All posts by មេគង្គ ប៉ុស្តិ៍

ក្លិប​២​នៅ​អង់គ្លេស​ចាប់អារម្មណ៍ Honda របស់ AC Milan

បាល់ទាត់៖​យោងតាម​សារព័ត៌មាន​Daily Express បាន​ផ្សាយ​ថា ក្លិប​២​នៅ Premier League កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង​លើ Keisuke Honda ដែលជា​កីឡាករ playmaker របស់​ក្រុម AC Milan ខណៈដែល​កីឡាករ​រូប​ជប៉ុន​រូបនេះ​បានបង្ហាញ​ការខកចិត្ត​ជាមួយ​ក្រុម​យក្ស​អ៊ីតាលី ហើយ​អាច​នឹង​ចាកចេញ​នៅ​ខែមករា​ខាងមុខនេះ​។​
​តាម​ប្រភព​ដដែល​បន្តថា កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​លោក Sinisa Mihajlovic តែ​៣​ប្រកួត​ប៉ុណ្ណោះ​នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី Serie A ក្នុង​រដូវ​កាល​នេះ​។
​ប្រភព​បញ្ជាក់ថា ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur គឺជា​ក្រុម​ដែល​ចាប់អារម្មណ៍​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​ជាច្រើនលើក​ច្រើនសា​មកហើយ ខណៈដែល Everton ក៏​កំពុងតែ​តាមដាន​ស្ថានការណ៍ តារា​ឆ្នើម​ក្រុម​សា​ម៉ូ​រ៉ៃ​ខៀវ​ជប៉ុន​រូបនេះ​ដូចគ្នា​។
​គួរ​បញ្ជាក់ថា Honda ដែល​ធ្លាប់​លេង​ឲ្យ​ក្រុម​រុស្សី CSKA Moscow ៤​រដូវ​កាល​មុន​ផ្ទេរ​ទៅ AC Milan និង​ស៊ុត​ឲ្យ​ជម្រើសជាតិ​ជប៉ុន​បាន​៣៤​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៧៩​ប្រកួត រួមទាំង​គ្រាប់​បាល់​ចុងក្រោយ ដែល​តែ​ត​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា កាលពី​យប់​ថ្ងៃ​អង្គារ​ផងដែរ​៕

MILAN, ITALY - MARCH 07:  Keisuke Honda of AC Milan looks on during the Serie A match between AC Milan and Hellas Verona FC at Stadio Giuseppe Meazza on March 7, 2015 in Milan, Italy.  (Photo by Marco Luzzani/Getty Images)

MILAN, ITALY – MARCH 07: Keisuke Honda of AC Milan looks on during the Serie A match between AC Milan and Hellas Verona FC at Stadio Giuseppe Meazza on March 7, 2015 in Milan, Italy. (Photo by Marco Luzzani/Getty Images)

​

ក្រុម ISIS គំរាម​កម្ទេចរ​អគារ Time Square របស់​អាមេរិក

​ញូវយ៉ក​៖​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS បាន​ចេញពី​វីដេអូ​ថ្មី​មួយទៀត​ដោយ​គំរាម​វាយប្រហារ​អគារ​Time Square ស្ថិតក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​សារព័ត៌មាន​Fox News​ចេញផ្សាយ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ វិច្ឆិកា​នេះ​។
​ ​គួរ​បញ្ជាក់ថា នេះ​ជាការ​វីដេអូ​គំរាម​លើក​ទី​២ របស់ ISIS គ្រា​ដែល​លើក​ទី​១ បាន​គំរាម​វាយប្រហារ​ទីក្រុង​វ៉ាស៊ីនតោន ក្រោយ​វាយប្រហារ​ទីក្រុង​ប៉ារីស​៣​ថ្ងៃ ហើយ​ក៏បាន​លើកឡើងថា «​ការវាយប្រហារ​ប៉ារីស គឺជា​ចំណុច​ចាប់ផ្តើម​តែប៉ុណ្ណោះ​»​។​
​ទន្ទឹម​នោះ​ក្រុម​ឧទ្ទាម ISIS ក៏បាន​គំរាមកំហែង​វាយប្រហារ​ទីតាំង​ជាច្រើន​ទៀតផង​ដែរ ក្នុងនោះ​ក៏មាន​អង់គ្លេស ប៊ែ​ល​ហ្ស៊ិ​ក និង​អាល្លឺម៉ង់​ផងដែរ ជាពិសេស​នៅតាម​ទីប្រជុំជន មួយចំនួន​ផ្សេងៗ​ទៀត​៕

