All posts by មេគង្គ ប៉ុស្តិ៍

ក្រុម​ ISIS គំរាម​កម្ទេច​ទីក្រុង​វ៉ាស៊ីន តោន​

​ស៊ី​រី​៖​តាមរយៈ​វីដេអូ​ឃ្លី​ប​មួយ​ដែល​ត្រូវ​បានដាក់​បង្ហោះ​លើ​បណ្តាញ​អន​ឡាញ​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ISIS ដោយបាន​គំរាម​កម្ទេច​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​មួយចំនួនទៀត​។​នេះ​បើ​យោងតាម​សារព័ត៌មាន​Reuters​។​
​ប្រភព​ដដែល​បញ្ជាក់ថា នៅក្នុង​វីដេអូ​ថ្មី​របស់​ក្រុម ISIS បាន​លើកឡើងថា ក្រុម​បណ្ដា​ប្រទេស​ដែល​ចូលរួម​វាយប្រហារ​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រីនឹង​មានជោគ​វាសនា ដូច​ប្រទេស​បារាំង​ផង​៕

isis-600x400
​

លោក សម រង្ស៊ី ប្រកាស​លើក​ពេល​វិល​ចូល​ស្រុក​ដោយ​គ្មាន​ថ្ងៃ​កំណត់​

​ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​១៦​វិច្ឆិកា​នេះ លោក សម រង្ស៊ី បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា លោក​បាន​លើក​ពេល​ក្នុងការ​វិលត្រឡប់​ចូលមក​កម្ពុជា​ដូច​ការគ្រោងទុក នៅ​យប់​ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១៥ នោះទេ​។​

​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី បាន​លើកឡើងថា “​បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហការី​នៅ​កម្ពុជា និង​អង្គការ​អន្តរជាតិ ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ​មួយចំនួន ដែល​បានស្នើ​ឲ្យ​ខ្ញុំ​លៃលក​មកដល់​ភ្នំពេញ ពេល​ថ្ងៃ ចៀសវាង​ពេលយប់ ហើយ​បានស្នើ​ឲ្យ​ខ្ញុំ​ទុកពេល​បន្តិច ឲ្យ​មជ្ឈដ្ឋាន​ការទូត និង​មិត្ត​បរទេស​មួយចំនួន មាន​ពេលធ្វើ​អន្តរាគមន៍ រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​ការកើនឡើង​នៃ​អំពើហិង្សា​ថ្មីៗ​នេះ នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មិនទាន់​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​រាត្រី​នេះ​ទេ​។ តែ​នឹង​មកដល់​ប្រទេស​កម្ពុជា​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​”៕

Untitled-1
​

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​អាស្រម​យាយជី​មួយ​ខ្នង​នៅក្នុង​វត្ត​ស្ទឹងមានជ័យ​

​ភ្នំពេញ​:​ករណី​ទុស្សេ​ខ្សែភ្លើង​បណ្តាលអោយមាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​តូប​យាយជី​មួយ​ខ្នង​ក្នុង​វត្ត​ស្ទឹងមានជ័យ​កាលពី វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៦​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

ក្នុង​ប្រតិបត្តិការ ពន្លត់​អគ្គិភ័យ​នេះ​បាន​ចំណាយ​រយៈពេល​ជាង​កន្លះ​ម៉ោង ដោយ​ប្រើ​រថយន្ត​ចំនួន​៦​គ្រឿង​ទើប​ពន្លត់ភ្លើង​អស់ទាំង​ស្រុង​។ ករណីនេះ​មិន​បណ្តាលអោយមាន​មនុស្ស​រងរបួស​នោះទេ ហើយក៏​មិនបាន​រាលដាល​ដល់​កន្លែង​ស្នាក់នៅ​ផ្សេងទៀត​ដែរ​។​
​មូលហេតុ​បង្ក​ឲ្យ​មាន​អគ្គីភ័យ​នេះ ត្រូវបាន​សមត្ថកិច្ច​អះអាងថា បណ្ដាលមកពី​ឆ្លង​ចរន្ដ​អគ្គីសនី ៕​ដោ​យ៖ គ. បញ្ញា​

FB_IMG_1447664764588

FB_IMG_1447664729296

FB_IMG_1447664724864

​FB_IMG_1447664760458

ឃាតកម្មអារ.កសម្លាប់ស្រ្តីជនជាតិចិន ម្នាក់ក្នុងបន្ទប់ជួល

​ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់បានត្រូវជនដៃដល់ អារ.ក សម្លាប់ក្នុង​ថ្លុកឈាមយ៉ាងអា​ណោ​ច​អា​ធ័​ម​​ កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុងបន្ទប់ជួលស្ថិត នៅក្នុង​សំណង់ ផ្សារ​បុរី​ញ៉ូ​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ចបានបង្ហាញអោយដឹងថា បើយោងទៅតាមលិខិតឆ្លងដែនជន​រងគ្រោះ​​ក្នុង​អំពើ​ឃាតកម្ម​នោះ មានឈ្មោះ ចិន ហួយ​យី​ង ភេទ​ស្រី អាយុ ២៥​ឆ្នាំ ស្នាក់​នៅក្នុង​បន្ទប់​ជួល ម្តុំសំណងខាងលើ។ ក្នុងនោះសមត្ថកិច្ច​នគរបាល បាន​ដាក់​​កា​រស​ង្ស័​យ លើ​​មិត្ត​ភក្តិ​​ជនរងគ្រោះម្នាក់ដែ​លឈ្មោះ យ៉ាង ប៉ី​ប៉ី ភេទ​ស្រី អាយុ ២៤​ឆ្នាំ ស្នាក់​នៅក្នុង​បន្ទប់​ជួល​ក្បែរ​គ្នា ហើយ​សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា មួយចំនួន ទៀត ដើម្បី​សាកសួរ​។

