកំពុងស្ថិតក្នុងការពិចារណារបស់គាត់៕