art19.1

​

Francois Hollande៖ ពិភពលោក​កំពុង​រង​ការគំរាមកំហែង​ពី​ក្រុម​ឧទ្ទាម​ISIS

បារាំង​៖ប្រធានាធិបតី​បារាំង​លោក Francois Hollande បាន​ថ្លែងថា ក្រុម​ឥស្លាម​ជ្រុលនិយម ISIS បាន​កំពុងតែ​គំរាមកំហែង​ដល់​ពិភពលោក​ទាំងមូល បន្ទាប់ពី​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី ថ្ងៃ​សុក្រ ទី​១៣ វិច្ឆិកា ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២៩​នាក់​។​
​លោក Hollande បាន​ថ្លែងថា បារាំង​បាន​នឹង​កំពុង​ធ្វើសង្គ្រាម​ប្រឆាំង​ពួក​ភេរវកម្ម ISIS នៅ ក្នុងប្រទេស​ស៊ី​រី​តាមរយៈ​ការបញ្ជូន​យន្តហោះ​ចម្បាំង​ជា​បន្តបន្ទាប់ និង​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​ជួយ​ជ្រោមជ្រែង​ក្នុង​យុទ្ធនាការ​នេះ​ផងដែរ​។​
​គួររម្លឹកថា ក្រោយ​ការវាយប្រហារ​នៅ​ប៉ារីស ក្រុម ISIS បាន​ចេញមក​ប្រកាសថា ជា​អំពើ​របស់​ពួកគេ​។ ទន្ទឹម​នោះ​ក្រុម​ឧទ្ទាម​នេះ​ក៏បាន​ប្រកាស​ផងដែរ​ថា គោលដៅ​វាយប្រហារ​បន្ទាប់​របស់​ពួក​គឺ​ទីក្រុង​វ៉ា​ស៊ី​ង​តោន របស់​អាមេរិក និង​អង់គ្លេស​ជា​គោលដៅ​បន្ទាប់​។ នេះ​បើតាម​សារ និង​វីដេអូ​ឃ្លី​ប​ជា​បន្តបន្ទាប់ នៅលើ​បណ្តាញ​សង្គម Facebook ដែល​អាច​នឹង​វាយប្រហារ នៅតាម​ទីប្រជុំជន​នានា​មានដូចជា ផ្សារ​ទំនើប រោងភាពយន្ត សួន​កម្សាន្ត និង​ពហុ​កីឡដ្ឋាន​ធំៗ​មួយចំនួន ​៕

Par8266528

​

ជនសង្ស័យម្នាក់បានលួចម៉ូតូពីចាក់​អង្រែ​លើត្រូវ​​បានម្ចាស់​ម៉ូតូរក​ឃើញ​នៅជ្រោយ​ចង្វារ​ចាប់បាន​ប្រគល់អោយសមត្ថកិច្ច

ភ្នំពេញៈជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូចាប់បានខណៈ​ដែលធ្វើសកម្មភាពលួចម៉ូតូ​បានសម្រច។ ហេតុការណ៍​​កើត​ឡើងកាល​ពីវេលា​ម៉ោង៨និង៣៥នាទីថ្ងៃទី១៨ខែវិច្ចិកា ស្ថិតនៅ​ខណ្ខជ្រោយ​ចង្វារខណៈដែលបាន​ជិះម៉ូតូ​​ចេញពីខន់ដូរ​មួយ​​កន្លែង​ហើយ​​ចាប់​យកទៅប្រគល់​អោយសម្ថតកិច្ចចាក់​អង្រែលើវិញ។

តាមសម្តីពីជនរងគ្រោះដែលមានឈ្មោះថា ម៉េត សុភក្ត ប្រុសអាយុ២៣ឆ្នាំ​ ស្នាក់នៅផ្ទះលេខ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ខទួលគោក ជនរង​គ្រោះ​បានប្រាប់អោយដឹងថាជិះម៉ូតូចេញពីក្លឹបថោនមកផ្ទះមិត្តស្រីដែលនៅ​ភូមិព្រែកតានូរ សង្កាត់ចាក់អង្រែលើមកដល់បានទុកម៉ូតូនៅមុខបន្ទប់ដោយ​ពុំបានចាក់សោរត្រឹមត្រូវនោះទេ រួចបានចូលទៅដេកលុះព្រឹកឡើងបានចេញ​មកមើលក៏ត្រូវគេលួចម៉ូតូបាត់ រួចក៏បានខ្ចីម៉ូតូរបស់មិត្តភក្តិដើររកក៏បាន​ឃើញ​នៅក្នុងកន្លែងផ្ញើរម៉ូតូនៅខន់ដូរដែលជនសង្ស័យបានបណ្តើរចេញ​មកក៏បានឃាត់នៅខណ្ខជ្រោយចង្វារហើយបាននាំខ្លួនយកមកអោយប៉ុស្តិ៍​នគរបាលចាក់អង្រែលើទាំងម៉ូតូនិងជនសង្ស័យ។

សម្ថតកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ថាំ សុខចាន់ ប្រុសអាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ភូមិសាមគ្គីសង្កាត់ត្រពាំងក្រសាំង ខណ្ខពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដបានប្រាប់អោយដឹងថារូបគេបានទិញម៉ូតូពីបុរសម្នាក់ ក្នុងតម្លៃ២២០ដុលា្លរ ដោយមិនមានក្រដាស់ស្នាម​ទេ ហើយបាននាំសម្ថតកិច្ចទៅរកអ្នកលក់​អោយត្រូវបានរត់បាត់ហើយ។