​ក្រោយពីមានហេតុការណ៍កើតឡើង មានអ្នកប្រចាំការនៅទីនោះបានរាយការណ៍ ទៅសមត្ថកិច្ចថា មាន​ស្ត្រីជន​ជាតិចិន​ម្នាក់ ត្រូវបាន​គេ​សម្លាប់​នៅក្នុង​បន្ទប់​ជួល។

ភ្លាមៗនោះសមត្ថកិច្ចក៏បានចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើការ​ស្រាវជ្រាវ រកឃើញ​វត្ថុតាង កាំបិតប៉័ងតោ​១ ដំបង ២​ដើម និង​ធ្វើការ​ឃាត់ខ្លួន ជនជាតិ​ចិន​ចំនួន ៥​នាក់ ដើម្បី​ធ្វើការ​សាកសួរ ស្វែងរក​ជនដៃដល់​។

ក្នុងករណី​ឃាតកម្ម​នេះ ពុំទាន់​មាន​ប្រភព​ច្បាស់លាស់ ពី​អត្តសញ្ញាណ​ជន ដៃដល់​នៅឡើយ​ទេ ហើយ​ពេលនេះ សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​៕

2222222222

1111111111111

គណបក្ស​សង្គ្រោះ​ជាតិ​ស្វែងរក​ជំនួយ​ពី​ស្ថានទូត​បរទេស​ករណី​ចាប់ខ្លួន​លោក សម រង្ស៊ី​

​ភ្នំ​ពេ​ញ៖តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ពិភាក្សាគ្នា​លើ​ការងារ​ទាក់ទង​ជួប​ជាមួយ​ស្ថានទូត​មួយចំនួន​នៅ​កម្ពុជា ប៉ុន្តែ​គណបក្ស​កំពុង​តាមដាន​ស្ថានការណ៍​នយោ បាយ​ចុងក្រោយ​នេះ​សិន​។​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លោក គីម សួរ​ភិ​រិ​ទ្ធ និង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា នេះ​។​

​គួរ​បញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី​១៦ វិច្ឆិកា បានចេញ​សេចក្តីសម្រេច​ដោយ​បង្កើត​គណៈកម្មការ​មួយ ក្នុង​ការរៀបចំ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ទប់ស្កាត់​ការតវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​នេះ​។​

​គណៈកម្មការ​នេះ មាន​ភារកិច្ច​ក្នុងការ​ប្រមែប្រមូល​ព័ត៌មាន និង​សភាពការណ៍ ចលាចល​ផ្សេងៗ ការពារ​សន្តិសុខ សុវត្ថិភាព​ទណ្ឌិត ពេល​បញ្ជូន​ខ្លួន​ទៅកាន់​មន្ទីរឃុំឃាំង និង​បង្ការ ទប់ស្កាត់​បាតុភាព​នានា​ដែល​បង្ក​ការរំខាន​ដល់​ការអនុវត្ត​ដីកា​។​

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ឲ្យ​ដឹងថា តាម​គ្រោង លោក សម រង្ស៊ី នឹង​មកដល់​នៅ​ម៉ោង​ប្រមាណ​១០​យប់​នេះ​។ លោក​បន្ថែមថា​លោក សម រង្ស៊ី បាន​ផ្លាស់ប្តូរ​ទីតាំង​នៃ​ការមកដល់​នៅ​ខេត្តសៀមរាប ដោយសារ​មិន​ចង់​បង្ក​ការ លំបាក ប្រសិនបើ​អាជ្ញាធរ​ចង់​ចាប់ខ្លួន​រូបលោក​។​

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន​ថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពេល​លោក​មកដល់​ប្រទេស​កម្ពុជា​។ លោក​បន្តថា ​លោក​មិនទាន់​ដឹងថា​ត្រូវ​ចាប់ខ្លួន​នោះ​នឹង​ធ្វើឡើង​នៅ​អាកាស​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ឬ​យ៉ាងណា​នោះទេ​។ លោក​បញ្ជាក់ថា​៖ “​សមត្ថកិច្ច​របស់​យើង​វា​មានតែ​អនុវត្តតាម​ដីកា​។ ប៉ុន្តែ​ការចាប់ខ្លួន​ក៏​មិនទាន់​ដឹងថា​នឹងត្រូវ​ចាប់​នៅ​ព្រលាន​ឬ​នៅទីណា​ទេ​? ចាប់​កន្លែង​ណា​ឲ្យ​ហើយ ស្រេច​តែ​គេ អាហ្នឹង​គេ​ចេះ​ច្បាប់ ចាប់​ត្រង់​ណាក៏ដោយ ក៏​ប៉ូលិស​នៅ​ស្រុក​ខ្មែរ​ដែរ​”​។​

​នៅពេល​សាកសួរ​ពី​ការតវ៉ា​របស់​ប្រជាជន​ដែល​គាំទ្រ​លោក សម រង្ស៊ី លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា​៖ “​គាំទ្រ​មិន​គាំទ្រ គេ​មាន​អ្នកប្រឆាំង​លោក សម រង្ស៊ី ក៏​ច្រើន​ជាងនេះទៀត​។​សមត្ថកិច្ច​យើង​គ្មានអ្វី​ក្រៅពី​ចាប់ខ្លួន​ទៅ​ពន្ធនាគារ ព្រោះ​មាន​ដីកា​តុលាការ​បង្គាប់​ឲ្យ​ធ្វើ​អញ្ចឹង​”​។​

