បាល់ទាត់៖យោងតាមសារព័ត៌មានDaily Express បានផ្សាយថា ក្លិប២នៅ Premier League កំពុងតែចាប់អារម្មណ៍ខ្លាំងលើ Keisuke Honda ដែលជាកីឡាករ playmaker របស់ក្រុម AC Milan ខណៈដែលកីឡាកររូបជប៉ុនរូបនេះបានបង្ហាញការខកចិត្តជាមួយក្រុមយក្សអ៊ីតាលី ហើយអាចនឹងចាកចេញនៅខែមករាខាងមុខនេះ។
តាមប្រភពដដែលបន្តថា កីឡាករវ័យ២៩ឆ្នាំរូបនេះបានជាប់ជម្រើស១១នាក់ដំបូងរបស់ក្រុមលោក Sinisa Mihajlovic តែ៣ប្រកួតប៉ុណ្ណោះនៅក្របខ័ណ្ឌកំពូលអ៊ីតាលី Serie A ក្នុងរដូវកាលនេះ។
ប្រភពបញ្ជាក់ថា ក្រុមមាន់ខ្នាយមាស Tottenham Hotspur គឺជាក្រុមដែលចាប់អារម្មណ៍ខ្សែបម្រើប្រយុទ្ធរូបនេះជាច្រើនលើកច្រើនសាមកហើយ ខណៈដែល Everton ក៏កំពុងតែតាមដានស្ថានការណ៍ តារាឆ្នើមក្រុមសាម៉ូរ៉ៃខៀវជប៉ុនរូបនេះដូចគ្នា។
គួរបញ្ជាក់ថា Honda ដែលធ្លាប់លេងឲ្យក្រុមរុស្សី CSKA Moscow ៤រដូវកាលមុនផ្ទេរទៅ AC Milan និងស៊ុតឲ្យជម្រើសជាតិជប៉ុនបាន៣៤គ្រាប់ ក្នុងការបង្ហាញខ្លួន៧៩ប្រកួត រួមទាំងគ្រាប់បាល់ចុងក្រោយ ដែលតែតចូលក្រុមជម្រើសជាតិកម្ពុជា កាលពីយប់ថ្ងៃអង្គារផងដែរ៕