បច្បបន្ន ជនសង្ស័យខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅ​អធិការដ្ឋានខណ្ខមានជ័យ ដើម្បីកសាងសុំណុំរឿងបញ្ចូនទៅតុលាការ ៕ អត្ថបទទាំងស្រុង សួង សាម

66666666 4444444444 5555555555

លោក សម រង្ស៊ី ថា ប្រទេស​កម្ពុជា​វិលត្រឡប់​​ទៅ​រក​​ប្រព័ន្ធ​​បក្ស​​តែ​មួយ​​មុន​ថ្ងៃ​២៣​តុលា​១៩៩១

រាជធានី​ភ្នំពេញ៖Facebook លោក សម រង្ស៊ី នៅ​ព្រឹក​នេះ បានបង្ហាញ​សារ​មួយ​តាម​នៅលើ Facebook របស់លោក ដោយបាន​រៀបរាប់​និង​បាន​ចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ និង​បាន​លើកឡើងថា ប្រទេស​កម្ពុជា​បាន​វិលត្រឡប់​ទៅរក​ប្រព័ន្ធ​បក្ស​តែមួយ មុន​ថ្ងៃ​២៣ តុលា ១៩៩១​។

​    ​សូម​អាន​សារ​របស់លោក សម រង្ស៊ី ដែល​បាន​បង្ហោះ​នៅលើ Facebook ប៉ុន្មាន​នាទី​មុននេះ ដូចខាងក្រោម​៖ 

​    ​បន្ទាប់ពី​ទង្វើ​យ៉ាង​យង់ឃ្នង​មួយចំនួន​ថ្មីៗ​នេះ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា មកលើ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងនោះ​មានការ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខ​ហួរ ដាក់ពន្ធនាគារ​មកទល់​នឹង​ថ្ងៃនេះ​, ការវាយដំ​យ៉ាង​សាហាវ​មកលើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​២ រូប​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា​, ការដក​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា មាន​ទង្វើ​បន្ថែមទៀត​ជា​ចុងក្រោយ គឺ​ការចេញ​ដីកា​ឲ្យ​ចាប់​រូបខ្ញុំ ក្នុងឋានៈ​ខ្ញុំ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទោះជា​ខ្ញុំ​មាន​អភ័យឯកសិទ្ធិសភា​យ៉ាងណាក៏ដោយ ហើយ​នៅ​ទីបញ្ចប់​ការបណ្តេញ​ខ្ញុំ​ចេញពី​រដ្ឋសភា បន្ទាប់ពី​ការបោះឆ្នោត​សម្រេច​បែបនេះ ធ្វើឡើង​ដោយ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ​ក៏ដោយ ។

​    ​ទង្វើ ទាំងអស់នេះ ឈានទៅដល់​ការបញ្ចប់​តួនាទី​របស់​គណបក្សប្រឆាំង​តែមួយគត់ ដែលមាន​អ​សនៈ​ក្នុង​រដ្ឋសភា ហើយ​បង្ហាញថា​ប្រទេស​កម្ពុជា បាន​វិលត្រឡប់​ទៅរក​ប្រព័ន្ធ​បក្ស​តែមួយ ដូច​មុន​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១​។

​    ​ទង្វើ ទាំងអស់នេះ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ដែល​នាំមក​នូវ​ផលប៉ះពាល់​ផ្លូវច្បាប់ និង​ផ្លូវ​នយោបាយ ដូច​រដ្ឋប្រហារ​យោធា ដែល​ពួកគេ​បានធ្វើ​នៅ​ថ្ងៃ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ អញ្ចឹង​ដែរ​។ ផលប៉ះពាល់​ចម្បង គឺ​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ ដែលមាន​ធានា​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចុះហត្ថលេខា​ដោយ ១៨ ប្រទេស​ជា​មិត្ត ដោយមាន​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ ផងដែរ​។ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​ប្រកាន់​នូវ​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។

​    ​យ៉ាងណាក៏ដោយ យើង​មិនទាន់​ទទួលបាន​ការបកស្រាយ​ណាមួយ​ទាក់ទង​សារ​នយោបាយ​ប្រកបដោយ ការប្រមាថ​របស់លោក សម រង្ស៊ី ពី​សំណាក់​ថ្នាក់ដឹកនាំ​ឬក៏​មន្ត្រី​CPP​នៅឡើយ​នោះទេ​៕