​សូមជម្រាបថា លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់ពន្ធនាគារ​២​ឆ្នាំ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បន្ទាប់ពី​លោក សម រង្ស៊ី ថ្លែង​នៅ​សារមន្ទីរ​ជើងឯក​កាលពី​ឆ្នាំ​២០០៨​ថា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហម​៕​ដោ​យ៖ផា​នូ​រ៉ាត់​

​svgvggg

Liverpool រំពឹងថា​អាច​នាំយក Alonso មក Anfield វិញ​

បាល់ទាត់​៖​ក្លិប​ហង្ស​ក្រហម​Liverpool បា​នប​ហ​ង្ហា​ញ​នូវ​ក្តី​រំពឹងថា នឹង​អាច​នាំយក​កីឡាករ Xabi Alonso មកកាន់​ទឹកដី Anfield ជាថ្មី​ម្តងទៀត​នៅ​គ្រា​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នា​ខែមករា​ខាងមុខនេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន TuttoMercato​។​
​យ៉ាងណាក៏ដោយ បើសិនជា Alonso ចាក​ចេញពី Bundesliga ក្រុម Liverpool អាច​នឹងត្រូវ​ប្រជែង​ជាមួយ​ក្រុម​មួយចំនួន​ផ្សេងទៀត​ដូចជា​ក្លឹប បាល់ទាត់​អាជីព​ក្នុងប្រទេស​កាតារ និង​ក្លិប​បាល់ទាត់​នៅ​អាមេរិក ដើម្បី​នាំយក​រូបគេ​ជា​លើក​ទី​២​ផងដែរ​។​
​ការលេចឡើង​នូវ​ដំណឹង​នេះ ខណៈដែល​កុងត្រា​របស់​ខ្សែបម្រើ​វ័យ​៣៤​ឆ្នាំ​រូបនេះ ជាមួយ Bayern Munich នឹង​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ​។ ជាមួយនឹង​អនាគត​មិន​ច្បាស់លាស់​ជាមួយ​ក្លិប​បច្ចុប្បន្ន កីឡាករ​រូបនេះ គេ​មិន​រំពឹង​នោះទេ​ថា អាច​នឹងត្រូវ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola ផ្តល់​កុងត្រា​ថ្មី​ឲ្យ​នោះទេ​។​
​គួរ​បញ្ជាក់ថា Alonso បាន​ចូល​លេង​ឲ្យ​ក្រុម Liverpool កាលពី​ចន្លោះ​ឆ្នាំ​២០០៤​ដល់​២០០៨ និង​ជួយ​ក្លិប​នៅ EPL មួយ​នេះ​ទទួល​ជ័យជម្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League កាលពី​២០០៥ នៅ Istanbul៕

Alonso_GET_130115.variant524x295

​

សមត្ថកិច្ច​បារាំង​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ថ្មី​ពាក់ព័ន្ធ​ការវាយប្រហារ​នៅ​ប៉ារីស

​ប៉ារីស​៖​ប៉ូលិស​បារាំង​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ថ្មី​មួយទៀត​ដែល​នៅមាន​ជីវិត និង​កំពុង​រត់គេចខ្លួន ខណដែល​ជនសង្ស័យ​ម្នាក់នេះ​បានជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​ការវាយប្រហារ​កណ្ដាល ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ១៣២​នាក់ ។ បុរស​ដែលជា​ជនសង្ស័យ​នោះ មាន​ឈ្មោះថា Salah Abdeslam អាយុ ២៦​ឆ្នាំ ត្រូវបាន​ប៉ូលិស​បញ្ជាក់ថា ជា​បុគ្គលិក​ដែលមាន «​គ្រោះថ្នាក់​» ដូច្នេះ​សូម​ពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន ហើយ​បើសិនជា​ឃើញ សូម​រាយការណ៍​ជាបន្ទាន់​៕

art11.1

 

VIDEO

https://youtu.be/E1jCsvdBDMk

​

យន្តហោះ​ចម្បាំង​បារាំង​១០​គ្រឿង​ចេញ​ប្រតិបត្តិ​ការ​ទៅ​ស៊ី​រី​

ប៉ារីស​៖​យន្តហោះ​ចម្បាំង​ចំនួន​១០​គ្រឿង​របស់​កងទ័ពអាកាស​បារាំង​បានចេញ​ប្រតិបត្តិការ​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​តំបន់ Raqqa ប្រទេស​ស៊ី​រី ដើម្បី​កម្ទេច​ក្រុម ISIS​។ នេះ​បើតាម​ក្រសួងការពារជាតិ​បារាំង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥ នេះ​។​
​ប្រភព​ដដែល​បញ្ជាក់ថា គោលដៅ​នៃ​ប្រតិបត្តិការ​លើ​នេះ​មាន​បន្ទាយ​ធំ បន្ទាយ​ហ្វឹកហាត់ និង​ឃ្លាំង​ផ្ទុក​សម្ភារ ហើយក៏​ជាការ​សង​សឹង​ទៅ​ក្រុម ISIS ដែល​បាន​បាញ់ និង​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្ដាល​ក្រុងប៉ារីស ស្លាប់​មនុស្ស​១៣២​នាក់ និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​កាលពី​យប់​ថ្ងៃ​សុក្រ​៕