7862_2

អត្ថប្រយោជន៍​ផ្លែ​មៀន​ចំពោះ​សុខភាព​

​ផ្លែ​មៀន​ជា​អាហារ​ដែល​ផ្តល់​ថាមពល និង​ប្រយោជន៍​ច្រើនយ៉ាង​ចំពោះ​សុខភាព​បើ​អ្នក​យល់ដឹង​ពី​ការ​ពិសារ​វា​ឲ្យ​ត្រឹមត្រូវ​។​
​ផ្លែ​មៀន​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ឈ្ងុយ ផ្អែម​ឆ្ងាញ់ ប្រសិនបើ​ទទួលទាន​ស្រស់ៗ​ក្នុង​បរិមាណ​ច្រើន អាចធ្វើអោយ​អ្នក​កើតមាន​អាការ​ក្តៅ​ក្នុង បាន​យ៉ាង​ងាយ ។ ប៉ុន្តែ នៅពេលដែល​គេ​យក​វា​មក​ធ្វើជា​ផ្លែ​មៀន​ស្ងួត នោះ​កម្តៅ​នឹង​បាត់អស់​នៅសល់តែ​ជាតិ​ស្ករ និង​គ្លុយកូស យ៉ាងច្រើន​ដែល​រាងកាយ​អាច​ស្រូបយក​ទៅប្រើ​ប្រាស់​បាន​ភ្លាមៗ ហើយ​វា​ជួយ​ឲ្យ​រាងកាយ​ស្រស់ថ្លា បំបាត់​អារម្មណ៍​នឿយហត់​យ៉ាង​ស័ក្តិសិទ្ធិ ។​
​ជាពិសេស ផ្លែ​មៀន សម្បូរ​ដោយសារ​ធាតុ​អាហារ​ច្រើនយ៉ាង​ដូចជា កាល់ស្យូម ផូស្វ័រ ជាតិ​ដែក វីតាមីន​B នឹង​វីតាមីន​C ដែល​សារធាតុ​ទាំងអស់នេះ​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​ប្រសាទ ជួយ​បំប៉ន​ឈាម​បន្ថែម​ភាពរឹងមាំ​ដល់​ឆ្អឹង និង​ធ្មេញ ។​
​ចំពោះ​សាច់មៀន មាន​ប្រយោជន៍​ដល់​លំហូរ​ឈាម ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា សមស្រប​សម្រាប់​ស្ត្រី​ដែលមាន​បញ្ហា​រដូវ ។ ម្យ៉ាងទៀត វា​ជួយ​បំប៉ន​បេះដូង បំប៉ន​ផាល និង​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​មានការ​ធូរស្រាល ។​
​រីឯ​គ្រាប់​មៀន នៅពេល​ហាល​ស្ងូ​ត រួច​បុក​ផ្សំ​ជាមួយ​ទឹកឃ្មុំ ប្រើ​សម្រាប់​បំបាត់​ការឈឺចាប់​និង​ព្យាបាល​ជំងឺ​ស្បែក ។ ដោយឡែក​ផ្កា​មៀន​គឺជា​ថ្នាំ​ប​ញ្ចុំ​ទឹកនោម និង​អាចជួយ​រំលាយ​ក្រួស​ក្នុង​តម្រងនោម​បាន​៕

NWE4ZGFkYj

​

បុរសម្នាក់ត្រូវម្ចាស់ម៉ូតូចាប់ខ្លួន​ប្រគល់​អោយ​សម្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ បន្ទាបពីរយកម៉ូតុទៅបញ្ចាំជច្រេីនថ្ងៃ

ភ្នំពេញ៖បុរសម្នាក់ត្រូវបានម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ កាលវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥
តាមសម្ដីជនសង្ស័យមានឈ្មោះ ចាយ សុភ័ក្ត្រា ភេទប្រុស  អាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដ និងមានទីលំនៅភូមិព្រែកទល សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ បានប្រាបអោយដឹងថា នៅថ្ងៃសៅទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥  រូបគេបានខ្ចីម៉ូតូពីរឈ្មោះ កង ម៉ាឡុង ប្រាប់ថាខ្ជីទៅរកប្រពន្ធ តែរូបគេមិនមែនទៅរកប្រពន្ធទេគឺយកទៅបញ្ចាំនៅឃ្លាំងរំស៊ែវ ក្នុងតំលៃ៦០០ដុលាហេីយលុយនោះគេបានយកទៅផឹកសុីជាមួយមិត្តភ័ក្រអស់ហេីយ។ ម៉ូតូដែលគេយកទៅបញ្ចាំនោះម៉ាក MSX ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ FE 9770
បច្ចុប្បន្ន ជនសង្ស័យត្រូវបានប៉ូលិកប៉ុស្តិ៍ស្ទឹងមានជ័យ កសាងសំណុមរឿងបញ្ចួនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យដេីម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ គ.បញ្ញា