art12.2

​

ប៉ូលិស​កូរ៉េ អូស​លោក សម រង្ស៊ី ចេញ ពី​វេទិកា​ប្រគុំ​តន្ត្រី​របស់​ពលករ​ខ្មែរ​

​ភ្នំពេញ​៖លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​អមដំណើរ​ត្រូវ​ប៉ូលីស​កូរ៉េ​ក្រៀក​អូស​ចេញ​ក្រៅ ខ​ណះ​លោក​បំរុង​ឡើងកាន់​ក្បាល​មេក្រូ​និយាយ​លើ​វេទិកា​ប្រគុំ​តន្ត្រី​របស់​ពលករ​ខ្មែរ ហើយ​លោក សម រង្ស៊ី បានគេច​ឡើង​តាក់ស៊ី​ជិះ​ចេញ​ទាំង​ក្តី​អាម៉ាស់​។​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​កូរ៉េខាងត្បូង បាន​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា នេះ អំពី​រូបថត ៣ សន្លឹក និង​បាន​សរសេរ​បញ្ជាក់ថា នេះ​ជា​ទិដ្ឋភាព​ដែល​លោក រង្ស៊ី ត្រូវ​បូលិស​កូរ៉េ​គ្រៀក​អូស​ចេញពី​កន្លែង​ការប្រគុំ​តន្ត្រី​របស់​ពលករ​ខ្មែរ នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។

​សំណេរ​ដែល​ផ្សព្វផ្សាយ​នោះ​បន្តថា ប៉ូលិស​បាន​ចាប់​អូស​លោក សម រង្ស៊ី ពី​កន្លែង​ប្រគុំ​តន្ត្រី​នោះ ដោយសារតែ​លោក​ប្រុង​ឆ្មក់​ឡើង​ទាញ​ក្បាល​មេក្រូ​ដើម្បី​ញុះញង់ បំបែកបំបាក់​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិខ្មែរ និង​ប្រុង​ប្រើប្រាស់​វេទិកា​នេះ វាយប្រហារ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកអគ្គរាជទូត​ខ្មែរ​លោក ស៊ុត ឌី​ណា បាន​បន្ថែមថា លោក សម រង្ស៊ី បាន​ចូល​តាក់ស៊ី​គេចខ្លួនបាត់​ដោយ​ក្តី​អាម៉ាស់​ជាទីបំផុត​។

​លោក ស៊ុត​ឌី​ណា បាន​បន្តថា “​លើក​នេះ មិន​ត្រឹមតែ​មិនបាន​ថ្លែង​សារ​នយោបាយ​ទេ សូម្បី​ឡើងលើ​ឆាក​កូរ៉េ ចង់​និយាយ​លា ក៏​គេ​មិន​អនុញ្ញាត​ដែរ ហើយ​ទង់បក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ដកហូត និង​កម្ទេចចោល ទាំង​នៅលើ​ឆាក និង​ពី​អ្នក​កាន់​ទង់​បួនដប់​នាក់ ដែលជា​សមាជិក​បក្សប្រឆាំង​។

លោក​បន្តថា កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ក្រុម​នេះ​បានគេច​ចេញពី​ព្រះវិហារ​គ្រិ​ស្ទ​ព្រោះ​ប៉ា​ស្ត័​រ គាត់​ដឹងថា ជា​រឿង​កុហក់​ហើយ​មិន​ឲ្យ​សំដែង ទើប​ក្រុម​នេះ បានគេច​ខ្លួន​ទៅ​កន្លែង​ផ្សេង តែ​ថ្ងៃនេះ អស់លក្ខណ៍​។ សូម​អរគុណ​ភាគី​មិត្ត​កូរ៉េ សហការ​បានល្អ​ថ្ងៃនេះ​”៕ ដោ​យ៖ផា​នូ​រ៉ាត់​
gbhvvv

fcdfccc

ghgyyy
​

លោក សម រង្ស៊ី ប្រកាសប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស តែ​ព្យាយាម​ទាក់ទង​លោក ស ខេង​

​ភ្នំពេញ​៖ លោក សម រង្ស៊ី នឹង​វិល​ត្រលប់​មកដល់​ភ្នំពេញ​វិញ​នៅ​ម៉ោង ១០ យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ហើយ​លោក​នឹង​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ដែល​ត្រៀម​អនុវត្តតាម​ដីកា​របស់​តុលាការ​។​ប៉ុន្តែ​លោក​បាន និង​កំពុង​ទាក់ទង​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ។ នេះ​បើតាម​កា​បញ្ជាក់​របស់លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​វិទ្យុ​អាស៊ីសេរី នា​យប់​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា នេះ បាន​ដកស្រង់​សំដី​លោក អេង ឆៃអ៊ាង ឲ្យ​ដឹងថា តាម​ការគ្រោងទុក​លោក សម រង្ស៊ី គ្រោង​នឹង​វិល​ត្រលប់​មកពី​ប្រទេស​កូរ៉េខាង ត្បូង​តាម​ជើងយន្តហោះ​ដែល​ចុះចត​នៅ​ខេត្តសៀមរាប​។ ក៏ប៉ុន្តែ​ដោយសារតែ​ជើងហោះហើរ​ពី​កូរ៉េ​ទៅកាន់​ខេត្តសៀមរាប​នោះ ត្រូវ​លប់ចោល​វិញ ទើប​លោក សម រង្ស៊ី ប្តូរ​ជើងហោះហើរ​ត្រង់​មក​រាជធានី​ភ្នំពេញ​តែម្តង​។​

​គួរ​ជម្រាប​ថា ម្សិលមិញ​នេះ បន្ទាប់ពី​តុលាការ​ក្រុងភ្នំពេញ​បានចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រួចមក លោក សម រង្ស៊ី ដែល​កំពុង​ធ្វើ​ទេសចរណ៍​កៀងគរ​ប្រជា​ប្រី​យ​ភាព​នៅ​បរទេស បាន​ថ្លែងប្រាប់​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​កូរ៉េខាង ត្បូង​ថា លោក​មិន​ខ្លាច​ការចាប់ខ្លួន​ទេ ចង់យក​លោក​ទៅធ្វើ​អី​ក៏​ធ្វើទៅ ! ។

​ទោះបីជា​មានការ​អះអាង​ជា​ផ្លូវការ​ថា មិន​ខ្លាច​ចំពោះ​ការចាប់ខ្លួន​តាម​អំណាច​ដីកា​តុលា ការ​យ៉ាងណាក៏ដោយ ក៏​លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹងថា លោក សម រង្ស៊ី បាន​ផ្ញើ​សារ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​លោក​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ថា កុំ​ឲ្យ​មាន ការ​ប្រមូលផ្តុំ​តវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​រូបលោក ព្រោះ​ខ្លាច​កើតមាន​អំពើហិង្សា​ណាមួយ​។​

​ស្របគ្នា​នេះ​លោក សម រង្ស៊ី ក៏បាន​ព្យាយាម​ទាក់ទង​ទៅកាន់​សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៅ​រដ្ឋសភា ព្រម ទាំង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ជាក់ថា លោក​ព្រម​ប្រគល់​ខ្លួន​ដល់​សមត្ថកិច្ច​ប៉ូលិស​ខ​ណៈ​លោក​មកដល់​ភ្នំពេញ​។​ប៉ុន្តែអ្នកវិភាគបានគិតថា ការជួបគ្នាជាមួយលោក ស ខេង នៅមុនពេលលោក សម រង្ស៊ី មកដល់ភ្នំពេញពិតជាមាន ការពិភាក្សាគ្នាច្រើនជាងនេះ ពិសេសគឺទាក់ទិននឹងដីកាចាប់ខ្លួនតែម្តង។

​គួរ​បញ្ជាក់ថា រហូតមកដល់​ព្រលប់​ថ្ងៃទី ១៥ ខែវិច្ឆិកា នេះ គ្មាន​អ្នកវិភាគឯក​រាជ្យ​ណា​ម្នាក់​បានបង្ហាញ​ពី​ការ​ទស្សន៍ទាយ​របស់​ខ្លូន​ដើម្បី​បញ្ជាក់​ដល់​មជ្ឈដ្ឋាន​ទូទៅ​ដែល​កំពុង​ទន្ទឹង រង់ចាំ​នូវព័ត៌មាន​ជាក់លាក់​ដែលថា តើ​លោក សម រង្ស៊ី នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ​ដែរ​ឬ​យ៉ាងណា ? តើ​នឹងមាន​អ្វី​កើតឡើង​នៅក្រោយ​ពេលដែល​លោក សម រង្ស៊ី មកដល់​រាជធា នី​ភ្នំពេញ បើសិនជា​លោក សម រង្ស៊ី នៅតែ​រឹងរូស​មិន​ប្រើ​វប្បធម៌​សន្ទនា​៕​ដោ​យ៖​ផា​នូ​រ៉ាត់​

​hbghhhh

ខឹង​ឳ​ពុក​ស្តីបន្ទោស និង​រំខាន​ដំណេក ចាប់​កាត់​ដៃ កាត់​ជើង និង​វាយ​សម្លាប់

​បន្ទាយមានជ័យ ៖​បុរស​ចំណាស់​ម្នាក់ ត្រូវ​កូនបង្កើត​ចាប់​កាត់​ដៃ កាត់​ជើង និង​វាយ​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​នៅក្នុង​លំនៅឋាន​របស់ខ្លួន ខ​ណះ​គាត់​កំពុង​វាយ​បំបែក​បំពង់​ឬ​ស្សី​ទុក​ធ្វើ​រនាប​ផ្ទះ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កូនប្រុស​តិ​រិ​ច្ឆា​ន​ម្នាក់ ព្រោះតែ​ខឹង​នឹង​ឳ​ពុក​របស់ខ្លួន​ស្តីបន្ទោស​បន្តិចបន្តួច និង​វាយ​បំពង់​ឬ​ស្សី​បង្ក​សំឡេង​រំខាន​ដល់​ការ​ដេក​របសខ្លួន ក៏បាន​ចាប​ឪពុក​កាត់​.​កដៃ កាត់​.​កជើង និង​វាយ​សម្លាប់​យ៉ាង​ឃោរឃៅ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​បរិវេណ​ផ្ទះ​របស់ខ្លួន​ស្ថិតក្នុង​ភូមិ បឹង​សិលា ឃុំ​ច​ង្ហា​រ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

​លោក​ឆេង​អ៊ី សុខា អធិការនគរបាល​ស្រុក​អូរជ្រៅ​បាន​ប្រាប់​សារពត៌មាន​ថាៈ​ជនរងគ្រោះ មួន ហ៊ាង អាយុ ៥៩ ឆ្នាំ កំពុង​អង្គុយ​វាយ​ប្ញ​ស្សី​ធ្វើ​ជញ្ជាំងរ​នាង​ត្រូវបាន ជា​កូនបង្កើត ឈ្មោះ ហ៊ាង កូយ អាយុ​៣៣​ឆ្នាំ ខឹង​ឪពុក​រំខាន​ដំណេក បាន​យក​ឈើ​ជ្រុង វាយ​ចំក្បាល​ពីក្រោយ និង​យក​កាំបិត​ខ្វែវ កាប់​ដាច់​ដៃ និង​កាប់​ត្រូវ​ត្រង់​ជើង​បណ្តា​ឲ្យ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​ខណៈឪពុកកំពុងវាយរនាបឬស្សី។ (​ជនសង្ស័យ​មាន​ជំងឺសរសៃប្រសាទ )

​លោក​ឆេង​អ៊ី សុខា បាន​បន្តទៀតថា បន្ទាប់ពី​បង្កហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជន​ង្ស័​យ បាន​ភ្លាមៗ នាំយកមក​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​ដោ​យ៖ផានូ​រ៉ា​ត់

​hbghhh

mkjnmm

gvcfgggg

 

 

លោក សម រង្ស៊ី ប្រាប់​ពលករ​ខ្មែរ​នៅ​កូរ៉េ ៖ ខ្ញុំ​អត់​ខ្លាច​ទេ ចង់យក​ខ្ញុំ​ទៅធ្វើ​អី​ក៏​ធ្វើទៅ !