11111111 33333333 222222222

ផ្ទុះ​គ្រាប់បែក​នៅ​នី​ហ្សេ​រី​យ៉ា​សម្លាប់​មនុស្ស​៣២​នាក់ និង​៨០​នាក់​របួស​

នី​ហ្សេ​រី​យ៉ា​៖​​មនុស្ស ៣២​នាក់​បាន​ស្លាប់ និង ៨០​នាក់​រងរបួស នៅក្នុង​ហេតុការណ៍​បំផ្ទុះ គ្រាប់បែក នៅ​សួនឧទ្យាន​ម៉ូតូ ចំ​កណ្តាល​ទីក្រុង អា​ដា​ម៉ា​វ៉ា នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា ភាគ​ខាងកើត កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥​ម្សិលមិញ​នេះ​។​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ។
​ ក្រុម​សន្តិសុខ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថា ការផ្ទុះ​គ្រាប់​កាំជ្រួច​នៅ​ឧទ្យាន​ម៉ូតូ បាន​កើតឡើង​នៅវេលា​ម៉ោង ៨​យប់ ក្នុងខណៈពេល​ដែល ទីកន្លែង​នោះ​ពោរពេញ ដោយ មនុស្ស​ជាច្រើន​កុះករ ព្រមទាំង​អ្នកលក់ដូរ​របស់ របរ​ផ្សេងៗ​នៅ​ទីនោះ​ផងដែរ​។​
​ គួរបញ្ជាក់​ដែលថា លោក Saadu Bello ដែលជា​ភ្នាក់ងារ​សង្គ្រោះបន្ទាន់​ជាតិ ( NEMA) បាន​អះអាងថា មាន​មនុស្ស​៣២​នាក់ ស្លាប់ និង ៨០​នាក់​រងរបួស ព្រមទាំង មនុស្ស​៣១​នាក់​បាន​បាត់បង់​ទីលំនៅ​ហើយ​អាជ្ញាធរ​បាន​និយាយ​ដ​ថា​រហូតមក ដល់ពេលនេះ នៅ​មិន​បង្ហាញ​ពី សញ្ញា នៃ​ជនសង្ស័យ​នៅឡើយ​ទេ​៕

art15.1

​

ជនភៀសខ្លួន​ស៊ី​រីមកដល់​អង់គ្លេស​​ម្សិលមិញ

​អង់គ្លេស​៖​ជន​ភៀស​ស៊ី​រី​ខ្លួន​១០០​នាក់​នៃ​ចំនួន​ជនភៀសខ្លួន​ស៊ី​រី​២​ម៉ឺន​នាក់ ដែល​រដ្ឋាភិបាល​អង់គ្លេស​បាន​សន្យា​ឲ្យ​ពួកគេ​ជ្រកកោន​រហូតដល់ ឆ្នាំ​២០២០​បាន​មកដល់​ចក្រភព​អង់គ្លេស​លើកដំបូង​កាលពី​ម្សិលមិញ​។​
​ក្រុម​ជនភៀសខ្លួន​ខាងលើ​បាន​មកដល់​ចក្រភព​អង់គ្លេស​ម្សិលមិញ តាមរយៈ​ជើង​ហោះ​ក្នុង​ព្រលានយន្តហោះ Glasgow ហើយ​រំពឹងថា​នឹង​តាំង​ទីលំនៅ​ក្នុង​ទឹកដី​ប្រទេស​ស្កុ​តឡែ​ន​។ ក្រុម​ជន​ភៀស​ទាំងនោះ​គឺ​មកពី​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស ស៊ី​រិ លី​បង់ និង ហ្ស៊​កដា​នី ដើម្បី​គេច​ចេញពី​សង្គ្រាម​។​
​ជនភៀសខ្លួន​ជាច្រើន​ទៀត​នឹង​បន្ត​មកដល់​ចក្រភព​អង់គ្លេស​ក្នុង រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​។ ប្រទេស​ស្កុ​តឡែ​ន​នឹង​ទទួល​ពួកគេ​ទាំងនោះ​៣៥០​នាក់​បន្ថែមទៀត​។​
​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស David Cameron បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ជនភៀសខ្លួន​ចំនួន​១០០០​នាក់​នឹង​មកដល់​តាំង​លំនៅ​នៅ​អង់គ្លេស​មុន​ពិធីបុណ្យ​គ្រី​ស​ម៉ាស​មកដល់ ហើយ​លោក​ជឿជាក់ថា ជនភៀសខ្លួន​ដែល​រងទុក្ខវេទនា​ដោយសារ​សង្គ្រាម រ៉ាំរ៉ៃ​ក្នុងប្រទេស​កំណើត​ខ្លួន នឹងមាន​សុវត្ថិភាព​ស្ថិតក្រោម​ការមើល​ថែ​ពី​សំណាក់​រដ្ឋាភិបាល​អង់គ្លេស​៕

21683140

​

ក្រុម​ឧទ្ទាម​ISIS​ព្រមាន​វាយប្រហារ​អង់គ្លេស

​អង់គ្លេស​៖​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS បាន​ព្រមាន​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitters ថា ចក្រភព​គឺជា​គោលដៅ​វាយប្រហារ​បន្ទាប់​។ នេះ​បើ​យោងតាម​សារព័ត៌មាន Express របស់​ចក្រភព​អង់គ្លេស​ផ្សាយ​កាលពី​ម្សិលមិញ​។​
​ការគំរាមកំហែង​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ហេតុការណ៍​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដែល​បណ្តាល​ឲ្យ​មនុស្ស​១៣២​នាក់​ស្លាប់​។​
​ប្រភពព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា មិនតែប៉ុណ្ណោះ​ក្នុងនោះ​ក៏​ព្រមាន​នឹងមាន​ការវាយប្រហារ នៅ​រដ្ឋធានី​ធំៗ​ពីរ​ផ្សេងទៀត គឺ​រដ្ឋធានី​វ៉ាស៊ីនតោន និង​រ៉ូម​ក្នុងពេល​ខាងមុខ​៕