​ភ្នំ​ពេ​ញ៖​បើតាម​គម្រោង​ចាស់ លោក សម រង្ស៊ី ដែល​កំពុងតែ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នៅឡើយ​នោះ នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៦ វិច្ឆិកា នេះ ប៉ុន្តែ​គម្រោង​នេះ​ទំនងជា​មានការ​ប្រែប្រួល ក្រោយពី​មាន​ដីកាចាប់ ខ្លួន​លោក បើទោះបីជា​លោក​ សម រង្ស៊ី អះអាង​នៅក្រៅ​ប្រទេស​ថា​លោក​អត់​ខ្លាច​ការចាប់ខ្លួន​យ៉ាងណា​ក៏ដោយ​។​
​
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹងថា «​ចរន្ត​នយោ បាយ​នាំមក​នូវ​សេរីភាព ដែល​គ្មាន​នរណា​អាច​ទប់ស្កាត់ កំពុងតែ​រីក​រាលដាល​ទូទាំង​ពិភពលោក ធ្វើ​ឲ្យ​របប​ផ្តាច់​ការដួលរលំ​ម្តង​មួយៗ ដូច្នេះ​អ្នក​ផ្តាច់កា​រទាំង​នៅ​ស្រុក​គេ ទាំង​នៅ​កម្ពុជា​កំពុងតែ​ភ័យខ្លាច​ហើយ​!«​។​លោក​ថ្លែង​បែបនេះ នៅក្រោយពី​មាន​ដីកា​តុលាការ​ក្រុងភ្នំពេញ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ក្នុង​សំណុំរឿង​ជាមួយ​លោក ហោ ណាំហុង ។

​លោក សម រង្ស៊ី ប្រធាន​គណ​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​ពលករ​ខ្មែរ​មួយចំនួន​ដែល​ធ្វើការ​ក្នុងប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា នេះ​ថា «​ចរន្ត​នយោបាយ​នាំមក​នូវ​សេរីភាព ដែល​គ្មាន​នរណា​អាច​ទប់ស្កាត់​នោះ បាន និង​កំពុងតែ​រីក​រាលដាល​ទូទាំង​ពិភពលោក ធ្វើ​ឲ្យ​របប​ផ្តាច់​ការដួលរលំ​ម្តង​មួយៗ ដូច្នេះ​ពួក​អ្នក​ផ្តាច់ការ​ទាំងអស់ ទាំង​នៅ​ស្រុក​គេ​ខ្លះ កំពុងតែ​ភ័យខ្លាច​ហើយ​! កំពុងតែ​ស្លន់ស្លោ​ហើយ​! អញ្ចឹង​ហើយ​បានមក​ធ្វើបាប​អ្នកប្រជាធិបតេយ្យ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​»​។ លោក​ថា​« ខ្ញុំ​អត់​ខ្លាច​ទេ ចង់យក​ខ្ញុំ​ទៅធ្វើ​អី​ធ្វើទៅ តែ​ព្រលឹង​ខ្ញុំ​នៅតែ​តាម​ការពារ​ខ្មែរ​ជានិច្ច​»​។

​គួរ​បញ្ជាក់ថា ការលើកឡើង​របស់លោក សម រង្ស៊ី បាន​ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​លោក សម រង្ស៊ី ថា​ជា​”​កូន​អា​ក្បត់ជាតិ​” និង​ក្រោយមក​ក៏មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី ក្នុង​សំណុំរឿង​ចាស់​ជាមួយ​លោក ហោ ណាំហុង តែម្តង​។
​
គេ​នៅ​ចាំបាន​ថា លោក សម រង្ស៊ី នាពេល​កន្លងមក ធ្លាប់​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​បារាំង​ដោយ​ប្រដូច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងមាន​វាសនា​ដូច​ជន​ផ្តាច់ការ ហ្គា​ដា​ហ្វី នៅ​ប្រទេស​ស៊ី​រី​ផងដែរ​។

​សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ វិ​ច្ឆ​កា ដោយ​ចោទប្រកាន់​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ហើយ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល​៕ ដោយ៖នូរ៉ា

​

ឯកសារ​ជំនួយស្មារតី បង្ហាញ​ពី​ទិដ្ឋភាព​ច្បាប់ ទាក់ទង​នឹង​ដីកា​បង្គាប់​ឲ្យ​ចាប់ ខ្លួន​លោក សម រង្ស៊ី​

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​ដីកាចាប់ខ្លួនលោក ​សម រង្ស៊ី កាលពី​ថ្ងៃទី​១៣​វិច្ឆិកា គឺមាន​ការបក ស្រាយ​ជាច្រើន ពិសេស​គឺ​ការ​លើកឡើងថា លោក សម រង្ស៊ី នឹងមិន​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​បានទេ ព្រោះ​លោក ជា​អ្នកតំណាងរាស្ត្រ មាន​អភ័យឯកសិទ្ធិសភា​។ ក៏ប៉ុន្តែ​ឯកសារ​ជំនួយស្មារតី ស្តីពីទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ឈ្មោះ សមរង្ស៊ី បាន​បង្ហាញថា អភ័យឯកសិទ្ធិសភារ​បស់​លោក ​សម រង្ស៊ី ត្រូវ​បាត់បង់​ជា​ស្វ័យប្រវត្តិ នៅពេល​តំណាងរាស្ត្រ ដែល​មាន​សាលក្រម​ស្ថាពរ ឬ​សាលដីកា​ស្ថាពរ​សម្រេច​ថា ជា​ទណ្ឌិត​ជាប់ពន្ធនាគារ​។ នេះ​បើ​យោងតាម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​។​

​ឯកសារ ជំនួយស្មារតី ស្តីពី ទិដ្ឋភាព​ច្បាប់នោះមានចំនួន ៤ ទំព័រ ត្រូវបាន​គេ​ផ្សព្វផ្សាយ​កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​បកស្រាយ​លើ​ទិដ្ឋភាព​ច្បាប់​សំខាន់ៗ ពិសេស​យោងតាម​មាត្រា ១៤ កថាខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ បាន​កំណត់ថា “​តំណាងរាស្ត្រ ដែលមាន​សាលក្រម​ស្ថាពរ ឬ​សាលដីកា​ស្ថាពរ សម្រេច​ថា ជា​ទណ្ឌិត​ជាប់ពន្ធនាគារ ត្រូវ​បាត់បង់​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិក​ភាពជា​សមាជិក​រដ្ឋសភា​”​។​

​ឯកសារ​នោះ ក៏បាន​បញ្ជាក់ថា មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​អំពី​អភ័យឯកសិទ្ធិ សភា  មិនបាន​ការពារ​ទណ្ឌិត​ពី​ការចាប់ខ្លួន ដើម្បី​អនុវត្ត​ទោស​ដោយ​អនុវត្តតាម​អំណាច​សេចក្តីសម្រេច​ស្ថាពរ​របស់ តុលាការ ដែលជា​អំណាច​ឯករាជ្យ​ឡើយ​។​

​ឯកសារ​ជំនួយស្មារតី​នោះ ត្រូវបាន​ផ្សព្វផ្សាយ​ភ្លាមៗ បន្ទាប់ពី​លោក ​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​នៅ​ចំពោះមុខ​ពលករ​ខ្មែរ​ជាច្រើន​នាក់ នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ វិ​ចិ្ឆ​កា​ថា លោក​នឹង​វិល​ត្រលប់ មកកាន់​ប្រទេស​កម្ពុជា​វិញ តាម​ការគ្រោងទុក បើទោះបីជា​ពេលនេះ មាន​ដីកា​ពី​តុលាការ បង្គាប់​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​រូប​ឯកឧត្តម ក៏ដោយ​។

ក្នុង​​វិ​ដេ​អូឃ្លីប ដែល​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​ សម រង្ស៊ី កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​វិច្ឆិកា នេះ លោក សម រង្ស៊ី បាន​ថ្លែងថា កម្ពុជា​ជា​ស្រុកកំណើត និង​មាតុភូមិ​របស់លោក ដូច្នេះ​លោក​ត្រូវតែ​ចូលមក​ប្រទេស​វិញ​ដាច់ខាត​។ លោក សម រង្ស៊ី ក៏បាន​អះអាងថា ជំហរ​របស់លោក គឺ​គ្មាន​ផ្លាស់ប្ដូរ​ទេ​។​

​បើតាមគម្រោងចាស់ លោក សម រង្ស៊ី និង​លោក កឹម​សុខា គ្រោង​នឹង​វិលត្រឡប់ មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា​ នេះ។

សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៣​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា បង្គាប់​ឲ្យ​ប៉ូលិស ចាប់ខ្លួន​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​សំណុំ​រឿងក្តី​ជាមួយ​លោក ហោ​ណាំហុង រដ្ឋមន្ត្រីការបរទេស កាលពី​ឆ្នាំ​២០០៨​។

​ក្នុង​សំណុំ​រឿងក្តី ដែល​លោក សមរង្ស៊ី ថ្លែង​នៅ​ថ្ងៃទី​១៧​មេសា ឆ្នាំ​២០០៨ នៅ​ជើងឯក​ថា លោក​ហោ​ណាំហុង ជា​ប្រធាន​គុក​បឹងត្របែក សម័យ​ខ្មែរក្រហម​។ រឿងក្តី​នោះ តុលាការ​បានសម្រេច​ផ្តន្ទាទោស​កំបាំងមុខ លើ​លោក​សមរង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨ លាន​រៀល​៕​ប្រ​ភ​ព៖CEN

gvcfgg​

jnhbhh

kmnjkk

huyjppp

«Le Petit Cambdoge» ភោជនីយដ្ឋា ន ខ្មែរ​នៅ​ក្រុងប៉ារីស​រង​អំពើ​ភេរវកម្ម

​ក្រុង​ប៉ា​រី​ស៖ ការផ្ទុះ​ឡើង​នូវ​អំពើ​ភេរវកម្ម​ដ៏​សាហាវ និង​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង​បាន​កើតមានឡើង​នៅ​ទីកន្លែង​៦ ផ្សេងៗ​គ្នា និង​ក្នុងពេល​តែមួយ គឺ​នៅវេលា​ម៉ោង​ប្រហែលជា​៩ និង​៣០​នាទី យប់​ថ្ងៃ​សុក្រ ទី​១៣ វិច្ឆិកា​។​