ISIS-Black-Flag-Brigade

​

បង្ហាញខ្លួនជន​សង្ស័យ​ដែលដុត​សំលាប់​ប្រពន្ធនៅខណ្ឌសែនសុខ

ភ្នំពេញៈ  ឃាត់ករសម្លាប់ប្រពន្ធយ៉ាងសហាវឃោឃៅ រួចយកសាកសពចាក់សាំង​ដុតក្នុងពាងកាលពីយប់ថ្ងៃទី ១២ខែវិច្ឆកា ឆ្នាំ២០១៥ នៅក្នុងភូមិសាស្រ្ត​ខណ្ឌសែនសុខ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ​ អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបានហើយនៅវេលាម៉ោង៧ៈ៣០នាទី​ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចទំនប់រលក ខេត្តព្រះសីហនុ។

តាមចំម្លើយសារភាពរបស់ឃាត់ករបានអោយដឹងថា រូបគេឈ្មោះ សុង ទូច អាយុ ៤៨ឆ្នាំ មានមុខរបរជាមន្ត្រីយោធា និងជាពោះម៉ាយមានកូន​២នាក់ មានទំនាក់ទំនងស្នេហាជាមួយនឹងជនរងគ្រោះដែលជា​​ស្ត្រីមេម៉ាយ ឈ្មោះ ទឹម សោភា ហៅ ក្រញ៉ាញ អាយុ៣៤ឆ្នាំ មានមុខរបរ​ជាអ្នកគួកជេដីតាំងពីឆ្នាំ២០១២មកម្លេះ ហើយខ្លួនគេ និងប្រពន្ធតែងតែ ឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយចោទប្រពន្ធខ្លួនថាលួចមានសាហាយជាមួយប្រុសថ្មីទៀតដែលជាអ្នកគួកជេដីដូចគ្នា ទើបកើតមានចិត្តប្រច័ណ្ឌជាខ្លាំង រហូតដល់រៀបចំផែនការសម្លាប់ប្រពន្ធកាលវេលាម៉ោង ២២ៈ០០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥ ខណៈដែលប្រពន្ធខ្លួនកំពុងដេកលង់លក់នៅលើគ្រែក្នុងបន្ទប់  ខ្លួនគេក៏បានយកពូថៅដែលត្រៀមទុកជាស្រេចវាយនឹងខ្នងចំសៀតថ្កាម្ខាងៗ៣ទៅ៤ពូថៅ និងដោយខ្លាចជនរងគ្រោះមិនទាប់ស្លាប់រូបគេក៏បាន​កាប់បន្ថែមចំបំពងក៣ទៅ៤ពូថៅន្ថែមទៀត រួចហើយក៏លើសាកសពចុះមកក្រោមផ្ទះ បន្តយកសាកសពទៅដាក់ចូលក្នុងពាង ហើយក៏បានទៅទិញសាំងចំនួន ២០លីត្រ ត្រលប់មកដុតជនរងគ្រោះ បន្ទាប់ពីចាក់សាំងដុតសាកសព ហើយឆេះមិនទាន់អស់នោះ ខ្លួនគេក៏ចាក់សាំងដែល​នៅសល់ពីក្នុងកាដុងនោះបន្ថែមទៀតក៏ត្រូវខ្នាតសាំងឆាបឆេះមុខ និង​ដៃខ្លួនឯង។

ក្រោយពីធ្វើសកម្មភាពរួច ខ្លួនគេក៏យកលុយចំនួន៦០០ដុលា្លរ ជញ្ជៀនពេជ្រមួយវង និងម៉ូតូម៉ាកគុបជ្រុង១គ្រឿងដែជាកម្មសិទ្ធរបស់ជន​រងគ្រោះ រត់គេចខ្លួនទៅដេកនៅផ្ទះសំណាក់ម្តុំទំនប់ទួលគោកមួយយប់​ជាមួយស្រី ហើយត្រូវបានស្រ្តីរូបនោះលួចលុយអស់ទើបម៉ោង ១០ៈ៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆាំ្ន២០១៥ ក៏បន្តជិះម៉ូតូចេញពីផ្ទះ​សំណាក់ សំដៅមកខេត្តកំពុងស្ពឺ ហើយបានយកម៉ូតូផ្ញើរមិត្តភកិ្ត  ហើយក៏​បានស្នាក់នៅមួយយប់ លុះស្អែកថ្ងៃទី១៤ ក៏បន្តដំណើរជិះឡានតាក់ស៊ី​ឆ្ពោះទៅលាក់ខ្លួននៅផ្ទះមិត្តភកិ្តម្នាក់ទៀត ដែលមានមុខរបរជាអ្នកនេសាទ នៅទំនប់រលក ខេត្តព្រះសីហនុ បន្ទាប់មកបានស្នាក់នៅមួយយប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ​ចាប់ឃាត់ខ្លួនបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងតែប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ ដោយ គ.បញ្ញា

6666666666 7777777777 8888888888

ការប្រកួតជម្រុះ World Cup ក្រុមជម្រើស ជាតិកម្ពុជា 0-2 ក្រុមជម្រើសជាតិជប៉ុន

ភ្នំពេញ៖ ក្រុមជម្រើសជាតិជប៉ុនបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ២-០ ក្រោយពេលបញ្ចប់រយៈពេល ៩០នាទី ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៥  នៅពហុកីឡាដ្ឋាជាតិ​អូឡាំពិច​ ។

កម្ពុជា ទប់ទល់បានលទ្ធផល ០-០ ក្នុងវគ្គទី១ ទោះបីជប៉ុនព្យាយាមដាក់សម្ពោធ​យ៉ាងណាក៏ដោយ លទ្ធផនៅតែរក្សាដដែលដោយមានការជួយសង្រ្គោះជាច្រើនគ្រាប់ពីអ្នកចាំទីកម្ពុជា តែបានរបូត២គ្រាប់នៅនាទី៥២ និងនាទី៩០ ដោយកីឡាករ Shinji Okazaki និង Kerisuke Honda លទ្ធផលបានបញ្ចប់ ២-០ ។

កម្ពុជាប្រចាំពូលE នៅទឹកដីជប៉ុនជើងទី១ កម្ពុជា បានចាញ់ ៣-០ នៅទឹកដីកម្ពុជាជើងទី២នៅ​ កម្ពុជាបានចាញ់ ២-០ ៕

233333333333 2111111111

99999

វណ្ណ វ​ល័​ក្ខ សម្ញែង​ភាព​ហ៊ឺហា ក្រោយ​លេចឮ​មាន​អ្នក​ចាំ​ទំនុកបម្រុុង

ភ្នំពេញ​៖​តារា​សម្តែង និង​បង្ហាញ​ម៉ូដ ដែល​ចូលចិត្ត​ស្ទា​យ៍​លេងខ្លួន​បែប​សិច​ស៊ី​កញ្ញា វណ្ណ វ​ល័​ក្ខ ត្រូវបាន​មហាជន​មើលឃើញថា អាជីព​សិល្បៈ​របស់​នាង​ហាក់​កំពុងមាន​ហាងឆេង ទីផ្សារ​ច្រើន​គ្រាន់បើ​ក្នុង​ការចេញ​តួ​សម្តែង និង​ដើរ​បង្ហាញ​ម៉ូដ​តាម​កម្ម​វី​ធី​តូចធំ​នានា​។​
​ចាប់តាំងពី​លេចដំណឹង​ស្នេហ៍​ជាមួយ​បុរស​មន្ត្រី​ធំ​ក្នុងស្រុក​នោះមក​កញ្ញា វណ្ណ វ​ល័​ក្ខ ឃើញថា ដូច​ជាមាន​យីអ៊ុន​ឡើង​ខ្ពស់​ដូច​ខ្សែ​ខ្លែង​តែម្ដង​។ មិនតែប៉ុណ្ណោះ មើល​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​តារា​ស្រី​ស្រស់​ម្នាក់នេះ​វិញ ក៏​កំពុង​តែមាន​សេចក្តីសុខ​ជាមួយនឹង​ភាព​ហ៊ឺហា ការលេង​ខ្លួន​ក្នុងការ​ប្រើប្រាស់​សម្ភារៈ​មានតម្លៃ​ថ្លៃៗ ដែល​អាច​ចាត់ទុកថា ជា​តារា​ស្រី​មានសំណាង​ផងដែរ​។​
​មាន​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចាប់អារម្មណ៍​លើ រឿងរ៉ាវ​ផ្ទាល់ខ្លួន​ជីវិត​ស្នេហា​ក្រៅ​ឆាក​បន្ទាប់ពី​បង្ហាញ​ពី​ភាព​ហ៊ឺហា កញ្ញា វណ្ណ វ​ល័​ក្ខ បានធ្វើ​ឲ្យ​មតិ​មួយ​ទស្សនិកជន​គាំទ្រ​មួយចំនួន​បា​នប​លើកឡើងថា តារា​រូបនេះ​ទំនង​ទទួលបាន​ការឧបត្ថម្ភ​ជ្រោមជ្រែង​ពី​បុរស​គូស្នេហ៍​ជា អ្នកធំ​នៅក្រោយ​ខ្នង​ណា​ម្នាក់​ហើយ​មើល​ទៅនោះ​។​
​ជាក់ស្តែង​ថ្មីៗ​នេះ កញ្ញា វណ្ណ វ​ល័​ក្ខ ត្រូវបាន​គេ​កត់សម្គាល់​មើលឃើញថា នាង​តែង​បង្ហាញ​សកម្មភាព​តាមរយៈ​ការថតរូប​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ស្លឹក​ជា​បន្តបន្ទាប់ ព្រមជាមួយ​ការលេង​ស្ទា​យ៍​ម៉ូដ​សំលៀកបំពាក់ និង​ការ​សម្ញែង​សម្ភារៈ​មានតម្លៃ​ថ្លៃ​បង្អួត​មិត្តភក្ដិ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​៕