​ក្នុង​សោកនាដកម្ម​គួរ​ឲ្យ​រន្ធត់​នេះ មាន​ភោជនីយដ្ឋាន​ខ្មែរ​មួយកន្លែង ឈ្មោះ Le Petit Cambodge ដែល​ស្ថិតក្នុង​សង្កា​ត់ទី​១១ ក្រុងប៉ារីស គឺជា​ទីប្រជុំជន ដែល​សំបូរ​មនុស្សម្នា​ច្រើន​អ៊ូរ​អរ ហើយ​ដែល​ភ្ញៀវ​ភាគច្រើន ជា​ជនជាតិ​បារាំង​បាន​រង​ការបាញ់ប្រហារ​។ នៅក្នុង​ភោជនីយដ្ឋាន​នេះ និង​ភោជនីយដ្ឋាន​មួយទៀត​នៅ​ទល់មុខ​គ្នា​នោះ មាន​អ្នកស្លាប់​ប្រហែលជា ១២ ទៅ ១៤ នាក់ ហើយ​បើតាម​ការ​ស្មានជា​ជំហាន​ដំបូង គឺ​មិនមាន​ប្រជាជន​ខ្មែរ​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទេ​។​

​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៤ វិច្ឆិកា មនុស្សម្នា​ចាប់ផ្តើម​មក​កកកុញ នៅខាងមុខ​ភោជនីយដ្ឋាន Le Petit Cambodge បន្ទាប់ពី​បានទទួល​ដំណឹង​ថា ទីនេះ ជាទី​កន្លែងកើតហេតុ​បាញ់រះ សម្លាប់​មនុស្ស កាលពី​យប់​ថ្ងៃ​សុក្រ​។ ស្នាម​ឈាម មាននៅ​ពាសពេញ ខាងមុខ​ភោជនីយដ្ឋាន លើ​ចិញ្ចើមថ្នល់​។ នៅ​ទល់មុខ​ភោជនីយដ្ឋាន​ខ្មែរ​នេះ មាន​ភោជនីយដ្ឋាន​បារាំង​មួយទៀត ឈ្មោះ Le Carillon ក៏បាន​រងគ្រោះ​ក្នុង​ហេតុការណ៍​ភេរវកម្ម​នេះដែរ​។ ដូចគ្នា និង​ភោជនីយដ្ឋាន​ខ្មែរ គឺមាន​ស្នាម​ឈាម​ពាសពេញ លើ​ចិញ្ចើមផ្លូវ​មុខ​ហាង​។ នៅលើ​កញ្ចក់ និង​ជញ្ជាំង​អាគារ គេ​ឃើញ​មាន​ស្នាម​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​ផងដែរ​៕ដោយ៖នូរ៉ា

​fdcxff

ភោជនីយដ្ឋាន​ខ្មែរ Le Petit Cambodge នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ នៃ​ភេរវកម្ម​បាញ់រះ​សម្លាប់​មនុស្ស​
​

អំពើ​ភេរវកម្ម​កក្រើក​ក្រុងប៉ារីស​សម្លាប់​មនុស្ស​ជាង​១៤០​នាក់​

​ប៉ារីស​៖​ភេរវ​ករ​បាន​វាយប្រហារ និង​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​សាល​ប្រគុំ​តន្ត្រី Bataclan ,​ភោជនីយដ្ឋាន​, ក្លឹប​កំសាន្ត និង​កន្លែង​ជាច្រើន​ជុំវិញ​ទីក្រុង​ប៉ារីស​សម្លាប់​មនុ​ស្ស​ជាង​១៤០​នាក់​។​
​ការវាយប្រហារ​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ត្រឹម​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក Jihadi John ដែលជា​ពួក​ឧទ្ទាម ISIS ជនជាតិ​អង់គ្លេស​ត្រូវស្លាប់​ក្នុង​ហេតុការណ៍​វាយប្រហារ​តាម​ដែនអាកាស​ពី​សំណាក់​សហរដ្ឋអាមេរិក​។​
​ពាក់ព័ន្ធ​ករណី​ផងដែរ​ក្រុម​ឧទ្ទាម ISIS បាន​ចេញមុខ​ប្រកាសថា ខ្លួន​បាញ់ប្រហារ និង​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​ប៉ារីស ។ នេះ​បើ​យោងតាម​សេចក្តី​រាយ​ការ​តណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Express ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​
​ប្រភព​បញ្ជាក់ថា មុនពេល​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ ខ្មាន់កាំភ្លើង​បាន​ស្រែកថា «​ការបាញ់ប្រហារ​នេះ​ដើម្បី​ប្រទេស​ស៊ី​រី​» ហើយ​ស្រែក​ទៀតថា​«​ព្រះ​ជា​ម្ចាស់​ពិតជា​អស្ចារ្យ​»​។​
​ដោយឡែក​ប្រធានាធិបតី​បារាំង​លោក Francois Hollande បានប្រកាស​តប​ទៅ​ពួក​ភេ​វរ​ករ​ថា «​យើង​នឹងធ្វើ​ការវាយប្រហារ​ដើម្បី​ជាការ​សងសឹក ហើយ​ការវាយប្រហារ​របស់​យើង នឹងមាន​លក្ខណៈ​សាហាវឃោរឃៅ ដោយ​គ្មាន​ត្រា​ប្រណី​ចំពោះ​ពួក​ភេ​វរ​ករ​ឡើយ​!»​។ ប្រធានាធិបតី​រូបនេះ​បាន​សង្កត់ធ្ងន់ថា «​ទោះបីជា​បញ្ហា​នេះ​បាន​បង្កក្តី​បារម្ភ​បំផុត តែ​យើង​ចាំបាច់​ត្រូវតែ​ប្រឈមមុខ​នឹង​ភាពភ័យខ្លាច​ទាំងនេះ ហើយ​ទប់ទល់​ជាមួយ​ពួក​ភេ​វរ​ករ​»៕

920x9206940828-3x2-940x627_86683153_258b7b98-1552-4c28-bf27-661e25000a9b8feaaafd1a294a73ae715ae4d760f787-3d392b0751534dc2af104213b1b0a3d8-6

​