Capture11120210

​

ចាប់បុរសម្នាក់​ពេលកំពុងគាស់ផ្ទះ ប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ៖ជនសង្សយ័ម្នាក់ត្រូវបានកំលាំងអាវុធហត្ថខណ្ឌមានជ័យ​ឃាត់​ខ្លួន​ខណៈ​កំពុងធ្វើសកម្មភាព​គាស់ផ្ទះប្រជាពលរដ្ឋប៉ងលួចទ្រព្យសម្បត្តិ​កាល​ពី​វេលាម៉ោង៨និង​០០នាទីព្រឹក​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅម្តុំលូ ៥ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យខាង​លើ​មានឈ្មោះ សេង រស្មី អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ​ស្នាក់​នៅ​បន្ទប់ជួលម្តុំលូ៥។ក្រោយពីការ ឃាត់ខ្លួនជនសង្ស័យខាងលើកំលាំងអាវុធហត្ថបាន​ឆែកឆេរ​រកឃើញ វត្ថុតាំងសោរ និងទូរវិសសំរាប់គាស់ផ្ទះមួយចំនួន។

ជនសង្ស័យត្រូវសមត្ថកិច្្ចបញ្ជូនទៅកាន់​បញ្ជា​ការដ្ឋានអាវុធ​ហត្ថរាជធានី​ភ្នំពេញ​​ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ចាត់​ការតាមផ្លូវចច្បាប់៕  ដោយ សួង សាម

222222222 3333333333 111111111111

ឆែកឆេរ​ទីតាំង​សង្ស័យ​១៥០​កន្លែង​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម​នៅ​ក្រុង ប៉ារីស​

បារាំង​៖​ប៉ូលិស​បារាំង​បានចាប់ផ្តើម​យុទ្ធនា​ការចុះ​ឆែកឆេរ​ទីតាំង​សង្ស័យ​១៥០​កន្លែង​ចាប់តាំងពី​មាន​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​ក្នុង​ក្រុងប៉ារីស​ដែល​សម្លាប់​មនុស្ស​ជាង​១០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​នាយករដ្ឋមន្ដ្រី​បារាំង Manuel Valls កាលពី​ម្សិលមិញ​។
​ប្រភពពី​ប៉ូលិស​បារាំង​បាន​ឲ្យ​ដឹង​ទៀតថា ការចុះ​ឆែកឆេរ​ក៏បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​មួយចំនួនទៀត​របស់​បារាំង ក្នុងនោះ​មាន​ទីក្រុង​Bobigny និង​នៅ​តំបន់​ជាយក្រុង​ភាគ​ខាងកើត​។ ការចុះ​ឆែកឆេរ​១៣​លើក​ត្រូវបាន​ធ្វើឡើង​នៅ​ជុំវិញ​ភាគ​អាគ្នេយ៍​ទីក្រុង Lyon​ប្រទេស​បារាំង​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​ក្នុង​តំបន់​។ ប្រភព​ដដែល​បន្តថា ការធ្វើ​យុទ្ធនាការ​នេះ​បាន​ឈានដល់​ការចាប់ខ្លួន​មនុស្ស​៥​នាក់ និង​រឹបអូស​បាន​ឃ្លាំង​អាវុធ ឧបករណ៍​បាញ់​គ្រាប់​រ៉ុ​ក​ក្កែ​ត​មួយ កាំភ្លើង អាវ​ក្រោះ និង​ឧបករណ៍​ផ្សេងៗ​ទៀត​។​
​ប៉ូលិស​បាន​ចុះ​ឆែកឆេរ​ផងដែរ​នៅក្នុង​ទីក្រុង​Toulouse​នៅ​ភាគ​និរតី ប្រទេស​បារាំង ជា​កន្លែង​ដែល​យ៉ាងហោចណាស់​មាន​មនុស្ស​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​ពី​ការិយាល័យ​ព្រះរាជអាជ្ញា​ក្នុង​តំបន់​។ ដោយឡែក​នៅក្នុង​ទីក្រុង​Grenoble មាន​មនុស្ស​ជាច្រើន​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន រួមទាំង​រឹបអូស​យក​កាំភ្លើង​និង​ប្រាក់​មួយចំនួន​ផងដែរ​។​
​គួរ​បញ្ជាក់ថា ការចុះ​ឆែកឆេរ​នេះ ក្រោយ​មានការ​វាយប្រហារ​៧​កន្លែង​ផ្សេងគ្នា​ក្នុង​ក្រុងប៉ារីស សម្លាប់​មនុស្ស​១២៩​នាក់ និង​ជាង​៣៥០​នាក់​រងរបួស៕

PARIS, FRANCE - JANUARY 09:  Police mobilize with reports of a hostage situation at Port de Vincennes on January 9, 2015 in Paris, France. According to reports at least five people were taken hostage in a kosher deli in the Port de Vincennes area of Paris. A huge manhunt for the two suspected gunmen in Wednesday's deadly attack on Charlie Hebdo magazine has entered its third day.  (Photo by Antoine Antoniol/Getty Images)

PARIS, FRANCE – JANUARY 09: Police mobilize with reports of a hostage situation at Port de Vincennes on January 9, 2015 in Paris, France. According to reports at least five people were taken hostage in a kosher deli in the Port de Vincennes area of Paris. A huge manhunt for the two suspected gunmen in Wednesday’s deadly attack on Charlie Hebdo magazine has entered its third day. (Photo by Antoine Antoniol/Getty Images)

​